សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សហភាពអឺរ៉ុប បន្តដំណើរការវេទិកាក្រោយ Brexit សម្រាប់និយ័តករហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស

2023/05/18 06:08:42 pm        70
អឺរ៉ុប៖ ស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប ឬEU បានឲ្យដឹង កាលពីថ្ងៃពុធថា ខ្លួនបានអនុម័តជាផ្លូវការនូវសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ដើម្បីអាចឲ្យនិយ័តករហិរញ្ញវត្ថុពីចក្រភពអង់គ្លេស និងប្លុកសហការគ្នាកាន់តែជិតស្និត ទោះបីជាមានការបញ្ឈប់ភ្លាមៗនៃការចូលទៅកាន់ទីផ្សារក៏ដោយ។ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរុប (Brexit) បាននាំឲ្យវិស័យហិរញ្ញវត្ថុរបស់ខ្លួនមិនអាចចូលទៅក្នុងប្លុកបានដោយទូលំទូលាយទេ ដោយបង្កើនឲ្យមានការព្រួយបារម្ភខ្លាំងឡើងអំពីតួនាទីរបស់ទីក្រុងឡុងដ៍ ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក។គណៈកម្មការអឺរ៉ុប បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានអនុម័តលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU នេះហើយ ទោះបីជាពង្រាងនេះ នៅតែត្រូវការការអនុម័តផ្នែកនយោបាយចុងក្រោយពីបណ្តាប្រទេសសហភាពអឺរ៉ុបក៏ដោយ។លោកស្រី Mairead McGuinness ស្នងការសេវាកម្មហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំមានទំនុកចិត្តថា ទំនាក់ទំនងរបស់យើង និងការចូលរួមនាពេលអនាគត នៅក្នុងសេវាកម្មហិរញ្ញវត្ថុ នឹងត្រូវបានបង្កើតឡើងនៅលើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ សមាហរណកម្មទីផ្សារ និងការការពារអ្នកប្រើប្រាស់ និងអ្នកវិនិយោគ»។អនុស្សរណៈនៃការយោគយល់គ្នា ឬ MoU នឹងបង្កើតវេទិកានិយតកម្មហិរញ្ញវត្ថុរួមសហភាពអឺរ៉ុប-ចក្រភពអង់គ្លេស (EU-UK) ដែលស្រដៀងទៅនឹងកិច្ចព្រមព្រៀងមានស្រាប់របស់សហភាពអឺរ៉ុប ឬ EU ជាមួយសហរដ្ឋអាមេរិក៕

អ្នកជំនាញUN និយាយថា រុស្ស៊ី និងចិនបញ្ជូនជំនួយដ៍គ្រោះថ្នាក់ទៅឲ្យយោធាមីយ៉ាន់ម៉ា

2023/05/18 06:04:14 pm        99
រុស្ស៊ី៖ អ្នកជំនាញអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធនៅក្នុងរបាយការណ៍ថ្មីដែលបានបន្ទោស   រុស្ស៊ីនិងចិន សម្រាប់ការផ្តល់ជំនួយដល់យុទ្ធនាការដ៏គ្រោះថ្នាក់របស់យោធាដើម្បីបំបាក់ក្រុមប្រឆាំងរបស់ខ្លួន ថាយោធារបស់សហភាពមីយ៉ាន់ម៉ា បាននាំចូលអាវុធមានតម្លៃយ៉ាងហោចណាស់១ពាន់លានដុល្លារ និងសម្ភារៈផ្សេងទៀតចាប់តាំងពីខ្លួនបានធ្វើរដ្ឋប្រហារក្នុងខែកុម្ភះ ឆ្នាំ២០២១។ចាប់តាំងពីយោធា ដណ្តើមអំណាច នឹងចាប់ដាក់ពន្ធនាគារនូវមេដឹកនាំលទ្ធិប្រជាធិបតេយ្យ ក្រុមអ្នកប្រឆាំងរបបយោធាមួយចំនួនបានចាប់កាន់អាវុធនៅតាមទីកន្លែងជាច្រើនដែលកំពុងចូលរួមជាមួយក្រុមប៉ះបោជនជាតិភាគតិច ហើយយោធាបានឆ្លើយតបវិញដោយការវាយប្រហារតាមអាកាស និងអាវុធធុនធ្ងន់ រួមទាំងនៅក្នុងតំបន់ជនស៊ីវិលរស់នៅ។ របាយការណ៍ដែលរៀបចំដោយលោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធមនុស្សនៅមីយ៉ាន់ម៉ា បាននិយាយថា ឧទ្ធម្ភាគចក្រ Mi-35 យន្តហោះប្រយុទ្ធMIG-29 និងយន្តហោះធុនស្រាល Yak-130 ផលិតនៅរុស្ស៊ី និងយន្តហោះK-8 របស់ចិន ត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីវាយប្រហារតាមអាកាស ដែលបានបាញ់ទៅលើសាលារៀន មណ្ឌលវេជ្ជសាស្ត្រ លំនៅឋាន និងទីតាំងជនស៊ីវិលផ្សេងទៀត។របាយការណ៍បាននិយាយថា ក្នុងការវាយប្រហារតែមួយលើកទៅលើការជួបជុំ ដែលត្រូវបានរៀបចំដោយអ្នកប្រឆាំងរបបយោធាក្នុងតំបន់ Sagaing កាលពីថ្ងៃទី១១ ខែមេសា គ្រាប់បែក២គ្រាប់បានទម្លាក់ចេញពីយន្តហោះ Yak-130 បណ្តាលឲ្យមនសុ្សយ៉ាងហោចណាស់១៦០នាក់ស្លាប់ ដែលតាមសេចក្តីរាយការណ៍ រួមមានទាំងកុមារ៤០នាក់។យោធាមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនកំពុងដាក់គោលដៅលើក្រុមប៉ះបោរ ហើយបន្ទាប់ពីការវាយប្រហារនៅតំបន់ Sagaing ពួកគេនិយាយថាជនស៊ីវិលដែលបានស្លាប់ប្រហែលជាអ្នកគាំទ្រក្រុមប្រឆំាង ដែលខ្លួនចាត់ទុកថាជា«ក្រុមភេរវជន»៕

ចិន បិទគណនីបណ្ដាញព័ត៌មានសង្គមក្លែងក្លាយប្រមាណ១សែនគណនី និងបង្កើនការសម្អាតខ្លឹមសារមិនល្អ

2023/05/18 06:00:38 pm        138
 ចិន៖ និយតករផ្នែកប្រឆាំងចារកម្មតាមប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន បាននិយាយថា ប្រទេសចិន បានបង្កើនកិច្ចខិតខំប្រឹងប្រែងបោសសម្អាតព័ត៌មានក្លែងក្លាយ និងពាក្យចរាមអារ៉ាមនៅលើអ៊ីនធឺណិត ដោយបានបិទគណនីតាមអនឡាញជាង១សែនគណនី កាលពីមួយខែកន្លងទៅនេះ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតពីដំណាក់ក្រុមអ្នកអានព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មាននានា។  រដ្ឋបាលប្រឆាំងចារកម្មតាមប្រព័ន្ធបច្ចេកវិទ្យាចិន(CAC) បានបង្កើតយុទ្ធនាការពិសេសមួយដើម្បីសម្អាតព័ត៌មានតាមអនឡាញ ដោយផ្ដោតលើគណនីបណ្ដាញសង្គមដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងបំភ្លៃព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋ ជារបៀបលេងសើច។  និយតកររូបនេះ បាននិយាយថា ខ្លួនបានបិទចោលគណនីរបស់អង្គភាពព័ត៌មាននិងអ្នកអានព័ត៌មាន ក្លែងក្លាយចំនួន ១សែន៧ពាន់ករណី និងព័ត៌មានក្លែងក្លាយចំនួន ៨៣៥.០០០ករណី ចាប់តាំងពីថ្ងៃទី៦ខែមេសាមក។  ការសម្អាតនេះ បានធ្វើឡើងខណៈប្រទេសចិន និងបណ្ដាប្រទេសទូទាំងពិភពលោកប្រឹងប្រែងលុបបំបាត់ព័ត៌មានក្លែងក្លាយតាមអនឡាញ ដោយមានការអនុវត្តន៍ច្បាប់ជាច្រើនក្នុងការដាក់ទោសលើពិរុទ្ធជន។យោងតាមសារព័ត៌មាន Reuters ការផ្សព្វផ្សាយព័ត៌មាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងរួចទៅហើយ លើវេទិកាជាច្រើន ដូចជា Weibo ដែលស្រដៀងនឹង Twitter   បង្កើតឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ខណៈការត្រួតពិនិត្យលើបញ្ហា ឬឧបទ្ទវហេតុនានា ត្រូវបានចាត់ទុកថាជារឿងរសើបដោយទីក្រុងប៉េកាំង បើទោះបីជាវារីករាលដាលក៏ដោយ៕

លោក Biden និងលោក McCarthy បន្តជំរុញឲ្យមានការចុះកិច្ចព្រមព្រៀងស្ដីពីការកម្រិតអតិបរិមាបំណុលរបស់អាមេរិក

2023/05/18 04:58:55 pm        369
អាមេរិក៖ លោកប្រធានាធិបតី Joe Biden និងសមាជិកសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋលោក Kevin McCarthy កាលពីថ្ងៃពុធ បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការឈានដល់កិច្ចព្រមព្រៀងឆាប់ៗនេះ ដើម្បីដំឡើងការកម្រិតអតិបរិមាបំណុលលើចំនួន ៣១,៤សែនកោដិដុល្លាររបស់រដ្ឋាភិបាលសហព័ន្ធ និងដើម្បីបញ្ចៀសការខកខានសងបំណុល ដែលបង្កមហន្តរាយផ្នែកសេដ្ឋកិច្ច។បន្ទាប់ពីមានភាពជាប់គាំងអស់រយៈពេលជាច្រើនខែ ប្រធានាធិបតីមកគណបក្សប្រជាធិបតេយ្យ និងប្រធានសភាតំណាងរាស្រ្ត កាលពីថ្ងៃអង្គារ បានយល់ព្រមជួបចរចាគ្នា ដោយផ្ទាល់ស្ដីពីកិច្ចព្រមព្រៀងមួយ។ កិច្ចព្រមព្រៀងនេះ ចាំបាច់ត្រូវតែសម្រេចឲ្យបាន និងអនុម័តដោយសភាទាំងពីរ មុនពេលរដ្ឋាភិបាលសហព័ន្ធ លែងមានសាច់ប្រាក់ ដើម្បីទូទាត់បំណុលរបស់ខ្លួនឲ្យបានឆាប់នៅថ្ងៃទី១ ខែមិថុនា។លោក Biden បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា៖ «យើងនឹងមកជាមួយគ្នា ព្រោះគ្មានជម្រើសផ្សេងទេ»។ លោកប្រធានាធិបតី បានបន្ថែមថា លោកនឹងកាត់បន្ថយការធ្វើដំណើរទៅកាន់អាស៊ី ហើយត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោនវិញ នៅថ្ងៃអាទិត្យ ប៉ុន្តែការពិភាក្សាកម្រិតបុគ្គលិក នឹងបន្តនៅវ៉ាស៊ីនតោន។គណបក្សសាធារណរដ្ឋ ដែលគ្រប់គ្រងសភាដោយសំឡេងភាគច្រើន ២២២ ទល់នឹង២១៣ អស់រយៈពេលជាច្រើនខែមកហើយ បានទទូចឲ្យគណបក្សប្រជាធិបតេយ្យយល់ព្រមកាត់បន្ថយការចំណាយជាថ្នូរនឹងការធានាបានកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនកម្រិតបំណុល ដែលកំហិតដោយសភា។ ការកំណត់នេះ ត្រូវតែលើកឡើងជាប្រចាំ ព្រោះរដ្ឋាភិបាលចំណាយច្រើនជាងការប្រមូលពន្ធបាន៕

សម្តេចតេជោ៖ ការមិនយកលុយពីព្រឹត្តិការណ៍ស៊ីហ្គេម គឺចង់បង្កើនភាពជិតស្និតដល់ពលរដ្ឋក្នុងតំបន់អាស៊ាន

2023/05/18 04:56:59 pm        365
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ការដែលកម្ពុជាមិនយក លុយទាំង​អស់​ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ពីប្រតិភូបរទេសនោះ គឺចង់បង្កើន​ភាពស្និតស្នាល និងភាពជិតស្និតបន្ថែមទៀតរវាងប្រជាជន និងប្រជាជនក្នុងតំបន់អាស៊ាន ខណៈព្រឹត្តិការណ៍នេះ ក៏ដើម្បីឲ្យមនុស្សមានការចង់ចាំរាប់រយឆ្នាំទៅមុខទៀតផងដែរ។ ជាងនេះទៅទៀត សម្តេច បានលើកឡើងផងដែរថា «លុយនឹងចាយអស់ តែកិត្តិយសមិនអាចចាយអស់នោះឡើយ។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាង១ពាន់នាក់ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេច​ពិតជាបានសម្រេចចិត្តត្រូវ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម ដោយចាប់ផ្តើម​ពីគំនិតផ្តួចផ្តើមនៃ សមាហរណកម្មអាស៊ាន តាមរយៈនៃការមិនបង់ថ្លៃផ្សេង​របស់ប្រតិភូកីឡា​ដែលបានចូលរួមប្រកួតនេះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការ​សម្រេចចិត្តរបស់សម្តេចក្នុងការមិនបង់ថ្លៃផ្សេងៗពីកីឡាបរទេសនេះ គឺត្រូវបានបងប្អូន​ប្រជាពលរដ្ឋ​ខ្មែរទូទាំងប្រទេសសម្តែងការត្រេកអរ និងសម្តែងការគាំទ្រចំពោះអ្វីដែលរាជរដ្ឋាភិបាលបានធ្វើឡើង ខណៈមានការគាំទ្រពីប្រជាពលរដ្ឋជាង ១៧លាននាក់នោះ ក៏មានជនមួយក្តៅតូចធ្វើការរិះគន់ និងតិះដៀលផងដែរ ដោយការរិះគន់ពីពួកអគតិទាំងនោះវាមិនមានអ្វីចម្លែកនោះទេ។សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវមោទកភាព ចំពោះព្រឹត្តិការណ៍ស៊ីហ្គេម បានកន្លងផុត​ទៅជាមួយនឹងភាពជោគជ័យ ប្រកបដោយភាពរលូនក្នុងប្រវត្តិសាស្រ្តកម្ពុជា ខណៈការជោគជ័យ​ទាំងនេះគឺសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាផងដែរ៕

ម៉ុនតាណា នឹងក្លាយជារដ្ឋដំបូងរបស់សហរដ្ឋអាមេរិកក្នុងការហាមប្រាមប្រជាពលរដ្ឋមិនឲ្យប្រើបណ្ដាញសង្គម TikTok

2023/05/18 04:44:22 pm        312
អាមេរិក៖ លោក Greg Gianforte អភិបាលរដ្ឋ ម៉ុនតាណា (Montana) កាលពីថ្ងៃអាទិត្យទី១៧ឧសភា បានចុះហត្ថលេខាលើច្បាប់ដើម្បីហាមប្រាមក្រុមហ៊ុនបណ្ដាញសង្គម TikTok របស់ចិន មិនឲ្យធ្វើប្រតិបត្តិការនៅក្នុងរដ្ឋនេះ ដែលធ្វើឲ្យក្លាយជារដ្ឋដំបូងរបស់សហរដ្ឋអាមេរិក ក្នុងការហាមប្រាមប្រជាពលរដ្ឋមិនឲ្យប្រើ app វីដេអូកម្សាន្តខ្លីៗដ៏ពេញនិយមមួយនេះ ។ រដ្ឋ ម៉ុនតាណា( Montana) នឹងធ្វើឲ្យបណ្ដាញសង្គមនេះ ខុសច្បាប់សម្រាប់ក្រុមហ៊ុនGoogle និងapp stores របស់ក្រុមហ៊ុនទូរស័ព្ទដៃ Apple ក្នុងការអនុញ្ញាតឲ្យបណ្ដាញសង្គមTikTok ស្ថិតក្នុងដែនអាជីវកម្មរបស់ខ្លួន។ បម្រាមនេះ នឹងចូលធរមាននៅថ្ងៃទី១ខែមករាដើមឆ្នាំ២០២៤។  បណ្ដាញសង្គមផ្ដល់សេវាកម្សាន្ត TikTok ដែលមានអ្នកប្រើប្រាស់ជាជនជាតិអាមេរិក ជាង១៥០លាននាក់ កំពុងប្រឈមនឹងការអំពាវនាវកាន់តែច្រើនឡើង ពីក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក និងក្រុមមន្ត្រីប្រចាំរដ្ឋ ឲ្យមានការហាមប្រាមមិនឲ្យប្រើ app នៅទូទាំងសហរដ្ឋអាមេរិក ដោយសារមានក្ដីបារម្ភពីឥទ្ធិពលខ្លាំងរបស់រដ្ឋាភិបាលចិនលើបណ្ដាញសង្គមមួយនេះ។    កាលពីខែមីនា គណកម្មការមួយរបស់សភាអាមេរិក បានដាក់សម្ពាធឲ្យអគ្គនាយកក្រុមហ៊ុន TikTok លោកឈូ ស្ហូហ្ស៊ឹ (Chew Shou Zi) ថាតើរដ្ឋាភិបាលចិនអាចចូលមើលទិន្នន័យរបស់អ្នកប្រើប្រាស់ ឬ ជះឥទ្ធិពលនូវអ្វីដែលពលរដ្ឋអាមេរិកមើលឃើញនៅលើ app ដែរឬទេ៕

រុស្ស៊ី និយាយថាអ្នកវិទ្យាសាស្ត្រមីស៊ីលល្បឿនលឿនជាងសំឡេង ប្រឈមការចោទប្រកាន់ក្បត់ជាតិធ្ងន់ធ្ងរ

2023/05/18 04:34:47 pm        490
រុស្ស៊ី៖ អ្នកស្រាវជ្រាវរុស្ស៊ី ដែលធ្វើការលើបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេង ប្រឈមការចោទប្រកាន់ធ្ងន់ធ្ងរក្នុងការស៊ើបអង្កេតអំពើក្បត់ជាតិដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅទូទាំងសហគមន៍វិទ្យាសាស្ត្ររុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាលោក បានដឹងពីលិខិតបើកចំហមួយច្បាប់ពីក្រុមអ្នកវិទ្យាសាស្ត្រស៊ែរប៊ីក្នុងការការពារមនុស្ស ប៉ុន្តែករណីនោះជាបញ្ហាមួយសម្រាប់អង្គភាពសេវាសន្តិសុខ។នៅក្នុងលិខិត ដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទ សហសេវិករបស់លោក Anatoly Maslov គឺលោក Alexander Shiplyuk និងលោក Valery Zvegintsev បានតវ៉ាចំពោះភាពគ្មានទោសរបស់ពួកគេ និងបាននិយាយថាការកាត់ទោស បានគំរាមកំហែងដល់ផលប៉ះពាល់ធ្ងន់ធ្ងរលើវិស័យវិទ្យារបស់រុស្ស៊ី។ ពួកគេនិយាយថា យើងដឹងថាពួកគេម្នាក់ៗជាអ្នកស្នេហាជាតិ និងជាមនុស្សមានហេតុផល ជាអ្នកដែលពុំអាចធ្វើនូវអ្វីចំពោះការស៊ើបអង្កេតដែលអាជ្ញាធរសង្ស័យមកលើពួកគេនោះទេ។ប្រធានាធិបតីលោក Vladimir Putin បានអះអាងថារុស្ស៊ីគឺជាអ្នកដឹកនាំពិភពលោកលើមីស៊ីលល្បឿនលឿនជាងសំឡេង មានសមត្ថភាពហោះក្នុងល្បឿនរហូតដល់១២.២៥០គីឡូម៉ែត្រក្នុងមួយម៉ោងដើម្បីគេចពីប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ។ កាលពីថ្ងៃអង្គារ អ៊ុយក្រែននិយាយថា ខ្លួនបានបំផ្លាញអាវុធ៦គ្រឿងក្នុងចំណោមអាវុធជាច្រើនក្នុងពេលតែមួយយប់ ទោះបីជារុស្ស៊ីបដិសេធការបាញ់ទម្លាក់នេះក៏ដោយ។ខណៈបទពិសោធរបស់រុស្ស៊ីក្នុងពេលសង្គ្រាមមើលឃើញការកើនឡើងករណីក្បត់ជាតិ ការចាប់ខ្លួនសម្រាប់អំពើក្បត់ជាតិនៃអ្នកស្រាវជ្រាវរុស្ស៊ី៣រូបដែលធ្វើការលើបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេង នៅមហាវិទ្យាល័យដូចគ្នា ក្នុងប្រទេសស៊ែរប៊ីគឺកើតឡើងដោយកម្រ បណ្តាលឲ្យមានការប្រឆាំងជាសាធារណៈពីសហគមន៍វិទ្យាសាស្ត្ររុស្ស៊ី៕

គណបក្សនានារបស់ថៃជួបចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ

2023/05/18 04:29:17 pm        412
ថៃ៖ ក្រុមគណបក្សប្រឆាំងរបស់ប្រទេសថៃបានជួបចរចាដើម្បីបង្កើតរដ្ឋាភិបាលចម្រុះកាលពីថ្ងៃពុធ ទី១៧ឧសភា បន្ទាប់ពីផ្ដួលគូប្រជែងរដ្ឋាភិបាល ក្នុងការបោះឆ្នោត ប៉ុន្តែក្រុមសមាជិកព្រឹទ្ធសភាត្រូវបានតែងតាំងដោយរបបយោធា បានព្រមានថាពួកគេនឹងព្យាយាមបញ្ឈប់មេដឹកនាំគណបក្សដែលទទួលបានជ័យជម្នះមួយនេះ មិនឲ្យក្លាយជានាយករដ្ឋមន្ត្រី។ គណបក្សបោះជំហានទៅមុខឬ Move Forward Party (MFP) បានឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ជាគណបក្សធំបំផុត បន្ទាប់ពីក្រុមអ្នកបោះឆ្នោតបានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះរបបដឹកនាំគាំទ្រដោយយោធាជិតមួយទសវត្សរ៍មកនេះ។  មេដឹកនាំគណបក្សបោះជំហានទៅមុខ MFP លោក ភីថា លីមចារ៉ឺនរ៉ាត់ (Pita Limjaroenrat) បានជួបក្រុមមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រឆាំងចំនួន៥ នៅភោជនីយដ្ឋានមួយក្នុងទីក្រុងបាងកក ដោយបានបង្ហោះរូបភាពមុនពេលចូលទៅក្នុងបន្ទប់ប្រជុំបិទទ្វារ ។លោក ភីថា វ័យ៤២ ឆ្នាំ កំពុងព្យាយាមកសាងសម្ព័ន្ធភាពជាមួយគណបក្សភើថៃ(Pheu Thai ) ជាគណបក្សដែលលេចធ្លោក្នុងនយោបាយរបស់ថៃជិត២ទសវត្សរ៍មកនេះ និងក្រុមគណបក្សតូចៗចំនួន៤ទៀត។  គណបក្ស MFP ទទួលបានសំឡេងគាំទ្រចំនួន១៥២អាសនៈ ខណៈដែលគណបក្ស ទទួលបានសំឡេងគាំទ្រច្រើនទី២ ភើថៃ មាន១៤១អាសនៈ។ការរួមបញ្ចូលអាសនៈជាមួយគណបក្សផ្សេងៗ នឹងធ្វើឲ្យគណបក្សទាំងនោះ ទទួលបានសំឡេងជាង៣០០ អាសនៈ ក្នុងចំណោមចំនួនអាសនៈនៅសភាជាន់ទាបសរុបចំនួន៥០០អាសនៈ។ ប៉ុន្តែដើម្បីទទួលបានតំណែងជានាយករដ្ឋមន្ត្រី ក្រុមចម្រុះមួយនេះ ត្រូវការសំឡេងភាគច្រើននៅក្នុងសភាទាំង២ ដែលក្នុងនោះសមាជិកព្រឹទ្ធសភា

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ UHS

2023/05/18 03:43:15 pm        481
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(University of Health Science )ចំនួន ១,៣៩៦នាក ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានវិនិយោគច្រើនទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បាន វិនិយោគអស់ថវិកាជាច្រើនផងដែរ លើហេដ្ឋារចនាពាក់ព័ន្ធនានាបន្ថែមទៀតលើវិស័យនេះ ដើម្បីផ្ដល់សេវាសុខាភិបាលគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ណែណាំឱ្យ លោកបណ្ឌិត រត្ន័ សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ ធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់ទាក់ទងនឹងពុទ្ធទំនាយនូវការលើកឡើងអំពីពាក្យថា «វាល៣»។ ប៉ុន្ដែពាក្យវាល៣នេះ សម្ដេចតេជោ កត់សម្គាល់ឃើញជារួមមាន៖ វាលទី១ គឺសង្គ្រាម កម្ពុជាបានឆ្លងផុតរួចហើយ វាលទី២ វាលអត់ឃ្លាន ក៏បានឆ្លងផុត និងទី៣ វាលជំងឺ ដែលវាលទី៣នេះ គឺពិបាកនឹងឆ្លងផុតណាស់។សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់និស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ នាអំឡុងពេលកម្ពុជាកំពុងប្រឈមនឹងជំងឺរាតត្បាតនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាក្លាយជាកន្លែងសម្រាប់ប្រទេសធំៗ មួយចំនួននៅលើពិភពលោកចុះមកធ្វើការសិក្សាស្រាវជ្រាវលើការអនុវត្តយន្តការសុខាភិបាលដើម្បីលុបបំបាត់ជំងឺមួយចំនួនដោយជោគជ័យ ក្នុងនោះមានដូចជាជំងឺគ្រុនស្វិតដៃជើងជាដើម។ សម្ដេចបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាក៏កំពុងអនុវត្តយន្តការដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់​ពីប្រទេសកម្ពុជាផងដែរ។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការខិតខំរបស់ប្រទេសកម្ពុជាដែលដឹកនាំដោយសម្ដេចផ្ទាល់ ក្នុងការគ្រប់គ្រងស្ថានការជំងឺកូវីដ-១៩ ដែលើកំពុងមានការរីករាលដាលខ្លាំង។ នាអំឡុងពេលនោះ មានសារព័ត៌មានមួយចំនួនបានវាយប្រហារមកកាន់ប្រទេសតូចដូចជាកម្ពុជា និងឡាវជាដើម ក្នុងការមិនអាចគ្រប់គ្រងជំងឺកូវី១-១៩បាន ប៉ុន្ដែផ្ទុយទៅវិញកម្ពុជាបានគ្រប់គ្រងកូវីដ-១៩ បានល្អជាងប្រទេសអ្នកមានមួយចំនួនទៅវិញ។លទ្ធផលនេះ សម្ដេចបានណែនាំឱ្យមានការ ចង់ក្រងទុកនូវការអនុវត្តការងារគ្រប់គ្រងកូវីដ-១៩ របស់កម្ពុជា ទាក់ទងនឹងការ ចាត់ចែងគ្រប់គ្រង និងធ្វើសកម្មភាពនៃការគ្រប់គ្រងកូវីដ-១៩។សម្តេចតេជោ ហ៊ុន សែន មានការសោកស្ដាយចំពោះប្រទេសមហាអំណាចមួយចំនួន បាននាំគ្នាចំណាយថវិកាជាច្រើនដើម្បីតែផលិតអាវុធ ដើម្បីធ្វើសង្គ្រាម។សម្ដេចបញ្ជាក់ថា បើសិនជាប្រទេសមហាអំណាចទាំងនោះ បែរមកចំណាយថវិកាមួយភាគលើការផលិតសម្ភារសុខាភិបាលនោះ ពិភពលោកនឹងមានភាពធូស្បើយពីជំងឺរាតត្បាតផ្សេងៗមិនខាន។សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់និស្សិតពេទ្យទទួលបានជ័យលាភីនាថ្ងៃនេះ។ ប៉ុន្ដែទោះបីជាទទួលបានលទ្ធផលលើការសិក្សាលើជំនាញ សម្ដេចតេជោ ជំរុញដល់និស្សិតទាំងអស់បន្តខិតខំពង្រឹងសមត្ថភាពលើផ្នែកឌីជីថលើវិស័យរបស់ខ្លួន រួមជាមួយនឹងការអនុវត្តការងារប្រកបដោយក្រមសីលធម៌ខ្ពស់ ដើម្បីពង្រឹងប្រសិទ្ធភាពលើវិស័យសុខាភិបាលរបស់កម្ពុជាបន្ថែមទៀត។សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដែលកម្ពុជាបានរៀបចំតាំងពីចាប់ផ្ដើម រហូត ដល់បិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ប្របកបដោយជោគជ័យ។ ជាមួយគ្នានេះ ការសម្រេចចិត្តរបស់សម្ដេចលើការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍នេះជាពិសេសការចំណាយចំពោះប្រតិភូកីឡា និងអត្តពលិកដោយមិនគិតថ្លៃ រួមនឹងការអនុញ្ញាតឱ្យការផ្សព្វផ្សាយដោយមិនគិតថ្លៃ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏យូរអង្វែងជាប្រវត្តិសាស្រ្ដសម្រាប់កម្ពុជា។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ខណៈកម្ពុជាកំពុងជាប់រវល់ប្រជុំអាស៊ាន ហើយរាជរដ្ឋាភិបាលឲ្យ ផ្អាកបុណ្យអុំទូក គេថាយើងអត់លុយ ដល់ពេលយើងបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមមិនយកលុយ គេនិយាយ​តិះដៀល​នេះតិះដៀល នោះ។សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យបុគ្គលមួយចំនួន ដែលធ្វើនយោបាយបន់ឲ្យសម្តេចស្លាប់នោះ សូមរង់ចាំទៅជាតិក្រោយចុះ ដោយសម្តេច បានសង្កត់ធ្ងន់ថា«បើអ្នកធ្វើនយោបាយរង់ចាំហ៊ុន សែន ស្លាប់សូមរង់ចាំទៅជាតិក្រោយចុះ»។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ UHS

2023/05/18 02:49:05 pm        510
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(University of Health Science )ចំនួន ១,៣៩៦នាក ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលជួបពិភាក្សាការងារជាមួយ ប្រធានសមាគមអតីតយុទ្ធជនប្រទេសមីយ៉ាន់ម៉ា
10/04/2026 10:10 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
10/04/2026 10:10 AM
ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ធំៗ៣ ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន៥តុលា
10/04/2026 08:10 AM
តំណាងអចិន្ត្រៃយ៍កម្ពុជាថ្លែងនៅ UN អំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែមដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ អាចវិលត្រឡប់ទៅផ្ទះ ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ
10/04/2026 08:10 AM
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ
10/03/2026 07:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
10/03/2026 06:10 PM
គណបក្ស CJP ប្រកាសធ្វើបាតុកម្មនៅថ្ងៃទី១០ ខែតុលា ប្រឆាំងនឹងប្រធានស្ថាប័នរៀបចំការបោះឆ្នោត
10/03/2026 05:10 PM
មនុស្សយ៉ាងតិច ៥នាក់ស្លាប់ និង ១០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឡចំហាយទឹក នៅភាគខាងត្បូងឥណ្ឌា
10/03/2026 05:10 PM
រុស្ស៊ីវាយប្រហារលើស្ពានសំខាន់មួយទៀត ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន
10/03/2026 05:10 PM
មនុស្សយ៉ាង​តិច​ ១១នាក់ បាន​រងរបួស​ ក្រោយ​បារបាក់​រលំ​ នៅអេស្ប៉ាញ
10/03/2026 05:10 PM