សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

បទវិភាគ៖ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់លោក កង សាវាង្ស

2023/05/17 08:13:09 pm        751
មានការចោទប្រកាន់ដោយគ្មានមូលដ្ឋានមួយពីមនុស្សមួយក្រុមតូចដែលស្រេចឃ្លានអំណាច​អស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ ដោយតែងពោលថា ជាបុគ្គលដែលស្រលាញ់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួន នោះគឺលោក កង សាវាង្ស ដែលជាបុគ្គលិក ​សម្រប​សម្រួល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល​ (Comfrel) ដែល​ជា​អង្គការ​មិនមែនរដ្ឋាភិបាល​ដ៏​ចំណាស់​មួយ​ ដែល​ធ្វើកិច្ច​ការងារពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​តាមរយៈ​ការ​បោះឆ្នោត ចាប់តាំង​ពី​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​លើក​ដំបូង​មកម្ល៉េះ និងបក្សពួករបស់លោក។ លោក កង សាវាង្ស តែងប្រើប្រាស់វោហារសព្វ របស់ខ្លួនដើម្បីបោកប្រាស់ក្រុមមនុស្ស​ស្មោះត្រង់​ដោយតែងតែតាំងខ្លួនជាអ្នកចេះអ្នកដឹងហើយទៅបង្រៀនអ្នកឯទៀត។ ថ្មីៗនេះលោកបានពោលថា «អ្នកខ្លះ​គាត់​លើកឡើង​ថា ​មិនហ៊ាន​ចូល​រួមទេ ដោយសារ​មាន​អាជ្ញាធរ​ក្នុងកន្លែង​ខ្លះ​បានប្រាប់​ថា ស្ថាប័ន [ខុមហ្វ្រែល] ហ្នឹង​ជា​ស្ថាប័ន​ប្រឆាំង​នឹង​រដ្ឋាភិបាល ឬក៏​ជា​ស្ថាប័ន​ដែល​ឃុបឃិត​នឹង​បរទេស​អីអ៊ីចឹង។ នេះ​ជារឿង​មួយ​ដែល​មាន​ការ​លំបាក​ដែរ។ ចំណុច​ដែលជា​ឧបសគ្គ​ធំ​សម្រាប់​ស្ថាប័ន​ដែល​បាន​លើកឡើង​ហ្នឹង​ក្នុង​ការ​ផ្តល់​លទ្ធភាព​ជូន​ពលរដ្ឋ​ហ្នឹង​គឺ គាត់​បាន​សម្តែងអំពីការ​ព្រួយបារម្ភ​ក្នុង​ការ​ចូលរួម​ហ្នឹង​ ខ្លាច​ក្រែង​លោ​មាន​ការ​ចោទប្រកាន់​លើ​ពួកគាត់​អី​ជាដើម»។​ លោក កង សាវាង្សបន្ថែមពីនេះ កាលពីពេលថ្មីៗនេះ លោក កង សាវាង្ស បានលើកឡើងថា «ច្បាប់បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រមិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ»។ តើការលើកឡើងរបស់លោកនេះសំអាងទៅលើអ្វីដែរទៅ ឬនិយាយដើម្បីតែបោកប្រាស់អ្នកមិនដឹងរឿង? យោងតាមការស្រាយបំភ្លឺរបស់​ក្រុមប្រតិកម្មព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា គ.ជ.ប មិនបានកែប្រែនីតិវិធីរបស់ខ្លួនទេ ហើយឯកសារដើមដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺមានដូចយោងក្នុងច្បាប់ ការណែនាំរបស់ក្រសួងមហាផ្ទៃ និង គ.ជ.ប។តើមានច្បាប់ និងការណែនាំណាខ្លះដែលបានបញ្ជាក់អំពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតនេះ?បើយើងសង្កេតមើលទៅលើច្បាប់ និងការណែនាំមួយចំនួនយើងនឹងអាចមើលឃើញថា ការលើកឡើងខាងលើរបស់បុគ្គលិកអង្គការ​ខុមហ្វ្រែល គឺមានចេតនាចោទប្រកាន់ និងញុះញង់ ដោយយោងទៅតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងកថាខណ្ឌទី២ នៃមាត្រា ២៧ បានចែងថា «ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រជាផ្លូវការ គណបក្សនយោបាយ ត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរ​ឈ្មោះបោះឆ្នោត តាមបែបបទកំណត់ដោយ គ.ជ.ប មក គ.ជ.ប យ៉ាងយូរ៧០ (ចិតសិប) ថ្ងៃ មុនថ្ងៃបោះឆ្នោត ដោយភ្ជាប់មកជាមួយនូវឯកសារចំនួន ១០ប្រភេទ ដោយប្រភេទទី១ គឺសេចក្តី​ចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហារផ្ទៃ ១ច្បាប់ តែម្ដង»។ ស្របពេលជាមួយគ្នានោះ សេចក្តីជូនដំណឹងលេខ ០៤៤ គ.ជ.ប ស.ជ.ណ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្ដីពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ និងសេចក្តីជូនដំណឹងលេខ ០៤៤ គ.ជ.ប ស.ជ.ណ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨​ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងខ្លឹមសារលិខិតដោយបានរំលេចថា «គណបក្សនយោបាយត្រូវភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។ តើលោក កង សាវាង្ស មិនដឹង​ ឬធ្វើមិនដឹងអំពីអត្ថន័យនៃពាក្យ «សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលតម្រូវឱ្យមានការបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»? ដូច្នេះ​ ដើម្បីកុំឱ្យមិនដឹង និងចេះតែនិយាយតទៅទៀត យើងគប្បីគូសរំលេចផងដែរថា សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺសំដៅទៅលើប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម មិនមែនគ្រាន់តែថតចម្លង (កូពី) ជាការស្រេចនោះទេ។ គ្រាន់តែយើងជាប្រជាជនធម្មតាទៅបញ្ជាក់អត្តសញ្ញាណប័ណ្ណ ឬសំបុត្រ​កំណើត យើងបានដឹងទៅហើយថា ច្បាប់ដើម ជាតម្រូវការចាំបាច់សម្រាប់បញ្ជាក់​លិខិត​សម្រាប់ការ​ប្រើប្រាស់ជាផ្លូវការណាមួយ ទម្រាំខ្លួនជាអ្នកឈរឈ្មោះបោះឆ្នោតដោយប្រជាលរដ្ឋ និងអ្នកដែលប្រកាស់ក្ដែងៗថា ខ្លួនមានសម្ថភាពបណ្ដុះបណ្ដាលគេនោះ មិនដឹងទេឬទាក់ទង​ទៅនឹងបញ្ហាបញ្ជាក់ផ្លូវការបែបនេះ ស្របពេលដែលមានសេចក្ដីណែនាំជាច្រើន​អមជាមួយ​ទៀត​នោះ បើមិនទាំងដឹងច្បាស់អំពីនីតិវិធីបែបនេះផង តើអាចឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោត​ដោយរបៀបណាទៅ? ជាងនេះទៅទៀត ក្រសួងមហាផ្ទៃក៏បានចេញសេក្ដីណែនាំលិខិតលេខ ៨៩៥ សជណ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ត្រេទី១ និងត្រេទី២ ដែលបានគូសបញ្ជាក់ក្នុងការជួយ​សម្របសម្រួលដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ របស់គណបក្ស​នយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ​សម្រាប់យកទៅប្រើប្រាស់​តាមការចាំបាច់ដោយមិនគិតកម្រៃនោះឡើយ។សេចក្ដីបំភ្លឺរបស់​ គ.ជ.បលោក កង សាវាង្ស កន្លងមកតែងតែរិះគុណជាបន្ត​បន្ទាប់​មក​លើការរៀបចំ រហូតដល់មិនចូលរួមសង្កេតការណ៍ថ្នាក់ជាតិនៅឆ្នាំ២០១៨ ព្រោះមិនមានបក្សពួករបស់ខ្លួននៅទីនោះ ពោលគឺគណបក្សសង្រ្គោះជាតិត្រូវបានរំសាយចោលដោយដីការរបស់តុលាការ។ រហូតដល់ឆ្នាំ២០២៣ នេះ លោកក៏បានសម្រេចចិត្តចូលរួមសង្កេតការណ៍ឡើងវិញដោយយកហេតុផលថា ដោយសារឆន្ទៈប្រជាពលរដ្ឋ។ តើដោយសារឆន្ទៈប្រជាពលរដ្ឋ​ ឬបក្សពួកមួយក្ដាប់តូចរបស់ខ្លួន? នេះបើតាមសង្កេតមើលឱ្យជិតទៅ គឺជា​មហិច្ឆតា​របស់បក្សពួករបស់លោក ដោយយើងអាច​និយាយបានថាពួកគេដឹងអំពីលទ្ធផលរួចទៅហើយ ថាមិនអាចទៅរួច ដូច្នេះពួកគេប្រឹងប្រែង​ចូលដើម្បីរិះគុណ ​និងធ្វើឱ្យអាប់អោនដល់កិត្តិយសរបស់ស្ថាប័នជាតិទៀតផង។ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល (Comfrel) លើកឡើងថា ​លោកមានការសោកស្តាយ បើសិនជាគណបក្សភ្លើងទៀនមិនមានវត្តមាន និងថា​ការណ៍នេះក៏នឹងអាចធ្វើឱ្យបាត់បង់សន្លឹកឆ្នោតដែរ ដោយសារតែមិនមាន​គណបក្ស​ជម្រើស​សម្រាប់អ្នកបោះឆ្នោតដែលគាំទ្រគណបក្សមួយនេះ។ ការពិតទៅគណបក្សដែលមិនទាំងដឹងអំពីនីតិវីធីនៃការចុះឈ្មោះផងនោះ មិនស័ក្តិសមនឹងទទួល​បានសន្លឹកឆ្នោតពីប្រជាពលរដ្ឋនោះឡើយ។ ហើយយើងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបានគ្រប់គ្នាផងដែរ មិនដូច្នោះទេ លោកអ្នកនឹងមានអាចបោះឆ្នោត​បានដូច​គណបក្សដែល​មិន​អាចចូលរួមបានអញ្ចឹងដែរ ព្រោះប្រទេសមានច្បាប់ដែលគ្រប់គ្នា​ត្រូវតែគោរព មិនមែនចេះតែនឹកឃើញហើយនិយាយនោះឡើយ៕

សម្តេចតេជោ ហ៊ុន សែន៖ កាលស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩ កម្ពុជាចំណាត់ថ្នាក់លេខ១០ ជាមួយនឹង០មេដាយ

2023/05/17 06:21:54 pm        506
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារតេឡេក្រាម នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ បានបញ្ជាក់ថា «កាលពីសុីហ្គេមលើកទី២០ ឆ្នាំ១៩៩៩ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង០មេដាយ»។សម្តេចបន្តថា សុីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប ២៨២ ដោយឈរលំដាប់ទី៤ខាងមេដាយមាស និងឈរលំដាប់ទី៣ខាងមេដាយច្រើន (សូមមើលតារាងប្រៀបធៀប)។សម្តេចបញ្ជាក់ថា «នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក»៕

អនុប្រធានគណបក្សរួមសាងជាតិថៃ៖ នាយករដ្ឋមន្រ្តីថៃ អាចលាឈប់ពីនយោបាយ ក្រោយចាញ់ការបោះឆ្នោត

2023/05/16 07:03:50 pm        465
ថៃ៖ អនុប្រធានគណបក្សរួមសាងជាតិថៃលោក Thanakorn Wangboonkongchana និយាយកាលពីថ្ងៃចន្ទថា លោកមិនគិតថាលោកនាយករដ្ឋមន្រ្តីកំពុងកាន់អំណាច Prayut Chan-o-chaនឹងបន្តអាជីពនយោបាយរបស់លោកទៀតឡើយ ក្រោយគណបក្សរបស់ពួកគេ ទទួលរងបរាជ័យនៅការបោះឆ្នោតសកលក្នុងប្រទេសមួយនេះ ។  លោក Thanakorn បាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកថា គាត់ពុំទាន់បានលើកឡើងពីចំណុចនេះទេ ប៉ុន្តែលោកគិតថា គាត់អាចនឹងលាឈប់ពីនយោបាយ ។ លោកនិយាយបែបនេះ គឺចង់សំដៅលើលោក Prayut វ័យ ៦៩ឆ្នាំ ដែលឡើងដណ្តើមតំណែងនាយករដ្ឋមន្រ្តីក្រោមឈ្មោះគណបក្សថៃរួមសាងជាតិថៃ ។  លទ្ធផលបឋមចុងក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ បង្ហាញថា គណបក្សប្រជែងរបស់លោក គឺគណបក្សបោះជំហានទៅមុខ និងគណបក្សភឿថៃ ឈរនៅចំណាត់ថ្នាក់កំពូលទាំង ២នៃការប្រកួតប្រជែងបោះឆ្នោតកាលពីថ្ងៃអាទិត្យ ។  គណបក្សបោះជំហានទៅមុខ ឈរលំដាប់ថ្នាក់លេខ ១ ទទួលបានសំឡេង ១៥២អាសនៈ បន្ទាប់មកគឺគណបក្សភឿថៃ ឈរនៅលំដាប់ថ្នាក់លេខ ២ ទទួលបានសំឡេង ១៤១អាសនៈ ។ សម្រាប់គណបក្សថៃរួមសាងជាតិថៃវិញ ឈរនៅលំដាប់ថ្នាក់លេខ ៥ ទទួលបានសំឡេងឆ្នោតត្រឹមតែ ៣៦អាសនៈប៉ុណ្ណោះ  ទោះបីជាយ៉ាងណាក៏ដោយ លោក Thanakorn នៅតែបង្ហាញការគាំទ្រដល់លោកឧត្តមសេនីយ៍ Prayut និងបានចែករំលែកការស្ងើចសរសើររបស់លោកដល់ឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះ ដែលបានធ្វើជានាយករដ្ឋមន្រ្តីអស់រយៈពេលជាង ៨ឆ្នាំ ។  លោក Thanakornនិយាយថា គាត់បានធ្វើការជូនប្រទេសជាតិអស់មួយជីវិតរបស់គាត់ ។ គាត់បម្រើប្រទេសជាតិអស់រយៈពេលប្រហែល ៨ឆ្នាំ ក្នុងនាមជានាយករដ្ឋមន្រ្តី ។ ខ្ញុំមានជំនឿថា ប្រជាពលរដ្ឋថៃទូទាំងប្រទេសដឹងថា គាត់បានធ្វើការច្រើនណាស់សម្រាប់ប្រទេសមួយនេះ ហើយនិងដឹងថា គាត់ពុំដែលប្រូឡូកប្រឡាក់អ្វីនោះទេ សូម្បីតែអំពើពុករលួយ ៕

FBI ត្រូវបានរិះគន់ដោយរដ្ឋអាជ្ញាពិសេស សម្រាប់ការស៊ើបអង្កេតពាក់ព័ន្ធលោក Trump និងរុស្ស៊ី

2023/05/16 06:02:05 pm        446
អាមេរិក៖ របាយការណ៍មួយដែលត្រូវបានទន្ទឹងរង់ចាំជាយូរមកហើយ បានរិះគន់យ៉ាងចាស់ដៃលើដំណោះស្រាយរបស់ទីភ្នាក់ងារចារកម្ម FBI ក្នុងការស៊ើបអង្កេតលើការចោទប្រកាន់ពីទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និង យុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦ របស់លោក Trump។ក្នុងរបាយការណ៍កម្រាស់៣០៦ទំព័រ រដ្ឋអាជ្ញាពិសេស លោក John Durham  បាននិយាយថា ការស៊ើបអង្កេតរបស់ទីភ្នាក់ងារនេះមិនពេញលក្ខណៈតាមការវិភាគ។ លោកបានលើកឡើងថា ទីភ្នាក់ងារ FBI ពុំមានភស្តុតាងជាក់លាក់នៃការឃុបឃិតរវាងយុទ្ធនាការរបស់លោក Donald Trump  និងប្រទេសរុស្ស៊ី មុនចាប់ផ្ដើមការស៊ើបអង្កេត។FBI និយាយថា ខ្លួនបានដោះស្រាយបញ្ហាជាច្រើនដែលបានបង្ហាញនៅក្នុងរបាយការណ៍នេះ។ នៅក្នុងរបាយការណ៍ លោក Durham ដែលត្រូវបានតែងតាំងដោយអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក William Barr កាលពីឆ្នាំ២០១៩ បានចោទប្រកាន់ទីភ្នាក់ងារ FBI ពីបទប្រមូលព័ត៌មានចារកម្មមិនច្បាស់លាស់ពុំមានវិភាគនិងខ្វះកិច្ចសហការ។  របាយការណ៍នេះ បានបញ្ជាក់ពីភាពខុសប្លែកគ្នាយ៉ាងខ្លាំងលើវិធីដែលទីភ្នាក់ងារ FBI បានដោះស្រាយការស៊ើបអង្កេតលើលោក Trump នៅពេលប្រៀបធៀបទៅនឹងការស៊ើបអង្កេតសំខាន់ៗ ដូចជា ការពាក់ព័ន្ធទៅនឹងគូប្រជែងការបោះឆ្នោតឆ្នាំ២០១៦ របស់លោក គឺលោកស្រី Hillary Clinton៕

ចិនកាត់ទោសពលរដ្ឋអាមេរិកវ័យ ៧៨ឆ្នាំឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទចារកម្ម

2023/05/16 05:58:01 pm        360
ចិន៖ ពលរដ្ឋអាមេរិកវ័យ៧៨ឆ្នាំលោក John Shing-Wan Leung ដែលជាអ្នករស់នៅអចិន្ត្រៃយ៍ ក្នុងទីក្រុងហុងកុង ត្រូវបានតុលាការចិនកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទចារកម្ម កាលពីថ្ងៃចន្ទ។តុលាការនៅភាគអាគ្នេយ៍នៃទីក្រុង Suzhou មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការចោទប្រកាន់លើរូបលោកនោះឡើយ។ យោងព័ត៌មានចេញពីតុលាការ បានឲ្យដឹងថា លោក Leung ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងនេះ កាលពីពីរឆ្នាំមុន ដោយការិយាល័យ ក្នុងតំបន់នៃទីភ្នាក់ងារប្រឆាំងការស៊ើបការណ៍សម្ងាត់របស់ប្រទេសចិន។តាមសេចក្តីថ្លែងការណ៍របស់តុលាការប្រជាជនកម្រិតមធ្យម ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម WeChat បានសរសេរថា៖ «គាត់ (លោក Leung) ត្រូវបានរកឃើញថា មានទោសពីបទចារកម្ម ដោយគាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត [និង] ដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត»។គេមិនទាន់ដឹងច្បាស់ទេថា លោក Leung រស់នៅទីណា ក្នុងពេលចាប់ខ្លួននោះទេ។ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំង បាននិយាយថា ពួកគេបានដឹងពីដំណឹងនេះហើយ ដោយពួកគេបានបញ្ជាក់ថា ក្រសួងការបរទេសមិនមានអាទិភាពអ្វីធំដំជាងសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋអាមេរិក នៅក្រៅប្រទេសនោះឡើយ។ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃចន្ទ ក្រសួងការបរទេស បានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះ ដោយលើកឡើងពីការព្រួយបារម្ភអំពីឯកជនភាព។ការជំនុំជម្រះក្ដីបិទទ្វារគឺជារឿងធម្មតា នៅក្នុងប្រទេសចិន ហើយព័ត៌មានលម្អិតមួយចំនួន ជាធម្មតាត្រូវបានប្រកាសជាសាធារណៈសម្រាប់ករណីរសើប ដូចជាករណីដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទចារកម្មជាដើម៕

សេចក្តីរាយការណ៍៖ រុស្ស៊ីឃុំខ្លួនអតីតបុគ្គលិកស្ថានទូតអាមេរិក

2023/05/16 05:54:56 pm        337
រុស្ស៊ី៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានឲ្យឹងថា អតីតបុគ្គលិកម្នាក់របស់ស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឃុំឃាំងទីក្រុងមូស្គូ ពីបទរួមគំនិត។ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា លោក Robert Shonov ត្រូវបានចាប់ខ្លួនដោយអង្គភាពសន្តិសុខសហព័ន្ធសហព័ន្ធរុស្ស៊ី ហើយត្រូវបានបញ្ជូនត្រឡប់ទៅកាន់មជ្ឈមណ្ឌលឃុំឃាំងបណ្តោះអាសន្ន។ទីភ្នាក់ងារ និយាយថា លោកប្រឈមការជាប់ពន្ធនាគារ៨ឆ្នាំ។ ស្ថានទូតបានប្រាប់សារព័ត៌មានរ៉យទ័រថា ស្ថានទូតបានដឹងពីការរាយការណ៍នោះ ប៉ុន្តែពុំមានអ្វីបន្ថែមដើម្បីបែងចែកនៅពេលនេះ។យោងតាមការរាយការណ៍របស់សារព័ត៌មាន TASS បានឲ្យដឹងថា លោក Shonov ត្រូវបានឃុំខ្លួននៅក្នុងទីក្រុងកំពង់ផែ Valdivostok ហើយបន្ទាប់ពីការសាកសួរ លោកត្រូវបានចោទប្រកាន់ដោយមានការសហការលើគោលការណ៍សម្ងាត់ជាមួយរដ្ឋបរទេស ឬអន្តរជាតិ ឬអង្គការបរទេស។ទីភ្នាក់ងារសារព័ត៌មាន បាននិយាយថា ក្រុមមន្ត្រី បានស្នើសុំឲ្យឃុំខ្លួន លោក Shonov រយៈពេល៣ខែ។ ពុំមានកាលបរិច្ឆេទរបស់តុលាការត្រូវបានកំណត់ឡើយ។ អ្នកសារព័ត៌មានអាមេរិក លោក Evan Gershkovich ជាអ្នកដែលត្រូវបានចាប់ខ្លួនកាលពីខែមីនា ខណៈបម្រើការឲ្យសារព័ត៌មាន the Wall Street Journal ត្រូវបានចោទប្រកាន់ពីបទចារកម្ម ក៏ត្រូវបានឃុំខ្លួននៅពន្ធនាគារ Lefortovo នៅក្នុងទីក្រុងមូស្គូ។

ទួរគីប្រឈមការបោះឆ្នោតជុំទី២ដ៏ស្វិតស្វាញ បន្ទាប់ពីលោក Erdogan មិនអាចទទួលបានសំឡេងឈ្នះភាគច្រើនដាច់ខាត

2023/05/16 05:51:42 pm        332
ទួរគី៖ ប្រទេសទួរគី នឹងរៀបចំការបោះឆ្នោតបន្តនៅថ្ងៃទី២៨ខែឧសភា បន្ទាប់ពីមេដឹកនាំកាន់តំណែងជាច្រើនអាណត្តិលោក Recep Tayyip Erdogan ត្រូវបានបង្ខំឲ្យចូលក្នុងជុំទី២ ដោយមានសំឡេងនាំមុខគូប្រជែងរបស់លោក តិចតួចគឺលោក Kemal Kilicdaroglu។ ពុំមានបេក្ខជនណាមួយទទួលបានសំឡេងគាំទ្រដែលត្រូវការចំនួន ៥០% ដើម្បីកាន់តំណែងប្រធានាធិបតីទាំងស្រុងនោះទេ បន្ទាប់ពីហិបឆ្នោតត្រូវបានបើក១០០% នេះបើយោងតាមក្រុមប្រឹក្សាបោះឆ្នោតជាន់ខ្ពស់របស់ប្រទេសទួរគី។ ប្រធានក្រុមប្រឹក្សាលោក Ahmet Yener បាននិយាយថា ហិប ឆ្នោតទាំងអស់នៅក្នុងប្រទេសត្រូវបានបើក ហើយអត្រាអ្នកទៅបោះឆ្នោតមាន៨៨,៩២% ។  ប៉ុន្តែ ពេលនេះលោក Kilicdaroglu ប្រឈមសមរភូមិដ៏លំបាក ដើម្បីយកឈ្នះការបោះឆ្នោតនៅជុំទី២ បន្ទាប់ពីលោក Erdogan ទទួលបានប្រជាបិ្រយភាពខ្ពស់ជាងក្នុងការស្ទង់មតិការបោះឆ្នោតដែលបានលើកឡើងមុនការបោះឆ្នោត។ លោក Ahmet Yenerប្រធានក្រុមប្រឹក្សាបោះឆ្នោតជាន់ខ្ពស់របស់ប្រទេសទួរគី បាននិយាយថា លទ្ធផលផ្លូវការនៃការបោះឆ្នោតសម្រាប់ប្រទេសទួរគីនឹងត្រូវប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ៕

លោកវ៉ាង យី៖ ការអភិវឌ្ឍរបស់ចិន គឺជាកម្លាំងកំណើនសម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក

2023/05/16 05:48:27 pm        59
ចិន៖ លោក វ៉ាងយី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន(CPC) បាននិយាយកាលពីថ្ងៃចន្ទថា ការអភិវឌ្ឍរបស់ប្រទេសចិនគឺជាកម្លាំងកំណើនសម្រាប់សន្តិភាព និងកត្តាស្ថិរភាពពិភពលោកដែលកំពុងកើនឡើង។លោក វ៉ាង ក៏ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុនីស្តចិនផងដែរនោះ បានថ្លែងដូច្នេះអំឡុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មប្រទេសហុងគ្រី លោក Peter Szijjarto ដែលកំពុងធ្វើទស្សនកិច្ច ។អ្នកការទូតជាន់ខ្ពស់ចិន បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយជាមិត្តភាពរបស់ប្រទេសហុងគ្រីចំពោះប្រទេសចិន ដោយបាននិយាយថា នេះស្របទៅនឹងផលប្រយោជន៍របស់ប្រទេសនិងប្រជាជនខ្លួន ជាផលប្រយោជន៍រួមរបស់ប្រទេសចិន និងអឺរ៉ុប និងជានិន្នាការនៃគ្រប់កាលៈទេសៈ។លោក វ៉ាង បានកត់សំគាល់ថា ភាគីទាំងពីរ បានគោរព ទុកចិត្ត យោគយល់និងគាំទ្រគ្នា ដែលកំពុងជំរុញទំនាក់ទំនងទ្វេរភាគីចូលក្នុងអំឡុងពេលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ លោកបានបញ្ជាក់ជាថ្មី ចំពោះការគាំទ្ររបស់ប្រទេសចិន សម្រាប់ស្វ័យភាពជាយុទ្ធសាស្ត្ររបស់អឺរ៉ុប ដែលកំពុងជំរុញឲ្យប្រទេសសហភាពអឺរ៉ុបរួមទាំងប្រទេសហុងគ្រីការពារពហុភាគីនិយមពិតប្រាកដ ជំរុញប្រជាធិបតេយ្យបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ និងជំរុញប្រព័ន្ធអភិបាលកិច្ចឆ្ពោះទៅរកគោលដៅសមហេតុផល។ លោក Szijjarto និយាយថាកិច្ចសហប្រតិបត្តិការ ចិន-ហុងគ្រី និងចិន-អឺរ៉ុប គឺជាឱកាសមួយជាជាងហានីភ័យ ហើយប្រទេសហុងគ្រីស្វាគមន៍ការវិនិយោគដែលកើនឡើងរបស់ប្រទេសចិននៅក្នុងប្រទេស ត្រៀមពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសចិន ក្នុងវិស័យជាច្រើនដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឈានទៅរកកម្រិតថ្មីមួយ៕

ហ្ស៊កដានីថ្កោលទោសការវាយសម្រុកចូលស្ថានទូតរបស់ខ្លួន នៅទីក្រុងខាទូម

2023/05/16 05:45:12 pm        306
ហ្ស៊កដានី៖ ក្រសួងការបរទេសហ្ស៊កដានី កាលពីថ្ងៃចន្ទ បានថ្កោលទោសចំពោះការវាយសម្រុកចូលស្ថានទូតរបស់ខ្លួន ក្នុងរដ្ឋធានីកាទូម (Khartoum) នៃប្រទេសស៊ូដង់។ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសហ្ស៊កដានី មិនទទួលយកនូវរាល់អំពើហិង្សា និងអំពើវិច្ឆេទកម្មគ្រប់ទម្រង់ទាំងអស់ ជាពិសេសទង្វើដែលបំពានលើទីតាំងរបស់ទូត។ក្រសួងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវគោលការណ៍នៃច្បាប់អន្តរជាតិ និងការអនុលោមតាមកិច្ចព្រមព្រៀងអន្តរជាតិដែលពាក់ព័ន្ធ មានជាអាទិ៍ អនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតជាដើម។យោងតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុក Ammon បានឲ្យដឹងថា លោក Sinan Majali អ្នកនាំពាក្យរបស់ក្រសួងនេះ បាននិយាយថា បុគ្គលិករបស់ស្ថានទូតមានសុវត្ថិភាពជាធម្មតាទេ ខណៈដែលពួកគេបានជម្លៀសទៅកាន់កំពង់ផែ Port Sudan ដោយលោកបានបញ្ជាក់បន្ថែមថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវាយប្រហារនេះ៕

ចិន និងហុងគ្រី សន្យាពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក

2023/05/16 05:41:49 pm        307
ចិន៖ ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង កាលពីថ្ងៃចន្ទ បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេសចិន និងការផ្លាស់ប្ដូរការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជនជាមួយហុងគ្រី និងបានហៅប្រទេសហុងគ្រីថាជាមិត្តល្អ និងដៃគូរល្អរបស់ប្រទេសចិន។  លោក ឈីន បានធ្វើអត្ថាធិប្បាយបែបនេះ ខណៈកំពុងជួបជាមួយប្រមុខការទូត និងពាណិជ្ជកម្មហុងគ្រីលោក Peter Szijjartoនៅក្នុងទីក្រុងប៉េកាំង។  លោកឈីន បានប្រាប់អ្នកការទូតហុងគ្រីថា ប្រទេសចិន នឹងបន្តគម្រោងមិត្តភាពភាពទ្វេភាគីជាមួយហុងគ្រី ចាប់ពីជំហរជាយុទ្ធសាស្ត្រ និង ការយោគយល់គ្នារយៈពេលវែង។  លោកនិយាយថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយហុងគ្រី ដើម្បីរក្សាទំនាក់ទំនងកម្រិតខ្ពស់ ពង្រឹងទំនុកចិត្តកាន់តែស៊ីជម្រៅទៅវិញទៅមកជាយុទ្ធសាស្ត្រ គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះផលប្រយោជន៍ស្នូលទៅវិញទៅមក និងក្ដីកង្វល់ធំៗនិងដោះស្រាយបញ្ហាប្រឈមនិងហានិភ័យផ្សេងៗរួមគ្នា។  ហុងគ្រី គឺជាប្រទេសភ្ញៀវកិត្តិយសសម្រាប់ពិព័រណ៍ចិន-អឺរុបកណ្តាលនិងខាងកើត (CEEC) លើកទីបី នៅទីក្រុង Ningbo ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតី អញ្ជើញពិនិត្យវឌ្ឍនភាពនៃការងាររៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម
10/04/2026 11:10 AM
ក្រសួងការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ ប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៧ ការពារព្រំដែនទិសព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
10/04/2026 11:10 AM
ក្រុមប្រទេស G7 នឹងបញ្ចេញប្រេងម៉ាស៊ូត និងប្រេងបម្រុងផ្សេងទៀត ១០០លានបារ៉ែល
10/04/2026 11:10 AM
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលជួបពិភាក្សាការងារជាមួយ អនុប្រធានសមាគមអតីតយុទ្ធជនប្រទេសម៉ាឡេស៊ី
10/04/2026 11:10 AM
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលជួបពិភាក្សាការងារជាមួយ ប្រធានសមាគមអតីតយុទ្ធជនប្រទេសមីយ៉ាន់ម៉ា
10/04/2026 10:10 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
10/04/2026 10:10 AM
ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ធំៗ៣ ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន៥តុលា
10/04/2026 08:10 AM
តំណាងអចិន្ត្រៃយ៍កម្ពុជាថ្លែងនៅ UN អំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែមដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ អាចវិលត្រឡប់ទៅផ្ទះ ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ
10/04/2026 08:10 AM
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ
10/03/2026 07:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
10/03/2026 06:10 PM