សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

អតីតទាហានម៉ារីនអាមេរិកត្រូវចោទប្រកាន់ពីបទក្រៀកកដល់ថប់ដង្ហើមស្លាប់ លើរថភ្លើងក្រោមដី នាក្រុងញូវយ៉ក

2023/05/12 05:09:20 pm        174
អាមេរិក៖មេធាវីតំបន់ Manhattan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អតីតទាហានម៉ារីនអាមេរិកម្នាក់ ដែលបានសម្លាប់បុរសអនាថា ដោយការយកដៃរឹតកមនុស្សរហូតដល់ថប់ដង្ហើម នៅលើរថភ្លើងក្រោមដីនៃទីក្រុងញូវយ៉ក នឹងត្រូវចាប់ខ្លួននាថ្ងៃសុក្រនេះ ហើយនិងត្រូវកាត់ទោសពីបទមនុស្សឃាត។វីដេអូឃ្លីបដែលត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយមួយ បានបង្ហាញឲ្យឃើញពីអតីតទាហានម៉ារីន ដែលគេស្គាល់ថា ឈ្មោះលោក Daniel Penny បានប្រើដៃក្រៀកករបស់លោក Jordan Neely វ័យ ៣០ឆ្នាំយ៉ាងតឹង កាលពីថ្ងៃទី១ ខែឧសភា ខណៈដែលពួកគេ ជិះលើរថភ្លើង F ក្នុងស្រុក Manhattan។ គ្រូពេទ្យបាននិយាយថា លោក Neely បានស្លាប់ដោយសារការរឹតក ប៉ុន្តែមេធាវីរបស់លោក Penny បាននិយាយថា គាត់មិនមានចេតនាសម្លាប់ជនរងគ្រោះឡើយ។យោងតាមសាក្សី ឲ្យដឹងថា លោក Neely ដែលត្រូវបានគេស្គាល់ថា អ្នកសម្តែងត្រាប់អតីតអ្នកចម្រៀង Michael Jackson នៅតាមប្រព័ន្ធរថភ្លើងក្រោមដី បាននិយាយខ្លាំងៗអំពីការហេវហត់ និងប្រាប់ថាខ្លួនគេបានត្រៀមខ្លួនស្លាប់ នៅពេលដែលលោក Penny បានងាកទៅឃើញជនរងគ្រោះនៅពីក្រោយ ហើយបានចាប់រឹតករបស់ជនរងគ្រោះ។ លោក Penny បានទប់ជនរងគ្រោះមិនឲ្យរើនៅលើផ្ទៃកម្រាលរបស់រថភ្លើងក្រោមដីរហូតដល់លែងកម្រើក ហើយក្រោយមក លោក Neely ត្រូវបានប្រកាសថាបានស្លាប់។មេធាវី នៅស្រុក Manhattan លោក Alvin Bragg បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងអាចបញ្ជាក់បានថា លោក Daniel Penny នឹងត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទមនុស្សឃាតក្នុងកម្រិតទី២។ យើងមិនអាចផ្តល់ព័ត៌មានបន្ថែមណាមួយបានទេ រហូតដល់ជនល្មើសត្រូវបានកាត់ទោសនៅក្នុងតុលាការព្រហ្មទណ្ឌ Manhattan ដែលយើងរំពឹងថា នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក»។ការស្លាប់ និងការពន្យារពេលរបស់រដ្ឋអាជ្ញាក្នុងការចោទប្រកាន់លើលោក Penny បានបង្កឲ្យមានការតវ៉ា ដោយអ្នកខ្លះនិយាយថា ហេតុការណ៍នេះ មានន័យស្មើនឹងការកាត់ទោសដោយមិនវិនិច្ឆ័យ និងគំរូនៃប្រវត្តិសាស្ត្រប្រឆាំងនឹងពណ៌សម្បុរ។ លោក Neely ជាជនជាតិស្បែកខ្មៅ ហើយលោក Penny ជាជនជាតិស្បែកស៕

កងកម្លាំងគូជម្លោះនៅស៊ូដង់ ព្រមព្រៀងឲ្យមានការការពារជនស៊ីវិល ប៉ុន្តែពុំមានបទឈប់បាញ់ទេ

2023/05/12 05:06:22 pm        76
ស៊ូដង់់៖ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា គូជម្លោះរបស់ប្រទេសស៊ូដង់ នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ បានប្ដេជ្ញាការពារជនស៊ីវិល និងចលនាផ្ដល់ជំនួយមនុស្សធម៌ ប៉ុន្តែពុំបានព្រមព្រៀងឲ្យមានបទឈប់បាញ់ទេនិងនៅតែបន្តស្ថិតឆ្ងាយពីគ្នា។ ពួកគេនិយាយថាបន្ទាប់ពីការចរចារយៈពេលមួយសប្ដាហ៍នៅក្នុងទីក្រុងកំពង់ផែ Jeddah របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កងទ័ពរបស់ស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ា ហៅកាត់ថា (RSF) បានចុះហត្ថលេខាលើសេចក្ដីប្រកាសមួយថា ពួកគេនឹងធ្វើការរួមគ្នាឈានទៅការសម្រេចបានបទឈប់បាញ់រយៈពេលខ្លីក្នុងការពិភាក្សានានាបន្ថែមទៀត។មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ភាគីទាំង២នៅមានការខ្វែងគំនិតគ្នាខ្លាំងណាស់។ ក្រសួងការបរទេសអាមេរិក បាននិយាយថា ភាគីទាំង២នឹងផ្ដោតលើការឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពរយៈប្រហែល១០ថ្ងៃ ។ មន្ត្រីអាមេរិកបាននិយាយថា អ្នកចរចាដែលធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមអ្នកសម្រុះសម្រួលរបស់សហរដ្ឋអាមេរិកនឹងពិភាក្សាបន្ទាប់អំពីវិធានការសន្តិសុខជាក់លាក់សម្រាប់ការការពារការផ្គត់ផ្គង់ជំនួយ។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបាននិយាយថាវិធានការនានា នឹងរួមបញ្ចូលយន្តការត្រួតពិនិត្យបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក-អារ៉ាប៊ីសាអ៊ូឌីត និងអន្តរជាតិ។  អង្គការសុខភាពពិភពលោក បាននិយាយថា មនុស្សជាង៦០០នាក់ បានស្លាប់  និងជាង៥.០០០នាក់ បានរងរបួសក្នុងការប្រយុទ្ធគ្នានេះ ។ ចំណែកក្រសួងសុខាភិបាលរបស់ប្រទេសនៅតំបន់អាហ្វ្រិកមួយនេះវិញបាននិយាយថា យ៉ាងហោចណាស់៤៥០នាក់បានស្លាប់ នៅក្នុងតំបន់ Darfur ភាគខាងលិច។ យោងតាមទិន្នន័យពីអង្គការសហប្រជាជាតិ មនុស្សកាន់តែច្រើនបានរត់ភៀសខ្លួនចេញពីរដ្ឋធានីកាទូម (Khartoum)និងតំបន់ Darfur ដែលមានមនុស្ស៧សែននាក់ នៅក្នុងប្រទេសនេះ និងបង្ខំឲ្យមនុស្សចំនួន១៥០.០០០នាក់ ក្លាយជាជនភៀសខ្លួនចូលទៅកាន់រដ្ឋក្បែរខាងនានា៕

ក្រុមតំណាងរាស្ត្រអាមេរិក ដាក់ចេញសេចក្តីស្នើច្បាប់ដើម្បីរារាំងប្រទេសនានាកុំឲ្យធ្វើប្រក្រតីភាពទំនាក់ទំនងល្អជាមួយប្រធានាធិបតីស៊ីរី

2023/05/12 05:02:55 pm        80
ស៊ីរី់៖ ក្រុមតំណាងរាស្ត្រមកពីគណបក្សទាំង២ បានដាក់ចេញសេចក្តីស្នើច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ក្នុងចេតនារារាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកកុំឲ្យទទួលស្គាល់ លោក Bashar al-Assad ជាប្រធានាធិបតីរបស់ប្រទេសស៊ីរី និងដើម្បីលើកកម្ពស់សមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ទណ្ឌកម្ម ជាការព្រមានមួយទៅដល់បណ្ដាប្រទេសផ្សេងទៀតដែលធ្វើប្រក្រតីភាពទំនាក់ទំនងជាធម្មតាជាមួយលោក Assad។ សេចក្តីស្នើច្បាប់ ដែលត្រូវបានរាយការណ៍លើកដំបូងដោយសារព័ត៌មាន Reuters នឹងហាមប្រាមរដ្ឋាភិបាលសហរដ្ឋអាមេរិក កុំឲ្យទទួលស្គាល់ឬ ធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយរដ្ឋាភិបាលស៊ីរី ដឹកនាំដោយលោក Assad ដែលស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងបានបន្ថែមលើច្បាប់ការពារជានស៊ីវិលCaesarរបស់ស៊ីរី ដែលបានដាក់ជុំទណ្ឌកម្មដ៏តឹងរ៉ឹងលើប្រទេសនេះ ក្នុងឆ្នាំ២០២០កន្លងទៅ។ ច្បាប់ដែលបានស្នើឡើងនេះ បានធ្វើឡើងបន្ទាប់ពីបណ្ដារដ្ឋនៅអារ៉ាប់ដូចជា អារ៉ាប៊ីសាអ៊ូឌីត កាតា និងប្រទេសជាច្រើនទៀត បានបិទចោលទំព័រប្រឈមដាក់គ្នាជាច្រើនឆ្នាំជាមួយលោក Assad កាលពីថ្ងៃអាទិត្យ ដោយអនុញ្ញាតឲ្យប្រទេសស៊ីរីត្រឡប់ចូលក្នុងក្រុមសម្ព័ន្ធអារ៉ាប់វិញ ជាប្រវត្តិសាស្ត្រមួយនៅក្នុងការស្តារនីតិសម្បទាតំបន់របស់លោក ទោះបីជាប្រទេសលោកខាងលិចនៅតែបន្តបដិសេធរូបលោក បន្ទាប់ពីសង្គ្រាមស៊ីវិលជាច្រើនឆ្នាំមកនេះក៏ដោយ។     ក្រសួងព័ត៌មានរបស់ប្រទេសស៊ីរី ពុំបានឆ្លើយតបចំពោះសំណើសុំសេចក្ដីអត្ថាធិប្បាយនេះទេ៕

មាត្រា៤២៖ តើច្បាប់អន្តោប្រវេសន៍ជាអ្វី ហើយហេតុអ្វីបានជាច្បាប់នេះបញ្ចប់?

2023/05/12 04:58:17 pm        78
អាមេរិក៖ បន្ទាប់ពីរយៈពេលជាង៣ឆ្នាំ ច្បាប់សម័យលោក ដូ ណាល់ត្រាំ ដែលបានអនុញ្ញាតសម្រាប់ការបណ្តេញចេញភ្លាមៗចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើន បានផុតកំណត់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទទួលស្គាល់ថា វានឹងមានភាពចលាចលមួយរយៈ នៅពេលដែលវិធានការនេះ ត្រូវបានដកចេញ១នាទីមុនពាក់កណ្តាលអាធ្រាតថ្ងៃទី១១ ខែ ឧសភា។    អ្វីទៅជាមាត្រា៤២? វាមានមកតាំងពីច្បាប់នៅក្នុងឆ្នាំ១៩៤៤ ដែលត្រូវបានគេស្គាល់ថា ច្បាប់សុខភាពសាធារណៈ ដែលបានផ្តល់ឲ្យអាជ្ញាធរអាមេរិកនូវអំណាចបន្ទាន់ដើម្បីការពារការរាលដាលជំងឺ។ នៅក្នុងខែមីនា ឆ្នាំ២០២០ រដ្ឋបាលរបស់លោក Trump បានយកច្បាប់នេះមកប្រើ ដោយលើកឡើងពីតម្រូវការដើម្បីបញ្ឈប់ការរាលដាលជំងឺ Covid-19 ឆ្លងកាត់ព្រំដែន។    ហេតុអ្វីបានជាមាត្រា៤២បញ្ចប់?បន្ទាប់ពីចូលកាន់តំណែង ក្នុងខែមករា ឆ្នាំ២០២១ លោក Joe Biden និងរដ្ឋបាលរបស់លោក បានរក្សាទុកគោលនយោបាយដែលមានស្រាប់នេះ និងបានបន្តការពារគោលនយោបាយនេះ ជាវិធានការសុខភាពសាធារណៈរយៈពេលជាង១ឆ្នាំ។ ដោយលើកឡើងពីហានីភ័យសុខភាពសាធារណៈដែលបានថយចុះ នៅខែមេសា ឆ្នាំ២០២២ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក ដែលពិនិត្យមើលគោលនយោបាយសុខភាពសហរដ្ឋអាមេរិក បានបង្ហាញសញ្ញាថាមជ្ឈមណ្ឌលនឹងបញ្ចប់គោលនយោបាយនេះ។        តើមានអ្វីកើតឡើងបន្ទាប់ពីមាត្រា៤២?រដ្ឋបាលលោក Biden បានណែនាំច្បាប់ថ្មីនៅសប្តាហ៍នេះ ដែលនឹងបដិសេធការសុំសិទ្ធជ្រកកោន ចំពោះជនអន្តោប្រវេសន៍ស្ទើរតែទាំងអស់ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ វិធានការដ៏ដឹងរ៉ឹង នឹងហាមប្រាមយ៉ាងទូលំទូលាយជនអន្តោប្រវេសន៍ដែលធ្វើដំណើរកាត់តាមប្រទេសផ្សេងៗតាមផ្លូវធ្វើដំណើររបស់ពួកគេទៅកាន់ព្រំដែនម៉ិកស៊ិក-អាមេរិក មិនឲ្យដាក់ពាក្យសុំសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិក ឬអ្នកដែលមិនបានដាក់ពាក្យស្នើសុំជាមុនតាមប្រព័ន្ធអនឡាញ។

ភាពអស់សង្ឃឹមនិងការយល់ច្រឡំ ជនអន្តោប្រវេសន៍ជាច្រើនជាប់ខ្លួននៅច្រកទ្វារសហរដ្ឋអាមេរិក ខណៈមាត្រា៤២ត្រូវបញ្ចប់

2023/05/12 04:28:32 pm        61
អាមេរិក៖ ជនអន្តោប្រវេសន៍រាប់រយនាក់មកពីជុំវិញពីភពលោក កំពុងស្វែងរកជីវិតប្រសើរជាងនេះនៅក្នុងសហរដ្ឋអាមេរិក ដែលជំនួសមកវិញបានរកឃើញថាបានជាប់ខ្លួនក្នុងស្ថានភាពដ៏ស្មុគស្មាញនៅជិតព្រំដែនប្រទេសម៉ិកស៊ិក នៅជិតគោលដៅរបស់ពួកគេ និងជួបភាពអស់សង្ឃឹម។សហរដ្ឋអាមេរិក នឹងដកចេញវិធានការរឹត្បិតជំងឺ Covid-19 នៅព្រំដែន ដែលត្រូវគេស្គាល់ថាមាត្រា៤២ នៅយប់ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១១ ខែឧសភា ជាការផ្លាស់ប្តូរដ៍ធំ បាននាំមកនូវជនអន្តោប្រវេសន៍រាប់ម៉ឺននាក់មកកាន់ព្រំដែនប្រទេសម៉ិកស៊ិក-សហរដ្ឋអាមេរិក ដែលកំពុងធ្វើឲ្យមានតានតឹងដល់សហគមន៍ក្នុងតំបន់ និងកំពុងធ្វើឲ្យមានការបែកបាក់ខាងនយោបាយកាន់តែខ្លាំង។ ចំនួនជនអន្តោប្រវេសន៍ដែលត្រូវបានចាប់ខ្លួនពេលកំពុងឆ្លងកាត់ព្រំដែនខុសច្បាប់ បានកើនឡើងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយកើនលើស១ម៉ឺននាក់ជារៀងរាល់ថ្ងៃគួរឲ្យបារម្ភកាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ។ ទីក្រុងនានានៅព្រំដែនសហរដ្ឋអាមេរិក បានព្យាយាមផ្តល់ទីជម្រកដល់អ្នកមកដល់ថ្មី និងផ្តល់ការដឹកជញ្ជូនទៅកាន់គោលដៅ។រូបភាពស្ថិតនៅពីក្រោយហេតុការណ៍នៃភាពចលាចល រដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden កំពុងបង្កើនបុគ្គលិកនិងមូលនិធិទៅកាន់ព្រំដែន ខណៈកំពុងអនុវត្តច្បាប់ថ្មី ដែលនឹងច្រានចោលសិទ្ធិជ្រកកោនដល់ជនអន្តោនប្រវេសន៍ភាគច្រើន ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ វិធានាករថ្មីនេះ នឹងចូលជាធរមាននៅពេលដែលមាត្រា៤២ បញ្ចប់ រួមជាមួយវិធានការគ្រាអាសន្នសុខភាពសាធារណៈជំងឺCovid-19 ដ៏ទូលំទូលាយ។ រដ្ឋមន្ត្រីសន្តិសុខក្រសួងសន្តិសុខមាតុភូមិ លោក Alejandro Mayorkas និយាយថា ច្បាប់ថ្មី នឹងមានន័យថា មានផលវិបាកកាន់ខ្លាំងសម្រាប់ជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ សម្រាប់អ្នកទាំងនោះប្រសិនបើត្រូវបានចាប់ខ្លួន អាចត្រូវបាននិរទេស និងរារាំងមិនឲ្យចូលមកសហរដ្ឋអាមេរិករយៈពេល៥ឆ្នំា ប្រសិនបើពួកគេពុំមានការចាំបាច់សម្រាប់សុំសិទ្ធិជ្រកកោន៕

អ៊ីស្រាអែលសម្លាប់មេបញ្ជាការជាន់ខ្ពស់ជាច្រើននាក់នៅតំបន់ហ្គាហ្សា ខណៈគ្រាប់រ៉ូកែតបណ្ដាលឲ្យមានអ្នកស្លាប់ដំបូងនៅអ៊ីស្រាអែល

2023/05/12 04:09:27 pm        274
អ៊ីស្រាអែល៖ យន្តហោះយោធារបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ បានទម្លាក់គ្រាប់បែកលើលំនៅឋានមួយកន្លែងក្នុងទីប្រជុំអគារលំនៅឋាន នៅក្នុងទីក្រុង Khan Yunis តំបន់ហ្កហ្សាភាគខាងត្បូង ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន៣នាក់ និង៧នាក់របួស។  ក្រុមអ៊ីស្លាមជីហាត បានប្រកាសពីការស្លាប់របស់លោក Ali Hassan Ghali  ជាមេបញ្ជាការរបស់កម្មវិធីគ្រាប់រ៉ូកែត Saraya Al-Quds  ដែលជាអង្គភាពយោធាមួយរបស់កម្មវិធីនេះ អំឡុងការវាយប្រហារ ជាមួយបង ប្អូនប្រុសរបស់លោក ឈ្មោះ Mahmoud និង ក្មួយប្រុសរបស់លោកម្នាក់។  លោក Ghali គឺជាមេបញ្ជាការយោធាដ៏លេចធ្លោទី៤ ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល អំឡុងការវាយប្រយុទ្ធគ្នា ដែលបានចាប់ផ្ដើមនៅពេលព្រឹកព្រហាម កាលថ្ងៃអង្គារសប្ដាហ៍នេះ។ ចំណែកអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៣០នាក់ និងរបួសជាង៩០នាក់ ក្នុងការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ។ជនរងគ្រោះទាំងនោះរួមទាំងកុមារ៦នាក់ និងស្ត្រី៣នាក់ ព្រមទាំងប្រធានកងកម្លាំងរ៉ូកែតអ៊ីស្លាមជីហាតប៉ាឡេស្ទីន និងអនុប្រធានរបស់លោក។  ក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា បានបន្តបាញ់គ្រាប់រ៉ូកែតសងសឹកចេញពីតំបន់ឆ្នេរសមុទ្ររងការឡោមព័ទ្ធចូលទៅអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សម្នាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

សម្ដេចតេជោ ជំរុញឱ្យអាស៊ានរកវិធីសាស្រ្តមានសក្តានុពល អាចជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ

2023/05/11 09:21:41 pm        202
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ ដោយបាន ជំរុញឱ្យអាស៊ានរកវិធី​សាស្រ្ត​មានសក្តានុពល អាចជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។សម្ដេចតេជោ នាយករដ្ឋមន្រ្ដី បានថ្លែងថា ចំពោះបញ្ហាមីយ៉ាន់ម៉ា វាមានសារៈសំខាន់ក្នុងការធានា​ឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច និងការពិនិត្យឡើងវិញ និងសេចក្តីសម្រេច​របស់ប្រមុខដឹកនាំអាស៊ាន ដែលបានអនុម័តនៅឆ្នំា២០២២ កន្លងមក ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ សម្ដេចថ្លែងថា៖«លើសពីនេះ អាស៊ានគួរប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ភាពបត់បែន និងការច្នៃប្រឌិត​ខ្ពស់ហើយស្វែងរកវិធីសាស្រ្តណាដែលមានសក្តានុពល ​អាចជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងត្រឡប់ទៅ​រកប្រក្រតីភាពឡើងវិញ»។សម្ដេចតេជោ បញ្ជាក់ថា នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ​និងសេដ្ឋកិច្ច អាស៊ានត្រូវលើកកម្ពស់ភាពពាក់ព័ន្ធរបស់ខ្លួន ហើយត្រូវពង្រឹងយន្តការទាំងឡាយ​ដែលដឹកនាំ​ដោយអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យអាស៊ានបន្តដើរតួនាទីស្នូល ​និងនាំមុខ ក្នុងការដោះស្រាយការ​ប្រឈមនានា ក្នុងតំបន់ និងសកលលោក។ សម្ដេចថ្លែងថា កម្ពុជាក៏បានរំលេចផងដែរថា អាស៊ានគួរស្វាគមន៍​គំនិត​ផ្តួចផ្តើម​ទាំងឡាយ​ណា​របស់ដៃគូខ្លួន ដរាបណាគំនិតផ្តួចផ្តើមទាំងនោះស្របតាមធម្មនុញ្ញអាស៊ាន និងគោលការណ៍​នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ​នៅក្នុងតំបន់ ហើយមិនត្រូវយកទៅប្រើប្រាស់ ដើម្បីប្រឆាំងនឹងភាគីដទៃទៀតឡើយ៕

សម្ដេចតេជោ៖ ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ គួរតែតម្កល់ប្រជាជនជាស្នូល

2023/05/11 08:38:42 pm        199
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ថា អ្វីដែលសំខាន់ទៀតនោះ គឺចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ គួរតែផ្តោតលើសកម្មភាពជាក់ស្តែង និងតម្កល់ប្រជាជនជាស្នូលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន។សម្តេចតេជោ នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ត្រូវឆ្លើយតបចំពោះនិន្នាការតំបន់ និងសាកល ​ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ដូចជារបៀប​វារៈបៃតង សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាទំនើប​ ខ្សែចង្វាក់តម្លៃសកល ការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភាជាដើម ក្នុងបំណងធានាឲ្យបានថា អាស៊ានត្រៀមខ្លួនរួចជាស្រេច និងនៅតែរឹងមាំ ហើយធន់ នៅពេលអនាគត។ សម្ដេចតេជោ ថ្លែងថា នៅខណៈពេលដែលទទួលស្គាល់អំពីតម្រូវការ ដើម្បីរៀបចំចក្ខុវិស័យ​សហគមន៍​អាស៊ានក្រោយឆ្នាំ២០២៥ ឲ្យបានប្រកបដោយទស្សនវិស័យវែងឆ្ងាយ ការបំផុសគំនិត និងការសំឡឹងឆ្ពោះទៅមុខ ប្រមុខដឹកនាំអាស៊ានបានគូសបញ្ជាក់នូវតម្រូវការក្នុងការ​ធ្វើឲ្យ​មានតុល្យភាព រវាងភាពជាក់ស្តែងនិយម ​និងបំណងប្រាថ្នាដែលចង់បាន។ សម្ដេចតេជោថ្លែងថា៖«អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺចក្ខុវិស័យសហគមន៍អាស៊ាន​ក្រោយឆ្នាំ២០២៥នេះ ​គួរតែផ្តោតលើសកម្មភាពជាក់ស្តែង និងតម្កល់ប្រជាជនជាស្នូលនៃកិច្ចខិតខំ​ប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន»៕

ទំនាក់ទំនងក្រៅតំបន់មេដឹកនាំអាស៊ានសង្កត់ធ្ងន់លើមជ្ឈភាព និងឯកភាពអាស៊ានតាមរយៈយន្តការអាស៊ានបូក

2023/05/11 06:20:40 pm        267
ភ្នំពេញ៖ ទាក់ទងនឹងទំនាក់ទំនងខាងក្រៅតំបន់ មេដឹកនាំអាស៊ានបានសង្កត់ធ្ងន់​អំពីសារៈសំខាន់​នៃមជ្ឈភាព និងឯកភាពអាស៊ាន ក្នុងភ្ជាប់ទំនងទំនងជាមួយដៃគូខាងក្រៅ តាមរយៈយន្តការអាស៊ាន​បូកមួយ អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។នេះបើតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣នេះ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានទន្ទឹងរង់ការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុនសម្រាប់ ៥០ ឆ្នាំនៃសហប្រតិបត្តិការនិងមិត្តភាពអាស៊ាន-ជប៉ុន ថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។ មេដឹកនាំអាស៊ាន បានស្វាគមន៍សំណើអូស្ត្រាលី ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីប្រារព្ធខួប ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលី ក្នុងខែមីនា ឆ្នាំ២០២៤ និងរង់ចាំការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ នៅពាក់កណ្ដាលឆ្នាំនេះ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ មេដឹកនាំអាស៊ានក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើបញ្ហាតំបន់ និងអន្តរជាតិ រួមមានបញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ តំបន់មជ្ឈិមបូព៌ា បញ្ហាមីយ៉ាន់ម៉ា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ លើសហគមន៍នយោបាយ-សន្តិសុខអាស៊ាន មេដឹកនាំអាស៊ាន បានបញ្ជាក់សារជាថ្មី អំពី​សារៈសំខាន់នៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលជា​ក្រមប្រតិបត្តិដ៏សំខាន់ ក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះ​សម្រាប់​រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបានកត់សម្គាល់នូវការយល់ព្រមលើសំណើរបស់​អារ៉ាប៊ីសាអូឌីត និងប៉ាណាម៉ា ចូលជាភាគីនៃ TAC។ មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ធំនៃដំណើរការចរចាលើ​សន្ធិសញ្ញា​បត្យាប័ន​អាស៊ាន និងរំពឹងដល់ការបញ្ចប់របស់ខ្លួន ដែលនឹងរួមចំណែកដល់សន្ធិសញ្ញា​ស្ដីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងបញ្ហាឧក្រិដ្ឋកម្ម៕

មេដឹកនាំអាស៊ាន អំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់

2023/05/11 06:14:39 pm        213
ភ្នំពេញ៖ មេដឹកនាំអាស៊ាន បានចេញសេចក្ដីថ្លែងការរួមមួយដោយអំពាវនាវឱ្យជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការវាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាន នៅមីយ៉ាន់ម៉ា។ការចេញសេចក្ដីថ្លែងការណ៍នេះ តាមរយៈកិច្ចប្រជុំកំពូលចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ានលើក​ទី៤២ នៅថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៣នេះ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។ ចំណែកមេដឹកនាំអាស៊ាន នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែឧសភា ក្រោយកិច្ចប្រជុំកំពូលលើកទី៤២ នៅក្នុងក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក៏បានគាំទ្រ​សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ​និងបានជំរុញឱ្យអ្នកប្រព្រឹត្តិអំពើនោះត្រូវតែ​ទទួលខុសត្រូវ។ ទន្ទឹមនេះមេដឹកនាំអាស៊ាន បានអំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ផងដែរ ដើម្បីស្តារដំណើរការសន្តិភាពនៅក្នុងប្រទេស។ «មេដឹកនាំមានក្តីបារម្ភយ៉ាងខ្លាំងលើអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឱ្យមានការបញ្ឈប់​បទឈប់បាញ់​រាល់ទម្រង់ ​និងការប្រើប្រាស់កម្លាំងទ័ព ​ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា»។ មេដឹកនាំអាស៊ាន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១០ ខែឧសភា។ លើសពីនេះ មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សាទំនាក់ទំនង​ជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់​ និងការលើកទឹកចិត្តឱ្យអនុវត្តការឯកភាព ៥ចំណុច។ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុង Labuan Bajo ខេត្ត East Nusa Tenggara រួចមកនៅព្រឹកថ្ងៃដដែលនោះដែរ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ​ព្រះរាជាណាចក្រកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM
ករណីស្លាប់មនុស្សដោយសារជំងឺអេបូឡានៅកុងហ្គោកើនឡើងដល់ជាង ៤ពាន់នាក់ ខណៈករណីឆ្លងធ្លាក់ចុះ
10/04/2026 02:10 PM
នាវាផ្ទុកយន្តហោះចម្បាំង USS George H.W. Bush ធ្វើដំណើរទៅដល់ខេត្តពូកេត ប្រទេសថៃ
10/04/2026 01:10 PM
ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៥នាក់នៅតំបន់ហ្កាហ្សាស្រ្ទីប
10/04/2026 01:10 PM
ក្រុមប្រទេស G7 នឹងបញ្ចេញប្រេងម៉ាស៊ូត និងប្រេងបម្រុងផ្សេងទៀត ១០០លានបារ៉ែល
10/04/2026 01:10 PM
កូរ៉េខាងជើងនិយាយថាពួកគេបានធ្វើសមយុទ្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយមធ្យម
10/04/2026 01:10 PM
អ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ី ជាការឆ្លើយតបនឹងគោលនយោបាយថ្មីរបស់ទីក្រុងមូស្គូ
10/04/2026 01:10 PM
ត្បូងពេជ្រលាក់ខ្លួនរបស់ខេត្តកំពង់ស្ពឺ រាប់ចាប់តាំងពីតំបន់ទេទឹកពុះ ទឹកធ្លាក់ចំបក់ រហូតដល់ភ្នំខ្នងផ្សារ
10/04/2026 01:10 PM
ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាឆ្នាំនេះ រកឃើញបេក្ខជនជ័យលាភីទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធិចំនួន ៣១ មេដាយដែល នឹងត្រូវជ្រើសរើសតំណាងកម្ពុជា ទៅចូលរួមប្រកួតនៅក្រៅប្រទេសបន្តទៀត
10/04/2026 01:10 PM
ពលករ និងសហគមន៍ខ្មែរជាង ១ ៥០០នាក់ ជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅកូរ៉េ
10/04/2026 12:10 PM