សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម វេង សាខុន និងលោកជំទាវ អញ្ជើញធ្វើបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តសេដាសែនជ័យ ស្រុកតំបែរ

2023/05/14 07:01:10 pm        432
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយនៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា នៅវត្តសេដាសែនជ័យ ស្ថិតនៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីបុណ្យឆ្ឦងនេះមានការអញ្ជើញចូលរួមរបស់សមាជិក ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ឃុំ និងពុទ្ធបរិស័ទចំណុះជើងវត្ត សរុបប្រមាណជាង ៣០០នាក់។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ។ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ឯកឧត្តម ក៏បានរលឹកឡើងពីអនុស្សាវរីយដែល ឯកឧត្តមបានមកកាន់ឃុំសេដា នេះជាមួយលើកដំបូងកាលពីជាង២៤ឆ្នាំមុន ហើយជាទីតាំងដំបូងបំផុតដែលឯកឧត្តម ចុះមកជួយកាងារមូលដ្ឋានស្រុកតំបែរនេះ ដែលកាលនោះគឺមានស្ថានភាពលំបាក ខ្វះហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់វិស័យរួមទាំងផ្លូវថ្នល់ផងដែរ ជាពិសេសវត្តសេដាសែនជ័យនេះ មានស្ថានភាពខ្វះខាតខ្លាំងនាពេលនោះ។ មកទល់ពេលបច្ចុប្បន្ននេះ ក្រោមម្លប់នៃសន្តិភាព និងស្ថិរភាពសង្គម ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាមគ្គុទេសដ៏ឆ្នើមបំផុត ស្រុកតំបែរនេះបានទទួលនូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ ស្ពាន អគ្គិសនី សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារ សារ៉ាវជាដើម។ ថ្មីៗនេះក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចតេជោ បាននាំអោយកម្ពុជាមានភាពល្បីល្បាញ និងទទួលបានការកោតសរសើរ ទាំងក្នុងថ្នាក់តំបន់ និងលើពិភពលោក តាមរយៈភាពជាអ្នកដឹកនាំក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងជាពិសេសកំពុងធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំបានយ៉ាងរលូន និងអស្ចារ្យ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងពីការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ជួយដល់ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងការងារក្នុងវិស័យឧស្សហកម្ម ដោយផ្តល់កន្លែងស្នាក់នៅ និងហូបចុកសមរម្យ។ លើសពីនេះរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុងការងារតាមរយៈមេធាវីសម្តេចតេជោ។ ក្រៅពីនេះរាជរដ្ឋាភិបាលកំពុងគិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតដូចជាផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានភាពធន់ និងធានាបាននូវចីរភាព។ ជាមួយនឹងការដាក់សម្ពោធឧបដ្ឋានសាលានេះ ឯកឧត្តមបាននាំយកថវិការបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន ២០លានរៀល ប្រគេនដល់ព្រះសង្ឃ ព្រះចៅអធិការវត្តសេដាសែនជ័យសម្រាប់ការកសាងវត្ត និងថវិកាមួយចំនួនទៀតសម្រាប់ឧបត្ថម្ភដល់ការរៀបចំពិធីបុណ្យឆ្លងឧបដ្ឋានសាលានិងសម្ពោធសមិទ្ធផលនានានាពេលនេះ៕

ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រវែង ៧៨០០ ម៉ែត្រ នៅឃុំស្គុះ ខេត្តកំពង់ស្ពឺ

2023/05/13 07:43:34 pm        416
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុង ប្រវែង ៧៨០០ ម៉ែត្រស្ថិតនៅភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៣នេះ។ក្នុងពិធីនោះដែរឯកឧត្តម វ៉ី សំណាង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សប្បុរសជន ជាពិសេសក្រសួង​អភិវឌ្ឍន៍​ជនបទ ដែលតែងតែគិតគូរពីប្រជាពលរដ្ឋ និងបានខិតខំកសាងសមិទ្ធផលនានាជូន​ដល់ប្រជាជនខេត្តកំពង់ស្ពឺ ​ជាពិសេសពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុង នាថ្ងៃនេះ។ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោម​ជាតិ​ដែលជានិច្ចកាលតែងតែ​គិតគូរ​ និងយកចិត្តទុកដាក់ក្នុងការលើកគម្រោងជួសជុល ស្តារ និង​កសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំង​នៅទីក្រុង ក៏ដូចជានៅជនបទ ​ដែលការងារនេះជាផ្នែកមួយដ៏សំខាន់ក្នុងការជួយជំរុញ ដល់កំណើន​សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អ ប្រសើរឡើងជាលំដាប់។ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋនៃស្រុកសំរោងទង ជាពិសេសអ្នកឃុំស្គុះ ដែលបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីសមិទ្ធផលនៅថ្ងៃនេះ។ ផ្លូវនេះនឹងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទៅទៀត​នោះគឺជួយ​បង្កើននូវ ប្រសិទ្ធភាពនៃការដឹកជញ្ជូនកាន់តែល្អប្រសើរ ដែលអាចរួមចំណែកកាត់​បន្ថយបាន​នូវការចំណាយ និងបង្កើននូវចំណូលដល់សេដ្ឋកិច្ចគ្រួសារបានមួយកម្រិតថែមទៀតផង។ក្រោមបរិយាកាសដ៏សប្បាយរីករាយនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវការអភិវឌ្ឍ និងការរីកមុខ​មាត់របស់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ គណបក្សប្រជាជនកម្ពុជា តែងតែនៅក្បែរ​ប្រជាជនជានិច្ចមិនថាកាលៈទេសៈណាក៏ដោយ គឺមិនទៅណាឆ្ងាយ​ពីប្រជាជននោះទេ ប្រជាជនដែលរងគ្រោះ និងជួបការលំបាក គឺតែងតែមានគណបក្សប្រជាជនកម្ពុជាចុះជួយ និងសួរសុខទុក្ខភ្លាមៗ ។ ជាបទពិសោធន៍មានស្រាប់ នៅពេលដែលជួបព្យុះខ្យល់កន្តាក់ ទឹកជំនន់ ទោះមិនមែនចំយុទ្ធនាការបោះឆ្នោតក៏ដោយ គណបក្សប្រជាជនកម្ពុជា ចុះសួរសុខទុក្ខ និងជួយសម្របសម្រួលស្ថានភាពតាមដែលអាចធ្វើបាន។ ដោយហេតុថា ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ ២០២៣ កាន់តែខិតជិតមកដល់ឯកឧត្តម ហ៊ុន ម៉ានី បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ប្រើប្រាស់សិទ្ធជាប្រជាពលរដ្ឋ ​ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ និង​គណបក្សណាដែលខ្លួនជឿជាក់ និងតែងតែនៅក្បែរជាមួយប្រជាពលរដ្ឋ។សូមជម្រាបជូនថា ផ្លូវក្រាលកៅស៊ូ (DBST) លើចម្ងាយផ្លូវប្រវែង ៧,៨០០ម៉ែត្រ ​និងទទឹង៩ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៨ ក្នុងនោះឃុំស្គុះ ៦ ភូមិ និងឃុំសែនដី ២ភូមិ ដែលផ្លូវនេះ ជាគម្រោង​ថវិការបស់ក្រសួងអភិវឌ្ឍន៍ជនបទ ​ដែលចំណាយថវិកាសាងសង់សរុបអស់ ៧,០០០,០០០,០០០ (ប្រាំពីរពាន់លាន) រៀល ដែលគិតជាប្រាក់ដុល្លារប្រមាណ ១,៧៥០,០០០ (មួយលាន ប្រាំពីសែន ប្រាំម៉ឺនដុល្លារអាមេរិក) ៕អត្ថបទ រដ្ឋា

ភាគីជម្លោះនៅស៊ូដង់ ព្រមព្រៀងការពារជនស៊ីវិល ខណៈការចរចាបទឈប់បាញ់នៅបន្ត

2023/05/13 07:28:46 pm        76
ស៊ូដង់៖ យោងតាមក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថាកងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋម ក្នុងទីក្រុងកំពង់ផែ Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីបញ្ចៀសការរងទុក្ខលំបាកដល់ជនស៊ីវិល ក្នុងពេលកិច្ចចរចា ដែលកំពុងបន្តធ្វើសម្រាប់បទឈប់បាញ់។ បន្ទាប់ពីរយៈពេល១សប្តាហ៍នៃការពិភាក្សា នៅក្នុងទីក្រុង Jeddah ភាគីជម្លោះ បានចុះហត្ថលេខាលើសេចក្តីប្រកាសកាលពីថ្ងៃសុក្រដោយប្តេជ្ញាធ្វើការឆ្ពោះទៅរកបទឈប់បាញ់រយៈពេលខ្លី ក្នុងកិច្ចពិភក្សាបន្ថែមទៀត។ឯកសារនៃសេចក្តីប្រកាស ដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចពិភាក្សា បាននិយាយថា «ប្តេជ្ញាផ្តល់អាទិភាពកិច្ចពិភាក្សាដើម្បីសម្រេចបានបទឈប់បាញ់រយៈពេលខ្លី ក្នុងបំណងសម្រួលដល់ការដឹកជញ្ជូនជំនួយមនុស្សធម៌បន្ទាន់ និងស្តារឡើងវិញសេវាកម្មចាំបាច់នានា។ សេចក្តីថ្លែងការណ៍មកពីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយថា ភាគីទាំងអស់ នឹងផ្តោតលើការឈានដល់កិច្ចព្រមព្រៀងសម្រាប់បទឈប់បាញ់មានជាធរមាន ដែលមានរយៈពេលរហូតដល់ប្រមាណ១០ថ្ងៃ។កងទ័ពជាតិ និងកងកម្លាំងគាំទ្ររហ័ស បាននិយាយនៅក្នុងកិច្ចព្រមព្រៀង ថាពួកគេ នឹងកំណត់ពេលកិច្ចពិភាក្សាដែលបន្ថែមពេលជាបន្តបន្ទាប់ដើម្បីសម្រេចបានការបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍។ មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា ក្រុមអ្នកចរចា ដែលកំពុងធ្វើការជាមួយប្រទេសអារ៉ាប៊ីសាអូឌីត និងអ្នកសម្របសម្រួលសហរដ្ឋអាមេរិក នឹងពិភាក្សាបន្ទាប់ពីវិធានការសន្តិសុខជាក់លាក់សម្រាប់ការការពារការផ្គត់ផ្គង់ជំនួយបន្ទាន់។

សហរដ្ឋអាមេរិក និងចិន សំឡឹងហួសពីឧបទ្ទវហេតុបាឡុង ដើម្បីធ្វើឲ្យទំនាក់ទំនងមានស្ថិរភាព

2023/05/13 07:25:17 pm        439
អាមេរិក៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី លោក Joe Biden បានជួបជាមួយអ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន នៅសប្តាហ៍នេះហើយភាគីទាំងពីរ បានទទួលស្គាល់ភាពចាំបាច់ដើម្បីបោះជំហានឲ្យហួសពីឧបទ្ទវហេតុបាឡុងចារកម្មតាមដែលចោទប្រកាន់ ដែលបានបណ្តាលឲ្យមានការផ្អាកទំនាក់ទំនងរវាងប្រទេសមហាអំណាចកំពូលទាំងពីរ។សេតវិមាន សង្ឃឹមថា រយៈពេល៨ម៉ោងនៃការពិភាក្សាក្នុងទីក្រុងវីយែននកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ រវាងមន្ត្រីសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan និង អ្នកការទូតជាន់ខ្ពស់ចិន លោក Wang Yi នឹងបានត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក។ ស្ថានទូតនៅទីក្រុងវ៉ាស៊ីនតោនរបស់ប្រទេសចិន បាននិយាយថា ភាគីទាំងពីរមានការពិភាក្សាត្រង់ទៅត្រង់មក ស៊ីជម្រៅ មានអត្ថន័យជ្រាលជ្រៅនិងប្រកបដោយស្ថាបនា លើការដាក់ចេញនូវឧបសគ្គក្នុងទំនាក់ទំនងចិន-អាមេរិក និងធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងបន្ទាប់ពីការធ្លាក់ចុះដ៏យ៉ាប់យ៉ឺន៕

មន្ត្រីអាមេរិកដែលដឹកនាំផ្នែកការទូតជាមួយប្រទេសចិន និងរុស្ស៊ី នឹងចូលនិវត្តន៍

2023/05/13 07:20:04 pm        368
អាមេរិក៖ អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ជាអ្នកការទូតលំដាប់លេខ២របស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃសុក្រថា លោកស្រី នឹងចូលនិវត្តន៍នៅចុងខែមិថុនា បន្ទាប់ពីរយៈពេល៣ទសវត្សរ៍នៅក្នុងក្រុមការងារបង្កើតគោលនយោបាយការបរទេសរបស់ទីក្រុងវ៉ាស៊ីនតោន។ លោកស្រី Sherman គឺជាស្ត្រីដំបូងគេក្នុងតួនាទីបច្ចុប្បន្នរបស់លោកស្រី ដែលលោកស្រីទទួលបន្ទុកផ្នែកការទូតរបស់រដ្ឋបាល លោក Biden ជាមួយប្រទេសចិន និងបានដឹកនាំការចរចាដែលពុំទទួលបានជោគជ័យជាមួយរុស្ស៊ី ដើម្បីបញ្ចៀសការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្នុងខែកុម្ភះឆ្នាំ២០២២។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានកោតសរសើរលោកស្រី Sherman ចំពោះការទម្លាយឧបសគ្គនានាសម្រាប់ស្ត្រី និងការងារលើបញ្ហាប្រឈមគោលនយោបាយដ៏តានតឹងបំផុតមួយចំនួន នៃពេលវេលារបស់យើង។ លោក Bliken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសរបស់យើង កាន់តែមានសុវត្ថិភាពនិងសន្តិសុខបន្ថែមទៀត ហើយភាពជាដៃគូរបស់យើងកាន់តែខ្លាំងថែមទៀតដោយសារតែការដឹកនាំរបស់លោកស្រី។នៅក្នុងសេចក្តីជូនដំណឹងមួយ ទៅកាន់បុគ្គលិកក្រសួងការបរទេស ដោយប្រកាសពីការលាលែងពីតំណែងរបស់លោកស្រី លោកស្រីSherman និយាយថាអំឡុងពេលរបស់លោកស្រី នៅក្នុងរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ២០២១ ត្រូវបានកត់សំគាល់ដោយការផ្លាស់ប្តូររលកភូមិសាស្ត្រនយោបាយ ដោយលើកឡើងពីការដកថយរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានដែលកំពុងបង្កើនការប្រកួតប្រជែងជាមួយប្រទេសចិន និងសង្គ្រាមនៅអ៊ុយក្រែន៕

អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលត្រូវបានអនុញ្ញាតនៅក្រៅឃុំ បានចាកចេញពីតុលាការ

2023/05/13 07:16:00 pm        398
ប៉ាគីស្ថាន៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានផ្តល់ផ្តល់ការធានាឲ្យនៅក្រៅឃុំដោយតុលាការជាន់ខ្ពស់ទីក្រុង Islamabad ប៉ុន្មានថ្ងៃបន្ទាប់ពីការចាប់ខ្លួនលោកដ៏ចម្រូវចម្រាស ជុំវិញការចោទប្រកាន់អំពើពុករលួយដែលបានរុញឲ្យផ្ទុះកំហឹងប្រឆាំងនឹងយោធារបស់ប្រទេសនេះ។ លោក Khan បានចាកចេញពីតុលាការ កាលពIថ្ងៃសុក្រ ក្រោមការការពារពីនគរបាលដើម្បីវិលត្រលប់ទៅកាន់ទីក្រុង Lahore វិញ។ មុនពេលចាកចេញ លោកបានគិតថា លោកអាចត្រូវបានតុលាករចាប់ខ្លួនម្តងទៀត ទោះបីជាបទបង្គាប់របស់តុលាការរារាំងអាជ្ញាធរមិនឲ្យចាប់ខ្លួនលោកលើបទចោទប្រកាន់ណាមួយក៏ដោយរហូតដល់ថ្ងៃចន្ទ។លោក Khan បានប្រាប់អ្នកសារព័ត៌មានថា ខ្ញុំនឹងត្រូវបានគេចាប់ខ្លួនដោយខុសច្បាប់ម្តងទៀត ពេលនេះ នៅខាងក្រៅតុលាការជាន់ខ្ពស់ ខ្ញុំដឹងថាខ្ញុំនឹងត្រូវបានគេចាប់ខ្លួន សារដ៏សាម័ញ្ញរបស់ខ្ញុំគឺ ខ្ញុំនឹងធ្វើយ៉ាងណាដើម្បីទប់ទល់នូវអ្វីដែលខ្ញុំយល់ថាវានឹងកើតឡើងបន្ទាប់ទៀតនោះ។ លោកបាននិយាយថា សាររបស់លោកទៅកាន់អ្នកគាំទ្រគឺត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយលោកនឹងពុំទទួលខុសត្រូវចំពោះប្រតិកម្មណាមួយរបស់ក្រុមអ្នកតវ៉ានោះទេប្រសិនបើលោកត្រូវបានគេចាប់ខ្លួនម្តងទៀតនោះ។លោកKhan និយាយថា សម្រាប់រយៈពេល២៧ឆ្នាំ ខ្ញុំបានធ្វើនយោបាយ បានបង្ហាញខ្ញុំនូវសារមួយដែលខុសគ្នាចំពោះបញ្ហានេះ នៅគ្រប់ពេលទាំងអស់ ខ្ញុំបានប្រាប់អ្នកគាំទ្ររបស់ខ្ញុំ កុំធ្វើអ្វីឲ្យប្រាសចាកពីរដ្ឋធម្មនុញ្ញ។ នៅពេលអ្នកតវ៉ាដោយសន្តិវិធី យើងមិនបំពានច្បាប់ ទោះបីនាពេលបច្ចុប្បន្ននៅពេលខ្ញុំប្រាប់ពួកគេឲ្យតវ៉ា ខ្ញុំនិយាយថាពួកគេគួតែតវ៉ាដោយសន្តិវិធី ខ្ញុំតែងតែនិយាយដូច្នេះ៕

អ្នកការទូតជាន់ខ្ពស់របស់ចិន និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក ជួបពិភាក្សាគ្នា ក្នុងន័យស្ថាបនា នៅក្រុងវីយែន

2023/05/12 06:15:42 pm        217
ចិន៖ មន្ត្រីជាន់ខ្ពស់របស់ចិន និងសហរដ្ឋអាមេរិក បានជួបពិភាក្សាគ្នា ប្រកបដោយភាពស្មោះត្រង់ និងក្នុងន័យស្ថាបនា ស្តីពីទំនាក់ទំនងទ្វេភាគី នៅទីក្រុងវីយែន ប្រទេសអូទ្រីស ក្នុងរយៈពេល ២-៣ថ្ងៃកន្លងមកនេះ។យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា លោក Wang Yi ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CPC) និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបកិច្ចពិភាក្សាគ្នាដោយត្រង់ទៅត្រង់មក ស៊ីជម្រៅ ស្មោះត្រង់ និងស្ថាបនា ស្តីពីទំនាក់ទំនងទ្វេភាគី កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា ភាគីទាំង២ បានពិភាក្សាគ្នាលើការលុបបំបាត់ចោលនូវឧបសគ្គ នៅក្នុងទំនាក់ទំនងចិន-អាមេរិក និងស្ដារឲ្យមានស្ថិរភាពឡើងវិញនូវទំនាក់ទំនង ដែលកាន់តែអាក្រក់នេះ។លោក Wang ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC ផងនោះ បានពន្យល់យ៉ាងលម្អិតនូវជំហរដ៏រឹងមាំរបស់ប្រទេសចិន ចំពោះបញ្ហាកោះតៃវ៉ាន់។ភាគីទាំង២ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អ៊ុយក្រែន និងបញ្ហាអន្តរជាតិ និងតំបន់ផ្សេងទៀត ដែលមានផលប្រយោជន៍រួម។ ភាគីទាំង២ បានឯកភាពបន្តប្រើប្រាស់ឲ្យបានល្អនូវបណ្តាញទំនាក់ទំនងយុទ្ធសាស្ត្រនេះ។សេចក្ដីថ្លែងការណ៍សង្ខេបខ្លីៗផ្សព្វផ្សាយដោយសេតវិមាន បានពិពណ៌នាកិច្ចពិភាក្សាទ្វេភាគីនេះថា មានភាពស្មោះត្រង់ មានអត្ថន័យជ្រាលជ្រៅ និងប្រកបដោយការស្ថាបនា៕

អាមេរិក នឹងអនុវត្តន៍មាត្រាទី៨ ខណៈដកមាត្រាទី៤២សម័យវីរុស COVID-19 សម្រាប់ជនអន្តោប្រវេសន៍

2023/05/12 05:56:14 pm        107
អាមេរិក៖មាត្រាទី៨ គឺជាច្បាប់របស់ប្រទេស នៅពេលគេប្រើសម្រាប់ការធ្វើអន្តោប្រវេសន៍។ មាត្រាទី៤២ គឺជាវិធានការគ្រាអាសន្នមួយដែលត្រូវបានគេប្រើអំឡុងជំងឺរាតត្បាតសកលដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃវីរុស COVID-19។ ស្របពេលដែលមាត្រាទី៤២ត្រូវអស់សុពលភាពនៅត្រឹមម៉ោង១២រលំងអធា្រត្រយប់ថ្ងៃព្រហស្បតិ៍ពេលវេលានៅសហរដ្ឋអាមេរិក មាត្រាទី៨ នឹងត្រូវក្លាយជាច្បាប់ដ៏សំខាន់ជាថ្មី។ មាត្រាទី៨ គឺជាផ្នែកមួយនៃច្បាប់របស់សហរដ្ឋអាមេរិក ដែលបានទប់ស្កាត់ពលរដ្ឋមិនមែនជាជនជាតិអាមេរិក ដែលព្យាយាមឆ្លងព្រំដែនចូលដីអាមេរិកដោយខុសច្បាប់។ ច្បាប់នេះ នឹងអនុញ្ញាតឲ្យក្រុមមន្ត្រីអន្តោប្រវេសន៍ពន្លឿនការបញ្ជូនជនអន្តោប្រវេសន៍ដែលខ្វះឯកសារជាមូលដ្ឋាននៅក្នុងប្រទេសនេះត្រឡប់ទៅវិញ ។ មាត្រាទី៨ ក៏នឹងផ្ដល់ឲ្យជនអន្តោប្រវេសន៍ ដែលបានចូលក្នុងប្រទសនេះដោយខុសច្បាប់មានឱកាសដាក់លិខិតសុំជ្រកកោនផងដែរ ប្រសិនបើពួកគេអាចបង្ហាញពីភាពរងទុក្ខ ឬ គ្រោះថ្នាក់ជាក់លាក់ផ្សេងទៀត នៅក្នុងប្រទេសកំណើតរបស់ពួកគេ។ ក្រោមសម័យជំងឺរាតត្បាតសកល មាត្រាទី៤២ ជនអន្តោប្រវេសន៍មកពីប្រទេសគុយបា អេលសាវ៉ាឌ័រ ហ្គាតេម៉ាឡា ហៃទី ហុងឌុយរ៉ាស់ ម៉ិកស៊ិក នីហ្គារ៉ាហ្គ័រ ឬវ៉េណេហ្ស៊ុយអេឡា ដែលត្រូវបានរកឃើញថាប៉ុនប៉ងឆ្លងចូលក្នុងទឹកដីសហរដ្ឋអាមេរិក ដោយខុសច្បាប់ ត្រូវបានធ្វើតេស្តភ្លាមៗ និងអាចបណ្ដេញចេញពីសហរដ្ឋអាមេរិក និងម៉ិកស៊ិក ភ្លាមៗដែរ ដើម្បីទប់ស្កាត់ការឆ្លងរាដាលវីរុស COVID-19 ៕

ការឃុំឃាំងជនអន្តោប្រវេសន៍ នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ឡើងដល់កំណត់ត្រាខ្ពស់បំផុត ខណៈដែលច្បាប់មាត្រាទី៤២ បញ្ចប់

2023/05/12 05:46:51 pm        111
អាមេរិក៖ សហរដ្ឋអាមេរិក បានលុបចោលច្បាប់រឹតបន្តឹងតាមព្រំដែន ដើម្បីទប់ស្កាត់ COVID-19 ដែលគេស្គាល់ថា ច្បាប់សុខភាពមាត្រាទី៤២ កាលពីយប់ថ្ងៃព្រហស្បតិ៍ (ទី១១ ខែឧសភា) ដែលជាចំណុចផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងការទាក់ទាញបាននូវជនអន្តោប្រវេសរាប់ម៉ឺននាក់ឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក និងម៉ិកស៊ិក ដែលធ្វើឲ្យសហគមន៍មូលដ្ឋានមានភាពតានតឹង និងការបែកបាក់ខាងនយោបាយកាន់តែខ្លាំងឡើង។ចំនួនជនអន្តោប្រវេសន៍ ដែលត្រូវបានចាប់ខ្លួន ពេលឆ្លងដែនខុសច្បាប់ បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយការចាប់បានប្រចាំថ្ងៃលើសពី ១០.០០០នាក់ កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។ ទីក្រុងជាប់ព្រំដែនរបស់សហរដ្ឋអាមេរិក បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីផ្ដល់ជម្រកដល់ជនចំណូលថ្មី និងផ្តល់ការដឹកជញ្ជូនទៅកាន់គោលដៅបន្ត។នៅខាងក្រោយនៃទិដ្ឋភាពដ៏ច្របូកច្របល់នេះ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden កំពុងបង្កើនបុគ្គលិក និងមូលនិធិទៅកាន់ព្រំដែន ខណៈពេលដែលកំពុងអនុវត្តបទប្បញ្ញត្តិថ្មី ដែលនឹងបដិសេធការផ្តល់សិទ្ធិជ្រកកោនដល់ជនអន្តោប្រវេសន៍ភាគច្រើន ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ វិធានការថ្មីនេះ នឹងចូលជាធរមាននៅពេលដែលច្បាប់សុខភាពមាត្រាទី៤២ បញ្ចប់រួមជាមួយនឹងគ្រាអាសន្នផ្នែកសុខភាពសាធារណៈនៃវីរុស COVID-19។រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោក Alejandro Mayorkas បាននិយាយថា ច្បាប់ថ្មីនេះនឹងមានន័យថា មានផលវិបាកកាន់តែខ្លាំងជាងមុន សម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រសិនបើត្រូវបានចាប់ខ្លួន អាចត្រូវនិរទេស និងហាមឃាត់ ក្នុងការចូលមកកាន់ទឹកដីអាមេរិករយៈពេល ៥ឆ្នាំ ប្រសិនបើពួកគេមិនមានលក្ខណៈគ្រប់គ្រាន់ ក្នុងការទទួលបានសិទ្ធិជ្រកកោនទេនោះ៕

ក្នុងការបំផ្លាញនៅក្រុង Makhmut អ៊ុយក្រែននិយាយថាការវាយប្រហាររបស់ទាហានស៊ីឈ្មួល កំពុងកើនឡើង

2023/05/12 05:41:36 pm        68
អ៊ុយក្រែន៖ មេបញ្ជាការកងពលតូចអ៊ុយក្រែន ដែលកំពុងប្រយុទ្ធក្នុងទីតាំងនៃការបំផ្លាញទីក្រុងBakhmut និយាយថា កងកម្លាំងទាហានស៊ីឈ្នួលរបស់រុស្ស៊ី បានបង្កើនការបាញ់ផ្លោង និងការវាយប្រហារដោយកាំភ្លើងធំក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ហើយពុំមានប្រឈមនឹងកង្វះគ្រាប់រំសេវនោះទេ។ ប្រធានទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin បានត្អូញត្អែរយៈពេលច្រើនសប្តាហ៍មកនេះថា ទាហានរុស្ស៊ីកំពុងប្រើប្រាស់អស់នូវគ្រាប់រំសេវដែលមានគ្រប់គ្រាន់របស់ទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner របស់លោក ដើម្បី     ដណ្តើមយកទីក្រុងរបស់អ៊ុយក្រែនភាគខាងកើត ជាកន្លែងដែលមានការប្រយុទ្ធគ្នាខ្លាំងរយៈពេលជាច្រើនខែមកនេះ ដែលត្រូវបានចាត់ទុកតាមរបៀបមួយថាជា «អ្នកចិញ្រ្ចាំសាច់»។លោកវរសេនីយឯក Roman Hryshchenko របស់អ៊ុយក្រែន ជាមេបញ្ជាការកងពលតូចការពារដែនដី ទី១២៧ របស់អ៊ុយក្រែន និយាយថាកងកម្លាំងរុស្ស៊ីកំពុងធ្វើការវាយលុកឥតឈប់ឈរនៅក្នុងទីក្រុងនេះ ហើយកងទ័ពអ៊ុយក្រែនកំពុងវាយបកទៅលើពួកគេយ៉ាងសុំណំ។ លោកបានប្រាប់សារព័ត៌មានរ៉យទ័រ  ថា ស្ថានភាពមានការលំបាក។ សត្រូវកំពុងដាក់ពង្រាយកងកម្លាំងរបស់ខ្លួនយ៉ាងច្រើនមកលើពួកយើង ដែលកំពុងវាយប្រហារសន្ធាប់ឥតឈប់ឈរ។ លោកនិយាយថា លោកនិងទាហានកងពលតូចរបស់លោកទាំងអស់បានរស់នៅក្នុង ទីក្រុង Bakhmut ដែលត្រូវបានបំផ្លាញរយៈពេលជិត២ខែ។ កងកម្លាំងរុស្ស៊ីបានស្លាប់និងរងរបួសជាច្រើនលើក ដែលមានចំនួនច្រើនជាងអង្គភាពរបស់លោក ប៉ុន្តែពុំបានបញ្ជាក់ពីចំនួននោះទេ។ រុស្ស៊ីកំពុងបាត់បាត់ទាហានដ៏ច្រើនរបស់ខ្លួន ដែលទីក្រុង Bakhmut បានបំពេញភារកិច្ចដ៏សំខាន់របស់ខ្លួនហើយ និងបន្តបំពេញបន្ថែមទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM
ករណីស្លាប់មនុស្សដោយសារជំងឺអេបូឡានៅកុងហ្គោកើនឡើងដល់ជាង ៤ពាន់នាក់ ខណៈករណីឆ្លងធ្លាក់ចុះ
10/04/2026 02:10 PM
នាវាផ្ទុកយន្តហោះចម្បាំង USS George H.W. Bush ធ្វើដំណើរទៅដល់ខេត្តពូកេត ប្រទេសថៃ
10/04/2026 01:10 PM
ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៥នាក់នៅតំបន់ហ្កាហ្សាស្រ្ទីប
10/04/2026 01:10 PM
ក្រុមប្រទេស G7 នឹងបញ្ចេញប្រេងម៉ាស៊ូត និងប្រេងបម្រុងផ្សេងទៀត ១០០លានបារ៉ែល
10/04/2026 01:10 PM
កូរ៉េខាងជើងនិយាយថាពួកគេបានធ្វើសមយុទ្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយមធ្យម
10/04/2026 01:10 PM
អ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ី ជាការឆ្លើយតបនឹងគោលនយោបាយថ្មីរបស់ទីក្រុងមូស្គូ
10/04/2026 01:10 PM
ត្បូងពេជ្រលាក់ខ្លួនរបស់ខេត្តកំពង់ស្ពឺ រាប់ចាប់តាំងពីតំបន់ទេទឹកពុះ ទឹកធ្លាក់ចំបក់ រហូតដល់ភ្នំខ្នងផ្សារ
10/04/2026 01:10 PM
ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាឆ្នាំនេះ រកឃើញបេក្ខជនជ័យលាភីទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធិចំនួន ៣១ មេដាយដែល នឹងត្រូវជ្រើសរើសតំណាងកម្ពុជា ទៅចូលរួមប្រកួតនៅក្រៅប្រទេសបន្តទៀត
10/04/2026 01:10 PM
ពលករ និងសហគមន៍ខ្មែរជាង ១ ៥០០នាក់ ជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅកូរ៉េ
10/04/2026 12:10 PM