សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ការតវ៉ាប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការ ផ្ទុះឡើងក្រោមស្រមោលនៃជម្លោះរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សា

2023/05/15 06:07:45 pm        64
អ៊ីស្រាអែល៖ ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់បានចេញតវ៉ាទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ប្រឆាំងផែនការដ៏ចម្រូងចម្រាសបំផុតរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការគ្រប់គ្រងយ៉ាងណែនលើតុលាការកំពូល។ ការតវ៉ាជាបន្តបន្ទាប់ដែលពេលនេះបានឈានចូលថ្ងៃសប្ដាហ៍ទី១៩ជាប់គ្នា បានកើតឡើងក្នុងទ្រង់ទ្រាយតូចជាងមុន កាលពីថ្ងៃសៅរ៍ ដោយសារតែការបាញ់ឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធក្នុងតំបន់ការហ្គាហ្សា។ យោងតាមក្រុមមន្ត្រីប៉ាឡេស្ទីន ការតវ៉ាទ្រង់ទ្រាយធំនៅទីក្រុង Tel Aviv បានចាប់ផ្ដើមនៅម៉ោង១៩ ម៉ោងក្នុងស្រុក ប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមជីហាត ក្នុងតំបន់ហ្គាហ្សា (Gaza) បានព្រមព្រៀងលើបទឈប់បាញ់មួយ ដែលបានចូលជាធរមាននៅម៉ោង២២ ម៉ោងក្នុងស្រុក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ បើទោះបីជាបទឈប់បាញ់កំពុងត្រូវបានសម្រេចជាចុងក្រោយក្ដី តែភាគីទាំង២នៅតែបន្តបាញ់ប្រហារ ដែលគេបានលឺសំឡេងស៊ីរ៉ែនវាយឆ្មក់តាមអាកាស នៅតំបន់ជាក្រុង Tel Aviv ហើយយោធារបស់អ៊ីស្រាអែលប្រកាសថាខ្លួនបានវាយប្រហារចំលើប៉ុស្តិ៍បញ្ជាការដ្ឋានប្រតិបត្តិការរបស់ក្រុមអ៊ីស្លាមជីហាត ចំនួន៦កន្លែង។ កំណែទម្រង់តាមផែនការ ដែលនឹងផ្ដល់អំណាចឲ្យរដ្ឋាភិបាលគ្រប់គ្រងលើក្រុមចៅក្រមរហូតដល់តុលាការកំពូល និងអនុញ្ញាតឲ្យសភាមានសិទ្ធិទាត់ចោលសេចក្ដីសម្រេចសជាច្រើន ត្រូវបានផ្អាក ក្រោយក្រុមប្រឆាំងបានរៀបចំការតវ៉ាទ្រង់ទ្រាយធំបំផុត ជាច្រើននៅតាមដងផ្លូវនានាមិនធ្លាប់មាននៅទូទាំងប្រទេសអ៊ីស្រាអែល៕

ចិននិងអូស្ត្រាលី ព្រមព្រៀងចាប់ផ្តើមជាថ្មីយន្តការកិច្ចសន្ទនាពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្រិតខ្ពស់

2023/05/15 06:02:20 pm        62
ចិន៖ ប្រទេសចិន និងអូស្ត្រាលី បានព្រមព្រៀងបន្តយន្តការកិច្ចសន្ទនាពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្រិតខ្ពស់ រួមទាំងគណៈកម្មាធិការរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ យោងតាមសេចក្តីថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មាន ធ្វើឡើងដោយក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា ការបន្តនេះ ត្រូវបានព្រមព្រៀងអំឡុងពេលកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចថ្នាក់រដ្ឋមន្ត្រីរួមអូស្ត្រាលី-ចិនលើកទី១៦ ធ្វើជាសហប្រធានដោយលោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្រា្តលី លោក Don Farrell ដែលមកធ្វើទស្សនកិច្ច ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ។លោក Wang បានអំពាវនាវដល់ប្រទេសអូស្រា្តលី បង្កើតកិច្ចប្រឹងប្រែងរួមដើម្បីពង្រីកផលប្រយោជន៍រួម និងបានជំរុញឲ្យប្រទេសទាំងពីរដោះស្រាយការព្រួយបារម្ភរវាងគ្នាលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។ លោក Wang បានកត់សំគាល់ថា ប្រទេសចិននឹងពន្លឿនការបង្កើតគំរូអភិវឌ្ឍន៍ថ្មីរបស់ខ្លួន និងជំរុញការបើកចំហកម្រិតខ្ពស់ ដែលនឹងនាំយកឱកាសថ្មីដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក រួមទាំងប្រទេសអូស្ត្រាលី។ លោក លោក Farrell និយាយថា ភាគីទាំងពីរបានបង្កើតភាពរីកចម្រើនដ៍រឹងមាំនៅពេលថ្មីៗនេះ ក្នុងការឈានទៅមុខនូវទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច និងដោះស្រាយសមស្របចំពោះការព្រួយបារម្ភផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចសំខាន់ៗរវាងគ្នា។

កម្លាំងប្រទេសលីប៊ី ដាក់ពង្រាយនៅទីក្រុងភាគខាងលិច បន្ទាប់ពីការប្រយុទ្ធគ្នាខ្លាំង

2023/05/15 05:55:22 pm        84
លីប៊ី៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា កងកម្លាំងសន្តិសុខប្រទេសលីប៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេបានដាក់ពង្រាយកងកម្លាំងនៅក្នុងតំបន់ Zawiya បន្ទាប់ពីការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធក្នុងទីក្រុងភាគខាងលិច ដែលបានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ រួមមានជនស៊ីវិល២នាក់។ឧត្តមសេនីយលោក Akram Douwa និយាយថា យើងបានដាក់ពង្រាយតាមការណែនាំរបស់អាជ្ញាធរយោធាជាន់ខ្ពស់ នៅក្នុងតំបន់ប្រយុទ្ធគ្នា និងបានទទួលជោគជ័យដោយសារកិច្ចប្រឹងប្រែងសម្របសម្រួល ដោយមេដឹកនាំកុលសម្ព័ន្ធ និងមេដឹកនាំទីក្រុងដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា។ក្រុមគូប្រជែង ក្នុងតំបន់ Zawiya នៅភាគខាងលិចរដ្ឋធានីទ្រីប៉ូលី កំពុងប្រយុទ្ធគ្នាជាញឹកញាប់រយៈពេលជាច្រើនសប្តាហ៍មកនេះ។គ្រូពេទ្យយោធាក្នុងតំបន់ បានរាយការណ៍ថាជនស៊ីវិល២នាក់និងសមាជិកជីវពលម្នាក់បានស្លាប់ ក្នុងការប៉ះទង្គិចកាលពីពេលយប់ឈានចូលថ្ងៃសុក្រ ហើយជនស៊ីវិល២នាក់ផ្សេងទៀតបានរងរបួស៕

សម្តេចតេជោ៖ ត្រកូលហ៊ុន ជាត្រកូលការពាររបបរាជានិយម ការពាររាជបល្ល័ង្ក

2023/05/15 05:14:34 pm        376
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី មកពីគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣កន្លែង គឺសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង. វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម សរុបជាង៣ពាន់នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៥ ឧសភានេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារនយោបាយទៅកាន់ក្រុមជ្រុលនិយម ដែលតែងតែវាយប្រហារមកលើសម្តេច ក្រុមគ្រួសារសម្តេចរួមទាំងការប្រមាថមកលើព្រះមហាក្សត្រផងដែរនោះ សម្តេចបានមានប្រសាសន៍ថា ត្រកូលហ៊ុនគឺជាត្រកូលការពាររបបរាជានិយមការពាររាជបល្ល័ង្ក មិនមែនជាត្រកូលក្បត់នោះទេ។ជាមួយនឹងការរំលឹកពីភាពស្រដៀងគ្នានៃទំនាក់ទំនងរវាងគ្រួសាររបស់សម្តេចដូចជា​ឪពុករបស់​សម្តេច​ក៏ដូចជាតួអង្គសម្តេចផ្ទាល់ទៅនឹងព្រះបិតា និងព្រះមហាក្សត្រ​បច្ចុប្បន្នសម្តេច បានមាន​ប្រសាសន៍ថា សម្តេចមិនប្រៀបធៀបរវាងគ្រួសារសម្តេចជាមួយនឹងស្តេចទេ ប៉ុន្តែសម្តេច បានមានប្រសាសន៍ថា បើគេនិយាយពីត្រកូលសម្តេច ក៏លើកឡើងពីត្រកូល​របស់សម្តេច​ដែរ ហើយត្រកូលរបស់សម្តេចគឺជាត្រកូលដែលការពាររបបរាជានិយម ការពាររាជបល្ល័ង្ក មិនមែនត្រកូលក្បត់ស្តេចទេ។សូមបញ្ជាក់ថា ការដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានយក ឱកាសលើកឡើង​បែបនេះ​ដោយសារជាដរាបរៀងមក ជនក្បត់ជាតិ សម រង្ស៊ី តែងតែវាយប្រហារ​មកលើការដឹកនាំ​របស់សម្តេច ក្រុមគ្រួសាររបស់សម្តេចជាពិសេសតែងតែធ្វើការប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់អង្គព្រះមហាក្សត្រផងដែរ៕

អាហ្សង់ទីនគ្រោងដំឡើងអត្រាការប្រាក់ថ្មី ហើយបន្ថែមអន្តរាគមន៍លើអត្រាប្តូរប្រាក់បរទេសឬ FX កាន់តែច្រើន ខណៈអតិផរណាកើនឡើង

2023/05/15 04:13:19 pm        57
អាហ្សង់ទីន៖ រដ្ឋាភិបាលអាហ្សង់ទីន កាលពីថ្ងៃអាទិត្យ បានប្រកាសនូវវិធានការជាកញ្ចប់ ដើម្បីទប់ទល់នឹងអតិផរណាកើនឡើង និងគាំទ្រដល់រូបិយប័ណ្ណប៉េសូដែលកំពុងធ្លាក់ចុះ រួមទាំងការកែប្រែអត្រាការប្រាក់ អន្តរាគមន៍បន្ថែមទៀតក្នុងទីផ្សារប្តូរប្រាក់ និងការពន្លឿនកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុល។ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការនេះរួមមានទាំងការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាល។ ក្រសួងមិនបានបញ្ជាក់លម្អិតនោះទេ ប៉ុន្តែប្រភពផ្លូវការមួយ បានប្រាប់បណ្ដាញសារព័ត៌មាន Reuters ថា ការដំឡើងនេះមានអត្រាមូលដ្ឋាន៦០០% ដែលនាំឱ្យអត្រាកើនឡើងដល់ ៩៧%។ ប្រភពបានបន្ថែមថា ការដំឡើងអត្រាការប្រាក់នឹងចូលជាធរមាននៅថ្ងៃចន្ទនេះ។ប្រទេសអាមេរិកខាងត្បូងមួយនេះ កំពុងប្រឹងប្រែងតស៊ូ ដើម្បីទាញទម្លាក់អតិផរណា ដែលឡើងដល់ ១០៩% លើមូលដ្ឋានគ្រឹះប្រចាំឆ្នាំ ក្នុងខែមេសា។ នេះក៏ប្រឈមមុខនឹងការធ្លាក់ចុះទំនុកចិត្តចំពោះប្រាក់ប៉េសូ និងការថយចុះម្ដងបន្តិចៗនៃទុនបម្រុងរូបិយប័ណ្ណបរទេស ដែលកំពុងគំរាមកំហែងដល់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។ក្រសួងបាននិយាយថា ធនាគារកណ្តាលក៏នឹងបង្កើនកិច្ចអន្តរាគមន៍របស់ខ្លួននៅក្នុងទីផ្សារប្តូរប្រាក់បរទេស និងពង្រឹងការប្ដេជ្ញាចិត្តលើផែនការបញ្ចុះតម្លៃរូបិយប័ណ្ណរបស់ខ្លួន។ក្រសួងបានបញ្ជាក់ថា កិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីផ្តល់មូលនិធិដល់ប្រទេសដែលខ្វះសាច់ប្រាក់ នឹងត្រូវពន្លឿនផងដែរ ដោយបន្ថែមថា វិធានការផ្សេងៗបន្ថែមទៀត នឹងត្រូវប្រកាសនៅប៉ុន្មានថ្ងៃខាងមុខនេះ៕

ប្រធានាធិបតីទួរគីនិយាយថា លទ្ធផលបោះឆ្នោតធ្វើឲ្យលោកនាំមុខឆ្ងាយពីគូប្រជែងលោក Kilicdaroglu

2023/05/15 03:56:33 pm        76
ទួរគី៖ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និយាយថា លទ្ធផលបច្ចុប្បន្ន បានបង្ហាញលោកថាឈានឆ្ពោះឆ្ងាយពីបេក្ខជនលោក Kemal Kilicdaroglu ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃអាទិត្យ ប៉ុន្តែបានបញ្ឈប់ភ្លាមៗពីការប្រកាសជ័យជំនះដាច់ឆ្ងាយ។ នៅក្នុងសុន្ទរកថាដ៏មុតមាំទៅកាន់ហ្វូងមនុស្សដែលកំពុងរីករាយ នៅខាងក្រៅទីស្នាក់ការគណបក្សAK របស់លោក ក្នុងទីក្រុងអង់ការ៉ា លោក Erdogan និយាយថា លោកនឹងគោរពការសម្រេចចិត្តរបស់ប្រជាជន ប្រសិនបើការបោះឆ្នោតប្រធានាធិបតីត្រូវឈានទៅរកការបោះឆ្នោតជុំទី២។រហូតមកដល់ពេលនេះលោក Erdogan បានបង្ហាញពីចំណុចល្អប្រសើរជាងការរំពឹងទុកក្នុងការប្រកួតប្រជែងដើម្បីបន្ថែមពេលវេលាក្នុងការគ្រប់គ្រងរយៈពេល២០ឆ្នាំរបស់លោក។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បានឲ្យដឹងថា តាមរយៈការរាប់សន្លឹកឆ្នោតបានជាង៩៦ភាគរយ លោក Erdogan មានសំឡេងគាំទ្រនាំមុខសន្លឹកឆ្នោត៤៩,៤៤ ភាគរយ ចំណែកលោក Kilicdaroglu ទទួលបាន ៤៤,៨៦ ភាគរយ។ ពួកគេបានព្រមានពីការសន្និដ្ឋានលឿនពេកនៅក្នុងប្រទេសបែងចែកច្រើនដែលកំពុងស្ថិតក្នុងភាពជាប់គាំងខាងនយោបាយ។ ការបោះឆ្នោតត្រូវបានគេមើលឃើញថាជាការសម្រេចលើវិធីសាស្ត្រប្រើអំណាចផ្តាច់ការកាន់ខ្លាំងឡើងរបស់លោក Erdogan ។ វាត្រូវបានកំណត់ដើម្បីផ្តល់ឲ្យសម្ព័ន្ធភាពកាន់អំណាចរបស់លោកភាគច្រើន នៅក្នុងសភាដែលនឹងផ្តល់ឲ្យលោកនូវផ្លូវដ៏សំខាន់ឈានទៅរកការបោះឆ្នោតជុំទី២ នៅថ្ងៃទី២៨ ខែឧសភា៕

ចំនួនជនអន្តោប្រវេសន៍ឆ្លងព្រំដែន អាមេរិកនិងម៉ិកស៊ិក ធ្លាក់ចុះ៥០% បន្ទាប់ពីវិធានការរឹតត្បិការឆ្លងវីរុសCOVID-19 មាត្រា៤២ផុតកំណត់

2023/05/15 03:50:49 pm        57
អាមេរិក៖ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោក Alejandro Mayorkas បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនជនអន្តោប្រវេសន៍នៅតាមព្រំដែនសហរដ្ឋអាមេរិកភាគខាងត្បូង បានធ្លាក់ចុះប្រហែលពាក់កណ្ដាល ចាប់តាំងពីវិធានការរឹតត្បឹតការចម្លងវីរុស Covid-19 ត្រូវបានដកចេញកាលពីថ្ងៃព្រហស្បតិ៍ទី១២ឧសភា សប្ដាហ៍មុន។លោក Mayorkas បាននិយាយក្នុងកម្មវិធី របស់ទូរទស្សន៍CNN ថា ជាង២ថ្ងៃកន្លងទៅនេះ អង្គភាពល្បាតព្រំដែនសហរដ្ឋអាមេរិក បានមើលឃើញការធ្លាក់ចុះប្រមាណ៥០% នៃចំនួនអ្នករង់ចាំឆ្លងព្រំដែន បានថយចុះផ្ទុយពីអ្វីដែលយើងបានមើលឃើញកាលពីដើមសប្ដាហ៍នេះ មុនវិធានការទប់ស្កាត់ការឆ្លងវីរុស COVID-19 មាត្រា៤២ បានបញ្ចប់លើការធ្វើអន្តោប្រវេសន៍ កាលពីថ្ងៃព្រហស្បតិ៍។  ប៉ុន្តែលោកបានព្រមានថា វាឆាប់រហ័សពេក ពុំអាចប្រាប់បានថាតើការកើនឡើងចំនួនជនអន្តោប្រវេសន៍នេះ ឈានដល់កម្រិតខ្ពស់បំផុតឬ យ៉ាងណា។ គួររម្លឹកថាការរឹត្បិតការឆ្លងវីរុស Covid-19 ដែលត្រូវគេស្គាល់ថាមាត្រា២៤ ត្រូវបានអនុវត្តន៍ដោយរដ្ឋបាលរបស់លោក Trump កាលពីឆ្នាំ២០២០ និងបានបន្តដល់រដ្ឋបាលលោក Biden រហូតដល់ថ្ងៃផុតកំណត់ កាលពីយប់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ។ការរឹតត្បិតនេះ បានអនុញ្ញាតឲ្យរដ្ឋបាលទាំង២ ពន្លឿនការបញ្ជូនជនអន្តោប្រវេសន៍ត្រឡប់ទៅប្រទេសកំណើតពួកគេវិញ ដោយពុំបានផ្ដល់សិទ្ធិសុំជ្រកកោន នៅក្នុងសហរដ្ឋអាមេរិកឡើយ៕

គណបក្សប្រឆាំងពីររបស់ប្រទេសថៃ នាំមុខប្រកៀកប្រកិតគ្នាក្នុងការបោះឆ្នោតសកល ខណៈការរាប់សន្លឹកឆ្នោតនៅតែបន្ត

2023/05/15 03:20:51 pm        527
ថៃ៖ គណបក្សប្រឆាំងថៃចំនួន២ កំពុងប្រជែងគ្នាយ៉ាងប្រកៀកប្រកិតក្នុងការប្រកាសជ័យជម្នះ កាលពីយប់ថ្ងៃអាទិត្យទី១៤ឧសភា ខណៈចំនួនសន្លឹកឆ្នោតដែលត្រូវបានរាប់ បានធ្វើឲ្យគណបក្សទាំងពីរ មានសំឡេងប្រកៀកប្រកិតគ្នាក្នុងការប្រជែងដឹកនាំរដ្ឋាភិបាលថ្មី។ ការបោះឆ្នោតកាលពីថ្ងៃអាទិត្យនាំឲ្យគបក្សបោះជំហានទៅមុខឬ Move Forward និងគណបក្ស ភើថៃ (Pheu Thai)របស់គ្រួសារមហាសេដ្ឋី Shinawatra នាំមុខលើគណបក្សកាន់អំណាចដែលត្រូវបានគាំទ្រដោយ អ្នកបន្តវេនពីក្រុមអ្នកមានទ្រព្យសម្បត្តិ ក្រុមអភិរក្សនិយម និងក្រុមឧត្ដមសេនីយ៍ដ៏មានឥទ្ធិពលលើស្ថាប័នសំខាន់ក្នុងភាពចលាចលរយៈពេល២ទសវត្សន៍កន្លងទៅនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ី-អាគ្នេយ៍មួយនេះ។ ថ្លែងបន្ទាប់ពីការរាប់សន្លឹកឆ្នោតបាន៥០% លោកស្រី Paetongtarn Shinawatra ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្ស Pheu Thai  បាននិយាយថា  លោកស្រីសប្បាយចិត្តជំនួសគណបក្សបោះជំហានទៅមុខ។លោកស្រី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សំឡេងរបស់ប្រជាជនគឺសំខាន់បំផុត ។គណបក្សបោះជំហានទៅមុខ បានមើលឃើញការកើនខ្លាំងក្នុងការស្ទង់មតិ និងកំពុងវិនិយោគលើយុវជន រួមទាំងចំនួនអ្នកបោះឆ្នោតលើកដំបូងចំនួន៣,៣លាននាក់ ដែលបានចេញទៅបោះឆ្នោតក្នុងកម្លាំងជំរុញរបៀបវារៈរំដោះជាតិរបស់ខ្លួន រួមទាំងរំលាយភាពជាប់គាំង ធ្វើឲ្យតួនាទីនយោបាយរបស់យោធាចុះខ្សោយ និងការធ្វើវិសោធនកម្មច្បាប់ដ៏តឹងរ៉ឹងលើការប្រមាថព្រះមហាក្សត្រ ដែលក្រុមអ្នករិះគន់និយាយថា ត្រូវបានប្រើដើម្បីដាក់សម្ពាធលើក្រុមប្រឆាំង។មេដឹកនាំគណបក្សបោះជំហានទៅមុខ លោក ភីថា លឹមចារឺនរ៉ាត់ (Pita Limjaroenrat ) នៅក្នុងសន្និសីទសារព័ត៌មាន បានច្រានចោលការចងសម្ព័ន្ធភាពជាមួយបណ្ដាគណបក្សគាំទ្រដោយយោធា ដែលលោកបានព្យាករណ៍ថា មិនអាចបន្តកាន់តំណែងទៀតបានឡើយ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីផ្នែកកសិកម្ម

2023/05/15 03:16:29 pm        517
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចខាងក្រោម៖សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិស័យកសិកម្មមិនមែនគ្រាន់តែជាការដកស្ទូងប៉ុណ្ណោះទេ ។ វិស័យកសិកម្មមានវិសាលភាពធំធេងខ្លាំងណាស់ ដែលគ្របដណ្ដប់លើវិស័យផ្សេងៗជាច្រើន ហើយក៏ជាផ្នែកមួយក្នុងការចូលរួមជំរុញសេដ្ឋកិច្ចជាតិ និងវិស័យសន្ដិសុខស្បៀងផងដែរ។សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបន្តស្វាគមន៍បណ្ដាសមាជិក-សមាជិកាបណ្ដាគណបក្សនានា ដែលចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាពីគ្រប់ទីកន្លែងទាំងអស់។ សម្ដេចប្រកាសមិនទទួលតែមេដឹកនាំបក្សក្បត់ជាតិ រត់ចោលស្រុកម្នាក់គត់ប៉ុណ្ណោះ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលមិនខ្លាចក្នុងការចំណាយទៅលើមន្រ្ដីបច្ចេកទេសកសិកម្ម ដើម្បីឱ្យទៅបម្រើពលរដ្ឋនៅតាមមូលដ្ឋាននោះទេ។សម្ដេចតេជោ ហ៊ុន សែន រម្លឹកថា អនុសាសន៍របស់សម្ដេចតាំងពីមុនមកលើវិស័យកសិកម្មនេះ គឺការផ្ទេរពីការអភិវឌ្ឍតាមបែបបើកទូលាយ ទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅវិញ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការអភិវឌ្ឍតាមបែបបើកទូលាយ ទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅ គឺសម្ដេចបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់សុទ្ធតែត្រូវយកអាយុជីវិតទៅប្ដូរ ដើម្បីស្វែងរកសន្ដិភាព និងកំណើនសេដ្ឋកិច្ចជូនជាតិមាតុភូមិ។សម្ដេចតេជោ មានប្រសាសន៍ថា សម្ដេចមិនមានទម្លាប់ដណ្ដើមយករបស់ ឬស្នាដៃអ្នកដទៃទេ ដូច្នេះសម្ដេចសូមផ្ដាំទៅអ្នកដទៃ ក៏កុំមកដណ្ដើមយករបស់ ឬស្នាដៃសម្តេចដូចគ្នា។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាកសិកម្មឱ្យទទួលផលកាន់តែច្រើន ចំណុចសំខាន់ គឺការដោះស្រាយបញ្ហាប្រភពទឹកជូនប្រជាកសិករ និងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសបន្ថែម ដើម្បីពង្រីកការដាំដុះពីផ្ទៃដី១ហិកតាអាចចិញ្ចឹមមនុស្សបាន ១០ ឈានទៅអាចដី ១ហិកតាអាចចិញ្ចឹមមនុស្សបាន២០នាក់ ឬអាចលើសពីនេះ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រសួងកសិកម្ម មិនត្រឹមតែជំរុញឱ្យប្រជាពលរដ្ឋចេះដាំដុះ ឬចិញ្ចឹមសត្វនោះទេ ប៉ុន្ដែក្រសួងក៏ត្រូវជំរុញប្រជាពលរដ្ឋឱ្យចេះកែច្នៃផលិតផលសម្រេចលើផលិតផលរបស់ខ្លួនផងដែរ។សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធរៀបចំឱ្យមានក្រុមការងារដើម្បីពង្រឹងកម្លាំងកសិករ លើការដាំដុះ ការផលិត និងការស្វែងរកទីផ្សារ ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាយកចិត្តទុកដាក់ខ្ពស់លើការផ្គត់ផ្គង់ទឹកសម្រាប់វិស័យកសិកម្ម។ សម្ដេចបន្ថែមថា ពេលមានទឹកគ្រប់គ្រាន់ហើយ អ្វីដែលត្រូវគិតគូរបន្ត គឺការស្វែងរកផលិតផលយុទ្ធសាស្រ្ដក្នុងការដាំដុះ ដូចជាមហិច្ឆតារបស់សម្ដេច គឺចង់ឱ្យកម្ពុជាក្លាយទៅជាប្រទេសនាំស្វាយចន្ទីសម្រាប់ផ្គត់ផ្គង់ទីផ្សារច្រើនជាងគេលើពិភពលោក។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើនរណាចង់ប្រមាថ ឬធ្វើបាបអង្គព្រះមហាក្សត្រ ត្រូវឆ្លងកាត់ត្រកូល ហ៊ុន ជាមុនសិន ពីព្រោះត្រកូល ហ៊ុន គឺជាអ្នកត្រកូលការពារ ព្រះមហាក្សត្រ និងជាកម្លាំងដ៏ធំជាងគេក្នុងការការពាររបបរាជានិយម។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅសល់តែ ២ ថ្ងៃទៀតព្រឹត្តិការណ៍ស៊ីហ្គេមត្រូវបញ្ចប់។ សម្ដេចបញ្ជាក់ថា កម្ពុជាម្ចាស់ផ្ទះស៊ីហ្គេមប្រកបដោយជោគជ័យ។ សម្ដេច បញ្ជាក់ថា ការសម្រេចចិត្តរបស់សម្ដេច គឺត្រឹមត្រូវចំពោះការមិនគិតថ្លៃសំបុត្រ និងការផ្សព្វផ្សាយពីបណ្ដាញផ្សព្វផ្សាយនានា រួមជាមួយនឹងការផ្ដល់ការឧបត្ថម្ភដល់ប្រតិភូកីឡា និងកីឡាករដោយមិនគិតថ្លៃ។សម្ដេចតេជោ ហ៊ុន សែន មានមោទនភាពចំពោះការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ដែលបានដឹកនាំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះប្រកបដោយជោគជ័យ។ សម្ដេចក៏បានកោតសរសើរដល់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានគិតគូរ ចាត់ចែង យ៉ាងល្អក្នុងការសន្សំថវិការៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស៊ីហ្គេម គឺជាកាតព្វកិច្ចដែលជៀសវាងមិនបាន ដូច្នេះប្រទេសទាំងអស់ ដែលជាសមាជិកអាស៊ាន គឺត្រូវតែចូលរួមដោយខកខានមិនបាន។សម្ដេចតេជោ បានប្រកាសថា ក្រោយបញ្ចប់ស៊ីហ្គេម មរតកនៃសមិទ្ធផលស៊ីហ្គេម ដូចជាពហុកីឡដ្ឋានជាតិមរតកតេជោជាដើម នឹងនៅសល់រហូតបន្តកូនដល់ចៅប្រើប្រាស់ក្នុងវិស័យកីឡា។សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះការខិតខំប្រកួតរបស់កីឡាករ-កីឡាការិនីកម្ពុជា បានប្រឹងប្រែងដើម្បីទទួលបាននូវមេដាយមាសជាច្រើន ធ្វើឱ្យកម្ពុជាឈានឡើងមួយកម្រិតទៀតក្នុងវិស័យកីឡានៅក្នុងតំបន់។ ក្នុងនោះក៏មានប្រភេទកីឡាមួយចំនួនអាចឈានទៅរកមេដាយមាសជាប្រវិត្តិសាស្រ្ដលើកដំបូងជូនជាតិក្នុងឱកាសព្រឹត្តិការណ៍កីឡានេះផងដែរ។សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យកីឡាករ កីឡាការិនី និងប្រតិភូកីឡាដែលមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អាចចូលទស្សនានៅប្រសាទអង្គរវត្តរបស់កម្ពុជាដោយគ្មានការលក់សំបុត្រឡើយ។សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរ និងអរគុណដល់សមត្ថកិច្ច និងអាជ្ញាធរដែនដី ប្រជាពលរដ្ឋ កីឡាករ កីឡាការិនី ក្រុមយុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធ ដែលបានចូលរួមគ្រប់រូបភាព គ្រប់ផ្នែក គ្រប់សកម្មភាព ធ្វើឱ្យព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ អាចដំណើការរៀបចំទៅដោយជោគជ័យ និងមានមោទនភាពជាតិបំផុតជាប្រវត្តិសាស្រ្ដ។សម្ដេចតេជោ ហ៊ុន សែន ប្រកាសអរគុណដល់ថ្នាក់ដឹកនាំតាមបណ្ដាប្រទេសអាស៊ានទាំងអស់ ដែលបានបញ្ចូនកីឡាករ កីឡាការិនី ប្រតិភូកីឡាមកចូលរួមគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះសម្ដេច ក៏បានអរគុណដល់ប្រធានាធិបតី និងប្រជាជនចិន ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជា ជាពិសេសបានផ្ដល់ពហុកីឡដ្ឋានជាតិមរតកតេជោដល់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន៣

2023/05/15 02:38:56 pm        349
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។និស្សិតជ័យលាភីនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី មានចំនួនសរុប ៣ ២៧៩នាក់ (នារី ១ ៣១៩នាក់ ស្មើនឹងជាង៤០%) ដែលបានបញ្ចប់ការសិក្សាតាមជំនាញរបស់ខ្លួនដោយជោគជ័យ ក្នុងឆ្នាំ២០១៩, ២០២០, ២០២១ និងឆ្នាំ២០២២ ក្នុងនោះ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន ២ ៤៣៣នាក់, វិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀបចំនួន ៥៣១នាក់ និងនិស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមចំនួន ៣១៥នាក់។សញ្ញាបត្រដែលនិស្សិតជ័យលាភីត្រូវទទួលបានមានចំនួន ៥កម្រិតផ្សេងគ្នាគឺ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៣០១នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ២ ៨៤៨នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៦៦នាក់ (នារី ២៤នាក់), ថ្នាក់បសុវេជ្ជបណ្ឌិត ចំនួន ៥៦នាក់ (នារី ២០នាក់) និងថ្នាក់បណ្ឌិត ចំនួន ៨នាក់ (នារី ១នាក់)។ ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ មាននិស្សិតអាហារូបករណ៍ចំនួន ១ ០៧៧នាក់ (នារី ៤៩៩នាក់ ស្មើនឹងជាង ៤៦%)។គិតចាប់ពីឆ្នាំ១៩៨៤ មកដល់ឆ្នាំ២០២២កន្លងទៅ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបីបណ្តុះ បណ្តាលបានធនធានមនុស្សចំនួន ៣០ ៣៥៤ នាក់ (នារី ៧ ៨១៥ នាក់) ហើយក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ជាមធ្យម គ្រឹះស្ថានទាំងបីបណ្តុះបណ្តាលបានធនធានមនុស្សជាង ៨០០នាក់ ក្នុងមួយឆ្នាំ សម្រាប់ វិស័យកសិកម្ម។ជាមួយនឹងលទ្ធផលខាងលើនេះ គ្រឹះស្ថានឧត្តមសិក្សាទាំងបីបាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ ជាបន្តបន្ទាប់ ជាពិសេស ការជំរុញអនុវត្តយុទ្ធសាស្រ្ត១០ឆ្នាំថ្មី២០២១-២០៣០ ដែលត្រូវបានដាក់ឱ្យអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០២១កន្លងទៅ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងនិយាយថាពួកគេបានធ្វើសមយុទ្ធមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយមធ្យម
10/04/2026 01:10 PM
អ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៊ី ជាការឆ្លើយតបនឹងគោលនយោបាយថ្មីរបស់ទីក្រុងមូស្គូ
10/04/2026 01:10 PM
ត្បូងពេជ្រលាក់ខ្លួនរបស់ខេត្តកំពង់ស្ពឺ រាប់ចាប់តាំងពីតំបន់ទេទឹកពុះ ទឹកធ្លាក់ចំបក់ រហូតដល់ភ្នំខ្នងផ្សារ
10/04/2026 01:10 PM
ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាឆ្នាំនេះ រកឃើញបេក្ខជនជ័យលាភីទទួលមេដាយមាស ប្រាក់ និងសំរឹទ្ធិចំនួន ៣១ មេដាយដែល នឹងត្រូវជ្រើសរើសតំណាងកម្ពុជា ទៅចូលរួមប្រកួតនៅក្រៅប្រទេសបន្តទៀត
10/04/2026 01:10 PM
ពលករ និងសហគមន៍ខ្មែរជាង ១ ៥០០នាក់ ជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅកូរ៉េ
10/04/2026 12:10 PM
កងកម្លាំងរដ្ឋាភិបាលអេត្យូពី ដណ្តើមបានមកវិញរដ្ឋធានី Mekelle នៅតំបន់ Tigray
10/04/2026 12:10 PM
លោក Trump និយាយថា ក្នុងពេលដ៏ខ្លីខាងមុខនេះ អាមេរិកនឹងបំពេញស្តុកប្រេងយុទ្ធសាស្រ្តរបស់ខ្លួន
10/04/2026 12:10 PM
ការវាយប្រហាររបស់រុស្ស៊ីសម្លាប់មនុស្ស ២នាក់ និងមនុស្ស ៣៣នាក់ផ្សេងទៀតរងរបួសនៅទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន
10/04/2026 12:10 PM
ឯកឧត្តម គន់ គីម ដឹកនាំ ប្រធាននិងប្រតិភូ VECONAC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន
10/04/2026 12:10 PM
វិចារណកថា៖ «ជីវិតរីកលូតលាស់ទាំងតាមរយៈការតស៊ូ ដើម្បីទទួលបានធនធាន និងតាមរយៈកម្លាំង នៃទំនាក់ទំនងដែលជួយគាំទ្រគ្នា»
10/04/2026 12:10 PM