សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខ UN ជំរុញឲ្យភាគីប្រដាប់អាវុធទាំងអស់នៅកុងហ្គោទម្លាក់អាវុធចុះ

2023/05/07 04:25:52 pm        507
អាមេរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres បានជំរុញឲ្យភាគីប្រដាប់អាវុធទាំងអស់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទម្លាក់ចុះអាវុធរបស់ពួកគេ ដោយលោកបានលើកឡើងថា វត្តមានរបស់ពួកគេ បណ្តាលឲ្យកើតមានសោកនាដកម្មមនុស្សធម៌ និងគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ។   លោក Guterres បានថ្លែងបែបនេះ នៅឯជំនួបមេដឹកនាំក្នុងតំបន់ ក្នុងទីក្រុង Bujumbura គឺជារដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសប៊ូរុនឌី ដោយរូបលោកបានកោះប្រជុំ ដើម្បីពិភាក្សាលើស្ថានភាពសន្តិសុខក្នុងប្រទេសកុងហ្គោ ជាទីដែលក្រុមប្រដាប់អាវុធរងការស្តីបន្ទោសសម្រាប់អំពើហិង្សា និងការជម្លៀសជនស៊ីវិលទ្រង់ទ្រាយធំ ។  អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលតំបន់ភាគខាងកើតកុងហ្គោ បានញាំញីដោយសារអំពើហិង្សាទ្រង់ទ្រាយធំ ដែលរួមទាំងករណីកាប់សម្លាប់ ចាប់រំលោភសេពសន្ថវៈដោយក្រុមបះបោរប្រដាប់អាវុធមកពីក្រុមជាច្រើន រួមទាំងក្រុមចលនា ២៣ឧសភា (M23) និងកងកម្លាំងប្រជាធិបតេយ្យសម្ព័ន្ធមិត្ត (ADF) ។  លោក Guterres និយាយថា លោកសូមធ្វើការអំពាវនាវសារជាថ្មីម្តងទៀតឲ្យមានការបន្ធូរបន្ថយភាពតានតឹង ភាពធូរស្រាល និងការអត់ធ្មត់របស់ក្រុមប្រដាប់អាវុធ មិនថាក្រុមក្នុងស្រុក ឬក្រៅស្រុកនោះទេ ពួកគេត្រូវតែទម្លាក់អាវុធចុះនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។ មានក្រុមប្រដាប់អាវុធជាង១០០ក្រុម នៅតំបន់ភាគខាងកើតកុងហ្គោ ហើយវត្តមានរបស់ពួកគេ បានគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ ។   លោក Guterres បន្តិថា ការក្រោកឈរឡើងវិញរបស់ក្រុមឧទ្ទាម M23 ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១រហូតមក បានជម្លៀសមនុស្សយ៉ាងហោច ៥០ម៉ឺននាក់ ។   កុងហ្គោ បានចោទប្រកាន់ប្រទេសជិតខាងរ៉្វាន់ដា ថាបានគាំទ្រក្រុមឧទ្ទាម M23 ដែលត្រូវបានបង្កើតឡើងពីជនជាតិភាគតិច Tutsiនៅភាគខាងកើតកុងហ្គោ ប៉ុន្តែរ៉្វាន់ដា បានច្រានចោលការចោទប្រកាន់បែបនេះ ៕

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ាររ៉ាហ្គេមលើកទី១២

2023/05/06 02:05:48 am        1195
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។សូមជម្រាបថា SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន ៣៧ប្រភេទកីឡា ត្រូវនឹងវិញ្ញាសាហូតដល់ ៥៨៦វិញ្ញាសា ដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប៕

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ (SEA GAMES 2023)

2023/05/05 06:12:34 pm        582
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈមន្រ្ដីតេឡេក្រាមនាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ (SEA GAMES 2023) ដោយសម្ដេចបានបញ្ជាក់ថា ០៥ ឧសភា ២០២៣ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបានរង់ចាំអស់រយៈពេល ៦៤ ឆ្នាំមកហើយ គឺជាថ្ងៃនៃការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្នុងសម័យកាលសន្តិភាពពេញលេញ ដោយបានបង្ហាញនូវកិត្យានុភាពជាតិទៅពិភពលោកកាន់តែស្គាល់កម្ពុជាច្បាស់ តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ សម្ដេចតេជោបានបញ្ជាក់ថា ពលរដ្ឋកម្ពុជាទាំងអស់ គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដូច្នេះសូមចូលរួមទាំងអស់គ្នាដើម្បីគាំទ្រ ដោយស្នាមញញឹម មោទនភាព និង រក្សាភាពថ្លៃថ្នូររបស់ជាតិយើង៕

សម្ដេចតេជោ ស្នើឱ្យឡាវរួមគ្នាពិនិត្យកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជំរុញការវិនិយោគឱ្យកាន់តែច្រើន

2023/05/04 08:08:32 pm        564
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាទ្វេភាគី នៅវិមាន​សន្តិភាព​ទីស្តីការនាយករដ្ឋមន្ត្រី ​នាព្រឹកថ្ងៃទី៤ ខែឧសភា ខណៈឯកឧត្តម ​បានអញ្ជើញមក​បំពេញទស្សនកិច្ចផ្លូវរដ្ឋតបតាមការយាងពីព្រះមហាក្សត្រកម្ពុជា ​ដើម្បីចូលរួមបើកការប្រកួត​កីឡាស៊ីហ្គេមលើកទី៣២ នៅនៅល្ងាចថ្ងៃស្អែកនេះ។នៅក្នុងជួបទ្វេភាគីរវាងសម្តេចតេជោ និងឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត សម្ដេចតេជោ ក៏បាន​ស្នើ​ឱ្យភាគីឡាវរួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀង​មិនយកពន្ធត្រួតគ្នា​ដើម្បីជំរុញការវិនិយោគ​រវាងប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងថែមទៀត។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់​ក្រុមអ្នក​សារព័ត៌មាន​ឱ្យដឹងថា ​ក្នុងជំនួបទ្វេភាគី ឯកឧត្តម ថងលុន ស៊ីសូលីត​ បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តមមកចូលរួម ក្នុងពិធីបើកកីឡាស៊ីហ្គេម នៅព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ជាមួយការរៀបចំ​ដ៏ល្អរបស់​កម្ពុជា។ ឯកឧត្តម ថងលុន ស៊ីសូលីត ​មានជំនឿជឿជាក់ថា កម្ពុជា និងទទួលបាន ជោគជ័យ​និង​មេដាយមាសច្រើន។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ជូនចំពោះកម្ពុជា ដែលបានជួយឡាវដ៏ធំធេង ​នឹងដ៏ថ្លៃថ្នូរកន្លងមក​ រួមទាំងវិស័យសុខាភិបាល​ វិស័យសេដ្ឋកិច្ច ។ ឯកឧត្តម ​បានមានប្រសាសន៍បន្តថា ​ទំនាក់ទំនងរវាងកម្ពុជា និងឡាវកំពុង តែស្ថិតដល់ចំណុច​កំពូល ហើយៗអ្វីដែលត្រូវធ្វើបន្តគឺ រួមគ្នាបន្តសម្របសម្រួលគ្នា ធ្វើឱ្យទំនាក់ទំនងនេះឈាន​ឆ្ពោះឡើង​មួយកម្រិតទៀត តាមរយៈរួមគ្នា​ អនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកិច្ច​សហប្រតិបត្តិការ ដទៃបន្ថែមទៀត ​ដូចជាវិស័យទេសចរណ៍ ​វិនិយោគ វិស័យសន្តិសុខរួមគ្នា​ដោះស្រាយ គ្រោះមហន្តរាយ ជាយថាហេតុ។ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែង អំណរគុណជូនចំពោះ ឯកឧត្តមថងលុន ស៊ីសូលីត ដែលបានទទួល​ ការអញ្ជើញមកចូលរួមបើកកីឡាស៊ីហ្គេមលើកទី៣២ ។ សម្តេច ក៏បានឯកភាពជាមួយឯកឧត្តម ថងលុន ស៊ីសូលីត លើទំនាក់ទំនងរវាង​ប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើបន្ត ​ហើយលើសពីនេះទៀតសម្ដេចតេជោ ​បានស្នើសុំឲ្យភាគីឡាវរួមគ្នាពិនិត្យលើ​ការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ​ដើម្បីធ្វើយ៉ាង​ណាជំរុញការវិនិយោគ​រវាង​ប្រទេសទាំងពីរ ​ឱ្យបានកាន់តែច្រើន​ឡើងថែមទៀត។គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ​ថងលុន ស៊ីសូលីត មកកាន់កម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​ដ៏ល្អប្រពៃដែលមានស្រាប់​ ភាពជាអ្នកជិតខាងល្អ ចំណងភាតរភាព ​និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ​ និងយូរអង្វែង ដើម្បីផល​ប្រយោជន៍នៃប្រជាជនទាំងពីរ៕

សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋឡាវ

2023/05/04 06:17:08 pm        567
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានទទួលបដិសណ្ឋារកិច្ច ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព។បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត មានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សា អំពីការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាក្តីបារម្ភរួម។គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ​បានចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ​នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ ​នៃដំណើរទស្សនកិច្ចផ្លវរដ្ឋពីថ្ងៃទី០៤-០៦ ខែឧសភា ឆ្នាំ២០២៣ នៅកម្ពុជា។ទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវ ​ធ្វើឡើងតបតាមការយាងរបស់ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ​ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏មានជំនួបដាច់ដោយ​ឡែកពី​គ្នាជាមួយសម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ ។ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ​និងកីឡាជន ពិការ អាស៊ាន ​លើកទី១២ នៅពហុកីឡដ្នានជាតិមរតកតេជោ ​ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះ ពីថ្ងៃទី ០៥ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត មកកាន់កម្ពុជា នឹងពង្រឹង បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់​ ភាពជាអ្នកជិតខាងល្អ ​ចំណង ភាតរភាព និង​ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ​និងយូរអង្វែង ​ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕

វិមានក្រឹមឡាំង៖ អ៊ុយក្រែនព្យាយាមសម្លាប់លោក Putinដោយប្រើយានដ្រូន ខណៈអ៊ុយក្រែនច្រានចោល

2023/05/04 04:45:00 pm        427
រុស្ស៊ី៖ ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ បានចោទប្រកាន់ប្រទេសអ៊ុយក្រែនពីបទប៉ុនប៉ងធ្វើឃាតពុំបានសម្រេចលើលោកប្រធានាធិបតី Vladimir Puin តាមរយៈការវាយប្រហារដោយយានដ្រូន និងបានប្ដេជ្ញាសងសឹក។ប៉ុន្តែលោក Zelenskyy បានបដិសេធថា អ៊ុយក្រែនពុំបានវាយប្រហារទៅលើលោក Putinឬ ក្រុងមូស្គូទេ។  ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធទី៣ឧសភាថា លោក Putin បរាជ័យក្នុងការបង្ហាញជ័យជម្នះក្នុងសង្រ្គាមនេះទើបចោទប្រកាន់ទីក្រុង Kyiv ថាបានវាយប្រហារដោយយានដ្រូនលើវិមានក្រឹមឡាំង។ វីដេអូបង្ហាញពីវត្ថុហោះជិតកំពូលរាងក្រឡូមឬដោមរបស់វិមានក្រឹមឡាំង មុនពេលផ្ទុះ ។ សារព័ត៌មាន Reuters មិនអាផ្ទៀងផ្ទាត់រូបភាពនេះបានទេ។ វិមានក្រឹមឡាំងនិយាយថា រុស្ស៊ី បានត្រៀមសិទ្ធិក្នុងការសងសឹក ហើយក្រុមអ្នកប្រកាន់តឹងរបស់ប្រទេសនេះ បានទាមទារឲ្យផ្ដន្ទាទោសភ្លាមៗ លើប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ វិមានក្រឹមឡាំងនិយាយថា យានហោះគ្មានមនុស្សបើកបរចំនួន២គ្រឿង បានដាក់គោលដៅលើវិមានក្រឹមឡាំង។ដោយសារតែចាត់វិធានការទាន់ពេលវេលាពីសំណាក់យោធា និងសេវាពិសេស ដោយប្រើប្រាស់ប្រព័ន្ធរ៉ាដាសង្រ្គាម ឧបករណ៍ទាំងនោះមិនអាចធ្វើប្រតិបត្តិការចំគោលដៅបានឡើយ។  សេចក្ដីថ្លែងការណ៍ដដែលនេះ បាននិយាយថា បំណែកយានដ្រូនត្រូវធ្លាក់រាយប៉ាយក្នុងបរិវេនវិមានក្រឹមឡាំង តែពុំបណ្ដាលឲ្យមនុស្សរងរបួសឬ ខូចខាតអ្វីឡើយ ហើយលោក Putin ក៏មានសុវត្ថិភាពដែរ ៕

ប្រធានរដ្ឋឡាវ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នាព្រឹកនេះ

2023/05/04 03:06:25 pm        555
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ​ នៃដំណើរទស្សនកិច្ចផ្លវរដ្ឋពីថ្ងៃទី០៤-០៦ ខែឧសភា ឆ្នាំ២០២៣។ទស្សនកិច្ចរបស់ប្រធានរដ្ឋឡាវ ធ្វើឡើងតបតាមការយាងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយសម្តេចវិបុលសេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ ។ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សា​អំពីការ​ធ្វើ​ឱ្យស៊ីជម្រៅ​បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជា​អំពីបញ្ហាតំបន់ និងអន្តរជាតិមួយ ចំនួនដែល ជាក្តីបារម្ភរួម។ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរម រតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជន ពិការ អាស៊ាន លើកទី១២ នៅពហុកីឡដ្នានជាតិមរតកតេជោ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះ ពីថ្ងៃទី ០៥ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត មកកាន់កម្ពុជា នឹង ពង្រឹង​បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណង​ភាតរភាព និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕

សម្តេចតេជោ ហ៊ុន​​​ សែន​​ សូមអនុមោទនា ថ្ងៃបុណ្យវិសាខបូជា

2023/05/04 02:50:29 pm        598
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន​​​ សែន​​ នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៤​ ខែឧសភា ឆ្នាំ២០២៣នេះ​ សូមអនុមោទនា ថ្ងៃបុណ្យវិសាខបូជា នៅថ្ងៃ១៥កើត ខែពិសាខ។សម្តេចតេជោ​ ហ៊ុន សែន តាមរយៈFacebookផ្លូវការ​នៅព្រឹកថ្ងៃទី០៤​ ខែឧសភានេះបានបញ្ជាក់ថា មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់«វិសាខបូជា»ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។សម្តេចតេជោ​ ហ៊ុន​ សែន សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៣ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី

2023/05/04 02:35:12 pm        675
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៣ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី។ពិធីសាសនានេះ ប្រារព្ធធ្វើឡើងនៅ ថ្ងៃ ទី៣និងទី៤ ខែឧសភា ឆ្នាំ២០២៣ នៅ វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សូមជម្រាបជូនថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលអនិច្ចធម្មនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ ។បើទោះបីរយៈកាលនៃការបាត់បង់អ្នក ម្តាយ និងជីដូនជាទីគោរពស្រឡាញ់ស្មើជីវិត ដែលបានរំលងផុតទៅ អស់រយៈកាល៣ឆ្នាំមកហើយក្តី ក៍មនោសញ្ចេតនានៃក្តីគោរពស្រឡាញ់ ពីសំណាក់កូនចៅ ចៅទួតទាំងអស់ នៅតែដក់ជាប់ក្នុងដួងចិត្ត ដោយក្តីនឹករលឹកគ្មានថ្ងៃល្ហែល្ហើយឡើយ។ការប្រារព្ធបុណ្យខួបគម្រប់៣ឆ្នាំនេះ បង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀតនូវ កតញូតា និងកតវេទីតាធម៍ ដ៏ធំធេង ក្នងមនោសញ្ចេតនា នឹករលឹកដោយក្តីគោរពស្រឡាញ់ពីសំណាក់កូនចៅ ចៅទូត ដល់លោកអ្នកមានគុណ ដែលបានផ្តល់កំណើត ផ្តល់ការចិញ្ចឹមបីបាច់ ថែរក្សា រហូត ប្រែក្លាយជីវិតកូនចៅ បានយ៉ាងគាប់ប្រសើរ ក្នុងភាពថ្លៃថ្នូរខ្ពង់ខ្ពស់ ល្បីល្បាញ ទទួលបានការគោរពស្រឡាញ់ ពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននៅទូទាំងផ្ទៃប្រទេស។សូមជម្រាបជូនដែរថា ក្នុងពេលដែល ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនានៅមានជន្មាយុ ព្រឹទ្ធមហាឧបាសិកា គឺជាពុទ្ធសានិកជនមួយរូបប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការរួម ចំណែកទ្រទ្រង់លើកតម្កើង ទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានចូលរួមកសាងនូវសមិទ្ធផលយ៉ាងច្រើនទុកជាប្រយោជន៍ដល់វិស័យព្រះពុទ្ធសាសនា ក៍ដូចជាផលប្រយោជន៍ដល់សង្គមជាតិទាំងមូលផងដែរ។ ជាងនេះទៅទៀត ព្រឹទ្ធមហាឧបាសិកា នៅបានបរិច្ចាគធនធានយ៉ាងច្រើនផងដែរក្នុងការជួយដល់កិច្ចការមនុស្សធម៌ ក៍ដូចជាកិច្ចការសង្គមនានា តាមរយៈការកសាងសមិទ្ធផលនានាជាច្រើនទៀតក្នុងសង្គមជាតិ៕

សម្ដេចតេជោ អំពាវនាវអ្នកសារព័ត៌មានជាតិ-អន្តរជាតិ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំអភិវឌ្ឍន៍សមត្ថភាព

2023/05/03 05:51:36 pm        339
ភ្នំពេញ៖ ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី៣០ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ«ការកំណត់អនាគតនៃសិទ្ធិ៖ សេរីភាពនៃការបញ្ចេញមតិជាកម្លាំងចលករនៃសិទ្ធិមនុស្សដទៃទៀត» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនអ្នកសាររព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញបេសកកម្មលើវិស័យព័ត៌មានទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅលើសកលលោកយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀតទាំងផ្នែកជំនាញបច្ចេកទេស ការផលិត និងផ្សព្វផ្សាយព័ត៌មាន។តាមរយៈសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោក លើកទី៣០ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្ដេចផ្ទាល់បានចូលរួមអបអរសាទរជាមួយបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសនេះ។សម្ដេចតេជោ បានមានប្រសាសន៍ថា ទិវាសេរីភាពសារព័ត៌មានសកលលោកឆ្នាំ២០២៣នេះ បាន​លើកយកប្រធានបទស្តីពី «ការកំណត់អនាគតនៃសិទ្ធិ៖ សេរីភាពនៃការបញ្ចេញមតិជាកម្លាំង​ចលករនៃសិទ្ធិមនុស្សដទៃទៀត» ស្របពេលដែលពិភពលោកទាំងមូលកំពុងជួបប្រទះវិបត្តិ​នយោបាយ និងសេដ្ឋកិច្ចសកល បង្កឱ្យកើតមានបង្ហ ជាច្រើន ដូចជា ជម្លោះប្រដាប់អាវុធ អំពើហិង្សា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការអនុវត្តស្តង់ដាពីរនូវសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ តាមរយៈការបិទប្រព័ន្ធផ្សព្វផ្សាយរុស្សីពីសំណាក់លោកខាងលិចដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស វិសមភាពប្រតិបត្តិការពាណិជ្ជកម្មសកល សេរីភាពនៃការបញ្ចេញមតិ ការធ្វើចំណាកស្រុក និង​បញ្ហាប្រឈមជាច្រើនទៀតរបស់ប្រជាជននៅទូទាំងសកលលោក។សម្ដេចតេជោ ថ្លែងថា ការរីកសាយភាយនព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយដែលធ្វើប៉ះពាល់​ដល់កិត្តិយស ​និងសិទ្ធិបុគ្គលឯកជន ​លិទ្ធិប្រជាធិបតេយ្យ ​ដែលទាមទារឱ្យស្ថាប័នអន្តរជាតិ ស្ថាប័នរដ្ឋ ​ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មាន និងដៃគូពាក់ព័ន្ធទាំងអស់ស្វែងរកដំណោះ​ស្រាយរួមគ្ន ដើម្បីធានាបាននូវសេរីភាព សារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិប្រកបដោយចីរភាពសម្រាប់សកលលោកទាំងមូល។សម្ដេចតេជោ បញ្ជាក់ជូនជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្ដេជ្ញាចិត្ត ក្នុងការ​គាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ​ស្របតាមរដ្ឋធម្មនុញ្ញ និង​ច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការប្ដេជ្ញាចិត្តនេះបានធ្វើឱ្យវិស័យ​សារព័ត៌មាននៅកម្ពុជា មានការរីកចម្រើនគួរជាទីមោទកៈដោយមធ្យោបាយ​នៃប្រព័ន្ធផ្សព្វផ្សាយកាន់តែទំនើប ​និងសម្បូរបែបដែលអាចឱ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានទទួលព័ត៌មានយ៉ាងទូលំទូលាយទាន់ពេលវេលា និងគ្រប់ទីកន្លែង។នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងរៀបចំពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្ដេចតេជោ ក៏បានអំពាវនាវដល់បងប្អូនអ្នក​សារព័ត៌មានជាតិ និងអន្តរជាតិដែលនឹងចូលរួមបំពេញការងារក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សូមគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ បទបញ្ជា និងបទប្បញ្ញត្តិរបស់គណៈកម្មាធិការជាតិរៀបចំការ​ប្រកួត​និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលយកព័ត៌មាន ​និងផ្សព្វផ្សាយព័ត៌មាន ដោយ​រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមទីលានប្រកួត និងតាមទីតាំងផ្សេងៗ ដើម្បីឱ្យការ​រៀបចំ​ការប្រកួតបានប្រព្រឹត្តិទៅដោយភាពលូន ​គ្មានការរំខានដល់ការប្រកួត និងចូលរួមផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដែលរាជរដ្ឋាភិបាលបានផ្ដល់​សិទ្ធិជូន​ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិធ្វើការផ្សព្វផ្សាយ​ដោយឥតគិតថ្លៃ និងចូលទស្សនា​ព្រឹត្តិការណ៍​ពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដោយឥតគិតថ្ល៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM