សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សហរដ្ឋអាមេរិក នឹងជួយការពារអ្នកសារព័ត៌មាននៅទូទាំងពិភពលោកតតាំងការគំរាមហំហែងផ្លូវច្បាប់

2023/05/03 04:34:44 pm        295
អាមេរិក៖សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបង្កើតកម្មវិធីមួយដើម្បីការពារអ្នកសារព័ត៌មានទូទាំងពិភពលោកពីការគំរាមកំហែងផ្លូវច្បាប់ ដែលមានគោលបំណងបិទសំឡេងរិះគន់ ជាតាក់ទិកមួយមានការកើនឡើង ដែលមន្ត្រី ជាន់ខ្ពស់ផ្នែកជំនួយរបស់សហរដ្ឋអាមេរិក លោកស្រី Samantha Power បានហៅថាជា ការយកប្រព័ន្ធច្បាប់បិទសិទ្ធិគូប្រជែង។  លោកស្រី Power ប្រធានរដ្ឋបាលនៃទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍ជាអន្តរជាតិរបស់សហរដ្ឋអាមេរិក ហៅកាត់ថា(USAID) បានប្រកាសពីកម្មវិធីការពារអ្នកសារព័ត៌មាននេះ នៅព្រឹត្តិការណ៍ដើម្បីប្រារព្ធទិវាសេរីភាពអ្នកសារព័ត៌មានពិភពលោក នៅអង្គការសហប្រជាជាតិ។   លោកស្រី និយាយថា សារព័ត៌មានឯករាជ្យជាច្រើនមិនអាចគេចផុតពីពាក្យបណ្ដឹង ដើម្បីឲ្យពួកគេត្រូវទាត់ចេញពីវិជ្ជាជីវ ឬ ពួកគេព្យាយាមគ្រប់គ្រងខ្លួនឯងលើការបញ្ចេញមតិ ដើម្បីបង្វែរការទាក់ទាញចំណាប់អារម្មណ៍ចំពោះអ្នកដែលអាចយកពួកគេជាគោលដៅ។ USAID បាននិយាយថា ខ្លួនគ្រោងនឹងធ្វើការជាមួយសភា ដើម្បីផ្ដល់កញ្ចប់ថវិកា៩លានដុល្លារ សម្រាប់កម្មវិធីការពារអ្នកព័ត៌មានដែលនឹងត្រូវរៀបចំរួមគ្នា ដោយគម្រោងរាយការណ៍ឧក្រិដ្ឋកម្មនិងអំពើពុករលួយ និង មជ្ឈមណ្ឌល Cyrus R. Vance សម្រាប់យុត្តធម៌អន្តរជាតិ៕

ប្រធានរដ្ឋឡាវ នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី០៤-០៦ខែឧសភា

2023/05/02 08:53:25 pm        572
ភ្នំពេញ៖ តបតាមការយាងរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី ០៤ដល់ទី០៦ខែឧសភា ឆ្នាំ ២០២៣។ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង។ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយសម្តេចវិបុលសេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផងដែរ ។ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីពិភាក្សា​អំពីការ​ធ្វើ​ឱ្យស៊ីជម្រៅ​បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជា​អំពីបញ្ហាតំបន់ និងអន្តរជាតិមួយ ចំនួនដែល ជាក្តីបារម្ភរួម។ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរម រតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នឹងអញ្ជើញចូលរួមក្នុងពិធីបើកនៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជន ពិការ អាស៊ាន លើកទី១២ នៅពហុកីឡដ្នានជាតិមរតកតេជោ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនេះ ពីថ្ងៃទី ០៥ដល់ទី ១៧ ខែឧសភា ឆ្នាំ២០២៣។ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត មកកាន់កម្ពុជា នឹង ពង្រឹង​បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រពៃដែលមានស្រាប់ ភាពជាអ្នកជិតខាងល្អ ចំណង​ភាតរភាព និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ៕

បម្រាមហាមចាកចេញរបស់ចិន កើនឡើងខណៈការគ្រប់គ្រងគោលនយោបាយត្រូវបានរឹតបន្តឹងក្រោមរបបដឹកនាំរបស់លោក Xi

2023/05/02 05:40:47 pm        112
ចិន៖ ប្រទេសចិន កំពុងបង្កើនការរារាំងប្រជាជនមិនឲ្យចាកចេញពីប្រទេស រួមទាំងក្រុមនាយកប្រតិបត្តិជាជនបរទេស ជាសារដ៏ភ្ញាក់ផ្អើល ខណៈអាជ្ញាធរនិយាយថា ប្រទេសនេះបើកចំហសម្រាប់ធុរកិច្ច បន្ទាប់ពីរយៈពេល៣ឆ្នាំនៃវិធានការរឹតត្បិតជំងឺ Covid-19។យោងតាមរបាយការណ៍ថ្មីចេញដោយក្រុមសិទ្ធមនុស្ស Safeguard Defenders បានឲ្យដឹងថា ចំនួនប្រជាជនចិន និងជនបរទេសជាច្រើននាក់​ បានជាប់ខ្លួនដោយបម្រាមហាមចាកចេញ ខណៈការវិភាគសារព័ត៌មានរ៉យទ័រ បានរកឃើញការកើនឡើងជាក់ស្តែង នៃករណីតុលាការពាក់ព័ន្ធទៅនឹងបម្រាមបែបនេះក្នុងបណ្តាឆ្នាំថ្មីៗនេះ ហើយការជំរុញពាណិជ្ជកម្មបរទេស កំពុងបង្ហាញការព្រួយបារម្ភអំពីនិន្នាការនេះ។របាយការណ៍របស់អង្គការ The Safeguard Defenders បាននិយាយថា ចាប់តាំងពីលោក Xi Jinping បានឡើងកាន់អំណាចក្នុងឆ្នាំ២០១២ ប្រទេសចិន បានពង្រីកតាមទស្សនៈច្បាប់សម្រាប់បម្រាមហាមចាកចេញ និងបង្កើនការប្រើប្រាស់វិធានការទាំងនេះ ដែលពេលខ្លះនៅក្រៅហេតុផលច្បាប់។ ការយកចិត្តទុកដាក់លើបម្រាមហាមចាកចេញ កើតមានឡើងខណៈភាពតានតឹងរវាងចិន-សហរដ្ឋអាមេ រិក ជុំវិញជម្លោះពាណិជ្ជកម្ម និងសន្តិសុខ។ ភាពផ្ទុយគ្នានេះ ជាមួយសាររបស់ប្រទេសចិន ដែលថាប្រទេសកំពុងបើកចំហចំពោះការវិនិយោគ និងការធ្វើដំណើរពីបរទេស បានលេចឡើងពីភាពឯកោនៃ វិធានការទប់ស្កាត់មួយចំនួនចំពោះជំងឺ Covid-19 ដ៏តឹងតែងបំផុតរបស់ពិភពលោក។ អ្នកវិភាគសារព័ត៌មានរ៉យទ័រចំពោះកំណត់ត្រាលើបម្រាមហាមចាកចេញបានឲ្យដឹងថា ចេញពីមូលដ្ឋានទិន្នន័យតុលាការកំពូលរបស់ប្រទេសចិន បានបង្ហាញពីការកើនឡើង៨ដងក្នុងករណីជាច្រើន ដែលចែងពីបម្រាមនៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០២២។ កាលពីសប្តាហ៍មុន ប្រទេសចិន បានបង្កើនច្បាប់ប្រឆាំងចារកម្ម ដែលអនុញ្ញាត្តឲ្យបម្រាមហាមចាកចេញត្រូវបានដាក់លើនណាម្នាក់ ជាជនជាតិចិន ឬបរទេស ដែលស្ថិតនៅក្រោមការស៊ើបអង្កេត៕

លោក Biden អំពាវនាវឲ្យមានជំនួបនៅសេតវិមាន ខណៈសហរដ្ឋអាមេរិកនឹងអស់សាច់ប្រាក់សុទ្ធនៅថ្ងៃទី១ខែមិថុនា

2023/05/02 05:29:02 pm        53
អាមេរិក៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានព្រមានថា ខ្លួនអាចនឹងអស់សាច់ប្រាក់ក្នុងពេលឆាប់ៗនេះ ដើម្បីទូទាត់ការចំណាយរបស់រដ្ឋាភិបាលទាំងអស់ ដោយគ្មានការដំឡើងកម្រិតបំណុល ដែលជំរុញឲ្យប្រធានាធិបតី Joe Biden កោះអញ្ជើញមេដឹកនាំសភាជាន់ខ្ពស់ទាំង៤រូបទៅកាន់សេតវិមាន ដើម្បីព្យាយាមបញ្ចៀសវិបត្តិសារពើពន្ធ។   បុគ្គលម្នាក់ដែលបានដឹងផែនការនេះ បានប្រាប់សារព័ត៌មាន Reuters ថា លោក Biden បានហៅទូរស័ព្ទទៅកាន់ប្រធានសភាសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy នៅក្នុងទីក្រុងហ្ស៊េរ៉ុយសាឡឹម ព្រមទាំងមេដឹកនាំសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Hakeem Jeffries មេដឹកនាំព្រឹទ្ធសភាសំឡេងភាគច្រើន លោក Chuck Schumer និងមេដឹកនាំគណបក្សសាធារណរដ្ឋ លោក Mitch McConnell និងបានអញ្ជើញពួកគេឲ្យចូលរួមកិច្ចប្រជុំនៅថ្ងៃទី៩ខែមិថុនាដើម្បីពិភាក្សាពីប្រាក់កម្ចី និងការចំណាយរបស់សហព័ន្ធ។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បាននិយាយក្នុងលិខិតមួយផ្ញើទៅកាន់សភា ថាទីភ្នាក់ងារនេះទំនងជាមិនអាចបំពេញតាមតម្រូវការការចំណាយជាកាតព្វកិច្ចទាំងអស់របស់រដ្ឋាភិបាលអាមេរិក នៅត្រឹមដើមខែមិថុនា និងឲ្យបានឆាប់នៅថ្ងៃទី១ខែមិថុនាដោយគ្មានចំណាត់ការពីសភា បានទេ។    បន្ទាប់ពីបានឈានដល់កម្រិតនៃការខ្ចីប្រាក់ដល់ ៤៧.៤ សែនកោដិដុល្លារកាលពីថ្ងៃទី ១៩ ខែមករា លោកស្រី Yellen ធ្លាប់បានប្រាប់រតនាគារសភាថានឹងបន្តការទូទាត់លើប្រាក់បំណុល និងអត្ថប្រយោជន៍សហព័ន្ធ និងការចំណាយផ្សេងទៀតដោយប្រើបង្កាន់ដៃសាច់ប្រាក់សុទ្ធ និងវិធានការគ្រប់គ្រងសាច់ប្រាក់ខុសពីធម្មតា៕

UN៖ ជម្លោះនៅស៊ូដង់ អាចជម្រុញឲ្យប្រជាជន៨សែននាក់ភៀសខ្លួន

2023/05/02 05:24:17 pm        62
ស៊ូដង់៖ វីដេអូថតដោយយានដ្រូន ទទួលបានដោយសារព័ត៌មានរ៉យទ័រ បានបង្ហាញផ្សែងខ្មួលខ្មាញ់ហុយឡើងនៅលើរដ្ឋធានី Khartoum ប្រទេសស៊ូដង់កាលពីថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារតាមអាកាស និងការវាយប្រហារដោយកាំភ្លើងធំ។កាលពីថ្ងៃចន្ទអង្គការសហប្រជាជាតិ បានព្រមានថា ជម្លោះនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទី៣នៅទ្វីបអាហ្វ្រិក អាចបង្ខំឲ្យប្រជាជន៨សែននាក់រត់ភៀសខ្លួនចូលទៅកាន់ប្រទេសជិតខាង។ អ្នកសម្របសម្រួលមនុស្សធម៌អង្គការសហប្រជាជាតិរបស់ប្រទេសស៊ូដង់ លោក Abdou Dieng បានព្រមានអំពីការបំផ្លាញទាំងស្រុង៕ ដូចអ្នកដឹងហើយ វាមានរយៈពេលជាង២សប្តាហ៍នៃការប្រយុទ្ធគ្នាដ៏មហន្តរាយនៅក្នុងប្រទេសស៊ូដង់ ជាជម្លោះដែលកំពុងតែប្រែក្លាយវិបត្តិមនុស្សធម៌នៅស៊ូដង់ទៅជាការបំផ្លាញទាំងស្រុង។ មនុស្សរាប់រយនាក់បានស្លាប់ និងរាប់ពាន់នាក់រងរបួស ក្នុងការប្រយុទ្ធគ្នា ដែលបានផ្ទុះឡើងរវាងកងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ឬ RSF កាលពីពាក់កណ្តាលខែមេសា។ រដ្ឋាភិបាលបរទេស បានមកជម្លៀសប្រជាជនរបស់ខ្លួនជាង១សប្តាហ៍កន្លងទៅនេះ ក្នុងប្រតិបត្តិការតាមផ្លូវអាកាស តាមសមុទ្រ និងតាមដីគោកជាបន្តបន្ទាប់។ជនស៊ីវិលស៊ូ  ដង់រាប់សែននាក់បានភៀសខ្លួនចូលទៅកាន់ប្រទេសជិតខាង ដែលកំពុងបង្កើនក្តីបារម្ភពីវិបត្តិដែលអាចធ្វើឲ្យមានអស្ថិរភាពធ្ងន់ធ្ងរ។ ជនស៊ីវិលបន្តភៀសខ្លួនពីការប្រយុទ្ធ ហើយភាគច្រើនក្នុងចំណោមអ្នកភៀសខ្លួន បានស្វែងរកទីជម្រកក្នុងតំបន់នានារបស់ប្រទេសនេះក្នុងតំបន់មិនបានទទួលរងផលប៉ះពាល់ច្រើនដោយជម្លោះ។ ផលប៉ះពាល់រាលដាលក្នុងតំបន់ចំពោះវិបត្តិនេះគឺជាក្តីបារម្ភធ្ងន់ធ្ងរ។មេបញ្ជាការកងទ័ពស៊ូដង់ និងប្រមុខកងកម្លាំងគាំទ្ររហ័ស(RSF) បានគ្រប់គ្រងរដ្ឋាភិបាលរួមគ្នា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១ ប៉ុន្តែបានកើតមានជម្លោះការផ្លាស់ប្តូរទៅរកការគ្រប់គ្រងបែបស៊ីវិលតាមផែនការ។ កាលពីថ្ងៃអាទិត្យ ភាគីទាំងពីរ បានព្រមព្រៀង បន្ថែមពេលបទឈប់បាញ់រយៈពេល៧២ម៉ោង ហើយអង្គការសហប្រជាជាតិបានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេអាចផ្អាកការចរចាបទឈប់បាញ់ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែបទឈប់បាញ់នោះ អាចត្រូវបានរំខានដោយការបាញ់កាំភ្លើង និងកាំភ្លើងធំ៕

សម្តេចតេជោ ហ៊ុន សែន៖ ព្រះពុទ្ធសាសនាគឺជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាព

2023/05/02 04:39:32 pm        189
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនាគឺជាមូលដ្ឋាន សម្រាប់ការកសាងសន្តិភាព។សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍បែបនេះ ខណៈ​សម្ដេចអញ្ជើញ​ទទួល​គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក​និង«បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ដែលប្រារព្ធ​ធ្វើឡើង​នៅរមណីដ្ឋានវត្តភ្នំ នាព្រឹកថ្ងៃទី២ ខែឧសភានេះ។សម្តេច បានគូសបញ្ជាក់ថា សម្ដេចមានមោទនភាពក្នុងការនិយាយថា​ព្រះពុទ្ធសាសនាគឺជា​មូលដ្ឋាន​សម្រាប់ការកសាងសន្តិភាព ការបង្រួបបង្រួមជាតិការកសាងជាតិឡើងវិញ ក្រោយ​ជម្លោះក៏ដូចជាការចូលរួមស្ថាបនារបស់យើងក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌និងការកសាងសន្តិភាពតំបន់និងពិភពលោក។ផ្អែកលើមូលដ្ឋាននេះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការគាំទ្រអស់ពីចិត្ត ចំពោះបេសកកម្ម និងចក្ខុវិស័យរបស់អង្គការព្រះពុទ្ធសាសនិកពិភពលោកក្នុងការលើកកម្ពស់ការផ្សាយអន្តរជំនឿ​បន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍របស់មនុស្សជាតិ និងភពផែនដីរបស់យើង៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង«បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង

2023/05/02 02:39:41 pm        362
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស«ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្តេច និងគោរមងារកិត្តិយស «ទីប្រឹក្សាជាន់ខ្ពស់» របស់អង្គការពុទ្ធសាសនិកពិភពលោកជូនឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។កត្តាសំខាន់ចំនួន៥នៃការផ្ដល់សញ្ញាបត្រ «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ដល់សម្ដេចតេជោ ហ៊ុន សែន ។ តាមរយៈសុន្ទរកថារបស់តំណាងសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នាព្រឹកថ្ងៃទី២ ខែឧសភានេះ បានឱ្យដឹងថា ការសម្រេចរបស់ក្រុមប្រឹក្សាភិបាលក្នុងការផ្ដល់សញ្ញាបត្របណ្ឌិតជូនសម្ដេចតេជោ ហ៊ុន សែន របស់ក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាសិក្សានៃសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង តាមរយៈសម័យប្រជុំពេញអង្គលើរបៀបវារៈមួយចំនួនដោយពិចារណាទៅលើការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស «បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ» ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកទៅលើហេតុផលដូចខាងក្រោម៖ទី១ សម្ដេចតេជោ ហ៊ុន សែន បានលះបង់មួយជីវិតដើម្បីរំដោះប្រជាជនកម្ពុជាចេញពីយុគងងឹត ក្នុងអំឡុង ឆ្នាំ១៩១៥-១៩៧៩ និងសម្រេចបាននូវការកសាងសន្ដិភាព និងការបង្រួបបង្រួមជាតិ ធានាបាននូវការរីកចម្រើន ការផ្លាស់ប្ដូរជាវិជ្ជមាន និងការអភិវឌ្ឍជាបន្តបន្ទាប់នៅកម្ពុជា ធ្វើឱ្យកម្ពុជាមានមុខមាត់នៅលើឆាកអន្តរជាតិ។ អ្វីដែលសំខាន់ដូចគ្នានេះដែរ គឺសម្ដេចបានស្ដារឡើងវិញនូវរបបរាជានិយមនៅក្នុងប្រទេសកម្ពុជាប្រកបដោយជោគជ័យ និងការរស់ឡើងវិញនៃព្រះពុទ្ធសាសនា រួមជាមួយនឹងការដាក់ចេញ និងការអនុវត្តដោយជោគជ័យនូវកម្មវិធីកសាងជាតិដ៏មមាញឹកដូចជាការស្ដារ និងការស្ដារប្រទេសឡើងវិញក្រោយជម្លោះ និងការធ្វើសមាហរណកម្មប្រទេសជាងិទៅក្នុងពហុភាគី និងតំបន់ និងពិភពលោក ដែលធ្វើឱ្យប្រជាពលរដ្ឋមានសេរីភាពឡើងវិញ និងបានលើកតម្លៃប្រជាធិបតេយ្យឱ្យរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។ គោលនយោបាយឈ្នះ  ឈ្នះ របស់សម្ដេច ពិតជាមានឥទ្ធិពលជាវិជ្ជមាន និងបានផ្ដល់ជាមេរៀន នៃភាពជាអ្នកដឹកនាំក្នុងការកសាងសន្ដិភាព។ ទី២ ក្នុងការដឹកនាំសម្ដេចបានពង្រឹងអភិបាលកិច្ច តាមរយៈកំណែទម្រង់ដែលនាំមកនូវផ្លែផ្កាជាច្រើន ហើយសម្ដេចបានផ្ដល់កម្លាំងរុញច្រានជាថ្មីដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ការកសាងនីតិរដ្ឋ។ ផ្ដល់យុត្តិធម៌ រដ្ឋាភិបាលដែលផ្ដោតទៅលើតម្លៃសង្គម និងសេដ្ឋកិច្ច និងការផ្ដល់ឱកាសស្នើៗគ្នាជូនដល់ប្រជាជនកម្ពុជារួមទាំងប្រជាជនកម្ពុជានៅក្រៅប្រទេសផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺសម្ដេចបានបង្ហាញឱ្យឃើញថា សន្ដិភាពអាចសម្រេចបានតាមរយៈមធ្យោបាយសន្ដិវិធី ដូចជាការចរចា ប្រកបដោយភាពបើកចំហរ បរិយាបន្ន និងឈ្នះ ឈ្នះ និងតាមយៈការស្វែងយល់ឱ្យច្បាស់អំពីបញ្ហាជាតិ និងរកដំណោះស្រាយឱ្យបានសមស្រប។ ជាលទ្ធផលប្រទេសកម្ពុជាមិនត្រឹមតែត្រូវបានគេស្គាល់ថា ជាកោះសន្តិភាពក្នុងតំបន់ទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងត្រូវបានត្រូវបានដាក់ឈ្មោះថា «ប្រទេសតូចប៉ុន្ដែមានបេះដូងទូលាយ» ផងដែរ។ ទី៣ សម្ដេចតេជោ ហ៊ុន សែន បានរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យមនុស្សធម៌ និងសាមគ្គីភាព ពោលគឺការយកចិត្តទុកដាក់ខ្លាំងលើជនជាតិភាគតិចនៅកម្ពុជា, ការលើកកម្ពស់ភាពអត់ឱនសាសនា និងគោលនយោបាយស្ដីពីសេរីភាពសាសនា។ទី៤ យោងតាមនីតិវិធីរដ្ឋបាល និងប្រពន្ធសិក្សាអប់រំ សម្ដេចតេជោ ហ៊ុន សែន បានបំពេញលក្ខណ្ឌដូចនៅចែងបទបញ្ញត្ដិរបស់ក្រសួងកិច្ចការស្រាវជ្រាវ បច្ចេកវិទ្យា និងឧត្តមសិក្សាលេខ៦៥ ឆ្នាំ២០១៦ ស្ដីពីសញ្ញាបត្របណ្ឌិតកិត្តិយស និងបទបញ្ញត្តិរបស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាងលេខ ០៣ ឆ្នាំ២០១៧ ស្ដីពីនីតិវិធីនៃការផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសនៃសាកលវិទ្យាល័យជាតិនៃណេហ្គរី ប៉ាដាង។ ទី៥ ការសម្ដេចផ្ដល់សញ្ញាបត្រកិត្តយនេះនឹងត្រូវប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន ដោយផ្ទាល់ ហើយនឹងត្រូវប្រកាសជូនសាធារណៈជនជាតិ និងអន្តរជាតិ។ លើសពីនេះទៀត ពិធីផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះនឹងត្រូវរៀបចំជាផ្លូវការនៅសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ប្រទេសឥណ្ឌូណេស៊ីនាពេលអនាគតដ៏ខ្លីក្នុងឆ្នាំនេះ ដែលនឹងមានការចូលរួមជាសាក្ស៊ីពីមនុស្សប្រមាណ ៣ ០០០ នាក់ និងតំណាងថ្នាក់ដឹកនាំសាកលវិទ្យាល័យរដ្ឋនានានៅទូទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ៕

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទទួលជួបប្រធានរដ្ឋសភានេប៉ាល់ ក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា

2023/05/01 11:12:36 pm        538
ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានទទួលជួបឯកឧត្តម ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់ ក្នុងឱកាសឯកឧត្តមដឹកនាំគណៈប្រតិភូ​មកបំពេញ​ទស្សនកិច្ច​ការងារនៅព្រះរាជាណាចក្រកម្ពុជា។សូមជម្រាបថា កម្ពុជា-នេប៉ាល់ បានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៦៤ ក្រោម​ស្នាព្រះហស្ត​ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” និងថ្នាក់ដឹកនាំ​នេប៉ាល់​ជំនាន់មុន។ ប៉ុន្តែដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា ទំនាក់ទំនងការទូតនេះត្រូវ​បានកាត់ផ្តាច់​មួយរយៈ ហើយបានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅឆ្នាំ១៩៩៩។ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេស ​និងប្រជាជនទាំងពីរ មានការរីកចម្រើន​ជា​បន្តបន្ទាប់។ ទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់នាំ​ជាន់ខ្ពស់​នៃប្រទេសទាំងពីរ ការគាំទ្រគ្នាទៅវិញ​ទៅមកក្នុងក្របខ័ណ្ឌកិច្ច​សហប្រតិបត្តិការ​លើឆាកអន្តរជាតិ ​ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដែលបានរួមចំណែក​ដ៏សំខាន់​ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

គុយបា លុបចោលការដង្ហែរក្បួនទិវាពលកម្ម ដោយសារតែកង្វះប្រេងឥន្ធនៈ

2023/05/01 07:29:59 pm        159
គុយបា៖ រដ្ឋាភិបាលកុម្មុយនីសប្រទេសគុយបា បានលុបចោលការដង្ហែរក្បួនទិវាពលកម្មតាមទម្លាប់នៅថ្ងៃចន្ទនេះ ដោយសារតែកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ។ ជារៀងរាល់ឆ្នាំ ប្រជាជនរាប់សែននាក់ មកពីទូទាំងកោះ ចូលមកកាន់ទីលានបដិវត្តន៍ ទីក្រុងឡាហាវ៉ាន នៅថ្ងៃទិវាពលកម្មអន្តរជាតិ។នេះជាលើកទី១ហើយ ចាប់តាំងពីការធ្វើបដិវត្តន៍ឆ្នាំ១៩៥៩ ដែលការប្រារព្ធពិធីត្រូវបានលុបចោលសម្រាប់ហេតុផលសេដ្ឋកិច្ច។  ការតម្រង់ជួរដ៏វែងក្នុងរយៈពេលច្រើនសប្តាហ៍ថ្មីៗនេះ បានកើតមានឡើងនៅតាមស្ថានីយប្រេងឥន្ធនៈ ដោយអ្នកបើកបរតែងតែរង់ចាំរយៈពេលជាច្រើនថ្ងៃ។ កាលពីដើមខែរនេះ ប្រធានាធិបតីលោក Miguel Diaz-Canel បាននិយាយថា ប្រទេសគុយបា ទទួលបានប្រេងឥន្ធនៈ២ភាគ៣ ដែលប្រទេសនេះត្រូវការ ហើយក្រុមហ៊ុនផ្គត់ផ្គង់ពុំបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យានោះទេ។ ខណៈប្រទេសគុយបា បានទទួលប្រេងឆៅក្នុងបរិមាណទាប ប្រទេសកោះដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិកមួយនេះ ខ្វះខាតមធ្យោបាយដើម្បីដំណើរការ។ ការដឹកជញ្ជូនប្រេងឆៅមានគុណភាពខ្ពស់ពីប្រទេសវ៉េណេហ្ស៊ុយអេឡា ដែលជាប្រទេសផ្គត់ផ្គង់ប្រេងធំបំផុតរបស់ប្រទេសគុយបា បានធ្លាក់ចុះ៥០ភាគរយក្នុងបណ្តាឆ្នាំថ្មីៗនេះ។ អ្នកវិភាគនិយាយថា ប្រទេសវ៉េណេហ្ស៊ុយអេឡាខ្លួនឯងក៏កំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរនិងស្វែងរកយ៉ាងលំបាកសម្រាប់ការឧបត្ថមធនដល់សម្ព័ន្ធមិត្តសង្គមនិយមរបស់ខ្លួន។កង្វះខាតបែបនេះ បានបន្ថែមសម្ពាធប្រចាំថ្ងៃ ដែលប្រជាជនគុយបាបានជួបប្រឈម។ យោងតាមសារព័ត៌មាន El Pais របស់អេស្ប៉ាញ បានឲ្យដឹងថា ប្រាក់បៀរវត្សរ៍ប្រចាំខែធម្មតា មានចំនួន១៥០ ទៅ២០០ ដុល្លារ ខណៈប្រេងឆាក្នុងមួយលីត្រ មានតម្លៃ៣០ដុល្លារ។ រដ្ឋាភិបាល បានទទូចថា គំរូបែបសង្គមនិយមដែលជំរុញដោយរដ្ឋគឺល្អបំផុតសម្រាប់ប្រទេសដីកោះមួយនេះ និងបានដាក់កំហុសបញ្ហាទាំងអស់លើទណ្ឌកម្មជាយូររបស់សហរដ្ឋអាមេរិក៕

សម្ដេចតេជោ៖ ជប៉ុនបានចូលរួមចំណែកស្វែងរកសន្ដិភាព និងនាំមុខក្នុងការអភិវឌ្ឍកម្ពុជា

2023/05/01 06:39:10 pm        183
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចបានធ្វើការងារជាមួយមិត្តជប៉ុន ៣៣ ឆ្នាំហើយ ក្នុងនោះមិត្តជប៉ុន បានចូលរួមចំណែកក្នុងការស្វែងរកសន្ដិភាពនៅកម្ពុជា បន្ទាប់ទៅជប៉ុន​បានដើរតួនាទីសំខាន់​ក្នុងការនាំមុខលើការអភិវឌ្ឍកម្ពុជាជាពិសេសលើការផ្ដល់ជំនួយឥតសំណង។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧នៃទិវាពលកម្អន្តរជាតិ១ឧសភា, ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅចំណតកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។សម្ដេចតេជោបានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលមានវិធីដោះបំណុលយ៉ាងល្អដល់កម្ពុជា ដែលប្រទេសផ្សេងៗអាចយកធ្វើជាគំរូ ខណៈដែលកម្ពុជាជំពាក់បំណុលជប៉ុន ដោយជប៉ុនបង្វែ​ជាការ​ផ្ដល់​ជំនួយផ្សេងៗដល់កម្ពុជាជាការដោះដូររួចបំណុលពីជប៉ុន។សម្ដេចតេជោ ហ៊ុន សែន បានអំណរគុណដល់មិត្តជប៉ុន ដែលបានផ្ដល់កែវភ្នែកដល់សម្ដេច ហើយ សម្ដេចបានកោតសរសើរចំពោះកែវភ្នែកជប៉ុន គឺមានគុណភាពល្អ ពីព្រោះសម្ដេចបានប្រើ​ប្រាស់​រយៈពេល ៣៣ ឆ្នាំមិនដែលធ្វើឱ្យមានបញ្ហាសុខភាព ឬឈឺក្បាលអ្វីឡើយ។សម្ដេចតេជោ បញ្ជាក់ថា កម្ពុជានឹងជប៉ុនបានដើរដល់ដំណាក់កាលថ្មីមួយនៃទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ ក្នុងនោះតាមរយៈដំណើទស្សនកិច្ចរបស់នាយករដ្ឋមន្រ្ដីជប៉ុនកាលពីឆ្នាំ២០២២ ក៏បានជំរុញលើទំនាក់ទំនងនៃប្រទេសទាំងពីរ បន្ទាប់មកក្នុងឱកាសទស្សនកិច្ចរបស់សម្ដេចតេជោ ទៅប្រទេសជប៉ុនក៏បានជំរុញទំនាក់ទំនងបន្ថែមទៀតរហូតដល់ខួប ៧០ ឆ្នាំនេះ គឺឈានទៅដល់​ទំនាក់ទំនងគ្រប់ជ្រុងជ្រោយ៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM