សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ

2023/04/28 03:44:59 pm        139
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២៨ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈដូចខាងក្រោម៖១. សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ២. បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។

លោក Biden ព្រួយបារម្ភអំពីអាយុរបស់លោក បន្ទាប់ពីប្រកាសបំណងប្រជែងក្នុងយុទ្ធនាការបោះឆ្នោតថ្មីឆ្នាំ២០២៤

2023/04/27 08:39:24 pm        123
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញពីភាពជឿជាក់ក្នុងឱកាសរបស់លោកនៃការទទួលបានជ័យជំនះលើអតីតប្រធានាធិបតីលោក Donald Trump នៅក្នុងឆ្នាំ២០២៤ និងបានបញ្ជាក់ពីក្តីបារម្ភអំពីអាយុរបស់លោក កាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីលោកបានបង្ហាញការចូលរួមប្រកួតប្រជែងជាផ្លូវការក្នុងយុទ្ធការបោះឆ្នោតថ្មី។ដោយត្រូវបានសួរដោយក្រុមអ្នករាយការណ៍ព័ត៌មាន នៅក្នុងសន្និសិទសារព័ត៌មាន ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នូវអ្វីដែលលោកនិយាយទៅកាន់ប្រជាជនអាមេរិកដែលបានបង្ហាញពីក្តីបារម្ភរបស់ពួកគេអំពីអាយុរបស់លោកក្នុងការបោះឆ្នោតប្រជាមតិកាលពីពេលថ្មីៗនេះ លោក Biden ដែលមានអាយុ៨០ឆ្នាំ បាននិយាយថា អាយុរបស់លោកមិនបានកំណត់ពីសមត្ថភាពរបស់លោកនោះទេ។លោក Biden បានថ្លែងពីសួន Rose Garden នៅសេតវិមានថា លោកមិនអាចសូម្បីតែនិយាយទាយថាលោកមានអាយុប៉ុន្មាន លោកមិនអាចនិយាយសូម្បីតែថា វាគ្រាន់តែជាតួលេខក៏ដោយ។ អាយុមិនបានកំណត់ពីសមត្ថភាពរបស់លោកនោះទេ។ លោកព្យាយាមគិតពីអាយុយ៉ាងខ្លាំងពីមុនមក មុនពេលបានសម្រេចចិត្តឈរឈ្មោះ ហើយគិតថា វាពិតជាល្អ។លោក Biden និយាយថាបើនិយាយពីអាយុគឺទាំងអស់គ្នាដឹងស្រាប់ហើយដោយរួមទាំងទិន្នន័យនៃការស្ទង់មតិ លោកកត់សំគាល់ថាទិន្នន័យនៃការស្ទង់មតិ លោកនៅតែលឺថាមានការគាំទ្រចន្លោះ៤២% និង៤៦%។ មនុស្សគ្រប់គ្នា កំពុងព្យាយាមឈរឈ្មោះបោះឆ្នោតថ្មីនៅពេលនេះ ក្នុងតំណែងតែមួយ។ដោយត្រូវបានសួរថាតើ លោកគិតថាអាចយកជ័យជំនះលើលោកTrump ឬទេ លោក Biden និយាយថា លោកបានគិតរឿងនេះពីមុនមករួចហើយ ហើយខ្ញុំក៏ពុំមែនជាមនុស្សតែម្នាក់នោះដែរ ប៉ុន្តែលោកស្គាល់គាត់ច្បាស់។ លោក Biden បានប្រកាសជាផ្លូវការការចូលរួមប្រកួតប្រជែងក្នុងយុទ្ធនាការបោះឆ្នោតថ្មីឆ្នាំ២០២៤របស់លោក ដោយមានសារកាលពីពីថ្ងៃអង្គារ ដោយបញ្ចប់រយៈពេលជាច្រើនខែនៃការសន្និដ្ឋានជុំវិញផែនការរបស់លោក៕

លោក Zelenskiy ៖ ចិនតំណាងឲ្យឱកាសនៃដំណើរការស្វែងរកសន្តិភាពនៅអ៊ុយក្រែន

2023/04/27 08:06:54 pm        170
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiyបាននិយាយថា ចិនតំណាងឲ្យឱកាសពង្រឹងច្បាប់បង្កើតសន្តិភាពនៅក្នុងប្រទេសរបស់លោក ក្រោយរូបលោកនិយាយជាមួយប្រធានាធិបតីចិនលោក Xi Jinping តាមទូរស័ព្ទ ។  លោក Zelenskiy និយាយនៅក្នុងសុន្ទរកថាជាវីដេអូពេលល្ងាចថា អ៊ុយក្រែន និងចិន ប្រៀបបាននឹងសំឡេងភាគច្រើនដាច់មុខគេរបស់ពិភពលោក ដែលចាប់អារម្មណ៍ដូចគ្នាលើកម្លាំងអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ។  មេដឹកនាំទាំង ២ បាននិយាយគ្នាជាលើកដំបូងកាលពីថ្ងៃពុធ ចាប់តាំងពីរុស្ស៊ីបើកការវាយលុកលើអ៊ុយក្រែន ដើម្បីបំពេញបំណងជាយូររបស់ទីក្រុងគីវ ដែលបានស្វែងរកជាសាធារណៈនូវការជជែកគ្នាបែបនេះអស់រយៈពេលជាច្រើនខែមកហើយ ។  សារព័ត៌មានរដ្ឋចិន រាយការណ៍ថា លោក Xi បាននិយាយប្រាប់លោក Zelenskiy ថា ចិននឹងបញ្ជូនក្រុមតំណាងពិសេសទៅកាន់អ៊ុយក្រែន និងចូលរួមកិច្ចប្រជុំជាមួយភាគីទាំងអស់ ដើម្បីស្វែងរកសន្តិភាព ។  លោក Zelenskiy បាននិយាយផងដែរថា លោក Xiបង្ហាញការគាំទ្រឲ្យបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅរបស់ពួកគេ ។ ទីក្រុងម៉ូស្គូ និយាយថា កិច្ចព្រមព្រៀងមួយនេះ នឹងមិនបន្តនោះទេ រហូតដល់ថ្ងៃទី ១៨ ខែឧសភា លុះត្រាតែលោកខាងលិចដកចេញឧបសគ្គការនាំចេញគ្រាប់ធុញ្ញជាតិ និងជីកសិកម្មរបស់រុស្ស៊ី ។  លោក Xi ដែលជាមេដឹកនាំដ៏មានអំណាចបំផុតរបស់ពិភពលោក បដិសេធន៍ពុំព្រមថ្កោលទោសការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែននោះ បានបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូ កាលពីខែមុន ។ ចាប់តាំងពីខែកុម្ភៈរហូតមក លោកបានជំរុញផែនការសន្តិភាព ១២ចំណុច ដែលត្រូវបានស្វាគមន៍បែបស្រពិចស្រពិលដោយលោកខាងលិច តែស្វាគមន៍បែបប្រុងប្រយ័ត្នដោយទីក្រុងគីវ និងជាសញ្ញានៃចំណាប់អារម្មណ៍របស់ចិនក្នុងការបញ្ចប់សង្រ្គាមមួយនេះ ។  សារព័ត៌មានរដ្ឋចិនរាយការណ៍ទៀតថា លោក Xiនិយាយប្រាប់លោក Zelenskiy ថា ចិននឹងផ្តោតសំខាន់លើការលើកកម្ពស់កិច្ចប្រជុំស្វែងរកសន្តិភាព ហើយពួកគេនឹងប្រឹងប្រែងឲ្យមានបទឈប់បាញ់ ឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ៕

មនុស្សជាង១ម៉ឺននាក់ បានចូលទៅក្នុងប្រទេសអេហ្ស៊ីប រយៈពេល៥ថ្ងៃ ខណៈអំពើហិង្សានៅស៊ូដង់កំពុងបន្ត

2023/04/27 07:21:34 pm        189
អេស្ស៊ីប៖ ប្រធានអាជ្ញាធរសរិយោដី និងផែស្ងួតរបស់ប្រទេសអេហ្ស៊ីបហៅកាត់ថា GALDP បានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី២៦ ខែមេសាថា ជនជាតិផ្សេងៗជាង១ម៉ឺននាក់ បានរត់គេចពីជម្លោះកាន់តែធ្ងន់ធ្ងរនៅប្រទេសស៊ូដង់ និងបានទៅដល់ប្រទេសជិតខាងអេហ្ស៊ីបតាមព្រំដែនគោកឆ្លងកាត់តាមច្រក Qastal និងArqeen ក្នុងរយៈពេល៥ថ្ងៃ ។ សេចក្ដីថ្លែងការណ៍នេះ និយាយថា ចន្លោះថ្ងៃទី២១ និង២៥មេសា មនុស្សចំនួន ១.២៩៧នាក់ បានទៅដល់ប្រទេសអេហ្ស៊ីប តាមច្រក Qastal និង៨.៨៩៧នាក់ ផ្សេងទៀត បានឆ្លងកាត់តាមច្រក Arqeen ចូលទៅអេហ្ស៊ីប ។ សេចក្ដីថ្លែងការណ៍នេះ បានបន្ថែមថា GALDP  បានកំពុងសម្របសម្រួល ជាមួយអង្គការពាក់ព័ន្ធនានាដើម្បីធានាថា ពលរដ្ឋអេហ្ស៊ីប និងជនបរទេសដែលរត់គេចចេញពីស៊ូសង់ បានចូលទៅដល់ទីតាំងទាំងអស់។ យោងតាមទិន្នន័យពីក្រសួងសុខាភិបាលស៊ូដង់ ការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លា បានផ្ទុះឡើងរវាងទាហានស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា កាលពីថ្ងៃទី១៥មេសា នៅក្នុងរដ្ឋធានីកាទូម និងតំបន់ផ្សេងៗរបស់ប្រទេសស៊ូដង់ មនុស្សជាង៤០០ នាក់ បានស្លាប់ ខណៈមនុស្សជាង៤ពាន់នាក់ផ្សេងទៀត បានរងរបួសនៅក្នុងប្រទេសស៊ូដង់ ។  ភាគីជម្លោះទាំង២ បានព្រមព្រៀងគ្នាឲ្យមានបទឈប់បាញ់គ្នារយៈពេល៣ថ្ងៃ ចាប់ពីយប់ជ្រៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈប្រទេសជាច្រើន កំពុងប្រញាប់ប្រញាល់ជម្លៀសក្រុមអ្នកការទូត និងពលរដ្ឋរបស់ខ្លួនចេញពីប្រទេសស៊ូដង់ស្ថិតក្នុងទ្វីបអាហ្វ្រិកមួយនេះ ៕

អាមេរិក និងកូរ៉េខាងត្បូង ឯកភាពលើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរដ៏សំខាន់

2023/04/27 07:14:02 pm        154
អាមេរិក៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ទទួលបាននូវកិច្ចព្រមព្រៀងដ៏សំខាន់ ដើម្បីទប់ការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ ទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងដាក់ពង្រាយជាទៀងទាត់នាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងចូលរួមជាមួយទីក្រុងសេ អ៊ូល ក្នុងដំណើរការផែនការនុយក្លេអ៊ែររបស់ខ្លួន។ជាការឆ្លើយតប ប្រទេសកូរ៉េខាងត្បូង បានព្រមព្រៀងមិនផលិតអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួននោះទេ។ប្រធានាធិបតីសហរដ្ឋអាមេរិក និយាយថា សេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន នឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់សម្ព័ន្ធមិត្តក្នុងការរារាំងការវាយប្រហាររបស់ប្រទេសកូរ៉េខាងជើង។ការព្រួយបារម្ភកំពុងកើនឡើងលើភាគីទាំងពីរ អំពីការគំរាមនុយក្លេអ៊ែរដែលបង្កដោយប្រទេសកូរ៉េខាង ជើង។ទីក្រុងព្យុងយ៉ាង កំពុងផលិតអាវុធនុយក្លេអ៊ែរតាកទិក ដែលអាចដាក់គោលដៅលើប្រទេសកូរ៉េខាងត្បូង និងកំពុងធ្វើឲ្យប្រសើរឡើងអាវុធរយៈចម្ងាយឆ្ងាយ ដែលអាចបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកមានកាតព្វកិច្ចនៃសន្ធិសញ្ញារួចហើយក្នុងការការពារប្រទេសកូរ៉េខាងត្បូង ហើយកាលពីពេលមុន បានសន្យាប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើចាំបាច់។ ប៉ុន្តែមនុស្សមួយចំនួន នៅកូរ៉េខាងត្បូងចាប់ផ្តើមសង្ស័យចំពោះការប្តេជ្ញាចិត្តនិងការអំពាវសម្រាប់ប្រទេសនេះក្នុងការបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលបានទៅដល់សេតវិមានសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និយាយថា សេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោន បង្ហាញពីការប្តេជ្ញាចិត្តដែលមិនធ្លាប់មានពីមុនមកធ្វើឡើងដោយសហរដ្ឋអាមេរិក ដើម្បីពង្រឹងការការពារ ទប់ទល់ការវាយប្រហារ និងការពារសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕

សម្តេចតេជោ រម្លឹកមន្រ្ដីជៀសវាងឱ្យនូវពាក្យ «ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ ឪពុកសក្តិ៤ កូនសក្តិ៥»

2023/04/27 06:28:12 pm        309
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកដល់មន្រ្ដីរាជការឱ្យជៀសវាងឱ្យបាននៅពាក្យចាស់មួយថា «ប្ដីសក្តិ៣ ប្រពន្ធសក្តិ៤ ឪពុកសក្តិ៤ កូនសក្តិ៥» ដែលករណីនេះធ្លាប់កើតមានឡើងហើយ បាននាំបញ្ហាដល់ការបម្រើ​ការងារ​របស់មន្រ្ដីរាជការផងដែរ បន្ទាប់ពីប្រពន្ធ ឬកូន បានយកអំណាចប្ដី ឬឪពុកទៅប្រើប្រាស់ និងទៅធ្វើមុខរបររកស៊ី ទីបំផុតឈានទៅបង្កើតជាបញ្ហាសម្រាប់ខ្លួនឯង​នាពេលខាងមុខ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន រម្លឹកដល់មន្រ្ដីរាជការឱ្យជៀសវាងឱ្យបាននៅពាក្យចាស់នេះ និងបានណែនាំដល់មន្រ្ដីរាជការ និងក្រុមគ្រួសារមន្រ្ដីរាជការទាំងអស់ថា បើចង់ឱ្យប្ដីល្អ ចង់ឱ្យឪពុកល្អ អាចឡើងសក្តិឡើងយស ត្រូវនាំគ្នាប្រព្រឹត្តអំពើល្អដល់ប្រជាពលរដ្ឋ។ សម្តេចតេជោបញ្ជាក់ថា មន្រ្ដីរបស់គណបក្សប្រជាជនមិនដែលអួតខ្លួនជាជាអ្នកស្នេហាជាតិទេ ប៉ុន្ដែចុងក្រោយគឺនាំគ្នាធ្វើការដើម្បីជាតិ និងប្រជាជន។ ផ្ទុយទៅវិញក្រុមប្រឆាំងមួយចំនួនទេ​ដែលអួតខ្លួនថា ជាអ្នកប្រជាធិបតេយ្យទៅវិញទេ ដែលកំពុងធ្វើការងារដើម្បីបំផ្លាញជាតិ បំផ្លាញសន្ដិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា។ ក្នុងឱកាសនេះសម្តេចតេជោ ក៏បានជំរុញឱ្យមន្រ្ដីរាជការទាំងអស់ ខិតខំទទួលយកនូវព័ត៌មានពិត​ដែលមន្រ្ដីក្រោមឱវាទផ្ដល់ដល់ខ្លួន និងជៀសឱ្យឆ្ងាយពីមន្រ្ដីដែលផ្ដល់ព័ត៌មានមិនពិត។ សម្ដេចបញ្ជាក់ថា «ធ្វើជាអ្នកដឹកនាំកុំឱ្យគេបោកប្រាស់បានចំពោះព័ត៌មាននានា» ហើយជៀវឱ្យឆ្ងាយចំពោះមន្រ្ដីដែលអុចអាលពីរឿងអ្នកដទៃ៕ អត្ថបទ៖ វ៉ន ដារ៉ា

វិបត្តិស៊ូដង់៖ ការប្រយុទ្ធគ្នាផ្ទុះឡើង ទោះបីមានបទឈប់បាញ់ ខណៈអ្នកស្លាប់កើនដល់៤៥៩នាក់

2023/04/27 06:16:37 pm        104
ស៊ូដង់៖ ការប្រយុទ្ធគ្នាកំពុងតែបន្តនៅក្នុងតំបន់ជាច្រើនក្នុងប្រទេសស៊ូដង់ ទោះបីមានបទឈប់បាញ់រយៈពេល៧២ម៉ោងកំពុងត្រូវគោរពភាគច្រើនក៏ដោយ។ ឆ្លើយឆ្លងតាមរយៈទូសរ័ព្ទពីទីក្រុង Omdurman ជាទីក្រុងនៅជាប់រដ្ឋធានី Khartoum លោក Mohamed Osman របស់សារព័ត៌មាន BBC បាននិយាយថា ការប្រយុទ្ធគ្នា បានផ្ទុះឡើង នៅជិតអគារស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ និងពុំមានប្រេងឥន្ធនៈ និងខ្វះវេជ្ជបណ្ឌិត ហើយពលរដ្ឋជាច្រើនកំពុងតស៊ូដើម្បីទទួលបានស្បៀងអាហារ និងថវិកា។តាមសេចក្តីរាយការណ៍ មេបញ្ជាការកងទ័ពស៊ូដង់ បានព្រមព្រៀងបន្ថែមពេលបទឈប់បាញ់ដោយសារតែហួសកាលបរិច្ឆេទនៅត្រឹមថ្ងៃសុក្រ សម្រាប់រយៈពេល៧២ម៉ោង។សារព័ត៌មានរ៉យទ័ររាយការណ៍ថា ឧត្តមសេនីយ៍ លោក Abdel Fattah al-Burhan បានផ្តល់ការឯកភាពដំបូងចំពោះសំណើមកពីអាជ្ញាធរអន្តររដ្ឋាភិបាលប្លុកតំបន់អាហ្វ្រិកលើស្ថានការណ៍វិវឌ្ឍន៍។ សំណើនោះ បានស្នើឲ្យមានការបញ្ជូនបេសកជនពីកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្រហ័សជាក្រុមប្រឆាំង ទៅកាន់ទីក្រុង Juba ក្នុងប្រទេសស៊ូដង់ដើម្បីពិភាក្សាអំពីបញ្ហាលម្អិត។បទឈប់បាញ់បច្ចុប្បន្ន បានចាប់ផ្តើមកាលពីពេលពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទម៉ោងក្នុងតំបន់ នាំឲ្យមានការផ្អាកជម្លោះដែលបានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា ក្នុងពេលការតស៊ូដណ្តើមអំណាចរវាងមេដឹកនាំកងទ័ព និងកងកម្លាំងគាំទ្ររហ័ស(RSF)។ អ្នកឆ្លើយឆ្លងព័ត៌មាននិយាយថា ពលរដ្ឋនៅក្នុងទីក្រុង Khartoum និង Omdurman កំពុងជួបការលំបាកខ្លាំងក្នុងស្វែងរកទឹកស្អាត ស្បៀងអាហារ និងលទ្ធភាពប្រើប្រាស់លុយកាក់។ការផ្ទុះ និងការបាញ់កាំភ្លើង នៅតែត្រូវបានលាន់ឭកាលពីថ្ងៃពុធ ដោយមានយន្តហោះចម្បាំងនៅលើអាកាសទោះបីវាមានសភាពស្ងប់ស្ងាត់ជាងមុនពេលមានបទឈប់បាញ់ក៏ដោយ ហើយស្ថានភាពប្រសើរគ្រប់គ្រាន់សម្រាប់ការបន្តជម្លៀសប្រជាជន។ ភាគីជម្លោះទាំងពីរ បានអះអាងការគ្រប់គ្រងទីតាំងសំខាន់ៗដូចជាអាកាសយានដ្ឋាន និងទីបញ្ជាការកងទ័ព។ មនុស្សយ៉ាងហោចណាស់៤៥៩នាក់ បានស្លាប់ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង ទោះបីជាចំនួនពិតប្រាកដ ត្រូវបានគេគិតថាខ្ពស់ជាងនេះក៏ដោយ។ កាលពីពេលមុន អង្គការសុខភាពពិភពលោក និយាយថា ខ្លួនរំពឹងថា នឹងមានអ្នកស្លាប់កាន់តែច្រើនដោយសារជំងឺ ខ្វះលទ្ធភាពទទួលបានអាហារ ទឹក និងការរំខានដល់មណ្ឌលសុខភាពនានា៕

សម្តេចតេជោ ជំរុញឱ្យជ្រើសរើសមន្រ្ដីនៅមូលដ្ឋានដោយផ្ទាល់ ដើម្បីបម្រើការងារនៅតាមខេត្ត

2023/04/27 06:10:00 pm        216
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឱ្យមានការជ្រើរើសមន្រ្ដីរាជការសម្រាប់បម្រើការងារនៅក្នុងមូលដ្ឋាន គឺជ្រើសរើសចេញពីមូលដ្ឋានដោយផ្ទាល់ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការបម្រើការងារ និងការជួបជុំគ្រួសាររបស់មន្រ្ដីរូបនោះផងដែរ។សម្ដេចបញ្ជាក់ថា សម្ដេចនឹងមិនចុះហត្ថលេខាចំពោះការផ្ទេរមន្រ្ដីពីថ្នាក់ជាតិ​ទៅថ្នាក់ក្រោមជាតិនោះទេ លើកលែងតែករណីពិសេស។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់ក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល ដែលបានខិតខំប្រឹងប្រែងក្នុងការបណ្ដុះបណ្ដាលធនធានមន្រ្ដីនៅសាលាភូមិន្ទរដ្ឋបាល ដែលធនធានមនុស្សទាំងមនេះបានបំពេញតម្រូវការដល់ក្របខណ្ឌមន្រ្ដីរាជការទាំងនៅថ្នាក់ជាតិ ជាពិសេសគឺតម្រូវការមន្រ្ដីនៅថ្នាក់ក្រោមជាតិ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា​គឺបានទទួលផលរួចទៅហើយក្នុងនោះជាតិទាំងមូល គឺបានទទួលផលពីការផ្ទេរអំណាពីថ្នាក់ជាតិ​ទៅ​ថ្នាក់មូលដ្ឋាន។ សម្ដេចលើកឡើងថា បើសិនជាមិនមានការផ្ទេរអំណាចទៅដល់ថ្នាក់មូលដ្ឋានទេ គឺរាជរដ្ឋាភិបាលមានការលំបាកណាស់ក្នុងការគ្រប់គ្រងកូវីដ១៩ នៅថ្នាក់មូលដ្ឋាន។សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់រដ្ឋមន្រ្ដីតាមបណ្ដាក្រសួង ស្ថាប័នក្នុងការស្នើ​តែងតាំង​មន្រ្ដីនៅតាមបណ្ដាក្រសួង​ ស្ថាប័នរបស់ខ្លួនផងដែរ ដោយសម្ដេចបញ្ជាក់ថា មិនដែល​ជំទាស់ ចំពោះការស្នើនោះទេពីព្រោះធ្វើបែបនេះគឺជាការបង្ហាញនូវការទទួលខុស​ត្រូវរបស់​ក្រសួងស្ថាប័ននីមួយៗ៕អត្ថបទ៖ វ៉ន ដារ៉ា

កងកម្លាំងទ័ពអាកាស ផ្អាកតំណែងមេដឹកនាំ២រូបរបស់អង្គភាពចារកម្មសម្ងាត់ពាក់ព័ន្ធការលេចធ្លាយឯកសាររបស់មន្ទីរបញ្ចកោន

2023/04/27 05:56:22 pm        236
អាមេរិក៖ យោងតាមកងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក អង្គភាពនេះ បានផ្អាកតំណែងមេដឹកនាំ២រូបជាបណ្ដោះអាសន្ន នៅអង្គភាពនេះ ជាកន្លែងធ្វើការរបស់បុគ្គលឈ្មោះJack Teixeira ដែលត្រូវបានចោទប្រកាន់ថា ជាអ្នកទម្លាយឯកសាររបស់មន្ទីរបញ្ចកោន។  មេបញ្ជាការកងអនុសេនាធំជំនួយផ្នែកចារកម្មទី១០២ និងមេបញ្ជាការកងពលដែលត្រួតពិនិត្យការគាំទ្រផ្នែករដ្ឋបាលត្រូវបានផ្អាក ពីមុខតំណែងដឹកនាំរបស់ពួកគេ ជាបណ្តោះអាសន្ន ហើយបានបាត់បង់សិទ្ធិប្រើប្រាស់ប្រព័ន្ធទទួលព័ត៌មានសម្ងាត់ និងព័ត៌មានទូទៅ ជាបណ្តោះអាសន្ន។លោក Jack Teixeira វ័យ២១ឆ្នាំ ដែលត្រូវបានចោទប្រកាន់ថា បានបង្ហោះឯកសារដែលបានផ្ទៀងផ្ទាត់រួចរបស់មន្ទីរបញ្ចកោនតាម online រយៈពេលជាច្រើនខែមកនេះ បានបម្រើការជាប្រធានប្រព័ន្ធរដ្ឋបាល ក្នុងកងអនុសេនាធំជំនួយផ្នែកអង្គភាពចារកម្មទី១០២ នៅក្នុងកងឆ្មាំជាតិអាកាសក្នុងរដ្ឋ Massachusetts។ មេបញ្ជាការទាំង២ ត្រូវបានផ្អាក ដោយរង់ចាំការស៊ើបអង្កេតបន្ថែមដោយអគ្គាធិការកិច្ចរបស់កងកម្លាំងទ័ពអាកាស។ ខណៈដែលមានព័ត៌មានបញ្ជាក់កាន់ច្រើន សមាជិកជាច្រើនទៀតនៅអង្គភាពរបស់ លោក Teixeira អាចប្រឈមនឹងការបញ្ឈរជើង ឬ ដកចេញពីតំណែង។ អង្គភាពកងកម្លាំងទ័ពអាកាសនេះ បានចាត់តាំងជាថ្មីនូវបេសកកម្មចារកម្មរបស់អង្គភាពនេះទៅកាន់អង្គភាពនានា ផ្សេងទៀតកាលពីដើមខែនេះ និងបានបញ្ជាឲ្យអគ្គាធិការកិច្ចស៊ើបអង្កេតគោលនយោបាយ និងនិតិវិធី របស់អង្គភាពនេះ ទាក់ទងនឹងការគ្រប់គ្រងព័ត៌មានសន្តិសុខជាតិ៕

សម្តេចតេជោ៖ «មន្រ្ដីត្រូវរម្លឹកខ្លួនឯងថាជាអ្នកបម្រើប្រជាជនមិនមែនជាចៅហ្វាយប្រជាជនទេ»

2023/04/27 05:56:19 pm        166
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកដល់មន្រ្ដីទាំងអស់ថា មន្រ្ដីត្រូវរម្លឹកខ្លួនឯងជានិច្ចថា មន្រ្ដីគឺធ្វើជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ កុំបានធ្វើមន្រ្ដីហើយប្រើអំណាចទាំងទទឹងទិសឱ្យសោះ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់លើការបំពេញការងាររបស់​មន្ត្រីរាជការនៅតាមក្រសួង និងស្ថាប័នសាធារណៈព្រោះជាធាតុដ៏សំខាន់ក្នុង​ការងារអភិបាលកិច្ចរបស់រដ្ឋ។សម្តេចតេជោ ក៏ដែលធ្លាប់ជាគ្រូបង្រៀននៅសាលាភូមិន្ទរដ្ឋបាលផងដែរហើយសម្ដេច​តែងតែ​ឆ្លៀតឱកាសអញ្ជើញជាអធិបតីក្នុងបិទ ឬបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការរៀបចំដោយ​សាលាភូមិន្ទរដ្ឋបាល។ ក្នុងឱកាសនេះ សម្ដេចតែងតែផ្តល់នូវឱវាទ និងអនុសាសន៍នានាដល់មន្ត្រីរាជការក្នុងការបំពេញការងារ ឬផ្តល់សេវាសាធារណៈទាំងឡាយឱ្យបានល្អប្រសើរដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។នៅក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានជំរុញឱ្យក្រសួងស្ថាប័ន បន្តពង្រឹងសមត្ថភាពធនធានមនុស្ស​ថែមទៀត ដើម្បីបំពេញតម្រូវការមន្រ្ដីរាជការនៅក្នុងប្រទេសកម្ពុជា។ សម្ដេចបញ្ជាក់ថា កម្ពុជា នៅមានការកែទម្រង់ជាច្រើនថែមទៀត ដូច្នេះមន្រ្ដីទាំងអស់​ត្រូវធ្វើការងារ​តាមឱ្យទាន់សភាពការណ៍ហើយការសម្រេចចិត្តនានា គឺត្រូវឈរលើការសម្រេចចិត្តរួមគ្នា និងគិត​ដល់ផល​ប្រយោជន៍ប្រជាជនជាចំបង ជាពិសេសមន្រ្ដីរាជការ គឺត្រូវខិតខំពង្រឹងក្រមសីលធម៌ សុជីវធម៌ សីលធម៌របស់ខ្លួនឱ្យបានល្អដើម្បីបម្រើប្រជាជន៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM