សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

[BREAKING NEWS] និស្សិតខ្មែរអីស្លាមរៀននៅស៊ូដង់ បានមកដល់កម្ពុជាវិញ ដោយសុវត្ថិភាពបន្ទាប់មានអន្តរាគមន៍ពីសម្តេចតេជោ

2023/04/29 04:47:34 pm        628
និស្សិតខ្មែរ-អីស្លាមទាំង៦អ្នករៀននៅប្រទេសស៊ូដង់ ជាទីដែលកំពុងមានសង្រ្គាមយ៉ាងខ្លាំងក្លានោះ បានមកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ។ពួកគេបានថ្លែងអំណរអគុណយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ អំពីសុវត្ថិភាពរបស់ពួកគេ ខណៈដែលពួកគេកំពុងមានការភ័យខ្លាចនោះ។ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បងប្អូននិស្សិតខ្មែរ-អីស្លាម​បានលើកឡើងថា ពួកគេពិតជាមានការសម្បាយចិត្តយ៉ាងខ្លាំងបានមកដល់ទឹកដីកម្ពុជាភ្លាមៗ​ដោយសុវត្ថិភាពក្រោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអារ៉ាប៊ូសាអូឌីត។បងប្អូនខ្មែរ-អីស្លាម បានរៀបរាប់ថា ពួកគេពិតជាមានការភ័យខ្លាចយ៉ាងខ្លាំងក្រោយ ឃើញទិដ្ឋភាព​នៃសង្រ្គាមនៅប្រទេសស៊ូដង់ ប៉ុន្តែពួកគេក៏បាននឹកឃើញភ្លាមៗផងដែរដល់សម្តេចតេជោ ហ៊ុន សែន ថានឹងជួយដល់ពួកគេឲ្យរួចផុតពីសង្រ្គាមនៃប្រទេសនៅតំបន់មជ្ឈមបូព៌ានេះ។សូមបញ្ជាក់ថា បងប្អូននិស្សិតខ្មែរ-អ៊ីស្លាម ដែលសិក្សា នៅប្រទេសស៊ូដង់ជាទីដែលកំពុង​មាន​សង្រ្គាមយ៉ាងខ្លាំងក្លានោះ បានធ្វើការជម្លៀសខ្លួនមកដល់ប្រទេស អារ៉ាប៊ីសាអូឌីត​ក្រោយ​ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសនេះមានការប្រយុទ្ធគ្នា តាមរយៈនាវារបស់រដ្ឋាភិបាលម៉ាឡេស៊ី។ភ្លាមៗបន្ទាប់ពីដឹងថាបងប្អូននិស្សិតខ្មែរ-អ៊ីស្លាមជាប់គាំងនៅប្រទេសស៊ូដង់ ជាទីកន្លែងកំពុងបាញ់ គ្នានោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាបន្ទាន់ប្រាប់ដល់មន្រ្តីខ្មែរឲ្យជួយអន្តរាគមន៍ដល់ពួកគាត់ ដោយរហូតមកដល់ពេលនេះពួកគាត់បានមកដល់កម្ពុជាវិញដោយសុវត្ថិភាព៕អត្ថបទ៖ បាន ចក់

ចិនអំពាវនាវឲ្យមានការរួបរួម និងកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តារដ្ឋនៅអាស៊ីកណ្តាល

2023/04/28 08:28:34 pm        60
 ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Qin Gang បានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចិន-អាស៊ីកណ្តាល នៅទីក្រុង Xi'an ហើយលោកបានអំពាវនាវឲ្យភាគីទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការ និងការរួបរួមគ្នាស្របពេលប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញ ។  កិច្ចប្រជុំកំពូលមួយនេះ ត្រូវបានចូលរួមដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកាហ្សាក់ស្ថាន លោក Murat Nurtleu រដ្ឋមន្រ្តីការបរទេសគីកៀហ្ស៊ីស្ថាន លោក Kulubaev Zheenbek Moldokanovich រដ្ឋមន្រ្តីការបរទេសតាហ្ស៊ីគីស្ថាន លោក Sirojiddin Muhriddin រដ្ឋមន្រ្តីការបរទេសអ៊ូសបេកគីស្ថាន លោក Bakhtiyor Saidov ហើយនិងឧបនាយករដ្ឋមន្រ្តីទី១ និងជារដ្ឋមន្រ្តីការបរទេសទួកមេនីស្ថាន លោក Vepa Hajiyev ។  លោក Qinនិយាយថា ចិន និងបណ្តាប្រទេសនៅអាស៊ីកណ្តាល គឺជាប្រទេសជិតខាងល្អនឹងគ្នា ជាមិត្តល្អ និងជាដៃគូល្អ មានអនាគតរួមគ្នា ហើយកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រេចបានលទ្ធផលជាប្រវត្តិសាស្រ្ត ក្រោមការណែនាំយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំង ៦។  លោក Qin បន្តថា ចាប់តាំងពីប្រកាសបង្កើតសហគមន៍ចិន-អាស៊ីកណ្តាលមានអនាគតរួមគ្នាកាលពីឆ្នាំមុន ទំនុកចិត្តយុទ្ធសាស្ត្រលើគ្នាទៅវិញទៅមក រវាងភាគីទាំង ២ បានឡើងដល់កម្រិតថ្មី ហើយសន្ទុះថ្មីត្រូវបានបន្ថែមលើកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ។  លោកថា ដោយការផ្លាស់ប្តូរមិត្តភាពឈានដល់ដំណាក់កាលថ្មី ទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍន៍ក្នុងតំបន់បង្ហាញភាពរឹងមាំមិនធ្លាប់ដែលមានពីមុនមក ។  ស្របពេលដែលពិភពលោកចូលដល់យុគសម័យថ្មីនៃភាពច្របូកច្របល់ និងការផ្លាស់ប្តូរ លោក Qinបានអំពាវនាវឲ្យភាគីទាំង ២ បន្តគាំទ្របញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ពួកគេ ៕

ប្រធានាធិបតីរុស្ស៊ី និងទួរគី សម្ពោធរោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ប្រទេសទួរគី

2023/04/28 08:16:12 pm        116
ទួរគី៖ ប្រទេសទួរគី ត្រៀមនឹងក្លាយជាប្រទេសមានថាមពលនុយក្លេអ៊ែរ តាមរយៈការបើកសម្ពោធរោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួនគឺរោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu មានទីតាំងនៅតាមបណ្តោយឆ្នេរសមុទ្រមុទ្រម៉េឌីទែរ៉ាណេ នៅខេត្ត Mersin ។ ដោយត្រូវបានសាងសង់ដោយក្រុមហ៊ុនថាមពលអាតូមិករដ្ឋ របស់រុស្ស៊ី Rosatom រោងចក្រនេះ នឹងផ្គត់ផ្គង់១០ភាគរយ នៃតម្រូវការអគ្គិសនីរបស់ប្រទេស។ការប្រារព្ធពិធីដែលមានភ្ញៀវសំខាន់ៗចូលរួមតាមប្រព័ន្ធវីដេអូ បានធ្វើឡើងកាលពីថ្ងៃព្រសហ្បតិ៍ រួមមានប្រធានាធិបតីលោក Recep Tayyip Erdoğan និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ព្រឹត្តិការណ៍នេះ បានកត់សំគាល់ពីការផ្ទុកលើកដំបូងនៃឥន្ធនៈនុយក្លេអ៊ែរចូលទៅក្នុងផ្នែកថាមពលដំបូងរបស់រោងចក្រ ហើយលោក Putin បានសាទរនូវគម្រោងនេះថាជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យ ដែលពង្រឹងភាពជាដៃគូពហុវិស័យរវាងប្រទេសទាំងពីរ។ លោកបានកត់សំគាល់ថា ខណៈប្រទេសទួរគី នឹងនាំចូលឧស្ម័នធម្មជាតិរុស្ស៊ីកាន់តែតិច ជាលទ្ធផល ប្រទេសនេះ នឹងទទួលបានប្រយោជន៍នៃការបង្កើតថាមពលនុយក្លេអ៊ែរផ្ទាល់ខ្លួន ដែលនឹងស្ថិតក្នុងចំណោមប្រភពថាមពលមានតម្លៃទាបបំផុត។

មេដឹកនាំកូរ៉េខាងត្បូង បញ្ជាក់ពីភាពចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើបញ្ហាកូរ៉េខាងជើង

2023/04/28 07:47:55 pm        103
អាមេរិក៖ ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រាប់សមាជិកសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ថា ការពន្លឿនកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក គឺជាភាពចាំបាច់ក្នុងការទប់ទល់ការកើនឡើងការគំរាមនុយក្លេអ៊ែរពីសំណាក់ប្រទេសកូរ៉េខាងជើង និងបាននិយាយថា ពិភពលោកមិនត្រូវងាកចេញពីការជំរុញឲ្យមានសេរីភាពសម្រាប់ប្រទេសកូរ៉េខាងជើងនោះទេ។លោក Yoon ស្ថិតក្នុងថ្ងៃទី៤ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដើម្បីប្រារព្ធខួបលើកទី៧០ នៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក បានប្តេជ្ញានៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំរួមរបស់សភាថាប្រទេសកូរ៉េខាងត្បូងនឹងធ្វើការយ៉ាងសកម្មដើម្បីការពារសិទ្ធសេរីភាពរបស់ប្រជាជនអ៊ុយក្រែន និងគាំទ្រកិច្ចប្រឹងប្រែងស្តារឡើងវិញរបស់ពួកគេ។ កាលពីថ្ងៃពុធ លោក Yoon បានជួបជាមួយប្រធានាធិបតី លោក Joe Biden នៅសេតវិមាន ហើយសហរដ្ឋអាមេរិក បានសន្យានឹងបង្ហាញចក្ខុវិស័យទូលំទូលាយបន្ថែមទៀតដល់ប្រទេសកូរ៉េខាងត្បូងសម្រាប់ផែនការនុយក្លេអ៊ែររបស់ខ្លួន ជុំវិញជម្លោះណាមួយជាមួយប្រទេសកូរ៉េខាងជើង ក្នុងពេលមានភាពអន្ទះសារលើការកើនឡើងឃ្លាំងអាវុធមីស៊ីល និងគ្រាប់បែករបស់ទីក្រុងព្យុងយ៉ាង។ លោក Yoon បានប្រាប់សភាថា សម្ព័ន្ធមិត្តត្រូវតែមានជំហររួម ដើម្បីទប់ទល់នឹងឥរិយាបថមិនទទួលខុសត្រូវរបស់ប្រទេសកូរ៉េខាងជើង និងបានបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់លោក ឆ្ពោះទៅរកទំនាក់ទំនងជាមិត្តភាពជាមួយប្រទេសជប៉ុនដែលនៅជិតខាង បន្ទាប់ពីទំនាក់ទំនងដ៏តានតឹងជាមួយគ្នាជាច្រើនឆ្នាំ ដោយនិយាយថា បូករួមជាមួយការសម្របសម្រួលសហរដ្ឋអាមេរិក-កូរ៉េ ដ៏ជិតស្និត យើងចាំបាច់ត្រូវពន្លឿនកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ជប៉ុន អាមេរិក និងកូរ៉េ ដើម្បីទប់ទល់ការកើនឡើងការគំរាមនុយក្លេអ៊ែររបស់កូរ៉េខាងជើង។លោក Yoon បានក្លាយជាមេដឹកនាំកូរ៉េខាងត្បូងទី៧ ដែលថ្លែងទៅកាន់សភាអាមេរិក ដែលគូសបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន។ ការថ្លែងដូច្នេះទៅកាន់សភា ជាធម្មតាធ្វើឡើងសម្រាប់តែសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកជិតស្និតបំផុត ឬមេដឹកនាំពិភពលោកសំខាន់ៗ។ សុន្ទរកថាបែបនេះលើកចុងក្រោយបង្អស់ ត្រូវបានធ្វើឡើង ដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy កាលពីខែធ្នូ៕

អាមេរិកពន្លឿនការបញ្ជូនចេញ និងពង្រីកផ្លូវធ្វើដំណើរស្របច្បាប់ដើម្បីរារាំងក្រុមអ្នកឆ្លងព្រំដែន

2023/04/28 06:08:10 pm        120
អាមេរិក៖ ក្រុមមន្ត្រី សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងពន្លឿនការនិរទេស ខណៈកំពុងពង្រីកផ្លូវធ្វើដំណើរស្របច្បាប់ផងដែរ សម្រាប់ជនអន្តោប្រវេសន៍ ខណៈខ្លួនត្រៀមទប់ទល់ការកើនឡើងការឆ្លងព្រំដែនដោយខុសច្បាប់ នៅពេលវិធានការរឹតត្បិតវីរុស COVID-19 គ្រោងនឹងបញ្ចប់នៅខែឧសភា ។  ក្រសួងការបរទេស និងក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ដីពីផែនការរបស់ខ្លួនថា សហរដ្ឋអាមេរិក នឹងបង្កើនចំនួនជើងហោះហើរ ទ្វេជា២ ឬជា៣ សម្រាប់ការនិរទេសទៅកាន់ប្រទេសមួយចំនួន និងរារាំងការឆ្លងកាត់ព្រំដែនដោយខុសច្បាប់របស់ក្រុមជនអន្តោប្រវេសន៍ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។  ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិក នឹងពង្រីកផ្លូវធ្វើដំណើរស្របច្បាប់សម្រាប់ក្រុមជនអន្តោប្រវេសន៍ ដោយលើកទឹកចិត្តឲ្យពួកគេដាក់ឯកសារស្នើសុំចូលទឹកដីអាមេរិក នៅមជ្ឈមណ្ឌលដំណើរការថ្មីចំនួន២កន្លែងនៅក្នុងប្រទេសហ្គាតេម៉ាឡា និងកូឡុំប៊ី ដោយពុំចាំបាច់ធ្វើដំណើរទៅកាន់ព្រំដែនអាមេរិក-ម៉ិក។ ក្រុមមន្ត្រីសហរដ្ឋអាមេរិក និយាយថា មជ្ឈមណ្ឌលនានា ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ នឹងដោះស្រាយនិតិវិធីជនភៀសខ្លួន ខណៈសហរដ្ឋអាមេរិក បានសន្យាបើកចំហកាន់តែទូលាយសម្រាប់ការគាំទ្រដល់អ្នកស្វែងរកការជ្រកកោន នៅក្នុងតំបន់អឌ្ឍគោលខាងលិច ។ ប្រទេសកាណា និងអេស្ប៉ាញ ក៏បាននិយាយផងដែរថា ពួកគេនឹងទទួលយកជនអន្តោប្រវេសន៍តាមរយៈមជ្ឈមណ្ឌលទាំងនោះ៕

ក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសបម្រាមក្រុមតាលីបង់លើស្ត្រីអាហ្វហ្គានីស្ថានបម្រើការឲ្យអង្គការសហប្រជាជាតិ

2023/04/28 05:51:20 pm        143
UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសជាឯកច្ឆន្ទកាលពីថ្ងៃព្រហស្បតិ៍ លើការដាក់បម្រាមរបស់រដ្ឋបាលក្រុមតាលីបង់ ទៅលើស្ត្រីអាហ្វហ្គានីស្ថានដែលបម្រើការឲ្យអង្គការសហប្រជជាតិ ក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានអំពាវនាវឲ្យមេដឹកនាំក្រុមតាលីបង់ដកចេញជាបន្ទាន់នូវការបង្ក្រាបលើសិទ្ធរបស់ស្ត្រី និងក្មេងស្រី។ សេចក្តីសម្រេច ត្រូវបានពង្រៀងដោយប្រទេសអារ៉ាប់រួម និងប្រទេសជប៉ុន ដែលបានចាត់ទុកបម្រាមនេះថាពុំធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាជាតិ ដោយអះអាងថាតួនាទីរបស់ស្ត្រីដែលមិនអាចអាក់ខានបាននៅក្នុងសង្គមប្រទេសអាហ្វហ្គានីស្ថាន និងបាននិយាយថាបម្រាមលើស្ត្រីអាហ្វហ្គានីស្ថានបម្រើការឲ្យអង្គការសហប្រជាជាតិ បំផ្លាញដល់សិទ្ធិមនុស្ស និងគោលការណ៍មនុស្សធម៌។ ឯកអគ្គរដ្ឋទូតអារ៉ាប់រួមប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Lana Nusseibeh និយាយថា ប្រទេសច្រើនជាង៩០ បានសហការគាំទ្រសេចក្តីសម្រេចមកពីប្រទេសជិតខាងភ្លាមៗរបស់ប្រទេសអាហ្វហ្គានីស្ថាន មានចាប់ពីពិភពមូស្លីម និងមកពីគ្រប់ទីកន្លែងលើពិភពលោក។  ការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខ បានធ្វើឡើងជាច្រើនថ្ងៃមុនកិច្ចប្រជុំអន្តរជាតិតាមការគ្រោងទុក នៅក្នុងទីក្រុង Doha នៅថ្ងៃទី១ និងទី២ ខែឧសភា ស្តីពីប្រទេសអាហ្វហ្គានីស្ថាន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងកោះប្រជុំបិទទ្វារនៅពីក្រោយបេសកជនពិសេស ស្តីពីប្រទេសអាហ្វហ្គានីស្ថាន មកពីប្រទេសផ្សេងៗដើម្បីធ្វើការលើវិធីសាស្ត្ររួបរួមដោះស្រាយក្រុមតាលីបង់៕

កិច្ចប្រជុំគណៈរដ្ឋមន្រ្តីបានអនុម័តទាំងស្រុងហើយនូវក្រមបរិស្ថាន

2023/04/28 05:47:54 pm        412
ភ្នំពេញ៖ នៅវិមានសន្តិភាពព្រឹកថ្ងៃទី២៨ ខែមេសា គណៈរដ្ឋមន្ត្រីបានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាលើរបៀបវារៈ សេចក្តីព្រាង​ក្រមបរិស្ថាន និងធនធានធម្មជាតិ និងបញ្ហាផ្សេងៗ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីបានអនុម័ត​ទាំងស្រុងហើយនូវក្រមបរិស្ថាន។សម្ដេចក៏បានណែនាំឱ្យឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបន្ទាប់ពីបានអនុម័ត​ពី​គណៈរដ្ឋមន្រ្តីរួចនៅថ្ងៃនេះ ក្រសួងត្រូវត្រៀមដាក់ឆ្លងក្រមបរិស្ថាននេះទៅស្ថាប័នព្រឹទ្ធសភា រដ្ឋសភា។បញ្ហាផ្សេងៗ លើបញ្ហាការ ប្រកួតកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេម សម្ដេចបានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា ហាក់មានអារម្មណ៍សប្បាយរីករាយដែលកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះនៃការរៀបចំ​ការប្រកួតស៊ីហ្គេម ។ សម្ដេចបានណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់​រៀបចំសណ្ដាប់ធ្នាប់សន្តិសុខ បង្កលក្ខណៈអោយប្រជាជនបានចូលរួមសប្បាយក្នុងកម្មវិធីប្រកួតនេះ ធ្វើយ៉ាងមិចធ្វើអោយការរៀចំពិធីនេះបានល្អបំផុត។ ការចូលទស្សនាការប្រកួតគឺមិនយកលុយ​នោះទេ ខ្មែរប្រទេសតូចក្រប៉ុន្តែមានចិត្តទូលាយ។គួរជំរាបជូនថា គោលបំណងចម្បងនៃ «សេចក្តីព្រាងក្រមបរិស្ថាន​និងធនធានធម្មជាតិ»ដែលលើកមកពិភាក្សានៅថ្ងៃនេះ គឺប្រមូលផ្ដុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្ម ឱ្យមានភាជាក់ស្ដែងនិយមសង្គត្តិភាព វិសាលភាពទូលំទលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែន​សមត្ថកិច្ចនៃ​ក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។គុណប្រយោជន៍ចម្បងៗនៃ «សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ» មានដូចខាងក្រោម៖- ពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស និងការស្ដារឡើងវិញនូវធនធានធម្មជាតិ ជិវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព- កំណត់ទិសដៅរួមជាយុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ- ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ ក្នុងការចូលរួមកាន់តែប្រសើរជាងមុន នៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ តាមរយៈការបង្កើត និងការគោរពនូវទំនាក់ទំនងនៃមុខងាររបស់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានសង្គមទាំងអស់- បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង ការពារ អភិរក្ស និងស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិនិងវប្បធម៌ សំដៅធានបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់- ផ្តល់ជាយន្តការជំរុញ និងលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវអំពីបរិស្ថាន ដល់គ្រប់មជ្ឈដ្ឋានសង្គមទាំងអស់ តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាល ទាំងយន្តការក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ- ដើរតួជាបទប្បញ្ញតិ្តគោលមួយដ៏រឹងមាំ សម្រាប់មន្ត្រីអនុវត្តច្បាប់ ជាពិសេសមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្ក្រាបបទលើ្មសបរិស្ថាននិងធនធានធម្មជាតិ និងមន្ត្រីអនុវត្តច្បាប់នៃក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់៕

ច្បាប់ស្តីពីសារពើរពន្ធ នឹងធានានូវចីរភាពការកៀគរប្រមូលចំណូល និងកំណើតសេដ្ឋកិច្ចជាតិ

2023/04/28 05:36:16 pm        376
ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងលើកយកសេចក្តីព្រាងច្បាប់ស្តីពី ​សារពើពន្ធ ទៅពិនិត្យ និងឱ្យយោបល់ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ដោយសេចក្តីព្រាងច្បាប់នេះ ត្រូវបានចាត់ទុកថា នឹងជួយធានានូវចីរភាព នៃការកៀគរប្រមូលនូវចំណូល និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ ។បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ មានចំនួន ២០ជំពូក និងមានចំនួន ២៥៥មាត្រា ហើយត្រូវបានរដ្ឋសភាជាតិ ធ្វើការអនុម័តកាលពីពេលថ្មីៗកន្លងទៅនេះ ។ឯកឧត្តមបន្តថា សេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ តាក់តែងឡើងក្នុងគោលបំណង ធានានូវចីរភាព នៃការកៀគរប្រមូលចំណូល និងកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែងដោយស្មើភាព និងយុត្តិធម៌​សង្គម ព្រមទាំងលើកកម្ពស់គុណភាពសេវា ជូនអ្នកជាប់ពន្ធ ឲ្យមានភាពសាមញ្ញ និងងាយស្រួល​ក្នុង​ការបង់ពន្ធ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃ កម្មវិធីកែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ និងយុត្តិសាស្ត្រកៀគរចំណូលរបស់រាជរដ្ឋាភិបាល ។ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា សេចក្តីព្រាងច្បាប់នេះ មិនមែនជាការរៀបចំថ្មីទាំងស្រុង​នោះទេ ប៉ុន្តែគឺជាការប្រមូលផ្ដុំ ចង់ក្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពី ពន្ធដារដែលមាន​នៅក្នុងក្រឹត្យច្បាប់នានា និងច្បាប់ស្តីពី សារពើពន្ធ ព្រមទាំងវិសោធនកម្មជាបន្តបន្ទាប់ ក្នុងគោលបំណង ធ្វើឲ្យទំនើបកម្មរដ្ឋបាលសារពើពន្ធ មានភាពងាយស្រួលក្នុងការស្វែងរក និងអភិវឌ្ឍន៍ ។គួរបញ្ជាក់ថា ក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នៅថ្ងៃទី២ ខែឧសភាខាងមុខ ព្រឹទ្ធសភាជាតិ នឹងពិនិត្យ និងយោបល់របៀបវារៈចំនួន ២ទៀត ក្នុងនោះមានសេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ៕អត្ថបទ បាន សុខរិទ្ធិ

អតីតអនុប្រធានាធិបតីអាមេរិក Mike Pence ផ្ដល់សក្ខីកម្មដល់គណៈវិច្ឆ័យសហព័ន្ធដែលស៊ើបអង្កេតលើTrump

2023/04/28 04:51:40 pm        93
អាមេរិក៖ ប្រភពពីអ្នកដឹងព័ត៌មាននេះ បានប្រាប់សារព័ត៌មាន CNN ថា លោក Mike Pence អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ដល់សក្ខីកម្មកាលពីថ្ងៃព្រហស្បតិ៍ចំពោះគណៈវិច្ឆ័យសហព័ន្ធដែលស៊ើបអង្កេត រឿងរ៉ាវក្រោយការបោះឆ្នោតឆ្នាំ២០២០ និងសកម្មភាពផ្សេងៗរបស់អតីតប្រធានាធិបតី Donald Trump និងបុគ្គលផ្សេងទៀត។ការផ្ដល់ការបំភ្លឺនេះបានក្លាយជាចំណុចប្រសព្វដ៏សំខាន់ ក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រទំនើបដែលអនុប្រធានាធិបតីមួយរូបនោះ ត្រូវបានបង្ខំឲ្យផ្ដល់សក្ខីកម្មអំពីប្រធានាធិបតី ដែលលោកបានធ្វើការនៅជិតគ្នាបំផុត។   ប្រភពពីអ្នកដឹងព័ត៌មាននេះ បានប្រាប់សារព័ត៌មាន CNN ថា លោក Pence បានផ្ដល់សក្ខីកម្មរយៈពេលជាង៥ម៉ោង  ហើយខណៈទីប្រឹក្សាលោក Marc Short ពុំបានបញ្ជាក់ពីការបង្ហាញខ្លួនកាលពីថ្ងៃព្រហស្បតិ៍នោះទេ លោកបានបញ្ជាក់ពីការអះអាងទៅវិញទៅមកលើការផ្ដល់សក្ខីកម្មនេះ ។លោក Pence  ត្រូវបានរៀបចំដើម្បីរៀបរាប់ឡើងវិញជាលើកដំបូង ទាក់ទងការសន្ទនាដោយផ្ទាល់របស់លោកជាមួយលោក Trump ដែលបានដឹកនាំឲ្យមានការសម្រុកចូលវិមានកាពីតូលយ៉ាងច្របូកច្របល់ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ លោក Trump បានដាក់សម្ពាធម្តងហើយម្តងទៀតដោយមិនបានជោគជ័យក្នុងការរារាំងលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ រួមទាំងនៅព្រឹកថ្ងៃទី ៦ ខែមករាតាមរយៈការហៅទូរស័ព្ទឯកជនមួយ ហើយចៅក្រមសហព័ន្ធពីមុនបានសម្រេចថា Pence អាចត្រូវបានបង្ខំឱ្យរាប់ឡើងវិញរាល់ការសន្ទនាដែលបុរសទាំងពីរមានជាទីដែល Trump អាចត្រូវបានប្រព្រឹត្តអំពើពុករលួយ។ជំនួបរបស់លោក Pence ជាមួយក្រុមអ្នកស៊ើបអង្កេតកើតឡើង ខណៈលោក កំពុងស្វែងរកបញ្ហាប្រឈមដែលអាចកើតមានចំពោះលោក Trump សម្រាប់ការតែងតាំងជាបេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅឆ្នាំ ២០២៤ ដោយសក្ខីកម្មរបស់លោកទំនងជាបង្ហាញពីប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំងពីអតីតចៅហ្វាយនាយរបស់លោក៕

វិបត្តិនៅស៊ូដង់៖ បទឈប់បាញ់ត្រូវបានបន្ថែមពេលវេលា ប៉ុន្តែការប្រយុទ្ធនៅតែបន្ត

2023/04/28 04:38:40 pm        321
ស៊ុដង់៖ ក្រុមគូប្រជែងនៃកងទ័ពស៊ូដង់ បានព្រមព្រៀងបន្តបទឈប់បាញ់ថ្មីរយៈពេល៣ថ្ងៃ ភ្លាមៗ មុនពេលបទឈប់បាញ់នេះផុតកំណត់។ ការបន្ថែមពេល សម្រាប់រយៈពេល ៧២ម៉ោង កើតមានឡើងបន្ទាប់ពីកិច្ចប្រឹងប្រែងផ្នែកការទូតដ៏ខ្លាំងក្លាដោយបណ្តាប្រទេសជិតខាង ព្រមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអង្គការសហប្រជាជាតិ។ ប៉ុន្តែនៅតែមានការរាយការណ៍ស្តីពីការបន្តប្រយុទ្ធគ្នាខ្លាំង នៅក្នុងរដ្ឋធានី Khartoum ។ បទឈប់បាញ់កាលពីពេលមុន បានអនុញ្ញាតឲ្យពលរដ្ឋរាប់ពាន់នាក់ បានភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ខណៈប្រទេសជាច្រើន បានព្យាយាមជម្លៀសពលរដ្ឋរបស់ពួកគេ។ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ កងទ័ពស៊ូដង់ បានព្រមព្រៀងបន្ថែមពេលវេលាបទឈប់បាញ់ ហើយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ាជាគូប្រជែងរបស់ខ្លួន ក៏បានធ្វើតាមប៉ុន្មានម៉ោងក្រោយមក។ ប្រទេសស៊ូ  ដង់ខាងត្បូង បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាព ហើយកងទ័ពស៊ូដង់ បានព្រមព្រៀងបញ្ជូនអ្នកតំណាងទៅចូលរួមកិច្ចចរចានេះ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការយ៉ាងសកម្មដើម្បីបន្ថែមពេលបទឈប់បាញ់ បើទោះជាពុំបានអនុវត្តន៍ពេញលេញ វាក៏បានកាត់បន្ថយអំពើហិង្សាខ្លះដែរ។ ទន្ទឹមនឹងនេះ កងកម្លាំងគាំទ្ររហ័ស និងសាក្សី បាននិយាយថា កងទ័ពកំពុងបាញ់ផ្លោងមកលើទីតាំងរបស់ខ្លួន ក្នុងរដ្ឋធានី Khartoum ។ ការប្រយុទ្ធគ្នា ក៏ត្រូវបានរាយការណ៍ នៅក្នុងទីក្រុង Darfur ភាគខាងលិច និងខេត្តផ្សេងទៀត។ មនុស្សយ៉ាងហោចណាស់ ៥១២នាក់ បានស្លាប់ ក្នុងការប្រយទ្ធគ្នា ហើយមនុស្សជិត៤.២០០នាក់ បានរងរបួស ទោះបីជាចំនួនពិតប្រាកដនៃអ្នកស្លាប់ អាចមានចំនួនខ្ពស់ជាងនេះក៏ដោយ។អង្គការសុខភាពពិភពលោក និយាយថា ខ្លួនរំពឹងថា នឹងមានអ្នកស្លាប់ច្រើនបន្ថែមទៀត ដោយសារតែការផ្ទុះឡើងជំងឺ និងខ្វះសេវានានា។ មន្ត្រីសុខភាពនិយាយថា មន្ទីរពេទ្យភាគច្រើននៅក្នុងតំបន់ជម្លោះ មិនដំណើរការ ហើយមណ្ឌលសុខភាពជាង៦០ភាគរយ ក្នុងរដ្ឋធានី Khartoum មានភាពអសកម្ម។ សេចក្តីថ្លែងការណ៍របស់កងទ័ពដែលដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បាននិយាយថា ខ្លួនទទួលបានការគ្រប់គ្រងភាគច្រើននៃតំបន់នៅស៊ូដង់ ប៉ុន្តែស្ថានភាពជួបភាពស្មុគស្មាញខ្លះ នៅក្នុងតំបន់មួយចំនួននៅរដ្ឋធានី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM