សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ខ្មែរធ្វេីបាន…! ខ្មែរបានបំបែកកំណត់ត្រាពិភពលោករាំម៉ាឌីហ្សុនអ្នកចូលរួម ៤.៩៩៩នាក់

2023/04/15 05:27:41 pm        302
សៀមរាប៖ កម្ពុជាបានបំបែកកំណត់ត្រាពិភពលោកជាថ្មីម្តងទៀត លេីការរាំម៉ាឌីហ្សុន ដោយមានអ្នកចូលរួមរហូតដល់ ៤.៩៩៩នាក់។កំណត់ត្រាលេីកទី១គឺធ្វេីឡេីងកាលពីឆ្នាំ២០១៥ ដែលកាលណោះមានអ្នកចូលរួមចំនួន២០១៥នាក់ ដែលនេះមានន័យថា កម្ពុជានៅតែរក្សាដំណែង ហេីយថែមទាំងបានបន្ថែមចំនួនអ្នករាំកាន់តែច្រេីនជាងមុន នៅថ្ងៃទី ១៥ ខែមសា ឆ្នាំ២០២៣នេះ ។ដោយឡែកសម្រាប់ឆ្នាំ២០២៣ ចំនួនទៅតាមការគ្រោងទុកគឺ ៤.៩៩៩នាក់ ដែលជាការបំបែកឯតទគ្គកម្មរាំម៉ាឌីហ្សូនជាថ្មីម្តងទៀត និងធំជាងមុន ដើម្បីបង្ហាញប្រាប់សកលលោកថា សមត្ថភាព និងលទ្ធភាពរបស់កម្ពុជា គឺមានការរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមពាក្យស្លោកថា “ខ្មែរធ្វើបាន”។លើសពីនេះថែមទៀត កម្មវិធីបំបែកឯតទគ្គកម្មនេះ ក៏ត្រូវបានរៀបចំឡើងវិញ ក្នុងគោលបំណងអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយនាំត្រឡប់មកវិញនូវទស្សនីយភាពដ៏អស្ចារ្យលំដាប់ពិភពលោក និងការចងចាំគួរជាទីមោទករបស់ប្រជាជនកម្ពុជា ក៏ដូចជាការបង្កើតឱកាសចូលរួមរាំលេងកម្សាន្តរបស់មហាជន និងភ្ញៀវទេសចរណ៍អន្តរជាតិក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣។អ្នកចូលរួមរាំបំបែកឯតទគ្គកម្ម រួមមាន៖ ប្អូនៗ យុវជន សិស្សានុសិស្ស ដែលមកពីតាមបណ្តាសាលារដ្ឋ និងឯកជននៅក្នុងក្រុងសៀមរាបប្អូនៗ យុវជន មកពីតាមបណ្តាស្រុក ចំនួន ៥ គឺ ស្រុកពួក ស្រុកសូនិគម ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកអង្គធំប្អូនៗប្អូនៗ គរុសិស្សមកពីសាលាគរុកោសល្យមន្ទីរអង្គភាពនិស្សិតមកពីសកលវិទ្យាល័យក្នុងក្រុងសៀមរាប៕

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទទួលទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី

2023/04/14 10:51:12 pm        573
សៀមរាប៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី ដែលទ្រង់យាងចុះមកនៅវេលាម៉ោង ៤រសៀល ជាថ្ងៃចូលឆ្នាំថោះ បញ្ចស័ក (ជាវារៈមហាសង្ក្រាន្ត) ។

សម្ដេចតេជោ ហ៊ុន សែន៖«អង្គរសង្ក្រាន្តមិនមែនជាការចៃដន្យ ប៉ុន្តែកើតឡើងបានម្ដងទៀតដោយសារកត្តា៦យ៉ាង»

2023/04/14 08:49:38 pm        510
សៀមរាប៖​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ការរៀបចំឡើងវិញនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៣នេះ បានបង្កើតនូវព្រឹត្តិការណ៍នៃការជួបជុំរវាងមនុស្ស ជាមួយនឹងបេតិកភណ្ឌរូបី អរូបីជាមួយគ្នា។ទម្រង់ជាច្រើនបានជួបជុំគ្នា បានប្រមូលផ្ដុំគ្នានៅក្នុងអង្គរសង្ក្រាន្តរយៈពេល ៣ ថ្ងៃនេះ ដែលនេះជាការបង្កើតនូវស្ថានភាពដ៏ល្អប្រសើរធ្វើឱ្យរស់ឡើងវិញនូវទីកន្លែងដែលធ្លាប់តែស្ងប់ស្ងាត់ និងក្លាយទៅជាកន្លែងដែលទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានអញ្ជើញបើកជាផ្លូវការព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាមានកត្តា ៦យ៉ាង ដែលនាំឱ្យកម្ពុជាអាចរៀបចំអង្គរសង្ក្រាន្តឆ្នាំនេះឡើងក្នុងនោះរួមមាន កត្តាទី១ ៖ កត្តាសន្តិភាព ដែលគ្របដណ្ដប់ប្រទេសរបស់យើង បានផ្ដល់ឱកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ អាចធ្វើអ្វីទៅតាមបំណងរបស់ខ្លួន ដោយស្របតាមច្បាប់។កត្តាទី២៖ ភាពជោគជ័យលើកូវីដ-១៩ ដែលពុំមានការឆ្លងធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្ដី សម្ដេចក៏នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋ និងក្រុមគក្រូពេទ្យបន្តយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងការការពារខ្លួន។ កត្តាទី៣៖ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ តាមរយៈសមិទ្ធផលផ្លូវថ្នល់ជាច្រើនខ្សែ។ កត្តាទី៤៖ មធ្យោបាយធ្វើដំណើរ ទាំងផ្ទាល់ខ្លួន និងសេវាឈ្នួល រួមទាំងការសេវាដឹកជញ្ជូនដែលរដ្ឋបានផ្ដល់ជូនផងដែរ។ កត្តាទី៥៖ ជីវភាពល្អប្រើសើរនៃប្រជាពលរដ្ឋ ដែលអាចមានលទ្ធភាពធ្វើដំណើរកម្សាន្តបានក្នុងឱកាសបុណ្យចូលឆ្នាំ។ ដោយឡែកកត្តាសំខាន់មួយទៀត ជាកត្តាទី៦ គឺតាមរយៈសកម្មភាព និងទិសដៅរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់តាមរយៈការខិតខំប្រឹងប្រែង និងការចូលរួមរបស់យុវជនប្រមាណជា ៥០០០នាក់ក្នុងការធ្វើសកម្មភាពនៅទីនេះ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់ស.ស.យ.ក. ក្នុងការលះបង់កន្លងមក។គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានអាក់ខានតាំងពីឆ្នាំ២០១៩ មកដោយសារការរីករាលឆ្លងនៃវិបត្តិកូវិដ-១៩។ ការប្រារព្ធឡើងវិញនៃឱកាសនេះ ស្របពេលខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៣ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប

2023/04/14 02:38:52 pm        423
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដល់ទីតាំងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី១០ ឆ្នាំ២០២៣ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ ។

រដ្ឋសភា បើកកិច្ចប្រជុំពិនិត្យសំណើអនុម័តសេចក្តីព្រាងច្បាប់ពាណិជ្ជកម្មព្រំដែនរវាងកម្ពុជា-វៀតណាម

2023/04/12 05:14:59 pm        251
ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីធ្វើការពិភាក្សា និងអនុម័ត លើសេចក្តីព្រាងច្បាប់ចំនួនបី រួមមាន៖ សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ, សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ និងសេចក្តីព្រាងច្បាប់លើកិច្ចព្រមព្រៀងស្តីពី ​ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលកម្ពុជា ​និងរដ្ឋាភិបាលវៀតណាម។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចនឹងបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៦ លើ​សេចក្តីព្រាងច្បាប់ទាំងបីនេះ នៅព្រឹកថ្ងៃ១៩ ខែមេសា ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បញ្ចប់មុខតំណែងមន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលអាងអំណាចប្រើប្រាស់អាវុធគំរាមកំហែងអ្នកដទៃ

2023/04/11 04:12:05 pm        802
ភ្នំពេញ៖ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈតេឡេក្រាមនៅមុននេះបន្តិច បាន​ចេញ​អនុក្រឹត្យសម្រេចបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បន្ទាប់​ពី​បុគ្គល​រូប​នេះ អាងអំណាចហើយបានយកអាវុធទៅគំរាមកំហែងអ្នកទន់ខ្សោយកាលពីកន្លងទៅនេះ។បន្ថែម​លើអនុក្រឹត្យនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “បើតុលា​ការ​មិន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ទេ​ទុក​ឲ្យ​ខ្ញុំដាក់​វិន័យ​តាម​ផ្លូវ​រដ្ឋសិន។​ អាង​មាន​អំណាច​ប្រើប្រាស់​អាវុធ​គំរាម​អ្នក​ទន់​ខ្សោយ”​។សម្តេចតេជោ ហ៊ុន សែន ព្រមានថា “នេះជា​សារព្រមាន​ចំពោះ​មន្ត្រី​ទាំង​អស់​សូម​កុំអា​ង​អំណាច​ធ្វើ​បាប​អ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់”។គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ បុគ្គល បែល វ៉ាន់ដែត បានយកកាំភ្លើងទៅគំរាមកំហែងដល់បុរសម្នាក់បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត រ៉េងរ៉ូវើ ពណ៌ស និងរថយន្ត Ford Ranger ពណ៌ខ្មៅ រហូតធ្វើឲ្យម្ចាស់រថយន្ត រ៉េងរ៉ូវើ ខឹងជិះតាមដល់មុខផ្ទះ និងដកកាំភ្លើងភ្ជង់លើម្ចាស់រថយន្ត Ford Ranger តែម្តង។បន្ទាប់ពីមានហេតុការណ៍កើតឡើងជនរងគ្រោះមានឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត បានប្តឹងទៅនគរបាលក្នុងមូលដ្ឋាន ទើបនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន យកមកសួរនាំនៅនគរបាលខណ្ឌ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតអាវុធខ្លី១ដើម ម៉ាកGlook ពណ៌ខ្មៅ គ្រាប់១៣គ្រាប់ គ្មានច្បាប់អនុញ្ញាត , រថយន្តមួយគ្រឿងម៉ាក រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0199។ ក្រោយពីចាប់ខ្លួនហើយ ភាគីទាំងពីរបានព្យាយាមសម្របសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ នៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែមិនព្រមព្រៀងគ្នា ទើបនគរបាលសម្រេចកសាងសំណុំរឿងមកតុលាការ ដើម្បីចាត់ការតាមមនីតិវិធី។ បើតាមព័ត៌មានក្នុងស្រុកបានចុះផ្សាយថា លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរក្នុងសំណុំរឿងខាងលើនេះ បានដោះលែងជនសង្ស័យឈ្មោះ បែល វ៉ាន់ដែតដោយគ្រាន់តែដាក់ជនសង្ស័យរូបនេះ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតែប៉ុណ្ណោះ ក្រោយពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនសង្ស័យនេះពីបទ គំរាមសម្លាប់ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាលពីព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣កន្លងទៅនេះ។សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការកុំឲ្យជនល្មើស ឈ្មោះ បែល វ៉ាន់ដែត រួចផុតពីសំណាញ់ច្បាប់ និងនៅក្រៅឃុំមុនកាត់ទោសឲ្យសោះ ដើម្បីកុំ​ឲ្យ​ជន​ល្មើសដែលមានឈ្មោះខាងលើនេះ តាមគំរាមកំហែងដល់អ្នកដទៃទៀត៕(ដោយ៖ បាន ចក់)

អាជ្ញាធរកម្ពុជា-ថៃ កំពុងសម្របសម្រួលការសម្រុកឆ្លងដែនរបស់ពលករខ្មែរ ដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ

2023/04/10 06:58:15 pm        90
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចាត់ឲ្យ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត រួមជាមួយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សហការជាមួយអាជ្ញាធរថៃ រកដំណោះស្រាយជូនដល់បងប្អូនពលករខ្មែរជាច្រើនពាន់នាក់ ដែលកំពុងកកស្ទះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ដើម្បីសម្របសម្រួលឲ្យបងប្អូនពលករដែលសម្រុកមកពីប្រទេសថៃកុំឲ្យមានការកកស្ទះរង់ចាំយូរ។ ជាមួយបញ្ហានៃការកកស្ទះខាងលើនេះ គឺបងប្អូនកំពុងរង់ចាំខាងទឹកដីថៃ ដើម្បីពិនិត្យបំពេញបែបបទឆ្លងដែនមកកម្ពុជា ហើយសមត្ថកិច្ចកម្ពុជា បានយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលពន្លឿននីតិវិធីឲ្យបងប្អូនឆាប់បានទៅដល់ផ្ទះសម្បែងនៅស្រុកកំណើតខ្លួនរបស់ខ្លួន៕

ឯកឧត្តម ហ៊ុន ម៉ានី ជូនដំណើរយុវជនស្ម័គ្រចិត្ត ទៅកាន់ខេត្តសៀមរាប ដើម្បីត្រៀមចូលរួមក្នុងព្រឹតិ្តការណ៍អង្គរសង្រ្កាន្ត

2023/04/10 06:49:06 pm        453
ភ្នំពេញ៖  ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តប្រមាណ៥០០នាក់ ក្នុងចំណោមយុវជនជាង៧០០នាក់ ដោយធ្វើដំណើរចាកចេញ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នាពេលខាងមុខនេះ។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់យុវជន ដែលបានស្ម័គ្រចិត្តចូលរួមក្នុងព្រឹតិ្តការណ៍អង្គរសង្រ្កាន្ត។ ជាពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្តតែងតែមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ក្រុមយុវជនស្ម័គ្រចិត្ត ដែលជាកម្លាំងស្នូលយ៉ាងសំខាន់ ក្នុងការជំរុញឲ្យមហាព្រឹត្តការណ៍មួយនេះ ប្រព្រឹត្តទៅបានយ៉ាងរលូន។ ពីមួយឆ្នាំទៅមួយឆ្នាំ អង្គរសង្រ្កាន្តត្រូវបានដឹកនាំអនុវត្តន៍ដោយឈរលើគោលការណ៍ចូលរួមដោយស្ម័គ្រចិត្ត ពីយុវជនគ្រប់ទិសទី ដែលពួកគាត់បានធ្វើការងារនេះ តាំងពីការរៀបចំគម្រោង ការអនុវត្តន៍ និងការដឹកនាំទៅតាមក្រុមតាមផ្នែកតូចៗជាច្រើនជារៀងរាល់ឆ្នាំ នៃការរៀបចំអង្គរសង្រ្កាន្ត ។ឯកឧត្តមបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា តែងតែធ្វើការសម្ភាសន៍ ចម្រាញ់ និងសម្រាំងជាច្រើនដំណាក់កាល ដើម្បីឲ្យសមស្របទៅតាមតម្រូវការងារ ជាងនេះទៅទៀត ក្រុមការងារជំនាញតាមផ្នែកនីមួយៗ ក៏ដូចជាតួនាទី និងភារកិច្ចរបស់យុវជនស្ម័គ្រចិត្តនីមួយៗយ៉ាងជាក់លាក់។ ទោះបីជាយុវជនចូលរួមជាការស្ម័គ្រចិត្តក៏ពិតមែន តែការអនុវត្តការងារ គឺមានភាពច្បាស់លាស់ ម្ចាស់ការ ដោយមានវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់។លោក ភឹម ម៉ាដូណា អនុប្រធានក្រុមការងារដឹកជញ្ជូនក្នុងព្រឹតិ្តការណ៍អង្គរសង្រ្កាន្ត បានឲ្យដឹងថា នេះជាឆ្នាំទី៥ហើយ ដែលលោកបានសម្របសម្រួលចូលរួមក្នុងព្រឹតិ្តការណ៍ដ៏មហាអស្ចារ្យនេះ ដែលទទួលបន្ទុកលើក្រុមការងារដឹកជញ្ជូននេះ។ ហើយថ្ងៃនេះ ជាការចេញដំណើរលើកទី២ ដែលលើកទី១ បានចេញដំណើរ មានចំនួនជាង៤០នាក់។ ព្រឹកនេះក្នុងផែនការត្រូវចេញដំណើរជាង៧០០នាក់ ប៉ុន្តែសមាសភាពអញ្ជើញមកផ្ទាល់មានចំនួនតែ៥២២រូបទេ ដោយសារតែក្រុមការងារមួយចំនួនលោក បានអញ្ជើញចេញដំណើរទៅមុន។ គួរបញ្ជាក់ថា ការងារស្ម័គ្រចិត្តព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ បានបង្កើតឱកាសសម្រាប់យុវជនសរុបប្រមាណ ៥,០០០នាក់ ចូលរួមកិច្ចការសង្គម ដែលជាឱកាសរៀនសូត្រដ៏ល្អមួយសម្រាប់ពួកគាត់ក្នុងការអភិវឌ្ឍទាំងជំនាញរឹង (ការសម្តែង ការលេងល្បែងប្រជាប្រិយ) និងជំនាញទន់ (ការដឹកនាំក្រុមទំនាក់ទំនង ការដោះស្រាយឧបសគ្គ)។ មិនតែប៉ុណ្ណោះ វាក៏ជាឱកាសសម្រាប់យុវជនក្នុងការផ្សាភា្ជប់ទំនាក់ទំនង និងបង្កើតបណ្តាញទាក់ទងដ៏ធំមួយ។ តាមរយៈបទពិសោធន៍ទាំងនេះ នឹងអាចធ្វើឲ្យពួកគេកាន់តែមានសមត្ថភាពក្នុងការបំពេញការងារក្នុងវិជ្ជាជីវៈរបស់ខ្លួននៅអនាគតផងដែរ៕(អត្ថបទ៖ រដ្ឋា)

កម្ពុជា ស្វាគមន៍ក្រុមហ៊ុនឥណ្ឌាលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា

2023/04/08 10:12:49 pm        542
ភ្នំពេញ៖ ដោយសារឥណ្ឌាជាប្រទេសឈានមុខគេ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និង ការ​អភិវឌ្ឍ​ជំនាញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្វាគមន៍ដល់ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន ក៏​ដូចជាដៃគូដែលធ្វើការពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់​ឥណ្ឌា​ទាំងអស់ ចូលរួមសហការជាមួយក្រសួងការងារ ដើម្បីកសាងធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈ ទៅ​ដល់​យុវជនកម្ពុជា សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែល​នឹង​គាំទ្រ​ដល់​ការ​វិនិយោគ។ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មពិធីប្រគល់ពានរង្វាន់ ផីនណាកុលប្រចាំឆ្នាំ២០២៣ នាឱកាស​ខួប​លើក​ទី៧០ នៃទំនាក់ទំនងការទូតរវាងឥណ្ឌា និងកម្ពុជា និងដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការទទួលបានឯករាជ្យភាពរបស់ប្រទេសឥណ្ឌា និងការលើកកម្ពស់ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍រវាងឥណ្ឌា និងកម្ពុជា កាលពីល្ងាចថ្ងៃទី៧ មេសា ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណ ចំពោះ​ស្ថាន​កុងស៊ុលកិត្តិយសឥណ្ឌា និងសភាពាណិជ្ជកម្មឥណ្ឌា ដែលបាន​សហការ​រៀបចំ​កម្ម​វិធី​ដ៏​មាន​សារៈសំខាន់នេះ ដោយកំណត់យកប្រធានបទ ឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនឥណ្ឌា នៅ​ក្នុង​វិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងឧស្សាហកម្ម ៤.០ ដើម្បី​ធ្វើ​ការ​ពិភាក្សា​ចែក​រំលែក​បទ​ពិសោធន៍ល្អ សំដៅធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច វិនិយោគ ភាពប្រកួតប្រជែង ការ​ទទួលខុសត្រូវសង្គម និងដើម្បីបង្កភាពទាក់ទាញវិនិយោគទុនពីបរទេសបន្ថែមទៀតមកកម្ពុជា ជា​ពិសេស​មកពីឥណ្ឌា។ឯកឧត្តមបានលើកឡើងថា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​តេជោនាយករដ្ឋ​មន្រ្តី ហ៊ុន សែន ដែលមានគោលការណ៍គ្រឹះក្នុងការរក្សាឱ្យបាននូវសុខសន្តិភាព កម្ពុជា​អាច​ធានា​បាន​នូវ​ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ធានានូវ​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគិន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេសកាន់តែជឿទុកចិត្តយ៉ាងមុតមាំក្នុងការបណ្តាក់ទុនវិនិយោគ និងធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើនថេរ ព្រមទាំងបានបង្កើត និងបង្កើនឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋ។ មិន​តែ​ប៉ុណ្តោះ រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់, មានលក្ខខណ្ឌការងារល្អប្រសើរ ដោយផ្តោត​លើការ​លើក​កម្ពស់​សុខុមាលភាព​កម្មករ​និយោជិត​ទាំងក្នុងនិងក្រៅប្រព័ន្ធ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង​លើក​កម្ពស់សកម្មភាពធុរកិច្ច និងការវិនិយោគប្រកបដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានធ្វើការវាយការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេសឥណ្ឌា និងប្រទេសកម្ពុជា ដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែល​កន្លង​មក​ភាគី​ឥណ្ឌា​បានផ្តល់អាហារូបករណ៍រាប់រយកន្លែងសម្រាប់សិក្ខាកាមរបស់កម្ពុជា។ ឯកឧត្តម​សង្ឃឹមថា តាមរយៈវេទិកាកម្មវិធីនាថ្ងៃនេះ នឹងបង្កើន​នូវ​ភាព​ជឿទុក​ចិត្ត​ដល់​បណ្តា​ក្រុម​ហ៊ុន​ឥណ្ឌា បង្កើនការវិនិយោគ និងទាក់ទាញអ្នកវិនិយោគទុនថ្មីៗថែមទៀតជាក់ជាមិនខាន៕

ឯកឧត្តម​ វេង ​សាខុន ៖​សន្តិភាព​ ស្ថិរភាពសង្គម ធ្វើអោយកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសរីកចម្រើនទាំងវិស័យ​ពុទ្ធចក្រ និងអាណាចក្រ

2023/04/08 06:39:00 pm        113
ត្បូងឃ្មុំ៖​ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកតំបែរខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រសាសន៍ថា សុខសន្តិភាព​ និងស្ថិរភាពសង្គម ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន ​សែន នាយករដ្ឋមន្ត្រី ធ្វើអោយកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសរីកចម្រើនទាំងវិស័យអាណាចក្រ​ និងពុទ្ធចក្រ។ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តវណ្ណៈគិរីសេដ្ឋា ហៅវត្តត្រពាំងព្រីង ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមដោយសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល​ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាង ៤០០នាក់ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម វេង សាខុនបានចូលរួមអបអរសាទរដល់ព្រះសង្ឃ និងប្រជាពលរដ្ឋនៅស្រុកតំបែរដែលទទួលបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ជាក់ស្តែងព្រឹកនេះមានការសម្ពោធឆ្លងព្រះវិហារថ្មីមួយបន្ថែមទៀត ដែលបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍន៍ឥតឈប់ឈរ។ឯកឧត្តមបានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរតែងតែគិតគូរពីជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ឯកឧត្តម ក៏បានលើកឡើងពីគុណសម្បត្តិនៃសន្តិភាព និងស្ថិរភាពសង្គម ដែលនាំឱ្យប្រទេសកម្ពុជាមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទាំងវិស័យសាសនាផងដែរ។ឯកឧត្តមក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រជាសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ជាពិសេសនៅក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ-១៩។ លើសពីនេះរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្ររបបសន្តិសុខសង្គមជូនដល់បុគ្គលិក សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្តល់ការការពារសិទ្ធិក្នុងការងារតាមរយៈមេធាវីសម្តេចតេជោ។ ក្រៅពីនេះរាជរដ្ឋាភិបាលក៏កំពុងគិតគូរពង្រីកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតដូចជាផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះអន្តរជាតិខ្នាតធំ ដើម្បីពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យមានភាពធន់ និងធានាបាននូវចីរភាព។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋយើងទាំងអស់ដែលរស់នៅក្នុងឃុំត្រពាំងព្រីង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំត្រូវបន្តការគាំទ្រ និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រធានគណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កុំបីខានទាំងអស់គ្នា។គួរបញ្ជាក់ថា ព្រះវិហារដែលត្រូវសម្ពោធនាពេលនេះ មានទំហំ ១៧ម៉ែត្រគុណនឹង២៤ម៉ែត្រ ចំណាយថវិកាកសាងចំនួន ៤៨១ ៩៣១ដុល្លារអាមេរិក និង ១០៨លានរៀល។ ជាមួយនឹងការដាក់សម្ពោធឆ្លងព្រះវិហារនេះ ឯកឧត្តមបាននាំយកបច្ច័យជាថវិការបស់ឯកឧត្តម និងលោកជំទាវ រួមជាមួយនឹងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ សរុបចំនួន ៣០លានរៀលប្រគេនដល់ព្រះសង្ឃ ព្រះចៅអធិការវត្តត្រពាំងព្រីងសម្រាប់ធ្វើការទូទាត់ថ្លៃជំពាក់ជាងកន្លងមក ជូនសាលាបឋមសិក្សាត្រពាំងស្រង៉ែ ចំនួន ៥,៥ លានរៀល និងសាលាបឋមសិក្សាបង្ហើរខ្លែងចំនួន៣លានរៀល សម្រាប់កសាងរបងសាលា និងការចាក់ដីបំពេញទីធ្លាសាលា ព្រមទាំងផ្តល់ជូនពុទ្ធបរិស័ទចំណុះជើងវត្តដែលបានអញ្ជើញចូលរួមនាព្រឹកនេះចំនួនជាង ៤០០នាក់ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM