សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី

2023/04/24 02:48:24 pm        246
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។សម្តេចបានរំលឹកពីការបំផ្លិចបំផ្លាញដល់ឫសគល់លើគ្រប់វិស័យ រាប់ទាំងវិស័យសាសនាផងដែរ នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម  ប៉ុន្តែទោះជាយ៉ាងណាគេមិនអាចលុបបំបាត់នូវជំនឿក្នុងចិត្តនៃសាសនាដែលគេគោរពបានឡើយ។សម្តេចក៏បានរំលឹកអំពីវត្តវង្កតបុរី ដែលប្រវត្តិគ្រាន់តែជាកន្លែងភៀសសឹកនាសម័យសង្គ្រាមចន្លោះឆ្នាំ១៩៧០ដល់១៩៧៥ និងបានរំលឹកពីការកកើតរីកចម្រើនឡើងវិញនៃទីអារាមនេះ ជាពិសេសប្រវត្តិទាក់ទងយ៉ាងជ្រាលជ្រៅជាមួយនឹងលោកឪពុក អ្នកម្តាយ របស់សម្តេច និងក្រុមគ្រួសារ ដែលបានចូលរួមកសាងនូវទីអារាមមួយនេះ មានការរីកចម្រើន ហើយសម្តេចក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារកូនចៅរបស់សម្តេច កុំបោះបង់ចោល ក៏ដូចជាការពារនូវទីអារាមនេះ និងគប្បីបន្តឧស្សាហ៍មកធ្វើបុណ្យទាននៅទីអារាមនេះ ព្រោះទីអារាមនេះជាទីកន្លែងចេតិយរបស់លោកឪពុក និងអ្នកម្តាយរបស់លោកនៅទីនេះ រួមទាំងសពបងថ្លៃស្រីរបស់សម្តេចក៏ធ្លាប់បានយកមកបូជានៅទីអារាមនេះផងដែរ ដូច្នេះទីអារាមនេះបានក្លាយទៅជាទីអារាមមួយសម្រាប់ត្រកូលហ៊ុន និងត្រកូលឌី។សម្តេចបានមានប្រសាសន៍ថា ឆ្នាំនេះគឺជាខួបលើកទី២៥ឆ្នាំ នៃមរណភាពនៃមាតារបស់សម្តេចហើយក៏ជាខួបលើកទី១០ឆ្នាំនៃមរណភាពនៃបិតារបស់សម្តេចនិងជាខួប១០០ឆ្នាំនៃថ្ងៃកំណើតរបស់លោក ឪពុករបស់សម្តេចដែរ ដូច្នេះកូនចៅនឹងធ្វើពិធីជួបជុំគ្នាតែម្តងនៅថ្ងៃទី១២ ខែកក្កដាខាងមុខ បើទោះបីពេលនោះយុទ្ធនាការបោះឆ្នោតកំពុងប្រព្រឹត្តិទៅ ក៏ប៉ុន្តែរឿងបោះឆ្នោតជារឿងមួយ តែគុណរបស់ឪពុកម្តាយមិនអាចបំភ្លេចបានទេ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល អបអរសាទរខួបលើកទី១៣៧ ទិវាពលកម្មអន្តរជាតិ១ឧសភា

2023/04/23 08:40:45 pm        380
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជួប​សំណេះ​សំណាល​ និងអបអរសាទរ​ខួបអនុស្សាវរីយ៍ លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ដែល​ពិធី​នេះ មានការអញ្ជើញចូលរួមពីសមាគម សហជីព កម្មករ និយោជិត តំណាង​មន្ត្រីរាជការ គ្រូ បង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធសរុបប្រមាណ ៣,៥០០នាក់ នៅ​សាល​មហោស្រព​កោះពេជ្រ រាជធានីភ្នំពេញ។សម្តេចបានវាយតំលៃខ្ពស់ចំពោះភាពរីកចម្រើន និង​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​កន្លង​មក​ និង​បានថ្លែ​ងដោយក្តីមោទនភាពចំពោះកត្តាសុខសន្តិភាពរបស់កម្ពុជា ដែល​កត្តា​សុខ​សន្តិភាព​នេះ​ហើយ​វាបានផ្តល់នូវផ្លែផ្កាជាច្រើន សម្រាប់ភាពរីកចម្រើនរបស់ប្រទេសជាតិយើង។ សម្តេច​បាន​វាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់​ជំងឺ​កូវីដ​១៩ ដែល​ធ្វើអោ​យយើងបានបើកដំណើរការប្រទេសជាតិឡើងវិញ និង​បាន​ដំណើរ​ការ​សកម្មភាព​ប្រទេសជាតិ​ជា​ប្រក្រតីឡើងវិញតាមគន្លងថ្មី។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ទៀត​ថា ការស្វែងរកប្រភពវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋយើង គឺជា​ភាព​ជោគ​ជ័យ​ដ៏​ធំធេង​ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយនឹងការ ចូលរួម​សហការ​ទប់ស្កាត់ពី​បង​ប្អូន​ប្រជាពលរដ្ឋទាំងអស់គ្នា ទើបយើងទទួលបាននូវភាពជោគជ័យក្នុងការងារនេះ។ សម្ដេច​តេជោ ក៏បានមានប្រសាសន៍ពីភាពជោគជ័យ នៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និង​កិច្ច​ប្រជុំ​កំពូលអាស៊ាន ដែលកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះកន្លងទៅថ្មីៗនេះ ដែល​នោះ​ជា​មោទនភាព​មួយ​ សម្រាប់កម្ពុជា ដែលកិច្ចប្រជុំនោះ គឺមានការចូលរួ​ម​ពី​មេដឹ​ក​នាំ​បណ្ដា​ប្រទេស​មហាអំណាចធំៗច្រើនមកចូលរួមប្រជុំនៅទីក្រុងភ្នំពេញ តែបានប្រព្រឹត្តទៅដោយរលូន មិន​មាន​បញ្ហា​អ្វី​រាំង​ស្ទះឡើយ។ សម្ដេចតេជោនៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស​ និង​ត្រូវខិតខំថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។ គ្រប់ស្ថាប័ន​ទាំង​អស់​ត្រូវ​ចេះ​សន្សំ​សំចៃ​ក្នុង​ការ​ចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំង​ត្រូវ​ខិតខំ​រក​ចំណូល សម្រាប់ជាតិឲ្យបានច្រើន។ សម្តេចតេជោ បានអំពាវនាវអោយ​មាន​ការ​ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយភូមិ-ឃុំ មាន​សុវត្ថិភាព​អោយ​បាន​ខ្ចាប់​ខ្ជួន​ជានិច្ច ដូចជាទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជំរុញឲ្យបន្តយកចិត្តទុកដាក់ដោះ ស្រាយជីវភាព​ប្រជាពលរដ្ឋ​ដែល​ខ្សត់​ខ្សោយ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗ ដូចជាពលរដ្ឋដែលរងគ្រោះ ក្នុង​វិបត្តិកូវីដ១៩ជាដើម។ ត្រូវចូលរួមក្នុងការដោះស្រាយការងារជូនប្រជាពលរដ្ឋ ទាំង​ការងារ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺត្រូវបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ជាពិសេស​គោល​នយោបាយ​គាំពារ​សង្គម ដូចជាការអនុវត្តគាំពារស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ។ សម្តេច​សង្កត់​ធ្ងន់​ថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសជាតិ គឺ​សម្តេច​មិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ហើយដោយ​យើង​មិន​បាន​ដឹង​នោះទេ គឺយើងត្រូវតែ​យក​ចិត្ត​ទុក​ដាក់​មើល​ឲ្យបា​ន​គ្រប់​ជ្រុង​ជ្រោយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ទុក្ខ​លំបាក។ សម្តេចតេជោ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៣ ខែមេសា នេះ គឺសល់តែ១២​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ យើងនឹងដល់ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារីហ្គេម ដែលកម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ហើយ ដូច្នេះសម្តេចតេជោ សូមឱ្យរៀបចំព្រឹត្តិការណ៍នេះ អោយបានឲ្យបានល្អប្រសើរ និងរលូន ដើម្បី​ឱ្យ​ភ្ញៀវ​អន្តរជាតិទាំងអស់ពេលដែលមកដល់កម្ពុជាម្ដងហើយ គេចង់មក​ម្ដង​ទៀត​នៅ​ពេល​ក្រោយ​។សម្តេចតេជោមានប្រសាសន៍ទៀតថា បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមរួចហើយនោះ ព្រឹត្តិការណ៍ នៃ​ការ​បោះឆ្នោ​ត​ជាតិ នឹងត្រូវចូលមកដល់ ដូច្នេះសម្ដេចតេជោបាន អំពាវនាវ ធ្វើយ៉ាងណា​ឲ្យ​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាងមុខនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានការគាបសង្កត់ ដោយ​សេរី និង​យុត្តិធម៌ ពោលគឺត្រូ​វស្ថិតក្នុងបរិយាកាសល្អបំផុត។សម្ដេចក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានខិតខំ ដោះស្រាយសេវាសាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​មូល​ដ្ឋាន ឲ្យបានល្អប្រសើរ កុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ដោយប្រការអ្វីមួយ គឺត្រូវធ្វើ​ឲ្យ​បាន​លឿន ប្រកបដោយប្រសិទ្ធភាពជូនពួកគាត់ ,ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំ​ដោះស្រាយ​បញ្ហារ​បស់ពលករនៅក្រៅប្រទេសឲ្យបានល្អប្រសើរ ជាពិសេសការពារ​សិទ្ធិ​កម្ម​ករ​កុំឲ្យមា​ន​ការ​រំលោភបំពានផ្សេងៗ៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ ផ្តាំផ្ញើសមាគម សហជីពកម្មករ តំណាង មន្ត្រីរាជការ គ្រូបង្រៀន និង​សមាគម​សេដ្ឋកិច្ច ក្រៅប្រព័ន្ធបន្តគាំទ្របក្សប្រជាជនកម្ពុជា

2023/04/23 05:26:05 pm        462
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែង​ការ​កោត​សរសើរ និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅដល់ថ្នាក់ដឹកនាំសមាគម សហជីព កម្មករនិយោជិត តំណាង មន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ច ក្រៅប្រព័ន្ធ​ដែល​បាន​ជឿជាក់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ហើយតែងតែផ្តល់នូវការគាំទ្រ និងទំនុក​ចិត្ត​ឱ្យ​បក្ស​ដឹកនាំ​ប្រទេស​ជាតិ​មាន​ការ​រីកចម្រើន។សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​បែប​នេះ​ក្នុង​ឱកាសអញ្ជើញជាអធីបតី​ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាគម សហជីព កម្មករ និយោជិត និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុ​ប​ប្រមាណ ៣,៥០០នាក់ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​ លើក​ទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»។សម្តេចតេជោ​ បានសម្តែងនូវក្តីរីករាយដែលបានជួបសំណេះសំណាល និង​សួរ​សុខទុក្ខ​ថ្នាក់​ដឹក​នាំ​សមាគម សហជីព កម្មករនិយោជិត និងតំណាងមន្ត្រីរាជការ គ្រូបង្រៀន និង​តំណាង​សមាគម​សេដ្ឋកិច្ច ក្រៅប្រព័ន្ធហើយសម្តេចក៏បានអរគុណថ្នាក់ដឹកនាំ សមាគម សហជីព កម្មករនិយោជិត និង​តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ច ក្រៅប្រព័ន្ធទាំងអស់ ដែល​បាន​ជឿជាក់​ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលតែងផ្តល់ការគាំទ្រ និងទំនុកចិត្ត​ឱ្យ​បក្ស​ដឹក​នាំ​ប្រទេស​ជាតិ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។បើតាមឯកឧត្តមបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន​កម្ពុជា ប្រធានគណៈចលនាសហជីព និងជាប្រធានគណៈកម្មាធិការ​ដឹកនាំ​ការងារ​កសាង​គណបក្ស កសាងអង្គការសហជីព និងចលនា កម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន បានលើកបង្ហាញ នូវរបាយការណ៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការងារ​កសាង​សមាជិក​បក្ស​នៅ​តាម​អង្គកាសហជីព កម្មករ និយោជិត តាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានការងារនានា។ឯកឧត្តម បណ្ឌិត អ៉ិត សំហេង បានបន្តថា សមាជិកគណៈបក្សប្រជាជនកម្ពុជា នៅតាម​អង្គការ​សហជីព កម្មករ និយោជិត តាមរោងចក្រ សហគ្រាស និងគ្រឹះ ស្ថានការងារនានា ត្រូវបានកសាង និង​ពង្រីក​ជាបន្តបន្ទាប់ ជាមួយការគាំទ្រយ៉ាងខ្លាំងក្លា​លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕ អត្ថបទ៖ មុត សុទ្ធ

តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោ ហ៊ុន សែន មានអ្នកចូលរួម (Join) ជិត៧០ម៉ឺនSubscribersហើយ

2023/04/21 08:51:06 pm        391
ភ្នំពេញ៖ មកទល់រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមានសាធារណជន និងប្រជាពលរដ្ឋ មានអ្នកចូលរួម (Join) ចំនួន ៦៩៩.៦៩៦ Subscribers ហើយ។Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោបានផ្តល់ព័ត៌មានលឿនរហ័ស និងផ្លូវការ ពីសកម្មភាពការងារផ្ទាល់របស់សម្ដេចតេជោទៅដល់សាធារណជន និងប្រជាពលរដ្ឋទាំងក្នុងប្រទេស និងពិភពលោក។ ក្រៅពីនេះ Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោ ក៏បានចែករំលែកនូវ ព័ត៌មាន សំខាន់ៗពីប្រភពផ្សេងៗ រួមនឹងខ្សែភាពយន្តភាគ «កូនប្រុស ក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» និងបទចម្រៀងកម្សាន្តទាក់ទងនឹងវប្បធម៌ ប្រវត្តិសាស្រ្ដ ជាប្រចាំដល់ប្រជាពលរដ្ឋ និងសាធារណៈជនតាមដានកម្សាន្តផងដែរ។ សូមបញ្ជាក់ថា ក្រៅពីនេះ Channel តេឡេក្រាមផ្លូវការណ៍របស់សម្តេចតេជោ នៅសល់តែជាង ៣០០ Subscribers តែប៉ុណ្ណោះចំនួនអ្នកចូលរួមនឹងកើនដល់ ៧០ ម៉ឺន Subscribers ដែលចំនួននេះគឺជាចំនួនអ្នកចូលរួមច្រើនជាងគេលំដាប់ទីពីរនៅលើពិភពលោក៕

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបន្តជួយគ្រប់គ្រង កុំឱ្យមានការដំឡើងតម្លៃប្រេងសាំងតាមចិត្ត

2023/04/20 05:35:21 pm        333
ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២០ ខែមេសា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកល ចាប់ផ្តើមឡើងថ្លៃវិញហើយ ដែលការណ៍នេះ នឹងធ្វើឱ្យតម្លៃប្រេងសាំងក្នុងស្រុកឡើងថ្លៃប្រេងទៅតាមយន្តការទីផ្សារ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “យើងមិនមែនជាអ្នកផលិតប្រេងទេ តម្លៃប្រេងសាំងតែងតែមានការឡើងចុះៗ ប៉ុន្តែយើងជួយគ្រប់គ្រងកុំឱ្យដំឡើងថ្លៃតាមចិត្ត”។ក្រសួងពាណិជ្ជកម្ម លើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ ចំនួន ៦,៥ សេនដុល្លារ ក្នុង១លីត្រដដែល ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា។តាមរបាយការណ៍ក្រសួងសាធារណការ បច្ចុប្បន្ន កម្ពុជា មានរថយន្តសរុបជាង១លាន គ្រឿង និងម៉ូតូ ជាង៥លានគ្រឿង៕អត្ថបទ៖ វណ្ណៈ

សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋប្រមូលចំណូលពន្ធបានជាង១.០០០លានដុល្លារអាមេរិក ក្នុងខែមីនា ឆ្នាំ២០២៣

2023/04/20 05:26:48 pm        320
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានទទួលចំណូលពន្ធ ទាំងពន្ធគយ និងពន្ធដារ សរុបចំនួន ១ពាន់លានដុល្លារអាមេរិក ក្នុងខែមីនា ដែលចំនួននេះបានកើនឡើងពី៩០០លាន ដែលសម្រេចបានក្នុងខែមីនាឆ្នាំមុន។ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព នៃមន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី២០ ខែមេសា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖“ក្នុងខែមីនា យើងទទួលបានចំណូលពន្ធ ប្រមាណ១០០០លានដុល្លារ ដោយសារខែមិនា ជាខែដែលមានចំណូលពន្ធកើនឡើង ដោយឆ្នាំមុន យើងបានតែប្រហែលជាង៩០០លានដុល្លារ”។ កម្ពុជាមានស្ថាប័នចំនួនពីរ ដែលទទួលខុសត្រូវក្នុងការប្រមូលពន្ធ គឺអគ្គនាយកដ្ឋានពន្ធដារ ដែលផ្តោតលើពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូលពន្ធ លើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ និងមួយទៀតគឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករដែលប្រមូលពន្ធលើទំនិញចូល និងចេញពីប្រទេស។យោងតាមរបាយការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបានប្រមូលចំណូលពន្ធ បានចំនួន ១ ៩០៧ លានដុល្លារក្នុងត្រីមាស១ ឆ្នាំ២០២៣នេះ កើនឡើង ២,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕ អត្ថបទ៖ វណ្ណៈ

សម្តេចពិជ័យសេនា ទៀបាញ់ បំពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត

2023/04/20 05:04:00 pm        251
ភ្នំពេញ៖ សម្តេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ជូនឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ៕

សម្ដេចតេជោ ហ៊ុន សែន បង្ហោះ អត្ថបទវិភាគមួយ ក្រោមចំណងជើងថា៖ កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច

2023/04/20 07:27:28 am        341
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១៩ ខែមេសា នេះ តាមរយៈតេឡេក្រាម បានបង្ហោះ អត្ថបទវិភាគមួយ ក្រោមចំណងជើងថា៖ កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច។អត្ថបទវិភាគនេះ ក្រុមស្រាវជ្រាវ វិភាគ និងព្យាករណ៍ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំក្រោមចំណងជើងថា «កម្ពុជា និងការកើនអំណាចរបស់រដ្ឋតូច» ដើម្បីគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។សេចក្ដីក្នុងបទវិភាគនេះបានលើកឡើងពីការដឹកនាំរបស់សម្តេចតេជោ ក្នុងតួនាទីជានាយករដ្ឋមន្ត្រីធ្វើឲ្យប្រទេសមហាអំណាចជាច្រើនមើលឃើញពីផលប្រយោជន៍ទំនាក់ទំនងនយោបាយក្នុងតំបន់របស់កម្ពុជា។ ក្រៅពីនេះអត្ថវិភាគនេះ ក៏បានលើកឡើងពីការបន្តដឹកនាំប្រទេសកម្ពុជារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត ផងដែរ។

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះកាលពី៤៨ឆ្នាំមុន សម្តេចកំពុងសន្លប់បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង(១៦ មេសា ១៩៧៥ - ១៦ មេសា ២០២៣)

2023/04/16 02:12:23 pm        498
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ តាមរយៈតេឡេក្រាមបានបង្ហាញរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ខ្លឹមសារថា ៤៨ឆ្នាំមុនពេលនេះ សម្តេចកំពុងសន្លប់ បន្ទាប់ពីត្រូវរបួសភ្នែកឆ្វេង(១៦ មេសា ១៩៧៥-១៦ មេសា ២០២៣)។ សង្រ្គាមវាបែបនេះ ហើយបំផ្លាញគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្ស។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “សំណាងល្អខ្ញុំនៅមានជិវិត និងបានចូលរួមកសាងសន្តិភាព និងរក្សាសន្តិភាពដែល ៤៨ឆ្នាំក្រោយប្រជាជនបានសប្បាយរីករាយក្រោមម្លប់ នៃសន្តិភាពនេះ។រក្សាសន្តិភាពបាន គឺរក្សាបានគ្រប់យ៉ាងរាប់ទាំងជីវិតមនុស្សដែលយើងត្រូវរួមគ្នារក្សាសន្តិភាពនេះឲ្យខាងតែបាន”៕

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យលុបចោលទាំងស្រុងរាល់កិច្ចសន្យាដែលយកប្រាក់សម្រាប់ការចូលខេត្តកែប

2023/04/15 06:35:48 pm        365
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាឱ្យលុបចោលទាំងស្រុងរាល់កិច្ចសន្យានានាដែលបានយកប្រាក់ពីប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានទៅលេងកម្សាន្តនៅក្នុងខេត្តកែប។ នេះបើយោងតាមសារសំឡេងរបស់សម្ដេចតេជោដែលបានផ្សព្វផ្សាយតាមបណ្ដាញតេឡេក្រាមនាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ ។នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈតេឡេក្រាម សម្ដេចបានចែករំលែក រូបថតយកសំណេរពីអាខោន Facebook ឈ្មោះ Samnang Nov ដែលបានរិះគន់យ៉ាងចាស់ដៃចំពោះរដ្ឋបាលខេត្តកែប ដែលបានដាក់ឱ្យមានអ្នកចាំយកលុយពីអ្នកធ្វើដំណើរពេលចូលទៅលេងកម្សាន្តនៅខេត្តកែប។ ភ្ជាប់ទៅនឹងរូបថត និងសំណេរពលរដ្ឋ សម្តេចតេជោ ក៏បានសួរ បញ្ជាក់សារយ៉ាងខ្លីថា «តើរឿងនេះជាការពិតទេ ឯកឧត្តមអភិបាលខេត្តកែប?»។ក្រោយមកនៅម៉ោងប្រមាណ ១១ និង២០ នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ បានចេញសារសំឡេង បញ្ជាឱ្យលុបចោលទាំងស្រុងរាល់កិច្ចសន្យាដែលយកប្រាក់ពីប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិសម្រាប់ការចូលទៅកាន់ខេត្តកែប ដោយសម្ដេចបានចាត់ទុកការយកប្រាក់ពីភ្ញៀវទេសចរជាតិ អន្តរជាតិនេះជាអំពើឆោតឆ្ងង់របស់រដ្ឋបាលខេត្ត។ក្រោយការចោទសួររបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការយកលុយភាស៊ីពីអ្នកធ្វើដំណើរចូលខេត្តកែបបានបន្តិច លោក សោម  ពិសិដ្ឋ អភិបាលខេត្តកែបបានប្រកាសភ្លាមៗថា ចាប់ពីម៉ោងនេះទៅ(១៥ ខែមេសា ឆ្នាំ២០២៣)រដ្ឋបាលខេត្តកែបបានណែនាំក្រុមវិនិយោគបញ្ឈប់មិនអោយយកថ្លៃភាស៊ីឡើយ ហើយរដ្ឋបាលខេត្តនឹងធ្វើកិច្ចការនេះបន្តទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរីនៅខេត្តកែប ក្រោមដំបូលសន្តិភាពសម្ដេចតេជោ៕(ដោយទៈ វ៉ន ដារ៉ា)

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM