សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

UN៖ ឥណ្ឌានឹងកើនលើសចិន ជាប្រទេសមានប្រជាជនច្រើនបំផុតលើពិភពលោកនៅខែមេសានេះ

2023/04/25 07:15:01 pm        64
ឥណ្ឌា៖ អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃថា ប្រទេសឥណ្ឌានឹងក្លាយជាប្រទេសដែលមានប្រជាជនច្រើនបំផុតរបស់ពិភពលោកនៅចុងខែនេះ ដែលនឹងកើនលើសប្រទេសចិន ដែលសម្បូរដោយពលរដ្ឋវ័យចំណាស់។កំណត់ត្រាជាប្រវត្តិសាស្ត្រនេះ បានចោទជាសំណួរថា តើប្រទេសឥណ្ឌាអាចចម្លងយកបានដែរទេ នូវភាពជោគជ័យផ្នែកសេដ្ឋកិច្ច ដែលបានធ្វើឱ្យប្រទេសចិនក្លាយជាមជ្ឈមណ្ឌសេដ្ឋកិច្ចពិភពលោក និងជាមហាអំណាចសកលឈានមុខ។ព័ត៌មាននេះបានកើតឡើងនៅពេលប្រទេសឥណ្ឌាកំពុងជំរុញខ្លួនឯងក្នុងនាមជាតួអង្គអន្តរជាតិកំពុងលេចធ្លោ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 នៅឆ្នាំនេះ។ វាក៏នឹងក្លាយជាគោលដៅដ៏ទាក់ទាញបន្ថែមទៀតសម្រាប់ក្រុមហ៊ុនពហុជាតិសាសន៍ដែលកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។អង្គភាពកិច្ចការសង្គមកិច្ច និងសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា នៅដំណាច់ខែមេសាចំនួនប្រជាជនរបស់ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១.៤២៥ពាន់លាននាក់ ដែលមានន័យថាវាបានផ្គូរផ្គងគ្នាហើយក្រោយមកកើនលើសប្រទេសចិនដីគោក។ការព្យាករណ៍ គឺផ្អែកលើការប៉ាន់ស្មានចុងក្រោយបំផុតនៃចំនួនប្រជាជនពិភពលោក។ វាមិនច្បាស់នោះទេថា នៅពេលណាចំនួនប្រជាជនឥណ្ឌានឹងកើនឡើងលើសប្រទេសចិន។ វាប្រហែលជាបានកើនលើសរួចហើយ។ អ្នកជំនាញសិក្សាស្រាវជ្រាវពីប្រជាជននិយាយថា ការកំណត់ទិន្នន័យចំនួនប្រជាជន ពុំអាចគណនាកាលបរិច្ឆេទបាននោះទេ។  រដ្ឋាភិបាលឥណ្ឌាដែលពុំបានធ្វើជំរឿនចាប់តាំងពីឆ្នាំ២០១១ មិនបានធ្វើការអត្ថាធិប្បាយជាផ្លូវការលើការប៉ាន់ប្រមាណនេះទេ។ លោក John Wilmoth អង្គភាពទទួលបន្ទុកបែងចែកចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលក្នុងទីក្រុងញូវយ៉ក ថាពេលវេលានៃពេលដែលប្រទេសឥណ្ឌាកើនលើសប្រទេសចិនក្នុងចំនួនប្រជាជន នឹងទំនងជាត្រូវបានពិ និត្យឡើងវិញនៅពេលដែលប្រទេសឥណ្ឌាធ្វើជំរឿនបន្ទាប់របស់ខ្លួន៕

តុលាការកំពូលអាមេរិកនឹងសម្រេចថា មន្ត្រីសាធារណៈអាចបិទអ្នករិះគន់នៅលើបណ្ដាញសង្គមបានដែរ ឬអត់

2023/04/25 07:07:36 pm        69
អាមេរិក៖ តុលាការកំពូលសហរដ្ឋអាមេរិក ដែលកំពុងស្វែងរកសិទ្ធិបញ្ចេញមតិដោយសេរីនៅលើបណ្ដាញផ្សព្វផ្សាយសង្គម កាលពីថ្ងៃចន្ទ បានយល់ព្រមពិចារណាថា តើវិសោធនកម្មទី១ របស់រដ្ឋធម្មនុញ្ញនឹងហាមឃាត់មន្ត្រីរដ្ឋាភិបាលពីការប្លុក ឬបិទការរិះគន់របស់ពួកគេនៅលើ platforms ដូចជា Facebook និង Twitter ឬយ៉ាងណា?។ ក្រុមចៅក្រុមបានទទួលយកបណ្ដឹងឧទ្ធរណ៍មួយដោយសមាជិកក្រុមប្រឹក្សាសាលារដ្ឋចំនួនពីរ ពីទីក្រុង Poway នៅក្នុងរដ្ឋកាលីហ្វនីញ៉ា ភាគខាងត្បូង នៃសេចក្ដីសម្រេចរបស់តុលាការជាន់ទាប របស់អាណាព្យាបាលសិស្សដែលបានប្ដឹង ក្រោយត្រូវបានបិទទំព័រ Facebook និង គណនីយ្យTwitterដែលត្រូវបានរក្សាទុកដោយក្រុមមន្ត្រី។    ក្រុមចៅក្រមក៏បានទទួលបណ្ដឹងឧទ្ធរណ៍មួយផងដែរពីបុរសម្នាក់នៅរដ្ឋមីជីហ្គិន របស់តុលាការជាន់ទាបប្រឆាំងនឹងរូបគេ បន្ទាប់ពីគេបានប្ដឹងមន្ត្រីក្រុងនៅក្នុងទីក្រុង Port Huron ដែលបានប្លុកខ្លួននៅលើបណ្ដាញសង្គម Facebook ក្រោយបង្ហោះខ្លឹមសាររិះគន់ ធ្វើឡើងដោយដើមចោទ អំពីការឆ្លើយតបវិធានការវីរុស Covid-19 របស់រដ្ឋាភិបាលប្រចាំតំបន់៕

ការផ្ទុះឃ្លាំងស្តុកគ្រាប់រំសេវប្រឆាំងភេរវកម្មនៅប៉ាគីស្ថាន បណ្តាលឲ្យមនសុ្ស ១៣នាក់ស្លាប់

2023/04/25 07:02:06 pm        78
ប៉ាគីស្ថាន៖ នគរបាលនិយាយថា ការផ្ទុះ២លើកនៅឃ្លាំងស្តុកគ្រាប់រំសេវប្រឆាំងភេរវកម្ម នៅប្រទេសប៉ាគីស្ថានភាគពាយ័ព្យ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៣នាក់ស្លាប់ និងរងរបួសជាង៥០នាក់ កាលពីថ្ងៃចន្ទ។លោក Akhtar Hayat មន្ត្រីជាន់ខ្ពស់នគរបាលនិយាយថា ការផ្ទុះ បានធ្វើឲ្យរញ្ជួយការិយាល័យប្រឆាំងភេរវកម្ម នៅតំបន់ជ្រលងភ្នំ Swat ភាគពាយ័ព្យ ដែលកាលពីពេលមុន ត្រូវបានគ្រប់គ្រងរយៈពេលយូដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម មុនពេលពួកគេត្រូវបានបោសសម្អាតចេញក្នុងប្រតិបត្តិការយោធាក្នុងឆ្នាំ២០០៩ ។ អ្នកនាំពាក្យរបស់លោក បាននិយាយនៅក្នុងសចក្តីថ្លែងការណ៍ថា គ្រាប់រំសេវ បានឆាបឆេះ ដែលបញ្ហានេះភាគច្រើនប្រហែលជាដោយសារតែការឆ្លងចរន្តអគ្គិសនី។ គ្មានភស្តុតាងនៃការវាយប្រហារពីខាងក្រៅដែលបានកើតឡើងនោះទេរហូតមកដល់ពេលនេះ។នគរបាល និងយោធា ប្រទេសប៉ាគីស្ថាន មានវត្តមានច្រើននៃបុគ្គលិកប្រឆាំងភេរវកម្មនៅក្នុងតំបន់ជ្រលងភ្នំនេះ ជាទីកន្លែងកំណើតរបស់លោក Mullah Fazlullah អតីតប្រមុខក្រុមតាលីបង់ប៉ាគីស្ថាន ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស ក្នុងប្រទេសអាហ្វហ្គានីស្ថានដែលនៅជិតខាងក្នុងឆ្នាំ២០១៨។លោក Hayat និយាយថា អ្នកនាំពាក្យនិយាយថា ទិដ្ឋភាពផ្សេងទៀតនៃការផ្ទុះនេះ កំពុងត្រូវបានស៊ើបអង្កេត។ ភាគច្រើននៃអ្នកដែលបានស្លាប់ក្នុងការផ្ទុះនេះ គឺជាមន្ត្រីនគរបាលប្រឆាំងភេរវកម្ម ហើយស្ត្រីម្នាក់ និងកូនរបស់នាង ដែលដើរឆ្លងកាត់ជិតអគារនោះ បានស្លាប់ផងដែរ។ មន្ត្រីរដ្ឋបាលមន្ទីរពេទ្យម្នាក់ និយាយថា ខាងមន្ទីរពេទ្យបានទទួលអ្នករងរបួសជាច្រើនដើម្បីព្យាបាល ដែលមួយចំនួនក្នុងចំណោមពួកគេរងរបួសធ្ងន់៕

ចិន និយាយថាខ្លួនគោរពអធិបតេយ្យភាពរបស់រដ្ឋអតីតសហភាពសូវៀត ក្រោយសហភាពអឺរ៉ុបផ្ទុះកំហឹង

2023/04/25 06:54:23 pm        172
ចិន៖ ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទទី២៤មេសាថា ប្រទេសចិន គោរពឋានៈរបស់បណ្ដារដ្ឋអតីតសហភាពសូវៀត ជាប្រទេសមានអធិបតេយ្យភាព ជាការដកខ្លួនឯងចេញពីការអត្ថាធិប្បាយដោយប្រេសិតពិសេសរបស់ខ្លួនប្រចាំនៅទីក្រុងប៉ារីស ដែលបានបង្កឲ្យមានការផ្ទុះកំហឹងក្នុងចំណោមប្រទេសមួយចំនួនជាសមាជិករបស់សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសមួយចំនួនរបស់ប្លុកសហភាពអឺរ៉ុប បាននិយាយថា ការធ្វើអត្ថាធិប្បាយដោយឯកអគ្គរដ្ឋទូតចិន លោក លូ ស្ហាយឹ (Lu Shaye) ដែលលោកបានចោទជាសំណួរអំពីអធិបតេយ្យភាពរបស់អ៊ុយក្រែន និងបណ្ដារដ្ឋអតីតសហភាពសូវៀតដទៃទៀត គឺមិនអាចទទួលយកបានឡើយ និងបានស្នើឲ្យទីក្រុងប៉េកាំងបញ្ជាក់ពីជំហររបស់ខ្លួន។  ដោយត្រូវបានសួរថា តើការអត្ថាធិប្បាយរបស់លោកលូ បានបង្ហាញពីជំហរជាផ្លូវការរបស់ចិន ដែរឬទេ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បាននិយាយថាទីក្រុងប៉េកាំង គោរពឋានៈរបស់បណ្ដារដ្ឋអតីតសហភាពសូវៀត ជាប្រទេសមានអធិបតេយ្យភាព ក្រោយការដួលរលំសហភាពសូវៀត។លោកស្រី Mao បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា រាល់ការអត្ថាធិប្បាយរបស់លោកស្រីស្ដីពីអធិបតេយ្យភាពសុទ្ធតែតំណាងឲ្យជំហរផ្លូវការរបស់រដ្ឋាភិបាល។   ក្រោយមកស្ថានទូតចិននៅក្នុងទីក្រុងប៉ារីស បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដើម្បីនិយាយថា ការអត្ថាធិប្បាយរបស់លោក លូ ស្ដីពីអ៊ុយក្រែន មិនមែនជាអំណះអំណាងខាងនយោបាយទេ តែជាការបង្ហាញពីទស្សនៈផ្ទាល់ខ្លួនប៉ុណ្ណោះ៕

សម្ដេចតេជោប្រកាសថា នឹងបង្រៀនមន្រ្ដីគណបក្សប្រជាជនដោយផ្ទាល់អំពីវិធីសាស្រ្ដនៃការវិភាគ

2023/04/25 06:01:10 pm        220
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោយសម្ដេចសង្កេត​ឃើញ​ការវិភាគរបស់មន្រ្ដីមួយចំនួននាពេលបច្ចុប្បន្ននេះនៅមានកម្រិត សម្ដេចមានបំណងបង្រៀន អំពីវិធីសាស្រ្ដវិភាគជាបទពិសោធន៍ផ្ទាល់របស់សម្ដេចដែលបានឆ្លងកាត់ក្នុងការដឹកនាំប្រទេសកម្ពុជាកន្លងមកទៅ ដល់មន្រ្ដីគណបក្សប្រជាជនកម្ពុជា នាថ្ងៃខាងមុខ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្ដេចអញ្ជើញប្រគល់​សញ្ញាបត្រដល់ គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ ពាន់នាក់ ដែលបាន​បញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានជាតិអប់រំ។សម្ដេចតេជោ បានមានប្រសាសន៍ថា វិធីសាស្រ្ដនៃការវិភាគត្រឹមត្រូវ ពិតជាមានសារៈសំខាន់ខ្លាំង​ណាស់​សម្រាប់មន្រ្ដីនៅក្នុងការដឹកនាំធ្វើកិច្ចការងារផ្សេងៗ ជាពិសេសទាក់ទងទៅនឹងការវិភាគ​សភាពការណ៍ និងស្ថានការណ៍នានាដែលអាចនឹងកើតមានឡើង។សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះគណបក្សប្រជាជនមានការបង្រៀន​លើការវិភាគ​នេះ​ហើយ ប៉ុន្ដែមានចំណុចសំខាន់ៗមួយចំនួនគឺសម្ដេចចង់បង្រៀនដោយផ្ទាល់តែម្ដង ដែលជា​បទពិសោធន៍ផ្ទាល់របស់សម្ដេចបាននិពន្ធចេញមក ជាពិសេសវិធីសាស្រ្ដក្នុងការដឹកនាំ ដើម្បីទុក​ជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់មន្រ្ដីរាជការក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យបានល្អដល់ប្រជាពលរដ្ឋ៕ អត្ថបទ៖វ៉ន ដារ៉ា

សម្តេចតេជោ៖ អ្នកនយោបាយចាស់មួយរូបកំពុងនៅក្រៅស្រុក ប្រៀបបានដូចជាក្មេងបៀមដៃ

2023/04/25 05:06:33 pm        188
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យអ្នកនយោបាយជើងចាស់​មួយរូប សព្វថ្ងៃកំពុងរត់ចោលស្រុកនោះ ប្រៀបបានដូចជាក្មេងបៀមដៃ ខណៈបុគ្គលរូបនេះតែងតែ​លើកឡើងម្តង ហើយម្តងទៀតថា សម្តេចជាមនុស្សល្ងង់ ប៉ុន្តែខ្លួនបែជាឲ្យសម្តេចប្រើបាន រួមទាំងជួយពង្រឹងអំណាចដល់សម្តេច និងគណបក្សប្រជាជនកម្ពុជាទៅវិញ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាមានការហួសចិត្ត​យ៉ាងខ្លាំង​ចំពោះបុគ្គលមួយរូប(ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី) ដែលបានប្រមាថសម្តេចថា មានរាសីទាបជាងគេ និងល្ងង់ជាងគេ ប៉ុន្តែបុគ្គលនោះប៉ងប្រាថ្នាចង់ធ្វើជានាយករដ្ឋមន្រ្តី ជា​យូរ​ណាស់​មកហើយ តែមិនបានសម្រេច ខណៈគេថាសម្តេចរាសីទាបជាងគេ បែរជាបានធ្វើនាយក​រដ្ឋមន្រ្តី​រហូតមក ដោយសារតែមានការជឿជាក់ពីបងប្អូនប្រជាពលរដ្ឋ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា មានសត្រូវដែលមានការ វៃឆ្លាតគឺល្អជាងមានមិត្តដែលល្ងង់ និងខ្សោយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសត្រូវ សម្តេចមួយរូប ដែលកំពុងរត់ចោលស្រុកនោះ គឺជាបុគ្គលល្ងង់បំផុត ខណៈគេកំពុង​រាំវង់​ តែ​បែរជាបុគ្គលនោះ ​ទៅរាំបទស្នូទៅវិញ៕អត្ថបទបាន ចក់

សម្តេចតេជោ ចំអកឱ្យប្រទេសខ្លះតាំងខ្លួនបិតាប្រជាធិបតេយ្យ តែទៅគាំទ្ររដ្ឋប្រហារយោធា និងគាំទ្ររបបខ្មែរក្រហម

2023/04/25 04:47:11 pm        229
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងបែបចំអកឲ្យប្រទេសខ្លះតាំងខ្លួនជាប្រទេសបិតាលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែបែជាគាំទ្ររដ្ឋប្រហារយោធាទម្លាក់សម្តេចឪ និងរបបខ្មែរក្រហមនៅក្នុងអង្គការសហប្រជាជាតិ ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ទៅវិញ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និង​បុគ្គលិកអប់រំជាង២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចបានប្រាប់ដល់បរទេសខ្លះរួចមក​ហើយថា កុំឲ្យធ្វើកំហុសលើកទីបីទៀតដល់កម្ពុជា ដោយយកលទ្ធិប្រជាធិបតេយ្យធ្វើជាលេស ខណៈកំហុសទាំងពីរ ដែលបរទេស បានធ្វើគឺបានសម្លាប់ប្រជាជនកម្ពុជា​អស់ជាច្រើននាក់ រួមទាំងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា កំហុស ដែលពួកអួតអាងថា ជាប្រទេសបិតាលទ្ធិប្រជាធិបតេយ្យបានធ្វើមកលើកម្ពុជានោះ គេមិនដែល​ប្រើពាក្យថា«សូមទោស»ដល់កម្ពុជានោះទេ គឺគេគ្រាន់តែប្រើពាក្យថាមានការសោកស្តាយ ដែលបានគាំទ្រដល់ លន់ នល់ ដែលបានធ្វើរដ្ឋប្រហារយោធាទម្លាក់សម្តេចឪ ឬសោកស្តាយដែលបានគាំទ្រខ្មែរក្រហមនៅក្នុងអង្គការសហប្រជាជាតិ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយទង្វើរបស់គេទាំងនោះឲ្យប្រជាជនកម្ពុជាភ្លេចនោះ គឺមិនងាយ​នោះឡើយ ខណៈភាពឈឺចាប់ទាំងនេះត្រូវបានដក់ក្នុងចិត្តប្រជាជនខ្មែរជានិច្ច៕អត្ថបទ៖ បាន ចក់

សម្ដេចតេជោឱ្យឯកឧត្ដម អូស្មាន ហាស្សាន់ ជម្លៀសនិស្សិតខ្មែរអ៊ិស្លាម ៦នាក់ ចេញពីប្រទេសស៊ូដង់

2023/04/24 05:34:08 pm        186
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាឱ្យឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស យកចិត្តទុកដាក់ ពិនិត្យមើលនិស្សិតខ្មែរអ៊ិស្លាមចំនួន ៦ នាក់កំពុងសិក្សា និងរស់នៅប្រទេសស៊ូដង់ ដើម្បីរកឱកាសជម្លៀសចេញ ខណៈប្រទេសនេះកំពុងផ្ទុះសង្គ្រាមខ្លាំង។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្ដេច និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ បានមានប្រសាសន៍ថា សង្គ្រាមគឺជាទុក្ខកង្វល់របស់មនុស្សទាំងអស់​នៅក្នុង​សកលលោក។ ដូចនៅថ្ងៃនេះកម្ពុជាកំពុងមានការជួបជុំជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ដើម្បីអបអរសាទរ និងធ្វើបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ក្នុងវត្តព្រះបារមីវង្កតបុរី ប៉ុន្ដែនៅប្រទេសស៊ូដង់កំពុងផ្ទុះឡើងនៅសង្គ្រាមដ៏ខ្លាំង។ សូមបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដោយបានដាក់ចេញនៅគោលនយោបាយឈ្នះ ឈ្នះ និងយុទ្ធសាស្រ្ដ​ចតុកោណ បានស្ដារប្រទេសកម្ពុជាចេញពីចំណុចសូន្យ ធ្វើឱ្យកម្ពុជាមានការរីកច្រើន​គ្រប់វិស័យនិងមានសន្ដិភាពពេញលេញរហូតដល់បច្ចុប្បន្ន។ តាមរយៈសមិទ្ធផលនេះ សម្ដចេតេជោ និងប្រជាពលរដ្ឋគ្រប់ទិសទីបានប្ដេជ្ញារក្សាឱ្យបាននូវ​សុខសន្ដិភាពរបស់កម្ពុជា៕អត្ថបទ៖វ៉ន ដារ៉ា

សម្តេចតេជោ ថ្លែងថា សម្តេចត្រូវបានបំបែកឯតទគ្គកម្មលើពិភពលោក ជាអ្នកកាន់តំណែងនាយករដ្ឋមន្រ្តីយូរជាងគេ

2023/04/24 04:39:46 pm        264
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចត្រូវបានបំបែក​ឯតទគ្គកម្ម​លើពិភពលោក ជាអ្នកកាន់តំណែតនាយករដ្ឋមន្រ្តីយូរជាងគេ ខណៈតំណែងនេះ មានបុគ្គលខ្លះប្រាថ្នាចង់បានតែធ្វើទៅមិនរួច បើទោះបីជាជាតិក្រោយក៏មិនអាចដែរនោះ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើក​ឡើងថា មានបុគ្គលខ្លះចង់ធ្វើធំជា«នាយករដ្ឋមន្រ្តី ប៉ុន្តែការប្រាថ្នារបស់បុគ្គល​នោះមិនបាន​សម្រេចទៅបាន បើទោះបីជាទៅជាតិក្រោយក៏មិនអាចទៅរួចដែរ ខណៈតំណែងជានាយករដ្ឋ​មន្រ្តីនេះត្រូវបានប្រជាពលរដ្ឋផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនដល់សម្តេចជារៀង​រហូតមកហើយនោះ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានប្រកាសហាមមិនឲ្យអាជ្ញាធរ ធ្វើការយាមកាមតឹងរឹងពេកផងដែរ ពេលដែលសម្តេច និងក្រុមគ្រួសារធ្វើដំណើរ​កំសាន្ត​ជា​លក្ខណៈឯកជន ខណៈការការពារតឹងរឹងពេកបែបនេះនាំឲ្យរំខានដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី

2023/04/24 04:01:30 pm        344
ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា​ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅ​សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ពុទ្ធបរិស័ទទាំងអស់ ដែលបានរួមគ្នាធ្វើឱ្យមានសមិទ្ធផលធំៗ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ដើម្បីបម្រើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រផងដែរ។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពីដើមឡើយទីអារាមវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំងនេះ គ្រាន់តែជាកន្លែងស្នាក់នៅរបស់ជនភៀសសិកមកពីខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងការនិមន្តភៀសព្រះកាយរបស់ព្រះសង្ឃផងដែរ។សម្តេចតេជោ បានបញ្ជាក់ថា សាសនាទាំងឡាយនៅកម្ពុជា បានរស់រានឡើងវិញក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ព្រះពុទ្ធសាសនា បានក្លាយជាសាសនារបស់រដ្ឋ ហើយទីវត្តអារាម កន្លែងសក្ការៈបូជា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក្នុងវិស័យព្រះពុទ្ធសាសនា ត្រូវបានបើកឱ្យដំណើរការ ឡើងវិញជាបន្តបន្ទាប់។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្នាំ២០២៣នេះ គឺជាខួប២៥ឆ្នាំ នៃមរណភាពម្តាយសម្តេច, ខួប១០ឆ្នាំ នៃមរណភាពឪពុកសម្តេច និងខួប១០០ឆ្នាំ នៃជន្មាយុឪពុកសម្តេច ដែលក្រុមគ្រួសារសម្តេច នឹងធ្វើពិធីឡើងព្រមជាមួយគ្នានៅឆ្នាំនេះតែម្តង ដើម្បីរំលឹកគុណអ្នកមានគុណទាំងពីរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ក្រុមហ៊ុនប៊ុយ៉ុង ដែលបានផ្តល់កន្លែង និងសម្រួលដល់ការទស្សនាផ្ទាំងទស្សនីយភាពល្ខោនបាសាក់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍សង្ក្រាន្តនានា បានទាក់ទាញប្រជាពលរដ្ឋដើរទស្សនា កម្សាន្តសប្បាយរីករាយ ប្រមាណ១៣លាននាក់ ខណៈដែលនៅរាជធានីភ្នំពេញមានប្រមាណ ១លាននាក់ផងដែរ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អាណាចក្ររីកចម្រើន ធ្វើឱ្យវិស័យពុទ្ធចក្រ ក៏មានការរីកចម្រើនផងដែរ។ ប្រជាពលរដ្ឋមានជីវភាពធូរធា ចង្ហាន់សម្រាប់ព្រះសង្ឃក៏បបូរផងដែរ រួមទាំងសទ្ធាជ្រះថ្លា កសាងទីអារាមផងដែរ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកបច្ច័យពីការចូលរួមរបស់ក្រុមគ្រួសារសម្តេច(ត្រកូលហ៊ុន និងត្រកូលឌី), រដ្ឋបាលរាជធានីភ្នំពេញ និងសទ្ធាជ្រះថ្លារបស់ប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងពិធីយបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជូនគណៈកម្មការវត្តរៀបចំចាត់ចែងតាមការគួរ។សម្តេចតេជោ ហ៊ុន សែន ប្រាប់ឱ្យឯកឧត្ដម អូស្មាន ហាស្សាន់ យកចិត្តទុកដាក់ពិនិត្យមើលនិស្សិតខ្មែរចំនួន៦នាក់ ដែលកំពុងសិក្សានៅប្រទេសស៊ូដង់ ដើម្បីអាចជម្លៀសចេញមកប្រទេសម៉ាឡេស៊ី ខណៈនៅស៊ូដង់កំពុងផ្ទុះសង្គ្រាមខ្លាំង។សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យបុគ្គលខ្លះប្រាថ្នាចង់ធ្វើធំ«នាយករដ្ឋមន្រ្តី» ប៉ុន្តែការប្រាថ្នារបស់បុគ្គលនោះមិនបានសម្រេច បើទោះបីជាទៅជាតិក្រោយក៏មិនអាចទៅរួចដែរ ខណៈតំណែងជានាយករដ្ឋមន្រ្តីនេះត្រូវបានប្រជាពលរដ្ឋផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនដល់សម្តេចជារៀងរហូតមកហើយនោះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ៖ ទោះបីមានការឈ្លានពានពីប្រទេសជិតខាង តែពលរដ្ឋកម្ពុជា នៅតែមានឱកាសធ្វើបុណ្យទានប្រកបដោយសទ្ធាជ្រះថ្លា
10/04/2026 05:10 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញកាន់បិណ្ឌទី៨ និងនាំយកទេយ្យវត្ថុប្រគេនវត្តចំនួន១៣វត្ត និងចែកអំណោយដល់យាយជីតាជី នៅខេត្តពោធិ៍សាត់
10/04/2026 04:10 PM
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ៖ វិស័យធនាគារបានបន្តរក្សាលំនឹង និងមានសុខភាពល្អជាធម្មតា
10/04/2026 04:10 PM
លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
10/04/2026 04:10 PM
ប្រតិបត្តិការបង្ក្រាប Online Scam នៅប៉ោយប៉ែត ឃាត់ខ្លួនមនុស្សជិត៦០០នាក់
10/04/2026 03:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងកោះធំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារវីរៈកងទ័ព និងគ្រួសារក្រីក្រក្នុងស្រុកស្អាង និងកោះធំ សរុប ១៨០០គ្រួសារ
10/04/2026 03:10 PM
ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន មានសន្ទុះខ្លាំង ខណៈការដឹកជញ្ជូនអង្ករចំនួន ២០.០០០តោនបានចាប់ផ្តើមចេញដំណើរហើយ
10/04/2026 03:10 PM
រដ្ឋមន្ត្រីសុខាភិបាល៖ ការតម្កល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងជានិច្ចរបស់រាជរដ្ឋាភិបាល
10/04/2026 03:10 PM
អតីតសមាជិកគណបក្សប្រឆាំង ចំនួន៣៩នាក់ សម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
10/04/2026 03:10 PM
នេប៉ាល់ប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ និងទាមទារភាពយុត្តិធម៌អាកាសធាតុ
10/04/2026 02:10 PM