ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិមូលនិធិ Nippon ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/08/05 11:30:41 pm        321
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងសទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។សូមបញ្ជាក់ថា មូលនិធិ Nippon បានជួយប្រទេសកម្ពុជា តាមរយៈ ការអនុវត្តគម្រោងមួយចំនួនក្នុងវិស័យអប់រំ, ការថែទាំសុខភាព, និងពិការភាព។ The Nippon Foundation ដែលក្នុងរយៈកាល ៣០ ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជា ដោយក្នុងនេះ ប្រជាជនកម្ពុជាជាច្រើនបានទទួលនូវអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជា ការទទួលបាននូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានឱកាសត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញ។

សម្តេចធិបតី៖ ការកសាងព្រែកជីកហ្វូណនតេជោ ផ្សារភ្ជាប់នឹងភូមិសាស្ត្រប្រវត្តិសាស្ត្រ សំដៅជំរុញកសិកម្ម ភស្តុភាកម្ម

2024/08/05 10:29:03 pm        172
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យ និងការសម្រេចចិត្តសាងសង់ព្រែកជីកហ្វូណនតេជោ បង្ហាញ​អំពីការដឹកនាំ​ប្រកបដោយទស្សនវិស័យ និងការហានធ្វើ ហានទទួលខុសត្រូវរបស់​រាជរដ្ឋាភិបាល​នៅក្នុងបុព្វហេតុជាតិ ​ទាំងនៅក្នុងពេលបច្ចុប្បន្ន ​និងអនាគត។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះ ខណៈសម្តេច និង​លោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥សីហា ឆ្នាំ ២០២៤នេះ។សម្តេចធិបតី បានលើកឡើងថា ការសាងសង់ព្រែកជីកហ្វូណនតេជោនាពេលនេះ ក៏ជាសក្ខីភាព​យ៉ាងច្បាស់ មិនអាចបំភ្លៃថា កម្ពុជាមានសុខសន្តិភាព ឯកភាពជាតិ និងសេរីភាព​ពេញលេញ​ក្នុងការកំណត់ជោគ​វាសនារបស់ខ្លួន ដោយខ្លួនឯង និងដោយមានការគាំទ្រ​ពីប្រជាពលរដ្ឋ​គ្រប់ស្រទាប់​នៃសង្គមហើយកម្ពុជាក៏មិនរាថយឡើយក្នុងការការ ពារ កសាងប្រទេស ដើម្បី​ឧត្តមប្រយោជន៍ជាតិ និងប្រជាជនរបស់យើង ។សម្តេចថា ព្រែកជីកហ្វូណនតេជោ នឹងជួយលើកកម្ពស់ស្វ័យភាពសេដ្ឋកិច្ចរបស់កម្ពុជា​តាម​រយៈការពង្រឹងឯករាជភាព និងភាពម្ចាស់ការ​លើការដឹក​ជញ្ជូន​តាមផ្លូវទឹកដែល​នឹង​ជួយសម្រួលដ​លំហូពាណិជ្ជកម្ម ហើយក៏នឹងក្លាយទៅជាប្រព័ន្ធគ្រប់គ្រងធនធានទឹក​ដ៏មានប្រសិទ្ធភាព និង​បើកសក្តានុពល​នៃតំបន់ជាប់ផ្លូវទឹកជាច្រើនទៀត ​តាមតំបន់តាមដងទន្លេមេគង្គលើ ​មេគង្គក្រោម ទន្លេបាសាក់ ​ដែលនាំមកនូវការវិនិយោគ ជាពិសេសវិស័យឧស្សាហកម្ម កសិកម្ម ​ឡូជីស្ទិក និង​អចលនទ្រព្យក៏ដូចជាសក្តានុពល​នៃការអភិវឌ្ឍ​ដែលព្រែកជីកនេះហូរកាត់ព្រមទាំងតំបន់ដទៃទៀត​នៅទូទាំងប្រទេសដែលគម្រោងនេះ មិនត្រឹមតែជាគម្រោងហេដ្ឋា​រចនាសម្ព័ន្ធផ្លូវទឹក​ដែលជួយ​សម្រួលទៅដល់ការដឹកជញ្ជូន ​និងកំណើន​សេដ្ឋិច្ចប៉ុណ្ណោះទេ តែមានលក្ខណៈពិសេសដែលភ្ជាប់​នឹងលក្ខណៈភូមិសាស្ត្រ និងប្រវត្តិសាស្ត្រតែម្តង ។គម្រោងព្រែកជីកហ្វូណនតេជោ មានគោលបំណងធំតែមួយគត់ គឺផ្តោតទៅលើការធ្វើ ពាណិជ្ជកម្ម ដោយព្រែកជីកនេះនឹងកាត់បន្ថយ ការដឹកជញ្ជូនតាមផ្លូវគោក កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនទំនិញ ​ដែលនឹង រួមចំណែកលើកកម្ពស់ ​កំណើនសេដ្ឋកិច្ចកម្ពុជា ធ្វើអោយ​ទំនិញចុះថោក និង មានទីផ្សារទូលំទូលាយជាងមុន។ ព្រែកជីកប្រវែងប្រមាណ១៨០គីឡូម៉ែត្រនេះ នឹងតភ្ជាប់បណ្តាញផ្លូវទឹកនៃទន្លេមេគង្គ ​និងទន្លេបាសាក់ ទៅកាន់ផ្លូវ សមុទ្រអន្តរជាតិដោយចាប់​ផ្តើម​ពីព្រែកតាកែវ ឆ្លងកាត់តាមព្រែកតាឯក ព្រែកតាហ៊ីង រហូតដល់សមុទ្រខេត្តកែប។ ព្រែកជីកនេះនឹងបម្រើដល់ការដឹកជញ្ជូនទំនិញក្នុងប្រទេស និងអន្តរជាតិ មកកាន់រាជធានីភ្នំពេញ​បានយ៉ាង ឆាប់រហ័ស ជាពិសេសកំពង់ផែស្វយ័តភ្នំពេញ ដែលជាកំពង់ផែធំទី២របស់កម្ពុជា​នឹង​អាចដឹកជញ្ជូនតាមព្រែកជីកនេះ ដោយមិនពឹងផ្អែកតាមផ្លូវទឹក ទន្លេមេគង្គ តាមច្រកសមុទ្រ ប្រទេសជិតខាងទៀតឡើយ៕អត្ថបទ៖ មុត សុទ្ធ

ក្រុងសេអ៊ូល៖ ប្រព័ន្ធមីស៊ីលថ្មីរបស់កូរ៉េខាងជើង បង្កើតឡើងដើម្បីវាយប្រហារឬគំរាមកូរ៉េខាងត្បូង

2024/08/05 07:07:21 pm        134
នាយសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះ ថា ជើងទម្រមីស៊ីលបាលីស្ទីកតាកទិកថ្មីរបស់ក្រុងព្យុងយ៉ាង នឹងត្រូវប្រើដើម្បីគំរាម ក្រុងសេអ៊ូល ។ លោក Lee Sung-jun អ្នកនាំពាក្យសម្រាប់នាយសេនាធិការចម្រុះខាងលើបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃចន្ទនេះថា យើងជឿថា ជើងទម្របាញ់មីស៊ីលទាំងនេះ មានចេតនាប្រើតាមវិធីផ្សេងៗ ដូចជា វាយប្រហារ ឬ គំរាមកូរ៉េខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានពិនិត្យមើលការដឹកជញ្ជូនជើងទម្រមីស៊ីលប្រភេទថ្មីចំនួន២៥០ គ្រឿង ដែលត្រូវបានគេហៅថាជា អាវុធវាយប្រហារតាកទិកទំនើប ផលិតឡើងដោយលោក Kim សម្រាប់អង្គភាពកងទ័ពរបស់លោក នៅតាមសមរភូមិមុខ ជាមួយកូរ៉េខាងត្បូង ។ អំឡុងសុន្ទរកថារបស់លោក លោក Kim បានស្ដីបន្ទោសសហរដ្ឋអាមេរិក ដែលបានធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង សម្រាប់ការបង្កើត ប្លុកយោធាផ្អែកលើនុយក្លេអ៊ែរ ដែលបង្ខំឲ្យប្រទេសរបស់លោកពង្រឹងសមត្ថភាពយោធាបន្ថែមទៀត ៕

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់៖ ការបន្ថយភាពតានតឹងក្នុងតំបន់ គឺអាស្រ័យលើការបញ្ឈប់ការឈ្លានពាន នៅហ្កាហ្សា

2024/08/05 06:44:28 pm        86
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia' al-Sudani បាននិយាយកាលពីថ្ងៃអាទិត្យថា ការកាត់ បន្ថយការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា គឺពឹងផ្អែកតែលើការបញ្ឈប់ការឈ្លានពាន នៅក្នុងតំបន់ហ្កាហ្សា និងការទប់ស្កាត់វាមិនឲ្យរាលដាលកាន់តែធំចូលទៅក្នុងប្រទេសលីបង់។លោកនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អង់តូនី ប៊ីនខិន (Antony Blinken)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក al-Sudani។សេចក្តីថ្លែងការណ៍នេះ បាននិយាយថា ភាគីទាំងពីរ បានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបំផុតក្នុងតំបន់ និងអន្តរជាតិ និងការខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៃភាពតានតឹង នៅក្នុង តំបន់។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា លោក Al-Sudani បានសង្កត់ធ្ងន់លើតម្រូវការក្នុងការរារាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋាភិបាលរបស់លោក ពីការវាយប្រហារលើបណ្តាប្រទេសក្នុងតំបន់ និងដើម្បីបញ្ចប់ការរំលោភម្តងហើយម្តងទៀតនៃច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ពួកគេ។សម្រាប់ផ្នែករបស់ខ្លួន លោក ប៊ីនខិន បានបង្ហាញពីបំណងប្រាថ្នារបស់សហរដ្ឋអាមេរិក គឺឲ្យប្រទេសអ៊ីរ៉ាក់ ដើរតួនាទីក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងទប់ស្កាត់ការកើនឡើងដោយភាគីទាំងអស់។

ការសម្លាប់មេដឹកនាំក្រុមហាម៉ាសជំរុញឲ្យមានភាពតានតឹងកាន់តែខ្លាំងរវាងលោក Biden និងលោក Netanyahu

2024/08/05 06:38:56 pm        83
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កំពុងជំរុញប្រឆាំងនឹងលោកប្រធានាធិបតី Joe Biden ជុំវិញការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក អំពីការធ្វើឃាតមេដឹកនាំនយោបាយនៃក្រុម ហាម៉ាស និងវិធីសាស្រ្តរបស់អ៊ីស្រាអែល ចំពោះកិច្ចចរចាបទឈប់បាញ់នៅក្នុងជម្លោះចុងក្រោយរវាងសម្ព័ន្ធមិត្តទាំងពីរ ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សាស្ទ្រីបបានចាប់ផ្តើម១០ ខែកន្លងមកនេះ។នៅក្នុងអ្វីដែលមន្ត្រីអាមេរិកបានពិពណ៌នាថាជាការសន្ទនាដ៏តានតឹង កាលពីថ្ងៃព្រហស្បតិ៍ លោក Netanyahu បានបដិសេធ ដែលថាអ៊ីស្រាអែលគឺជាឧបសគ្គចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ហើយបានច្រានចោលការលើកឡើងរបស់លោក Biden ដែលថាការសម្លាប់មេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh នៅលើទឹកដីអ៊ីរ៉ង់ អាចបំផ្លាញកិច្ចខិតខំប្រឹងប្រែងមិនឲ្យឈានដល់កិច្ចព្រមព្រៀងបញ្ឈប់អរិភាព និង ដោះលែងចំណាប់ខ្មាំង។មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអ៊ីស្រាអែល ដែលបាននិយាយសុំមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីទំនាក់ទំនងរសើបរវាងប្រទេសទាំងពីរ បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា លោក Netanyahu បានទទូចថា លោកពុំបានព្យាយាមរារាំងបទឈប់បាញ់នោះទេ។ ខណៈរូបលោកបានទទួលស្គាល់ថាការស្លាប់របស់លោក Haniyeh ដែលជាអ្នកចរចាដ៏សំខាន់នៅក្នុងកិច្ចចរចាបទឈប់បាញ់ នឹងរំខានដល់វឌ្ឍនភាពរយៈពេលប៉ុន្មានថ្ងៃនោះ លោក Netanyahu បានលើកឡើងថាខ្លួន នឹងពន្លឿនការបញ្ចប់កិច្ចព្រមព្រៀងដោយការដាក់សម្ពាធបន្ថែមលើក្រុម ហាម៉ាស នេះបើយោងតាមប្រភពផ្លូវការរបស់អ៊ីស្រាអែល៕

លោក ណេតាន់យ៉ាហ៊ូ អំពាវនាវឲ្យបង្កើនសម្ពាធលើក្រុមហាម៉ាស ឲ្យដោះលែងចំណាប់ថ្នូរ

2024/08/05 06:15:05 pm        71
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា មានតែការបង្កើនសម្ពាធយោធាលើក្រុមហាម៉ាសប៉ុណ្ណោះដែលនឹងជួយដោះលែងចំណាប់ថ្នូរទាំងអស់ដែលត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្កាហ្សាស្ទ្រីប។ការិយាល័យនាយករដ្ឋមន្ត្រី បានដកស្រង់សម្តីលោកថា៖«មានតែការបង្កើនសម្ពាធយោធាលើក្រុមហា ម៉ាស់ប៉ុណ្ណោះដែលនឹងនាំឲ្យសម្រេចបាននូវគោលបំណងទាំងអស់នៃសង្គ្រាម រួមទាំងការវិលត្រឡប់មកផ្ទះវិញនៃចំណាប់ថ្នូររបស់យើងទាំងអស់ដែលនៅរស់ និងអ្នកស្លាប់»។ភាពតានតឹង បានផ្ទុះឡើងម្តងទៀត នៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមកពីក្រុមបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាន នៅតំបន់ហ្កាហ្សាស្ទ្រីប បានបើកការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលនៅលើទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់ប្រជាជនអ៊ីស្រាអែលជាច្រើនដែលរស់នៅក្បែរព្រំដែនហ្កាហ្សា និងចាប់ពង្រត់ជនជាតិអ៊ីស្រាអែលជាង ២៤០នាក់ ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។ អ៊ីស្រាអែល បានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្កាហ្សាស្ទ្រីប និងបានធ្វើការវាយប្រហារ លើដែនដីនេះ និងតំបន់មួយចំនួន ក្នុងប្រទេសលីបង់ និងស៊ីរី ព្រមទាំងប្រតិបត្តិការលើដីប្រឆាំងនឹងក្រុម ហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ ការប៉ះទង្គិចគ្នា ក៏ត្រូវបានរាយការណ៍ផងដែរ នៅតំបន់វេសបែងផងដែរ។

សម្ដេចធិបតី៖ ការកសាងព្រែកជីកហ្វូណនគឺមិនខុសពីចក្ខុវិស័យរបស់កបុព្វបុរសខ្មែរ កាលពី២ពាន់ឆ្នាំមុននោះទេ

2024/08/05 06:09:35 pm        108
ក្នុងឱកាសអញ្ជើញជាធីបតីពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាន៍បញ្ជាក់ថា ការកសាងព្រែកជីកហ្វូណនគឺមិនខុសពីចក្ខុវិស័យរបស់កបុព្វបុរសខ្មែរកាលពី២ពាន់ឆ្នាំមុននោះទេ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសានស៍បញ្ជាក់ថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺមានភាពច្បាស់លាស់ និងសមត្ថភាពក្នុងការចាត់ចែង ដូច្នេះគម្រោងប្រវត្តិសាស្រ្ដ «ព្រែកជីកហ្វូណនតជោ» គឺ ត្រូវតែធ្វើឱ្យបាន និងធ្វើឱ្យបានល្អបំផុតសម្រាប់ប្រជាជាតិទាំងមូល។ សម្ដេចធិបតីជឿជាក់ថា ដោយកត្តាឆន្ទៈមុះមុត និងសាមគ្គីភាព ទើបបុព្វបុរសខ្មែរអាចកសាង នូវមហានគរមួយសម្រាប់ជាប្រវត្តិសាស្រ្ដដល់កូនចៅជំនាន់ក្រោយមកដល់សព្វថ្ងៃនេះ។ នៅក្នុងន័យនេះ ក្នុងនាមជាកូនចៅជំនាន់ក្រោយមានការប្ដេជ្ញាចិត្តមុះមុតក្នុងការកសាងកម្ពុជាឱ្យមានការរីកចម្រើនឡើងវិញ។ ហើយការកសាងព្រែកជីកហ្វូណនតេជោថ្ងៃនេះក៏ជាការបង្ហាញនូវឯកភាពក្នុងការអភិវឌ្ឍប្រទេសជាតិកម្ពុជាផងដែរ។ សូមជម្រាបថា ក្នុងឱកាសពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៥នេះ ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស បានបង្ហាញការសាទរ គាំទ្រនូវសមិទ្ធផលព្រែកជីកប្រវត្តិសាស្រ្ដថ្មីមួយទៀតរបស់កម្ពុជា ខណៈការស្ថាបនាព្រែកជីកនេះ​ក៏បានបង្ហាញនូវកត្តាសាមគ្គីភាព ឆន្ទៈស្នេហាជាតិរបស់ប្រជាជាតិខ្មែរទាំងមូល៕ អត្ថបទ៖ វ៉ន ដារ៉ា

លោក Trump និងលោកស្រី Harris ខ្វែងគំនិតគ្នាជុំវិញការជជែកដេញដែលបានគ្រោងទុក

2024/08/05 05:44:49 pm        104
បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានស្នើឱ្យមានជជែកដេញដោលទល់នឹងអនុប្រធានាធិបតីអាមេរិកខាងបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នៅលើទូរទស្សន៍ ហ្វកញូវស៍ (Fox News) នៅថ្ងៃទី០៤ ខែកញ្ញា ប៉ុន្តែយុទ្ធនាការលោកស្រី Harris បានប្រកែកថាលោក Trump កំពុងព្យាយាមបដិសេធពីការជជែកដេញដោលដែលត្រូវបានកំណត់រួចហើយសម្រាប់ដំណើរការនៅទូរទស្សន៍ អេប៊ីស៊ី (ABC)។លោក Trump បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម ទ្រូស សូសល (Truth Social) កាលពីល្ងាចថ្ងៃសុក្រ សប្ដាហ៍មុនថា ច្បាប់ក្នុងការជជែកដេញដោលនោះនឹងស្រដៀងទៅនឹងព្រឹត្តិការណ៍លើកដំបូងជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែរ ប៉ុន្តែលើកនេះនឹងមាន «ទស្សនិកជនពេញវេទិកា» ហើយនឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋប្រទាញប្រទង់ ផិនស៊ីលវេនៀ (Pennsylvania)។លោក Trump និងលោក Biden បានយល់ព្រមលើការជជែកដេញដោលលើកទីពីរនៅថ្ងៃទី១០ ខែកញ្ញា នៅលើទូរទស្សន៍ ABC ដែលអតីតប្រធានាធិបតីរូបនេះបានស្នើថាគួរតែត្រូវបានផ្លាស់ប្តូរទៅធ្វើនៅទូរទស្សន៍ Fox News វិញ ដែលជាបណ្តាញពេញនិយមបំផុតអ្នកគាំទ្ររបស់លោក។លោកស្រី Harris ដែលកាលពីថ្ងៃសុក្រ ទទួលបានការគាំទ្រគ្រប់គ្រាន់ពីប្រតិភូដើម្បីដណ្តើមយកការតែងតាំងជាបេក្ខជនផ្លូវការពីបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកស្រីគ្រោងនឹងចូលរួមក្នុងការជជែកដេញដោលដែលបានគ្រោងទុកដំបូងជំនួសឱ្យការស្នើឡើងរបស់លោក Trump។ អ្នកនាំពាក្យរបស់លោកស្រី Harris បាននិយាយថា លោក Trump «កំពុងភ័យខ្លាច» ហើយថាយុទ្ធនាការរបស់លោកស្រីរីករាយក្នុងការពិភាក្សារឿងជជែកដេញដោលបន្ថែមទៀតបន្ទាប់ពីថ្ងៃទី១០ ខែកញ្ញា ដែល «យុទ្ធនាការទាំងពីរបានយល់ព្រមរួចហើយ»៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនចូលជួបសម្ដែងការគួរសម

2024/08/05 05:05:05 pm        156
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម គីហារ៉ា មីណូរឹ (KIHARA Minoru) រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ”

2024/08/05 04:03:09 pm        246
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតនៅព្រឹកថ្ងៃចន្ទ ទី៥ សីហា ២០២៤ បានអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ” ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្ដេជ្ញាចិត្តរបស់យើង រួមជាមួយភាពច្បាស់លាស់ និងសមត្ថភាពក្នុងការចាត់ចែង គម្រោងប្រវត្តិសាស្រ្ដ «ព្រែកជីកហ្វូណនតេជោ» គឺយើងត្រូវតែធ្វើឱ្យបាន និងធ្វើឱ្យបានល្អបំផុតសម្រាប់ប្រជាជាតិយើងទាំងមូល។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ដោយសារឆន្ទៈមុះមុត និងសាមគ្គីភាព ទើបបុព្វបុរសខ្មែរអាចកសាងនូវមហានគរមួយសម្រាប់ជាប្រវត្តិសាស្រ្ដដល់កូនចៅជំនាន់ក្រោយមកដល់សព្វថ្ងៃនេះ។នៅក្នុងន័យនេះ យើងជាកូនចៅជំនាន់ក្រោយមានការប្ដេជ្ញាចិត្តយើងមុះមុតក្នុងការកសាងកម្ពុជាឱ្យមានការរីកចម្រើនឡើងវិញ។ ហើយការកសាងព្រែកជីកហ្វូណនតេជោថ្ងៃនេះ ក៏ជាការបង្ហាញនូវឯកភាពក្នុងការអភិវឌ្ឍប្រទេសជាតិកម្ពុជាផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនតេជោ បញ្ជាក់ឱ្យឃើញ ច្បាស់ថា កម្ពុជាមានសុខសន្តិភាព និងសេរីភាពពេញលេញនៅក្នុងការសម្រេចជោគវាសនាខ្លួនឯង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះតែ ក៏បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធារាសាស្រ្ដ និងផលប្រយោជន៍ជាច្រើនលើសលប់ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយព្រែកជីកនេះ។-សម្ដេចធិបតី ៖ ការកសាងព្រែកជីកហ្វូណនតេជោ គឺមិនខុសពីចក្ខុវិស័យរបស់កម្ពុជា កាលពី ២ពាន់ឆ្នាំមុននោះទេ ដែលកាលនោះ កម្ពុជា គឺអាណាចក្រហ្វូណន មានភាពរុងរឿងរីកចម្រើន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ តាមរយៈការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា អង្គរបុរីនៃអាណាចក្រហ្វូណន ក្នុងសម័យកាលនគរភ្នំ មានព្រែកជីកចំនួន ៥ ដែលភ្ជាប់តទៅកំពង់ផែអន្តរជាតិអូរកែវ សម្រាប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសនានា និងព្រែកជីកធំមួយទៀតភ្ជាប់មកទន្លេមេគង្គទៅកំពង់ផែចិន។ ចំពោះព្រែកជីកចំនួន ៣ ទៀតតភ្ជាប់ការដឹកជញ្ជូនទៅតំបន់ផ្សេងៗ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីជូនប្រជាពលរដ្ឋ និងជនរួមជាតិថា ការកសាង «ព្រែកជីកហ្វូណនតេជោ» គឺមិនខុសអ្វីពីគំនិតរបស់បុព្វបុរសខ្មែរយើងកាលពី២ពាន់ឆ្នាំមុននោះទេ គឺធ្វើឡើងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។-សម្ដេចធិបតី៖ កាលណាខ្មែរកាន់តែខ្វះសាមគ្គីភាព ខ្វះឯកភាពជាតិខ្មែរនឹងកាន់តែទន់ខ្សោយ។ ប៉ុន្ដែបើកាលណាខ្មែរកាន់តែមានសាមគ្គីភាព និងឯកភាពគ្នាជាធ្លុងមួយនោះខ្មែរកាន់តែខ្លាំង និងរីកចម្រើនរុងរឿង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណតេជោ ៥ឆ្នាំទៀតនឹងក្លាយទៅជាទីតាំងសក្ដានុពលដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រែកជីកនេះ ដោយបានផ្ដល់ផលទាំងវិស័យកសិកម្ម ដឹកជញ្ជូន និងទេសចរណ៍ជាដើម។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាបន្តនូវគំរូវីរភាពរបស់បុព្វបុរស និងថ្នាក់ដឹកនាំជំនាន់មុន កសាងព្រែកជីកហ្វូណនតេជោឱ្យបានល្អបំផុត សម្រាប់ទុកជាផលប្រយោជន៍ និងមោទនភាពជូនជាតិមាតុភូមិ និងបង្ហាញដល់ដួងព្រលឹងដូនតាថា កូនចៅជំនាន់ក្រោយបានកសាងព្រែកជីកហ្វូណនតេជោនេះ ឡើងជាប្រត្តិសាស្រ្ដថ្មីមួយទៀតរបស់កម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា សម្ដេចនឹងបន្តធ្វើអ្វីគ្រប់យ៉ាង ដើម្បីបន្តរក្សាឯករាជភាព សន្ដិភាព បូរណភាពទឹកដីរបស់កម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា គ្មានបរទេសណាដែលអាចមករំលោភអធិបតេយ្យភាពរបស់កម្ពុជាបានដាច់ខាត។ ហើយគម្រោង ស្ថាបនាព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ខ្មែរ ក្នុងនោះវិនិយោគិនក្នុងស្រុកមានភាគហ៊ុនច្រើនជាងគេ ហើយក្រុមហ៊ុនខ្មែរ ១០០% ជាអ្នកអនុវត្តសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវតែធ្វើព្រែកជីកហ្វូណនតេជោនេះឱ្យខាងតែបាន គឺដើម្បីពង្រឹងអធិបតេយ្យភាពនៃវិស័យដឹកជញ្ជូនកម្ពុជា។ គម្រោងនេះវិនិយោគដោយខ្មែរភាគច្រើន និងមានការចូលរួមពីក្រុមហ៊ុនបរទេសមួយចំណែកតូច ដែលបញ្ជាក់ថា ខ្មែរមានសិទ្ធិនៅក្នុងការសម្រេចភាគច្រើន។ គម្រោងនេះជាការវិនិយោគ BOT(សាងសង់ ប្រតិបត្តិការ និងផ្ទេរមកវិញ)។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្តធ្វើយ៉ាងណាស្ថាបនាព្រែកជីកហ្វូណនតេជោឱ្យបាន ហើយឱ្យបានល្អបំផុត ខណៈគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺបង្ហាញពីសាមគ្គីភាព និងឯករាជភាពរបស់កម្ពុជា មិនដូចក្រុមប្រឆាំងមួយក្ដាប់តូចថា គម្រោងនេះធ្វើឱ្យបាត់បង់អធិបតេយ្យភាពរបស់កម្ពុជានោះទេ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរំកិលពីការគ្រោងអនុវត្តនៅខែធ្នូ ឆ្នាំ២០២៤ មកខែសីហា ឆ្នាំ២០២៤ វិញ គឺដើម្បីជំរុញល្បឿននៅក្នុងការសាងសង់។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ក្រោយបញ្ចប់ការសាងសង់ ព្រែកជីកហ្វូណនតេជោនឹងមិនធ្វើឱ្យបាត់បង់ទឹកដីកម្ពុជានៅចំណុចណាទាំងអស់។ គម្រោងនេះក៏នឹងមិនធ្វើឱ្យបាត់បង់អធិបតេយ្យភាពនៃវិស័យដឹកជញ្ជូនរបស់កម្ពុជានោះដែរ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា សម្ដេចធានាលើបណ្ដាចំណុចទាំងអស់នេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់គំរាមកំណត់គោលដៅផលប្រយោជន៍ប្រទេសណាមួយដែលជួយដល់អាមេរិក
08/23/2026 12:08 PM
លោក Trump៖ ច្រកសមុទ្រ Hormuz បច្ចុប្បន្នគឺជាដែនទឹករបស់សហរដ្ឋអាមេរិក
08/23/2026 11:08 AM
ក្រសួងការងារ៖ កម្ពុជាមានឱកាសការងារជាង៩ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 11:08 AM
ក្រសួងការងារ៖ ខេត្តកណ្ដាលមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 11:08 AM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន ៣មានឱកាសការងារជិត ១ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 11:08 AM
«គណបក្សប្រជាជនកម្ពុជា មិនបានបិទទ្វារសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជាដើម្បីបម្រើបុព្វហេតុជាតិឡើយ»
08/23/2026 11:08 AM
ក្រុមអាជ្ញាធរដាក់បំរាមគោចរនៅទូទាំងខេត្ត Narathiwat របស់ថៃ ក្រោយការវាយប្រហារផ្ទួនគ្នា
08/23/2026 11:08 AM
រយៈពេល១០ថ្ងៃ អាជ្ញាធរកម្ពុជា បានបណ្ដេញជនបរទេសខុសច្បាប់ ៣០៧នាក់មាន ១៨សញ្ជាតិ ចេញពីប្រទេសពាក់ព័ន្ធប្រព្រឹត្តបទល្មើសផ្សេងៗ
08/23/2026 11:08 AM
[BREAKING NEWS] កងទ័ពថៃចេញការព្រមាន ក្រោយការវាយប្រហារជាច្រើនលើកនៅភាគខាងត្បូងប្រទេសថៃ
08/23/2026 10:08 AM
គណបក្សប្រជាជនកម្ពុជា រៀបចំបាឋកថាជាស៊េរី កេរដំណែលរស់៖ គុណតម្លៃ ៧ មករា»ក្រោមប្រធានបទ «ដើរតាមគន្លងមគ្គុទ្ទេសក៍ដ៏អស្ចារ្យ»
08/23/2026 10:08 AM