ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Biden មិនប្រាកដលើការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស

2024/08/04 08:45:25 pm        531
លោកប្រធានាធិបតីអាមេរិក Joe Biden បានបង្ហាញក្តីសង្ឃឹមថា អ៊ីរ៉ង់នឹងដកថយ ទោះបីគំរាម សងសឹកចំពោះការធ្វើឃាតនៅទីក្រុងតេអេរ៉ង់លើមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស ដោយសារបារម្ភថា សង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាអាចធ្វើឲ្យជម្លោះមជ្ឈិមបូព៌ារីកកាន់តែធំ។ ភាពតានតឹងក្នុងតំបន់បានកើនឡើងបន្ទាប់ពីការធ្វើឃាតលោក Ismail Haniyeh មេដឹកនាំកំពូលរបស់ក្រុមហាម៉ាស កាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលក្នុងទីក្រុងបេរូតបានសម្លាប់លោក ហ្វ៊ូអាដ សុកកឺ (Fuad Shukr)មេបញ្ជាការយោធាជាន់ខ្ពស់មកពីក្រុមហេសបូឡារបស់ប្រទេសលីបង់ ដែលទទួលបានការគាំទ្រពីអ៊ីរ៉ង់ដូចក្រុមហាម៉ាសដែរ។ អ៊ីរ៉ង់ និងក្រុមហាម៉ាស បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការសម្លាប់របស់លោក Haniyeh ហើយពួកគេរួមជាមួយនឹងក្រុមហេសបូឡា បានប្តេជ្ញាសងសឹក។ អ៊ីស្រាអែល មិនបានអះអាងឬបដិសេធការទទួលខុសត្រូវការស្លាប់នោះទេ។ ។នៅពេលសួរដោយអ្នកសារព័ត៌មានថាតើអ៊ីរ៉ង់នឹងដកថយ ឬអត់ លោក Biden បានឆ្លើយតបកាលពីថ្ងៃសៅរ៍ថា "ខ្ញុំសង្ឃឹមដូច្នេះ តែខ្ញុំមិនដឹងទេ" ៕

លោក ហ្ស៊េឡិនស្គី៖ បញ្ហាទឹកដីអ៊ុយក្រែន គួរតែត្រូវដោះស្រាយ ដោយប្រជាជនរបស់ខ្លួន

2024/08/02 09:31:39 pm        661
លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Vladimir Zelensky) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Le Monde ថា បញ្ហាទឹកដីរបស់ប្រទេសអ៊ុយក្រែន គួរតែត្រូវបានសម្រេចចិត្តដោយប្រជាជនរបស់ខ្លួន។ លោក ហ្ស៊េឡិនស្គី បាននិយាយនៅពេលសួរអំពីលទ្ធភាពនៃការប្រគល់ទឹកដីថា អ្នកត្រូវតែយល់ថា រាល់សំណួរអំពីបូរណភាពទឹកដីរបស់អ៊ុយក្រែន មិនអាចដោះស្រាយបានដោយប្រធានាធិបតីតែម្នាក់ ឬដោយមនុស្សម្នាក់ ឬដោយប្រធានាធិបតីទាំងអស់ ក្នុងពិភពលោក ដោយគ្មានប្រជាជនអ៊ុយក្រែនចូលរួមនោះទេ។ វាមិនគ្រាន់តែសម្រេចពុំបាននោះទេ វាថែមទាំងប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែនទៀតផង។ មុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីពិភាក្សាជាមួយសមភាគីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ ( Alexander Lukashenko) ថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តការចរចាសន្តិភាពជាមួយអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងថ្មីជាមួយទីក្រុងគីវ គួរតែផ្អែកលើសេចក្តីព្រាងកិច្ចព្រមព្រៀងទីក្រុងអ៊ីស្តង់ប៊ុលឆ្នាំ ២០២២ (ដែលរួមបញ្ចូលលក្ខខណ្ឌនៃអព្យាក្រឹតភាព និងការធានាសន្តិសុខ) ហើយក៏ត្រូវគិតគូរពីស្ថានភាពដែនដីបច្ចុប្បន្នផងដែរ។

ទួរគី ប្រកាសកាន់ទុក្ខទូទាំងប្រទេសមួយថ្ងៃ ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស

2024/08/02 09:27:09 pm        608
ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺរដូហ្កាន់( Recep Tayyip Erdogan) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសកាន់ទុក្ខជាទូទាំងប្រទេមួយថ្ងៃ គឺនៅថ្ងៃសុក្រនេះ ជុំវិញការសម្លាប់ប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh)។លោក អឺរដូហ្កាន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ការកាន់ទុក្ខជាតិមួយថ្ងៃ ត្រូវបានប្រកាសនៅថ្ងៃសុក្រ (ទី២ ខែសីហា) ដើម្បីបង្ហាញពីការគាំទ្ររបស់យើងចំពោះបុព្វហេតុប៉ាឡេស្ទីន និងសាមគ្គីភាពជាមួយបងប្អូនប៉ាឡេស្ទីនរបស់យើង ដោយសារតែការធ្វើឃាតប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ។ លោកបានបន្ថែមថា៖ ខ្ញុំចងចាំលោក អ៊ីស្មេល ហានីយេ និងជនរងគ្រោះបុគ្គលប៉ាឡេស្ទីនទាំងអស់ ដោយក្តីមេត្តា ហើយក្នុងនាមខ្លួនខ្ញុំ និងប្រជាជាតិរបស់ខ្ញុំ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ប្រជាជនប៉ាឡេស្ទីន»។លោក ហានីយេ ត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃពុធ នៅក្នុងការវាយប្រហារមួយទៅលើគេហដ្ឋានរបស់លោក ក្នុងរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានចូលរួមពិធីស្បថចូលកាន់តំណែងរបស់ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអង្គារ។

កូរ៉េខាងត្បូង អំពាវនាវឲ្យមានសាមគ្គីភាពប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

2024/08/02 09:21:58 pm        456
ការិយាល័យរបស់លោក បាននិយាយនៅថ្ងៃសុក្រនេះថា៖«ប្រមុខកងទ័ពជើងទឹកកូរ៉េខាងត្បូង បានអំពាវនាវឲ្យមានសាមគ្គីភាព ដើម្បីដោះស្រាយជាមួយនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្នុងអំឡុងពេលកិច្ចប្រជុំដែលរៀបចំដោយសហរដ្ឋអាមេរិកនៃមន្ត្រីកងទ័ពជើងទឹកជាន់ខ្ពស់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកឧត្តមនាវីឯក Yang Yong-mo បានធ្វើការអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ នៅកិច្ចប្រជុំអំពីការផ្លាស់ប្តូរសន្តិសុខដែនសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក ក្នុងទីក្រុង Honolulu ដោយមានការចូលរួមដោយមេបញ្ជាការកងទ័ពជើងទឹក ដែលចូលរួមក្នុងសមយុទ្ធពហុជាតិ Rim of the Pacific ដែលកំពុងបន្តនៅជិតកោះហាវ៉ៃ។លោកត្រូវបានដកស្រង់សម្តីថា៖«តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសព្វថ្ងៃនេះ កំពុងជួបនឹងវិបត្តិនិងបញ្ហាប្រឈម ផ្សេងៗគ្នា ដូចជាការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង»។ «ដើម្បីជម្នះបញ្ហាប្រឈទាំងនេះបានទាំងស្រុង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសនានា ដែលបានប្រមូលផ្តុំនៅទីនេះ គឺពិតជាមានសារៈសំខាន់បំផុត»។កងទ័ពជើងទឹក បាននិយាយថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបែបនេះ លោក Yang បានស្នើឲ្យ ពង្រីកសមយុទ្ធដឹកជញ្ជូនរួម។លោក Yang ដែលកំពុងធ្វើដំណើររយៈពេល ៦ ថ្ងៃទៅកោះហាវ៉ៃ រហូតដល់ថ្ងៃអាទិត្យនោះ ក៏បានជួបជាមួយមេបញ្ជាការយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែរ រួមមានលោកឧត្តមនាវីឯក Samuel Paparo មេបញ្ជាការនៃទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក និងឧត្តមនាវីឯក Stephen Kohler មេបញ្ជាការកងនាវាចរណ៍ប៉ាស៊ីហ្វិករបស់អាមេរិក។

មន្ទីរបញ្ចកោណ៖ អាមេរិក អាចនឹងសម្រេចបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលបានដាក់ពង្រាយ

2024/08/02 09:08:24 pm        713
លោក Vipin Narang ឧបការីការពារជាតិស្តីទីរបស់សហរដ្ឋអាមេរិកទទួលបន្ទុកគោលនយោបាយអវកាស លោក Vipin Narang បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលដាក់ពង្រាយរបស់ខ្លួន ប៉ុន្តែបញ្ហានេះ គឺប្រធានាធិបតី ជាអ្នកសម្រេច។យោងតាមមន្ត្រីអាមេរិករូបនេះ អវត្តមាននៃការផ្លាស់ប្តូរអាវុធនុយក្លេអ៊ែររបស់ប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី «យើងអាចឈានដល់ចំណុចមួយ ដែលការផ្លាស់ប្តូរទំហំ ឬទីតាំងឈរជើងរបស់កងកម្លាំងដែលដាក់ពង្រាយបច្ចុប្បន្នរបស់យើង គឺជាការចាំបាច់»។លោក បាននិយាយនៅឯមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា៖«វាមិនចាំបាច់ក្នុងការបង្កើនទំហំស្តុកនៅឡើយទេ ប៉ុន្តែការកែតម្រូវទៅលើចំនួននៃសមត្ថភាពដែលបានដាក់ពង្រាយ អាចជាការចាំបាច់ ប្រសិនបើសត្រូវរបស់យើង បន្តដើរតាមផ្លូវបច្ចុប្បន្នរបស់ពួកគេនោះ»។ លោក Narang បានបន្ថែមថា៖«មានតែប្រធានាធិបតីទេដែលអាចធ្វើការសម្រេចចិត្តនោះបាន» ហើយការផ្លាស់ប្តូរនេះ នឹងមានន័យថា «គាត់បានសន្និដ្ឋានថា ការផ្លាស់ប្តូរបែបនេះ គឺចាំបាច់ ដើម្បីរារាំងសត្រូវ ការពារសហរដ្ឋអាមេរិក និងបំពេញកាតព្វកិច្ចរបស់យើងចំពោះសម្ព័ន្ធមិត្ត និងដៃគូរបស់យើង»។

ប្រទេសវៀតណាម និងហ្វីលីពីន នឹងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង

2024/08/02 07:16:07 pm        126
ទីក្រុងហាណូយបាននិយាយថា នាវាឆ្មាំឆ្នេរល្បាតឆ្នេរប្រទេសវៀតណាម កំពុងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន សម្រាប់ការធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នា ជាការផ្លាស់ប្តូរលើកដំបូងរវាងប្រទេសដែលមានជម្លោះជាមួយទីក្រុងប៉េកាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំង បានអះអាងសិទ្ធស្ទើរតែទាំងស្រុងនៅសមុទ្រចិនខាងត្បូង ប៉ុន្តែប្រទេសហ្វីលីពីន វៀតណាម និងប្រទេសមួយចំនួនទៀត បានអះអាងសិទ្ធ កោះ កូនកោះ ថ្មប៉ប្រះទឹក និងច្រាំងថ្មចោទជាច្រើន នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់។ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីខែមករា របស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ប្រទេសទាំងពីរ បានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការការពារឆ្នេរ នៅសមុទ្រចិនខាងត្បូង និង ដោះស្រាយឧបទ្ទវហេតុនៅសមុទ្រដោយសន្តិវិធី។ក្រសួងការពារជាតិវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នាវា CSB 8002 ទម្ងន់២.៤០០តោន បានចាកចេញពីដែនទឹកប្រទេសវៀតណាម កាលពីថ្ងៃពុធ ទី៣១ ខែកក្កដា សម្រាប់ការធ្វើដំណើរដែលមាន «សារៈសំខាន់ខាងនយោបាយយ៉ាងជ្រាលជ្រៅ»។ដំណើរទស្សនកិច្ចនេះ គឺជាឱកាសសម្រាប់កងកម្លាំងឆ្មាំល្បាតឆ្នេររបស់ប្រទេសទាំងពីរដើម្បី ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងធ្វើឲ្យប្រសើរសមត្ថភាពអនុវត្តច្បាប់នៅសមុទ្រ ដែលរួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព ក្នុងតំបន់សមុទ្រ និងក្នុងតំបន់ពាក់ព័ន្ធ។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសទាំងពីរ នឹងធ្វើសមយុទ្ធរួមគ្នាលើការស្វែងរក និងជួយសង្គ្រោះ ការការពារអគ្គិភ័យ និងការប្រយុទ្ធគ្នានៅសមុទ្រ។

គណបក្សប្រជាធិបតេយ្យចាប់ផ្តើមដំណើរការតែងតាំងលោកស្រី Harris ជាបេក្ខជនផ្លូវការ

2024/08/02 06:36:40 pm        176
គណបក្សប្រជាធិបតេយ្យ កាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) បានចាប់ផ្តើមដំណើរការតែងតាំងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ក្លាយជាបេក្ខភាពប្រធានាធិបតីរបស់ពួកគេជាផ្លូវការ។គណៈប្រតិភូប្រជាធិបតេយ្យបានចាប់ផ្តើមបោះឆ្នោតតាមអ៊ីនធឺណិតកាលពីថ្ងៃព្រហស្បតិ៍ ក្នុងដំណើរការដែលស្ទើរតែប្រាកដថានឹងអាចឱ្យលោកស្រី Harris ក្លាយជាបេក្ខភាពផ្លូវការរបស់បក្ស ដោយសារលោកស្រីគឺជាបេក្ខជនតែម្នាក់គត់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយប្រតិភូភាគច្រើនបានគាំទ្រលោកស្រីរួចទៅហើយ។ គណបក្សនានាជាធម្មតាតែងតាំងបេក្ខជនរបស់ពួកគេនៅឯសន្និបាតដោយផ្ទាល់ ប៉ុន្តែបណ្ដាមេដឹកនាំបក្សប្រជាធិបតេយ្យបារម្ភថា កាលបរិច្ឆេទបោះឆ្នោតដែលជិតមកដល់នៅក្នុងរដ្ឋមួយចំនួនអាចមានហានិភ័យបើពួកគេក្នុងការរង់ចាំរហូតដល់សន្និបាតជាតិប្រជាធិបតេយ្យដែលនឹងធ្វើឡើងនៅថ្ងៃទី១៩-២២ ខែសីហា នៅទីក្រុងឈីកាហ្គោ (Chicago)។ អ្នកប្រជាធិបតេយ្យបានបង្កើតដំណើរការតែងតាំងតាមអនឡាញនេះដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយអាចមានរយៈពេលរហូតដល់ថ្ងៃចន្ទ (០៥ សីហា) សប្ដាហ៍ក្រោយ ប៉ុន្តែលោកស្រី Harris អាចនឹងទទួលបានការតែងតាំងឆាប់ជាងនេះ។លោកស្រី Harris ត្រូវបានគេរំពឹងថានឹងរើសបេក្ខភាពអនុប្រធានាធិបតីរបស់ខ្លួននៅប៉ុន្មានថ្ងៃខាងមុខមុនពេលចាប់ផ្តើមដំណើរយុទ្ធនាការទូទាំងប្រទេសរួមគ្នាដែលចាប់ផ្តើមពីថ្ងៃអង្គារ (០៦ សីហា) នៅទូទាំងរដ្ឋប្រទាញប្រទង់ចំនួនប្រាំពីរ។ មិនមានការចង្អុលបង្ហាញអំពីការសម្រេចចិត្តចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ទេ ប៉ុន្តែអ្នកយុទ្ធសាស្រ្តទាំងសងខាងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នូវសកម្មភាពរបស់ឥស្សរជនបក្សប្រជាធិបតេយ្យដែលត្រូវបានគេលើកឡើងថាអាចជាដៃគូបេក្ខភាពអនុប្រធានាធិបតីដ៏មានសក្តានុពល៕

ប្រេស៊ីល ម៉ិកស៊ិក និងកូឡុំប៊ី អំពាវនាវឱ្យវេណេស៊ុយអេឡា បញ្ចេញតួលេខសន្លឹកឆ្នោតសរុប

2024/08/02 05:47:21 pm        137
ប្រធានាធិបតីនៃប្រទេសប្រេស៊ីល ម៉ិកស៊ិក និងកូឡុំប៊ី កាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) បានអំពាវនាវឱ្យប្រទេសវេណេស៊ុយអេឡា បញ្ចេញចំនួនសរុបនៃការបោះឆ្នោត ស្របពេលមានជម្លោះជុំវិញលទ្ធផលបោះឆ្នោតប្រធានាធិបតី ដែលបង្កឱ្យមានការតវ៉ាសម្លាប់មនុស្សជាច្រើននាក់។ក្រុមប្រឹក្សាបោះឆ្នោតរបស់វេណេស៊ុយអេឡាបានប្រកាសថា លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ដែលកាន់អំណាចតាំងពីឆ្នាំ២០១៣មក ជាអ្នកឈ្នះការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ម្ដងទៀតជាមួយនឹងសំឡេង ៥១ភាគរយ ប៉ុន្តែក្រុមប្រឆាំងរបស់ប្រទេសនេះនិយាយថា ចំនួនសំឡេងឆ្នោតប្រហែល ៩០ភាគរយបង្ហាញថា បេក្ខជនរបស់ខ្លួនគឺលោក អេដម៉ុនដូ ហ្គនហ្សាលេស (Edmundo Gonzalez) ទទួលបានការគាំទ្រច្រើនជាងពីរដងលើលោកប្រធានាធិបតីដែលកំពុងកាន់អំណាចរូបនេះ ស្របតាមការស្ទង់មតិឯករាជ្យដែលបានធ្វើឡើងមុនចេញលទ្ធផល។គណបក្សប្រឆាំងបានចេញផ្សាយតួលេខសរុបលម្អិតនៅលើគេហទំព័រសាធារណៈមួយ ប៉ុន្តែរហូតមកដល់ពេលនេះរដ្ឋាភិបាលមិនបានចែករំលែកព័ត៌មានណាមួយលើសពីចំនួនសរុបនៃការបោះឆ្នោតជាតិសម្រាប់បេក្ខជននីមួយៗនោះទេ។ប្រធានាធិបតីបច្ចុប្បន្ននៃប្រទេសប្រេស៊ីល កូឡុំប៊ី និងម៉ិកស៊ិក មានមិត្តភាពល្អជាមួយលោក Maduro ហើយបានប្រកាន់ជំហរអព្យាក្រឹតបន្ថែមទៀតលើការបោះឆ្នោត ខណៈបណ្ដាប្រទេសជុំវិញពិភពលោកអំពាវនាវឱ្យមានការចេញផ្សាយតួលេខពេញលេញ ហើយសហរដ្ឋអាមេរិកបាននិយាយថា លោក Maduro គួរតែទទួលស្គាល់ការឈ្នះរបស់លោក Gonzalez៕

[UPDATE] អ្នកស្លាប់ក្នុងបំណាក់ដីនៅឥណ្ឌាកើនឡើងជាង៣០០នាក់ ខណៈរាប់រយនាក់បាត់ខ្លួន

2024/08/02 04:59:35 pm        136
បំណាក់ដីនៅ ភូមិ ខូរ៉ាល់ម៉ាឡា (Chooralmala)និងស្រុក ម៉ុនដាកកៃ ( Mundakkai) បានបន្សល់ទុក្ខសោកឲ្យប្រទេសពលរដ្ឋក្នុងដ្ឋ កេរ៉ាឡា (Kerala) ដោយបណ្ដាលឲ្យអ្នកស្លាប់បន្តកើនឡើងដល់ ៣១៦នាក់ ស្របពេលដែលក្រុមមន្ត្រីព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចកើនឡើងដោយសារមនុស្ស ២៤០ នាក់ទៀត នៅតែបាត់ខ្លួននៅឡើយ។ ដោយសារតែភ្លៀងធ្លាក់ខ្លាំង បង្ខំឲ្យប្រតិបត្តិការជួយសង្គ្រោះដំបូងត្រូវបានផ្អាកមុនពេលកំណត់នៅម៉ោង ៤ ល្ងាចថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ប្រតិបត្តិការស្វែងរកបានចាប់ផ្តើមកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅទន្លេធំបំផុតទី៤ ឆាលីយ៉ា (Chaliyar)ក្នុងរដ្ឋកេរ៉ាឡា ដោយមានគ្រឿងចក្របន្ថែម ជួយដល់កិច្ចខិតខំប្រឹងប្រែងនេះ។ នៅ ស្រុក ម៉ុនដាកកៃ គ្រឿងចក្រឈូសឆាយចំនួន ១៥ គ្រឿង ត្រូវបានចូលរួមក្នុងការស្វែងរកជនរងគ្រោះ។ស្ពាន បាឡេ (Bailey) ដែលត្រូវបានសាងសង់ដោយកងទ័ពនឹងនៅតែរក្សាទុកដដែលរហូតដល់ស្ពានអចិន្ត្រៃយ៍ត្រូវបានសាងសង់រួច។ ខណៈការសាងសង់ស្ពាន Bailey រវាង ស្រុកចូរ៉ាល់ម៉ាឡា និង ស្រុក ម៉ុនដាកកៃ ត្រូវបានបញ្ចប់ ឧបករណ៍ដែលត្រូវការសម្រាប់ប្រតិបត្តិការជួយសង្គ្រោះ អាចត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។ នៅក្នុងផ្នែកផ្សេងទៀតនៃប្រទេសឥណ្ឌា ដដែល ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១ សីហា ថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ផ្សេងៗនៃតំបន់ភ្នំហិម៉ាឡៃ នៅភាគខាងជើងប្រទេសឥណ្ឌា បានបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរ និងបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៥ នាក់៕

ប្រទេសចិន និងជប៉ុន បានកត់ត្រាខែក្តៅបំផុតក្នុងប្រវត្តិសាស្ត្រថ្មីៗនេះរបស់ខ្លួន

2024/08/02 04:57:12 pm        177
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថា ប្រទេសចិន មើលឃើញខែដែលមានអាកាសធាតុក្តៅបំផុតក្នុងប្រវត្តិសាស្ត្រទំនើប នៅក្នុងខែកក្កដា ដោយឆ្លុះបញ្ចាំងពីកំណត់ត្រាអាកាសធាតុក្តៅបំផុតដែលបានឃើញនៅជុំវិញពិភពលោកកាលពីខែមុន ខណៈទីភ្នាក់ងារអាកាសធាតុជប៉ុន ក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) ថា ខែកក្កដា ជាខែក្តៅបំផុតរបស់ខ្លួនចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៨៩៨មក។ទូរទស្សន៍ជាតិរបស់ចិន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សីតុណ្ហភាពជាមធ្យមមាន ២៣,២១អង្សាសេ កាលពីខែមុន ពោលគឺកើនឡើងលើសពី ២៣,១៧អង្សាសេក្នុងខែកក្កដា កាលឆ្នាំ២០១៧ ដែលជាកម្រិតមធ្យមប្រចាំខែខ្ពស់បំផុតចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមចងក្រងទិន្នន័យដ៏ទូលំទូលាយក្នុងឆ្នាំ១៩៦១។យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា សីតុណ្ហភាពមធ្យមជាតិសម្រាប់ខែកក្កដាគឺ ២,១៦អង្សាសេ លើសពីកម្រិតមធ្យមមូលដ្ឋានដែលបានគណនាពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០ ដែលជាការកត់ត្រាខ្ពស់បំផុតក្នុងរយៈពេលជាង ១២០ឆ្នាំ។ ក្នុងចំណោមស្ថានីយ៍សង្កេតឧតុនិយមចំនួន ១៥៣នៅទូទាំងជប៉ុន មាន ៦២កន្លែងបានរាយការណ៍ពីសីតុណ្ហភាពជាមធ្យមខ្ពស់បំផុតរបស់ពួកគេសម្រាប់ខែ។ ក្នុងខែកក្កដា ខេត្តទាំងអស់របស់ចិន មានសីតុណ្ហភាពជាមធ្យមខ្ពស់ជាងខែដូចគ្នាកាលពីឆ្នាំមុន។ពិភពលោកបានកត់ត្រាថ្ងៃក្តៅបំផុតក្នុងកំណត់ត្រានៅថ្ងៃទី២២ ខែកក្កដា ដោយសីតុណ្ហភាពមធ្យមលើផ្ទៃផែនដីឡើងដល់ ១៧,១៥អង្សាសេ។ មិនដូចនៅក្នុងឆ្នាំ២០១៣ និង២០១៦នោះទេ អ្វីដែលធ្វើឱ្យកំណត់ត្រាកម្ដៅឆ្នាំនេះមិនធម្មតានោះមកពីគំរូអាកាសធាតុ អ៊ែលនីញ៉ូ (El Nino) ដែលបង្កើនសីតុណ្ហភាពសកលដោយសារទឹកក្តៅជាងធម្មតានៅប៉ាស៊ីហ្វិកខាងកើត ទើបតែបានបញ្ចប់ក្នុងខែមេសា ប៉ុន្តែសីតុណ្ហភាពមិនបានថយចុះនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តតាកែវ អំពាវនាវឲ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់
08/23/2026 12:08 PM
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅខេត្តបាត់ដំបង
08/23/2026 12:08 PM
អ៊ីរ៉ង់គំរាមកំណត់គោលដៅផលប្រយោជន៍ប្រទេសណាមួយដែលជួយដល់អាមេរិក
08/23/2026 12:08 PM
លោក Trump៖ ច្រកសមុទ្រ Hormuz បច្ចុប្បន្នគឺជាដែនទឹករបស់សហរដ្ឋអាមេរិក
08/23/2026 11:08 AM
ក្រសួងការងារ៖ កម្ពុជាមានឱកាសការងារជាង៩ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 11:08 AM
ក្រសួងការងារ៖ ខេត្តកណ្ដាលមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 11:08 AM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន ៣មានឱកាសការងារជិត ១ម៉ឺនកន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
08/23/2026 11:08 AM
«គណបក្សប្រជាជនកម្ពុជា មិនបានបិទទ្វារសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជាដើម្បីបម្រើបុព្វហេតុជាតិឡើយ»
08/23/2026 11:08 AM
ក្រុមអាជ្ញាធរដាក់បំរាមគោចរនៅទូទាំងខេត្ត Narathiwat របស់ថៃ ក្រោយការវាយប្រហារផ្ទួនគ្នា
08/23/2026 11:08 AM
រយៈពេល១០ថ្ងៃ អាជ្ញាធរកម្ពុជា បានបណ្ដេញជនបរទេសខុសច្បាប់ ៣០៧នាក់មាន ១៨សញ្ជាតិ ចេញពីប្រទេសពាក់ព័ន្ធប្រព្រឹត្តបទល្មើសផ្សេងៗ
08/23/2026 11:08 AM