សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជាផ្តល់ជំនួយមនុស្សធម៌មួយសែនដុល្លារអាមេរិកដល់តួកគី ដើម្បីប្រតិបត្តិការសង្គ្រោះករណីរញ្ជួយដីដ៏កំណាច បណ្តាលឱ្យមានអ្នកស្លាប់រាប់ពាន់នាក់ និងរបួសរាប់ម៉ឺននាក់

2023/02/08 07:31:35 pm        241
ភ្នំពេញ៖ កម្ពុជាប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួនមួយសែនដុល្លារអាមេរិក ដល់តួកគី បន្ទាប់ពីប្រទេសនេះរងនូវសោកនាថកម្មដោយគ្រោះរញ្ជួយដីដ៏កំណាច បណ្តាលឱ្យមានអ្នកស្លាប់រាប់ពាន់នាក់ និងរបួសរាប់ម៉ឺននាក់។

លោកតាអាយុជាង៨០ឆ្នាំ សម្រេចក្តីបំណងប្រាថ្នាចង់ជួបសម្តេច និងប្រគល់វត្ថុបុរាណអាយុជិត៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន ជាវត្ថុអនុស្សារវីយ៍

2023/02/08 06:39:50 pm        646
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ញាតឱ្យកុងទ្រី និងក្រុមគ្រួសារជួបសម្តែងការគួរសម តាមបំណងប្រាថ្នារបស់លោកតា ដែលចង់ជួបសម្តេចដោយផ្ទាល់ និងប្រគល់វត្ថុបុរាណ(ប៉ាន់តែ)អាយុជិត៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន ជាវត្ថុអនុស្សាវរីយ៍។លោកតាកុងទ្រី ដែលមានអាយុ ៨២ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ ក៏មានបំណងអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិតាំងពីបាតដៃទទេ រហូតមានការរីកចម្រើន មានសុខសន្តិភាពក្នុងប្រទេសកន្លងជាង ៤០ឆ្នាំមកនេះ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោកតា និងក្រុមគ្រួសារ ដែលបានជូនវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដល់សម្តេច។ សម្តេចតេជោបានប្រគល់វត្ថុបុរាណ(ប៉ាន់តែ) ដែលមានអាយុកាលជិត៣០០ឆ្នាំនោះ ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអភិរក្ស និងជាមូលដ្ឋានសម្រាប់សិក្សាស្រាវជ្រាវនាពេលក្រោយ៕

ជប៉ុនបន្តជួយជំរុញការវិនិយោគទេសចរណ៍ និងគាំទ្រកម្ពុជាដែលទទួលជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

2023/02/08 06:25:40 pm        281
ភ្នំពេញ៖ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតថ្មីរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានបានអះអាងថា នឹងបន្តគាំទ្រជួយដល់កម្ពុជា ក្នុងការជំរុញវិនិយោគទេសចរណ៍ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមលើកទី៣២និងប៉ារ៉ាហ្គេមលើកទី១២ តាមរយៈការជួយឱ្យមានអ្នកទេសចរណ៍ជប៉ុនមកទស្សនានៅកម្ពុជា និងកិច្ចការចំពោះមុខមួយចំនួនទៀត។នៅក្នុងជំនួបសំដែងការគួរសម រវាងទូតថ្មីជប៉ុនប្រចាំកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨កុម្ភៈនេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានបញ្ជាក់ឱ្យដឹងថា ជាមួយនឹងការចូលរួមសំដែងនូវការគោរពរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការបាត់បង់ប្អូនស្រីរបស់សម្ដេច និងសូមឱ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភព។ឯកឧត្តម អាត់ ស៊ូស៊ី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់កម្ពុជាកាលពីឆ្នាំ១៩៩២ហើយនៅពេលនេះកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងមានស្ថិរភាព និងមានសន្តិភាព។ក្នុងន័យនេះ ឯកឧត្តមសូមសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោចំពោះភាពដឹកនាំជាទីគោរព ហើយក៏បានសាទរចំពោះសម្ដេចដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាក្នុងភាពជាប្រធានអាស៊ានទទួលបានជោគជ័យ។ជាការឆ្លើយតបសម្ដេចតេជោបានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនមកកាន់កម្ពុជា និងបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម អាត់ស៊ូស៊ី ចំពោះការចូលរួមរំលែកមរណទុក្ខហើយសម្ដេចក៏បានថ្លែងអំណរគុណ និងយល់ស្របជាមួយការលើកឡើងរបស់ឯកឧត្តម អាត់ស៊ូស៊ីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាមួយនឹងការប្ដេជ្ញាចិត្តរបស់ឯកឧត្តមក្នុងការអំអាងជួយដល់កម្ពុជា។សម្ដេចតេជោបានមានប្រសាសន៍ថា ជប៉ុនអាចជួយគាំទ្រដំណើរការ sea games របស់កម្ពុជាតាមរយៈឲ្យមានអ្នកមកទស្សនានិងរៀបចំឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា ។ដោយឡែកលើវិស័យសេដ្ឋកិច្ចនិងវិនិយោគសម្ដេចបានសុំឲ្យឯកអគ្គរាជទូតជប៉ុនជួយជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត៕(ដោយ៖ មុត សុទ្ធ)

ផ្លូវ៤ខ្សែ ឆ្ពោះទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចការស្ថាបនាជិតរួចរាល់ហើយ

2023/02/08 06:01:11 pm        448
ភ្នំពេញ៖ ផ្លូវចំនួន ៤ខ្សែ មានមហាវិថីឈ្ន ឈ្នះ ផ្លូវជាតិលេខ៦ ផ្លូវស្របមាត់ទន្លេសាប និងផ្លូវតភ្ជាប់ ពីផ្លូវជាតិលេខ ៦ត្រង់ចំណុច ក្បែរបុរី អ័រគីដេ ឆ្ពោះទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើការជួសជុល កែលម្អ និងស្ថាបនាថ្មី ដេីម្បីសម្រួលដល់ការធ្វើចរាចរាចរណបស់ប្រជាពលរដ្ឋ និងឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា។មន្ត្រីមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ការដ្ឋានផ្លូវទាំង៤ខ្សែ ដែលស្ថាបនាឆ្ពោះទៅពហុកីឡាដ្ឋានជាតិមរតកតេជោ សម្រេចការងារបានប្រមាណជាជិត៩០ភាគរយហើយ។ ចំពោះមុខកំពុងធ្វើការជួសជុលគ្រឹះ អ៊ុតកៅស៊ូ ដាក់លូ រៀបការឺឡា គូសគំនូសចរាចរណ៍ ជាមួយនិងការដាំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ៦ឲ្យបានរួចរាល់នៅមុនខែមីនា ឆ្នាំ២០២៣។មន្ត្រីបន្ថែមថា កំណាត់ផ្លូវជាតិលេខ៦នេះ ជាផ្លូវមេធំមួយក្នុងចំណោមផ្លូវទាំង៤ខ្សែ ដែល រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងជួសជុស និងស្ថាបនា ឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដោយចាប់ផ្តើមស្ថាបនាពីខែកញ្ញា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ដែលមានប្រវែង១៧គីឡូម៉ែត្រកន្លះ ជាមួយនឹងការដាក់លូសងខាងផ្លូវទំហំមុខកាត់១ម៉ែត្រប្រវែង៣៥គីឡូម៉ែត្រ រៀបការឺឡា គូសគំនូសចរាចរណ៍ និងដាំដើមឈើ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល ។ ការងារមួយទៀត គឺកែលម្អរមហាវិថី ឈ្នះ ឈ្នះ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៦ រហូតដល់ស្ពានព្រែកព្នៅ ដែលមានការកែលម្អរទ្រង់ទ្រាយធំ ដូចជាជួសជុលផ្លូវដែលមានការខូចខាត ដោយចាក់បេតុងឡើងវិញ រៀបចំចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងផ្លូវជិះកង់ រីឯនៅសងខាងផ្លូវធំមានដាក់ប្រព័ន្ធលូធំៗឡើងវិញ មានការរៀបចំសួនច្បារ និងដាំដើមឈើធំៗជាច្រើន រួមទាំងដាំដើមផ្កា។ បន្ទាប់ពីចាក់បេតុងរួចរាល់មហាវិថី ឈ្នះ ឈ្នះ ត្រូវបានអ៊ុតកៅស៊ូបន្ថែម ដើម្បីឲ្យផ្លូវមានភាពងាយស្រួលដល់ការធ្វើដំណើរ និងមានតុបតែងភ្លើងពណ៌បន្ថែមទៀត ដើម្បីឲ្យមានសោភ័ណភាពសាកសមជាទីតាំងដែលប្រារព្ធព្រឹត្តិការណ៍កីឡាដ៏ធំនាពេលខាងមុខ ហើយការដ្ឋានពេលនេះសម្រេចបានប្រមាណជិត៩០ភាគរយហើយ។មន្ត្រីបានបន្ថែមថា ជាមួយគ្នានេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានស្ថាបនាផ្លូវថ្មីទាំងស្រុងចំនួន ២ខ្សែទៀត ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ទូទៅផង និងការធ្វើដំណើរក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។ ផ្លូវថ្មីទាំង២ខ្សែនេះ គឺស្ថាបនាស្របតាមទន្លេសាបផ្នែកខាងកើត បែកខ្នែងជា២ផ្នែកឆ្ពោះឡើងមហាវិថី ឈ្នះ ឈ្នះ គឺខ្សែទី១ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ៦ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៨គីឡូម៉ែត្រ ដែលសម្រេចការសាងសង់បាន១០០ភាគរយទាំងការងារធ្វើផ្លូវបេតុង ដាក់លូ របាពុះចែកទ្រូងផ្លូវ និងបំពាក់ភ្លើងបំភ្លឺសាធារណៈ។ ខ្សែផ្លូវទី២ គឺចាប់ពីផ្លូវសម្តេច ជា ស៊ីម ជ្រោយចង្វារ ដល់មហាវិថី ឈ្នះ ឈ្នះ មានទទឹងផ្លូវ២០ម៉ែត្រ ប្រវែងជាង៥គីឡូម៉ែត្រ ដោយសម្រេចការសាងសង់បានជិត៩០ភាគរយហើយ ។បន្ទាប់ពីស្ថាបនាកែលម្អផ្លូវទាំង៤ខ្សែនេះរួច មន្ត្រីជំនាញបានអំពាវនាវឲ្យប្រជាពលរដ្ឋជួយថែរក្សាការ៉ឺឡាថ្មើរជើង ដោយកុំដាក់តាំងលក់ឥវ៉ាន់ ការចតយានយន្តជាដើមលើការឺឡា ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរថ្មើជើង និងសោភណ្ឌភាព៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យទូតថ្មីរបស់ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2023/02/08 04:52:00 pm        295
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។

អ្នកស្លាប់​ដោយសារ​ការរញ្ជួយ​ដី​នៅ​ទួរគី​ និង​ស៊ី​រី​កើនឡើង​ជិត ​៨​ពាន់​នាក់ ​ខណៈ​ក្រុម​អុ្នក​សង្គ្រោះ​ប្រឈម​អាកាសធាតុ​ត្រជាក់

2023/02/08 03:05:30 pm        362
ស៊ីរី៖ ក្រុម​អ្នក​សង្គ្រោះ​នៅក្នុង​ប្រទេស​ទួរគី និង​ស៊ី​រី​បាន​តស៊ូ​ទប់ទល់​អាកាសធាតុ​ត្រជាក់​ខ្លាំង​កាល​ពី​ថ្ងៃ​អង្គារ ប្រជែង​ពេលវេលា​ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត ​ក្រោម​អគារ​ដែល​បាក់​រលំ​រាប​ដល់​ដី​ដោយសារតែ​ការ​រញ្ជួយ​ដី ​ដែល​បាន​សម្លាប់​មនុស្ស​ជាង ​៧.៨០០​នាក់​។​ការរញ្ជួយ​ដែល​បាន​បង្ក​ការ​រង​ទុក្ខ​កាន់​តែខ្លាំង​លើ​តំបន់​ព្រំដែន ដែល​ត្រូវ​បាន​ញាំញី​ដោយ​ជម្លោះ​រួច​ទៅ​ហើយ​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ចេញទៅ​អាំងភ្លើង​នៅ​លើ​គំនរ​ថ្ម​ដែល​កំពុង​ឆេះ ដើម្បី​ព្យាយាម​កំដៅ​ខ្លួន​ក្នុង​ពេល​រងា​ខ្លាំង ខណៈ​ជំនួយ​អន្តរជាតិ​បាន​ចាប់ផ្ដើម​ទៅដល់​បណ្ដើរៗ​។ ​អ្នក​នៅ​រស់​រាន​មានជីវិត​ត្រូវ​បាន​រកឃើញ​ជា​បន្តបន្ទាប់ រួមទាំង​ទារិកា​ទើប​កើត​ម្នាក់​ត្រូវបាន​យកចេញ​ពី​គំនរ​ថ្ម​ ទាំង​នៅមាន​ជីវិត​នៅក្នុង​ប្រទេស​ស៊ី​រី ចំណែកឯ​ម្ដាយ និង​ក្រុម​គ្រួសារ​ទាំងអស់​របស់​គេ​បាន​ស្លាប់​ក្នុងការ​រញ្ជួយ​ដី​ក្នុង​ទីក្រុង Jindayris ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​កាលពី​ថ្ងៃ​ចន្ទ​។​ការ​រញ្ជួយ​ដី​កម្រិត ៧.៨​រ៉ិ​ច​ទ័​រ​ដែល​បាន​វាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ​ ស្រប​ពេល​មនុស្ស​កំពុង​លង់លក់​ក្នុង​ដំណេក បាន​ផ្ដួលរំលំ​សំណង់​អគារ​រាប់ពាន់​បាក់​រាប​ដល់​ដី និង​មនុស្ស​ជាច្រើន​ដែល​គេ​ពុំ​បាន​ដឹង​ច្បាស់​កំពុង​ជាប់​ក្នុង​គំនរ​កម្ទេច​ថ្ម និង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​មនុស្ស​រាប់​លាន​នាក់​។ ​ការ​បំផ្លិច​បំផ្លាញ​ដ៏​មហាសាល​នេះ​កាលពី​ថ្ងៃ​អង្គារ ​បាន​ជំរុញ​ឲ្យ​លោក​ប្រធានាធិបតី​ទួរគី Recep Tayyip Erdogan ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល​ ៣​ខែ​នៅ​ក្នុង​ខេត្ត​ចំនួន​១០​ នៅ​ភាគ​អាគ្នេយ៍​។ ​ទិន្នន័យ​ចុងក្រោយ​បង្ហាញ​ថា ​អ្នក​ស្លាប់​សរុប​នៅ​ទួរគី​ឡើង​ដល់ ​៥.៨៩៤​នាក់ និង​នៅ​ស៊ី​រី​មាន​ចំនួន ១.៩៣២​នាក់​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​ទាំង​២​ ឡើង​ដល់ ​៧.៨២៦​នាក់​៕ អត្ថបទ៖ សុខមាន

ឯកឧត្តម ប្រាក់ សុខុន៖ «សហគមន៍អាស៊ាននឹងបន្តដើរតួនាទីដ៏សំខាន់ក្នុងនិមាបនកម្មតំបន់និងសកល»

2023/02/07 10:00:29 pm        473
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិថ្លែង តទៅមុខសហគមន៍អាស៊ាននឹងបន្តដើរតួនាទីដ៏សំខាន់ ក្នុងនិមាបនកម្មតំបន់ និងសកល ដែលមានកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចច្រើនដែលបាន និងបន្តកើតឡើង ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន, រវាងអាស៊ាន និងដៃគូសន្ទនា, កិច្ចព្រមព្រៀង RCEP ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរវាង​កម្ពុជា និងចិន និងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់បែបនេះ ក្នុងសិក្ខាសាលាស្តីពី «វឌ្ឍនភាពការងារការទូត​សេដ្ឋកិច្ច​ឆ្នាំ២០២១-២០២៣» នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។ឯកឧត្ដម ថ្លែងថា ក្នុងរយៈកាល៥ឆ្នាំ ចុងក្រោយមកនេះ ស្ថានភាពតំបន់ និងអន្តរជាតិ រួមទាំង​ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបន្តវិវត្តយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស​ ពិបាកប៉ាន់ស្មាន និងប្រកប​ដោយគ្រោះថ្នាក់ ដោយសារតែការកើនឡើងនៃការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ រវាង​ប្រទេសមហាអំណាច​ ការផ្លាស់ប្តូរតុល្យភាពកម្លាំង (Balance of Power) ​អស្ថិរភាព​សេដ្ឋកិច្ច និងសង្គម រួមទាំងការផ្លាស់ប្តូរនូវនយោបាយការបរទេសរបស់ប្រទេសអំណាចមធ្យម និងប្រទេសតូចៗ​ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលទាំងនេះ។ ឯកឧត្តម បន្តថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀនដណ្តើមឧត្តមភាព និងផលប្រយោជន៍​របស់មហាអំណាចធំ​ និងមធ្យម និងជាទីតាំងនៃភាពតានតឹងជាច្រើន ដោយសារតែសារៈសំខាន់​នៃតំបន់នេះ ទាំងផ្នែកសេដ្ឋកិច្ច​ ពាណិជ្ជកម្ម ការតភ្ជាប់​ ពិសេសខាងផ្លូវសមុទ្រ យុទ្ធសាស្ត្រ និងនយោបាយ។ ចិន ឥណ្ឌា ជប៉ុន និងសហគមន៍អាស៊ាន នឹងបន្តរីកចម្រើន លូតលាស់ ព្រមទាំង​បង្កើនទំងន់ និងសារៈសំខាន់ខាងនយោបាយ ​សេដ្ឋកិច្ច និងយោធា។ ឯកឧត្ដមបញ្ជាក់ថា៖«ទំនាក់ទំនងល្អខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ មិនត្រឹម​តែរួមចំណែក​ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​ ក្នុងស្រុកយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បង្ខិតប្រទេសយើងជាមួយប្រទេសដៃគូឱ្យកាន់តែជិតស្និទ្ធ ​ខាងផ្នែកនយោបាយទៀតផង។ យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ​ដែលត្រូវបានប្រកាសឱ្យប្រើនៅដើមឆ្នាំ២០២១ នឹងរួមចំណែក​យ៉ាងសំខាន់ក្នុងការសម្រេចគោលដៅខាងលើនេះ ​ដោយជំរុញការទាក់ទាញវិនិយោគ ស្វែងរក​ទីផ្សារសំរាប់ផលិតផល និងគាំទ្រដល់ឧស្សាហកម្មនាំចេញ លើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌ខ្មែរ ​ដោយផ្អែកលើប្រៀបខ្លាំងនៃសក្តានុពលសេដ្ឋកិច្ច និង​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រសម័យ​អង្គររបស់យើង៕ អត្ថបទ៖ វ៉ន ដារ៉ា

ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា វាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនលើគ្រប់វិស័យនៅកម្ពុជា

2023/02/07 06:55:53 pm        405
ភ្នំពេញ៖ លោក ឈើតគាត អាត់ថាកន ឯកអគ្គរាជថៃប្រចាំនៅកម្ពុជា ​បានថ្លែងកោតរសើរ និងវាយ​តម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា​ក្នុងរយៈពេល​ជាច្រើនឆ្នាំកន្លងទៅនេះ រួមទាំងទំនាក់ទំនងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា ​និងថៃ ក៏បានពង្រឹងពង្រីកលើគ្រប់វិស័យផងដែរ ​ដូចជាផ្នែកពាណិជ្ជកម្ម និងការវិនិយោគមានការកើន​ឡើង​គួរឱ្យកត់សម្គាល់។ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានព្រឹទ្ធសភា ​លោក ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) បានលើកឡើងថា ​បន្ទាប់ពីជំងឺកូវីដ-១៩បានធូរស្បើយ ប្រទេសទាំងពីរបានបើក​ព្រំដែន ​សម្របសម្រួលការធ្វើដំណើរវាងប្រជាជន ជាពិសេសការចាប់ផ្តើមធ្វើពាណិជ្ជកម្មតាម​ព្រំដែន ​នៃប្រទេសទាំងពីរឡើងវិញ។ លោក សង្ឃឹមថា ការផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ នឹងមាន​ការកើន​ឡើងបន្ថែមទៀត​នៅឆ្នាំខាងមុខនេះ។ ​ជាមួយគ្នានេះ ទំនាក់ទំនងរវាងប្រជាជន​និងប្រជាជន​នៃប្រទេសទាំងពីរ ក៏នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀតផងដែរ។ជាមួយគ្នានោះដែរ លោកឯកអគ្គរាជទូតសង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់លោកនឹង​ខិតខំ​អនុវត្តឱ្យសម្រេចបាន​សមិទ្ធផល​ថ្មីៗ ​ដែលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភា រដ្ឋាភិបាល ​ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អ​ប្រសើរថែមទៀត។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ​ដោយបានឃើញនូវទំនាក់ទំនងមិត្តភាព ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​មានការរីក​ចម្រើនជាលំដាប់។ ការរីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់​ដឹកនាំកំពូល​ ថ្នាក់ដឹកនាំជាន់ខ្ពស់ ​ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន និងការផ្លាស់ប្តូររវាងប្រជាជន​និងប្រជាជនជាបន្តបន្ទាប់ ​ព្រមទាំងបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌ​នៃកិច្ច​សហប្រតិបត្តិការអន្តរជាតិផងដែរ។សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយអំពីការរីកចម្រើនខាងសេដ្ឋកិច្ច វិនិយោគរវាង​ប្រទេសទាំងពីរ ​ជាពិសេសការរក្សាបាននូវកំណើន​នៃការផ្លាស់ប្តូរពាណិជ្ជកម្ម ​ការវិនិយោគ និង​ទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ បាន ចក់

សពលោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ត្រូវបានដង្ហែពីគេហដ្ឋានក្នុងខណ្ឌទួលគោកមកបញ្ចុះនៅវត្តបទុមវតី

2023/02/07 03:57:01 pm        544
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សពលោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ប្អូនស្រីបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានដង្ហែពីគេហដ្ឋានក្នុងខណ្ឌទួលគោក មកបញ្ចុះនៅវត្តបទុមវតី រាជធានីភ្នំពេញ។យោងតាមសារសម្តេចតេជោ ហ៊ុន សែន ត្រូវជាបងថ្លៃ លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣មានខ្លឹមសារសោកស្តាយ និងអាឡោះអាល័យបំផុត ចំពោះ​លោកជំទាវ ប៊ុន សុថា ត្រូវជាប្អូនថ្លៃស្រីរបស់ម្តេច ដែលបានមរណភាពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះក្នុង ជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។សម្តេចបានសរសេរថា « បែកគ្នាដោយមិនបានលាគឺជារឿងមិនអស់ចិត្តសម្រាប់ក្រុមគ្រួសារតែនេះជាក្រិត្យក្រមធម្មជាតិដែលមិនអាចជៀសវាងបានគឺ កើត ចាស់ ឈឺ ស្លាប់តែអ្វីជាការសោកស្តាយ​គឺនៅត្រង់មនុស្សដែល​មានអាយុច្រើន​ធ្វើបុណ្យសពឲ្យ​មនុស្សដែល​មាន​អាយុតិច​ជាង។ ជាគ្រួសារ​មួយដែលមិនធ្លាប់មានទំនាស់ទោះតូចក្តី ធំក្តី មិនដែលមាន​ភាពរកាំរកូសសូម្បី​ពាក្យសំដី​មួយម៉ាត់ ការបែកគ្នា​ដោយគ្មានពេលជួបវិញពិតជា​បានធ្វើឲ្យក្រុមគ្រួសារ​កាន់តែអាឡោះអាល័យ​នឹកស្រណោះ​ដល់ពេល​ដែលកន្លង​ហួសពិសេសកូន ចៅនិងក្មួយៗដែលម្តាយជីដូននិងម្តាយមីងបានមើលថែទាំដល់ពួកគេ»៕

ក្រសួងការបទេសប្រតិកម្មចំពោះការផ្សាយព័ត៌មានមិនពិត ទាក់ទងទស្សនកិច្ចសម្ដេចតេជោ ទៅចិនសប្ដាហ៍ក្រោយ

2023/02/06 08:39:32 pm        500
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម អាន សុខខឿន នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះបានប្រតិកម្មចំពោះវិទ្យុអន្តរជាតិ​មួយមាន​មូលដ្ឋាន​នៅកម្ពុជា ​ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងដំណើទស្សនកិច្ច​របស់សម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្ដីនៃកម្ពុជា ទៅសាធារណៈរដ្ឋប្រជាមានិតចិន នាសប្ដាហ៍ក្រោយ។ ឯកឧត្តម អាន សុខខឿន ​បានឱ្យដឹងថា វិទ្យុអន្តរជាតិមួយដែល​មាន​មូលដ្ឋានជំនួយនៅ​ប្រទេស​អាមេរិក បានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ​ក្រោមចំណងជើងថា «កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ​ខណៈមានការព្រួយបារម្ភ អំពីអន្ទាក់បំណុល»។ឯកឧត្ដម បញ្ជាក់ថា អត្ថបទនេះ បានផ្សាយនូវព័ត៌មានខុស​ពី​ការពិត និង​បំភ័ន្ត​សាធារណៈជន​ក្រោមហេតុផលនយោបាយ។ឯកឧត្តម អាន សុខខឿន បានបញ្ជាក់ថា ទោះបីជាមានការពន្យល់ជាច្រើន​លើក​ច្រើនសារក៏ដោយ​ក៏​បណ្ដាញសារព័ត៌មានទាំងនេះ ​បាន​ព្រងើយកន្តើយ​ដោយ​ចេតនា​ចំពោះការបំភ្លឺទាំង​អស់នោះ ហើយបែរ​ជាបន្តលេងនូវ​នយោបាយ​កង្វក់​ចំពោះទំនាក់ទំនងកម្ពុជា​ចិនទៅវិញ។ឯកឧត្ដម បានបញ្ជាក់ថា កម្ពុជា ​សូមស្វាគមន៍នូវរាល់ការវិនិយោគ​ ក្នុងរូបភាពជា ​BOT គឺមានន័យថា កសាងប្រតិបត្តិ​ និងធ្វើការផ្ទេរ៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

WHO កំពុងតាមដាន ចំពោះ​ការ​ស្លាប់​របស់បុគ្គលិកមន្ទីរពិសោធន៍រុស្ស៊ី ស្របពេល​សង្ស័យពី​ជំងឺប៉េស្តសួត
10/06/2026 06:10 PM
សហជីព៖ សាលារៀនជិត ២ពាន់​កន្លែង ត្រូវបិទផ្លូវ ឬបិទទ្វារ ខណៈការតវ៉ាកើតឡើងទូទាំងបារាំង​
10/06/2026 06:10 PM
សាកល​​វិទ្យាល័យ Cornell រៀបចំបោះឆ្នោតដក​សេចក្ដី​ទុក​ចិត្តលើ​រដ្ឋបាល​ ជុំវិញ​ដំណោះស្រាយ​ករណីរំលោភផ្លូវភេទ
10/06/2026 06:10 PM
កងកម្លាំងអ៊ីស្រាអែលសម្លាប់មនុស្សម្នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅតំបន់វ៉េសប៊ែង
10/06/2026 06:10 PM
លោកស្រី Von der Leyen ជំរុញឲ្យជំនួយថាមពលទៅដល់គ្រួសារខ្វះខាត់ខ្លាំងបំផុត
10/06/2026 06:10 PM
កេនយ៉ាបញ្ជាក់ករណីជំងឺអេបូឡាលើកដំបូងដែលបាននាំចូលពីប្រទេសកុងហ្គោ
10/06/2026 06:10 PM
សភាលីទុយអានីបោះឆ្នោតលុបចោលការហាមឃាត់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ
10/06/2026 05:10 PM
តៃវ៉ាន់៖ លទ្ធភាព​​​បែងចែកជាផ្នែកតូចៗនៃ​​ការលក់អាវុធថ្មីរបស់អាមេរិក មិន​ទាន់​ត្រូវបាន​ឮនៅឡើយទេ​
10/06/2026 05:10 PM
លោក Vance៖អ៊ីរ៉ង់អាចមានជាប់ពាក់ព័ន្ធនឹងហេតុការណ៍នៅមូលដ្ឋានទ័ពអាកាស Fairford នៅព្រីត ថេន
10/06/2026 05:10 PM
នគរបាលរាប់រយនាក់ ត្រូវបាន​ដាក់​ពង្រាយ​ការពាររដ្ឋធានីរបស់​ឥណ្ឌា មុនការតវ៉ារបស់គណបក្សប្រឆាំង
10/06/2026 05:10 PM