សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង

នយោបាយ​ និង ការអភិវឌ្ឍន៍

មហាសន្និបាតអាយប៉ា នឹងផ្តោតលើការលើកតម្កើងស្រ្តីក្នុងការអភិវឌ្ឍ និងសភាវ័យក្មេង

2022/11/17 07:53:02 pm        408
ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ នឹងផ្តោតលើការលើកតម្កើងស្រ្តីក្នុងការអភិវឌ្ឍ និងសភាវ័យក្មេង។ថ្លែងប្រាប់ BTV News នៅថ្ងៃទី១៦ ខែវិច្ឆិកា ម្សិលមិញ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងជាអ្នកពាក្យនាំរដ្ឋសភា ​បានឲ្យដឹងថា នាពេលដ៏ខ្លីខាងមុខ រដ្ឋសភានឹងធ្វើជាម្ចាស់ផ្ទះសន្និបាតអន្តរសភាអាស៊ាន​ (អោយបា (APA)លើកទី៤៣ ចាប់ពីថ្ងៃទី២០ ​ដល់ថ្ងៃទី២៥​ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារដ៏ស៊ីដង់​សុខាភ្នំពេញ ក្រោមមូលបទ បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាបន្ត និងភាពធន់របស់អាស៊ាន។ ឯកឧត្តម បន្តថា ជាមួយមូលបទខាងលើ កម្ពុជាបានដាក់ចេញគំនិត​ផ្តួចផ្តើម​ផ្តោតទៅកិច្ចការ​សំខាន់ៗ​រួមមាន ​ការលើកតម្កើងស្ត្រីក្នុងការអភិវឌ្ឍសង្គមជាតិ, ការលើកតម្កើងសភាវ័យក្មេង និងការបង្កើត​បណ្ណាល័យឌីជីថលជាដើម។ឯកឧត្តម ឡេង ប៉េងឡុង បញ្ជាក់ថា ក្រៅពីមូលបទ បោះជំហានជាមួយគ្នា ​ដើម្បីនិរន្តរភាព បរិយាបន្ត ​និងភាពធន់របស់អាស៊ាន នឹងមានមូលបទរបស់អ្នកសង្កេតការណ៍ចូលរួមស្តីពីការ​វិនិយោគលើសន្តិភាព ​និងការអភិវឌ្ឍបបរកបដោយចីរភាព និងការស្តារឡើងវិញក្រោយ​វិបត្តិ​ជំងឺកូវីដ១៩។អន្តរសភាអាស៊ានអាយប៉ា ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាង​ឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ​ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្ដុំនូវមតិ យោបល់ ទស្សនរបស់តំណាងពលរដ្ឋក្រោមចក្ខុវិស័យទូលំទូលាយ ​និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោល​បំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែល​ប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និង​ដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាព។អត្ថបទ សេក ឧត្តម 

បក្សនយោបាយ និងសង្គមស៊ីវិល កោតសរសើរថា ការចុះឈ្មោះបោះឆ្នោតដំណើរការល្អ

2022/11/17 07:41:02 pm        663
ភ្នំពេញ៖ តំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិល កោតសរសើរថាដំណើរ​ការចុះឈ្មោះបោះឆ្នោត​ ភាគីពាក់ព័ន្ធផ្តល់កិច្ចសហការល្អដល់ប្រជាពលរដ្ឋ។ថ្លែងប្រាប់BTV News លោក ឈឹម ប៊ុនណា តំណាងគណបក្សប្រជាជនកម្ពុជា ​បានលើកឡើងថា បន្ទាប់ពីបានចូលរួមអង្កេតការណ៍ចុះឈ្មោះបោះឆ្នោតនារយៈពេលកន្លងមកឃើញ​មានប្រជាពលរដ្ឋ​អញ្ជើញចូលរួម​យ៉ាងសកម្ម ​និងទទួលបានការផ្តល់កិច្ចសហការយ៉ាងល្អពីភាគីពាក់ព័ន្ធ។ទន្ទឹមគ្នានេះលោក ណៃ សារុន តំណាងគណបក្សយុវជនកម្ពុជា ​បានលើកឡើងដែរថា ដំណើរការ​ចុះឈ្មោះបោះឆ្នោតនេះសង្កេតឃើញ​មានភាគពាក់ព័ន្ធបានពន្យល់ និងផ្សព្វផ្សាយជាបន្តបន្ទាប់​ពី​ចម្ងល់​នានា​របស់ប្រជាពលរដ្ឋ​។ជាមួយគ្នានេះ លោកស្រី ហូយ សុជីវណ្ណី ប្រធានគណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព ដែល​បានចុះអង្កេតការណ៍ ​បានលើកឡើងថា គ្រប់នីតិវីធីនីមួយៗភាគីពាក់ព័ន្ធបានជួបទំនាក់ទំនង​គ្នា​ទៅវិញ​ទៅ​មកជាប់ជាប្រចាំ ដើម្បីធានាដល់ការរៀបចំចុះឈ្មោះបោះឆ្នោតរបស់​បងប្អូន​ប្រជាពលរដ្ឋ។គួរបញ្ជាក់ថា រយៈពេល២៨ថ្ងៃកន្លងមកនេះ ​មានប្រជាពលរដ្ឋអញ្ជើញចុះឈ្មោះបោះ​ឆ្នោតថ្នីចំនួន ៣៩៧.៤១៩នាក់ ​អ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ​១៧២,៣៥៧នាក់, អ្នក​ដែល​កែតម្រូវទិន្នន័យ​ចំនួន ៣៦,៥២៦នាក់ ​និងអ្នកផ្ទេរទីលំនៅចូលឃុំ-សង្កាត់ថ្មីចំនួន ​១០៩,០៣៣នាក់។ការចុះឈ្នោះបោះឆ្នោតតាមការិយាល័យឃុំ-សង្កាត់​នៅទូទាំងប្រទេសមានរយៈពេល៥០ថ្ងៃ គិត​ចាប់​ពីថ្ងៃទី២០ ​ខែតុលា ដល់ថ្ងៃទី០៨​ ខែធ្នញ ឆ្នាំ២០២២៕ អត្ថបទ សេក ឧត្តម 

លោកជំទាវ ឱ វណ្ណឌីន ឈ្វេងយល់ពីការងារចាក់ថ្នាំបង្ការផ្សេងៗជាមួយដៃគូអន្តរជាតិ

2022/11/17 05:15:13 pm        806
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ បានទទួលជួបពិភាក្សាការជាមួយដៃសហការណ៍អន្តរជាតិ ដឹកនាំដោយលោកស្រី ខាធឺរីន បូល (Kathryn Bolles) នាយិកា ផ្នែកគំនិតផ្តួចផ្តើមចាក់ថ្នាំបង្ការ សាកលនៃមូលនិធិ Rockefeller ប្រចាំនៅទីក្រុងញូយ៉ក។ការជួបពិភាក្សានេះ ធ្វើឡើងនៅក្រសួងសុខាភិបាល ក្នុងគោលបំណងសិក្សាឈ្វេងយល់ពីការងារចាក់ថ្នាំបង្ការផ្សេងៗ ជាពិសេសការងារចាក់វ៉ាក់សាំងកូវីដ-១៩ ព្រមទាំងស្វែងយល់ពីប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជាផងដែរ៕

ឯកឧត្ដម ចូ បៃឌិន៖ សហរដ្ឋអាម៉េរិក បានប្ដេជ្ញាចិត្តនៅជាមួយពលរដ្ឋកម្ពុជា ដើម្បីកម្ពុជា សម្រេចបាននូវការអភិវឌ្ឍចម្រើនរុងរឿង តាមគន្លងលទ្ធិប្រជាធិបតេយ្យ

2022/11/16 07:56:47 pm        671
ភ្នំពេញ៖ ប្រធានាធិបតីអាម៉េរិកឯកឧត្ដម ចូ បៃឌិន៖ ខ្ញុំបានជួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានារបស់ពិភពលោក និងក្នុងតំបន់ នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន ដែលមានកម្ពុជា ធ្វើជាប្រធានដឹកនាំ។ ខ្ញុំសូមបញ្ជាក់ជាថ្មីថា សហរដ្ឋអាម៉េរិក បានប្ដេជ្ញាចិត្តនៅជាមួយពលរដ្ឋកម្ពុជា ដើម្បីកម្ពុជា សម្រេចបាននូវការអភិវឌ្ឍចម្រើនរុងរឿង តាមគន្លងលទ្ធិប្រជាធិបតេយ្យ និងជាប្រទេសមានឯករាជ្យភាពពេញបរិបូរណ៍។

មហាសន្និបាតអាយប៉ា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងផ្តោតលើពហុភាគីនិយមក្នុងតំបន់

2022/11/16 07:24:59 pm        545
ភ្នំពេញ៖ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ នឹងផ្តោតលើពហុភាគីនិយមក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចតាមបែបឌីជីថល។ថ្លែងប្រាប់BTV News នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ​និងជាអ្នកពាក្យនាំរដ្ឋសភា​ បានឲ្យដឹងថា នាពេល​ដ៏ខ្លីខាងមុខ រដ្ឋសភានឹងធ្វើជាម្ចាស់ផ្ទះសន្និបាតអន្តរសភាអាស៊ាន ​(អោយបា (APA)លើកទី៤៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារដ៏ស៊ីដង់សុខាភ្នំពេញ ​ ក្រោមមូលបទ បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព​ បរិយាបន្ត និងភាពធន់របស់អាស៊ាន។ ឯកឧត្តម បន្តថា ជាមួយមូលបទខាងលើ កម្ពុជាវានដាក់ចេញគំនិត​ផ្តួចផ្តើម​ផ្តោតទៅកិច្ចការ​សំខាន់ៗ​រួមមាន ការលើកតម្កើងស្ត្រីក្នុងការអភិវឌ្ឍសង្គមជាតិ, ​ការលើកតម្កើងសភាវ័យក្មេង និង​លើកតម្កើងពហុភាគីនិយមក្នុងតំបន់ជាដើម។ឯកឧត្តម បញ្ជាក់ថា ក្រៅពីមូលបទ ​បោះជំហានជាមួយគ្នា ​ដើម្បីនិរន្តរភាព បរិយាបន្ត និងភាពធន់​របស់អាស៊ាន ​នឹងមានមូលបទរបស់អ្នកសង្កេតការណ៍ចូលរួមស្តីពីការវិនិយោគលើសន្តិភាព និង​ការអភិវឌ្ឍបបរកបដោយចីរភាព ​និងការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។អន្តរសភាអាស៊ានអាយប៉ា ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិក​អាស៊ាន ដែលតំណាង​ឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ​ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្ដុំនូវមតិ ​យោបល់ ទស្សន​របស់តំណាងពលរដ្ឋក្រោមចក្ខុវិស័យទូលំទូលាយ ​និងកិច្ចសហប្រតិបត្តិការជើង ស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់​ដល់តំបន់អាស៊ីអាគ្នេយ៍ និង​ដើម្បីជំរុញឱ្យមានសន្តិសុខ​ ស្ថិរភាព និងវិបុលភាព។យ៉ាងណាមិញ ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ​សម្តេចពញាចក្រី ​ហេង សំរិន ប្រធានរដ្ឋ លើកទី៤៣ បានចូលរួមយ៉ាងសកម្មក្នុងការពង្រឹង​ និងពង្រីកវិស័យការទូតសភាទាំងក្នុងក្របខ័ណ្ឌ​ទ្វេភាគី​ និងពហុភាគីនៅក្នុងតំបន់ និងសកលលោក​ តាមរយៈនៃការចូលរួមពីអន្តរជាតិជាច្រើន មាន​ជាអាទិ៍ អន្តរសភាអាស៊ា MAIPA, សភាតំបន់អាស៊ី(APA)19, ​សភាអាស៊ីប៉ាស៊ីហ្វិ(APPF), កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី- អឺរ៉ុប (ASEF), ​សភានិយាយភាសាបារាំងជាដើម៕ អត្ថបទ៖ សេក ឧត្តម 

សម្តេចតេជោ ហ៊ុន សែន ​៖ តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជខូចវាខូច និងវានៅតែខូច..!

2022/11/16 05:02:42 pm        221
ភ្នំពេញ៖ សម្តចេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «តើហ៊ានទេកូនអាក្បត់ជាតិ៣ជំនាន់?ពូជខូចវាខូច និងវានៅតែខូច។សំណេររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់លោក ហ៊ុន សែន បបួលបុគ្គលទណ្ឌិត សម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ ក្រោមពេលបុគ្គលទណ្ឌិតសម រង្ស៊ី នៅតែចិញ្ចឹមចិត្តខាំលោក ហ៊ុន ម៉ាណែតពីក្រោយ និងចោទប្រកាន់គ្រប់បែបយ៉ាង លើសពីសេចក្តីថ្លៃថ្នូររបស់មនុស្ស។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «បុរសម្នាក់នេះឈ្លោះមិនរើសមុខទាំងព្រះមហាក្សត្រ រហូតជាមួយយុវជនជំនាន់ក្រោយតើមានហត់ដែរទេ?ហើយបើមិនបានលួចវាយគេតើរន្ទះបាញ់ឬអី? អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? »។លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។ ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរនោះមក ស្រាប់តែកាលពីម្សិលមិញ (ថ្ងៃ១៥ វិច្ឆិកា ២០២២) គាត់ចេញមកប្រឌិតរឿងទៀតមកចោទខ្ញុំថា÷ "កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥ លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)...។"សុំសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សាដែលលបតែវាយប្រហារគេពីក្រោយខ្នង ហ៊ានភ្នាល់ទេលើកនេះ។ យើងភ្នាល់ដាក់ជីវិតនយោបាយដដែល៖ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះមិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។ តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង?លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។ ឥឡូវខ្ញុំផ្តល់ឱកាសមាសអោយលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។ បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថារឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំអោយមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយរបស់ក្មេងម្នាក់(អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្សី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះដោយឥតអៀនខ្មាស់ដែរ ។សូមបញ្ជាក់ជូនមហាជនថា÷ ករណីនេះមិនពិបាកបញ្ជាក់ទេ ព្រោះបើថានគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ ហើយបើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។ តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់និងឆាប់ដឹងសខ្មៅ កុំអោយមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តងហើយម្តងទៀតមិនចេះហត់"

លោក ហ៊ុន ម៉ាណែត បបួលទណ្ឌិតសម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ ដើម្បីឲ្យ​ឆាប់​​ដឹង​ស​ដឹងខ្មៅ

2022/11/16 04:50:11 pm        650
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានបបួលទណ្ឌិតសម រង្ស៊ី ភ្នាល់ដាក់ជីវិតនយោបាយ ដើម្បី​ឲ្យ​ឆាប់​ដឹងសដឹងខ្មៅ កុំឲ្យមហាជនធុញថា លោក(សម រង្ស៊ី) ជា​មនុស្ស​ចាស់​រកតែរឿង​ចោទ​ក្មេង​ម្ត​ងហើយម្តងទៀតមិនចេះហត់។យោងតាមសំណេរ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អស់ពីប្រឌិតរឿងមួយ ចូល​ដល់​រឿង​មួយ​ទៀត​មិនចេះចប់។ “សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? “ “អស់ពីប្រឌិតរឿងមួយ ចូលដល់រឿងមួយទៀតមិនចេះចប់។ សួរថាអត់ចេះហត់ទេអីលោក សម រង្សីអ្នកនយោបាយចាស់វស្សាអើយ? លើកមុនលោក សម រង្សី វាយប្រហារថាសញ្ញាបត្រខ្ញុំពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រកម្រឹតពីរ ក្នុងគោលបំណងវាយប្រហារលើសមត្ថភាពរបស់ខ្ញុំ។ ដល់ពេលខ្ញុំបបួលភ្នាល់ដាក់ជីវិតនយោបាយ គាត់បែរជាមិនហ៊ានអើតក្បាលមកតទល់ទេ ព្រោះដឹងថាគាត់នឹងចាញ់។ ជាទូទៅមនុស្សខូចហ៊ានត្រឹមតែលួចវាយគេពីក្រោយខ្នងទេ ដល់គេបបួលប្រកួតគ្នាទល់មុខ មិនដែលហ៊ានទេ។ ក្រោយពីបិទមាត់មិនហ៊ានភ្នាល់មួយរយៈករណីរឿងសញ្ញាបត្រកម្រឹតពីរនោះមក ស្រាប់តែកាលពីម្សិលមិញ (ថ្ងៃ១៥ វិច្ឆិកា ២០២២) គាត់ចេញមកប្រឌិតរឿងទៀតមកចោទខ្ញុំថា÷ "កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥ លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)...។" សុំសួរសារជាថ្មីថា អ្នកនយោបាយចាស់វស្សាដែលលបតែវាយប្រហារគេពីក្រោយខ្នង ហ៊ានភ្នាល់ទេលើកនេះ។ យើងភ្នាល់ដាក់ជីវិតនយោបាយដដែល៖ បើរឿងនេះជារឿងពិត ខ្ញុំនឹងដកខ្លួនពីឆាកនយោបាយមួយជីវិត។ ប៉ុន្តែបើរឿងនេះមិនមែនជាការពិត សូមលោក សម រង្សី ឈប់ធ្វើសកម្មភាពនយោបាយមួយជីវិតដែរទៅ។ តើហ៊ានទេលោក អ្នកនយោបាយចាស់វស្សា ដែលហ៊ានវាយក្មេងតែពីក្រោយខ្នង? លោក សម រង្សី បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លាញជីវិតនយោបាយរបស់ឪពុកខ្ញុំ តែបានត្រឹមបរាជ័យ។ ឥឡូវលោក សម រង្សី និងដៃជើងរបស់គាត់ក៏ព្យាយាមឥតឈប់ឈរ រិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ជីវិតនយោបាយរបស់ខ្ញុំ។ ឥឡូវខ្ញុំផ្តល់ឱកាសមាសអោយលោក សម រង្សី ហើយ មិនគួរលោកបោះបង់ឱកាសនេះទេ។ បើសិនជាលោកមានភស្តុតាងច្បាស់លាស់ថារឿងនេះជារឿងពិត លោកគួរតែហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្ញុំតែម្តងទៅ ហើយលោកក៏អាចរក្សាភាពថ្លៃថ្នូរផ្ទាល់ខ្លួនរបស់លោកផង កុំអោយមហាជនរិះគន់ថា សម រង្សី ជាអ្នកនយោបាយចាស់វស្សាម្នាក់ដែរប៉ុន្តែអន់ចរឹតបំផុត ព្រោះចេះតែលួចវាយគេពីក្រោយខ្នងតែប៉ុណ្ណោះ។ ជាពិសេសហេតុតែចង់បំផ្លាញជីវិតនយោបាយរបស់ក្មេងម្នាក់(អាយុប្រហាក់ប្រហែលនឹងកូនគាត់) សូម្បីតែរឿងភូតកុហកក៏ សម រង្សី ហ៊ានប្រឌិតឡើងដើម្បីវាយប្រហារក្មេងនោះដោយឥតអៀនខ្មាស់ដែរ ។ សូមបញ្ជាក់ជូនមហាជនថា÷ ករណីនេះមិនពិបាកបញ្ជាក់ទេ ព្រោះបើថានគរបាលបារាំងពិតជាបានចាប់ឃាត់លុយនោះមែន ប្រាកដជាមានកំណត់ហេតុច្បាស់លាស់ហើយ។ ហើយបើលុយនោះ នៅរក្សាជាមួយប៉ូលីសបារាំង ជាវត្ថុតាងដល់បច្ចុប្បននោះ គឺប្រាកដជានគរបាលបារាំងមិនលួចបិទករណីនេះ ឬយកលុយទៅណាទេ។ តោះលោក សម រង្សី យើងភ្នាល់គ្នាតែម្តង ដើម្បីឆាប់ចប់និងឆាប់ដឹងសខ្មៅ កុំអោយមហាជនធុញថា លោកជាមនុស្សចាស់រកតែរឿងចោទក្មេងម្តងហើយម្តងទៀតមិនចេះហត់”

ក្រសួងទេសចរណ៍៖ កិច្ចប្រជុំកំពូលអាស៊ាន បានផ្សព្វផ្សាយ និងទាក់ទេសចរអន្តរជាតិមកកម្ពុជា

2022/11/15 10:07:20 pm        664
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា តាមរយៈកម្ពុជាមានការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំលំដាប់ថ្នាក់អន្តរជាតិ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាទៀត គឺបាននាំមកជាមួយនូវភ្ញៀវទេសចរអន្តរជាតិ និងអ្នកវិនិយោគកើនឡើងទ្វេរដង ។ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ​បានថ្លែងប្រាប់BTV ថ្ងៃទី១៥ ខែវិច្ឆិកា​នេះថា កិច្ចប្រជុំកំពូលអាស៊ានដែលទើបបានបញ្ចប់ទៅថ្មីៗនេះ ​វិស័យទេសចរណ៍ ទទួល​បាន​ផលចំណេញ ​ដែលបានផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា ​ទៅកាន់​មជ្ឈដ្ឋាន​អន្តរជាតិ ។បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច​ ប្រចាំនៅកម្ពុជា ថ្លែងថា លោកមានមោទនភាពដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន ​ទទួលបានជោគជ័យ ហើយវត្តមាន​មេដឹកនាំកំពូលបណ្តាប្រទេសអញ្ជើញចូលរួម បានបង្ហាញពីឥទ្ធិពលកម្ពុជា ​លើផ្នែកសេដ្ឋកិច្ច នយោបាយ​ និងភាពវៃឆ្លាតកម្ពុជា​ ហើយវាក៏ជម្រុញបើកផ្លូវវិស័យទេសចរណ៍រីកចំរើនផងដែរ។លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA បានថ្លែងថា ជាទូទៅរាល់ការមានព្រឹត្តិការណ៍កិច្ចប្រជុំកំពូលគឺវាជម្រុញបង្កើតឱកាសឲ្យមានការវិនិយោគទុនច្រើន ហើយមុននឹងឈានដល់ការដាក់ទុនវិនិយោគ គឺទេសចរណ៍ត្រូវតែធ្វើមុនគេជានិច្ច។យ៉ាងណាក៏ដោយ បើតាមការរំពឹងទុករបស់ក្រសួងទសចរណ៍​ នៅក្នុងឆ្នាំ២០២២នេះ​ កម្ពុជា នឹង​ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាននាក់​ខណៈឆ្នាំ២០១៩កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនាមានប្រមាណ៦លាន៦សែននាក់ឯណោះ។ សម្រាប់ភ្ញៀវទេសចរក្នុងស្រុកចេញវិញ​ ក្រសួងរំពឹង​ទុក​មាន​ភ្ញៀវទេសចរក្នុងស្រុកដើរកម្សាន្ត​ប្រមាណ ១០លាននាក់ ដែលស្មើនឹងឆ្នាំ២០១៩មានរង្វង់ជាង១០លាននាក់៕ អត្ថបទ ស៊ុមសុខជា

សម្តេចតេជោ ហ៊ុន សែន ត្រៀមចាកចេញពីឥណ្ឌូនេស៊ី ត្រឡប់មកកម្ពុជាវិញនៅរសៀលនេះ

2022/11/15 09:37:38 pm        392
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសមុននេះបន្តិចថា សម្តេចត្រៀមចាកចេញពីឥណ្ឌូនេសុី ត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេស ដែលត្រូវហោះហើរឆ្លងកាត់។សម្តេចតេជោ ហ៊ុន សែន សូមអរគុណដល់មិត្តឥណ្ឌូនេសុី ដែលបានយកចិត្តទុកដាក់ទទួលប្រតិភូរបស់កម្ពុជា និងសូមអធ្យាស្រ័យដែលកម្ពុជាមិនអាចចូលប្រជុំ-G20 បាន។ សម្តេចតេជោ ក៏សូមអរគុណបងប្អូនជនរួមជាតិដែលព្រួយបារម្មណ៍ពីសុខភាពរបស់សម្តេច។ ការហោះរយៈពេល ៣ម៉ោង៣០នាទី ដែលសម្តេចនឹងមកដល់កម្ពុជានៅក្បាលព្រលប់ល្ងាចនេះ៕

បក្សនយោបាយស្នើពន្យារពេលចុះឈ្មោះបោះឆ្នោត ខណៈអ្នកនាំពាក្យ គ.ជ.ប ថា តាមច្បាប់ពុំអាចពន្យារបាន

2022/11/15 08:38:33 pm        557
ភ្នំពេញ៖ គណបក្សនយោបាយស្នើពន្យាពេលចុះឈ្នោះបោះឆ្នោត ​ខណៈឯកឧត្តម ហង្ស ពុទ្ធា អ្នកពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ បញ្ជាក់ថា តាមច្បាប់ពុំអាច​ពន្យារពេល​បានឡើយ។ការបញ្ជាក់របស់ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ធ្វើឡើងបន្ទាប់ពីតំណាងគណបក្ស​នយោបាយ​ឯកភាពជាតិខ្មែរ ​ស្នើក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីសភាពការណ៍​ទូទៅ​ជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ-សង្កាត់, លទ្ធផល​បណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ដោយ​មានការ​ចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល ​និងតំណាងគណបក្សនយោបាយ ​ដឹកនាំ​ដោយឯកឧត្តម ឌុច សុច ប្រធានដឹកនាំកិច្ចប្រជុំ ​នៅថ្ងៃទី១៥ ​ខែវិច្ឆិកា​ ឆ្នាំ២០២២។ ឆ្លើយតបទៅនឹងសំណើអំពីការពន្យាពេលចុះឈ្មោះបោះឆ្នោត ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ពាក់ព័ន្ធ​នឹងសំណើនេះ គ.ជ.ប ពុំអាចពន្យាពេលបានឡើយ​ ដោយសារតាមច្បាប់របស់ គ.ជ.ប បាន​គណនាត្រឹមត្រូវទៅលើអាយុប្រជាពលរដ្ឋគ្រប់រូបដែលមានអាយុគ្រប់១៨ឆ្នាំ ហើយអាច​ចូលរួម​បោះឆ្នោត នាឆ្នាំ២០២៣ ខាងមុខ។ឯកឧត្តម ហង្ស ពុទ្ធា បន្តថា អំឡុងដំណើរការចុះឈ្មោះបោះឆ្នោតនេះ គ.ជ.ប ស្វាគមន៍​ដល់​ភាគីពាក់ព័ន្ធ ​បន្តចូលរួមតាមដាន ​ដើម្បីជាការរួមចំណែកដល់ការរៀបចំបញ្ជីបោះឆ្នោតឆ្នាំ២០២២ ទទួល​បានការចូលរួម​ពី​ប្រជាពលរដ្ឋឱ្យបាន​ទៅតាមការប៉ាន់ស្មាន។គួរបញ្ជាក់ថា រយៈពេលប្រមាណ២៥ថ្ងៃកន្លងមកនេះ មាន​ប្រជាពលរដ្ឋអញ្ជើញ​ចុះឈ្មោះបោះឆ្នោត​ថ្នី​ចំនួន ៣៧៥.៤០៦នាក់ អ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំនួន ​១៦៤,២៤១នាក់, អ្នក​ដែល​កែតម្រូវទិន្នន័យចំនួន ៣៣,៦៦៩នាក់ ​និងអ្នកផ្ទេរទីលំនៅចូលឃុំ-សង្កាត់ថ្មីចំនួន ​១០២,៧៥៧នាក់។ ការចុះឈ្នោះបោះឆ្នោតតាមការិយាល័យឃុំ-សង្កាត់នៅទូទាំងប្រទេសមានរយៈពេល៥០ថ្ងៃ គិត​ចាប់​ពីថ្ងៃទី២០ ខែតុលា ​ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២៕អត្ថបទ៖ សេក ឧត្តម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ អរគុណក្រុមគ្រូពេទ្យកម្ពុជា និងបារាំង ពិសេសអ្នកបរិច្ចាគក្រលៀនដែលបានផ្ដល់ និងព្យាបាលជាសះស្បើយឱ្យអ្នកគ្រូ ម៉ូវ សុផាន់ គ្រូបង្រៀននៅខេត្តព្រៃវែងដែលមានជំងឺតម្រងនោម (ខូចក្រលៀន)
10/08/2026 03:10 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា​ និងទីប្រឹក្សាយោធាថ្មីនៃសហភាពអឺរ៉ុបប្រចាំអាស៊ានពិភាក្សាគ្នាស្វែងរកលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា
10/08/2026 03:10 PM
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ថ្មី នៃវិទ្យាល័យបឹងព្រះចំនួន ២០០នាក់​ទស្សន​កិច្ច​សិក្សា​នៅ​វិមានឈ្នះ ឈ្នះ ឈ្វេងយល់ពីបុព្វហេតុរំដោះជាតិ និងមាតុភូមិ
10/08/2026 03:10 PM
អ្នកវិភាគ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជា ពិតជាមានសំខាន់សម្រាប់​ទំនាក់ទំនងប្រទេសទាំងពីរ
10/08/2026 03:10 PM
យុវជនគ្រប់អាយុ ១៨ឆ្នាំនាំគ្នាមកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដើម្បីបំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែ​​រ​​​
10/08/2026 03:10 PM
ពុទ្ធបរិស័ទនាំគ្នាធ្វើបុណ្យកាន់បិណ្ឌ ខណៈភ្ញៀវបរទសក៏ចាប់អារម្មណ៍ចូលរួមផងដែរ
10/08/2026 03:10 PM
ពេទ្យរដ្ឋ ពង្រឹងសមត្ថភាពវិនិច្ឆ័យជំងឺ ទប់ស្កាត់ជំងឺធ្ងន់ លើកកម្ពស់សុខភាពពលរដ្ឋ តាមចក្ខុវិស័យរដ្ឋាភិបាល
10/08/2026 03:10 PM
រុស្ស៊ី៖ EU និង NATO នឹងបង្ខំអ៊ុយក្រែនឲ្យផ្តល់អ្វីៗគ្រប់យ៉ាងដែលខ្លួនមាន
10/08/2026 03:10 PM
ត្រឹម ២ថ្ងៃកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងក្នុងព្រឹត្តិការណ៍ម៉ូតូទឹកពិភពលោក ជុំទី២ នៅអាមេរិក
10/08/2026 03:10 PM
អនុប្រធានាធិបតី៖ អ៊ីរ៉ង់គួរកាត់បន្ថយសមត្ថភាពចម្រាញ់អ៊ុយរ៉ានីញ៉ូម ដើម្បីបញ្ចប់សង្គ្រាម ជាមួយអាមេរិក
10/08/2026 03:10 PM