ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ
ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់៩តោន ត្រៀមធ្វើពុទ្ធាភិសេកនៅរសៀលថ្ងៃនេះ
សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ
គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន៖ ដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាក បានក្លាយជាទម្លាប់​សម្តចតាំងពីអាយុតិចរហូតអាយុច្រើន

2022/09/30 09:57:32 am        465
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដំណើរ​ដ៏វែងឆ្ងាយ​ដែល​គ្មាន​ពេលឈប់​សម្រាក​បាន​ក្លាយ​ជាទម្លាប់តាំងពីអាយុតិចរហូតអាយុច្រើន។សម្តេចបន្តថា “ជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើដោយខានមិនបាន។ ភ្នំពេញ ញូយ៉ក ឡាហាវ៉ាន តូក្យូ ភ្នំពេញ សៀមរាប​ប្រើ​រយៈ​ពេល​១០​ថ្ងៃ​ចម្ងាយ​រាប់​ម៉ឺន​គីឡូម៉ែត្រ​ជា​មួយ​ការងារ​យ៉ាង​ច្រើន​។ នឿយកា​យ​តែ​សប្បាយចិត្តព្រោះបានធ្វើការបំរើជាតិ និងប្រជាជន”៕

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី ទទួលមេដាយការងារពីក្រសួងអប់រំជាតិ យុវជន និងកីឡា នៃសាធារណរដ្ឋបារាំង

2022/09/30 07:50:06 am        846
ភ្នំពេញ៖ពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយថ្នាក់អន្តរជាតិកំរិត៖ CHEVALIER DES PALMES ACADEMIQUES ជូនឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរៀបចំដោយស្ថានទូតបារាំងប្រចាំនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ មេដាយការងារនេះគឺដើមី្បថ្លែងអំណរគុណ ដល់ឯកឧត្តមដែលបានខិតខំបំរើការងារយ៉ាងសកម្មកាលពីឯកឧត្តម នៅជានាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារហូតបានធ្វើឱ្យគ្រឹះស្ថានឧត្តមសិក្សាមួយនេះបានក្លាយជាមជ្ឈមណ្ឌលផលិតធនធានមនុស្សផ្នែកវិស្វកម្មឈានមុខគេនៅកម្ពុជា និងមានការទទួលស្គាល់ក្នុងកំរិតជាតិ តំបន់ និងអន្តរជាតិ។ ឯកឧត្តម បណ្ឌិត អ៊ុម រម្យណី បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា នៃសាធារណរដ្ឋបារាំង ដែលបានផ្តល់គ្រឿងឥស្សារិយយសនេះ ដែលជាការទទួលស្គាល់ស្នាដៃ និងសកម្មភាពនានាដែលគាត់បានខិតខំនៅក្នុងពេលដែលឯកឧត្តមបានបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការករសាងធនធានមនុស្សខាងវិស្វកម្ម ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូនៃគ្រឹះស្ថានឧត្តមសិក្សាធំៗនៅបរទេសដែលក្នុងនោះក្រសួងអប់រំបារាំង និងគ្រឹះស្ថានសិក្សាល្បីល្បាញនៅក្នុងប្រទេសបារាំង រួមនិងបណ្តាញសាកលវិទ្យាល័យនិយាយភាសារបារាំងផងដែរ។ ព្រមទាំងបានចូលរួមសហការយ៉ាងស្អិតរមួត និងដែលជាបង្គោលដ៍រឹងមាំក្នុងការគាំទ្រលើកិច្ចសហការអប់រំវិស្វកម្មប្រកបដោយគុណភាព នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅថាសាលាតិចណូ។សាកលកវិទ្យាល័យ ក៏ដូចជាគ្រឹះស្ថាន ព្រមទាំងអង្គការធំៗនៃប្រទេសបារាំងទាំងនោះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនសុ្សប្រកបដោយគុណភាព ដើមី្បបំរើដល់ការប្រង្រៀន និងជាពិសេសការស្រាវជ្រាវវិទ្យាសាស្រ្ត ដែលជាសសរស្តមមិនអាចខ្វះបានសម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជម្រុញសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅកាន់គោលដៅធំៗពីរ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ កាលពីថ្ងៃទី១៩ វិច្ឋិកា ថា “បច្ចុប្បន្ន កម្ពុជាកំពុងខិតខំបន្ថែមទៀត ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០”៕

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ផ្នែកស៊ីវិលបានដើរតួនាទីយ៉ាងសំខាន់គាំទ្រដល់សមរភូមិមុខ

2022/09/29 11:53:08 am        336
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង​ជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ទោះជាបច្ចុប្បន្ន កំពុង​មាន​ភាព​ស្មុគស្មាញ​លើបញ្ហាមួយចំនួន ប៉ុន្តែផ្នែកស៊ីវិល នៅតែដើរតួនាទីយ៉ាងសំខាន់ និងបន្តជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាងខ្លាំងក្លាដល់សមរភូមិមុខ ​ប្រកបដោយឆន្ទៈ និងទទួលខុសត្រូវ ។ក្នុងពិធិបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព ឆ្នាំ២០២១ និងឆមាសទី១ ឆ្នាំ២០២២ និងទិសដៅបន្ត រវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការ​ចង​សម្ព័ន្ធមេត្រីភាព ​ជាមួយស្ថាប័នស៊ីវិល ​គឺជាយន្តការពង្រឹងខឿនការពារជាតិនៅ​កម្ពុជាឲ្យកាន់​តែរឹងមាំ ព្រោះគោលនយោ បាយការពារជាតិ របស់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា តាំងពីដើម រហូតដល់ចប់ គឺខឿនប្រជាជន កងទ័ពកើតចេញពីប្រជាជន ហើយនឹងធ្វើអ្វីៗ ដើម្បីប្រជាជន ប្រជាជនជាប្រភព នៃការផ្គត់ផ្គង់ទាំងកម្លាំង និងភស្តុភារ ។ ឧត្តមសេនីយ៍ឯក បានបន្តថា ពិតណាស់ បណ្ដាជោគជ័យជាប្រវត្តិសាស្ត្ររបស់កងកម្លាំង​ប្រដាប់​អាវុធ​ជូនជាតិកន្លងមក ​សុទ្ធតែមានការឧបត្ថម្ភគាំទ្រ​ដោយផ្ទាល់របស់កម្លាំងមហាជន ពីគ្រប់​ស្រទាប​វណ្ណៈ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីបុព្វហេតុជាតិមាតុភូមិ ។ឧត្តមសេនីយ៍ឯក ​បានបន្ថែមថា ក្នុងកាលៈទេសៈនេះ កងយោធពលខេមរភូមិន្ទ តែងទទួលបាន​នូវការ​ឧបត្ថម្ភគាំទ្រ​ ទាំងស្មារតី ​និងសម្ភារពីមហាជន ស្ថាប័នរដ្ឋ ​និងឯកជន​ សប្បុរសជននានា នៅគ្រប់ទិសទី​ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល។ ប្រពៃណី នៃការចែករំលែក មានការរីកចម្រើនទៅមុខ គួរឲ្យកត់សម្គាល់​ ដោយមានការវិវដ្តប្រែប្ដូរ ដែល​បច្ចុប្បន្ន ការជួយឧបត្ថម្ភមានលក្ខណៈជាយុទ្ធសាស្ត្រ សេដ្ឋកិច្ច​ សង្គមកិច្ចយូរអង្វែង ហើយ​មានលក្ខណៈសកលផុសផុលនៅទូទាំងប្រទេស ស្របតាមពាក្យស្លោក “សមរភូមិក្រោយ ជួយ​សមរភូមិមុខ” និង “ការពារជាតិ ដើម្បីទាំងអស់គ្នា ទាំងអស់គ្នា ដើម្បីការពារជាតិ” ។ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ បានបញ្ជាក់ថា បច្ចុប្បន្ន មានស្ថាប័ន អង្គភាពស៊ីវិល ចំនួនជាង ៣៥០ បានចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពកងទ័ព ចំនួនជាង១០០អង្គភាព។ ​លើសពីនេះទៀត កងយោងធពលខេមរភូមិន្ទ មិនអាចបំភ្លេចបាននូវការជួយឧបត្ថម្ភគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបន្តផ្ដល់ជំនួយដល់កម្លាំងកងឯកភាព យោធិន និងគ្រួសារយោធិន និងការជួយឧបត្ថម្ភជាច្រើនទៀតជាបន្តបន្ទាប់ ៕អត្ថបទ៖ បាន សុខរិទ្ធិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនមែនជាគោលដៅ នៃអំពើភេរវកម្មនោះទេ តែក៏មិនធ្វេសប្រហែសដែរ

2022/09/29 10:44:50 am        332
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា កម្ពុជាមិនមែនប្រទេសជាគោលដៅសម្រាប់ប៉ុនប៉ងការវាយប្រហារនូវអំពើភេរវកម្មនោះទេ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជា ក៏មិនបានធ្វេសប្រហែសនោះដែរ ខណៈកម្ពុជាបានសហការគ្នាជាមួយប្រទេសជាច្រើននៅលើសកលលោកក្នុងការទប់ស្កាត់ និងបង្រ្កាបនូវអំពើភេរវកម្មនេះ ជាពិសេសគឺជាមួយនិងសហរដ្ឋអាមេរិកតែម្តង។ថ្លែងការការប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ​នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ ដែលមានអ្នកកាន់សាសនាផ្សេងៗគ្នាចូលរួមប្រមាណជាង១៥០០នាក់នោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាបានខិតខំយ៉ាងយកចិត្តទុកដាក់បំផុតក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ទោះកម្ពុជាមិនមែនជាគោលដៅ នៃការវាយប្រហារភេរវកម្មនេះក៏ដោយ ហើយកន្លងមកកម្ពុជាបានធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក រហូតដល់ឈានទៅចាប់ខ្លួនភេរវករដ៏ធំឈ្មោះ ហាំបាលី បានដោយជោគជ័យផងដែរ។ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្តេជ្ញាចិត្តចំពោះការបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្ត ក្នុងការបង្ការ និងទប់ស្កាត់នូវអំពើភេរវកម្មនេះដដែល ហើយកម្ពុជានឹងមិនបណ្តែតបណ្តោយឲ្យបុគ្គលណា ឬក្រុមណាមួយ នាំយកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់នោះទេ ខណៈកិច្ចការនេះគឺកម្ពុជាបានធ្វើការត្រួតពិនិត្យគ្រប់ច្រកល្ហកទាំងអស់មិនថាផ្លូវទឹក ផ្លូវអាកាស ឬផ្លូវគោកនោះឡើយ៕

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរបន្តបង្ក្រាបបនល្បែងខុសច្បាប់ដូចភ្លៀងរលឹម

2022/09/29 10:38:41 am        426
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសឱ្យបន្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដោយគ្មានការលើកលែង ទោះនៅកន្លែងណា ឬតំបន់ណាក៏ដោយ ដែលល្បែងស៊ីសងទាំងនោះ បានជះឥទ្ធិពលអាក្រក់ដល់សង្គម និងប្រជាជន។ថ្លែងក្នុងពិធីបើកវេទិកាអន្តរសាសនាថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លើកទី៦ ក្រោមប្រធានបទ៖ «សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» នៅមជ្ឈមណ្ឌលសន្និបាតនិងពិពរណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើយើងបង្ក្រាបល្បែងស៊ីសងខុសច្បាប់បាន ប្រជាពលរដ្ឋខ្មែរយើងនឹងសល់លុយ មានកាក់,គ្រួសារមានសុភមង្គល ហើយសង្គមជាតិមានសណ្តាប់ធ្នាប់ សុខស្ថិរភាព។សម្តេចតេជោ ហ៊ុន  សែន បានប្រកាសដល់អាជ្ញាធរ និងសមត្ថកិច្ច សូមធ្វើសកម្មភាពបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទាំងនោះឱ្យចំគោលដៅ នៃបញ្ហាដែលកើតមាននៅក្នុងសង្គម និងអំពាវនាវដល់គ្រប់សាសនាទាំងអស់ ជួយអប់រំ ណែនាំ ដល់អ្នកកាន់សាសនានីមួយៗពីបញ្ហាល្បែងស៊ីសង។សម្តេចតេជោ ហ៊ុន សែន ប្រកាសព្រមានដល់ម្ចាស់អាជីវកម្មឆ្នោត ឬល្បែងស្របច្បាប់ទាំងឡាយ សូមធ្វើសកម្មភាពត្រឹមតែអ្វីដែលបានអនុញ្ញាតប៉ុណ្ណោះ សូមកុំធ្វើលើស បើមិនចង់ប្រឈមនឹងការបិទជាស្ថាពរនោះទេ៕

ក្រសួងធនធានទឹក និងឧតុនិយម៖ ៣-៥ ថ្ងៃខាងមុខ ទឹកទន្លេមេគង្គនឹងហក់ឡើងជាបន្តបន្ទាប់

2022/09/29 10:28:05 am        369
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា យោងលើស្ថានភាពអាកាសធាតុ កំពុងមានការប្រែប្រួល កើតឡើងដោយឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ «NORU» មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ក្រសួងធនធានទឹក និងឧតុនិយមបន្តថា ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី៣-៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់១០ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់ជាងកម្ពស់១៤ ម៉ែត្រ និងនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់ជាងកម្ពស់៩ម៉ែត្រ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងវេទិកាអន្តរសាសនាប្រឆាំង​ការជួញដូរមនុស្ស លើកទី៦

2022/09/29 09:34:29 am        382
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី «វេទិកា​អន្តរ​សាសនាប្រឆាំង​ការជួញដូរ​មនុស្ស លើកទី៦​»​ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និង​ពិព័រណ៍​ជ្រោយចង្វារ។ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន​៖ - សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ពីភាពមមារញឹក ក្នុងការងារតួនាទី​ជានាយករដ្ឋ​មន្ត្រី​សម្រាប់កម្ពុជា ដែលសម្តេចបញ្ជាក់ថាគ្មានសិទ្ធិឈឺ,គ្មានសិទ្ធិត្អួញត្អែរ ឬឈប់សម្រាកឡើយ។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍​ពី​ភាព​ជោគជ័យ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩ ដែលឆ្នាំនេះ ប្រជាពលរដ្ឋបានប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ​ប្រកប​ដោយ​ជោគជ័យ និងសប្បាយរីករាយ ខុសពីឆ្នាំមុន ដែលយើងប្រារព្ធបានត្រឹមតែប៉ុន្មានបិណ្ឌប៉ុណ្ណោះ ហើយ​ក៏ត្រូវផ្អាកទៅវិញដោយសារការវាយលុកខ្លាំងពីកូវីដ-១៩។- សម្តេចតេជោ ហ៊ុន សែន បានសម្តែងមោទនភាពយ៉ាងខ្លាំង ចំពោះសុខុដុមនីយកម្ម​សាសនា​នៅ​កម្ពុជា ដែលនៅពេលនេះសាសនាទាំងអស់នៅកម្ពុជា បានមកអង្គុយជាមួយគ្នា និងនាំគ្នាគិតគូរ ស្វះស្វែងដោះស្រាយបញ្ហាសង្គម នៃ«វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អ្វីៗក៏ត្រូវតែមានបកស្រាយឱ្យ​បានច្បាស់លាស់​ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់នានាដូចជា បញ្ហានៃជួញដូរមនុស្ស ហើយដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ជា​ប្រទេស​អាក្រក់​បំផុត។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យើងមិនដែល​និយាយ​ថា​ប្រទេស​យើង​ល្អ​ឥត​ខ្ចោះ​នោះ​ទេ តែវាក៏មិនអាក្រក់ដូចជនអគតិ ឬបរទេសខ្លះចោទប្រកាន់ និងវាយតម្លៃនោះដែរ ដែល​បញ្ហា​ទាំង​ឡាយកម្ពុជា មានឆន្ទៈក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយ។- សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ដល់ការធ្វើរបងនៅសហរដ្ឋអាមេរិក តាមព្រំដែន​ជាមួយ​ប្រទេសនានា គឺធ្វើឡើងដោយសារហេតុផលធំមួយ គឺកាត់ផ្តាច់ចរន្ត នៃការជួយដូរ​មនុស្សនេះឯង។- សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពីចរន្ត នៃការធ្វើដំណើររបស់​ប្រជាពលរដ្ឋ​នៅតំបន់អឺរ៉ុប ឬជនភៀសខ្លួន ដោយបញ្ហាសង្គ្រាម តែមានប្រជាជនខ្លះ និងអ្នកសាសនាខ្លះ ដូចជាឥស្លាមសាសនា ត្រូវហាមឃាត់ ឬរើសអើងក្នុងការផ្តល់សិទ្ធិជ្រកកោណ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការជួញដូរមនុស្ស មិនត្រឹមតែកើតនៅតំបន់អាស៊ី ឬអាព្រិកទេ វាបានកើតឡើងទូទាំងពិភពលោក ដែលទាមទារឱ្យយើងទាំងអស់គ្នា និងគ្រប់​ជាតិសាសន៍ សាសនា រួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំង ដោយ​ស្មារតី​ទទួល​ខុស​ត្រូវខ្ពស់បំផុត។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីអតីតកាលកម្ពុជា ដែលញាំញីដោយសង្គ្រាម ហើយ​វាក៏ជាពេលវេលា ដែលប្រជាពលរដ្ឋខ្មែរចល័ត និងភៀសខ្លួនទៅកាន់តំបន់នានា ,ប្រទេស​ក្បែរ​ខាង ឬប្រទេសទី៣ ដែលនៅក្នុងនោះ ក៏ជាហានិភ័យ នៃ​ទំរង់​ការ​ជួញ​ដូរ​មនុស្ស​គួ​រ​ឱ្យ​ព្រួយបា​រម្ភ​ផង​ដែរ។- សម្តេចតេជោ ហ៊ុន សែន បានមានសាសន៍ដល់ការចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា កាល​ពី​ពេល​ក​ន្លងទៅ ដែលជាប់ពាក់ព័ន្ធការជួញដូរមនុស្ស ជាពិសេសជនជាតិខ្មែរ-ឥស្លាម ទៅ​កាន់​តំបន់នានា ដែលមានអ្នកកាន់សាសនាឥស្លាមរស់នៅ ជាពិសេសទៅកាន់តំបន់មជ្ឈឹមបូព៌ា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពីមុនប្រជាជនខ្មែរ ត្រូវបាន​ជួញដូរ​ទៅកា​ន់​ប្រទេស​នានា តែនៅពេលនេះ ក៏មានជនបរទេសត្រូវបានគេជួញដូរចូលមកកាន់ប្រទេសកម្ពុជាផងដែរ ដែល​កត្តាទាំងនេះ គឺជាហេតុផលមួយដែលយើងត្រូវបង្កើតការប្រុងប្រយ័ត្ន និងដោះស្រាយ​ជា​បន្ទាន់​។- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុង​ការ​នាំ​មនុស្ស​ទៅ​កាន់​បរទេស​ទាំង​ឡាយ ជាពិសេសទៅកាន់សហរដ្ឋអាមេរិក ឬប្រទេសអឺរ៉ុប ខណៈដែលមានករណីខ្លះ ក្នុង​ចំណោម​នោះបានរត់គេចមិនព្រមធ្វើដំណើរមកកាន់កម្ពុជាវិញ ដែលធ្វើឱ្យមានបញ្ហាធ្ងន់ធ្ងរ ដែល​មិន​ត្រឹមតែអ្នករត់គេនោះទេ គឺគេដាក់ទ័ណ្ឌកម្មមេគណៈប្រតិភូទាំងមូល និងអាប់​ឱន​ដល់​កិត្តិយស​ប្រទេសផងដែរ។- សម្តេចតេជោ ហ៊ុន សែន ប្រកាស​ឱ្យ​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង ទោះនៅកន្លែងណា ឬតំបន់ណាក៏ដោយ ដែលល្បែងស៊ីសងទាំងនោះ បានជះឥទ្ធិពលអាក្រក់​ដល់​សង្គម និងប្រជាជន។- សម្តេចតេជោ ហ៊ុន សែន អំពាវនាវាដល់គ្រប់និកាយសាសនានៅកម្ពុជា រួមគ្នាដោះស្រាយបញ្ហា នៃ​ការ​ជួយដូរមនុស្សឱ្យបានល្អប្រសើរ ដោយសាសនានានីមួយៗ មានកាតព្វកិច្ចណែនាំ ពន្យល់ អប់រំ ទៅកាន់អ្នកកាន់សាសនានីមួយៗ ពីបញ្ហា នៃការជួញដូរមនុស្សនេះ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ទោះកម្ពុជាមិនមែនជាគោលដៅ នៃការវាយប្រហារភេរវកម្មនេះក៏ដោយ និង​បាន​ធ្វើ​ការ​រួម​គ្នា​ជាមួយសហរដ្ឋអាមេរិក រហូតដល់ឈានទៅចាប់ខ្លួនភេរវករដ៏ធំឈ្មោះ ហាំបាលី បាន​ដោយ​ជោគជ័យ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់យុវជន ដែលចេះបច្ចេកវិទ្យា សូម​ប្រើ​ប្រាស់​ជំនាញ​របស់ខ្លួនឱ្យបានត្រឹមត្រូវ និងស្របច្បាប់ ។ សូមកុំឱ្យជំនាញ និងសកម្មភាពរបស់ខ្លួន ក្លាយ​ជា​ឧបករណ៍ បម្រើឱ្យការជួញដូរមនុស្ស ឬភេរវកម្មជាដើម។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អ្នកសេព ឬប្រើប្រាស់គ្រឿងញៀនមួយចំនួន គឺ​ជន​រង​គ្រោះ នៃការបោកបញ្ឆោត។ សម្តេចបញ្ជាក់ថា មានអ្នកខ្លះ បានលេប ឬផឹករបស់អ្វីមួយ ដែល​ផ្តល់​​ជូន​ដោយនរណាម្នាក់ ទាំងមិនដឹងថា «របស់នោះជាគ្រឿងញៀននោះទេ»។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឱ្យពង្រឹងគោលនយោបាយ ឃុំ-សង្កាត់ មាន​សុវត្ថិភាព ដោយមានការចូលរួមពីគ្រប់សាសនាទាំងអស់នៅកម្ពុជា ដើម្បីផ្តល់​ភាព​សុខ​សាន្ត​របស់​ប្រជាពលរដ្ឋ និងសន្តិសុខសង្គម ពីអំពើអសកម្ម អំពើពាលាអាវ៉ាសែទាំងឡាយទាំងពួង។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យមានយន្តការប្រយុទ្ធប្រឆាំងការជួយដូរមនុស្ស ដែល​មិន​ត្រឹម​តែ​ធ្វើនៅថ្ងៃទី២០ ខែសីហានោះទេ គឺយើងធ្វើជារៀងរាល់ថ្ងៃ(មួយឆ្នាំ ៣៦៥ថ្ងៃ) ធ្វើជា​និរន្ត​ដោយ​គ្មានការលើកលែង ឬអាក់ខានឡើយ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋអ្នកញៀនល្បែង សូម​កែ​ប្រែ​ខ្លួន ទុកលុយ ទុកកាក់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ សម្តេចក៏បានចង្អុលបង្ហាញឱ្យបង្ក្រាប ឬ​ឃាត់​ខ្លួន មេកន្ទុយលេខនៅតាមភូមិ ឬតំបន់ ដែលមិនព្រមឈប់ និងរៀងចាល។- សម្តេចតេជោ ហ៊ុន សែន ប្រកាសព្រមានដល់ម្ចាស់អាជីវកម្មឆ្នោត ឬ​ល្បែង​ស្រប​ច្បាប់​ទាំង​ឡាយ​ សូមធ្វើសកម្មភាពត្រឹមតែអ្វីដែលបានអនុញ្ញាតប៉ុណ្ណោះ សូមកុំធ្វើលើស បើមិន​ចង់​ប្រឈម​នឹង​ការ​បិទជាស្ថាពរនោះទេ។- សម្តេចតេជោ ហ៊ុន  សែន បានប្រកាសដល់អាជ្ញាធរ និងសមត្ថកិច្ច សូម​ធ្វើ​សកម្មភាព​បង្ក្រាប​ល្បែង​ស៊ី​សងខុសច្បាប់ទាំងនោះឱ្យចំគោលដៅ នៃបញ្ហាដែលកើតមាននៅក្នុងសង្គម និងអំពាវ​នាវ​ដល់​គ្រប់សាសនាទាំងអស់ ជួយអប់រំ ណែនាំ ដល់អ្នកកាន់​សាសនា​នី​មួយ​ៗ​ពី​បញ្ហា​ល្បែង​ស៊ី​សង​។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញពីឆន្ទៈរបស់កម្ពុជា ដោយមិន​ត្រូ​វ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ឋាន​សូគ៌ នៃការជួយដូរមនុស្ស និងឧក្រឹដ្ឋកម្មនានាឡើយ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បើយើងបង្ក្រាបល្បែងស៊ីសងខុសច្បាប់បាន ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​នឹងសល់លុយ មានកាក់,គ្រួសារមានសុភមង្គល ហើយសង្គមជាតិមានសណ្តាប់ធ្នាប់ សុខ​ស្ថិរភាព។- សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ដែល​មិន​ទាន់​ទទួល​បាន​ការ​ចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញទៅចាក់ឱ្យបានគ្រប់ៗគ្នា ជាពិសេសដូសជំរុញទី៣, ទី៤ និង​ដូស​បន្តបន្ទាប់ តាមការកំណត់របស់ក្រុមគ្រូពេទ្យ។- សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ឱ្យដកចេញវិធានតម្រូវឱ្យមានកាតចាក់វ៉ាក់សាំងកូវីដ-១៩ ពីអ្នក​ដំណើរ​ចូល​មក​កម្ពុជា​ ព្រោះកាលៈទេសៈនេះ មិនចាំបាច់នោះទេ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលចូលរួមសន្និបាតអង្គការសហប្រជាជាតិ និង​ទៅ​ប្រទេស​នានា សម្តេច និងគណៈប្រតិភូកម្ពុជា មិនមានការ​ទាមទារ​ស្វែង​រក​កាត​ចាក់​វ៉ាក់​សាំងកូវីដ-១៩នោះទេ ដោយសារកាលៈទេសៈនេះមិនចាំបាច់ និងតម្រូវទៀតទេ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពិភពលោកពោរពេញដោយការប្រែប្រួល និង​ភាព​ស្មុគ​ស្មាញ ដែលពេលមុន អឺរ៉ុបប្រើប្រាស់ហ្គាសដើម្បីចម្អិតម្ហូបអាហារ និងកម្រៅ តែមាននេះ បាន​ប្រើ​ប្រាស់​អុស​ ដើម្បីចម្អិតម្ហូបអាហារ និងកម្រៅទៅវិញ ដោយសារវិបត្តិប្រេង និងឧស្ម័ន។ សង្កថាសម្ដេចតេជោ ហ៊ុន សែន បានចប់នៅវេលាម៉ោង០៩ និង២៤នាទី

សម្តេចតេជោ៖ កម្ពុជាកំពុងរួមគ្នាប្រយុទ្ធប្រឆាំង​ការជួញដូរមនុស្ស ប៉ុន្តែបញ្ហានេះ​មិនមែនមានតែកម្ពុជាទេ

2022/09/29 08:53:48 am        502
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញមានប្រសាសន៍ថា ទោះ​បី​បច្ចុប្បន្ន​ប្រទេសកម្ពុជា ត្រូវបានចាត់​ក្នុង​ចំណោមប្រទេស​គួរ​ព្រួយបារម្ភ​ហើយ​បាន​និង​កំពុង​រួម​គ្នា​ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែសម្តេច​ក៏​បានលើកឡើងដែរថា​ ​ការ​ជួញ​ដូរ​មនុស្ស​ គឺ​មិន​មែន​មាន​​​តែប្រទេសកម្ពុជាទេ ។សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃ​រាជ​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ ខណៈ​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់បើកវេទិកាអន្តរសាសនាថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លើក​ទី៦ ក្រោមប្រធានបទ៖ «សូមកុំយកកម្ពុជា ជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ។ក្នុងវេទិកានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាព្រឹកថ្ងៃទី២៩កញ្ញានេះ សម្តេច​បានមានប្រសាសន៍ថា ឥឡូវនេះ រាជរដ្ឋាភិបាល​ក៏​ត្រូវ​ការ​ចូលរួម​ពី​គ្រប់​សាសនា​ ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំងនឹ​ងការជួញដូរមនុស្ស។ ប៉ុន្តែទោះជាយ៉ាងណា សម្តេចបានវាយតម្លៃថា ប្រសិន​បើ​គ្មាន​ការបកស្រាយច្បាស់លាស់ទេ ប្រទេសរបស់​យើង​គេ​អាច​បក​ស្រាយ​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក។ សម្តេច​មាន​ប្រសាសន៍ថា ស្ថានភាពនៃការជួញដូរមនុស្ស ឧក្រិដ្ឋកម្ម ឬ​ចំណាក​ស្រុក​គឺ​មិន​មែនមានតែកម្ពុជា១ទេ យ៉ាងណាមិញ ដូចជាសហរដ្ឋអាមេរិកជាដើម កន្លង​មក​អតីត​ប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ត្រាំ រហូតចង់ធ្វើរបងខ័ណ្ឌរវាងអាមេរិក និងមិចស៊ិច មិន​ឱ្យ​មាន​ការ​ឆ្លងចូលពីមិចស៊ិច ចូលអាមេរិកជាដើមនោះ។សម្តេចបានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ធ្វើសកម្មភាពព្រមៗគ្នាទៅលើការបង្រ្កាបគ្រឿងញៀន ល្បែង​ស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស ហើយ​ត្រូវ​ស្រាវ​ជ្រាវ​យក​ជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់ ជាពិសេស​ត្រូវ​មាន​ការ​ត្រៀមបង្ការ ទប់ស្កាត់នូវរឿងអកុសល ទាំងអស់នេះ តាមរយៈវិធានការអប់រំ វិធានការ​ច្បាប់ ជាពិសេស​កុំ​ឱ្យកូ​ន​ចៅ​របស់​យើង​ក្លាយ​ជា​អ្នក​រង​គ្រោះ​ដោយ​សារ​តែអំ​ពើ​ខុស​ច្បាប់​ទាំង​អស់​នេះ និងកុំឱ្យប្រទេសរបស់យើងក្លាយជាជំរក នៃអំពើវេរកម្ម និងធ្វើការគ្រប់គ្រងអាវុធឱ្យត្រឹមត្រូវ៕

សម្ដេចតេជោ៖ “យើង​មិន​ដែល​និយាយ​ថា​ប្រទេស​យើង​ល្អឥ​តខ្ចោះនោះទេ​ តែវាក៏មិនអាក្រក់​ដូចជនអគតិ ឬបរទេសខ្លះចោទប្រកាន់នោះដែរ”

2022/09/29 08:45:33 am        611
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតីភាពប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសថា យើង​មិន​ដែល​និយាយ​ថា​ប្រទេស​យើង​ល្អឥ​តខ្ចោះនោះទេ តែវាក៏មិនអាក្រក់ដូចជនអគតិ ឬបរទេសខ្លះចោទប្រកាន់ និង​វាយ​តម្លៃ​នោះ​ដែរ បញ្ហា​ទាំង​ឡាយ កម្ពុជាមានឆន្ទៈក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការជួញដូរមនុស្ស មិនត្រឹមតែកើតនៅតំបន់អាស៊ី ឬ​អាហ្វ្រិកទេ វាបានកើតឡើងទូទាំងពិភពលោក ដែលទាមទារឱ្យយើងទាំងអស់គ្នា និង​គ្រប់​ជាតិ​សាសន៍ សាសនា រួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំង ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»

2022/09/29 07:38:52 am        395
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២ នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ។ កម្មវិធីនេះ គឺជាការបង្ហាញនូវភាពសុខដុមរមនា នៃសាសនានៅកម្ពុជា ដែលតែងតែឯកភាព សហការ គាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូសរ៉ាយគ្នា មិនបង្កឱ្យមានការបែកបាក់ និងគ្រោះមហន្តរាយក្នុងសង្គម។ ផ្ទុយទៅវិញ ភាពសុខុដុម នៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្ត របស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងជួយពង្រឹងស្មារតី មនុស្សគ្រប់រូបឲ្យរឹងប៉ឹង រួមគ្នាតស៊ូ ជម្នះនឹងការញុះញង់ អូសទាញ ដែលជាល្បិចកលឧក្រិដ្ឋជនជួញដូរមនុស្ស។កម្មវិធីវេទិកាអន្តរសាសនា តែងតែត្រូវបានរៀបចំជារបៀបមិទ្ទិញទ្រង់ទ្រាយធំ ដោយមានអ្នកដឹកនាំនិកាយសាសនាទាំងឡាយ ចូលរួមប្រារព្ធពិធីតាមបែបសាសនានីមួយៗ ក្នុងពេលតែមួយ ទីកន្លែងតែមួយ គោលដៅតែមួយ ដោយឯកភាពគ្នា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ យ៉ាងច្រើនកុះករ។ នៅឆ្នាំ២០២០-២០២១ គឺជាពេលវេលាដ៏លំបាក ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ បាននិងកំពុងតស៊ូ ទប់ទល់នឹងបញ្ហាប្រឈម ដែលបង្កឡើងដោយការរាតត្បាត នៃជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មី ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មិនបានរៀបចំកម្មវិធីទ្រង់ទ្រាយធំឡើយ។ វេទិកាអន្តរសាសនាលើកទី៦ ឆ្នាំ២០២២ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗទៀត ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិមួយចំនួន ដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ប្រមាណ ១,៥០០អង្គ/នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកTrump ចេញការព្រមានចុងក្រោយដល់ក្រុមហាម៉ាស ឲ្យទទួលយកកិច្ចព្រមព្រៀងចំណាប់ខ្មាំង
09/08/2025 08:09 AM
សម្តេចប្រមុខរដ្ឋស្តីទី ផ្ញើសារអបអរសាទរ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល»
09/08/2025 08:09 AM
សម្តេចធិបតី ណែនាំឲ្យពង្រីកវិសាលភាពកម្មវិធីអក្ខរកម្ម ដើម្បីធានាឲ្យពលរដ្ឋគ្រប់រូបមានឱកាសសិក្សា ពេញមួយជីវិត
09/08/2025 07:09 AM
សម្តេច ម៉ែន សំអន ប្រារព្ធកិច្ចបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅប្រាសាទនាគព័ន្ធ
09/07/2025 08:09 PM
សម្តេចធិបតី៖ សុខុមាលភាពកងទ័ពទាំង១៨នាក់ ដែលថៃចាប់ទៅគឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ
09/07/2025 08:09 PM
រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តព្រះពុទ្ធមានបុណ្យ
09/07/2025 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី
09/07/2025 06:09 PM
ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រសួងមុខងារសាធារណៈបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈរួចរាល់ធ្វើប្រតិបត្តិការជំរឿនមន្ត្រីជាក់ស្តែងសម្រេចលទ្ធផលជូនរាជរដ្ឋាភិបាល
09/07/2025 05:09 PM
ទឹកជំនន់នៅនីហ្សេរីយ៉ា បានសម្លាប់មនុស្សលើសពី ២៣០នាក់ ដោយជាង ១០០នាក់ នៅតែបាត់ខ្លួន
09/07/2025 05:09 PM
ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន
09/07/2025 05:09 PM