សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ
ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់៩តោន ត្រៀមធ្វើពុទ្ធាភិសេកនៅរសៀលថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ៖ “យើង​មិន​ដែល​និយាយ​ថា​ប្រទេស​យើង​ល្អឥ​តខ្ចោះនោះទេ​ តែវាក៏មិនអាក្រក់​ដូចជនអគតិ ឬបរទេសខ្លះចោទប្រកាន់នោះដែរ”

2022/09/29 08:45:33 am        611
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតីភាពប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសថា យើង​មិន​ដែល​និយាយ​ថា​ប្រទេស​យើង​ល្អឥ​តខ្ចោះនោះទេ តែវាក៏មិនអាក្រក់ដូចជនអគតិ ឬបរទេសខ្លះចោទប្រកាន់ និង​វាយ​តម្លៃ​នោះ​ដែរ បញ្ហា​ទាំង​ឡាយ កម្ពុជាមានឆន្ទៈក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការជួញដូរមនុស្ស មិនត្រឹមតែកើតនៅតំបន់អាស៊ី ឬ​អាហ្វ្រិកទេ វាបានកើតឡើងទូទាំងពិភពលោក ដែលទាមទារឱ្យយើងទាំងអស់គ្នា និង​គ្រប់​ជាតិ​សាសន៍ សាសនា រួមគ្នាដោះស្រាយ និងប្រយុទ្ធប្រឆាំង ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»

2022/09/29 07:38:52 am        395
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ឆ្នាំ២០២២ នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ។ កម្មវិធីនេះ គឺជាការបង្ហាញនូវភាពសុខដុមរមនា នៃសាសនានៅកម្ពុជា ដែលតែងតែឯកភាព សហការ គាំទ្រគ្នាទៅវិញទៅមក ដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូសរ៉ាយគ្នា មិនបង្កឱ្យមានការបែកបាក់ និងគ្រោះមហន្តរាយក្នុងសង្គម។ ផ្ទុយទៅវិញ ភាពសុខុដុម នៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្ត របស់បុគ្គល និងសន្តិសុខសង្គម ព្រមទាំងជួយពង្រឹងស្មារតី មនុស្សគ្រប់រូបឲ្យរឹងប៉ឹង រួមគ្នាតស៊ូ ជម្នះនឹងការញុះញង់ អូសទាញ ដែលជាល្បិចកលឧក្រិដ្ឋជនជួញដូរមនុស្ស។កម្មវិធីវេទិកាអន្តរសាសនា តែងតែត្រូវបានរៀបចំជារបៀបមិទ្ទិញទ្រង់ទ្រាយធំ ដោយមានអ្នកដឹកនាំនិកាយសាសនាទាំងឡាយ ចូលរួមប្រារព្ធពិធីតាមបែបសាសនានីមួយៗ ក្នុងពេលតែមួយ ទីកន្លែងតែមួយ គោលដៅតែមួយ ដោយឯកភាពគ្នា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ យ៉ាងច្រើនកុះករ។ នៅឆ្នាំ២០២០-២០២១ គឺជាពេលវេលាដ៏លំបាក ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋ បាននិងកំពុងតស៊ូ ទប់ទល់នឹងបញ្ហាប្រឈម ដែលបង្កឡើងដោយការរាតត្បាត នៃជំងឺកូវីដ១៩ និងមេរោគបំប្លែងថ្មី ដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មិនបានរៀបចំកម្មវិធីទ្រង់ទ្រាយធំឡើយ។ វេទិកាអន្តរសាសនាលើកទី៦ ឆ្នាំ២០២២ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ ព្រះពុទ្ធសាសនា មូស្លីម កាតូលិក គ្រិស្តបរិស័ទបំណងល្អ ប្រូតេស្តង់ និងអ្នកជំនឿផ្សេងៗទៀត ព្រមទាំងតំណាងអង្គការជាតិ-អន្តរជាតិមួយចំនួន ដែលកំពុងបំពេញការងារពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ប្រមាណ ១,៥០០អង្គ/នាក់៕

ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត​៖ ការអប់រំ​ជា​គន្លឹះ​សំខាន់ ដែល​ធ្វើឱ្យ​ប្រទេសជាតិ​រីកចម្រើន​

2022/09/28 06:23:17 pm        526
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​មានការ​យកចិត្ត​ទុកជា​អាទិភាព​ចំពោះ​ការអប់រំ​បណ្តុះបណ្តាល​ធនធានមនុស្ស ព្រោះ​ជា​គន្លឹះ​ដែល​ធ្វើឱ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​រីកចម្រើន​។ នេះ​បើតាម​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​ប្រ គល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យលាភី​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង នៅ​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច (UME) សាខា​ខេត្តកំពង់ចាម នា​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២ ២​។​​ឯកឧត្ដម​បន្តថា ប្រទេសជាតិ​មានការ​អភិវឌ្ឍ​រីកចម្រើន​តាមរយៈ​កត្តា​រួមផ្សំ​ជាច្រើន រួមមាន​៖ ១.​កំ​ណើ ន​ប្រកបដោយ​ចីរភាព និង​និរន្តរភាព ២. សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សា​សាកលភាវូបនីយកម្ម ៣. ការកាត់បន្ថយ​ឆាប់រហ័ស​នៃ​គម្លាត​សេដ្ឋកិច្ច គម្លាត​សមត្ថភាព និង​គម្លាត​ខួរក្បាល​ជាមួយ​បណ្តា​ប្រ​ទេ ស​នានា និង ៤. ភាព​ឯករាជ្យ​ម្ចាស់ការ​។ ដូចនេះ​ទាមទារ​នូវ​ការ​ជម្រុញ​ឱ្យ​ធនធានមនុស្ស​យើង មានគុណ​វុឌ្ឍិ​ទាំង​លើ​ចំណេះដឹង​ទូទៅ​, ជំនាញ​វិជ្ជាជីវៈ​, កាយសម្បទា​ខាងក្រៅ និង​បញ្ញា​សម្បទា​ខាងក្នុង ដែល​រួមទាំង​គុណធម៌ និង​សីលធម៌​ផងដែរ​។​​ក្រៅពី​ការលើកឡើង​បែបនេះ ឯកឧត្ដម​ក៏បាន​ចូលរួម​សាទរ​ចំពោះ​និស្សិត​ទាំង ១,៥០០ នាក់ ដែល​នេះ​ជា​មោទនភាព​សម្រាប់​និស្សិត​ខ្លួនឯង​បន្ទាប់ពី​ការតាំង​ចិត្ត​ខិតខំ​ប្រឹងប្រែង​ពុះពារ​ជម្នះ​ឧបសគ្គ​គ្រប់បែបយ៉ាង​ក្នុងការ​ដុសខាត់​នូវ​សមត្ថភាព​រហូត​ទទួលបាន​នូវ​ភាពជោគជ័យ ដូច​ក្នុងថ្ងៃនេះ​។ ទន្ទឹមនឹងនេះ សូម​សម្តែង​នូវ​ទឹកចិត្ត​ត្រេកអរ​ជាមួយ​ឪពុកម្តាយ ក្រុមគ្រួសារ​របស់​និស្សិត​ជ័យលាភី​ទាំងអស់ ដែល​បា ន​ចូលរួម​ប្រកបដោយ​ទឹកចិត្ត​ស​ប្បា យ​រីករាយ​។ ឯកឧត្ដម​បន្តថា នេះ​ជាការ​ឆ្លុះបញ្ចាំង​អំពី​បំណង​របស់​គ្រប់​ក្រុមគ្រួសារ ដែល​តែង​ចង់ឃើញ​បុត្រ​ធីតា​របស់ខ្លួន​ទទួលបាន​នូវ​ការអប់រំ​ខ្ពង់ខ្ពស់ មានចំណេះដឹង​ជ្រៅជ្រះ និង​ជា​មូលធន​ប្រកបដោយ​គុណ​ប្រ​យោ​ជ ន៍​សម្រាប់​គ្រួសារ និង​សង្គមជាតិ​។ ជាមួយគ្នានេះ ក៏​សូម​អរគុណ​ដល់​គណៈ​គ្រប់គ្រង និង​សាស្ត្រាចារ្យ​នៃ​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច (UME) ខេត្តកំពង់ចាម ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹង ប្រែង​ក្នុងការ​សម្របសម្រួល គាំទ្រ និង​ចែក​រំ​លែ កនូវ​ចំណេះដឹង​ជូន​ដល់​និស្សិត រហូត​បានបញ្ចប់​ការសិក្សា ប្រកបដោយ​មោទនភាព ទោះបីជា​ត្រូវ​ឆ្លងកាត់​នូវ​ការលំបាក​គ្រប់យ៉ាង ជាពិសេស​ក្នុង​ដំ​ណា ក់​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ លើសពីនេះ ក៏​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​សាកលវិទ្យាល័យ​គ្រប់​គ្រប់ និង​សេដ្ឋកិច្ច (UME) ចំពោះ​ការវិវឌ្ឍ​ពង្រីក​ខ្លួន ដើម្បី​សាបព្រោះ​បណ្តុះ​ធនធាន​ចំណេះដឹង​ដល់​និស្សិត​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សា​ការងារ ក៏ដូចជា​ការចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ប្រកប ដោយ​សមត្ថភាព​, គុណភាព និង​វិជ្ជាជីវៈ​។  ​ឯកឧត្ដម​បន្ថែមថា ការទទួល​សញ្ញាបត្រ​នេះ មានន័យថា និស្សិត​ជ័យលាភី​ទាំងអស់​បានបញ្ចប់​ដំណើរ​ជំហាន​មួយទៀត​ក្នុង​ជីវិត​។ មេរៀន​ដ៏​សំខាន់​សម្រាប់​ជំហាន​បន្ទាប់​ទៀត​ទាំង​ក្នុងការ​ប្រកបការងារ និង​ជីវិត​រស់នៅ មាន​ជាអាទិ៍​៖ ទី​១. ជោគជ័យ​ធំ​កើត​ពី​ការ​បូក​រួមផ្សំ​ចូលគ្នា​នៃ​ជោគជ័យ​តូចៗ​ជាច្រើន​។ ក្នុងន័យនេះ ភាពជោគជ័យ​ដែល​និស្សិត​សម្រេចបាន​នាពេលនេះ គឺ​កើតចេញពី​ភាពជោគជ័យ​ជា​ជំហានៗ​ជាច្រើន​រួមផ្សំ​គ្នា រាប់​ចាប់តាំងពី​ថ្ងៃ​សិក្សា​ដំបូង​មកដល់​មាន​សមត្ថភាព​ពេញលេញ​។ ទី​២. ការតស៊ូ​ខិតខំ​ប្រឹងប្រែង​ជា​កត្តា​កំណត់​នូវ​ភាពជោគជ័យ ព្រោះ​ភាពជោគជ័យ​ត្រូវការ​ពេលវេលា​ទាំង​ក្នុង​ការសិក្សា​រៀនសូត្រ និង​ការអនុវត្ត​ការងារ​ជាក់ស្តែង និង​ទី​៣. ការកំណត់​គោលដៅ​ច្បាស់លាស់​នៅក្នុង​រាល់​សកម្ម ភាព​ការងារ និង​ក្នុង​ជីវិត ដែល​នេះ​អាចជួយ​ទម្លុះទម្លាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា និង​រក្សា​នូវ​គោល​គំនិត​បន្ត​សម្លឹង​មើលទៅ​លទ្ធផល​នា​ថ្ងៃ​អនាគត​៕​ដោយ​៖ គង់ ឌិន​​

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជសវិញហើយ

2022/09/28 02:56:26 pm        464
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ដឹក​នាំ​គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ​បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការ​សហប្រជាជាតិ​លើកទី៧៧ នៅសហរដ្ឋអាមេរិក,បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន​ពីថ្ងៃទី២១ដល់ថ្ងៃ២៨ ខែកញ្ញាឆ្នាំ២០២២។គួរបញ្ជាក់ថា ​សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។បទអន្តរាគមន៍នោះផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើ​គោលការណ៍​ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ផ្នែកសន្តិសុខ​ជា​សកលដែល​កំពុងបន្តកើតមាន ​ការប្រែប្រួលអាកាសធាតុ​ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង៕

ប្រមុខរដ្ឋស្តីទីកម្ពុជាអគុណភាគីថៃ ដែលបានជួយសម្របសម្រួលបែបបទ​ដល់ពលករកម្ពុជាធ្វើការនៅថៃ

2022/09/28 02:23:12 pm        396
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​អំណរ​អគុណដល់ភាគីថៃ ដែលបានជួយដល់កម្ពុជានាពេលកន្លងមក ហើយក៏បានថ្លែង​អគុណ​ជាថ្មីម្តងទៀតចំពោះរាជរដ្ឋាភិបាលថៃ ដែលបានជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរ ដែល​បានកំពុងធ្វើការនៅប្រទេសថៃ។ថ្លែងនៅក្នុងកិច្ចជំនួបជាមួយគណៈប្រតិភូគណៈកម្មការស៊ើបអង្កេតអំពើពុករលួយការប្រព្រឹត្តខុស និង​ពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃ ដឹកនាំដោយឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ បានលើកឡើងថា​ ទំនាក់ទំនងរវាងកម្ពុជា និងថៃនៅតែបន្ត​ឈាន​ទៅមុខជានិច្ច ​បើទោះបីប្រទេសទាំងពីរបាននឹងកំពុងប្រឈមទៅនឹងជំងឺរាតត្បាតកូវីដ១៩ យ៉ាងណាក្តីក៏ប៉ុន្តែប្រទេសទាំងពីរនៅតែបានជួយគ្នាទៅវិញទៅមក ​ក្នុងនាមជាបងប្អូន និងជាអ្នកជិតខាងល្អ។សម្តេចប្រមុខរដ្ឋស្តីទី បានគួសបញ្ជាក់ថា សម្តេច«សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រថៃ ដែលបានផ្តល់ជំនួយ​ដល់​រាជរដ្ឋាភិបាលកម្ពុជា ​ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ ​និងគ្រោះទឹកជំនន់កាលពីឆ្នាំ២០២០ កន្លងទៅនេះ ព្រមទាំងជួយ​សម្រួលបែបបទដល់ពលករកម្ពុជាទៅធ្វើការងារក្នុងប្រទេសថៃ​ ការជួយតបណ្តាញអគ្គីសនី និង​ការ​តភ្ជាប់ហេដ្ឋា​រចនាសម្ព័ន្ធភ្ជាប់ជាដើម»។សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងទៀតថា​ ព្រះរាជាណាចក្រកម្ពុជា និង​ព្រះរាជា​ណា​ចក្រថៃ​ បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការចាប់​តាំងពីឆ្នាំ១៩៥០ ដែលគិត​មក​ដល់​ពេល​បច្ចុប្បន្ននេះគឺមានរយៈពេល៧២ឆ្នាំមកហើយ ហើយសម្តេចបានសម្តែងនូវ​សេចក្តីរីករាយ​ដោយ​មើលឃើញនូវទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមាន​ការរីកចម្រើន​ជា​លំដាប់ខណៈ ការរីកចម្រើននេះស្តែងឡើងតាមរយៈការ​ផ្លាស់ប្តូរ​ទស្សនកិច្ចគ្នា​ទៅ​វិញទៅ​មក​រវាងថ្នាក់ដឹកនាំ ​និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ កម្ពុជា និងថៃ​មាន​ព្រំប្រទល់ជាប់គ្នា​ ហើយប្រជាជនមាន​ទំនាក់ទំនង​យ៉ាងជិតស្និត​ មានវប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ស្រដៀងគ្នា ​ជាពិសេសប្រជាជនរស់នៅតាមបណ្តោយព្រំដែន​តែងតែងមានការ​ពឹង​ពាក់​យក​អាសារ​គ្នា​ទៅវិញទៅមក​តាំងពីយូលង់ណាស់មកហើយ។លោក បន្តថា ប្រទេសទាំងពីរ ជាប្រទេសសមាជិកអាស៊ាន​ ដែលមានទំនាក់ទំនងជាមួយគ្នាលើគ្រប់​វិស័យ​ប្រៀបដូចគ្រួសារតែមួយ។​ ក្នុងនោះស្ថាប័ននីតិប្បញ្ញត្តិ ពនៃប្រទេសទាំងពីរ បានដើរតួជា​យន្តការ​ដ៏សំខាន់ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព​និង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​លើគ្រប់ វិស័យ ​ដើម្បីនាំមកនូវសន្តិសុខជូន​ប្រទេសជាតិ ​ដែល​ជាប្រយោជន៍​ដ៏ខ្ពង់ខ្ពស់​បំផុត​ចំពោះប្រទេសទាំងពីរផងដែរ៕អត្ថបទ៖ បាន ចក់

ជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុនតូយ៉ូតា នៅប្រទេសកម្ពុជា

2022/09/28 09:43:12 am        688
ក្នុងឱកាសស្នាក់នៅប្រទេសជប៉ុនចូលរួមបុណ្យសពថ្នាក់ជាតិ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida ផងដែរ។ជាមួយនឹងការរំលឹកការដែលសម្តេច និងឯកឧត្តម គីស៊ីដា ធ្លាប់បានជួបគ្នា៣លើករួចមកហើយនោះ សម្តេច​តេជោបានគូសបញ្ជាក់ថា សម្តេចសង្ឃឹមថានឹងបានជួបឯកឧត្តម គីស៊ីដា ហ្វុមិអូ សារជាថ្មីម្តងទៀតនៅកម្ពុជា​ដែលសម្តេចសូមអញ្ជើញឯឧ ទៅចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន ជប៉ុន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខនេះ។សម្តេចបានថ្លែងអំណរគុណចំពោះឯកឧត្ដម គីស៊ីដា ដែលបានគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ និង ថ្លែងអំណរគុណ ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនដែលបានថ្លែងសន្ទរកថា លើកពីការចូលរួមជាវិភាគទានពាក់ព័ន្ធនឹងប្រទេសកម្ពុជា ជាពិសេស ក្នុងក្របខណ្ឌការរក្សាសន្តិភាព ដែលជប៉ុនបានបញ្ជូនកងស្វ័យការពាររបស់ខ្លួនជាលើកដំបូងមកជួយដល់កម្ពុជាក្នុងក្របខណ្ឌក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយឯកឧត្ដម ក៏បានលើកពីកម្ពុជាដែលបានបញ្ជូនកងកម្លាំងចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។ សម្តេចក៏បានរំលឹកពីតួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការចូលរួមស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា ហើយកិច្ចសហការជាង៣០ឆ្នាំកន្លងទៅនេះយើងនឹងបន្ត ចូលរួមនៅក្នុងប្រតិបត្តិការ រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅពេលខាងមុខទៀត។ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនក៏បានថ្លែងអំណរគុណ សម្តេចតេជោដែលបានអញ្ជើញឯកឧត្តមពេលចូលរួម កិច្ចប្រជុំកំពូលអាស៊ានជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។ ឯកឧត្តមក៏បានលើក ពីកិច្ចពិភាក្សាទ្វេភាគីរវាងជប៉ុន កម្ពុជាផងដែរ ជាពិសេសលើវិស័យសន្តិសុខ ហើយក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលកន្លងទៅបានទទួលនាវាជប៉ុនចូលចតកំពង់ផែ ខេត្តព្រះសីហនុ និងបានលើកឡើងពីការងារដែលត្រូវធ្វើបន្តដូចជាកិច្ចសហការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុនបង្កើតរោងចក្រក្រុមហ៊ុនតូយ៉ូតានៅប្រទេសកម្ពុជា និងបានស្នើសម្តេចបន្តគាំទ្រក្រុមហ៊ុនជប៉ុនដែលបង្កើតនៅប្រទេសកម្ពុជា។ ទស្សនកិច្ចរបស់ឯកឧត្តមទៅកាន់ប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខនឹងបន្តពង្រឹងនិងពង្រីងកិច្ចសហប្រតិបត្តិការរវាងជប៉ុន កម្ពុជា ជាពិសេសធ្វើយ៉ាងណាបង្ហាញការខិតខំនិងយកចិត្តទុកដាក់ខ្ពស់ដល់កិច្ចហការទ្វេភាគីនិងជាមួយដៃគូពាក់ព័ន្ធហើយឆ្នាំក្រោយជាខួប៥០ឆ្នាំនៃកិច្ចសហការរវាងអាស៊ាន ជប៉ុន ឯកឧត្តមក៏បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រីបន្តគាំទ្រជប៉ុនផងដែរ។ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធបញ្ហា តំបន់មួយចំនួន ដូចជាឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូងនិង បញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រេន។ ចំពោះបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តមបានគូបបញ្ជាក់ ថា ឯកឧត្តមពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ខណៈដែលស្ថានភាពនៅមីយ៉ាន់ម៉ា គួរឱ្យព្រួយបារម្ភហើយជប៉ុននឹងបន្តគាំទ្រដល់ ការខិតខំរបស់អាស៊ានទាំងឡាយ។ ចំពោះបញ្ហានៅឧបទ្វីបកូរ៉េវិញ ឯកឧត្តមបានគូបញ្ជាក់ថានឹងបន្តសហការជាមួយសម្ដេចតេជោជាពិសេសពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ ដែលបញ្ហានុយក្លេអ៊ែរនៅតែជាបញ្ហាព្រួយបារម្ភរបស់ប្រជាជនជប៉ុន ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថា ចំពោះបញ្ហាមីយ៉ាន់ម៉ាយើងនឹងបន្តការងារនេះក្នុងក្របខណ្ឌអាស៊ាន យើងនឹងបន្តជំរុញទោះជាបញ្ហាប្រឈមក៏ដោយយើងមិនបោះបង់ចោលការងារនេះទេ។ ចំពោះបញ្ហាផ្សេងៗទៀតដែលឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើង សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាយើងនឹងបន្តធ្វើការជាមួយគ្នា នៅពេលខាងមុខទៀត ហើយសម្ដេចរំពឹងថានឹងទទួលឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុននៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកាខាងមុខ៕ 

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូចាកចេញពីជប៉ុន វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយនៅព្រឹកនេះ

2022/09/28 08:25:17 am        412
ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹក (ម៉ោងនៅជប៉ុន) ថ្ងៃទី២៨​ ខែកញ្ញា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសជប៉ុនវិលត្រឡប់ទៅកាន់មាតុប្រទេសវិញតាមយន្តហោះពិសេស។ប្រសិនបើមិនមានការរំខានដល់ការហោះហើរទេនោះ យន្តហោះនឹងទៅដល់ព្រលានអន្តរជាតិភ្នំពេញនៅម៉ោង ២:៣០នាទីរសៀលនេះ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូ

2022/09/27 03:47:59 pm        455
ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ពិធីបុណ្យសពថ្នាក់ជាតិជូនឯកឧត្តម អាបេ ស៊ីនហ្សូ អតីត​នាយក​រដ្ឋ​មន្ត្រីជប៉ុន បានចាប់ផ្តើមរៀបចំ​ឡើងនៅសាល Nippon Budokan តាមបែបបទប្រពៃណី​និងសាសនាជប៉ុន​ និងត្រូវបាន​ផ្តល់​មហាកិត្តិយស​ជូនដំណើរពីប្រេសិតរបស់ព្រះចៅអធិរាជ និង​ព្រះរាជអគ្គមហេសី និងអតីត​ព្រះចៅអធិរាជ ​និងព្រះរាជអគ្គមហេសី​ រួមនឹងការថ្វាយកម្រងផ្កា​ពីសមាជិកព្រះរាជវង្សានុវង្សជប៉ុន រួមនិងមានការចូលរួមពីថ្នាក់ដឹកនាំជាប្រមុខរដ្ឋ/រដ្ឋាភិបាល អតីតមេដឹកនាំពិភពលោក ប្រមាណ ៥០រូប និងភ្ញៀវកិត្តិយសអន្តរជាតិ ប្រមាណ ៧០០នាក់ និងភ្ញៀវជាតិ ​សរុបទាំងអស់ប្រមាណ ៤ ៥០០ នាក់ បានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យសពថ្នាក់ជាតិ​ដើម្បី​លាគ្នាជាលើកចុងក្រោយ។ឯកឧត្តម អាបេ គឺជាមិត្តភ័ក្រដ៏ល្អពិតប្រាកដ និងជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់ ​កម្ពុជា ដែលបានរួម​ចំណែក​យ៉ាងជ្រាលជ្រៅ ​ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងគាំទ្រដល់ការអភិវឌ្ឍ​លើ​គ្រប់វិស័យនៅកម្ពុជា។ឯកឧត្តម អាបេ គឺជាមិត្តជាទីស្រលាញ់ រាប់អានដ៏យូរម្នាក់ ដែលបានរួមចំណែកពូនជ្រុំភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និង​ប្រជាជន​យើង​ទាំងពីរ។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកថា មរណភាព​របស់​ឯកឧត្តម អាបេ ស៊ីនហ្សូ ​មិនគ្រាន់តែជាការបាត់បង់ នូវរដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុន ដែល​បាន​ដឹកនាំឲ្យ​មាន​ការរីកចំរើន និងលើកកម្ពស់តួនាទីរបស់ជប៉ុន ​នៅលើឆាកអន្តរជាតិ ​និងតំបន់ ប៉ុណ្ណោះទេ តែជាការបាត់បង់នូវ ​មិត្តភក្តិ​ដ៏ល្អពិតប្រាកដមួយរូប ​របស់ប្រជាជនកម្ពុជា និងរូប​សម្តេចផ្ទាល់ ​ដែល​បានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា ជប៉ុន រហូត​ដល់​ភាពជាដៃគូ​យុទ្ធសាស្រ្ត កាលពីឆ្នាំ២០១៣​ ក៏ដូចជាបានជំរុញការផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍ​នៅ​កម្ពុជាផងដែរ។ កាយវិការដ៏សប្បរស និងមនោសញ្ចេតនាស្មោះស័្មគ្ររបស់ ​ឯកឧត្តម អាបេ ស៊ីនហ្សូ នឹងត្រូវបានចងចាំដិតដាមជាប់ជានិច្ច ក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា ក៏ដូចជារូប​សម្តេចជា​រៀងរហូត។ក្នុងកាលៈទេសៈដ៏សែនសោកសង្រេងនេះ សម្តេចបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់ ​ឯកឧត្តម អាបេ ស៊ីនហ្សូ បានទៅសោយសុខ ក្នុងសុគតិភព​ កុំបីឃ្លាងឃ្លាតឡើយ។នៅក្នុងពិធីលាគ្នាជាលើកចុងក្រោយនោះ ​នៅចំពោះមុខឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ​គីស៊ីដា ហ្វូមីអូ និងលោកជំទាវ អាបេ ស៊ិនហ្សូ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូ បានសំដែង​នូវ​ចូលរួមរំលែកទុក្ខ ​និងការគោរពស្រឡាញ់ ​សោកស្តាយបំផុត ​ចំពោះការបាត់បង់រូប ​ឯកឧត្តម អាបេ ស៊ិនហ្សូ ​ដែលជារដ្ឋបុរសដ៏ឆ្នើមរបស់ប្រទេស ​និងប្រជាជនជប៉ុន និងជា​មិត្តភក្ដិ​ជា​ទីគោរព​ស្រឡាញ់​របស់ប្រទេស​ និងប្រជាជនកម្ពុជា។សូមបញ្ជាក់ថា ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាពកាលពី​វេលា​ម៉ោង១៥រសៀលថ្ងៃទី៨កក្កដា ឆ្នាំ២០២២ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យជាង៤១ឆ្នាំម្នាក់ បាន​ធ្វើការ​បាញ់ប្រហារមកលើឯកឧត្តម អាបេ ស៊ីនហ្សូ ក្នុងឱកាសដែលរូបឯកឧត្តមអញ្ជើញថ្លែង ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើរើសព្រឹទ្ធសភាជប៉ុន នៅទីក្រុងណារា ភាគខាងលិចប្រទេសជប៉ុន កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៨កក្កដា ឆ្នាំ២០២២៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលជួបពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

2022/09/27 10:50:48 am        529
នៅព្រឹក​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពី​ទទួល​ទាន​អាហារ​ការងារ​ពេល​ព្រឹក​ជា​មួយ ប្រធានរដ្ឋវៀតណាមរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូល​ជួប​សំដែង​ការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាស​ដែល​សម្ដេច​តេជោ និងឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម សិនហ្សូ អាបេ ។នៅ​ក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប និង​គណៈប្រតិភូ ។ សម្ដេចបានបញ្ជាក់ថា សម្ដេចបានជួប ឯកឧត្តម នៅក្នុងមហា​សន្និបាត​អង្គការ​​សហប្រជាជាតិលើកទី៧៧ ហើយបន្ទាប់មក សម្ដេចក៏បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​​គុយបា។ សម្ដេចបានបង្ហាញក្ដីរីករាយ ដែលបានជួប ឯកឧត្តម ដើម្បី​ផ្លាស់​ប្ដូរ​មតិ​យោបល់គ្នា។ សម្ដេចបានអញ្ជើញ ឯកឧត្តមទៅធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ី-បូព៌ា នៅពេលខាងមុខនេះ ជាពិសេស កិច្ចសន្ទនាអាស៊ានពិភពលោកនៅកម្ពុជាផងដែរ។ សម្ដេចតេជោ បានបញ្ជាក់ដែរថា យើងមានកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុប ហើយ​សម្ដេច​ក៏​នឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប រំលឹកខួបអនុស្សាវរីយ៍នៅទីក្រុងព្រុចសែល តាម​ការអញ្ជើញរបស់អឺរ៉ុបនេះផងដែរ។ ឯកឧត្តម Charles Michel បានមានប្រសាសន៍ថា ឯកឧត្តម ពិតជា​រីក​រាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​របស់អឺរ៉ុបជាមួយនឹងអាស៊ាននាពេលនេះ។ ឯកឧត្តម ក៏បានសុំ​ពិគ្រោះ​យោបល់​ផ្លាស់​ប្ដូរ​មតិជុំវិញសភាពការណ៍សង្គ្រាមនៅអ៊ុយក្រែន, បញ្ហាសមុទ្រចិនខាងត្បូង, កិច្ចការងារ​សន្តិភាព​នៅ​មីយ៉ាន់ម៉ា ហើយក៏ពិភាក្សាពីស្ថានភាពជាទូទៅរបស់ពិភពលោកនេះផងដែរ។ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធ​នឹង​សភាពការណ៍​នៅ​មីយ៉ាន់ម៉ា​ជូន​ទៅឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប អំពីកិច្ចខិតខំរបស់សម្ដេច ក្នុងការជួយ​មីយ៉ាន់ម៉ា ក្នុងក្របខណ្ឌសម្ដេច ជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយសម្ដេចចាត់ទុកថា ក្នុង​នាម​ជា​ប្រធាន​អាស៊ានឆ្នាំនេះ កម្ពុជា មានការប្រឈមជាច្រើន ដោយសារស្ថានភាពតំបន់ និងពិភព​លោក ជាពិសេសដូចជា មីយ៉ាន់ម៉ាជាដើម ដោយសម្ដេចនឹងព្យាយាមខិតខំ ទោះ​បី​ជា​មាន​ការ​លំបាក​យ៉ាងណាក៏ដោយ។ ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង សម្ដេច បានគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី២០ នៃសមុទ្រ​ចិនខាងត្បូង ដែលបានចុះហត្ថលេខា រវាងអាស៊ាន ជាមួយប្រទេសចិន នៅរាជធានី​ភ្នំពេញ ឆ្នាំ២០០២ ឥឡូវនេះឆ្នាំ២០២២ ដូច្នេះអ្វីដែលសម្ដេចចង់ឃើញ គឺការ​បន្ត​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ DOC ហើយសម្ដេច ក៏បានគូសបញ្ជាក់អំពីចំណុចសំខាន់ គឺថាយើង​ខិតខំ​ជំរុញ​ការចរចា ដើម្បីចេញនៅ COC នៅពេលខាងមុខនេះ ទោះបីមានការលំបាកក៏ដោយ ។សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរអំពីស្ថានភាពនៅអឺរ៉ុប ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ហើយឯកឧត្តម Charles Michel ក៏បាន​បញ្ជាក់​ដែរ​ពី​ការ​ផ្លាស់ប្ដូរ​យោបល់​ដោយមា​ន​ការ​ស្មោះត្រង់ ជាពិសេសទៀត ឲ្យមានការទុកចិត្តគ្នា ។ឯកឧត្តម Charles Michel បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តម ទៅ​ចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ ហើយឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ដែល​នឹង​ទៅចូលរួមប្រជុំនៅទីក្រុងព្រុចសែល នាពេលខាងមុខនេះ ហើយជាពិសេសទៀត ឯកឧត្តមអ​រគុណសម្ដេច នូវការផ្ដល់ទស្សនៈទានចំពោះស្ថានភាពអន្តរជាតិ ជាពិសេស​ចំពោះ​បញ្ហា​សមុទ្រ​ចិនខាងត្បូង, ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន។ឯកឧត្តម Charles Michel ក៏បានចាត់ទុកទំនាក់ទំនងរវាងអឺរ៉ុប ជាមួយអាស៊ាន គឺមានសារៈ​សំខាន់ ជាពិសេសទៀត អ្វីដែលយើងកំពុងមានការប្រឈម និងមានការលំបាកក៏ដោយ ប៉ុន្តែ​យើង​មាន​ទស្សនៈដាច់ដោយឡែកដ៏សំខាន់ ដោយយើងខិតខំរកមធ្យោបាយ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការរវាងអឺរ៉ុប ជាមួយនឹងអាស៊ាន ហើយបាន​ចែក​រំលែក​នូវ​ទស្សនៈ​អំពី​ភូមិ​សាស្ត្រ​នយោបាយ​រវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាបញ្ហាទាក់ទងនឹងរុស្ស៊ីផងដែរ ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម

2022/09/27 09:16:39 am        1217
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ របស់ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនោះ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ ។សម្តេចតេជោមានប្រសាសន៍ជំរាបជូន ឯកឧត្តមប្រធានរដ្ឋវៀតណាម ពីវត្តមានរបស់ សម្តេចអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា។ ជាមួយគ្នានេះ សម្តេចបានជំរាបជូនឯកឧត្តមប្រធានរដ្ឋវៀតណាម ពីលទ្ធផលផ្លែផ្កានៃការធ្វើកិច្ចការជាច្រើន ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមថ្មី លើការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម មានប្រសាសន៍សំដែងនូវការរីករាយដោយបានជួបសម្តេចតេជោសាជាថ្មីម្តងទៀត នៅលើទឹកដីនៃប្រទេសជប៉ុន។ ឯកឧត្តម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ញាញាណ នៃការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តមប្រធានរដ្ឋ ក៏បានវាយតម្លៃខ្ពស់ ចំពោះប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានរួមគ្នាដោះស្រាយលើការងារធំៗជាច្រើន ដែលបម្រើឧត្តមប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-វៀតណាម ពិសេសកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងខ្ពស់ បើទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ក្តី។មេដឹកនាំទាំងពីរក៏បាន ឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការធ្វើជាប្រធានអាស៊ាន ដើម្បីបម្រើផលប្រយោជន៍តំបន់របស់យើង។ ឯកឧត្តមប្រធានរដ្ឋ បានបង្ហាញនូវអនុស្សាវរីយ៍ជាច្រើនដែលធ្លាប់បានធ្វើការជាមួយសម្តេច ក្នុងពេលដែលឯកឧត្តមធ្វើជា នាយករដ្ឋមន្រ្តីវៀតណាម។ ឯកឧត្តមប្រធានរដ្ឋ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើការពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូន ឯកឧត្តមប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ
09/08/2025 08:09 PM
ព្រះចន្ទក្រហមបានរះអំឡុងពេលចន្ទគ្រាសពេញនៅទូទាំងតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក
09/08/2025 08:09 PM
អារ៉ាប៊ីសាអូឌីតប្រកាសគម្រោងកសាងឡើងវិញទីក្រុងដាម៉ាស ដើម្បីបោសសម្អាតគំនរបាក់បែក
09/08/2025 08:09 PM
សហភាពអឺរ៉ុប បញ្ជាក់ថា មិន «លើកទឹកចិត្ត» ឲ្យមានកងនាវាជំនួយទៅតំបន់ហ្កាហ្សាទេ
09/08/2025 08:09 PM
យោធាអ៊ីស្រាអែលប្រាប់ថា ខ្លួនស្ទាក់ចាប់យានដ្រូនបង្ហោះចេញពីយេម៉ែន
09/08/2025 08:09 PM
លោក Macron៖ បារាំង «ថ្កោលទោសយ៉ាងខ្លាំង» ចំពោះការបាញ់ប្រហារបង្ហូរឈាម នៅទីក្រុងហ្សេរុយសាឡឹមខាងកើត
09/08/2025 07:09 PM
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងជប៉ុន សន្យាធ្វើការជាមួយអាមេរិក ដើម្បីទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង
09/08/2025 07:09 PM
ព្យុះទីហ្វុង Tapah បោកបក់ដល់ដីគោកនៅចិន បង្ខំឲ្យមានការជម្លៀសខ្លួនទ្រង់ទ្រាយធំ និងបិទសាលារៀន
09/08/2025 07:09 PM
ប្រមុខ IAEA លោក Grossi ប្រាប់អ៊ីរ៉ង់ថា មិនមានពេលពិភាក្សាច្រើនទេ ជុំវិញការត្រួតពិនិត្យ
09/08/2025 07:09 PM
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
09/08/2025 07:09 PM