សម្តេចធិបតីរំពឹងថាក្នុងឆ្នាំ២០២៧ កម្ពុជានឹងអស់បញ្ហាអាក្រក់ មានតែសេចក្តីសុខ និងភាពរីកចម្រើន
សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញបើកវេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៥

2022/10/19 04:53:21 pm        583
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកវេទិកាអាស៊ានស្តីពីទេសន្តរប្រវេសន៍ការងារលើកទី១៥ ក្រោមមូលបទ “ការបើកដំណើរការឡើងវិញនៃទេសន្តរប្រវេសន៍ការងារ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់” ដែលរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ។ វេទិកាអាស៊ាននេះ មានការអញ្ជើញចូលរួមពី គណៈប្រតិភូនៃបណ្តារដ្ឋសមាជិកអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន, តំណាងស្ថានទូតប្រចាំអាស៊ាន, តំណាងសមាគមនិយោជក សហជីព និងអង្គការសង្គមស៊ីវិលនៃអាស៊ាន, តំណាងអង្គការក្រៅរដ្ឋាភិបាល និងក្រុមការងារសម្រាប់ពលករទេសន្តរប្រវេសន៍អាស៊ាន សរុបប្រមាណ១០០នាក់៕

កាកបាទក្រហមកម្ពុជា ជំរុញឱ្យសិល្បករចូលរួមអប់រំផ្សព្វផ្សាយ ការបង្ការ និងទប់ស្កាត់ ការចម្លងមេរោគអេដស៍

2022/10/19 04:46:31 pm        519
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ កាកបាទក្រហម មានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរ ជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និង កុមារ បានរៀបចំកិច្ចពិភាក្សាជាមួយ សិល្បករ សិល្បការិនី និងតារាសម្តែង ស្តីពី “ការចូលរួមអប់រំផ្សព្វផ្សាយ ការបង្ការ និងទប់ស្កាត់ ការចម្លងមេរោគអេដស៍" នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសាទរដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យោគយល់ និងអនុគ្រោះដល់អតិថិជនរងផលប៉ះពាល់ដោយសារទឹកជំនន់

2022/10/19 04:42:21 pm        465
ភ្នំពេញ៖ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្រកាសថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិកសមាគមរបស់ខ្លួនបានផ្តល់ការយោគយល់ និងអនុគ្រោះដល់អតិថិជន ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ការផ្ដល់ជូននេះត្រូវធ្វើឡើងស្របតាមស្មារតីអង្គប្រជុំ រវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារ ជាតិនៃកម្ពុជា លេខ ធ៧ ០២២៨១៨ សជណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ក្នុងស្មារតីនេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមទាំងពីរ នឹងផ្តល់កិច្ចសហ ការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជា សមាជិកសមាគមទាំងពីរនឹងពិនិត្យលទ្ធភាពផងដែរ ក្នុងការបន្ធូរបន្ថយអត្រាការប្រាក់ និងកម ផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការផាកពិន័យ និងចៀសវាងការរឹបអូសទ្រព្យធានា របស់អតិថិជនប្រកបដោយការយោគយល់និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្ដែងរបស់ អតិថិជន៕

អ្នកនាំពាក្យក្រសួងការពារជាតិប្រកាសប្រឆាំងដាច់ខាត ការញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់

2022/10/18 09:55:22 pm        261
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានប្រកាសប្រឆាំងដាច់ខាត ចំពោះការញុះញង់របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែល​អំពាវនាវកងទ័ព បែរកាណុងកាំភ្លើងប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា​ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។នៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផល​សម្រេចបានរយៈពេល៥ឆ្នាំ​ របស់ក្រសួងការពារជាតិ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ​មានប្រសាសន៍ថា កងទ័ពប្រឆាំង​ដាចខាត នូវការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ហើយប្រកាសគាំទ្រពេញទំហឹងចំពោះ​សម្ដេច​តេជោ​ នាយករដ្ឋមន្ត្រី និងគ្រប់កាលៈទេសៈ ។ឯកឧត្តម បានបន្តថា សូមអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋ ​និងកងទ័ពទាំងអស់ កុំចូលរួម ក្នុង​សកម្មភាពនានាគាំទ្រទណ្ឌិត សម រង្ស៊ី ព្រោះទង្វើររបស់ជនក្បត់ជាតិ​ ៣ជំនាន់នេះ គឺជាអំពើ​ខុសច្បាប់ ។គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៦ ខែតុលាទណ្ឌិត សម រង្ស៊ី ​ជាថ្មីម្ដងទៀត បានអំពាវនាវដល់​កង​កម្លាំងទាំងអស់ ​បែរកាណុងប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ ។​ ចំពោះពាក្យសម្ដីញុះញង់នេះ ត្រូវបាន​សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត​នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ​កាលពីថ្ងៃទី១៧ ​ខែតុលា ​បានប្រកាសថ្កោលទោស និង​បានព្រមមានទៅគណបក្សនយោបាយ និងប្រជាពលរដ្ឋ មិនត្រូវភ្ជាប់ខ្លួន​នឹងទណ្ឌិតរត់ចោល​ស្រុក​នេះនោះទេ ​បើជឿតាមមនោគមវិជ្ជា ​ហើយបើធ្វើសកម្មភាពប្រឆាំងទៅតាមការញុះញង់នោះ នឹង​មានទោសតាមច្បាប់ ៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើឱ្យក្រុមហ៊ុនសាងសងអគាររដ្ឋបាលថ្មីនៃរដ្ឋសភា អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានគុណភាព សោភ័ណភាព និងទាន់ពេលវេលា

2022/10/18 06:01:46 pm        379
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យក្រុមការងារនិងក្រុមហ៊ុនសាងសង់អគាររដ្ឋបាលថ្មី របស់រដ្ឋសភា ដែលជាជំនួយរបស់ប្រទេសវៀតណាម ធ្វើបទបង្ហាញពីវឌ្ឍនភាពការសាងសង់ ដែលបានអនុវត្តកន្លងមក។សំណង់អគាររដ្ឋបាលថ្មី ដែលជាជំនួយរបស់ប្រទេសវៀតណាម ក្នុងទឹកប្រាក់ចំនួន២៥លានដុល្លារ បានផ្តើមបើកការដ្ឋានសាងសង់ផ្លូវការកាលពីចុងឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឯកឧត្តម ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម។ គម្រោងសាងសង់អគាររដ្ឋបាលនេះ មានក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុនសាងសង់វៀតណាម ធី ស៊ី វី ។ បន្ទាប់ពីបទបង្ហាញដែលបានបង្ហាញពីវឌ្ឍនភាពការងារ នៃការសាងសង់ កំពុងដំណើរការយ៉ាងមមាញឹក ជាពិសេសការអនុវត្តការសាងសង់គ្រឹះក្រោមនៃសំណង់នោះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ក្រុមការងារនិងក្រុមហ៊ុនទំាងអស់ បន្តអនុវត្តឱ្យបានត្រឹមត្រូវ ម៉ត់ចត់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើអង្គភាពគ្រប់គ្រងគម្រោង បន្តសម្របសម្រួលជាមួយគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីឱ្យដំណើរការសាងសង់បានរលូន ជាពិសេសអង្គភាពគ្រប់គ្រងគម្រោង ក្រុមហ៊ុនទីប្រឹក្សាអន្តរជាតិ អារឆេថាយ និងក្រុមហ៊ុនសាងសង់វៀតណាម ធី ស៊ី វី ត្រូវសហការគ្នាឱ្យបានល្អ អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដូចមានកំណត់ក្នុងកិច្ចសន្យា បានទាន់ពេលវេលា មានគុណភាព និងសោភ័ណភាព។ តាមគម្រោងអគាររដ្ឋបាលថ្មីនេះនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៤ខាងមុខ។ ឆ្លៀតឱកាសនោះសម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លានេះដល់រដ្ឋសភាកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលេខាធិការអចិន្ត្រៃយ៍ នៃគណលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ការគួរសម និងពិភាក្សាការងារ

2022/10/18 05:52:57 pm        706
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបក្សប្រជាជនកម្ពុជា នៅព្រឹកទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ូ វ៉ាន់ធឿង (Vo Van Thuong) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃគណលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន​ នៅវិមាន ៧មករា។ឯកឧត្តម វ៉ូ វ៉ាន់ធឿង (Vo Van Thuong) បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម និងប្រតិភូមកកាន់កម្ពុជានៅពេលនេះស្របពេលជាមួយខួប ៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាមផង និងខួប៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ផង។ឯកឧត្តមបានបញ្ជាក់ថា ទិសដៅសំខាន់របស់ឯកឧត្តម គឺធ្វើយ៉ាងណាជំរុញពង្រឹង និងពង្រីក ទំនាក់ទំនង រវាងបក្ស និងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង។ ឯកឧត្តមបានគោរពសុំគោលការណ៍ពីសម្ដេចតេជោ៖ទី១.ជំរុញទំនាក់ទំនងរវាងបក្សនិងបក្សឲ្យកាន់តែស៊ីជម្រៅ និងមានភាពជាក់ស្ដែង . ទី២.ជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរវាង ថ្នាក់ដឹកនាំរបស់បក្សទាំង២,ទី៣ ជំរុញទំនាក់ទំនងរវាងខេត្ត និងរាជធានីរបស់ប្រទេសទាំងពីរទី៤.ជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិ និងសន្តិសុខទី៥.ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនិងពាណិជ្ជកម្មនិងទី៦.ជំរុញសហប្រតិបត្តិការលើក្របខ័ណ្ឌតំបន់និងពិភពលោក។ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វូ ដែលបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាមជូនចំពោះសម្ដេច ហើយសម្តេចបានគាំទ្រចំពោះសំណើទាំង៦ចំណុចរបស់ឯកឧត្តម វូ។ សម្ដេចបានមានប្រសាសន៍ថា ការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្ត នៅតាមព្រំដែនឲ្យបានល្អជាទីបំផុត ជាពិសេសបញ្ហាសន្តិសុខសម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្មនិងទប់ស្កាត់អំពើខុសច្បាប់ដូចជាការជួញដូររត់ពន្ធគ្រឿងញៀននិងរត់ពន្ធមនុស្សជាដើម៕

ព្រះអង្គម្ចាស់នរោត្តមចក្រា វុធ ចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសព ដែលទទួលមរណភាពដោយសារលិចទូកនៅខេត្តកណ្តាល

2022/10/18 05:38:09 pm        490
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានយាងចុះជួប និងចូលរួមរំលែកទុក្ខ ក្រុមគ្រួសារនៃសពកុមារា-កុមារី ជាសិស្សានុសិស្សទាំង១១នាក់ ដែលបានបាត់បង់ជីវិត ដោយសារលិចទូក-ដ ចម្លង ខណៈពេលចេញពីសាលារៀនឆ្ពោះទៅកាន់គេហដ្ឋានវិញ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ដែលបណ្តាលឱ្យកុមារា កុមារី រងគ្រោះមួយចំនួនបានបាត់បង់អាយុជីវិត និងខ្លះទៀតបានជួយសង្គ្រោះ ។មានព្រះបន្ទូលក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ព្រះអង្គម្ចាស់ បានសម្តែងនូវមនោសញ្ចេតនាសោកសង្រែង ក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គផ្ទាល់ សូមចូលរួមរំលែកទុក្ខសោកដ៏ធ្ងន់ធ្ងរនេះ ជាមួយក្រុមគ្រួសារសពកុមារា កុមារីទាំងអស់។ជាមួយនេះដែរ ព្រះអង្គម្ចាស់ សូមសម្តែងនូវសេចក្តីកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងក្រុមគ្រួពេទ្យផងដែរ ដែលបានចេញធ្វើប្រតិបត្តិការស្រាវជ្រាវ ខិតខំរុករក និងជួយសង្គ្រោះដល់កុមារា កុមារីរងគ្រោះ៕

សម្ដេចតេជោ ហ៊ុន សែន នឹងចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ៤ខេត្ត ដែលរងគ្រោះដោយទឹកជំនន់

2022/10/18 04:27:17 pm        490
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ប្រើ​ពេល​៥ថ្ងៃ ៤យប់ ដើម្បីជួប និងដោះស្រាយជូនប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​។បេសកកម្មនេះ នឹងធ្វើឡើងនៅខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ បន្ទាប់ពីទទួលប្រធានាធិបតីទីម័រឡេសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។សម្ដេចបញ្ជាក់ថា​ “ត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេសមុននឹងហត់កិច្ចការអន្តរជាតិដែលមាន​ASEAN, G20 និងAPEC ក្នុងខែវិច្ឆិកា ខាងមុខនេះ”៕

លេខាធិការអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សវៀតណាម ដឹកនាំប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

2022/10/17 10:25:41 pm        850
ភ្នំពេញ៖ ឯកឧត្តម VO VAN THOUNG សមាជិកការិយាល័យនយោបាយ និងជាលេខាធិការ​អចិន្ត្រៃយ៍​នៃ​គណៈលេខាមជ្ឈឹមបក្ស បានដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់គណបក្សកុម្មុយនីស​វៀតណាម មកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ដើម្បី​បំពេញ​ទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃនៅកម្ពុជា ​ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២២។ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់​ ឯកឧត្តម VO VAN THOUNG នៅកម្ពុជា បើតាមការ​គ្រោងទុក ឯកឧត្តម សមាជិកការិយាល័យនយោបាយ និងជាលេខាធិកាអចិន្ត្រៃយ៍​នៃ​គណៈលេខាមជ្ឈឹមបក្ស នឹងដឹកនាំគណះប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា​ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ។ ក្រៅពីនោះ ឯកឧត្តម VO VAN THOUNG នឹងមានជំនួបពិភាក្សាការងា ជាមួយ​សម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ​ចូលជួបសម្តែងការគួរសមជាមួយ ​សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីកម្ពុជា ​ចូលជួបសម្តែងការគួរសមចំពោះ​សម្តេចពញាចក្រី ​ហេង សំរិន ប្រធាន​រដ្ឋសភា ជួបសម្តែងការគួរសមចំពោះ ​លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន ​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ​ព្រឹទ្ធសភានិងអធិការកិច្ច ​និង​ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការរង ​នៃកងយោធពលខេមរភូមិន្ទ​មេបញ្ជាការកងទ័ព​ជើងគោក ។សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់​ឯកឧត្តម VO VAN THOUNG សមាជិក​ការិយាល័យ​នយោបាយ និងជាលេខាធិកាអចិន្ត្រៃយ៍ នៃគណៈលេខាមជ្ឈឹមបក្ស ​មកកាន់កម្ពុជា នាពេលនេះ​ក្នុង​គោលបំណង​បន្តពង្រឹង និង​ធ្វើឱ្យកាន់តែឱ្យស៊ីជម្រៅបន្ថែមទៀត​នូវទំនាក់ទំនង​ទ្វេភាគី ​ក្នុងស្មារតីជាអ្នកជិតខាងល្អ ​មិត្តភាព​ជាប្រពៃណី​ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និង​សន្តិភាព-ស្ថិរភាព​យូរអង្វែង​រវាងប្រទេសទាំងពីរ ​ដើម្បី​ជាប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃប្រទេសទាំងពីរ៕ 

សម្តេចតេជោ ហ៊ុន សែន ហៅទណ្ឌិតរត់ចោលស្រុកជា«អាក្បត់ជាតិ ៣ជំនាន់»

2022/10/17 05:54:00 pm        754
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជាថ្មីដល់បក្សនយោបាយនានាក្នុងស្រុក ដែលភ្ជាប់ខ្លួនជាមួយជនមានទោស ឈ្មោះ សម រង្ស៊ី នឹងត្រូវមានវិធានការតាមច្បាប់ដោយគ្មានការលើកលែង។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ត្រកូលអាក្បត់ជាតិ៣ជំនាន់ នឹងមិនត្រូវលើកលែង អត់ឱនឡើយ»។ថ្លែងក្នុងពិធីសំណេះសំណាល និងប្រគល់សញ្ញាបត្រដល់សាកលវិទ្យាល័ជាតិគ្រប់គ្រងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ព្រមានដល់ក្រុមប្រឆាំងក្រៅស្រុកដឹកនាំដោយបុគ្គលទណ្ឌិតរត់ចោលស្រុកឈ្មោះ សម រង្ស៊ី បើចិត្តសឿងសូមតតាំងគ្នានៅអឺរ៉ុប ក្នុងពេលសម្តេចធ្វើដំណើរទៅព្រុចសែល ប្រទេសប៊ែលហ្សិក នាពេលឆាប់ៗខាងមុខនេះ។សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនដែលហាមឃាត់មិនឱ្យមានយន្តហោះដឹកទណ្ឌិត សម រង្ស៊ី មកកម្ពុជានោះទេ តែបើមកដល់កម្ពុជាពេលណា ទណ្ឌិតរូបនោះនឹងត្រូវចាប់បញ្ជូនចូលគុកតែម្តង ព្រោះសាលក្រមតុលាការស្ថាបពរនៅមានជាធរមាននៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនចង់និយាយដល់បុគ្គលទណ្ឌិតរូបនោះឡើយ តែអ្វីដែលសម្តេចលើកឡើងនាពេលនេះ ដើម្បីពន្យល់ទៅកាន់ប្រជាពលរដ្ឋកម្ពុជា អំពីពុតត្បុតដ៏មហាអាក្រក់របស់បុគ្គលនោះចំពោះជាតិ និងប្រជាជនកម្ពុជាតែប៉ុណ្ណោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមប្រឆាំងឥណ្ឌា តវ៉ាប្រឆាំង​វិធានការរបស់នគរបាល​លើសមាជិកសភា និងជំរុញ​ឱ្យប្រមុខ​បោះឆ្នោតចុះ​ពីតំណែង
10/08/2026 07:10 PM
ទីក្រុង Liege របស់បែលហ្ស៊ិក ហាមជួបជុំគ្នាតាមដងផ្លូវលើសពី ៣នាក់ ស្រប​ពេលមានការតវ៉ារបស់សិស្ស-និស្សិត
10/08/2026 07:10 PM
ប្រធានាធិបតីហ្វីលីពីន៖ ការចរចាលើក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង កំពុងមាន «វឌ្ឍនភាពល្អ»
10/08/2026 07:10 PM
សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា ​«ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»
10/08/2026 06:10 PM
CNN, MS NOW និង Politico នឹងស្នើឱ្យចៅក្រមរារាំងការហាមឃាត់របស់សេតវិមានរយៈពេលវែង
10/08/2026 06:10 PM
មន្ត្រី៖ ការវាយប្រហារដោយ​រុស្ស៊ីចំ​​រថយន្តក្រុង សម្លាប់មនុស្ស ៣៣នាក់ ខណៈប្រតិបត្តិការ​លើអ៊ុយក្រែន កើនឡើង
10/08/2026 06:10 PM
ការបិទផ្លូវសាលារៀន នៅបារាំង នៅតែបន្តមាន​ ក្រោយ​នាយករដ្ឋមន្ត្រីផ្ដល់​ការ​សន្យាមិន​ច្បាស់លាស់​
10/08/2026 06:10 PM
ទូរទស្សន៍៖ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងកិច្ចចរចាអ៊ីរ៉ង់-អាមេរិក ឈានដល់ភាពជាប់គាំង
10/08/2026 06:10 PM
បេក្ខជនជាប់ប្រមុងការប្រឡងគ្រូបឋមកាលពីឆ្នាំមុន បន្តទទួលបានឱកាសចាប់ប៉ុស្តិ៍បង្រៀននៅឆ្នាំសិក្សាថ្មី
10/08/2026 05:10 PM
ពេទ្យរដ្ឋ ពង្រឹងសមត្ថភាពវិនិច្ឆ័យជំងឺ ទប់ស្កាត់ជំងឺធ្ងន់ លើកកម្ពស់សុខភាពពលរដ្ឋតាមចក្ខុវិស័យរដ្ឋាភិបាល
10/08/2026 05:10 PM