គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបញ្ចប់ដោយជោគជ័យ

2022/08/06 12:55:29 pm        861
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅដោយជោគជ័យ មានលទ្ធផលវិជ្ជមានជាច្រើន។កិច្ចប្រជុំនេះ ចាប់ផ្តើមពីថ្ងៃទី៣១ខែកក្កដា ដល់ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២។ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ក្នុង​នាម​ជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅ​ឆ្នាំ២០២២ នៅថ្ងៃទី០៦ខែសីហានេះ ​បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្ដី​ការបរទេស​អាស៊ាន លើកទី៥៥ ​និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីស្ដីក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ។ឯកឧត្តមរដ្ឋមន្រ្តីការបរទេស​ បានថ្លែងថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន គឺបានពិនិត្យ​ពី​វឌ្ឍនភាព​អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ​ និងពិភាក្សារបញ្ហានៅក្នុងតំបន់ និង​ក្រៅតំបន់។ ជាលទ្ធផលនៅក្នុងកិច្ចប្រជុំ គឺអាស៊ានបានឯកភាពគ្នាលើចំណុចជាច្រើនរួមមាន៖ដាក់ឲ្យដំណើរការ​មូល​និធិអាស៊ាន​ដើម្បីឆ្លងតបទៅនឹងជំងឺកូវីដ-១៩ ​ដោយអាស៊ាន​បានប្តេជ្ញារួមគ្នាអនុវត្តកិច្ចព្រម​ព្រៀង​សេដ្ឋកិច្ចជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបានចូលជាធរមាននៅដើមឆ្នាំនេះ និង​ជំរុញការតភ្ជាប់នៅក្នុងតំបន់តាមរយៈផែនការមេស្តីពីការតភ្ជាប់អាស៊ាននៅឆ្នាំ២០២៥ជាដើម។នៅឆ្នាំ២០២២ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​លើកទី៥៥ និង​កិច្ចប្រជុំពាក់ព័ន្ធ ​ចាប់ពីថ្ងៃទី៣១ខែកក្កដា ​ដល់ថ្ងៃទី៥ ខែសីហាឆ្នាំ២០២២។​ កិច្ចប្រជុំនេះ គឺមាន​ថ្នាក់រដ្ឋមន្រ្តីការបទេសចូលរួមជិត ៤០ ប្រទេស៕ អត្ថបទ៖ទូច សោភ័ណ

លោកជំទាវ ឱ វណ្ណឌីន៖ ជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វាសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក បានជាពីជំងឺ និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ

2022/08/06 12:22:11 pm        602
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្ននាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វាសម្រាកព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលកន្លងមក បានជាពីជំងឺ និងបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ។លោកជំទាវបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ានោះបានទទួលលទ្ធផលតេស្ត អវិជ្ជមានវីរុសអុតស្វា បញ្ជាក់ពីមន្ទីរពិសោធ៍ប៉ាស្ទ័រកម្ពុជានាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។លោកជំទាវបន្តថា បច្ចុប្បន្ន បុគ្គលរូបនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចរួចហើយដែរ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ទៅតាមការចាត់ចែងរបស់សមត្ថកិច្ច។លោកជំទាវអំពាវនាវសូមបងប្អូនសាធារណជនចូលរួមបន្តអនុវត្តវិធានការការពារខ្លួនពីការចម្លងជំងឺអុតស្វាតាមការណែនាំក្រើនរំលឹកបន្ថែមទៀតរបស់ក្រសូងសុខាភិបាល ដែលបានចេញផ្សាយពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កន្លងមកនេះ។ សូមកុំភ្លេចបន្តអនុវត្តវិធានការ “៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩” ជាពិសេសដូសជំរុញ (ទី៣, ទី៤, និងទី៥) ពេលដល់វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាពផ្ទាល់ខ្លួនលោកអ្នក និងអ្នកជាទីស្រឡាញ់របស់លោកអ្នក៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារចំនួន២

2022/08/06 12:20:40 pm        522
នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីបានពិភាក្សាការងារជាមួយ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុនរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ រួមមាន ៖១- លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែល មានទឹកប្រាក់ចំនួន៤១៣៨៨០០០០០០ យ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន។២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវឺ ប្រធាន តំណាង JICA ប្រចាំកម្ពុជា។ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង​ដើម្បី​ប្រែក្លាយ​កំពង់​ផែ​នេះ​ទៅ​ជាកំ​ពង់​ផែ​ទឹក​ជ្រៅស្នូ​ល​សម្រាប់​ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​នាយករដ្ឋ​មន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ដើម​ឆ្នាំនេះ៕ 

លោក វ៉ាង យី៖ អាមេរិកត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនលើបញ្ហាកោះតៃវ៉ាន់

2022/08/06 12:04:59 pm        178
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៥ ខែសីហា ម្សិលមិញនេះ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បាននិយាយថា អាមេរិកត្រូវបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនក្នុងបញ្ហាកោះតៃវ៉ាន់។ លោកលើកឡើងថា គោលជំហររបស់ចិន គឺមានគោលដៅធានាការពារយ៉ាងម៉ឺងម៉ាត់ ចំពោះទង្វើទាំងឡាយដែលជាលេសរបស់អាមរិក។លោកបញ្ជាក់ថា ការណ៍ដែលអាមេរិកយកបញ្ហាកោះតៃវ៉ាន់មកប្រឆាំងនឹងចិន គឺគ្រាន់តែជាការស្រមើស្រម៉ៃតែប៉ុណ្ណោះ ហើយលោកបានចាត់ទុកថា នេះជាទង្វើកាន់តែរារាំងដល់ការស្តារភាពល្អប្រសើរឡើងវិញរបស់ចិនដូចគ្នា។ អាមេរិកមិនគួរបង្កើតកំហុសដូចមុនមកធ្វើជាលេសបានទេ ខណៈលោក វ៉ាង យី ថា អាមេរិកធ្លាប់ប្រព្រឹត្តកំហុសធ្ងន់ធ្ងរម្តងរួចទៅហើយ កាលពីទស្សនកិច្ចរបស់លោក Newt Gingrich ទៅកាន់កោះតៃវ៉ាន់។លោក វ៉ាង យី បាននិយាយទៀតថា អាមេរិកនៅអាចកែកំហុសរបស់ខ្លួន ដោយត្រូវគោពអធិបតេយ្យភាព និងបូរណភាពទឹកដីចិន ក៏ដូចជាការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសចិនលើបញ្ហាតៃវ៉ាន់៕

រដ្ឋមន្ត្រីការបរទេសជប៉ុន ដាក់បាច់ផ្កាគោរពវិញ្ញាណក្ខន្ធជនជាតិជប៉ុនដែលទទួលមរណភាពនៅកម្ពុជា

2022/08/06 11:19:13 am        266
ភ្នំពេញ៖ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញដាក់បាច់ផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធនៅមុខចេតិយ លោក ណាកាតា អាត្ស៊ឹហ៊ិតុ (អ្នកស្ម័គ្រចិត្តនៃអង្គការសហប្រជាជាតិ) និង លោកតាកាតា ហារឹយឹគិ (មន្រ្តីនគរបាលស៊ីវិលនៅក្នុងអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា(អ៊ុនតាក់)) ដែលបានទទួលមរណភាព កំឡុងពេលបំពេញបេសកកម្មនៃប្រតិបត្តិការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅកម្ពុជាពីឆ្នាំ១៩៩២ ដល់១៩៩៣។ នេះបើយោងតាមផេកហ្វេសបុករបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា៕

អាស៊ាន បន្តមិនអញ្ជើញមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំ បើមិនមានការវិវឌ្ឍជាវិជ្ជមាន

2022/08/06 11:10:11 am        373
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានថ្លែងថា ប្រទេសជាសមាជិកអាស៊ានចំនួន៩ នឹងបន្តមិន​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាលមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំនានារបស់អាស៊ាន ដរាបណា​នៅ​មិនទាន់​មានការប្រែប្រួលជាវិជ្ជមាន លើកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង ៥ចំណុច ។ ក្នុង​សន្និសីទសារព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និង​កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ជំហរ​របស់អាស៊ានច្បាស់លាស់ ក្នុងពេលថ្នាក់ដឹកនាំទាំង១០ ទៅទីក្រុងចាកាតា បានចុះកិច្ច​ព្រមព្រៀងជាឯកច្ឆន្ទចំនួន ៥ចំណុច ដែលក្នុងនោះមាន៣ចំណុចអទិភាព ទី១. ការបញ្ឈប់​អំពើហិង្សា, ទី២. ការផ្ដល់ជំនួយមនុស្សធម៌ និងទី៣. អំណោយ​ផលដល់​ដំណើរ​ការ​នយោបាយ​អាច​ចាប់​ផ្ដើមបាន ។ ឯកឧត្តមបានបន្តថា កាលពីឆ្នាំកន្លងទៅ បន្ទាប់ចុះកិច្ចព្រមព្រៀងបានប៉ុន្មានខែ រដ្ឋមន្ត្រីការ​បរទេស​មីយ៉ានម៉ា បានចូលរួមកិច្ចប្រជុំ ហើយសមាជិកផ្សេងៗឲ្យគាត់ពន្យល់ តើមីយ៉ាន់ម៉ា​មាន​បំណង​ធ្វើអ្វី ក្នុងការអនុវត្តនូវកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ចំណុច ដោយ​អា​ស៊ាន​មាន​ភាព​ច្បាស់​លាស់​ណាស់ គឺវឌ្ឍនភាពត្រូវតែមាន ពាក់ព័ន្ធការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ ។ អាស៊ាន​ក៏​មាន​កិច្ច​ប្រជុំបន្ទាន់ ពិនិត្យកិច្ចព្រមព្រៀងទាំង៥ចំណុច គឺមិនមានឃើញអ្វីប្រែប្រួលនោះទេ ។រដ្ឋមន្ត្រីការបរទេស បានបន្ថែមថា មិនមានកងសង់ស៊ីសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន កាល​ពី​ឆ្នាំក​ន្លងទៅ សមាជិកក៏គោរពទៅតាមការសម្រេចចិត្តរបស់ប្រធាន គឺប្រុយណេ ក្នុងការ​អញ្ជើញ​តំណាង​អ្នក​មិននយោបាយមកចូលរួមកិច្ចប្រជុំ តែរបបណៃពីដោបានបដិសេធ ដោយ​អាស៊ាន​នៅ​តែ​អនុវត្តគោលការណ៍ដដែល ដរាបណានៅមីយ៉ាន់ម៉ា មិនមានការ​ប្រែប្រួល​ជាវិជ្ជមាន​លើ​កិច្ច​ព្រម​ព្រៀងជា​ឯកច្ឆន្ទទាំង៥ចំណុច ខណៈស្ថានភាពកាន់តែអាក្រក់ជាងមុន បន្ទាប់ពីមាន​ការ​ប្រហារ​ជីវិត​សមាជិកប្រឆាំង ៤រូប ។គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ក្រសួងការបរទេសកម្ពុជា ក៏បានធ្វើ​លិខិត​ទៅ​រដ្ឋមន្ត្រីការ​បរទេស​មីយ៉ាន់ម៉ា ក្នុងការបញ្ជូនតំណាងអ្នកមិននយោបាយ ក្នុងប្រទេសមួយនេះ មកចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ប៉ុន្តែពុំមាន​តំណាង​របស់​មីយ៉ាន់ម៉ា​មក​ចូល​រួម​នោះ​ទេ ដោយកៅអីនៅទទេ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្ដេចតេជោ ហ៊ុន​ សែន​ អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសជប៉ុនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2022/08/06 10:43:05 am        376
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa)ចូលជួបសំដែងការគួរសម និង​ពិភាក្សា​ការងារ និង​បន្ទាប់​មក​មាន​ការ​ចុះហ​ត្ថ​លេខា​ក្រោម​អធិប​តីភាព​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជា​ណាចក្រកម្ពុជា លើ៖ ១- លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែល មានទឹកប្រាក់ចំនួន៤១៣៨៨០០០០០០ យ៉េន សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម ហាយ៉ាហ្ស៊ី យ៉ូហ៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន។២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្ដម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី កាមេ ហាវឺ ប្រធាន តំណាង JICA ប្រចាំកម្ពុជា។ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង​ដើម្បី​ប្រែក្លាយ​កំពង់​ផែ​នេះ​ទៅ​ជាកំ​ពង់​ផែ​ទឹក​ជ្រៅស្នូ​ល​សម្រាប់​ប្រទេស កម្ពុជា និងក្នុងតំបន់ ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​នាយករដ្ឋ​មន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ដើម​ឆ្នាំនេះ៕

ប្រទេសមហាអំណាចធំៗ កំពុងចូលរួមវេទិការតំបន់អាស៊ានលើកទី២៩ នៅរាជធានីភ្នំពេញ

2022/08/05 02:57:45 pm        1131
ភ្នំពេញ៖ នៅសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាប់ផ្តើមដឹកនាំកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩ និងមានប្រទេសជាដៃគូចូលរួមចំនួន១៥ រួមមាន ប្រទេសមហាអំណាចដូចជា៖ អាមេរិក រុស្សី ចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជាច្រើនទៀត។ វេទិកាតំបន់អាស៊ាន មានគោលបំណងបង្កើតជំនឿទុកចិត្តលើគ្នាទៅវិញទៅមក និងបង្ហាញឲ្យបានច្បាស់អំពីជំហរលើបញ្ហាសន្តិសុខតាមរយៈការពិគ្រោះយោបល់ជាមួយគ្នានៅក្នុងកម្រិតថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ និងសម្រាប់ពិភាក្សាពីបញ្ហាសន្តិសុខ សេដ្ឋកិច្ច នយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិច ជាមួយដៃគូសន្ទនាផ្សេងៗទៀត៕

ទេសរដ្ឋមន្រ្តី លី ធុជ ស្នើឱ្យចក្រភពអង់គ្លេសបន្តជួយគាំទ្រ​ដល់រាជ​រដ្ឋាភិបាល​កម្ពុជា ​លើ​វិស័យ​សកម្មភាពមីន

2022/08/05 02:42:20 pm        657
ភ្នំពេញ៖ ព្រឹកថ្ងៃទី០៥ខែសីហា ឆ្នាំ២០២២ នៅនិវេសនដ្ឋានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ក្នុងជំនួបកិច្ច ពិភាក្សាការងារជាមួយលោកជំទាវ Amanda Milling, Minister of State for Asia and the Middle East នៃចក្រភពអង់គ្លេសឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានលើកលើកអំពី​ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ និងវិស័យសកម្មភាពមីនរវាងប្រទេសទាំងពីរ ។ជាមួយគ្នានេះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យចក្រភពអង់គ្លេសបន្តជួយគាំទ្រ​ដល់រាជ​រដ្ឋាភិបាល​កម្ពុជា ​លើវិស័យសកម្មភាពមីន​រហូត​ដល់កម្ពុជា​សម្រេច​បាននូវគោលដៅគ្មាន​មីនឆ្នាំ២០២៥។លោកជំទាវAmanda Milling បានវាយតម្លៃខ្ពស់ដល់ការងារបោសសម្អាតមីននៅកម្ពុជាដែល​ជា​តម្រូវការចាំបាច់ក្នុងការចូលរួមជួយដល់ប្រជាជនកម្ពុជាកាត់បន្ថយគ្រោះថ្នាក់និងការអភិវឌ្ឍប្រទេសជាតិ ។ ចក្រភពអង់គ្លេសនឹងបន្តគិតគូរចូលរួមគាំទ្រជួយដល់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យ​មីននេះ បន្ថែមទៀត ៕

កម្ពុជា-រុស្សី ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

2022/08/05 01:06:36 pm        706
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Sergey Lavrov (សឺហ្គេ ឡាវរ៉ូវ) រដ្ឋមន្រ្តីការបរទេសរុស្សី បានអញ្ជើញ​ចុះហត្ថលេខាស្តីពីការ​ពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរលើគ្រប់វិស័យ ខណៈលោកមកអញ្ជើញ​ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អូស្ត្រាលី ស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ GBC រវាងកម្ពុជា-ថៃ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី
09/11/2025 10:09 PM
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងប្រចាំនៅប្រទេសថៃ ស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅកម្ពុជា និងថៃ (GBC)
09/11/2025 10:09 PM
អង្គការណាសារកឃើញភ័ស្តុតាងដែលអាចបញ្ជាក់ពីជីវិតបុរាណផុតពូជនៅលើភពព្រះអង្គារ
09/11/2025 09:09 PM
ជំរំជនភៀសខ្លួននៅម៉ាឡាវីប្រឈមនឹងការកាត់បន្ថយជំនួយ ខណៈមូលនិធិ UNHCR ធ្លាក់ចុះ
09/11/2025 09:09 PM
បុរសជនជាតិស៊ូដង់ ជួបជុំគ្រួសារវិញ ក្រោយរត់ភៀសខ្លួនពីទីក្រុងហែកហួរដោយភ្លើងសង្រ្គាម al-Fashir
09/11/2025 09:09 PM
ការអប់រំផ្តល់ជាខ្សែជីវិតថ្មីសម្រាប់ក្មេងៗជនភៀសខ្លួនហ្កាហ្សានៅប្រទេសអារ៉ាប់រួម
09/11/2025 09:09 PM
បារាំង សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល
09/11/2025 09:09 PM
មេដឹកនាំស្លូវ៉ាគី លោក Fico កំណត់លក្ខខណ្ឌ ដើម្បីគាំទ្រការដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត
09/11/2025 08:09 PM
នេប៉ាល់ចាប់បានអ្នកទោសជិត ២០០នាក់វិញ ខណៈរាប់ពាន់នាក់ទៀត កំពុងរត់គេចខ្លួន
09/11/2025 08:09 PM
ក្រុមហ៊ុន VISA Worldwide Pte. Limited គាំទ្រគម្រោងរបស់ក្រសួងទេសចរណ៍លើការអភិវឌ្ឍន៍ប្រព័ន្ធទេសចរណ៍វៃឆ្លាត
09/11/2025 08:09 PM