សម្តេចធិបតីរំពឹងថាក្នុងឆ្នាំ២០២៧ កម្ពុជានឹងអស់បញ្ហាអាក្រក់ មានតែសេចក្តីសុខ និងភាពរីកចម្រើន
សម្ដេចតេជោ សង្ឃឹម យុវជនកម្ពុជា-ឡាវ រួមសាមគ្គី និងបន្តចែករំលែកផ្លាស់ប្ដូរទស្សនៈគ្នា គ្រប់វិស័យ
សម្ដេច​តេជោចាត់ទុកពាក្យស្លោក «បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជីវិត» របស់សម្ដេច​ធិបតី​មានតម្លៃ​មិនសាបសូន្យ
សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជសវិញហើយ

2022/09/28 09:56:26 pm        626
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ដឹក​នាំ​គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ​បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការ​សហប្រជាជាតិ​លើកទី៧៧ នៅសហរដ្ឋអាមេរិក,បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន​ពីថ្ងៃទី២១ដល់ថ្ងៃ២៨ ខែកញ្ញាឆ្នាំ២០២២។គួរបញ្ជាក់ថា ​សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។បទអន្តរាគមន៍នោះផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើ​គោលការណ៍​ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ផ្នែកសន្តិសុខ​ជា​សកលដែល​កំពុងបន្តកើតមាន ​ការប្រែប្រួលអាកាសធាតុ​ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង៕

ប្រមុខរដ្ឋស្តីទីកម្ពុជាអគុណភាគីថៃ ដែលបានជួយសម្របសម្រួលបែបបទ​ដល់ពលករកម្ពុជាធ្វើការនៅថៃ

2022/09/28 09:23:12 pm        533
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​អំណរ​អគុណដល់ភាគីថៃ ដែលបានជួយដល់កម្ពុជានាពេលកន្លងមក ហើយក៏បានថ្លែង​អគុណ​ជាថ្មីម្តងទៀតចំពោះរាជរដ្ឋាភិបាលថៃ ដែលបានជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរ ដែល​បានកំពុងធ្វើការនៅប្រទេសថៃ។ថ្លែងនៅក្នុងកិច្ចជំនួបជាមួយគណៈប្រតិភូគណៈកម្មការស៊ើបអង្កេតអំពើពុករលួយការប្រព្រឹត្តខុស និង​ពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃ ដឹកនាំដោយឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ ប្រធានគណៈកម្មការ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចវិបុលសេនា ភក្តី សាយ ឈុំ បានលើកឡើងថា​ ទំនាក់ទំនងរវាងកម្ពុជា និងថៃនៅតែបន្ត​ឈាន​ទៅមុខជានិច្ច ​បើទោះបីប្រទេសទាំងពីរបាននឹងកំពុងប្រឈមទៅនឹងជំងឺរាតត្បាតកូវីដ១៩ យ៉ាងណាក្តីក៏ប៉ុន្តែប្រទេសទាំងពីរនៅតែបានជួយគ្នាទៅវិញទៅមក ​ក្នុងនាមជាបងប្អូន និងជាអ្នកជិតខាងល្អ។សម្តេចប្រមុខរដ្ឋស្តីទី បានគួសបញ្ជាក់ថា សម្តេច«សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រថៃ ដែលបានផ្តល់ជំនួយ​ដល់​រាជរដ្ឋាភិបាលកម្ពុជា ​ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ ​និងគ្រោះទឹកជំនន់កាលពីឆ្នាំ២០២០ កន្លងទៅនេះ ព្រមទាំងជួយ​សម្រួលបែបបទដល់ពលករកម្ពុជាទៅធ្វើការងារក្នុងប្រទេសថៃ​ ការជួយតបណ្តាញអគ្គីសនី និង​ការ​តភ្ជាប់ហេដ្ឋា​រចនាសម្ព័ន្ធភ្ជាប់ជាដើម»។សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងទៀតថា​ ព្រះរាជាណាចក្រកម្ពុជា និង​ព្រះរាជា​ណា​ចក្រថៃ​ បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការចាប់​តាំងពីឆ្នាំ១៩៥០ ដែលគិត​មក​ដល់​ពេល​បច្ចុប្បន្ននេះគឺមានរយៈពេល៧២ឆ្នាំមកហើយ ហើយសម្តេចបានសម្តែងនូវ​សេចក្តីរីករាយ​ដោយ​មើលឃើញនូវទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមាន​ការរីកចម្រើន​ជា​លំដាប់ខណៈ ការរីកចម្រើននេះស្តែងឡើងតាមរយៈការ​ផ្លាស់ប្តូរ​ទស្សនកិច្ចគ្នា​ទៅ​វិញទៅ​មក​រវាងថ្នាក់ដឹកនាំ ​និងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកឧត្តមនាវីឯក សិសថាវ៉ាត វង្សសុវណ្ណ កម្ពុជា និងថៃ​មាន​ព្រំប្រទល់ជាប់គ្នា​ ហើយប្រជាជនមាន​ទំនាក់ទំនង​យ៉ាងជិតស្និត​ មានវប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ស្រដៀងគ្នា ​ជាពិសេសប្រជាជនរស់នៅតាមបណ្តោយព្រំដែន​តែងតែងមានការ​ពឹង​ពាក់​យក​អាសារ​គ្នា​ទៅវិញទៅមក​តាំងពីយូលង់ណាស់មកហើយ។លោក បន្តថា ប្រទេសទាំងពីរ ជាប្រទេសសមាជិកអាស៊ាន​ ដែលមានទំនាក់ទំនងជាមួយគ្នាលើគ្រប់​វិស័យ​ប្រៀបដូចគ្រួសារតែមួយ។​ ក្នុងនោះស្ថាប័ននីតិប្បញ្ញត្តិ ពនៃប្រទេសទាំងពីរ បានដើរតួជា​យន្តការ​ដ៏សំខាន់ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព​និង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​លើគ្រប់ វិស័យ ​ដើម្បីនាំមកនូវសន្តិសុខជូន​ប្រទេសជាតិ ​ដែល​ជាប្រយោជន៍​ដ៏ខ្ពង់ខ្ពស់​បំផុត​ចំពោះប្រទេសទាំងពីរផងដែរ៕អត្ថបទ៖ បាន ចក់

ជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុនតូយ៉ូតា នៅប្រទេសកម្ពុជា

2022/09/28 04:43:12 pm        824
ក្នុងឱកាសស្នាក់នៅប្រទេសជប៉ុនចូលរួមបុណ្យសពថ្នាក់ជាតិ របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida ផងដែរ។ជាមួយនឹងការរំលឹកការដែលសម្តេច និងឯកឧត្តម គីស៊ីដា ធ្លាប់បានជួបគ្នា៣លើករួចមកហើយនោះ សម្តេច​តេជោបានគូសបញ្ជាក់ថា សម្តេចសង្ឃឹមថានឹងបានជួបឯកឧត្តម គីស៊ីដា ហ្វុមិអូ សារជាថ្មីម្តងទៀតនៅកម្ពុជា​ដែលសម្តេចសូមអញ្ជើញឯឧ ទៅចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន ជប៉ុន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខនេះ។សម្តេចបានថ្លែងអំណរគុណចំពោះឯកឧត្ដម គីស៊ីដា ដែលបានគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ និង ថ្លែងអំណរគុណ ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនដែលបានថ្លែងសន្ទរកថា លើកពីការចូលរួមជាវិភាគទានពាក់ព័ន្ធនឹងប្រទេសកម្ពុជា ជាពិសេស ក្នុងក្របខណ្ឌការរក្សាសន្តិភាព ដែលជប៉ុនបានបញ្ជូនកងស្វ័យការពាររបស់ខ្លួនជាលើកដំបូងមកជួយដល់កម្ពុជាក្នុងក្របខណ្ឌក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយឯកឧត្ដម ក៏បានលើកពីកម្ពុជាដែលបានបញ្ជូនកងកម្លាំងចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។ សម្តេចក៏បានរំលឹកពីតួនាទីដ៏សំខាន់របស់ជប៉ុនក្នុងការចូលរួមស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជា ហើយកិច្ចសហការជាង៣០ឆ្នាំកន្លងទៅនេះយើងនឹងបន្ត ចូលរួមនៅក្នុងប្រតិបត្តិការ រក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិនៅពេលខាងមុខទៀត។ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនក៏បានថ្លែងអំណរគុណ សម្តេចតេជោដែលបានអញ្ជើញឯកឧត្តមពេលចូលរួម កិច្ចប្រជុំកំពូលអាស៊ានជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។ ឯកឧត្តមក៏បានលើក ពីកិច្ចពិភាក្សាទ្វេភាគីរវាងជប៉ុន កម្ពុជាផងដែរ ជាពិសេសលើវិស័យសន្តិសុខ ហើយក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលកន្លងទៅបានទទួលនាវាជប៉ុនចូលចតកំពង់ផែ ខេត្តព្រះសីហនុ និងបានលើកឡើងពីការងារដែលត្រូវធ្វើបន្តដូចជាកិច្ចសហការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុនបង្កើតរោងចក្រក្រុមហ៊ុនតូយ៉ូតានៅប្រទេសកម្ពុជា និងបានស្នើសម្តេចបន្តគាំទ្រក្រុមហ៊ុនជប៉ុនដែលបង្កើតនៅប្រទេសកម្ពុជា។ ទស្សនកិច្ចរបស់ឯកឧត្តមទៅកាន់ប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខនឹងបន្តពង្រឹងនិងពង្រីងកិច្ចសហប្រតិបត្តិការរវាងជប៉ុន កម្ពុជា ជាពិសេសធ្វើយ៉ាងណាបង្ហាញការខិតខំនិងយកចិត្តទុកដាក់ខ្ពស់ដល់កិច្ចហការទ្វេភាគីនិងជាមួយដៃគូពាក់ព័ន្ធហើយឆ្នាំក្រោយជាខួប៥០ឆ្នាំនៃកិច្ចសហការរវាងអាស៊ាន ជប៉ុន ឯកឧត្តមក៏បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រីបន្តគាំទ្រជប៉ុនផងដែរ។ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់ពាក់ព័ន្ធបញ្ហា តំបន់មួយចំនួន ដូចជាឧបទ្វីបកូរ៉េ បញ្ហាមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូងនិង បញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រេន។ ចំពោះបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តមបានគូបបញ្ជាក់ ថា ឯកឧត្តមពិតជាអរគុណចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ខណៈដែលស្ថានភាពនៅមីយ៉ាន់ម៉ា គួរឱ្យព្រួយបារម្ភហើយជប៉ុននឹងបន្តគាំទ្រដល់ ការខិតខំរបស់អាស៊ានទាំងឡាយ។ ចំពោះបញ្ហានៅឧបទ្វីបកូរ៉េវិញ ឯកឧត្តមបានគូបញ្ជាក់ថានឹងបន្តសហការជាមួយសម្ដេចតេជោជាពិសេសពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរ ដែលបញ្ហានុយក្លេអ៊ែរនៅតែជាបញ្ហាព្រួយបារម្ភរបស់ប្រជាជនជប៉ុន ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថា ចំពោះបញ្ហាមីយ៉ាន់ម៉ាយើងនឹងបន្តការងារនេះក្នុងក្របខណ្ឌអាស៊ាន យើងនឹងបន្តជំរុញទោះជាបញ្ហាប្រឈមក៏ដោយយើងមិនបោះបង់ចោលការងារនេះទេ។ ចំពោះបញ្ហាផ្សេងៗទៀតដែលឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើង សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាយើងនឹងបន្តធ្វើការជាមួយគ្នា នៅពេលខាងមុខទៀត ហើយសម្ដេចរំពឹងថានឹងទទួលឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុននៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកាខាងមុខ៕ 

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូចាកចេញពីជប៉ុន វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយនៅព្រឹកនេះ

2022/09/28 03:25:17 pm        536
ភ្នំពេញ៖ នៅវេលាម៉ោង១០ព្រឹក (ម៉ោងនៅជប៉ុន) ថ្ងៃទី២៨​ ខែកញ្ញា​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសជប៉ុនវិលត្រឡប់ទៅកាន់មាតុប្រទេសវិញតាមយន្តហោះពិសេស។ប្រសិនបើមិនមានការរំខានដល់ការហោះហើរទេនោះ យន្តហោះនឹងទៅដល់ព្រលានអន្តរជាតិភ្នំពេញនៅម៉ោង ២:៣០នាទីរសៀលនេះ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូ

2022/09/27 10:47:59 pm        611
ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ពិធីបុណ្យសពថ្នាក់ជាតិជូនឯកឧត្តម អាបេ ស៊ីនហ្សូ អតីត​នាយក​រដ្ឋ​មន្ត្រីជប៉ុន បានចាប់ផ្តើមរៀបចំ​ឡើងនៅសាល Nippon Budokan តាមបែបបទប្រពៃណី​និងសាសនាជប៉ុន​ និងត្រូវបាន​ផ្តល់​មហាកិត្តិយស​ជូនដំណើរពីប្រេសិតរបស់ព្រះចៅអធិរាជ និង​ព្រះរាជអគ្គមហេសី និងអតីត​ព្រះចៅអធិរាជ ​និងព្រះរាជអគ្គមហេសី​ រួមនឹងការថ្វាយកម្រងផ្កា​ពីសមាជិកព្រះរាជវង្សានុវង្សជប៉ុន រួមនិងមានការចូលរួមពីថ្នាក់ដឹកនាំជាប្រមុខរដ្ឋ/រដ្ឋាភិបាល អតីតមេដឹកនាំពិភពលោក ប្រមាណ ៥០រូប និងភ្ញៀវកិត្តិយសអន្តរជាតិ ប្រមាណ ៧០០នាក់ និងភ្ញៀវជាតិ ​សរុបទាំងអស់ប្រមាណ ៤ ៥០០ នាក់ បានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យសពថ្នាក់ជាតិ​ដើម្បី​លាគ្នាជាលើកចុងក្រោយ។ឯកឧត្តម អាបេ គឺជាមិត្តភ័ក្រដ៏ល្អពិតប្រាកដ និងជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់ ​កម្ពុជា ដែលបានរួម​ចំណែក​យ៉ាងជ្រាលជ្រៅ ​ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងគាំទ្រដល់ការអភិវឌ្ឍ​លើ​គ្រប់វិស័យនៅកម្ពុជា។ឯកឧត្តម អាបេ គឺជាមិត្តជាទីស្រលាញ់ រាប់អានដ៏យូរម្នាក់ ដែលបានរួមចំណែកពូនជ្រុំភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកនៃប្រទេស និង​ប្រជាជន​យើង​ទាំងពីរ។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកថា មរណភាព​របស់​ឯកឧត្តម អាបេ ស៊ីនហ្សូ ​មិនគ្រាន់តែជាការបាត់បង់ នូវរដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុន ដែល​បាន​ដឹកនាំឲ្យ​មាន​ការរីកចំរើន និងលើកកម្ពស់តួនាទីរបស់ជប៉ុន ​នៅលើឆាកអន្តរជាតិ ​និងតំបន់ ប៉ុណ្ណោះទេ តែជាការបាត់បង់នូវ ​មិត្តភក្តិ​ដ៏ល្អពិតប្រាកដមួយរូប ​របស់ប្រជាជនកម្ពុជា និងរូប​សម្តេចផ្ទាល់ ​ដែល​បានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា ជប៉ុន រហូត​ដល់​ភាពជាដៃគូ​យុទ្ធសាស្រ្ត កាលពីឆ្នាំ២០១៣​ ក៏ដូចជាបានជំរុញការផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍ​នៅ​កម្ពុជាផងដែរ។ កាយវិការដ៏សប្បរស និងមនោសញ្ចេតនាស្មោះស័្មគ្ររបស់ ​ឯកឧត្តម អាបេ ស៊ីនហ្សូ នឹងត្រូវបានចងចាំដិតដាមជាប់ជានិច្ច ក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា ក៏ដូចជារូប​សម្តេចជា​រៀងរហូត។ក្នុងកាលៈទេសៈដ៏សែនសោកសង្រេងនេះ សម្តេចបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់ ​ឯកឧត្តម អាបេ ស៊ីនហ្សូ បានទៅសោយសុខ ក្នុងសុគតិភព​ កុំបីឃ្លាងឃ្លាតឡើយ។នៅក្នុងពិធីលាគ្នាជាលើកចុងក្រោយនោះ ​នៅចំពោះមុខឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ​គីស៊ីដា ហ្វូមីអូ និងលោកជំទាវ អាបេ ស៊ិនហ្សូ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូ បានសំដែង​នូវ​ចូលរួមរំលែកទុក្ខ ​និងការគោរពស្រឡាញ់ ​សោកស្តាយបំផុត ​ចំពោះការបាត់បង់រូប ​ឯកឧត្តម អាបេ ស៊ិនហ្សូ ​ដែលជារដ្ឋបុរសដ៏ឆ្នើមរបស់ប្រទេស ​និងប្រជាជនជប៉ុន និងជា​មិត្តភក្ដិ​ជា​ទីគោរព​ស្រឡាញ់​របស់ប្រទេស​ និងប្រជាជនកម្ពុជា។សូមបញ្ជាក់ថា ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាពកាលពី​វេលា​ម៉ោង១៥រសៀលថ្ងៃទី៨កក្កដា ឆ្នាំ២០២២ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យជាង៤១ឆ្នាំម្នាក់ បាន​ធ្វើការ​បាញ់ប្រហារមកលើឯកឧត្តម អាបេ ស៊ីនហ្សូ ក្នុងឱកាសដែលរូបឯកឧត្តមអញ្ជើញថ្លែង ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើរើសព្រឹទ្ធសភាជប៉ុន នៅទីក្រុងណារា ភាគខាងលិចប្រទេសជប៉ុន កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៨កក្កដា ឆ្នាំ២០២២៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលជួបពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

2022/09/27 05:50:48 pm        660
នៅព្រឹក​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ដដែលនេះ បន្ទាប់ពី​ទទួល​ទាន​អាហារ​ការងារ​ពេល​ព្រឹក​ជា​មួយ ប្រធានរដ្ឋវៀតណាមរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូល​ជួប​សំដែង​ការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាស​ដែល​សម្ដេច​តេជោ និងឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម សិនហ្សូ អាបេ ។នៅ​ក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ ឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប និង​គណៈប្រតិភូ ។ សម្ដេចបានបញ្ជាក់ថា សម្ដេចបានជួប ឯកឧត្តម នៅក្នុងមហា​សន្និបាត​អង្គការ​​សហប្រជាជាតិលើកទី៧៧ ហើយបន្ទាប់មក សម្ដេចក៏បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​​គុយបា។ សម្ដេចបានបង្ហាញក្ដីរីករាយ ដែលបានជួប ឯកឧត្តម ដើម្បី​ផ្លាស់​ប្ដូរ​មតិ​យោបល់គ្នា។ សម្ដេចបានអញ្ជើញ ឯកឧត្តមទៅធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ី-បូព៌ា នៅពេលខាងមុខនេះ ជាពិសេស កិច្ចសន្ទនាអាស៊ានពិភពលោកនៅកម្ពុជាផងដែរ។ សម្ដេចតេជោ បានបញ្ជាក់ដែរថា យើងមានកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុប ហើយ​សម្ដេច​ក៏​នឹងអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប រំលឹកខួបអនុស្សាវរីយ៍នៅទីក្រុងព្រុចសែល តាម​ការអញ្ជើញរបស់អឺរ៉ុបនេះផងដែរ។ ឯកឧត្តម Charles Michel បានមានប្រសាសន៍ថា ឯកឧត្តម ពិតជា​រីក​រាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​របស់អឺរ៉ុបជាមួយនឹងអាស៊ាននាពេលនេះ។ ឯកឧត្តម ក៏បានសុំ​ពិគ្រោះ​យោបល់​ផ្លាស់​ប្ដូរ​មតិជុំវិញសភាពការណ៍សង្គ្រាមនៅអ៊ុយក្រែន, បញ្ហាសមុទ្រចិនខាងត្បូង, កិច្ចការងារ​សន្តិភាព​នៅ​មីយ៉ាន់ម៉ា ហើយក៏ពិភាក្សាពីស្ថានភាពជាទូទៅរបស់ពិភពលោកនេះផងដែរ។ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធ​នឹង​សភាពការណ៍​នៅ​មីយ៉ាន់ម៉ា​ជូន​ទៅឯកឧត្តមប្រធានក្រុមប្រឹក្សាអឺរ៉ុប អំពីកិច្ចខិតខំរបស់សម្ដេច ក្នុងការជួយ​មីយ៉ាន់ម៉ា ក្នុងក្របខណ្ឌសម្ដេច ជាប្រធានអាស៊ាននៅឆ្នាំនេះ ដោយសម្ដេចចាត់ទុកថា ក្នុង​នាម​ជា​ប្រធាន​អាស៊ានឆ្នាំនេះ កម្ពុជា មានការប្រឈមជាច្រើន ដោយសារស្ថានភាពតំបន់ និងពិភព​លោក ជាពិសេសដូចជា មីយ៉ាន់ម៉ាជាដើម ដោយសម្ដេចនឹងព្យាយាមខិតខំ ទោះ​បី​ជា​មាន​ការ​លំបាក​យ៉ាងណាក៏ដោយ។ ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង សម្ដេច បានគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាខួបលើកទី២០ នៃសមុទ្រ​ចិនខាងត្បូង ដែលបានចុះហត្ថលេខា រវាងអាស៊ាន ជាមួយប្រទេសចិន នៅរាជធានី​ភ្នំពេញ ឆ្នាំ២០០២ ឥឡូវនេះឆ្នាំ២០២២ ដូច្នេះអ្វីដែលសម្ដេចចង់ឃើញ គឺការ​បន្ត​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ DOC ហើយសម្ដេច ក៏បានគូសបញ្ជាក់អំពីចំណុចសំខាន់ គឺថាយើង​ខិតខំ​ជំរុញ​ការចរចា ដើម្បីចេញនៅ COC នៅពេលខាងមុខនេះ ទោះបីមានការលំបាកក៏ដោយ ។សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរអំពីស្ថានភាពនៅអឺរ៉ុប ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន ហើយឯកឧត្តម Charles Michel ក៏បាន​បញ្ជាក់​ដែរ​ពី​ការ​ផ្លាស់ប្ដូរ​យោបល់​ដោយមា​ន​ការ​ស្មោះត្រង់ ជាពិសេសទៀត ឲ្យមានការទុកចិត្តគ្នា ។ឯកឧត្តម Charles Michel បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តម ទៅ​ចូលរួមក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ ហើយឯកឧត្តមក៏បានអរគុណចំពោះសម្ដេចតេជោ ដែល​នឹង​ទៅចូលរួមប្រជុំនៅទីក្រុងព្រុចសែល នាពេលខាងមុខនេះ ហើយជាពិសេសទៀត ឯកឧត្តមអ​រគុណសម្ដេច នូវការផ្ដល់ទស្សនៈទានចំពោះស្ថានភាពអន្តរជាតិ ជាពិសេស​ចំពោះ​បញ្ហា​សមុទ្រ​ចិនខាងត្បូង, ស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន។ឯកឧត្តម Charles Michel ក៏បានចាត់ទុកទំនាក់ទំនងរវាងអឺរ៉ុប ជាមួយអាស៊ាន គឺមានសារៈ​សំខាន់ ជាពិសេសទៀត អ្វីដែលយើងកំពុងមានការប្រឈម និងមានការលំបាកក៏ដោយ ប៉ុន្តែ​យើង​មាន​ទស្សនៈដាច់ដោយឡែកដ៏សំខាន់ ដោយយើងខិតខំរកមធ្យោបាយ ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការរវាងអឺរ៉ុប ជាមួយនឹងអាស៊ាន ហើយបាន​ចែក​រំលែក​នូវ​ទស្សនៈ​អំពី​ភូមិ​សាស្ត្រ​នយោបាយ​រវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាបញ្ហាទាក់ទងនឹងរុស្ស៊ីផងដែរ ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម

2022/09/27 04:16:39 pm        1843
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខណៈដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ របស់ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនោះ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ ។សម្តេចតេជោមានប្រសាសន៍ជំរាបជូន ឯកឧត្តមប្រធានរដ្ឋវៀតណាម ពីវត្តមានរបស់ សម្តេចអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា។ ជាមួយគ្នានេះ សម្តេចបានជំរាបជូនឯកឧត្តមប្រធានរដ្ឋវៀតណាម ពីលទ្ធផលផ្លែផ្កានៃការធ្វើកិច្ចការជាច្រើន ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមថ្មី លើការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ឯកឧត្តម ង្វៀន សួនហ្វុក ប្រធានរដ្ឋវៀតណាម មានប្រសាសន៍សំដែងនូវការរីករាយដោយបានជួបសម្តេចតេជោសាជាថ្មីម្តងទៀត នៅលើទឹកដីនៃប្រទេសជប៉ុន។ ឯកឧត្តម បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ញាញាណ នៃការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ។ ឯកឧត្តមប្រធានរដ្ឋ ក៏បានវាយតម្លៃខ្ពស់ ចំពោះប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានរួមគ្នាដោះស្រាយលើការងារធំៗជាច្រើន ដែលបម្រើឧត្តមប្រយោជន៍នៃប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-វៀតណាម ពិសេសកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងខ្ពស់ បើទោះបីជាជួបវិបត្តិជំងឺកូវីដ១៩ក្តី។មេដឹកនាំទាំងពីរក៏បាន ឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានជូនពរសម្តេចតេជោនាយករដ្ឋមន្រ្តី ទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងការធ្វើជាប្រធានអាស៊ាន ដើម្បីបម្រើផលប្រយោជន៍តំបន់របស់យើង។ ឯកឧត្តមប្រធានរដ្ឋ បានបង្ហាញនូវអនុស្សាវរីយ៍ជាច្រើនដែលធ្លាប់បានធ្វើការជាមួយសម្តេច ក្នុងពេលដែលឯកឧត្តមធ្វើជា នាយករដ្ឋមន្រ្តីវៀតណាម។ ឯកឧត្តមប្រធានរដ្ឋ និងសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើការពិភាក្សាគ្នាលើបញ្ហាទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព

2022/09/27 12:06:51 am        734
នៅវេលាម៉ោង ១៨.៣០នាទី(ម៉ោងនៅតូក្យូ) ត្រូវនឹងម៉ោង ១៦.៣០នាទី​(ម៉ោងនៅរាជ​ធានី​ភ្នំពេញ) ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើដំណើរដល់ទីក្រុងតូក្យូប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាពហើយ។ ដំណើរអញ្ជើញដល់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៅទី​ក្រុងតូក្យូ ប្រទេសជប៉ុន ទទួល​បាន​ការ​ធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់មន្ត្រីថ្នាក់ដឹកនាំ នៃប្រទេសជប៉ុន ឯក​អគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។សូមជម្រាបថា ដំណើរអញ្ជើញមកកាន់ប្រទេសជប៉ុននេះ គឺដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​ថ្នាក់​ជាតិ​របស់ ឯកឧត្តម អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្តី ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី២៧ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ។អតីតនាយករដ្ឋមន្ត្រី ឯកឧត្តម អាបេ ស៊ីនហ្សូ គឺជាមិត្តដ៏​ល្អយូរ​អង្វែង​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី និងកម្ពុជា។ នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ឯកឧត្តម​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងនោះ​រួម​ទាំង ការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅ​ឆ្នាំ​២០១៣។ ឯកឧត្តមត្រូវបានគេទទួលស្គាល់ និងកោត​សរសើរ​យ៉ាង​ទូលំ​ទូលាយ​ចំពោះ​ភាព​ជា​អ្នក​ដឹកនាំ ប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការ​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបជាមួយសមភាគី បរទេស​របស់សម្ដេច និងទទួលការជួបសម្ដែងការគួរសមពីសំណាក់ឥស្សរជនជប៉ុន៕  

យន្តហោះពិសេសសម្តេចតេជោ ហ៊ុន សែន ​បានចុះចតចាក់ប្រេងនៅរដ្ឋឡាស្ការ មុនបន្តដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន

2022/09/26 02:38:04 pm        815
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅដល់រដ្ឋអាឡាស្ការ សហរដ្ឋអាមេរិកហើយ ដើម្បីចុះចតយន្តហោះចាក់ប្រេង នៃដំណើរចេញពីប្រទេសគុយបា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព​ឯកឧត្តម ស៊ិនហ្សូ អាបេ​ អតីតនាយករដ្ឋមន្ត្រីជប៉ុន។សម្តេចតេជោ ហ៊ុន សែន​ បានសម្តែងក្តីរីករាយយ៉ាងខ្លាំង ដែលការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានបញ្ចប់ទៅដោយភាពជោគជ័យ និងសប្បាយរីករាយ ដោយរក្សាបាននូវការការពារខ្លួនពីការឆ្លងរីករាលដាល​ នៃជំងឺកូវីដ-១៩។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីក្រសួងសុខាភិបាលបានបញ្ជាក់ពីករណីឆ្លងថ្មីប្រចាំថ្ងៃ នៃជំងឺកូវីដ-១៩ ដែលមានក្នុងរង្វង់ ១០​ ឬក្រោម ១០នាក់ ក្នុងមួយថ្ងៃ និងគ្មានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ទេ ដែលនេះ​គឺជាភាពជោគជ័យមួយ នៃភាពស៊ាំសហគមន៍ បណ្តាលមកពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងវិធានការការពារខ្លួន ៣ការពារ និង៣កុំ៕

សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចាកចេញពីគុយបាឆ្ពោះទៅកាន់ប្រទេសជប៉ុន

2022/09/26 01:10:13 pm        513
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០២២ បន្ទាប់ពីបានអញ្ជើញទស្សនាស្វែងយល់នៅ “មជ្ឈមណ្ឌល Fidel Castro” រួចមក សម្តេចប្រមុខដឹកនាំបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅកាន់ព្រលានយន្តហោះ Jose Marti ដើម្បីចេញដំណើរទៅកាន់ប្រទេសជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើពុំមានអ្វីរំខានដល់ការធ្វើដំណើរទេ យន្តហោះពិសេស នឹងទៅដល់ជប៉ុននៅម៉ោង ១៨:០០យប់ ។ សុខភាពសម្តេចប្រមុខដឹកនាំពេលនេះគឺល្អរឹងមាំដូចធម្មតា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ព្រះបរមរូបព្រះបរមរតនកោដ្ឋ និងស្តូបមិត្តភាកម្ពុជា-វៀតណាម
10/09/2026 02:10 PM
អ្នកជំនាញ៖ ការបោសសម្អាតល្បែងអនឡាញតាមកាស៊ីណូ ជាខែលការពារអ្នកវិនិយោគស្អាតស្អំ និងស្តារទំនុកចិត្តវិនិយោគិន
10/09/2026 01:10 PM
នាយករដ្ឋមន្រ្តីវៀតណាម អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅកម្ពុជា
10/09/2026 01:10 PM
បិណ្ឌវេនទី១៣៖ ព្រះសង្ឃ ពុទ្ធបរិស័ទ ឧទ្ទិសកុសល បួងសួងសូមឱ្យជាតិរក្សាបានសន្ដិភាព
10/09/2026 01:10 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគូលែនត្បូង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នាឱកាសបុណ្យភ្ជុំបិណ្ឌ!
10/09/2026 01:10 PM
សម្តេច ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីវេនកាន់បិណ្ឌទី១៣ នៅវត្តចំនួន ៣ ស្ថិតក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល
10/09/2026 01:10 PM
អ្នកនាំពាក្យ៖ ការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ​នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈកម្ពុជានៅតែប្រកាន់ភ្ជាប់​ការដោះស្រាយ​ផ្អែកលើច្បាប់​អន្តរជាតិ
10/09/2026 01:10 PM
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកឧត្តម ឃួង ស្រេង អញ្ជើញជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ
10/09/2026 12:10 PM
រដ្ឋមន្ត្រីអប់រំបារាំងប្រកាសថា គ្រូបង្រៀន៣ពាន់នាក់នឹងត្រូវដាក់បំពេញចន្លោះក្រោយការតវ៉ា
10/09/2026 12:10 PM
ប្រមុខរាជរដ្ឋាភិបាលសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ ទទួលបានចំណាត់ថ្នាក់លេខ១ នៅអាស៊ាន ជាប្រទេសមានទេសចរណ៍ធម្មជាតិស្អាតបំផុត
10/09/2026 12:10 PM