គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា ដឹកនាំកិច្ចសន្ទនារវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន

2022/08/04 10:43:58 am        476
ភ្នំពេញ៖ ៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចសន្ទនារវាង​រដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយ ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន ដើម្បីពិភាក្សាពីបញ្ហាក្នុងតំបន់ និងសកលលោក រួមទាំងការតំឡើងទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យរវាងអាស៊ាន និងជប៉ុន។

ប្រមុខការទូតបង់ក្លាដេស ដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM)

2022/08/04 10:26:46 am        502
ភ្នំពេញ៖ ប្រមុខការទូតប្រទេសបង់ក្លាដេសលោក អេ ខេ អាប់ឌុល ម៉ូមិន(A.K. Abdul Momen)បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៣-៦ ខែសីហា ឆ្នាំ២០២២នេះ៕

រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី បានមកដល់កម្ពុជាហើយ នាព្រឹកនេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥(AMM)

2022/08/04 10:07:35 am        407
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី លោកស្រី ផេននី វង់ (Penny Wong) បានមកដល់កម្ពុជាហើយ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥(AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៣-៦ ខែសីហា ឆ្នាំ២០២២៕

សម្តេចតេជោ ហ៊ុន សែន ទទួលជួបតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប

2022/08/04 09:50:10 am        428
ភ្នំពេញ៖ ​នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៤ ខែសីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យឯកឧត្តម ចូសិប បូររែល ហ្វុនតេលលេ(Josep Borrell Fontelles)តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ខណៈឯកឧត្តមបានអញ្ជើញមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងដៃគូពាក់ព័ន្ធនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា៕

បទវិចារណកថា៖ តើទង្វើររបស់ប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី ​នៅពេលនេះ វាអាចជំរុញចិត្តឱ្យចិន ចង់វាយសង្រ្តប់យកតៃវ៉ាន់កាន់តែខ្លាំងដែរ ឬយ៉ាងណា?

2022/08/03 03:35:26 pm        710
បទវិចារណកថា៖ ខណៈភាពតានតឹងកំពុងឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ ខាងក្រោមនេះគឺជាព្រឹត្តិការណ៍សំខាន់ៗនៃការវិវត្តទំនាក់ទំនងរវាង សហរដ្ឋអាមេរិក ចិន និងតៃវ៉ាន់៖ ទីបំផុត យន្តហោះរបស់ប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី បានចុះចតដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋាននៃទីក្រុងតៃប៉ិ លើកោះតៃវ៉ាន់ នៅយប់ថ្ងៃអង្គារ ទី២ សីហា។ខណៈ​ដែលមុនពេលលោកស្រីមកដល់កោះតៃវ៉ាន មានព្រឹត្តិការណ៍សំខាន់ជាច្រើន​បានកើតឡើង​ ដោយក្នុងនោះរួមមានដូចជា ​ចិនបានព្រមានម្ដងហើយម្ដងទៀតថា នឹងចាត់វិធានការ​ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ រួមទាំងជម្រើសយោធាផង ប្រសិនបើ លោកស្រី ផេឡូស៊ី ពិតជាមកបំពេញ​ទស្សនកិច្ច​នៅតៃវ៉ាន់មែននោះ។ ចិនប្រកាសបិទដែនអាកាសក្នុងតំបន់សមុទ្រតៃវ៉ាន់​សម្រាប់យន្ដ​ហោះស៊ីវិល ​ខណៈលោកស្រី ផេឡូស៊ី ​កំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់។ គេហទំព័រផ្លូវការជាច្រើនរបស់រដ្ឋបាលតៃវ៉ាន់ ក៏លែងដំណើរការ ។ក្រសួងការបរទេសចិន បាន​និយាថា ដើម្បីឆ្លើយតបនឹងដំណើរទេស្សនកិច្ចរបស់លោកស្រី Pelosi នៅកោះតៃវ៉ាន់ ចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ កងទ័ពអាកាសចិនបានចល័តក្រុមយន្តហោះចម្បាំង Su-35 របស់ខ្លួន ហោះហើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់។ប៉ុន្តែអ្វីដែលជាការកត់សំគាត់ យន្តហោះរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិករូបនេះ បានចុះចត​ដោយ​សុវត្ថិភាព ក្នុងអាកាសយានដ្ឋាននៃទីក្រុងតៃប៉ិ​ ដោយមានក្រុមមន្រ្តីជាន់ខ្ពស់​តៃវ៉ាន់ បានជួប​ជាមួយ​លោកស្រី នៅអាកាសយានដ្ឋាន ហើយក្បួនរថយន្តលោកស្រី Pelosi ចាកចេញពីព្រលាន​យន្ត​ហោះតៃប៉ិ ឆ្ពោះទៅកាន់សណ្ឋាគារ ជាទីដែលលោកស្រីស្នាក់នៅ ​ ពិសេសអគាររដ្ឋសភា Yuan របស់តៃវ៉ាន់ បានក្រាលព្រំក្រហមរង់ចាំទទួលលោកស្រី Pelosi ដោយគ្មានការបារម្ភ។ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចនៅតៃវ៉ាន់ នៅយប់ថ្ងៃអង្គារនេះ បង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ចិន ជាមួយការព្រមាន​ចាត់វិធាន​ការឆ្លើយបតយ៉ាងធ្ងន់ធ្ងន់ទៅនឹងដំណើរទស្សនកិច្ចដែលទីក្រុងប៉េកាំង ចាត់ទុកថា ជា «ទង្វើបង្កហេតុ»។នៅជុំវិញព្រឹត្តិការណ៍ដ៏គួរអោយចាប់អារម្មណ៍នៅទូទាំងពិភពលោកនេះ គេសង្គេតឃើញថាចិនមិនទាន់បានធ្វើអ្វីមួយជាដុំកំភួនដូចអ្វីដែលខ្លួនបានលើកឡើងពីមុននោះទេ ប៉ុន្តែគេឃើញថា ចិនក៏បានបង្តើតព្រឹត្តិការណ៍សំខាន់មួយចំនួនផងដែរ ក្នុងនោះមានដូចជា ក្រសួងការបរទេសចិនបាននិយាថា ចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដើម្បីឆ្លើយតបនឹងដំណើរទេស្សនកិច្ចរបស់លោកស្រី Pelosi នៅកោះតៃវ៉ាន់ និងបានសង្កត់ធ្ងន់ថា ផលវិបាកទាំងអស់សហរដ្ឋអាមេរិកជាអ្នកទទួលខុសត្រូវ ព្រោះអាមេរិកជាអ្នកបង្កហេតុ។ ចិនក៍បានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធយោធាពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យសប្តាហ៍នេះ ក្នុងដែនទឹកចំនួន៦ ជុំវិញកោះតៃវ៉ាន់។យោងតាមកាសែត Global Times ៖ ទីបញ្ជាការភូមិភាគបូព៌ារបស់ចិនបានប្រកាសថា ខ្លួនធ្វើប្រតិបត្តិការយោធាជាបន្តបន្ទាប់ ក្បែរកោះតៃវ៉ាន់ ដោយធ្វើការបាញ់តេស្តកាំភ្លើងធំ និងមីស៊ីលរយៈចម្ងាយឆ្ងាយនៅច្រកសមុទ្រតៃវ៉ាន់ នឹងចាប់ផ្តើមពីយប់ថ្ងៃអង្គារតទៅ។លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន ថ្លែងសុន្ទរកថា ថ្ងៃទី២ ខែសីហា ថា លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក បានទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់របស់ចិន ដោយមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំង និងការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន ដែលបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍«ចិនតែមួយ» និងការកំណត់នៃសេចក្តីប្រកាសរួមចំនួន៣ រវាងចិន និងអាមេរិក បានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ចំពោះមូលដ្ឋាននយោបាយនៃទំនាក់ទំនងចិន និងអាមេរិក ហើយបានបំពានលើអធិបតេយ្យភាពនិង បូរណភាពទឹកដីរបស់ចិន ពិសេសបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវសន្តិភាព និង ស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងបានបញ្ចេញសញ្ញាខុសឆ្គងដ៏ធ្ងន់ធ្ងរដល់កម្លាំងអបគមន៍ ដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ ដែលលោក Wu Qian ​បានហៅថា ជាការបង្កហេតុក្នុងចេតនាអាក្រក់ដើម្បីបង្កើតវិបត្តិ។កងទ័ពរំដោះប្រជាជនចិន បានប្រុងជើងការកម្រិតខ្ពស់ ហើយនឹងបើកប្រតិបត្តិការយោធា មានលក្ខណៈសំដៅមួយចំនួន ដើម្បីវាយបកទៅវិញក្នុងន័យគាំពារយ៉ាងមុតមាំ នូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងប្រឆាំងយ៉ាងដាច់ខាត នូវការជ្រៀតជ្រែកពីខាងក្រៅ និងការប៉ុនប៉ងបំបែកបំបាក់របស់កម្លាំងអបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។តាមការចេញផ្សាយរបស់សារព័ត៌មានជាច្រើន មុនពេលដែលលោកស្រី ណានស៉ី ផេឡូស៉ី បំពេញទស្សនកិច្ចនៅតៃវ៉ាន់ សហរដ្ឋ​អាមេរិក​បាន​ដាក់​ពង្រាយ​រួច​ហើយ​នូវ​នាវា​ផ្ទុក​យន្តហោះ USS Ronald Regan ដែល​អម​ដោយ​នាវាចម្បាំង​ចំនួន ៦​គ្រឿង ​នៅ​សមុទ្រ​ចិន​ខាងត្បូង បន្ថែមដោយយន្តហោះចម្បាំងអាមេរិកចំនួន ០៣គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ០២គ្រឿង បានហោះក្បែរៗកោះតៃវ៉ាន់ទៀតផង។ មន្ត្រី​អាមេរិក​ឱ្យ​ដឹង​ថា ការធ្វើបែបនេះគឺ​​ចាំបាច់​ត្រូវការ​សន្តិសុខ​រឹងមាំ​ក្នុង​ការ​ជួយ​ការពារ​សុវត្ថិភាព​សម្រាប់​ប្រធានសភារបស់ខ្លួន។គួររំលឹកថា ការពិត អ្នកស្រី Pelosi ធ្លាប់​ទៅ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​ម្ដង​ហើយ ​កាលពី​ឆ្នាំ​១៩៩៧។ អ្នកស្រី​ក៏​ធ្លាប់​ទៅ​គោរព​វិញ្ញាណក្ខន្ឋ​ផ្ទាល់​នៅ​ទីលាន ទៀនអាមីន ក្នុង​ក្រុង​ប៉េកាំង ជា​ទី​ដែល​កងទ័ព​បក្ស​កុម្មុយនីស្ត​ចិន បើក​រថក្រោះ​កិន និង​បាញ់​សម្លាប់​បាតុករ​រាប់​ពាន់​នាក់ ​នៅ​ឆ្នាំ​១៩៨៩ ដែលធ្វើ​បាតុកម្ម​ដើម្បី​ឱ្យ​មាន​ការ​កែទម្រង់​ការ​ដឹកនាំ​ទៅ​រក​ប្រព័ន្ធ​ទីផ្សារ​សេរី តែ​បក្ស​កុម្មុយនីស្ត​ចាត់ទុក​ជា​ក្រុម​បដិវត្តន៍​ប្រឆាំង​រដ្ឋាភិបាល។តៃវ៉ាន់​ជា​ប្រធានបទ​នៃ​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​អាមេរិក និង​ចិន​ជា​យូរ​មក​ហើយ។ ចិន​ចាត់ទុក​ដែន​កោះ​មួយ​នេះ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ចិន។ សម្រាប់​សហរដ្ឋ​អាមេរិក ទោះ​ជា​មាន​គោល​នយោបាយ​ចិន​តែ​មួយ​ពិតមែន តែ​ក្រុង​វ៉ាស៊ីនតោន នៅតែ​ទទួលស្គាល់​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ពិភពលោក និង​ជា​រដ្ឋ​អធិបតេយ្យ និង​ប្រជាធិបតេយ្យ​នៅ​អាស៊ី។សហរដ្ឋ​អាមេរិក​មាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​ក្រុង​ប៉េកាំង តែ​សហរដ្ឋ​អាមេរិក​ក៏​បន្ត​រក្សា​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ដែរ តែ​ក្នុង​កម្រិត​ក្រៅ​ផ្លូវការ ដោយ​ការ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម ការ​ផ្គត់ផ្គង់​ជំនួយ​យោធា និង​សព្វាវុធ​ទៅ​ឱ្យ​ដែន​កោះ​នេះ។បើតាមក្រុមអ្នកនយោបាយអាមេរិក នៅ​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​លុកលុយ​ចូល​ដែន​អាកាស និង​នាវាចម្បាំង​ចូល​ដែនទឹក​របស់​តៃវ៉ាន់​កាន់តែ​ធ្ងន់​ឡើងៗ ដែល​ជា​ការ​បង្កើន​ការ​ព្រួយបារម្ភ​ថា ចិន​អាច​នឹង​លើក​ទ័ព​វាយ​កាន់កាប់​ដែន​កោះ​មួយនេះ​ក្នុង​កាលៈទេសៈ​ណា​មួយ​ដែល​ក្រុង​ប៉េកាំង​អស់​ភាព​អត់ធ្មត់​នឹង​ការ​ទុក​ឲ្យ​តៃវ៉ាន់​បន្ត​មាន​សេរីភាព ជាមួយ​នឹង​ដែនដី​នៅ​ក្រៅ​គោល​នយោបាយ​«ប្រទេស​មួយ​ប្រព័ន្ធ​ពីរ»។មកដល់ចំណុចនេះមានសំណួរមួយចោទសួរថា តើតៃវ៉ាន់ដឹងដែរឬទេថា វត្តមានរបស់ប្រធានសភាអាមេរិករូបនេះ អាចធ្វើឱ្យតៃវ៉ាន់មានគ្រោះថ្នាក់ធំ? នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​សារព័ត៌មាន អ្នកស្រី Joanne Ou អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​តៃវ៉ាន់ បាន​និយាយ​ថា​ សម្រាប់​តៃវ៉ាន់ ក៏​ដឹង​ថា ​គ្រប់​ទស្សនកិច្ច​របស់​ក្រុម​មេដឹកនាំ​ប្រទេស​គាំទ្រ​តៃវ៉ាន់ គឺ​ពិត​ណាស់​នឹង​រង​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ចិន។ តៃវ៉ាន់​តែងតែ​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​សភា​អាមេរិកដោយគ្មានក្តីបារម្ភនោះទេ។សូមបញ្ចាក់ថា អ្នកស្រី Pelosi និង​គណៈប្រតិភូ​នៃ​សមាជិក​សភា​អាមេរិក ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​៥ នៅ​អាស៊ី គឺ​ប្រទេស​ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​កោះ​តៃវ៉ាន់។នៅត្រង់ចំនុចនេះគេមានចម្ងល់ថា ហេតុអ្វីប្រធានសភាអាមេរិករូបនេះនៅតែធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ​បើដឹងមុនហើយថាធ្វើអោយចិនក្ដៅស្លឹកត្រចៀក?បើតាមរយៈអ្នកនាំពាក្យសេតវិមានលោក ចន ឃឺប៊ី បានបញ្ជាក់ថា លោកស្រី Pelosi​ មានសិទ្ធិបំពេញទស្សនកិច្ចនៅតៃវ៉ាន់ដោយការសម្រេចចិត្តផ្ទាល់ខ្លួនរបស់លោកស្រី ព្រោះសភាអាមេរិកគឺជាស្ថាប័ននិតិបញ្ញាត្តិមិនចំណុះឱ្យរដ្ឋាភិបាល ហើយដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ គឺជាការសម្រេចចិត្តទាំងស្រុង របស់លោកស្រី ផេឡូស៉ី ផ្ទាល់។​ថ្លែងនៅក្នុងសុន្ទរកថាខ្លីមួយមុននឹងចាប់ផ្ដើមកិច្ចប្រជុំនៅឯសភាតៃវ៉ាន់ នៅព្រឹកថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២នេះ លោកស្រី ផេឡូស៊ី បានបញ្ជាក់ដូច្នេះថា «យើងមកដើម្បីមិត្តភាពចំពោះតៃវ៉ាន់ យើងមកដើម្បីសន្តិភាពនៅក្នុងតំបន់»។លោកស្រី បានគូសបញ្ជាក់ពីច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលនៅក្រោមច្បាប់នេះសហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តជួយតៃវ៉ាន់ឱ្យមានសមត្ថភាពការពារខ្លួន។ «ថ្ងៃនេះ សហរដ្ឋអាមេរិកត្រូវតែចងចាំចំពោះការប្ដេជ្ញាចិត្តនេះ យើងត្រូវឈរនៅជាមួយតៃវ៉ាន់ដែលជាកោះមួយមានការតស៊ូបំផុត»។លោកស្រី ផេឡូស៊ី ក៏នឹងត្រូវជួបពិភាក្សាការងារជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន ព្រមទាំងសកម្មជនប្រជាធិបតេយ្យហុងកុង និងតៃវ៉ាន់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Washington Post។យ៉ាងណាក៏ដោយ ចិនបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី មកកាន់កោះតៃវ៉ាន់ជាទង្វើបង្កហេតុដ៏អាក្រក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលចូលចិត្តបញ្ឆេះឲ្យមានកំដៅគ្រប់ទីកន្លែង និងបង្កឲ្យកើតមានអសន្តិសុខ និងអស្ថិរភាពនៅក្នុងពិភពលោក។លោកស្រី ផេឡូស៊ី មានអាយុ៨២ឆ្នាំ គឺជាមនុស្សសំខាន់ទី២បន្ទាប់ពី អនុប្រធានាធិបតីអាមេរិក ដែលអាចស្នងតំណែងជាប្រធានាធិបតី ហើយដំណើរទស្សនកិច្ចនៅពេលនេះបានធ្វើឱ្យលោកស្រី ក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិកដំបូងគេ ដែលបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ។គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញនយោបាយ គ្មានអ្នកណាអាចដឹងច្បាស់ទេថា នៅពេលដែលលោកស្រី ផេឡូស៊ី​ ចាកចេញពីកោះតៃវ៉ាន់ តើតៃវ៉ាន់អាចនឹងត្រូវចិនវាយសង្រ្គប់ដែរ ឬយ៉ាងណា ហើយពេលខាងមុខវាអាចមានរឿងអ្វីកើតឡើងទៀត។ មានតែភាគគីចិន និងអាមេរិកតែប៉ុណ្ណោះដែលអាចដឹងមុនបាន៕

ភ្ញៀវចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ នៅកម្ពុជា ពេញចិត្តនឹងស្នើចម្អិនម្ហូបខ្មែរឱ្យបានច្រើន

2022/08/03 12:34:14 pm        990
ភ្នំពេញ៖ នៅក្នុងចំណោមតារាងមុខម្ហូបខ្មែរ ចិន អាស៊ាន និងអឺរ៉ុបនានា ដែលសណ្ឋាគារភ្នំពេញសុខាដាក់ជូនភ្ញៀវជាប្រតិភូអាស៊ានជ្រើសរើស គឺមានតែមុខម្ហូបអាហារបែបប្រពៃណីខ្មែរ ដែលប្រតិភូអាស៊ានស្នើចម្អិនឲ្យបានច្រើនដើម្បីពិសារ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជាពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។សណ្ឋាគារសុខាភ្នំពេញ ត្រូវបានជ្រើសរើសជាទីតាំងរៀបចំនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ហើយក៏ជាទីន្លែងទទួលភ្ញៀវទាំងការស្នាក់នៅ និងអាហារទទួលផងដែរ។បើតាមលោក រស់ ង៉ែត ប្រធានចុងភៅនៅសណ្ឋាគារសុខាភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី៣ ខែសីហានេះថា ឱកាសកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូក និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងរយៈពេលប្រមាណជា​១សប្តាហ៍នេះ ​សំគាល់ឃើញថា មានមុខម្ហូបអាហារ ដែលភ្ញៀវស្នើចម្អិនច្រើននោះ គឺមានម្ហូបអាហារខ្មែរប្រមាណជា៧០% ហើយម្ហូបអាហារបែបអឺរ៉ុបមានប្រមាណ៣០% ហើយគ្រប់មុខម្ហូបទាំងអស់នោះ គឺប្រើប្រាស់បន្លែ បង្កង បង្គារ ត្រី សាច់នៅក្នុងប្រទេសទាំងអស់ ហើយមិនមានការនាំចូលនោះទេ។លោក រស់ ង៉ែត បន្តថា សម្រាប់ម្ហូបបែបប្រពៃណីខ្មែរ ភ្ញៀវស្នើសុំចំអិនច្រើននោះ គឺមានដូចជាអាម៉ុកត្រីទន្លេ សាច់មាន់ និងអាម៉ុកសាលម៉ុន ហើយផ្នែកសម្លរស៊ុប គឺមានសម្លរកកូរ សោ្ងរជ្រក់ក្រៅឆ្នាំងធ្វើពីសាច់ពងគ្រួច ត្រីងៀត សាច់គោ ត្រីសណ្តាយអាំងប្រឡាក់អំពិល និង បង្អែមបបរត្នោត នំផ្លែអាយជាដើម។លោក បន្តថា ក្រៅពីការរៀបចំម្ហូបអាហាបែបប្រពៃណីខ្មែរច្រើនមុខសំខាន់ៗ​ដើម្បីទទួល​ប្រតិភូ​រដ្ឋមន្ត្រីការបរទេសនោះ ក្រុមចុងភៅក៏បានរៀបចំម្ហូបអាហារបែបអាស៊ាន​ បែបវេស្ទើន និង​បែបអឺរ៉ុបនេះ ហើយក៏មានរៀបចំ​ភោជនីយដ្ឋាន​ចិន​ដែរ​ដើម្បីផ្តល់ជាជម្រើសឲ្យបានច្រើនមុខ និងមានភាពខុសប្លែកគ្នាទៅតាមថ្ងៃនីមួយៗជាបន្តបន្ទាប់​។ម្ហូបខ្មែរ តែងតែទទួលបានការពេញចិត្តនិងចាប់អារម្មណ៍ទទួលទានច្រើនពីសំណាក់ភ្ញៀវបរទេស ដែលបានមកទស្សនា ឬទស្សនកិច្ចនៅក្បងប្រទេសកម្ពុជា ជាក់ស្តែងបើយោងតាមសារ​នៅ​មុនរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ​ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា មកបំពេញ​ទស្សនកិច្ច​នៅកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ​និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ក៏បានសរសេរសារមួយថា ការមកបំពេញទស្សនកិច្ចនៅ​កម្ពុជា​លើកដំបូងនេះ ឯកឧត្តម មានប្រាថ្នាចង់ភ្លក់រសជាតិដើមហហ្មុក (អាម៉ុក) ដែលជាម្ហូបខ្មែរដ៏ល្បីផងដែរ។នៅក្នុងសារឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានបញ្ជាក់ថា« លោក លោកស្រី ក្មួយៗជាទីមេត្រី តើជ្រាបទេថា ខ្ញុំបានចង់សាកល្បងអ្វី ក្នុងដំណើរទស្សនកិច្ចនេះ? ខ្ញុំជាអ្នកគាំទ្រម្ហូបខ្មែរ ដែលខ្ញុំបាន​ទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ពេលនេះខ្ញុំទន្ទឹងរង់ចាំភ្លក់រសជាតិ​ដើម​កំណើតនៃម្ហូបខ្មែរដូចជាហហ្មុក(អាម៉ុក)៕ អត្ថបទ ស៊ុម សុខជា

កម្ពុជាចាប់ផ្តើមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥

2022/08/03 11:28:49 am        521
ភ្នំពេញ៖ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាប់ផ្តើមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ខណៈកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដំណើរការ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននាពេលនេះ ផ្តោតលើមូលបទធំរបស់កម្ពុជា ក្នុងនាម​កម្ពុជា​ជា​ប្រធានអាស៊ាន គឺការដោះស្រាយបញ្ហាប្រឈមរួមគ្នា​ រួមមាននយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ​សង្គម ជាពិសេសការកសាងអាស៊ានក្លាយជាសហគមន៍មួយផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជនអាស៊ាន៕ 

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅថ្ងៃនេះ អាចនឹងយកបញ្ហានៅកោះតៃវ៉ាន់មកពិភាក្សា

2022/08/03 11:06:39 am        562
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង​ជា​អ្នក​នាំពាក្យ​ នៃ​កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លោក គង់ ភោគ បានថ្លែងថា នៅក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេសអាស៊ាននាថ្ងៃទី៣ ខែសីហានេះ អាចនឹងយកបញ្ហាតានតឹងនៅកោះតៃវ៉ាន់ មក​ពិភាក្សា​គ្នា​ផង​ដែរ ខណៈបញ្ហាដ៏ក្តៅគគុកមួយនេះបានកំពុងតែកើតមាននាពេលថ្មីៗនេះ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនបើកកិច្ចប្រជុំជាផ្លូវការ នៃ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ លោក គង់ ភោគ បានលើកឡើងថា នៅក្នុង​កិច្ចប្រជុំខាងលើនេះក្រៅពីប្រធានបទដែលបានគ្រោងទុក រដ្ឋមន្រ្តីការ​បរទេស​អាស៊ាន​អាច​យក​បញ្ហាថ្មី​ៗនេះ​ដែលកើតឡើងនៅកោះតៃវ៉ាន់មកនិយាយផងដែរ។ជាមួយគ្នានោះដែរលោក គង់ ភោគ ក៏បានលើកឡើងផងដែរថា ប្រទេស​កម្ពុជា​នៅ​តែ​ប្រកាន់​ខ្ជាប់​ជានិ​ច្ច​ចំពោះ​គោលនយោបាយចិនតែមួយ ហើយអំពាវនាវ​ដល់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ទាក់​ទង​នឹង​បញ្ហា​នៅកោះតៃវ៉ាន់នេះគប្បីត្រូវដោះស្រាយគ្នាដោយសន្តិវិធី៕ អត្ថបទ៖ បាន ចក់

ស្អែកនេះ ព្រឹទ្ធសភាជាតិ ប្រជុំពិនិត្យសម្រេចសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន

2022/08/03 10:56:50 am        653
ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ស្អែកនេះ នឹង​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យ និង​សម្រេច​លើ​សំណើរ​របស់​គណៈកម្មាការ​នីតិកម្ម និងយុត្តិធម៌ សុំ​ដាក់សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ​បន្ថែម សំដៅធា​នានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ ទៅក្នុ​ង​របៀប​វារៈ​សម័យ​ប្រជុំ​ព្រឹទ្ធសភា​ លើកទី៩ នីតិកាលទី៤ ។យោងតាមសេចក្តីជូនដំណឹង របស់ព្រឹទ្ធសភាជាតិ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បាន​បញ្ជាក់ថា នៅថ្ងៃដដែលនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹង​ពិនិត្យ​សម្រេច​លើ​របៀបវារៈ​មួយចំនួនទៀត៕

សម្ដេចតេជោ៖ ការប្រកួតប្រជែងកាន់តែគ្រោះថ្នាក់របស់មហាអំណាច កំពុងដាក់សម្ពាធ​មក​លើ​អាស៊ាន

2022/08/03 10:14:49 am        480
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បាន​ថ្លែងថា ការប្រកួតប្រជែងកាន់តែគ្រោះថ្នាក់រវាងមហាអំណាច បាន​និងកំ​ពុង​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង មកលើប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះមានបញ្ហាសេដ្ឋកិច្ចជាដើម ។ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៣ ខែ​សីហា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្ន អាស៊ាន​បាន​ក្លាយ​ជា​តំបន់​មួយ​ដែលមានការរីកចម្រើន ដោយយើងបានរួមដៃគ្នា ប្រែក្លាយភាពមន្ទិលសង្ស័យ ឲ្យ​ទៅ​ជា​ការ​ជឿទុកចិត្តគ្នា និងផ្លាស់ប្តូរអរិភាព ក៏​ដូច​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​ឲ្យ​ទៅ​ជា​កិច្ច​សហប្រតិបត្តិការ និងការអភិវឌ្ឍ ។ ជាមួយនឹងសន្តិភាព និងស្ថិរភាព ជាច្រើន​ទសវត្សរ៍​កន្លង​មក​នេះ​ អាស៊ានសម្រេចបាននូវវិបុលភាព លើសពីការរំពឹងទុក ជាមួយនឹងកំណើន និង​ការ​អភិវឌ្ឍ​ដ៏​ខ្ពស់​ និងការកែលម្អជាលំដាប់នៃសុខុមាលភាពរបស់ប្រជាជន ។សម្ដេចតេជោ បានបន្តថា នៅក្នុងដំណើរការរីកចម្រើន និងអភិវឌ្ឍនៃតំបន់អាស៊ាន បញ្ហា​ប្រឈម​ផ្សេង​ៗ បានកើតឡើងជាបន្តបន្ទាប់ ដោយរាប់ចាប់ពីបញ្ហាភូមិសាស្ត្រនយោបាយ រហូត​បញ្ហា​សង្គម-​សេដ្ឋកិច្ច ។ប្រធានអាស៊ានឆ្នាំ២០២២ បានបន្ថែមថា នៅខាងក្រៅតំបន់អាស៊ានវិញ សង្គ្រាមនៅអ៊ុយក្រែន ក៏បាន​និង​កំពុងបង្កឲ្យមានភាពស្មុគស្មាញ ដល់ទំនាក់ទំនងអឺរ៉ុប ក៏ដូចជាតំបន់របស់យើងផងដែរ ដោយសង្គ្រាមនេះ បានបង្កឲ្យមានការរំខានយ៉ាងធ្ងន់ធ្ងរ មកលើសេដ្ឋកិច្ច បង្ក​ជា​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខស្បៀង និងថាមពល ហើយអាក្រក់ជាងនេះទៀតនោះ គឺ​ការ​គំរាម​កំហែង​ឲ្យ​ពិភព​លោក មានការបែកខ្ញែកជាថ្មីទៀត ៕ អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាជនប៉ាឡេស្ទីន៖ ពួកគេកំពុងស្លាប់គ្រប់នាទី ខណៈអ៊ីស្រាអែលបង្កើនវាយប្រហារលើទីក្រុងហ្កាហ្សាដោយមិនបង្អង់ដៃ
09/12/2025 11:09 AM
វិនិយោគិនចិន៖ ការចាយវាយប្រាក់ដុល្លារ បានធ្វើឱ្យកម្ពុជាកំពុងមានការប្រកួតប្រជែង
09/12/2025 11:09 AM
នាវាផ្ទុកយន្តហោះទំនើបបំផុតរបស់ចិន បើកកាត់ច្រកសមុទ្រតៃវ៉ាន់ ចូលទៅក្នុងសមុទ្រចិនខាងត្បូង
09/12/2025 10:09 AM
អាមេរិក គំរាមចាត់វិធានការប្រឆាំងនឹងជនបរទេសណា ដែលលើកសរសើរការសម្លាប់លោក Charlie Kirk
09/12/2025 10:09 AM
ប្រធានាធិបតីនេប៉ាល់ស្វែងរកការបញ្ចប់វិបត្តិ ខណៈបន្តការពិភាក្សាបង្កើតរដ្ឋាភិបាលថ្មី
09/12/2025 10:09 AM
ការបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ី លើប៉ូឡូញបង្កក្ដីបារម្ភដល់ក្រុមហ៊ុនអាកាសចរណ៍នានារបស់អឺរ៉ុប
09/12/2025 10:09 AM
ក្រុមហ៊ុនស្រាវជ្រាវ៖ ការលក់រថយន្ត EV ទូទាំងពិភពលោក មានកំណើន ១៥% នៅក្នុងខែសីហា
09/12/2025 10:09 AM
រដ្ឋមន្រ្ដីក្រសួងកសិកម្មបង្ហាញគោលនយោបាយចងក្រងសហគមន៍កសិកម្មទំនើប និងកន្លែងដែល អាចចូលរួមអភិវឌ្ឍន៍ដល់តំណាងថ្មី UNDP ប្រចាំកម្ពុជា
09/12/2025 09:09 AM
រដ្ឋមន្ត្រីការបរទេសចិន និងមន្រ្តីកោះតៃវ៉ាន់ ទៅទស្សនកិច្ចនៅអឺរ៉ុប ក្នុងពេលដំណាលគ្នាដ៏កម្រ
09/12/2025 09:09 AM
ពីអគារសភារហូតដល់សណ្ឋាគារប្រណិត ចលនាតវ៉ានៅនេប៉ាល់កំណត់គោលដៅលើក្រុមវរជន
09/12/2025 09:09 AM