គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

Update៖ បុរសជនជាតិនីហ្សេរីយ៉ា កេីតជំងឺអុតស្វា ដំបូងនៅប្រទេសថៃ មិនទាន់បានឆ្លងដែនចូលកម្ពុជាឡេីយ

2022/07/23 11:05:56 am        652
បន្ទាយមានជ័យ៖ បុរសជនជាតិនីហ្សេរីយ៉ា ដែលកេីតជំងឺអុតស្វា ដំបូងគេនៅប្រទេសថៃ មិនទាន់បានឆ្លងដែនចូលកម្ពុជាឡេីយ ខណ:សមត្ថកិច្ចថៃកំពុងតាមស្វែងរកជនបរទេសរូបនេះក្នុងប្រទេសរបស់ខ្លួន។ នេះបេីតាមការអះអាងរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់BTV មុននេះបន្តិច។ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានអំពីការរត់គេច ខ្លួនរបស់បុរសម្នាក់ ជនជាតិនីហ្សេរីយ៉ា មានជំងឺអុតស្វាដំបូងគេនៅប្រទេសថៃ ភ្លាមៗ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានស្នេីសុំកិច្ចសហការពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ដេីម្បីស្វែងរក ជនបរទេសខាងលេី។ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរ និងសមត្ថកិច្ចតាមព្រំដែនទាំងអស់បន្តការតាមដានទៅលេីអត្តសញ្ញាណជនបរទេសរូបនេះ៕

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ ដល់សិស្សានុសិស្សវិទ្យាល័យសិរីសោភ័ណ

2022/07/22 03:04:18 pm        80
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ជូនដល់សិស្សានុសិស្ សនៃវិទ្យាល័យសិរីសោភ័ណ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។កម្មវិធីចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ បានធ្វើឡើងដោយមានការចូលរូមពីឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។ជាមួយនឹងការចូលរួមសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់សិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនេះ ឯកឧត្តមក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ៕

កំណាត់ផ្លូវជាតិលេខ៥ ដែលរងការជន់លិចបានផ្អាកចចារណ៍ជាបណ្តោះអាសន្នហើយ, អ្នកដំណើរអាចវាងទៅផ្លូវជប៉ុនកំពុងសាងសង់ថ្មី

2022/07/22 11:46:39 am        525
កំពង់ឆ្នាំង៖ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅវេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារចំរុះថ្នាក់ខេត្ត បានសម្រេចបិទផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ដោយបិទការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន ដោយសារតែផ្លូវនៅចំណុចនោះបានរងការខូចខាតដោយសារតែជំនន់ទឹកភ្លៀងហូរកាត់។ដោយឡែកការធ្វើរចរាចរណ៍របស់ប្រជាពលរដ្ឋលើផ្លូវជាតិលេខ៥ត្រង់ចំនុចនេះ ត្រូវបានបញ្ចៀសទៅតាមផ្លូវជប៉ុនកំពុងសាងសង់ថ្មី ដោយក្រុមការងារក៏បន្តដំណើរមកពិនិត្យមើលស្ថានភាពអាងទំនប់ទឹកអន្លង់ជ្រៃ ស្ថិតក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ បន្តទៀត៕

ការ​បោសសំអាត​មីន​នៅ​តំបន់​អាង​ត្រពាំងថ្ម ឃុំ​ប៉ោយចារ សម្រេច​បាន​ជាង ៨០​ភាគរយ​

2022/07/22 10:04:43 am        218
​បន្ទាយមានជ័យ​៖ គិត​រហូតមក​ដល់ពេលនេះ កងកម្លាំង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បាន​បោសសំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​តំបន់​អាង​ត្រពាំងថ្ម ស្ថិត​ក្នុង​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានសម្រេច​បាន​ជាង ៨០​ភាគរយ​ហើយ។​ ​បើ​តាម​លោក ចាន់ ដា​រ៉ុ​ម អនុប្រធាន​កងឯកភាព​កំចាត់មីន​ទទួលបន្ទុក​ប្រតិបត្តិការ នៅ​ទីវាល​នៃ​តំបន់​អាង​ត្រពាំងថ្ម​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ ដោយ​កម្លាំង​ស៊ីម៉ាក់​បោសសំអាត​មីន​បាន​ដល់​ទៅ​ ៨២​ភាគរយ​ស្មើនឹង ​២០​ហិកតា នៅសល់តែ​ ៥​ហិកតា​ទៀត ដោយ​កម្លាំង​ស៊ីម៉ាក់​កំពុង​ខិតខំ​បន្ត​ដោះ​ឲ្យ​រួចរាល់​តាម​ផែនការ។​ ​ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​មានប្រសាសន៍ថា ការងារ​បោសសំអាត​មីន​នៅ​តំបន់​អាង​ត្រពាំងថ្ម ក្នុង​ឃុំ​ប៉ោយចារ​នេះ​ប្រើ​ពេល​វេលា​ត្រឹម ​១​ខែ​ប៉ុណ្ណោះ ហើយ​ផ្ទៃដី​ដែល​ត្រូវ​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ មាន​ចម្ការ​មីន​ចំនួន​៨ ស្មើនឹង​ ២៥​ហិកតា ដោយ​ប្រើ​ប្រាស​កម្លាំង​ស៊ីម៉ាក់​ជាង​ ៥០​នាក់ចែក​ចេញជា​ ២​ក្រុម​ដែល​ប្រើប្រាស់​ធនធាន​ថវិកា​មាន​ស្រាប់ រួមទាំង​ប្រើ​កម្លាំង​គ្រឿងចក្រ កម្លាំង​សុនខ និង​កម្លាំង​បច្ចេកទេស​តាម​ការចាំបាច់។​​ក្នុង​ឱកាស​អញ្ជើញ​អបអរ​ទិវា​មច្ឆជាតិ​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មីន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បោសសំអាត​មីន​នៅ​តំបន់​អាង​ត្រពាំង​ថ្ម ហើយ​ប្រកាស​ថា ​គ្មាន​មីន​នៅ​ចុង​ឆ្នាំនេះ សម្រាប់​ឃុំ​ប៉ោយចារ​ត្រូវ​ធ្វើ​ឱ្យ​បាន​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ។ ជាមួយគ្នា​នោះ សម្ដេច​តេ​ជោ ក៏បាន​អំពាវនាវ​ពលរដ្ឋ និង​សប្បុរសជន​នានា ចូលរួម​ក្នុង​ការងារ​បោសសំអាត​មីន​នៅ​កម្ពុជា ដើម្បី​ឲ្យ​សម្រេច​តាម​ផែនការ​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥ ដែល​នឹងធ្វើ​ឲ្យ​ផ្ទៃដី​មាន​សុវត្ថិភាព​នៅ​ទូទាំង​ប្រទេស ខណៈ​សកម្មភាព​ចូលរួម​បរិច្ចាគ​ថវិកា​នេះ កំពុង​ដំណើរការ​យ៉ាង​ផុស​ផុល​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស រួម​ទាំង​ខាង​ផ្នែក​អន្តរជាតិ​ផងដែរ៕ អត្ថបទ៖ បាន សុខ​រិ​ទ្ធិ

សហគមន៍ផ្តល់ជំនួយគាំទ្រគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន និងបន្តចូលរួមបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥

2022/07/21 12:35:23 pm        368
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅនិវេសនដ្ឋានទូតអង់គ្លេសឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានរៀបចំកិច្ចពិភាក្សា Cambodia Mine Action Coffee Briefing ជាមួយប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍វិស័យមីន ដើម្បីចែករំលែកព័ត៌មាន​ពាក់ព័ន្ធ​នឹងគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់សហគមន៍ផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រយៈពេល ៣០ឆ្នាំ ព្រមទាំងបានលើកឡើងអំពីបច្ចុប្បន្នភាពវិស័យសកម្មភាពមីន និងចលនាជាតិរបស់​សម្តេចតេជោ​ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់សហគមន៍ម្ចាស់ជំនួយថា អាជ្ញាធរមីន បានធ្វើការសិក្សា និងរៀបចំផែនការយ៉ាងច្បាស់លាស់ ​ក្នុងការប្រើប្រាស់ថវិកាម្ចាស់ជំនួយ និងថវិការបស់គម្រោង​សម្តេចតេជោ​សម្រាប់​សកម្មភាពមីន ​ដោយមិនអោយប៉ះពាល់ ​ឬត្រួតគ្នានោះទេ ជាពិសេសការ​បែងចែក​កម្លាំងបោសសម្អាតមីន ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា​សម្រេចគោលដៅ​កម្ពុជា​គ្មាន​មីនឆ្នាំ២០២៥។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានស្នើសុំសហគមន៍ផ្តល់ជំនួយទាំងអស់ ត្រូវបន្តចូលរួមគាំទ្រដល់ការងារ​បោស​សម្អាត​មីននៅតាមគោលដៅអាទិភាព​ ដែលបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា រហូតដល់ការរំដោះគ្រាប់មីនចុងក្រោយ។សហគមន៍ផ្តល់ជំនួយ បានអបអរសាទរ​ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ​និងគាំទ្រគោលដៅ “សូន្យមីនឆ្នាំ២០២៥” តាមរយៈការអនុវត្តគម្រោងសម្តេចតេជោ​សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ ជាងនេះទៅទៀត ​សហគមន៍ផ្តល់ជំនួយ បានគាំទ្រនូវការកំណត់គោលដៅអាទិភាពរបស់រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការងារបោសសម្អាតមីន​ ដោយជ្រើសយកតំបន់ទីប្រជុំជន ​វប្បធម៌ ទេសចរណ៍​ និងការអភិវឌ្ឍ៕

សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំមន្រ្តីប្រជុំគណៈកម្មការADMM 2022

2022/07/21 11:49:24 am        341
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការADMM 2022 បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើក​ទី១៦ “16th ADMM” កាលពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដើម្បីវាយតម្លៃ​ដកបទ​ពិសោធន៍ ដែលជាធាតុចូលបន្ថែមសម្រាប់ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តី​ការពារជាតិអាស៊ាន-បូក នៅ​បំណាច់​ខែ វិច្ឆិកា​ ឆ្នាំ២០២២ខាងមុខ ឱ្យទទួលបានជោគជ័យថែមទៀត ៕

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងដៃគូជិត ៤០ប្រទេស នឹងមកកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ាន

2022/07/21 11:41:39 am        498
ភ្នំពេញ៖ ស្របពេលកម្ពុជានឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយប្រទេសជាដៃគូ នឹងមានរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេសប្រទេសជាដៃគូជិត ៤០ប្រទេសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលខាងមុខ។ថ្លែងប្រាប់BTV News ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ចំពោះដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​លើកទី៥៥ ​និងកិច្ចប្រជុំពាក់ព័ន្ធ ​ដែលនឹងប្រព្រឹត្តទៅនាដំណាច់ខែកក្កដានេះ នឹងត្រូវ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខាភ្នំពេញ ​ដោយគិតត្រឹមថ្ងៃនេះ​ដំណើរការរៀបចំបាន​ប្រព្រឹត្តទៅ​ដោយ​រលូន និងទៅតាមផែនការ ទាំងទីតាំង​ និងទីកន្លែងប្រជុំនីមួយៗ។ ឯកឧត្តម ​បន្តថា ​ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ​ បានអញ្ជើញរដ្ឋមន្រ្តីការបរទេស​អាស៊ាន​ និងរដ្ឋមន្រ្តីការបរទេសជាដៃគូរួចរាល់ ​ខណៈមានរដ្ឋមន្រ្តីការបរទេសអាស៊ាន​ និងប្រទេស​ជា​ដៃគូ​ចំនួន​ជិត ៤០ប្រទេសបានឆ្លើយតបនឹងចូលរួមកិច្ចប្រជុំនាពេលខាងមុខ។ សម្រាប់ព្រឹត្តិការណ៍នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥​ និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជា​ក្នុងនាម​កម្ពុជាជាប្រធានអាស៊ាន ​ឯកឧត្តម គង់ ភោគ បញ្ជាក់ថា​ នេះបង្ហាញថា ​កម្ពុជាមានលទ្ធភាព និង​សមត្ថភាពក្នុងការរៀបចំកិច្ចប្រជុំទ្រង់ទ្រាយធំ ទោះស្ថិតក្នុងបរិបទកូវីដ១៩។ ឯកឧត្តម ​បានលើកឡើងថា កិច្ចប្រជុំនាពេលខាងមុខ ផ្តល់អត្ថប្រយោជន៍៤យ៉ាង រួមមាន ទី១,ការ​បង្ហាញ​អំពីកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដើរតួនាទីរបស់ខ្លួន ​មិនត្រឹមតែក្នុងតំបន់ ទី២,​ជាការផ្តល់អាទិភាពដល់កម្ពុជា ដើម្បីជំរុញការគិតសម្រាប់តំបន់ ​និងពិភពលោកដែលកំពុងប្រឈម ទី៣, ជាឱកាសសម្រាប់កម្ពុជា​បង្កើតបរិយាកាសឲ្យមាន​ការសហការគ្នាឈានទៅ​រកការដោះស្រាយ​បញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ន និងទី៤,គឺការដាក់ចេញគោលនយោបាយ​ និងគោលជំហរ ដើម្បី​អនុញ្ញាតឲ្យទៅរកការដោះស្រាយបញ្ហានានា។កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងធ្វើឡើងពីថ្ងៃទី៣១ ខែ​កក្កដា​ រហូតដល់ថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២២ នៅ​រាជធានីភ្នំពេញ​ តាមទម្រង់ដោយផ្ទាល់​ក្រោម​មូលបទ ការដោះស្រាយបញ្ហាប្រឈមរួមគ្នា ​ដោយបញ្ហានោះរួមមានទាំងវិបតិ្តសកលកូវីដ១៩ បញ្ហា​ធ្លាក់ចុះសេដ្ឋកិច្ចសកល ​បញ្ហាសង្គ្រាម ក៏ដូចជាអស្ថិរភាពមួយចំនួនទាំងក្នុងតំបន់ និង​ក្រៅ​តំបន់ ខណៈមូលបទនេះ​ជាស្នូលទាមទារឲ្យមានការរួមគ្នា​ដើម្បីដោះស្រាយ​តាមរយៈការពិភាក្សា​រវាង​សមាជិកអាស៊ាន ​និងអាស៊ានជាមួយប្រទេសជាដៃគូ៕ អត្ថបទ៖ សេក ឧត្តម 

កម្ពុជា​សោកស្តាយ​ដែល​អាមេរិក​ដាក់​ចំណាត់ថ្នាក់​លេខ​៣ ​ចូលក្នុង​បញ្ជី​ខ្មៅ​នៃ​ការជួញដូរ​មនុស្ស

2022/07/21 11:11:38 am        829
​ភ្នំពេញ​៖ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បាន​សម្តែង​ការខកចិត្ត និង​សោកស្តាយ​បំផុត​ បន្ទាប់ពី​អាមេរិក​បាន​ដាក់​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ជា​ប្រទេស​ចូល​ក្នុង​បញ្ជីខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស ខណៈ​កម្ពុជា​បាន​ខិតខំ​យ៉ាងសកម្ម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បើ​ទោះ​បី​ជា​កម្ពុជា​ជួប​វិបត្តិ​កូ​វីដ​-១៩​ នា​ពេល​កន្លងទៅ​យ៉ាងណាក៏ដោយ​។​​ថ្លែងប្រាប់​ទូរទស្សន៍ BTV នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២២​នេះ លោកជំទាវ ជូ ប៊ុន​អេង បាន​មាន​ប្រសាសន៍ថា ខណៈ​កម្ពុជា​ជួប​នូវ​វិបត្តិ​កូ​វីដ​-១៩ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ក៏ដោយ​ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​យ៉ាង​ខ្លាំង ក្នុងការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ដោយ​គ្មាន​ការ​រុញ​រា និង​ក៏​មាន​ការ​សហការ​គ្នា​ជាមួយ​សហរដ្ឋអាមេរិក និង​ដៃគូ​ផ្សេងៗ​ទៀត​ផងដែរ ​រហូតដល់​កម្ពុជា​សម្រេច​ឲ្យ​អាមេរិក​ដាក់​ស្នាក់ការ​របស់​ខ្លួន សម្រាប់​ពិគ្រោះ​យោបល់ និង​ពិភាក្សា​គ្នា​ទាក់ទង​នឹង​ការ​ជួញ​ដូរ​មនុស្ស​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា​ផង​ដែរ​។​​លោកជំទាវ​ ជូ ប៊ុន​អេង បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ដាក់​កម្ពុជា​ជា​ចំណាត់​ថ្នាក់​លេខ​២ ​អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ ខណៈ​ចំណាត់ថ្នាក់​លេខ​២ ​នេះ​គឺជា​ប្រទេស​មានការ​ខិតខំ​ប្រឹងប្រែង និង​មានការ​ឆ្លើយតប និង​មាន​ភាព​ចន្លោះប្រហោង​ដែល​ត្រូវ​បំពេញ​បន្ថែម ​ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នេះ​។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២២ ​នេះដែល​អាមេរិក​សម្រេច​ដាក់​កម្ពុជា​ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ​៣ គឺ​គេ​ចង់​និយាយ​ថា ​កម្ពុជា​មាន​ភាព​ប្រងើយ​កន្តើយ គ្មាន​ការ​យក​ចិត្តទុកដាក់ និង​គ្មាន​ការ​ខ្វាយខ្វល់​ ចំពោះ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស រហូត​ដល់​គេ​អាច​សម្រេច​ដាក់ទណ្ឌកម្ម​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ​។​យ៉ាងណាក៏ដោយ​លោកជំទាវ ជូ ប៊ុន​អេង បាន​សម្តែង​ការ​ខកចិត្ត​យ៉ាងខ្លាំង ​ចំពោះ​ការសម្រេច​របស់​ក្រសួង​ការបរទេស​អាមេរិក​ដាក់​កម្ពុជា​ចូល​ក្នុង​បញ្ជីខ្មៅ​នេះ ដោយ​ការដាក់​នេះ​គឺ​ចង់​មានន័យថា អាមេរិក​ពុំបាន​ធ្វើការ​សហការ​ជាមួយ​កម្ពុជា​នោះ​ទេ ពោលគឺ​អាមេរិក​ធ្វើការ​នេះ​តែ​ឯកឯង​មាន​លក្ខណៈ​បែប​ផ្សេង ខណៈ​អាមេរិក​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​រហូត​មក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នេះ តែ​បែរ​ជា​ដាក់​ប្រទេស​ដែល​ខ្លួន​កំពុង​ជួយ​នេះ​ចូល​ក្នុង​បញ្ជី​ខ្មៅ​ទៅវិញ​នោះ​៕អត្ថបទ​៖ បាន ចក់

ទឹកក្នុងបឹងតាម៉ុកបានហក់ឡើងបន្ថែមទៀតដោយសារមានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំដងរែក

2022/07/21 10:05:22 am        948
​ឧ​ត្ត​រ​មានជ័យ​៖ ស្ថានភាព​កម្រិត​កម្ពស់​ទំនប់​អាង​ស្តុក​ទឹក​បឹង​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ គិត​ត្រឹម​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២២​នេះ កម្រិត​កម្ពស់​ទឹកបាន​ហក់​ឡើង​បន្ថែមទៀត​បន្តិចមាន​កម្រិត​កម្ពស់​ទឹក ៣,៣៧ម៉ែត្រ បើ​ធៀប​ទៅ​ថ្ងៃ​ម្សិលមិញ​កម្រិ​ត​កម្ពស់​ទឹក​ស្រក​នៅត្រឹម ​៣.៣៥ម៉ែត្រ​។​​លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​ដឹងថា ករណី​អាកាសធាតុ បើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​នៅ​ផ្នែក​ខាងលើ​នៃ​តំបន់​ជួរ​ភ្នំ​ដងរែក វា​នឹង​អាច​បណ្តាល​ឲ្យ​បឹង​ទឹក​តា​ម៉ុក​ទទួល​បាន​ប្រភព​ទឹក​ពេញ​ប្រៀប​អាង​ស្តុក​បាន ​ដោយសារតែ​ប្រភពទឹក​ភ្លៀង​បាន​ធ្លាក់​មកពី​ផ្នែក​ខាងលើ​ភ្នំ​៕

ទូតរុស្សីប្រចាំកម្ពុជា កោតសរសើរការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន

2022/07/20 03:39:43 pm        680
ភ្នំពេញ៖ ស្ថានទូតរុស្សីប្រចាំកម្ពុជា បានកោតសរសើរចំពោះការបំពេញតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងការរៀបចំព្រឹត្តិការណ៍នៃកិច្ចប្រជុំសំខាន់នានា ក្នុងនាមជាម្ចាស់ផ្ទះ។ថ្លែងប្រាប់អ្នកសារព័ត៌មានតាមរយៈសន្និសីទសារព័ត៌មានដែលរៀបចំដោយស្ថានទូតរុស្សីប្រចាំកម្ពុជាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ លោក រ៉ាហ្វាល់អ៊ែល អាន់រ៉ាហ្គាវ អនុព័ន្ធ​ព័ត៌មាន​នៃស្ថានទូតរុស្សី បានឲ្យដឹងថា បន្ទាប់ពីកម្ពុជា បានទទួលភារៈ ធ្វើជាប្រធាន​អាស៊ាន​ឆ្នាំ២០២២ សកម្មភាពនៃការដឹកនាំកិច្ចប្រជុំសំខាន់ៗ និងបំពេញតួនាទីរបស់កម្ពុជា​បាន​អនុវត្តជាបន្តបន្ទាប់ ។ ក្នុងនោះ លោក បន្តថា ជាមួយនឹងការត្រៀមរៀបចំកិច្ចប្រជុំរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ​នាពេលកន្លងទៅ មានលទ្ធផលល្អប្រសើរ​ដោយសារមាន​ការចូលរួមពី​បណ្តា​ជា​សមាជិករបស់អាស៊ាន។លោក រ៉ាហ្វាល់អ៊ែល អាន់រ៉ាហ្គាវ បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំនានា​របស់កម្ពុជាជាប្រធាន​ដឹកនាំ​អាស៊ាន ឬកិច្ចប្រជុំដៃគូពាក់ព័ន្ធនានា គឺភាគីរុស្សីត្រៀមនឹងចូលរួមតាមការរៀបចំ និងការស្នើរបស់​កម្ពុជា។ ជាមួយគ្នានេះ​ លោក បានកោតសរសើរអំពីការបំពេញតួនាទីរបស់កម្ពុជាក្នុងនាម​ជាប្រធានអាស៊ាន ដែលបានធ្វើឲ្យមានផ្លៃផ្កា ​និងភាពល្អប្រសើរសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន។ លោក បានបន្ថែមថា ​រុស្សីប្តេជ្ញាប្រកាន់យកទំនាក់ទំនង​ទ្វេភាគីជាប្រវត្តិសាស្រ្ត ​និងយូរអង្វែង​ជាមួយ​កម្ពុជា ដើម្បីជំរុញឲ្យទំនាក់ទំនងជាប្រវត្តិសាស្រ្តនេះ បានរួមចំណែកពង្រឹងកិច្ច​សហប្រតិបត្តិរវាង​ប្រទេសទាំងពីរ រួមទាំងអភិវឌ្ឍប្រទេសកម្ពុជា៕ អត្ថបទ៖ សេក ឧត្តម 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​ វិមានក្រឹមឡាំង៖ កិច្ចប្រជុំស្វែងរកសន្តិភាពរុស្ស៊ី-អ៊ុយក្រែន បានផ្អាកដោយសារអឺរ៉ុបព្យាយាមរារាំងពួកគេ
09/12/2025 07:09 PM
បេសកជនប៉ាគីស្ថាន នៅ UN រិះគន់អ៊ីស្រាអែលថា ជា «អ្នកឈ្លានពានដើរតួជាជនរងគ្រោះ»
09/12/2025 07:09 PM
រុស្ស៊ីហៅផែនការដាណឺម៉ាកថា ជាអរិភាព ក្រោយប្រកាសផ្ដល់ទីតាំងផលិតឥន្ធនៈមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន
09/12/2025 07:09 PM
ក្រុមហាម៉ាសថ្កោលទោសការប៉ុនប៉ងធ្វើឃាតនៅទីក្រុង Doha និងបញ្ជាក់ឡើងវិញពីការតស៊ូ
09/12/2025 07:09 PM
រដ្ឋមន្ត្រីទេសចរណ៍៖ ការរៀបចំបង្គន់សាធារណជនស្ដង់ដា មានភាពចាំបាច់ ដើម្បីជំរុញកំណើនទេសចរណ៍កម្ពុជា
09/12/2025 06:09 PM
UNICEF បន្តជួយពង្រឹងប្រព័ន្ធសុខាភិបាលសុខភាពមាតា ទារក និងកុមារ ជាពិសេសការផ្តល់ថ្នាំបង្ការ និងអាហារូបត្ថម្ភ
09/12/2025 06:09 PM
ដាណឺម៉ាកនឹងទិញប្រព័ន្ធការពារដែនអាកាស និងមីស៊ីលផលិតដោយអឺរ៉ុបតម្លៃ ៩,១ពាន់លានដុល្លារ
09/12/2025 06:09 PM
សហរដ្ឋអាមេរិក និងជប៉ុន ចាប់ផ្តើមសមយុទ្ធរួមគ្នា មានទាំងការដាក់ពង្រាយមីស៊ីលដែលចិនចាត់ទុកថាជាការគំរាមកំហែង
09/12/2025 05:09 PM
ស៊ុយអែតសន្យាគាំទ្រផ្នែកយោធាជិត ៧,៥ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន
09/12/2025 05:09 PM
ប៉ូឡូញ៖ ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ី មិនមែនអចេតនា ក្រោយលោក Trump គិតថា អាចជាកំហុសឆ្គង
09/12/2025 05:09 PM