គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការបរទេសកម្ពុជា ច្រានចោលការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពជើងទឹករាម

2022/06/08 07:57:41 am        1332
ភ្នំពេញ៖ ឆ្លើយតបចំពោះការសាកសួររបស់លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេស អូស្ត្រាលី ជុំវិញព័ត៌មានថ្មីៗ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញ សារព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានច្រាន ចោលការចោទប្រកាន់ដោយគ្មាន មូលដ្ឋានទាំងនោះមកលើកម្ពុជា ដោយបញ្ជាក់ជាថ្មីនូវការ​ប្រកាន់​យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះ រដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើ ទឹកដីកម្ពុជាឡើយ ។ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺ​ធ្វើ​ឡើង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារ​បូរណភាព​ដែន​សមុទ្រ​របស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។ ការច្រាន​ចោលនេះ នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។

លទ្ធផលបណ្តោះអាសន្នការបោះឆ្នោតឃុំ-សង្កាត់ នឹងបញ្ចប់ការបិទផ្សាយជាសាធារណៈ​នាថ្ងៃនេះ

2022/06/08 07:51:38 am        1363
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប ) បានឲ្យដឹងថា ការបិទផ្សាយជាសាធារណៈជុំវិញលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតឃុំ-សង្កាត់នឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែមិថុនា នេះ។ ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ការបិទផ្សាយជាសាធារណៈអំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៨ ខែមិថុនា ឆ្នាំ២០២២ ដោយការបិទផ្សាយនេះគ្រប់តាមបណ្តាគណៈកម្មការឃុំ-សង្កាត់ រៀបចំ​ការបោះឆ្នោត។ ឯកឧត្តម ហង្ស ពុទ្ធា ឲ្យដឹងទៀតថា បន្ទាប់ពីការបិទផ្សាយលទ្ធផល​បណ្តោះ​អាសន្ន​នឹង​បញ្ចប់​នៅ​ថ្ងៃនេះ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី២៦ មិថុនាខាងមុខ ខណៈ​ការ​ប្រកាស​លទ្ធផល​​ផ្លូវការអាចនឹងចាប់ផ្តើមមុនថ្ងៃទី២៦ ក្នុងករណីមិនមានបណ្តឹងតវ៉ា៕

គ.ជ.ប ៖ ការលើកឡើងរបស់គណបក្សភ្លើងទៀនខុសពីច្បាប់ បទបញ្ជានិងនីតិវិធី

2022/06/07 01:44:58 pm        796
ភ្នំពេញ៖ លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានអបអរសាទរពីគ្រប់ភាគីពាក់ព័ន្ធ នឹងការបោះឆ្នោត មានគណបក្សនយោបាយចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត រួមទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ។គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ បានវាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តទៅ​ដោយ​រលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ឬភាពមិនប្រក្រតី​ណាមួយ​កើតឡើងឡើយ។គ.ជ.ប បន្តថា ដោយឡែកមានតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ ដែលបានធ្វើការ​វាយ​តម្លៃផ្ទុយ​ពី​ការអបអរសាទររបស់ភាគីពាក់ព័ន្ធ នឹងការបោះឆ្នោតខាងលើ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្ស​ភ្លើងទៀន បានលើកឡើងខុសពីច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ថែមទៀត ​ដើម្បីបំភាន់​សាធារណៈមតិឱ្យយល់ខុស ​មកលើ គ.ជ.ប ក៏ដូចជា​ការរៀបចំការបោះឆ្នោតទាំងមូល៕

ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាថា ការបោះឆ្នោត គ្មាននរណាអាចបង្ខំឆន្ទៈពលរដ្ឋនោះឡើយ

2022/06/07 12:49:59 pm        534
ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថា ចំពោះដំណើរការបោះឆ្នោយឃុំ-សង្កាត់ ដែលទើបបានបញ្ចប់ទៅ គឺគ្មាននរណាអាចបង្ខំឆន្ទៈពលរដ្ឋនោះឡើយ។ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបជាមួយអ្នកស្រី រួអេដា អិល ហាច តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថា ជំនួបនាពេលនេះ ដើម្បីស្វែងយល់ពីកិច្ចការស្នូលរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងបន្តកិច្ចសហការគ្នាឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការការពារ និងលើកស្ទួយសិទ្ធិមនុស្ស។ ឯកឧត្តម បានបដិសេធ ទាក់ទងនឹងការចោទប្រកាន់អំពីការ​គំរាមគំហែង​សិទ្ធិប្រជាពលរដ្ឋ ដោយ​ឯកឧត្តម បញ្ជាក់ថា ​មិនមាននរណាម្នាក់អាចបង្ខំឆន្ទៈប្រជាជាពលរដ្ឋនោះទេ។ឯកឧត្តម កែវ រ៉េមី លើកឡើងទៀតថា ​ដំណើរការការបោះឆ្នោតឃុំ-សង្កាត់ បានឆ្លើយតប​នៃ​ភាពត្រឹមត្រូវ​អំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ​ដើម្បីចូលរួមការបោះឆ្នោត និងធានាដល់ការ​បោះឆ្នោត​រៀងរាល់៥ឆ្នាំម្តង។ការបោះឆ្នោតឃុំ-សង្កាត់ អាណ្ណត្តិទី៥ មានប្រជាពលរដ្ឋចូលរួមបោះឆ្នោតចំនួនជាង ៧លាន៣សែន ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ៩លាននាក់។ ​ការបោះឆ្នោតនេះ មានការចូលរួមសង្កេតការណ៍​ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ ​និងសហគមន៍អន្តរជាតិចំនួន១៩ ព្រមទាំង​មានភ្ញៀវពិសេសចំនួន៥ស្ថាប័នផងដែរ​ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ីជាដើម ខណៈអ្នកសង្កេតការណ៍ដែល គ.ជ.ប អនុញ្ញាត​ចូលរួមសរុបចំនួនជាង ៧ម៉ឺននាក់៕ អត្ថបទ សេក ឧត្តម

ពលរដ្ឋអះអាងថា គ្មានការបង្ខិតបង្ខំ ឬការគំរាមកំហែងក្នុងអំឡុងពេលបោះឆ្នោត

2022/06/07 12:11:40 pm        315
កណ្ដាល៖ ប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនានេះ បានអះអាងថា ពួកគេទៅបោះឆ្នោតដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ និងគំរាមកំហែង ពីភាគីណាទាំងអស់ ចំណែកនីតិវិធីនៃការបោះឆ្នោត កាន់តែងាយស្រួលជាងពេលមុនៗ និងបរិយាកាស នៃការបោះឆ្នោតប្រព្រឹត្តិទៅដោយល្អ។ប្រជាពលរដ្ឋរស់នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បាននិយាយថា ពួកគេ បានយល់ដឹងកាន់តែច្រើនពីរបៀបរបប នៃការឆ្នោត ពីមួយអាណត្តិទៅមួយអាណត្តិ ហើយ​តាមមណ្ឌលបោះឆ្នោត ក៏កាន់តែមានភាពល្អប្រសើរ ព្រោះគណៈកម្មការជាតិរៀបចំ​ការ​បោះឆ្នោតក្នុងឃុំ រៀបចំបានល្អ អ្នកបោះឆ្នោត បោះដោយសេរី និងយុត្តិធម៌ ។ពលរដ្ឋ បានបន្តថា នៅក្នុងមណ្ឌលពួកគេបោះឆ្នោត គ្មាន​សកម្មភាព​បំភិតបំភ័យ​ ឬបង្កការរំខាន អ្វី ឡើយ ​ដោយពលរដ្ឋបោះឆ្នោតជូនគណបក្សនយោបាយ ដែលខ្លួនស្រឡាញ់ គ្មានការបង្ខិតបង្ខំ ស្ថិតក្នុង ​បរិយាកាសរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់បានល្អ និងមានអ្នកទៅបោះឆ្នោច្រើន ពីមួយអាណត្តិទៅ មួយអាណត្តិផងដែរ ។ប្រជាពលរដ្ឋបានស្នើទៅក្រុមប្រឹក្សាឃុំកំពង់ស្វាយ ដែលបានជាប់ឆ្នោត​ បន្តជួយអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាបម្រើសេវាសាធារណៈនានា ​ឲ្យទាន់ពេលវេលា ឆាប់រហ័ស ​និងកាន់តែល្អប្រសើរ ព្រោះពួកគេមានជំនឿទុកចិត្ត ទើបនាំគ្នាបោះឆ្នោតជូន ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ​មានគណបក្សនយោបាយចូលរួមចំនួន១៧ ​ដោយមានអ្នកចេញទៅបោះឆ្នោតជាង ៨០ភាគរយ ​ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) គ្រោងនឹងប្រកាសលទ្ធផល​ផ្លូវការ នៅថ្ងៃទី ២៦ ខែមិថុនា ខាងមុននេះ ។ចំពោះលទ្ធផលនៃការបោះឆ្នោត ទោះ គ.ជ.ប ទើបប្រកាសជាបណ្ដោះអាសន្ន ​ប៉ុន្តែមានការប្រកាស​គាំទ្រពីគណបក្សនយោបាយផ្សេងៗ រួមទាំង​អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ​ ដោយលើកឡើង ប្រហាក់ប្រហែលគ្នាថា ​ប្រព្រឹត្តិទៅដោយរលូនសេរីពហុបក្ស យុត្តិធម៌ ​គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ធ្វើឡើងតាមបែបលទ្ធិប្រជាធិបតេយ្យ ៕អត្ថបទ បាន សុខរិទ្ធិ

ឯកឧត្តម យឿន យឿត ថ្លែងអំណរគុណដល់ពលរដ្ឋឃុំតាសាលដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

2022/06/07 11:58:06 am        107
កំពង់ស្ពឺ៖ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឯកឧត្តម យឿន យឿត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងមូលនៅស្រុកឱរ៉ាល់ ជាពិសេសនៅឃុំតាសាល ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវជ្រើសរើសគណបក្សប្រជាជនកម្ពុជាឱ្យបន្តបម្រើបងប្អូន ក្នុងមូលដ្ឋាន ឃុំ-សង្កាត់ សម្រាប់អាណត្តិថ្មីនេះបន្តទៀត។ ឯកឧត្តមបានថ្លែងនៅព្រឹកថ្ងៃទី៧ ខែមិថុនានេះថា ក្នុងចំណោមគណបក្សទាំង៥ ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងឃុំតាសាល គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ឈានមុខគេ ដោយទទួលបាន៧អាសនៈ លើ៧អាសនៈ។នេះបើតាមលទ្ធផលបណ្តោះអាសន្នដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានបង្ហាញ។ ឯកឧត្តមយឿន យឿត បានបន្តទៀតថា លទ្ធផលដែលបងប្អូនប្រជាពលរដ្ឋនៅឃុំតាសាល ផ្តល់ជូនដល់គណបក្សប្រជាជនកម្ពុជានេះ គឺជាទឡ្ហីករណ៍ដ៏សំខាន់មួយសម្រាប់មន្រ្តីគណបក្សប្រជាជនកម្ពុជានៅស្រុកឱរ៉ាល់ ជាពិសេសគឺនៅឃុំតាសាល ឱ្យខិតខំប្រឹងប្រែងទ្វេដង ដើម្បីបម្រើដល់បងប្អូនឲ្យកាន់តែល្អ និងបន្តការពារសុខសន្តិភាព ស្ថិរភាពបន្តទៅមុខទៀត សក្តិសមនឹងជំនឿជឿជាក់ និងទំនុកចិត្តដែលបានផ្តល់ជូនតាមរយៈសន្លឹកឆ្នោតនាពេលនេះ៕

ផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅភ្នំពេញ​បានសម្ពោធដំណើរការជាផ្លូវការ

2022/06/07 11:24:29 am        585
ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ពិធីសម្ពោធជាផ្លូវការនៃផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ ត្រូវបានប្រារព្ធឡើង។ ផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ បានប្រមូល​ផ្តុំនូវម្ចាស់​អាជីវកម្ម​ចិន និងខ្មែរជាច្រើន និង​ជា​អគារ​ពាណិជ្ជកម្ម​ខ្នាតធំដែលមានមុខងារពេញលេញ​នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដែល​បានបើកដំណើរជាសាធារណៈ។ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចាក់ឫសនៅក្នុងទឹកដីប្រទេសកម្ពុជា និង​មាន​អាជីវកម្ម​គ្រប​ដណ្ដប់លើវិស័យនានាដូចជា ផ្សារទំនើបលំនៅឋាន និងតំបន់ទេសចរណ៍ ហើយមានតួនាទី​ជា​អ្នកចូលរួមក្នុងបុព្វហេតុជំរុញការអភិវឌ្ឍនគរូបនីយកម្ម និងទំនើបកម្មនៃប្រទេសកម្ពុជា។ ការបើកសម្ពោធនៃផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក្នុងការពង្រាយអាជីវកម្មរបស់ខ្លួន និងពង្រីកការវិនិយោគនៅកម្ពុជា។ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួម​ក្នុង​ពិធីសម្ពោធនេះ និងមានប្រសាសន៍ថា កម្ពុជាកំពុងបើកដំណើរការសកម្មភាពសេដ្ឋកិច្ចសង្គម​ពេញលេញ​ឡើងវិញលើគ្រប់វិស័យតាមគន្លងប្រក្រតីថ្មី ។ ហើយផ្សារទំនើបព្រីនស៍ ថាមស៍ សឃ្វែរ ដែលបានបើកសម្ពោធនៅពេលនេះ នឹងក្លាយទៅជាគោលដៅដើរទិញទំនិញ ការកម្សាន្ត និងទេសចរណ៍មួយ ដែលទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ប្រកាសថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជាចលករជំរុញ និងគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន។ កម្ពុជាទទួលស្វាគមន៍ និង​លើក​​ទឹកចិត្តចំពោះការបណ្តាក់ទុនវិនិយោគ និងការធ្វើអាជីវកម្ម សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ជាពិសេសការពង្រឹងសហគ្រិនភាព កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការបើកទូលាយបរិយាកាស​វិនិយោគឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ និងផ្តល់ទំនុកចិត្តខ្ពស់​ដល់​ធុរជន និងសហគ្រិនទាំងអស់ ស្របតាមក្របខ័ណ្ឌពាណិជ្ជកម្មសកលលោក សម្រាប់ជំរុញ​កំណើន​សេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗ ប្រកបដោយគុណវុឌ្ឍន៍ខ្ពស់។លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រចំពោះការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់​ក្នុងពេល​កន្លងមក ក៏ដូចជាការគាំទ្រ និងការទទួលស្គាល់យ៉ាងពេញទំ ហឹងពីគ្រប់មជ្ឈដ្ឋាន និងពីសំណាក់​ប្រជាជនកម្ពុជាផងដែរ។ លោកក៏បានលើកឡើងថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានអភិវឌ្ឍ​អាជីវកម្មរបស់ខ្លួននៅកម្ពុជា ដោយតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍បម្រើកម្ពុជា កសាងកម្ពុជា និងតបស្នង កម្ពុជា។ ផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ គឺជាស្នាដៃថ្មីមួយ​ទៀតរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅកម្ពុជា ដែលមិនត្រឹមតែនាំមកនូវ​បទពិសោធន៍​ពេញលេញថ្មីៗជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ថែមទាំងក៏នឹងបង្កើត​ការងារបន្ថែមទៀតនៅកម្ពុជា និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាផងដែរ។ផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ មានទីតាំងស្ថិតនៅផ្នែកខាងត្បូងនៃមហាវិថីព្រះនរោត្តម ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាតំបន់ដែលមានភាពសក្ដានុពល និងរីកចម្រើន​បំផុតមួយ​នៅភ្នំពេញ។ គម្រោងនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន​តាំងពី​ពេលចាប់ផ្តើមបង្កើតគម្រោងមកម្ល៉េះ ហើយក្នុងអំឡុងពេលសាងសង់គម្រោងនេះ សាលារាជធានី​ភ្នំពេញ និងក្រសួងមន្ទីរពាក់ព័ន្ធបានផ្ដល់ការគាំទ្រយ៉ាងច្រើន ដែលធ្វើឱ្យគម្រោងនេះ​អាច​អភិវឌ្ឍន៍ និងបើកដំណើរការតាមការរំពឹងទុក៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណដល់សមាជិកគណបក្សក្រោយទទួលលទ្ធផលការបោះឆ្នោតដ៏ត្រចះត្រចង់

2022/06/07 10:59:54 am        465
ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមកាងារគណបក្សខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសើរ និងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ទាំងអស់ នៅខេត្តស្វាយរៀង ដែលខិតខំអស់កម្លាំងកាយ និងស្មារតី ដណ្តើមជោគជ័យជូនបក្សក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណិត្តទី៥កន្លងទៅនេះ។

គណបក្សខ្មែររួបរួមជាតិ ទទួលស្គាល់ការបោះឆ្នោតដំណើរការប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងគ្មានការបង្ខិតបង្ខំ

2022/06/06 01:35:42 pm        547
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានប្រកាសគាំទ្រលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានដំណើរការប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងគ្មានការបង្ខិតបង្ខំឡើយ។

គណបក្សសញ្ជាតិកម្ពុជា ប្រកាសទទួលស្គាល់ការបោះឆ្នោតថាប្រព្រឹត្តិទៅដោយរលូន គ្មានការសំឡុតគំរាមកំហែង

2022/06/06 01:26:32 pm        494
ភ្នំពេញ៖ គណបក្សសញ្ជាតិកម្ពុជា បានប្រកាសគាំទ្រការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ថា មានដំណើរការល្អប្រសើរច្រើនជាងអាណត្តិមុនៗ ប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ល្អ ប្រព្រឹត្តិទៅដោយរលូន គ្មានការសំឡុតគំរាមកំហែង គ្មានអំពើ​ហិង្សា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌិត ទីណា ទទួលជួបតំណាងថ្មីនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដើម្បីពិភាក្សាការងារវិស័យកសិកម្ម
09/13/2025 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញ​ចូល​រួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី៧ នៅវត្តឧណ្ណាលោម
09/13/2025 06:09 PM
មនុស្ស ៩៧នាក់យ៉ាងតិចបានស្លាប់ ហើយជាង ៤,៤លាននាក់រងប៉ះពាល់ដោយសារ​ទឹកជំនន់​នៅខេត្ត Punjab របស់ប៉ាគីស្ថាន
09/13/2025 06:09 PM
នគរបាលក្រុងឡុងដ៍ ត្រៀមទប់ទល់នឹងការតវ៉ាដ៏ធំពីក្រុមបដិបក្ខ
09/13/2025 06:09 PM
អ៊ីស្រាអែលចោទអេស្ប៉ាញថា បានគំរាមកំហែងប្រល័យពូជសាសន៍ ខណៈទីក្រុងម៉ាឌ្រីដ​តបវិញ​ដោយកំហឹង
09/13/2025 05:09 PM
អភិបាលស្រុកមុខកំពូល និងភរិយា នាំយកទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ​គង់​នៅវត្តព្រះធម៌កំពូលត្រ័យភព (ហៅវត្តអំពិលទឹក) ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៦
09/13/2025 05:09 PM
ក្រុមអ្នកតវ៉ា នៅក្រុងមែលប៊ន ប៉ះទង្គិចគ្នា ខណៈការប្រមូលផ្តុំធ្វើឡើងនៅទូទាំងអូស្ត្រាលី
09/13/2025 04:09 PM
ក្រុងមូស្គូបញ្ជាក់ថា កិច្ចចរចាសន្តិភាពជាប់គាំង ខណៈលោក Zelensky ថា លោក Putin ចង់ក្ដោបអ៊ុយក្រែន
09/13/2025 04:09 PM
ADB ប្តេជ្ញាចិត្តខ្ពស់ ដោយបន្តជួយលើវិស័យអាទិភាពរបស់កម្ពុជា ដើម្បីសម្រេច​ចក្ខុវិស័យ​ឆ្នាំ​២០៥០
09/13/2025 04:09 PM
លោក Rubio៖ អាមេរិកឈរជាមួយហ្វីលីពីន ប្រឆាំងផែនការរបស់ចិន នៅតំបន់ថ្មប៉ប្រះទឹក ក្នុងសមុទ្រចិនខាងត្បូង
09/13/2025 03:09 PM