​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ធិបតីនៅវៀតណាមទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី
ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយក្រុមវិភាគបណ្តាញសង្គម ខ្មែរនៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា

2022/05/11 10:28:14 am        1077
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយក្រុមវិភាគបណ្តាញសង្គម ខ្មែរនៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា ក្រោយពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញទៅដល់ក្រុងវ៉ាស៊ីនតោន សហអាមេរិក។អ្នកវិភាគលើបណ្តាញសង្គមដែលសម្តេចតេជោអនុញ្ញាតឱ្យជួបសន្ទនាមានជាង ១០រូប ។ លោក ម៉ក់ ហឺន គឺជាអ្នកវិភាគបញ្ហាសង្គមមួយរូប ដែលតែងតែលើកបង្ហាញនូវតថភាពពិតនៃបញ្ហាក្នុងសង្គមខ្មែរ។ រាល់ការផ្សាយលើបណ្តាញសង្គម លោក ម៉ក់ ហឺន តែងលើកទាំងភាពវិជ្ជមាន និងអវិជ្ជមាននៅក្នុងសង្គមខ្មែរ។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ក្រុងវ៉ាស៊ីនតោន នៅវេលាម៉ោងប្រមាណ ៧យប់ថ្ងៃទី១០ ខែឧសភា ម៉ោងនៅក្រុងវ៉ាស៊ីនតោន ត្រូវនឹងវេលាម៉ោងប្រមាណជា ៨ព្រឹកថ្ងៃទី១១ ខែឧសភា ម៉ោងនៅកម្ពុជា៕

រដ្ឋសភាបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នៅព្រឹកនេះ

2022/05/11 09:17:25 am        800
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២នេះ រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១០៦រូប។  របៀបវារៈ សម័យប្រជុំរដ្ឋសភា នាឱកាសនេះ មានចំនួន៤ គឺ៖  ១. ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព។ ២. ការបោះឆ្នោតជ្រើសតាំង៖- ឯកឧត្តម កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ នៃរដ្ឋសភា- ឯកឧត្តម ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។ ៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨។   ៤. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ។

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តបញ្ចូលរបៀបវារៈចំនួនពីរនៅក្នុងសម័យប្រជុំរដ្ឋសភាព្រឹកថ្ងៃទី១១ ឧសភា

2022/05/11 08:50:38 am        470
ភ្នំពេញ៖ មុនបើកបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ គណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។នៅក្នុងនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចបញ្ចូលរបៀបវារៈចំនួនពីរបន្ថែមទៀត នៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ រួមមាន៖ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព និង ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងឯកឧត្តម ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅដោយបងប្អូនខ្មែរអាមេរិក

2022/05/11 07:36:02 am        644
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយបងប្អូនខ្មែរអាមេរិកាំងនៅ​ Willard intercontinental hotel, Washington DC , USA។គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រតិភូ បានអញ្ជេីញដល់​អាកាសយានដ្ឋាន Joint Base Andrews នៃទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព នៅម៉ោង​ 7:33pm ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន ត្រូវនឹងព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា)៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រតិភូ អញ្ជេីញដល់​អាកាសយានដ្ឋាន Joint Base Andrews ទីក្រុងវ៉ាស៊ីនតោនហើយ

2022/05/11 07:33:43 am        524
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រតិភូ បានអញ្ជេីញដល់​អាកាសយានដ្ឋាន Joint Base Andrews នៃទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព នៅម៉ោង​ 7:33pm ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន ត្រូវនឹងព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា)។

លោក ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ស្រុកក្រូចឆ្មារ

2022/05/10 01:48:23 pm        976
ត្បូងឃ្មុំ៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ១០បន្ទប់ និងសមិទ្ធផលនានា នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។លោក ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះសមិទ្ធផលដែលកើតមានទ្បើងជាបន្តបន្ទាប់នៅក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័នជំនីក ហើយសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំទាំងនេះ នឹងស្ថិតស្ថេរ នៅគង់វង្សយូរអង្វែងត ជាប្រយោជន៍ក្នុងការបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះឱ្យមានអនាគតរុងរឿងខ្ពង់ខ្ពស់គ្រប់ៗគ្នា។លោកបន្តថា នៅក្នុងវិស័យអប់រំ ក្រៅពីរាជរដ្ឋាភិបាល មានតួអង្គបីសំខាន់គឺ៖ ទី១. មាតាបិតា អាណាព្យាបាល ជាអ្នកមានគុណូបការៈក្នុងការផ្គត់ផ្គង់ទំនុកបម្រុងគ្រប់បែបយ៉ាងឱ្យកូនចៅរបស់ខ្លួនបានរៀនសូត្រខ្ពង់ខ្ពស់ និងការអប់រំណែនាំឱ្យមានសីលធម៌ និងចរិយាសម្បត្តិល្អ។ ទី២. លោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងយកអស់សមត្ថភាព  និងលទ្ធភាពក្នុងការអប់រំបង្ហាត់បង្រៀនកុលបុត្រ កុលធីតា ឱ្យទទួលបានពុទ្ធិជ្រៅជ្រះ ក្លាយខ្លួនជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។ ទី៣. សិស្សានុសិស្សគ្រប់រូប ដែលជាទំពាំងស្នងឫស្សីពោរពេញចំណេះដឹង ជំនាញ និងគុណធម៌ ជាមួយនឹងភាពអំណត់អត់ធន់ក្នុងការសិក្សារៀនសូត្រ ក៏ដូចជាការចូលរួមក្នុងកិច្ចការសង្គមនានា ស័ក្តិសមជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។លោកសូមអរគុណប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ ក៏ដូចជានៅទូទាំងខេត្តត្បូងឃ្មុំ ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តលើ សម្តេចតេជោ និង គណបក្សប្រជាជនកម្ពុជា តរៀងមក ជាពិសេសការផ្តល់យុត្តិធម៌ចំពោះ សច្ចភាព និងការខិតខំប្រឹងប្រែងកន្លងមករបស់ថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋបានរស់នៅក្នុងសេចក្តីសុខសាន្ត និងមានជីវភាពរុងរឿង៕

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើភាគីពាក់ព័ន្ធ ឬបុគ្គលជាអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញសង្គមប្រកាន់ភ្ជាប់នូវវប្បធម៌អហិង្សា

2022/05/10 10:59:32 am        733
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសក្រុម ឬបុគ្គល ជាអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញ សង្គម ត្រូវខិតខំបន្ថែមទៀត ក្នុងការបញ្ចូលខ្លឹមសារអប់រំខ្លីៗ ទាក់ទងនឹងការលើក កម្ពស់សីល ធម៌ សង្គម និងតម្លៃស្ត្រី ទៅក្នុងបណ្តាភាពយន្ត ចម្រៀង ភាពយន្តខ្នាតធំ ភាពយន្តភាគ ឬវីដេអូរបស់ខ្លួន ហើយសូមប្រកាន់ភ្ជាប់នូវវប្បធម៌អហិង្សា និងលើកកម្ពស់ការរស់នៅប្រកបដោយភាពស៊ីវីល័យ ឱ្យសាកសមជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី « តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការ លើកកម្ពស់ សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារ តាមរយៈវីដេអូខ្លី» នៅទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នា ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា បច្ចុប្បន្នវិស័យភាពយន្ត នៅកម្ពុជា មានការរីកលូតលាស់គួរជាទីមោទនៈ ក្នុងនោះការផលិតវីដេអូកម្សាន្តនៅលើបណ្ដាញ សង្គមនានា ជាលក្ខណៈ ក្រុមឬបុគ្គល ក៏មានច្រើនគួរឱ្យកត់សម្គាល់។ ការផលិតភាពយន្តខ្លី ឬវីដេអូខ្លីទាំងនេះ គឺដើម្បីបម្រើដល់ការកម្សាន្តដល់មនុស្សគ្រប់វ័យ តែមានភាពយន្ត និងវីដេអូមួយចំនួនបានបង្កើត ឱ្យមាន វប្បធម៌ហិង្សា ការសងសឹក ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហិង្សា ក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំអោយក្មេងៗជំនាន់ក្រោយបែរជាយកមកចម្លង និងអនុវត្តតាម។លោកជំទាវ ក៏បានឃើញពីការខិតខំប្រឹងប្រែងរបស់ផលិតករ អ្នកនិពន្ធ ម្ចាស់ផលិតកម្ម និងអ្នកផលិតមាតិកាកម្សាន្តលើបណ្ដាញសង្គមជាច្រើន ដែលបានផលិត ភាពយន្ត ឬវីដេអូដែលមានការបញ្ចូលខ្លឹមសារអប់រំ លើកកម្ពស់តម្លៃស្រ្តី និងទប់ស្កាត់ហិង្សា លើកុមារជាដើម តែនៅក្នុងកម្រិតមួយដែលមានចំនួនតិចនៅឡើយ ដែលទាមទារឱ្យយើងត្រូវរកប្រភពធនធានច្រើនក្នុងការយកមកផលិត ព្រោះផលិតករគាត់ផលិតអាស្រ័យលើទីផ្សារ និងចំណូល ត្រលប់មកវិញ។លោកជំទាវ បានណែនាំ និងសូម ផ្ដល់ជាអនុសាសន៍មួយចំនួនដូចខាងក្រោម អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង វប្បធម៌និង វិចិត្រ សិល្បៈត្រូវតាមដានលើមាតិកា ខ្លឹមសារ រូបភាព និងការសម្ដែងតាមកម្មវិធីនានា ក៏ដូចជា ប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព និងការសម្ដែងផ្ទាល់ ដែលមានលក្ខណៈអាសអាភាស ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃស្ត្រី, ត្រូវចាត់វិធានការរដ្ឋបាលនានា ក្នុងគោលដៅអប់រំណែនាំដល់ក្រុមគោលដៅ ឬបុគ្គល ដែលបង្កហេតុ, ក្នុងករណីមិនរៀងចាល អង្គភាព ឬមន្ទីរ ត្រូវធ្វើរបាយការណ៍បញ្ជូនមកក្រសួង ដើម្បីក្រសួងស្នើសុំកិច្ចសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ចផ្សេងទៀតចាត់វិធានការបន្ត។ លោកទាវជំរុញផលិតករ អ្នកនិពន្ធ សិល្បករ សិល្បការិនី អ្នកផលិតមាតិ ការសម្សាន្ត លើបណ្ដាញ សង្គម ត្រូវបញ្ជ្រាបខ្លឹមសារអប់រំក្នុងភាពយន្ត ឬវីដេអូ ដើម្បីចូលរួមទប់ស្កាត់ ការប្រើប្រាស់ អំពើ ហិង្សា លើ ស្ត្រីនិងកុមារ, ប្រកាន់ភ្ជាប់នូវសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ក្នុងការផលិតស្នាដៃដើម្បីយក ទៅផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គម, ត្រូវបង្កប់ន័យអប់រំដល់ទស្សនិកជន អ្នកគាំទ្រ ជាពិសេសយុវជន និងកុមារ, ត្រូវបញ្ឈប់រាល់ខ្លឹមសារ ឬរូបភាព ដែលបង្កឱ្យមានការប៉ះពាល់ដល់ សីលធម៌សង្គម ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃស្ត្រី, ត្រូវបង្កើតស្នាដៃដែលមានផលវិជ្ជមានដល់បុគ្គល ក្រុម សហគមន៍ និងសង្គមជាតិផងដែរ៕ (អត្ថបទ និងរូបភាប៖ ហួត រដ្ឋា)

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីប្រទេសឡាវចូលជួបសម្តែងការគួរសម

2022/05/10 10:36:54 am        465
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំាព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។ឯកឧត្តម បួកែវ ភុំវង្សសាយ បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខជូន សម្តេចប្រធានរដ្ឋសភា ពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភានៃប្រទេសឡាវ។ ឯកឧត្តមបានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាលក្ខណៈបងប្អូនរវាងប្រទេសទំាងពីរដែលមានតំាងពីយូរមក។ តំណាងឱ្យប្រទេសឡាវ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអរគុណរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់សំាងកូវីដ១៩ និងសម្ភារៈបរិក្ខារពេទ្យជាច្រើនទៀតជូនដល់ប្រទេសឡាវនាពេលកន្លងមក។ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបសម្តេចប្រធានរដ្ឋសភាថា នៅក្នុងពេលចាប់ផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជានេះ ក្រោយពីបានជូនសារតំាងដល់ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ រួចមក ឯកឧត្តមបានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយភាគីកម្ពុជាជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យបម្រើផលប្រយោជន៍ប្រទេសទំាងពីរ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍​ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមនៅម្ពុជានាពេលនេះ ពិតជាមានសារសំខាន់ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់នេះ ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ទាំងក្នុងក្របខណ្ឌ បក្ស រដ្ឋាភិបាល និងរដ្ឋសភា ។សម្តេចបានមានប្រសាសន៍បន្តថា ទោះបីនៅក្នុងកាលៈទេសៈជំងឺកូវីដ-១៩ រាតត្បាតជាង២ឆ្នាំមកនេះយ៉ាងណាក្តី តែទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនៅតែបន្តធ្វើឡើងជាប្រក្រតី ហើយការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការជួបសន្ទនារវាងថ្នាក់ដឹកនាំប្រទេសទំាងពីរបានធ្វើឡើងជាប្រចំា។ ជាក់ស្តែង ដូចជាជំនួប សម្តេចនិងឯកឧត្តម ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ និងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយករដ្ឋមន្រ្តីឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាដើម ។សម្តេចប្រធានបានលើកឡើងថា នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន នឹងរៀបចំមហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន។ កម្ពុជាជឿជាក់ថា ប្រទេសឡាវនិងមានវត្តមាននៅក្នុងមហាសន្និបាតនិងជំនួបដ៏សំខាន់នោះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រដ្ឋសភា និងរដ្ឋាភិបាលឡាវ នឹងបន្តគាំទ្រតួនាទីលើឆាកអន្តរជាតិដ៏មានសារៈសំខាន់នេះរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាព ប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូលផងដែរ៕

ឯកឧត្តម ហ៊ុន ម៉ានី៖ ជិវិតរបស់ពុក បានលះបង់សម្រាប់ជាតិ និងប្រជាជនជារៀងរហូត

2022/05/10 10:03:08 am        787
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងពីទំនួសខុសត្រូវ និងការគិតគូរចំពោះជាតិ មាតុភូមិ ទឹកដី និងប្រជាជនកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។យោងតាមPage ផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី បាចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះបញ្ជាក់ថា «ពុក(សម្តេចតេជោ ហ៊ុន សែន)ប្រាកដជានឿយហត់ តែនោះមិនមានអ្វីចម្លែកសម្រាប់ពុកទេ ព្រោះជីវិតរបស់ពុកបានលះបង់សម្រាប់ជាតិ និងប្រជាជនជារៀងរហូតមកហើយ»។ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបញ្ជាក់ថា ដោយតបតាមការអញ្ជើញរបស់លោកប្រធានាធិបតី Joe Biden សម្តេចតេជោនាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលកំពុងកាន់តំណែងជាប្រធានអាស៊ាន បានចេញដំណើរទៅសហរដ្ឋអាមេរិកនៅថ្ងៃទី១០ ខែឧសភានេះ។ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា «ទោះជាពុកមានទំនួលខុសត្រូវជាច្រើនដែលក្នុងនោះរួមមាន ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឈានឆ្ពោះទៅកាន់ការស្តារឡើងវិញនៃស្ថានភាពសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិ ការខិតជិតមកដល់នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់, ទុក្ខសោកនៃការបាត់បង់បងប្រុសបង្កើតដោយសារជំងឺគាំងបេះដូង, កាតព្វកិច្ចចំពោះជាតិ និងប្រជាជននៅតែបន្ត។ ក្នុងនាមប្រជាពលរដ្ឋទាំង ១៧ លាននាក់ និងក្នុងនាមជាប្រធានអាស៊ាន ដើម្បីជំរុញទំនាក់ទំនង អាស៊ាន-អាមេរិក ពុកត្រូវធ្វើដំណើរឆ្ងាយពីផ្ទះ ដើម្បីដឹកនាំ និងចូលរួមកិច្ចប្រជុំជាច្រើន ក្នុងនោះមានការធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានអាមេរិក ជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ»។ទន្ទឹមជាមួយគ្នានោះ បងប្អូនខ្មែរជាច្រើននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា កំពុងរង់ចាំជួបសម្តេចក្នុងបរិយាកាសជាមហាគ្រួសារខ្មែរតែមួយ៕

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ទីក្រុងវ៉ាស៊ីនតោន

2022/05/10 09:14:59 am        956
ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២នេះ។យោងតាមទំព័រFacebookសម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅមុននេះបន្តិចថា “ថ្ងៃទី១០​ ឧសភា​ នេះខ្ញុំដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២” ។ សម្តេចតេជោ ហ៊ុន សែន. បញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក និងដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកផងដែរ។ ស្ថិតនៅទឹកដីសហរដ្ឋអាមេរិក​ សម្តេចនឹងជួបជាមួយមេដឹកនាំសំខាន់ៗមួយចំនួនព្រមទាំងបងប្អូនខ្មែរអាមេរិកាំងដែលរស់នៅទីនោះកំពុងរងចាំទទួលសម្តេច។  សម្តេចតេជោ ហ៊ុន សែន​ អំពាវនាវសូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពអោយបានល្អ​ កុំអោយឆ្លងកូវីដ១៩​ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Xi សន្យាគាំទ្រឥតងាករេចំពោះលោក Kim ក្នុងដំណើរទស្សនកិច្ចដ៏កម្រទៅកាន់កូរ៉េខាងជើង
06/09/2026 10:06 AM
[UPDATE] ចំនួនអ្នកស្លាប់ពីការរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រនៅកោះមីនដាណាវប្រទេសហ្វីលីពីនឡើងដល់ជិត៤០នាក់
06/09/2026 09:06 AM
អាមេរិក៖ ក្រុមហ៊ុន BYD, Baidu, Alibaba និងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សផ្សេងទៀត កំពុងផ្តល់ជំនួយដល់យោធាចិន
06/09/2026 09:06 AM
សម្តេចតេជោ ហ៊ុន សែន ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះ​អាសន្ន ខេត្តបន្ទាយមានជ័យ
06/09/2026 09:06 AM
អូស្ត្រាលី និងយូអិនឌីភី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់វិភាគទាន ក្នុងទឹកប្រាក់ចំនួន ១,៥ លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រដល់ការស្តារឡើងវិញ និងសកម្មភាពមីន នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ នៅតាមព្រំដែនកម្ពុជា
06/09/2026 09:06 AM
អ៊ីរ៉ង់ និងអ៊ីស្រាអែលនិយាយថា ពួកគេបានផ្អាកការវាយប្រហារសងសឹកគ្នា ក្រោយការអំពាវនាវពីលោក Trump
06/09/2026 08:06 AM
បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែងនៅក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្ស ៤០នាក់ និងដកហូតសម្ភារជាច្រើន
06/09/2026 08:06 AM
គិតត្រឹមថ្ងៃទី៨ខែមិថុនានេះយុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាទទួលបានថវិកាបរិច្ចាគចំនួន ៣,៩២លានដុល្លារពីសប្បុរសជនជាង៩ម៉ឺននាក់
06/09/2026 08:06 AM
ប្រមុខការពារជាតិកម្ពុជា ច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ថៃ ចោទប្រកាន់កម្ពុជាថាចង់បង្កសង្គ្រាម ខណៈជំហរកម្ពុជាប្ដេជ្ញាគោរពកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងឈប់បាញ់
06/09/2026 08:06 AM
មេដឹកនាំកូរ៉េខាងជើង និងចិន យល់ព្រមជំរុញទំនាក់ទំនងនៅក្នុងកិច្ចប្រជុំកំពូលទីក្រុងព្យុងយ៉ាង
06/09/2026 08:06 AM