សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសខ្លះក្នុងតំបន់ ថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើប្រជាជនប៉ាឡេស្ទីន នៅហ្កាហ្សា

2024/07/15 02:42:18 pm        163
ប្រទេសអ៊ីរ៉ាក់ ហ្ស៊កដានី និងអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានថ្កោលទោសចំពោះការកំណត់គោលដៅរបស់ជន ស៊ីវិលដែលភៀសខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៩០នាក់ ដែលពាក់កណ្តាលនៃពួកគេ ជាស្ត្រី និងកុមារ នៅក្នុងជម្រកជនភៀសខ្លួន នៅក្នុងទីក្រុងខាន់ យូនីស ភាគខាងត្បូងនៃតំបន់ហ្កាហ្សា។អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ាក់ លោក បាស៊ីម អាល់អាវ៉ាឌី ( Basim al-Awadi) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីសង្គ្រាម ៩ខែ នៅលើតំបន់ហ្កាហ្សាថា៖«ការសម្លាប់រង្គាលនៃការឈ្លានពានដ៏ឃោរឃៅ នៅតែបន្ត ជាមួយនឹងអំពើឃោរឃៅចុងក្រោយបំផុត បានឆក់យកជីវិតកុមារ និងស្ត្រីស្លូតត្រង់រាប់សិបនាក់»។សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា៖«យើងបន្តការអំពាវនាវរបស់យើងសម្រាប់សហគមន៍អន្តរជាតិ និងមហាអំណាចធំៗឲ្យទទួលខុសត្រូវរបស់ពួកគេ ទាក់ទងនឹងការបន្តការឈ្លានពានដោយគ្មានខ្លាចញញើតរបស់អង្គភាពនេះ (អ៊ីស្រាអែល) ដែលចាត់ទុកខ្លួនឯងថា នៅពីលើច្បាប់អន្តរជាតិ និងយុត្តិធម៌»។លោក អាល់អាវ៉ាឌី ក៏បាននិយាយផងដែរថា ចាំបាច់ត្រូវមានសកម្មភាពជាបន្ទាន់ ដើម្បីជួយសង្គ្រោះប្រជាជនប៉ាឡេស្ទីនពី «ការស្រេកឃ្លាន ការសម្លាប់ជាប្រព័ន្ធ និងការព្យាយាមបង្ខំពួកគេឲ្យចេញពីទឹកដីរបស់ខ្លួន ក៏ដូចជាការផ្តល់ជំនួយចាំបាច់ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងអាហារ ដើម្បីបំពេញតម្រូវការមនុស្សធម៌របស់ពួកគេ។

ប៉ូឡូញ ពិចារណាពីការបាញ់ទម្លាក់មីស៊ីលរបស់រុស្ស៊ី ដែលបាញ់សំដៅទៅអ៊ុយក្រែន

2024/07/15 02:38:51 pm        173
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radosław Sikorski បាននិយាយបន្ទាប់ពីមានសុន្ទរកថានៅវិទ្យាស្ថានសហគ្រាសអាមេរិក នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ កាលពីថ្ងៃសុក្រថា ប្រទេសប៉ូឡូញកំពុងពិចារណាសំណើរបស់អ៊ុយក្រែន ក្នុងការស្ទាក់ចាប់គ្រាប់រ៉ុក្កែតរបស់រុស្ស៊ី ដែលបាញ់សំដៅទៅទីក្រុងនានា ក្នុងប្រទេសអ៊ុយក្រែន ឬចូលទៅក្នុងទឹកដីប៉ូឡូញ។លោក Sikorski បាននិយាយថា៖«យើងជារដ្ឋជួរមុខ ហើយមីស៊ីលរបស់រុស្ស៊ី បានរំលោភលើដែនអាកាសរបស់យើង យើងសន្មតដោយអចេតនា»។លោក Sikorski បានពន្យល់ថា មីស៊ីលមួយចំនួនដែលបានបាញ់ចេញពីជុំវិញទីក្រុង St. Petersburg ហោះហើរតាមព្រំដែនប៉ូឡូញ កាត់តាមដែនអាកាសបេឡារុស មុនពេលចូលដល់ដែនអាកាសប៉ូឡូញ រយៈពេលខ្លីប្រហែល ៥០វិនាទី មុនពេលវាយប្រហារគោលដៅនានា ក្នុងប្រទេសអ៊ុយក្រែន។លោកបានបន្តថា៖«បញ្ហារបស់យើងមានជាបន្តបន្ទាប់ គឺប្រសិនបើយើងបាញ់ទម្លាក់តែពេលមីស៊ីលទាំងនោះ ចូលក្នុងដែនអាកាសរបស់យើង កម្ទេចកម្ទីរបស់ពួកគេ គឺជាការគំរាមកំហែង ដល់ពលរដ្ឋ និងទ្រព្យសម្បត្តិរបស់យើង»។លោកបាននិយាយថា៖«ចំណែកប្រជាជនអ៊ុយក្រែន កំពុងទទូចថា យើងមិនយល់ទាស់ទេ សូមបាញ់ទម្លាក់មីស៊ីល នៅពីខាងលើដែនអាកាសរបស់យើង នៅពេលដែលពួកវា បង្កគ្រោះថ្នាក់ជិតឆ្លងចូលទៅក្នុងទឹកដីប៉ូឡូញ។ នោះ គឺជាការការពារខ្លួន ប៉ុន្តែយើង កំពុងថ្លឹងថ្លែងអំពីគំនិតនោះ»។

ទួរគីសង្ឃឹមថា ស៊ីរីនឹងទទួលយកការអំពាវនាវរបស់ខ្លួនជុំវិញ ការធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ

2024/07/15 02:32:22 pm        118
រដ្ឋមន្ត្រីការបរទេសទួរគី លោក ហាកាន ហ្វីដាន( Hakan Fidan) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសទួរគី បានចេញការអំពាវនាវកម្រិតខ្ពស់មួយសម្រាប់ការធ្វើប្រក្រតីភាពជាមួយប្រទេសស៊ីរីឡើងវិញ ដោយបញ្ជាក់ពីសារៈសំខាន់បំផុតរបស់ខ្លួន និងបង្ហាញក្តីសង្ឃឹមសម្រាប់ការឆ្លើយតបជាវិជ្ជមានពីប្រទេសស៊ីរី។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ រួមជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីតដែលកំពុងបំពេញទស្សនកិច្ច លោក Faisal bin Farhan Al Saud នៅទីក្រុងអ៊ីស្តង់ប៊ុល លោក ហ្វីដាន បានសម្តែងក្តីសង្ឃឹមថា រដ្ឋាភិបាលស៊ីរី នឹងទទួលយកការអំពាវនាវរបស់ប្រទេសទួរគី ដើម្បីសន្តិភាព។លោក បានធ្វើការអត្ថាធិប្បាយថា៖«បរិយាកាសបច្ចុប្បន្ននៅក្នុងតំបន់ផ្តល់អាទិភាពដល់សន្តិភាព និងស្ថិរភាព។ មានកម្លាំងរុញច្រានយ៉ាងខ្លាំងក្លា ដែលជំរុញឲ្យយើងបន្តស្វែងរកសន្តិភាពយ៉ាងសកម្ម» ដោយបានគូសបញ្ជាក់ពីការអំពាវនាវកម្រិតខ្ពស់ដ៏សំខាន់របស់ប្រធានាធិបតីទួរគី ដើម្បីសន្តិភាព។លោកបានសង្កត់ធ្ងន់ថា៖ «ការអំពាវនាវនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយខ្ញុំសង្ឃឹមថា វានឹងមានប្រតិកម្ម និងទទួលបានការឆ្លើយតបជាវិជ្ជមាន»។នាកន្លងទៅ លោកប្រធានាធិបតីទួរគី រ៉េសិប តាយីប អឺរដូហ្កាន់ ( Recep Tayyip Erdogan) បានសង្កត់ធ្ងន់ថា គ្មានហេតុផលណាដែលមិនត្រូវស្តារទំនាក់ទំនងជាមួយស៊ីរីឡើងវិញទេ ដោយបញ្ជាក់ថា «ដូចដែលយើងធ្លាប់បានសហការគ្នាក្នុងការជំរុញទំនាក់ទំនងរបស់យើងជាមួយស៊ីរី យើងនឹងបន្តរួមគ្នាក្នុងលក្ខណៈស្រដៀងគ្នានេះ»។

ក្រុមហេសបូឡា កំណត់គោលដៅលើយោធាអ៊ីស្រាអែល ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារ នៅលីបង់ខាងត្បូង

2024/07/15 02:28:00 pm        111
ក្រុមហេសបូឡា បានវាយប្រហារកងពលថ្មីរបស់អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ ជាមួយនឹងយានដ្រូននៅទីក្រុង Illit ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើភូមិមួយចំនួននៅប្រទេសលីបង់ភាគខាងត្បូង។ក្រុមនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សត្រូវ អ៊ីស្រាអែល ... ក្រុមសកម្មប្រយុទ្ធនៃចលនាតស៊ូឥស្លាម បានបើកការវាយប្រហារតាមផ្លូវអាកាសជាមួយនឹងវាយប្រហារដោយយានដ្រូននៅលើទីបញ្ជាការនៃកងពលធំលេខ៩១ ដែលទើបបង្កើតថ្មីនៅទីក្រុងអ៊ីលលីត ដោយកំណត់គោលដៅទៅលើកន្លែងមួយចំនួន ដែលមន្រ្តីនិងទាហានរបស់អ៊ីស្រាអែល បានឈរជើង ដោយបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសដែលបានត្រូវបញ្ជាក់»។ ប្រភពយោធាលីបង់ បានប្រាប់សារព័ត៌មានស៊ីនហួថា៖«ទីតាំងឈរជើងរបស់កងទ័ពលីបង់ បានត្រួតពិនិត្យការបាញ់មីស៊ីលពីដីទៅដីប្រហែល ៣០គ្រាប់ ពីប្រទេសលីបង់ទៅកាន់អ៊ីស្រាអែល ហើយប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែល បានស្ទាក់ចាប់បានមីស៊ីលមួយចំនួន។ពួកគេ បានបន្ថែមថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ យានដ្រូន និងយន្តហោះចម្បាំងរបស់អ៊ីស្រា អែល បានបើកការវាយប្រហារតាមអាកាសចំនួន ៩ដង លើទីប្រជុំជន និងភូមិចំនួន ៦នៅភាគខាងកើតនៃប្រទេសលីបង់ភាគខាងត្បូង រួមទាំងការវាយឆ្មក់ធ្វើឡើងដោយយានដ្រូន ដែលបានបាញ់មីស៊ីលពីអាកាសទៅលើដីចំនួន ២គ្រាប់ នៅភាគខាងត្បូងប្រទេសលីបង់ ដោយបានបង្ករបួសដល់អ្នកបើកបររបស់ខ្លួន ដែលជាសមាជិកក្រុមហេសបូឡា។

លោក ណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែល នឹងមិនបញ្ចប់សង្គ្រាមនៅហ្កាហ្សាទេ លុះត្រាតែខ្លួនកម្ទេចហាម៉ាសបានទាំងស្រុង

2024/07/15 02:23:41 pm        111
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានបញ្ជាក់ជាថ្មីថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប នឹងមិនបញ្ចប់ឡើយ រហូតទាល់តែអង្គភាពប្រដាប់អាវុធទាំងអស់របស់ក្រុមហាម៉ាស ត្រូវបានលុបបំបាត់ទាំងស្រុង។លោកនាយករដ្ឋមន្ត្រី បានថ្លែងនៅសន្និសីទសារព័ត៌មានមួយថា៖« អ្នកទាំងអស់គ្នា កំពុងសួរថាតើនៅពេលណាដែលសង្រ្គាមនេះ នឹងបញ្ចប់។ ចម្លើយរបស់ខ្ញុំ គឺច្បាស់លាស់ណាស់ និងមិនអាចប្រកែកបាន សង្គ្រាមនេះ នឹងបញ្ចប់ នៅពេលដែលយើងសម្រេចបាននូវគោលដៅទាំងអស់ ហើយមិនមែនមួយភ្លែតមុននេះទេ។ ជ័យជម្នះ មិនមែនជាពាក្យទទេនោះទេ។ ជ័យជម្នះ នឹងសម្រេចបាននៅពេលដែលយើងលុបបំបាត់សមត្ថភាពគ្រប់គ្រងយោធា និងក្រុមហាម៉ាស ការដោះលែងចំណាប់ថ្នូរ របស់យើង លុបបំបាត់ការគំរាមកំហែងលើតំបន់ហ្កាហ្សាពីអ៊ីស្រាអែល ហើយបញ្ជូនអ្នកស្រុករបស់យើងនៅភាគខាងត្បូង និងខាងជើងត្រឡប់ ទៅផ្ទះសម្បែងរបស់ពួកគេវិញដោយសុវត្ថិភាព នេះគឺជាជ័យជម្នះដែលនឹងស្ដារឡើងវិញនូវជំហររារាំងរបស់អ៊ីស្រាអែល និងបញ្ជូនសញ្ញាច្បាស់លាស់ ដល់ទាំងអស់គ្នា ខ្មាំងសត្រូវរបស់យើងដែលតម្លៃនៃការធ្វើបាបយើង នឹងមិនអាចទទួលយកបានចំពោះពួកគេ»។សុន្ទរកថារបស់លោក ណេតាន់យ៉ាហ៊ូ គឺពាក់ព័ន្ធនឹងប្រតិបត្តិការរបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ស្ទី្រប ដែលមានគោលបំណងកម្ចាត់មេដឹកនាំយោធាក្រុមហាម៉ាស លោក ម៉ូហាម៉េដ ដេហ្វ ( Mohammed Deif) ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា នេះជាគោលបំណងនៃការវាយប្រហារលើផ្នែកនេះ ហើយបានទទួលស្គាល់ពី កង្វះការបញ្ជាក់ពីការកម្ចាត់លោក ដេហ្វ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានសម្តែងមតិថា ប្រតិបត្តិការនេះ ទោះក្នុងករណីណាក៏ដោយ គឺជាចំណុចរបត់មួយ នៅក្នុងយុទ្ធនាការយោធានៅក្នុងដែនដីនេះ និងបម្រើជាសញ្ញាមួយដល់អ៊ីរ៉ង់ និង «ផ្កាយរណបទាំងអស់» នៅក្នុងតំបន់នេះ។

ការបាញ់ប្រហារលើលោក Trump រំលឹកពីការប៉ុនប៉ងធ្វើឃាតកន្លងមក ប្រឆាំងនឹងមេដឹកនាំអាមេរិក

2024/07/15 02:06:24 pm        173
លោក Donald Trump ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃសៅរ៍ (១៣ កក្កដា) នៅក្នុងអ្វីដែល FBI ហៅថាជាការប៉ុនប៉ងធ្វើឃាត ខណៈលោក Trump បានរួចរស់ជីវិតពីការវាយប្រហារ និងមានរបួសត្រង់ត្រចៀក។ ហេតុការណ៍នោះធ្វើឱ្យគេនឹកឃើញដល់ការប៉ុនប៉ងធ្វើឃាតកន្លងមកលើមេដឹកនាំអាមេរិក ទាំងជោគជ័យ និងមិនជោគជ័យ។ប្រធានាធិបតីអាមេរិក ៤នាក់ត្រូវបានគេធ្វើឃាតពេលកាន់តំណែង រួមមានទីមួយលោក អាប្រាហាំ លីនខុន (Abraham Lincoln) ដែលត្រូវបានសម្លាប់នៅឆ្នាំ១៨៦៥ នៅរោងមហោស្រព ហ្វត (Ford) ក្នុងទីក្រុងវ៉ាស៊ីនតោន។ ទីពីរគឺលោក ជេមស៍ ហ្កាហ្វីល (James Garfield) ដែលត្រូវបានគេបាញ់នៅឆ្នាំ១៨៨១ នៅស្ថានីយ៍រថភ្លើងទីក្រុងវ៉ាស៊ីនតោន ហើយបានស្លាប់ពីរខែកន្លះក្រោយមកដោយសាររបួស។ ទីបីលោក វីលៀម មេកឃីនលី (William McKinley) ត្រូវគេធ្វើឃាតនៅឆ្នាំ១៩០១ នៅក្រុង បាហ្វឺឡូ (Buffalo) រដ្ឋញូវយ៉ក (New York) និងទីបួនគឺលោក ចន អេហ្វ ខិនណេឌី (John F. Kennedy) ត្រូវបានគេបាញ់នៅឆ្នាំ១៩៦៣ នៅក្រុង ដាលឡាស (Dallas) រដ្ឋតិចសាស់ (Texas)។ មេដឹកនាំដែលរួចជីវិតពីការប៉ុនប៉ងធ្វើឃាតរួមមាន លោក Donald Trump, លោក រ៉ូណល រ៉េហ្កេន (Ronald Reagan) ដែលត្រូវគេបាញ់នៅឆ្នាំ១៩៨១ ក្នុងទីក្រុងវ៉ាស៊ីនតោន, លោក ជឺរ៉ល ហ្វដ (Gerald Ford) បានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតពីរដងក្នុងពេលតិចជាង ៣ សប្តាហ៍ក្នុងឆ្នាំ១៩៧៥, លោក ស៊ីអូឌ័រ រ៉ុសេវ៉េល (Theodore Roosevelt) ដែលត្រូវគេបាញ់ចំទ្រូងក្នុងឆ្នាំ១៩១២។ មិនត្រឹមតែប៉ុណ្ណេះ នៅមានមេដឹកនាំនៅសហរដ្ឋអាមេរិក ជាច្រើនរូបទៀតដែលមានតំណែងជាន់ខ្ពស់ ត្រូវបានជួបហេតុការណ៍ដូចគ្នានេះក្នុងពេលជាច្រើនឆ្នាំកន្លងមកនេះ៕

ពលរដ្ឋហ្វីលីពីន បន្តនេសាទក្នុងដែនទឹកជម្លោះ ខណៈបារម្ភពីច្បាប់ដែនសមុទ្រថ្មីរបស់ចិន

2024/07/15 01:54:46 pm        71
អ្នកនេសាទនៅក្នុងប្រទេសហ្វីលីពីន បានបន្តនេសាទនៅក្នុងដែនទឹកជម្លោះនានាក្នុងសមុទ្រចិនខាងត្បូង បើទោះបីជាចិន ដាក់ចេញច្បាប់ល្បាតដែនសមុទ្រថ្មីដ៏តឹងតែងរបស់ខ្លួនក៏ដោយ។ ច្បាប់ ដែលត្រូវបានអនុវត្តកាលពីមួយខែមុននោះ អនុញ្ញាតឱ្យឆ្មាំល្បាតឆ្នេរចិន ឃាត់ខ្លួននាវាបរទេស និងបុគ្គល ប្រសិនបើគេសង្ស័យថាពួកគេ «រំលោភបំពាន» លើដែនទឹករបស់ខ្លួន។នៅឯដែនទឹកជម្លោះ ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ក្នុងសមុទ្រចិនខាងត្បូង អ្នកនេសាទហ្វីលីពីនមួយចំនួនបានបន្តនេសាទនៅទីនោះ ខណៈបទប្បញ្ញត្តិថ្មីរបស់ចិន គំរាមចាប់ខ្លួនអ្នកបំពានដែនសមុទ្រ។ អ្ននេសាទម្នាក់បានប្រាប់សារព័ត៌មាន CNA ថា «ពេលខ្លះនៅពេលដែលយើងទៅជិតថ្មប៉ប្រះទឹក ស្កាបូរ៉ូ យើងត្រូវបានរារាំងដោយឆ្មាំល្បាតឆ្នេរចិន ហើយយើងត្រូវបានបង្ខំឱ្យចេញឆ្ងាយពីទីនោះ»។ លោកបន្ថែមថា «យើងមានការព្រួយបារម្ភខ្លាំងណាស់នៅពេលនេះ ដោយសារតែច្បាប់បំពានដែនសមុទ្រថ្មីរបស់ចិន។ ប៉ុន្តែឧបករណ៍រកត្រីរបស់យើងគឺនៅជិតដែនទឹកនោះ ដូច្នេះយើងត្រូវតែទៅទីនោះ»។ ផ្លូវទឹកយុទ្ធសាស្ត្រ ស្កាបូរ៉ូ ស្ហូល បានស្ថិតនៅចំកណ្តាលនៃជម្លោះដែនទឹករវាងហ្វីលីពីន និងចិន ហើយចិន បានគាំទ្រការទាមទារដ៏ធំធេងរបស់ខ្លួនជាមួយនឹងការល្បាតរបស់កងនាវាចរជាញឹកញាប់៕

ចិន និងរុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ប៉ុន្មានថ្ងៃបន្ទាប់ពីសម្ព័ន្ធមិត្តណាតូបានហៅទីក្រុងប៉េកាំងថា ជាអ្នកបើកដៃឲ្យមានសង្គ្រាមអ៊ុយក្រែន

2024/07/15 12:00:54 pm        104
ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ(Xinhua) បានរាយការណ៍ថា កងកម្លាំងទ័ពជើងទឹករបស់ចិន និងរុស្ស៊ីកាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាមួយនៅឯកំពង់ផែយោធាមួយនៅប្រទេសចិនភាគខាងត្បូង កាលពីថ្ងៃអាទិត្យ ប៉ុន្មានថ្ងៃបន្ទាប់ពីសម្ព័ន្ធមិត្តណាតូបានហៅទីក្រុងប៉េកាំងថាជា អ្នកបើកដៃឲ្យមានសង្គ្រាមនៅអ៊ុយក្រែន។ ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា កងកម្លាំងពីភាគីទាំងពីរថ្មីៗនេះបានល្បាតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងខាងជើង ហើយប្រតិបត្តិការនេះមិនមានជាប់ពាក់ព័ន្ធនឹងស្ថានភាពអន្តរជាតិ និងតំបន់ទេ ហើយមិនបានកំណត់គោលដៅភាគីទីបីណាមួយឡើយ។សមយុទ្ធដែលបានចាប់ផ្តើមនៅក្នុងខេត្តក្វាងទុងកាលពីថ្ងៃអាទិត្យ ហើយត្រូវបានគេរំពឹងថានឹងបន្ត រហូតដល់ពាក់កណ្តាលខែកក្កដា ក្នុងគោលបំណងបង្ហាញពីសមត្ថភាពរបស់កងទ័ពជើងទឹកក្នុងការដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ និងរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងពិភពលោក និងក្នុងតំបន់។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយបន្ថែមថាសមយុទ្ធនេះ នឹងរួមមានលំហាត់ប្រឆាំងមីស៊ីល ការវាយប្រហារតាមសមុទ្រ និងការការពារដែនអាកាស។ ទីភ្នាក់ងារសារព័ត៌មាន ស៊ិនហួ បានរាយការណ៍ថា កងកម្លាំងទ័ពជើងទឹកចិន និងរុស្ស៊ី បានអនុវត្តសកម្មភាពយោធាប្រដូចទៅនឹងស្ថានភាពពិតៗនៅលើផែនទី និងសមយុទ្ធសម្របសម្រួលតាកទិក បន្ទាប់ពីពិធីបើកនៅទីក្រុង ចានជាំង (Zhanjiang) ។ សមយុទ្ធរួមគ្នានេះបានធ្វើឡើងបន្ទាប់ពីភាពតានតឹងចុងក្រោយរបស់ចិនជាមួយនឹងសម្ព័ន្ធមិត្តណាតូកាលពីសប្តាហ៍មុន ដែលកន្លងមកសម្ព័ន្ធនេះបានលើកឡើងថាចិនមានឥទ្ធិពលបញ្ឈប់រុស្ស៊ីក្នុងសង្រ្គាមអ៊ុយក្រែនបាន៕

លោកTrump បានទៅដល់ទីក្រុង មីលវ៉ូគី ( Milwaukee) សម្រាប់សន្និបាតគណបក្សសាធារណរដ្ឋ ក្រោយរងការបាញ់ប្រហារ

2024/07/15 11:58:22 am        156
អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានទៅដល់រដ្ឋ វីសខុនស៊ីន (Wisconsin) សម្រាប់សន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ មួយថ្ងៃបន្ទាប់ពីការរួចជីវិតពីការប៉ុនប៉ងធ្វើឃាត។សន្និសីទគណបក្សនៅ ទីក្រុង មីលវូគី (Milwaukee) នឹងដំណើរការតាមការគ្រោងទុក ទោះបីជាមានការបាញ់ប្រហារកាលពីល្ងាចថ្ងៃសៅរ៍ នៅឯការជួបជុំមួយក្នុងរដ្ឋ ផេនស៊ីលវេនៀ (Pennsylvania) ដែលលោក Trump ត្រូវបានបាញ់ចំត្រចៀក។លោក Trump បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាលោកបានពិចារណាពន្យារពេលការធ្វើដំណើររបស់លោកត្រឹមពីរថ្ងៃ ប៉ុន្តែទើបតែបានសម្រេចចិត្តថាខ្ញុំមិនអាចបណ្ដោយឱ្យអ្នកបាញ់ប្រហារ ឬអ្នកធ្វើឃាត មកលើរូបខ្ញុំ អាចបង្ខំឱ្យផ្លាស់ប្តូរកាលវិភាគឬអ្វីផ្សេងទៀតបានទេ។ការវាយប្រហារលើលោក Trump បានដាក់ការយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាព និងសន្តិសុខនៃព្រឹត្តិការណ៍នេះ ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ នៅឯទីលានដែលជាផ្ទះរបស់ក្រុមបាល់បោះ NBA Milwaukee Bucks ។មនុស្សប្រហែល ៥ម៉ឺននាក់ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងសន្និបាតគណបក្សសាធារណរដ្ឋរយៈពេល ៤ថ្ងៃ នៃការប្រកួតនយោបាយ និងគោលនយោបាយ ខណៈដែលគណបក្សនេះលើកករណីរបស់ខ្លួនទៅកាន់អ្នកបោះឆ្នោតនៅមុនការបោះឆ្នោតសកលខែវិច្ឆិកាឆ្នាំ២០២៤នេះ ៕

រុស្ស៊ីព្រមានថា ខ្លួនអាចកំណត់គោលដៅលើអឺរ៉ុប ប្រសិនបើអាមេរិក ដាក់ពង្រាយមីស៊ីល

2024/07/15 11:52:47 am        128
វិមានក្រឹមឡាំង កាលពីថ្ងៃសៅរ៍ (១៣ កក្កដា) បានព្រមានថា ការដាក់ពង្រាយមីស៊ីលរបស់អាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ អាចធ្វើឱ្យបណ្ដារដ្ឋធានីអឺរ៉ុប ក្លាយជាគោលដៅសម្រាប់មីស៊ីលរបស់រុស្ស៊ី នៅក្នុងការប្រឈមមុខគ្នាបែបសង្គ្រាមត្រជាក់ម្តងទៀត។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយអំពី «ភាពផ្ទុយគ្នា» ដែលក្នុងនោះ «អឺរ៉ុបគឺជាគោលដៅសម្រាប់មីស៊ីលរបស់រុស្ស៊ី ចំណែករុស្ស៊ី គឺជាគោលដៅសម្រាប់មីស៊ីលអាមេរិក នៅអឺរ៉ុប»។ លោកបាននិយាយទៅកាន់ទូរទស្សន៍រដ្ឋរុស្ស៊ីថា «យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់មីស៊ីលអាមេរិកទាំងនោះ ប៉ុន្តែអ្នករងគ្រោះបំផុតគឺជាបណ្ដារដ្ឋធានីនៃប្រទេសអឺរ៉ុប»។លោក Peskov ក៏បានលើកឡើងផងដែរថា ការប្រឈមមុខដាក់គ្នាបែបនេះអាចបំផ្លាញអឺរ៉ុបទាំងមូល តាមរបៀបដូចគ្នាដែលសង្រ្គាមត្រជាក់បានបញ្ចប់ក្រោយការដួលរលំនៃសហភាពសូវៀត។ សេតវិមាន បានប្រកាសកាលពីសប្ដាហ៍មុនក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ថា ខ្លួននឹងដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយចាប់ពីឆ្នាំ២០២៦ នៅអាល្លឺម៉ង់ ដើម្បីជាការរារាំង។វិមានក្រឹមឡាំង បានរិះគន់សកម្មភាពនេះរួចទៅហើយ ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាបានបោះជំហានឆ្ពោះទៅរកសង្រ្គាមត្រជាក់ថ្មី និងចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនៅអ៊ុយក្រែន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញក្នុងពេលឆាប់ៗក្រោយព្រះរាជសុខភាពមានភាពប្រសើរឡើងវិញ
06/29/2026 05:06 PM
លោក PUTIN កោះប្រជុំមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនប្រេងធំៗរបស់រុស្ស៊ីស្តីពីស្ថានភាពប្រេងឥន្ធនៈ
06/29/2026 04:06 PM
ចិនបន្ថែមអង្គភាពជប៉ុនចំនួន ២០ ទៅក្នុងបញ្ជីខ្មៅ សម្រាប់​ការ​នាំចេញ
06/29/2026 04:06 PM
អូស្ត្រាលីនឹងបង្កើនការផាកពិន័យទ្វេដងសម្រាប់Facebook និង Instagram ជុំវិញគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារ
06/29/2026 04:06 PM
អ៊ីស្រាអែល វាយប្រហារអ្វីដែលខ្លួននិយាយថាជាមូលដ្ឋានក្រុមហេសបូឡានៅភាគខាងត្បូងប្រទេសលីបង់
06/29/2026 04:06 PM
សហភាពអឺរ៉ុបកំពុងពិភាក្សាអំពីប្រាក់កម្ចីថ្មីចំនួន ៣០-៤៥ ពាន់លានអឺរ៉ូបដល់អ៊ុយក្រែន បន្ទាប់ពីឆ្នាំ ២០២៧
06/29/2026 04:06 PM
កងទ័ពអ៊ីស្រាអែលវាយប្រហារមជ្ឈមណ្ឌលបញ្ជាការហេសបូឡាចំនួនបី ដើម្បីឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់
06/29/2026 04:06 PM
ប៉ូឡូញ៖ ការចរចាលើមូលដ្ឋានយោធាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក ចូលដល់ «ដំណាក់កាលបន្ទាប់»
06/29/2026 04:06 PM
កូរ៉េខាងត្បូងសហការយ៉ាងជិតស្និទ្ធជាមួយអាមេរិក ក្រោយ​បង្ហាញព័ត៌មានយឺត អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង
06/29/2026 04:06 PM
ភាគហ៊ុនប្រែប្រួល​ ​ ហើយ​ប្រេងឡើងថ្លៃ ខណៈអាមេរិក និងអ៊ីរ៉ង់ បញ្ឈប់ការវាយប្រហារថ្មី
06/29/2026 04:06 PM