សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេ​ជោ ហ៊ុន សែន និងសម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ​អញ្ជើញ​​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​

2022/04/16 07:02:47 am        1131
ព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជា​ថ្ងៃទី​៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” នៅ​ខេត្ត​ព្រះសីហនុ​។រូបសំណាក “​ព្រះថោង​នាងនាគ​” ត្រូវបាន​រៀបចំ​នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ ស្ថិតនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែលជា​ចំណុចប្រសព្វ​គ្នា​រវាង​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ។ រូបសំណាក ព្រះថោង​តោង​ស្បៃ​ព្រះ​នាងនាគ ដ៏​ធំ​សម្បើម​នេះ មាន​កម្ពស់​ជាង ២១​ម៉ែត្រ រចនា​ស្ថាបត្យកម្ម ដោយ​កូន​ខ្មែរ ត្រូវបាន​សាងសង់ឡើង​យ៉ាង​ហ្មត់ចត់​នៅ​ប្រទេស​ចិន និង​បាន​ដឹក​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​២៥ ខែមីនា ២០២២​។ រូបសំណាក “​ព្រះថោង​នាងនាគ​” បានដាក់​បែរ​ព្រះ​ភក្ត្រ ឆ្ពោះទៅ​សមុទ្រ ដោយសារ​រឿងព្រេង ការ​កកើត​នគរ​ខ្មែរ គឺ​ព្រះ​នាងនាគ​បាន​ឲ្យ​ព្រះថោង តោង​កន្ទុយ ឬ​ស្បៃ ដើម្បី​មុជទឹក ហោះ​ទៅកាន់​ឋាន​ស្ដេច​ភុជង្គនាគ ដើម្បី​ជួប​មាតា បិតា​របស់​ព្រះ​នាង ហើយ​នោះ គឺជា​និម្មិត​រូប នៃ​ការកកើត​ទឹកដី អារ្យធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​នគរ​ខ្មែរ គោកធ្លក ដែល​គេ​ឃើញ​មាន​តរៀងមក​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្មែរ រហូតដល់​សព្វថ្ងៃ​។ រូបសំណាក​ដ៏​ធំ​ស្កឹមស្កៃ​នេះ ជា​រូបសំណាក​មួយ ក្នុងចំណោម​រូបសំណាក់​និមិត្តរូប នៃ​ខេត្ត​ព្រះសីហនុ​ចំនួន​៤ ដែល​រូបសំណាក់​៣​ផ្សេងទៀត​មានដូចជា ៖ រូបសំណាក​តោ​មាស រូបសំណាក​ព្រះ​សិវៈ និង​ព្រះ​នាង​ឧមា (​សាងសង់​ថ្មី​) និង​រូបសំណាក​សីហ​ក្បាល​រាជ​សី​ជាដើម៕

លោក ហ៊ុន ម៉ាណែត រំលឹកគ្រាមួយឆ្នាំមុន ដែលជាយុទ្ធនាការដ៏ក្តៅគគុក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

2022/04/13 08:44:31 am        592
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានរំលឹករយៈពេលមួយឆ្នាំមុន (១៣ មេសា ២០២១ - ១៣ មេសា ២០២២) ដែលលោក និងភរិយា ព្រមទាំងក្រុមការងារកំពុងមមារញឹកទាំងយប់ទាំងថ្ងៃក្នុងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនៅកោះពេជ្រ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន អឲ្យបានលឿន (បន្ទាប់ពីបានបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ នៅសណ្ឋាគារ the Great Duke និងមន្ទីរពទ្យហ្លួងម៉ែ ដែលពេលនោះមានឈ្មោះថា នគរទេព្យ) ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញនាពេលនោះ មានការកើនឡើងខ្លាំង ដែលតម្រូវអោយរៀបចំកន្លែងព្យាបាលបន្ថែមជាបន្ទាន់សម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជម្ងឺកូវីដ-១៩។ លោកជឿជាក់ថា បងប្អូនដែលរស់នៅភ្នំពេញប្រាកដជាចងចាំច្បាស់នូវអារម្មណ៍របស់យើងនៅពេលនោះ ដែលពោរពេញទៅដោយការព្រួយបារម្ភ ភ័យខ្លាច និងមិនច្បាស់លាស់ថាទៅមុខនឹងទៅជាយ៉ាងណា បើមួយថ្ងៃៗមានអ្នកឆ្លងកូវីដ១៩ច្រើនបែបនេះ? ការគិតគូរ អំពីការនាំគ្រួសារទៅដើរកម្សាន្តពេលចូលឆ្នាំថ្មី កាលពីឆ្នាំមុននោះ ប្រាកដជាមិនមែនជាអាទិភាពសម្រាប់បងប្អូនទេ។ អាទិភាពរបស់បងប្អូននាពេលនោះ គឺការថែរក្សាសុខភាពនិងអាយុជីវិតរបស់ខ្លួននិងក្រុមគ្រួសារ ពោលគឺធ្វើយ៉ាងណាកុំអោយឆ្លងជម្ងឺកូវីដ១៩។ លោកបញ្ជាក់ថា បើយើងចាំពីស្ថានភាពកាលពីមួយឆ្នាំមុនដូចខ្ញុំបានរៀបរាប់ដោយសង្ខេបពីខាងលើ យើងប្រាកដជាមានមោទនភាពណាស់ ដែលក្រោមការដឹកនាំផ្ទាល់របស់សម្តេចតេជោ យើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ បានជោគជ័យ ដែលអាចអោយយើងបើកដំណើរការប្រទេសរបស់យើងឡើងវិញបាន ហើយពេលចូលឆ្នាំនាឆ្នាំនេះ ប្រជាពលរដ្ឋទូទាំងប្រទេសអាចប្រារពពិធីចូលឆ្នាំថ្មីប្រពៃណីជាតិយើង ជាមួយមិត្តភក្តិនិងក្រុមគ្រួសារដោយសប្បាយរីករាយ និងមិនមានការព្រួយបារម្ភ ភ័យខ្លាចដូចឆ្នាំមុនទៀតទេ។ ទមន្ទឹមនឹងនោះ លោកសូមបងប្អូនបន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានសុខាភិបាលដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងអ្នកជុំវិញខ្លួន៕

សម្ដេចតេជោ៖ ឥណ្ឌាជាមិត្តដែលយល់ចិត្តយល់ថ្លើមរបស់កម្ពុជាតាំងពីយូរមកហើយ

2022/04/12 07:26:18 am        743
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ឥណ្ឌា ជាមិត្ត ដែលយល់ ចិត្ដយល់ថ្លើមរបស់កម្ពុជា តាំងពីយូរមកហើយ ជាពិសេសក្រោយការបិទបញ្ចប់របបខ្មែរក្រហម ឥណ្ឌា បានចូលរួមចំណែកយ៉ាងសំខាន់ជួយស្តារសេដ្ឋកិច្ច-សង្គមកម្ពុជាឡើងវិញ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី ប្រគល់-ទទួលអំណោយវ៉ាក់សាំងកូដ-១៩ (Covishield) ចំនួន២០ម៉ឺន ពីរដ្ឋាភិបាល និងប្រជាជនឥណ្ឌា នាព្រឹកថ្ងៃទី១២ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឥណ្ឌាជាមិត្ត ដែលយល់ចិត្ដយល់ថ្លើម បានជួយកម្ពុជា តាំងពីឆ្នាំ១៩៨១មក គឺបានជួយស្តារសេដ្ឋកិច្ច-សង្គមកម្ពុជាឡើងវិញ តាមរយៈជំនួយមនុស្សធម៌ និងគាំទ្រពាណិជ្ជកម្ម និងផ្តល់កម្ចីហិរញ្ញប្បទានជាដើម។ប្រទេសកម្ពុជា មកដល់ពេលនេះ ទទួលបានវ៉ាក់សាំងជិត៥០លានដូសហើយ តាមរយៈការបញ្ជា ទិញ និងជំនួយពីប្រទេសនានា និងយន្តការកូវ៉ាក់ ដែលបើតាមសម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ប្រទេសកម្ពុជា នឹងមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេ ដើម្បីទប់ទល់​នឹង​ហានិភ័យ​នៃការឆ្លង ​ជំងឺកូវីដ-១៩៕អត្ថបទ៖ មុត សុទ្ធ 

កម្ពុជា ចង់ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា ខណៈចំណងការទូតឈានដល់៧០ឆ្នាំ

2022/04/12 05:28:27 am        423
ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាជាន់ទាបឥណ្ឌា នឹងធ្វើទន្សនកិច្ចរយៈពេល៤ថ្ងៃនៅកម្ពុជា ដោយទស្សនកិច្ចនេះ បានបង្ហាញនូវផលវិជ្ជមានជាច្រើន រួមទាំងភាគីកម្ពុជា ក៏ចង់ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង ប្រទេសទាំងពីរ ខណៈចំណងការទូតកម្ពុជា-ឥណ្ឌា ឈានដល់៧០ឆ្នាំ។ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា មានប្រសាសន៍ថា ឯកឧត្តម អំ ប៊ឺឡា (Om Birla) ប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា (Lok Sabha) នឹងដឹកនាំ​គណៈប្រតិភូ មកធ្វើទស្សនកិច្ច ចាប់ពីថ្ងៃទី២១ ដល់ទី២៤ ខែមេសា នេះ ដែលទស្សនកិច្ចនេះ ដើម្បីពង្រឹងចំណងកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា ឲ្យកាន់តែរីកចម្រើនឡើង ។ឯកឧត្តម បានបន្តថា ការពង្រឹងកិច្ចសហប្រតិការនេះ គឺត្រូវធ្វើឡើងលើគ្រប់វិស័យ មានវិស័យ នីតិប្បញ្ញត្តិ ហើយប្រទេសឥណ្ឌា ​មានប្រជាជនច្រើនលំដាប់ទី២ បន្ទាប់ពីប្រទេសចិនផងនោះ បើកម្ពុជា បានធ្វើពាណិជ្ជកម្មសេរីជាឥណ្ឌានោះ កាន់តែល្អប្រសើរ ។ឯកឧត្តម ឡេង ប៉េងឡុង បានបន្ថែមថា គិតត្រឹមឆ្នាំ២០២២នេះ ចំណងការទូតរវាងកម្ពុជា និង ឥណ្ឌា បានឈានដល់៧០ឆ្នាំហើយ គឺចាប់តាំងពីឆ្នាំ១៩៥២​ មុនកម្ពុជាទទួលបានឯករាជ្យពីបារាំង មួយ ឆ្នាំ ហើយដំណើរទស្សនកិច្ចរបស់សភាជាន់ទាបឥណ្ឌា​ គ្រោងយាងព្រះមហាក្សត្រខ្មែរ យាងធ្វើទស្សនកិច្ច នៅឥណ្ឌាផងដែរ ។គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំប្រជុំដោយសម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលយកសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ និងសេចក្តី សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ខណ្ឌ មកពិនិត្យ និងសិក្សា និងបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលជា​សំណើរបស់រាជរដ្ឋាភិបាល មក ​ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាដើម្បីពិនិត្យ និងសិក្សា ៕អត្ថបទ៖ បាន សុខរិទ្ធិ

ឯកឧត្តម ទេព នីថា៖ បណ្តឹងសុំចុះបញ្ជីបេក្ខជនចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជនដំបូង បានដោះស្រាយចប់សព្វគ្រប់ហើយ

2022/04/11 09:31:45 am        738
ភ្នំពេញ ៖ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធការសុំចុះបញ្ជីបេក្ខជនចុះឈ្មោះគណបក្សនយោបាយបោះឆ្នោត និងបញ្ជីបេក្ខជនដំបូង នៃគណបក្សនយោបាយ ត្រូវបានដោះស្រាយចប់សព្វគ្រប់ហើយ ពុំមានអ្វីត្រូវកែប្រែទេ ពីព្រោះការដោះស្រាយទាំងអស់របស់ គ.ជ.ប ផ្នែកលើច្បាប់។ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាមួយតំណាងគណបក្សភ្លើងទៀន នាព្រឹកថ្ងៃទី ទី១១ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប៕

សម្ដេចតេជោ ស្នើភាគីឡាវជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន និងសក្តានុពលផ្សេងទៀតឱ្យកាន់តែប្រសើរ

2022/04/11 04:07:53 am        632
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឱ្យឡាវជំរុញសកម្មភាពពាណិជ្ជកម្មនៅតាមព្រំដែន និងសក្តានុពលផ្សេងៗទៀត រវាងប្រទេសទាំងពីរឲ្យបានកាន់តែប្រសើរឡើងថែមទៀត ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩។នៅវិមានសន្តិភាពព្រឹកថ្ងៃទី១១មេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យ ឯកឧត្តម បួកែវ ភុំវង់សាយ (Buakeo Phumvongsay ) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ ចូលជួបសំដែងការគួរសម។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឱ្យដឹងថា ឯកឧត្តម បួកែវ ភុំវង់សាយ បានគោរពថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​សម្ដេច​ដែល​បាន​ចំណាយ​ពេល អនុញ្ញាត​ឲ្យឯកឧត្តម បានជួបសំដែងការគួរសម។ឯឧត្តម ឯកអគ្គរដ្ឋទូតក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ក៏បានអរគុណ​ចំពោះរាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជួយ​ដល់​រដ្ឋាភិបាល​ និងប្រជាជនឡាវ​ក្នុងការ​ទប់ស្កាត់ការរីករាល​ដាល​កូវីដ១៩​ តាមរយៈការជួយឧបត្ថម្ភវ៉ាក់សាំង រថយន្ត​ដឹកជញ្ជូនវ៉ាក់សាំង​ព្រមទាំងថវិកាជួយ​ដល់​រដ្ឋាភិបាល​ឡាវ ។ ឯឧត្តម ក៏បាននាំមកពាក្យ​បណ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខពី​ប្រធានាធិបតី​ និង​នាយក​រដ្ឋ​មន្ត្រីឡាវ​ជូន​ចំពោះ​សម្ដេចតេជោ ផងដែរ ។ជាការឆ្លើយតប សម្តេចតេជោ ក៏បានស្វាគមន៍និងអបអរសាទរជូនចំពោះឯកឧត្តម ភុំវង់សាយ ដែលត្រូវបានតែងតាំងជា​ឯកអគ្គរដ្ឋទូតថ្មី​នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា និង​បានស្នើភាគីឡាវជម្រុញសកម្មភាពផ្លាស់ប្តូរ​ពាណិជ្ជកម្មតាមព្រំដែន​និងពិនិត្យមើលសក្តានុពលផ្សេងទៀត សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។នៅក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីក៏បានប្ដេជ្ញាជូនចំពោះសម្ដេចជួបផងដែរថា ក្នុង​បេសកកម្ម​ជាអ្នកការទូត​នៅព្រះរាជាណាចក្រកម្ពុជា ​ឯកឧត្តម​ នឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បី​ពង្រីក ពង្រឹង​ទំនាក់ទំនង​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ឲ្យកើនឡើងមួយកម្រិតទៀត ដោយឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង​ល្អដែលមានស្រាប់៕

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំ និងសាសនិកខ្មែរឥស្លាមកម្ពុជា

2022/04/11 08:53:06 am        593
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលរួមពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំ និងសាសនិកខ្មែរឥស្លាមកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។ លោកមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលតែងតែចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ជាមួយប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាមរាប់ពាន់នាក់ លើកលែងតែឆ្នាំកន្លងទៅ ដែលកើតមានស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។ តាមរយៈFacebook សម្តេច ក៏បានសុំការអធ្យាស្រ័យយោគយល់ពីសំណាក់បងប្អូនសាសនិកខ្មែរឥស្លាមទាំងអស់ផងដែរ ចំពោះការផ្អាកកម្មវិធីជួបជុំស្រាយបួសខែរ៉ាម៉ាឌនទ្រង់ទ្រាយធំថ្នាក់ជាតិលើកទី៩ នៅឆ្នាំ២០២២ នេះ ដោយសារជំងឺកូវីដ-១៩ នៅមិនទានទៅណាឆ្ងាយនៅឡើយ។លោកកបានឲ្យដឹងថា អត្ថន័យដ៏សំខាន់ក្នុងទិដ្ឋភាពនៃការចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌនរួមគ្នាក្នុងថ្ងៃនេះ គឺជា ភស្តុតាងនៃសុខដុមភាវូបនីយកម្មសាសនានៅកម្ពុជា និងជាការចូលរួមគោរពផ្តល់តម្លៃចំពោះជំនឿសាសនា ទំនៀមទម្លាប់ និងប្រពៃណីដ៏បវររបស់សាសនិកឥស្លាម, ការបង្ហាញនូវសាមគ្គីភាពក្រោមដំបូលនៃការដឹកនាំតែមួយ និងក្នុងនាមពលរដ្ឋខែ្មរតែមួយ ជាការឆ្លុះបញ្ចាំងអំពីវប្បធម៌ចែករំលែក សេចក្តីស្រលាញ់ ការឱ្យទាន និងការផ្តល់ឱកាសសិក្សាស្វែងយល់អំពីគ្នាទៅវិញទៅមក ជាពិសេសអត្ថន័យដ៏ពិសិដ្ឋ និងផលប្រយោជន៍នៃការបួសខែរ៉ាម៉ាឌនរបស់សាសនិកឥស្លាម ទាំងផ្នែកជំនឿសាសនា សង្គម និងសុខភាព។លោកសូមកោតសរសើរ និងសូមអរគុណថ្នាក់ដឹកនាំ និងសហការី ព្រមទាំងបងប្អូនយុវជនសាសនិកឥស្លាម ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការរៀបចំពិធីជួបជុំដ៏មានអត្ថន័យនេះ ក្នុងស្មារតីសាមគ្គីភាពជាមហាគ្រួសារខ្មែរតែមួយ។“សន្តិភាព” បានផ្តល់ឱ្យកម្ពុជានូវឱកាសក្នុងការរីកចម្រើនទាំងកម្រិតជីវភាពបុគ្គល និងសង្គម ព្រមទាំងផ្តល់នូវលទ្ធភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនា តាមប្រពៃណីរៀងៗខ្លួនដោយភាពសប្បាយ រីករាយ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ការអនុញ្ញាត និងការឧបត្ថម្ភដ៏មហាធំធេងដល់សហគមន៍ខ្មែរឥស្លាម រួមមានជាអាទ៌៖ ការបើកឲ្យទទួលជំនួយដើម្បីអភិវឌ្ឍនសហគមន៍, ការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ១៥០០នាក់ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាតឲ្យសិស្ស-និស្សិតស្ត្រីឥស្លាម អាចទទូលហ៊ីយ៉ាបក្នុងការចូលសិក្សាតាមគ្រឹះស្ថានអប់រំសាធារណ:, ការអនុញ្ញាតឲ្យសាសនិកឥស្លាមអាច ស្លៀកសំលៀកបំពាក់តាមប្រពៃណីរបស់ខ្លួន ក្នុងការថតរូបដើម្បីធ្វើឯកសារនានា, ការអនុញ្ញាតឲ្យមាននូវស្ថាប័ន Halal កម្ពុជា និងការរៀបចំសកម្មភាពចូលរួមគាំទ្រផ្សេងៗដល់សហគមន៍ខ្មែរឥស្លាមផងដែរ៕

សម្តេចតេជោ​ ហ៊ុន សែន សម្រេចដាក់ខេត្ត៤ គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ អាចដកចេញកាតព្វកិច្ចពាក់ម៉ាស

2022/04/10 07:32:48 pm        2839
ភ្នំពេញ៖​ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ខេត្ត៤ គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរីខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ អាចដកចេញកាតព្វកិច្ចពាក់ម៉ាស ដោយផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋសម្រេចចិត្តក្នុងការពាក់ម៉ាស ឬមិនពាក់ម៉ាសគឺស្ថិតលើការសម្រេចចិត្តរបស់បុគ្គល ដោយចាប់អនុវត្តពីថ្ងៃទី១០ ខែមេសាឆ្នាំ២០២២តទៅ។សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តទាំង៤នេះនៅពេលចេញទៅកាន់បណ្តាខេត្តដទៃត្រូវអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាពិសេសគឺការពាក់ម៉ាសជាចាំបាច់។ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើដល់អាជ្ញាធរខេត្តទាំង៤ និងក្រសួងសុខាភិបាលត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានឲ្យបានហ្មត់ចត់ទៅលើការអនុវត្តនូវវិធានការសាកល្បងសម្រាប់ខេត្តទាំង៤នេះ ។ការសាកល្បងបន្ធូរបន្ថយនូវវិធានការពាក់ម៉ាសសម្រាប់ខេត្តទាំង៤នេះ មិនមែនជាការយកអាយុជីវិតពលរដ្ឋមកសាកល្បងនោះទេ តែដើម្បីចង់ដឹងអំពីភាពសាំក្នុងសហគមន៍ទាំងនៅទីក្រុង និងជនបទ។ សម្តេចតេជោ ហ៊ុន សែន បន្តថា ចំពោះការសម្រេចមិនតម្រូវឲ្យពាក់ម៉ាសនេះ ក៏ដោយសារខេត្តទាំង៤ ជាខេត្តដែលគ្មានករណីឆ្លងកូវីដ-១៩ ឬបើមានក៏មានឆ្លងតិចតួចបំផុតក្នុងរយៈកាលកន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារជូនពរដល់ជនរួមជាតិនៅទូទាំងប្រទេស ចូលរួមសប្បាយរីករាយនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលដ៏ខ្លីខាងមុខនេះ៕

កម្ពុជាឈរលេខ២ ក្នុងនាមជាប្រទេសមានសមត្ថភាពស្ដារខ្លួនងើបចេញពីកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក

2022/04/10 03:41:06 am        3364
ភ្នំពេញ៖ ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។នៅក្នុងតារាងវាយតម្លៃរបស់ Nikkei ៖ ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោកគឺអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈកម្ពុជាឈរនៅលេខរៀងទី២ មាន ៨០.៥ពិន្ទុ។

ឯកឧត្តម ប៊ុន ហុន អំពាវនាវពលរដ្ឋបន្តថែរក្សាសន្តិភាព និងរួមគ្នាអភិវឌ្ឍមូលដ្ឋាន

2022/04/09 03:30:35 pm        185
បាត់ដំបង៖ ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគាស់ក្រឡ បានក្រើនរំលឹក និងអំពាវនាវពលរដ្ឋបន្តការពារ និងថែរក្សាសុខសន្តិភាព ដើម្បីរួមគ្នាកសាងអភិវឌ្ឍក្នុងមូលដ្ឋានជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ។ ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីសម្ពោធអគារប្រជុំទីស្នាក់ការបក្សប្រជាជនកម្ពុជាឃុំព្រះផុស ស្រុកគាស់ក្រឡ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ។ឯកឧត្តម ប៊ុន ហុន មានប្រសាសន៍ថា បច្ចុប្បន្ន ប្រទេសកម្ពុជាយើងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយសារតែមានសុខសន្តិភាព ដែលពីមុនកម្ពុជា បានឆ្លងកាត់ទុក្ខលំបាក រងវិនាសកម្ម ដោយសារសង្គ្រាមជាច្រើនឆ្នាំ ខណៈនៅលើពិភពលោក កំពុងមានការព្រួយបារម្ភពីសង្គ្រាម មានសង្គ្រាមសេដ្ឋកិច្ច និងសង្គ្រាមអាវុធប្រល័យលោក ។ ឯកឧត្តម បានបន្តថា ជាក់ស្ដែងដូចប្រទេសអ៊ុយក្រែន ដែលកំពុងកើតមានសង្គ្រាម ហើយប្រទេសរងការខ្ទេចខ្ទាំហិនហោចទាំងមនុស្ស និងផ្ទះសម្បែង ដោយពលរដ្ឋកម្ពុជា ត្រូវការពារឲ្យបាន កុំឲ្យមានសង្គ្រាម កើតឡើងនៅក្នងប្រទេសយើងជាដាច់ខាត ។ឯកឧត្តម ស្រេង វង្សហៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគាស់ក្រឡ បានថ្លែងថា កត្តាមានសុខសន្តិភាពនេះ បានផ្ដល់ឱកាស ដល់គណបក្សប្រជាជន បានអភិវឌ្ឍប្រទេសជាតិ បានរីកចម្រើនជាបន្តបន្ទាប់ហើយជាក់ស្ដែងគណបក្សឃុំព្រះផុស បានកសាងអគារប្រជុំថ្មីមួយខ្នង គឺជាអគារបន្ថែមពីលើអាគារស្នាក់ការបក្សដែលមានស្រាប់ សម្រាប់បម្រើការងារជួយពលរដ្ឋក្នុងមូលដ្ឋាន និងការងារបក្ស ហើយស្នាក់ការនេះ បានកើតចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងសប្បុរសជននៅក្នុង និងក្រៅមូលដ្ឋាន ។ជាមួយនេះ ឯកឧត្តមបានបន្តអំពាវនាវ និងដាស់តឿនដល់គ្រប់អាជ្ញាធរមូលដ្ឋាន ជំរុញពលរដ្ឋទាំងអស់ ឲ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ ឬដូសជំរុញ ដើម្បីកាត់បន្ថយបាននូវការឆ្លង និងពីហានិភ័យនៃការស្លាប់ ដោយមេរោគបំប្លែងថ្មីអូមីក្រុង និងបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងគោលការណ៍ ៣ការពារនិង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានធនាគារ CEXIM សន្យាជួយជំរុញវិនិយោគិនចិន ពិនិត្យលទ្ធភាព​មកបណ្ដាក់​ទុន​នៅ​កម្ពុជា
09/10/2025 10:09 AM
[BREAKING NEWS] ប៉ូឡូញ បានបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ី ក្នុងដែនអាកាសខ្លួន ដោយជំរុញអ្នកស្រុកឱ្យប្រុងប្រយ័ត្ន
09/10/2025 10:09 AM
មេដឹកនាំពិភពលោកថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល លើមេដឹកនាំក្រុមហាម៉ាសនៅទីក្រុង Doha ប្រទេសកាតា
09/10/2025 09:09 AM
ប្រតិភូក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែល​កំពុង​សម្រាក​ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
09/10/2025 09:09 AM
កាកបាទក្រហមអន្តរជាតិ៖ កងទ័ពកម្ពុជា១៨នាក់ ដែលថៃចាប់ទៅ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា
09/10/2025 09:09 AM
ការបញ្ជាជម្លៀសពីសំណាក់យោធាអ៊ីស្រាអែល បង្កឱ្យមានការភ័យស្លន់ស្លោ និងចលាចលនៅក្រុងហ្កាហ្សា
09/10/2025 09:09 AM
គណៈកម្មការទី១ នៃរដ្ឋសភា នាំយកអំណោយជូនប្រជាពលរដ្ឋ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
09/10/2025 09:09 AM
ការតវ៉ាដោយហិង្សា នៅតែបន្តក្នុងប្រទេសនេប៉ាល់ ទោះបីជានាយករដ្ឋមន្ត្រីលាលែងពីតំណែងក៏ដោយ
09/10/2025 09:09 AM
ក្រុមហាម៉ាសអះអាងថាមេដឹកនាំរបស់ខ្លួនរួចជីវិតពីការវាយប្រហាររបស់អ៊ីស្រាអែលនៅកាតា ខណៈអាមេរិកនិយាយថានេះជាការព្រមានតិចតួច
09/10/2025 08:09 AM
ក្រុមហ៊ុន Apple របស់អាមេរិក បើកបង្ហាញទូរសព្ទ iPhone ថ្មី និងរក្សាតម្លៃឱ្យនៅដដែល
09/10/2025 08:09 AM