​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ
កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង
ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ធិបតីនៅវៀតណាមទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី
ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកជំទាវ ញ៉ែម សាខន ស ខេង អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 10:12:12 am        977
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ លោកជំទាវ ញ៉ែម សាខន ភរិយាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 09:34:41 am        621
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 09:25:39 am        1033
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំមន្ត្រីអាជ្ញាធរមីន អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ឯកឧត្តម សៅ សុខា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 09:17:45 am        2006
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 09:14:49 am        983
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដឹកនាំសមាជិកព្រឹទ្ធសភាដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

2022/05/07 09:10:54 am        1145
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២២ នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំសមាជិក សមាជិកាព្រឹទ្ធសភា ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម។

គ.ជ.ប៖ អ្នកមានឈ្មោះបោះឆ្នោតបានបាត់ ខូច ឬ​អត្តសញ្ញាណប័ណ្ណ​ហួសសុពលភាព សូម​ទៅ​ឃុំសង្កាត់​ ធ្វើលិខិតបញ្ជាក់

2022/05/06 03:24:50 pm        1206
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ប្រជាពលរដ្ឋណា ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែបានបាត់ ខូច អត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬកំពុងធ្វើតែមិនទាន់បានទទួល សូមអញ្ជើញទៅគណៈកម្មការរៀចំកាបោះឆ្នោតឃុំ-សង្កាត់ ដែលខ្លួនបោះឆ្នោត ដើម្បីឲ្យមន្ត្រីជួយធ្វើលិខិតបញ្ជាក់ ដើម្បីបានសិទ្ធិបោះឆ្នោតនាពេលខាងមុខនេះ ។នៅក្នុងពិធីផ្សព្វផ្សាយ ជូនដល់តំណាងគណបក្សនយោបាយ អង្គការសង្កេតការណ៍បោះឆ្នោត និង​អ្នកសារព័ត៌មាន អំពី​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត នៅថ្ងៃទី៦​ ខែឧសភា ឆ្នាំ២០២២ ​ឯកឧត្តម សោម សូលីដា ​អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ​បានលើកឡើងថា ការទៅ​ធ្វើលិខិតបញ្ជាក់នេះ ត្រឹមតែរយៈពេល១ខែ ​គឺចាប់ពីថ្ងៃទី៥​ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ​ដូចនេះអ្នកសារព័ត៌មាននានា ​ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយឲ្យបានទូលំ​ទូលាយ ​ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងអាណត្តិទី៥នេះ ដែលនឹងប្រព្រឹត្តិទៅ​នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួនជាង៩លាន ២សែននាក់ ​ដោយបច្ចុប្បន្ន គ.ជ.ប កំពុងបោះពុម្ភសន្លឹកឆ្នោត ​ចំនួនជាង ៩២០០ ០០០សន្លឹក រួមទាំង​សន្លឹកឆ្នោត​ត្រៀមបម្រុងចំនួនជាង ​១លាន ២សែនសន្លឹកថែមទៀត ហើយមានគណបក្ស​នយោបាយ នឹងចូលរួមឈរឈ្មោះឆ្នោតចំនួន ១៧គណបក្ស ៕

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ឃុំកំពង់ហៅ សំណេះសំណាលជាមួយសមាជិកបក្សជាង ៨០០នាក់

2022/05/06 12:49:40 pm        710
កំពង់ឆ្នាំង៖ លោក ឆាយ លាភា ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំពង់ហៅ ស្រុក​កំពង់លែង និងក្រុមការងារ បានចុះជួបសំណេះ​សំណាល​ជា​មួយ​មេគ្រួសារ​បក្ស​ចំនួន ៨០៥នាក់ មកពីភូមិកោះក្អែក និងភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។លោក ឆាយ លាភា បានថ្លែងអំណរគុណដល់បងប្អូន សមាជិក-សមាជិកា គណបក្សប្រជាជន ដែលតែងតែគាំទ្រ ស្រឡាញ់ និងបោះឆ្នោតជូនគណបក្សប្រជាជន ជារៀងរហូតមក និងពន្យល់​ដល់​សមាជិក-សមាជិកា ដែលចូលរួមទាំងអស់ ឲ្យចងចាំជានិច្ចពី​គុណូបការៈ​របស់​គណបក្ស​ប្រជាជនកម្ពុជា និងបោះឆ្នោតជូនគណបក្សឲ្យបានគ្រប់ៗគ្នា និងបានបង្ហាញ​ពីការរីកចម្រើន ការអភិវឌ្ឍន៍គ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្រេចបានកន្លងមក។ ជាមួយគ្នានេះលោក ឆាយ លាភា ​បាន​សំណូមពរ​ដល់​បងប្អូន​យើងកុំឲ្យចាញ់បោកសំដីភូតភរ កុហុក បោកប្រាស់ របស់​ពួក​អគតិ ។

កម្ពុជា ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា

2022/05/06 11:43:13 am        662
ភ្នំពេញ៖ នៅថ្ងៃនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងអគ្គលេខាធិការអាស៊ាន នឹងធ្វើជា​សហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា។នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និង ឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌​របស់អាស៊ាន នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយ​មនុស្សធម៌​របស់​អាស៊ាន​សម្រាប់មីយ៉ាន់ម៉ា ​នៅរាជធានីភ្នំពេញ ​និងតាមប្រព័ន្ធវីដេអូ។កិច្ចប្រជុំពិគ្រោះយោបល់ ត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់ ​និងតាមប្រព័ន្ធវីដេអូ ដោយតំណាង​ជាន់ខ្ពស់​មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់​ ដៃគូខាងក្រៅរបស់​ អាស៊ាន ទីភ្នាក់ងារជំនាញ​អង្គការសហប្រជាជាតិ​ និង​បណ្តាអង្គការអន្តរជាតិ​ពាក់ព័ន្ធ​នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ក្នុងកិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ មានប្រសាសន៍ថា ​កិច្ចប្រជុំនាពេលនេះ គឺជា​ឱកាសផ្លាស់​ប្តូរទស្សនៈ ​និង​បទពិសោធនគ្នាទៅវិញទៅមក ដើម្បីរៀបចំជាជំនួយមនុស្សធម៌ជូន​ប្រជាជនមីយ៉ាន់ម៉ា។ ឯកឧត្តម សង្កត់ធ្ងន់ថា ​ក្នុងនាមគ្រួសារសហគមន៍អាស៊ាន ត្រូវធ្វើយ៉ាងណា​មិនឱ្យប្រជាជនមីយ៉ាន់ម៉ា ​ណា​ម្នាក់ ​ត្រូវ​បាន​ទុកចោលឡើយ។ជាមួយគ្នានេះ ឯកឧត្តម លឹម ចុក ហ៊ុយ ​អគ្គលេខាធិការអាស៊ាន មានប្រសាសន៍ថា អាស៊ានត្រូវជួយ​គ្នា​ទៅវិញទៅមកផ្អែកលើបញ្ហាសុខភាពរបស់ប្រជាជនមីយ៉ាន់ម៉ា ដោយការចែកចាយជំនួយមនុស្ស​ធម៌​ពីដៃគូសន្ទនានានា។កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងផ្តល់​ជាវេទិកាកម្រិតខ្ពស់មួយសម្រាប់អាស៊ាន​ធ្វើការពិភាក្សា​ផ្តួច​ផ្តើម​ឱ្យមានកិច្ចសន្ទនាមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បី​ផ្តល់​នូវ​មគ្គុទេ្ទសក៍​អំពីរបៀប​ក្នុង​ការជំរុញជំនួយមនុស្សធម៌របស់អាស៊ាន​ឱ្យទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែល​កំពុង​ត្រូវការ​បំផុត​ដោយឈរលើគោលការណ៍មនុស្សធម៌ ​និងគ្មានការរើសអើង។កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែល​មាន​ការព្រម​ព្រៀងគ្នា​ទៅវិញទៅមកលើវិធីសាស្រ្ត​ ក្នុងការពង្រឹងបន្ថែមនូវការផ្តល់​ជំនួយ​មនុស្ស​ធម៌​នៅមីយ៉ាន់ម៉ា​ ដើម្បីធានាបានថា ​នឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ, ដំណោះស្រាយ​ចំពោះបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​សម្រប​សម្រួល​អាស៊ាន​សម្រាប់ជំនួយមនុស្សធម៌​ស្តីពីការគ្រប់គ្រង ​គ្រោះមហន្តរាយ និងវិធី​សាស្រ្តនានា​ដែលជួយគាំទ្រទៅ​ដល់ការផ្តល់វ៉ាក់​សាំង​បង្ការជំងឺកូវីដ-១៩ ទៅដល់សហគមន៍​នានា​នៅ​មីយ៉ាន់ម៉ាផងដែរ៕ អត្ថបទ សេក ឧត្តម

តំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ទៅពិនិត្យទីតាំង​បោះពុម្ព​សន្លឹកឆ្នោត ដើម្បី​បង្ហាញ​ពី​តម្លាភាព

2022/05/06 05:27:33 am        921
ភ្នំពេញ៖ តំណាងគណបក្សនយោបាយនានា ដែលនឹងចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ អង្គការសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន បានចុះពិនិត្យទីតាំងបោះពុម្ភសន្លឹកឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីបង្ហាញពីតម្លាភាព និងយុត្តិធម៌សម្រាប់គណបក្សទាំងអស់ ។នៅក្នុងពិធីផ្សព្វផ្សាយ ជូនដល់តំណាងគណបក្សនយោបាយ អង្គការសង្កេតការណ៍បោះឆ្នោត និង​អ្នកសារព័ត៌មាន អំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានប្រសាសន៍ថា នៅមុនពេលបោះឆ្នោត គឺគ.ជ.ប តែងតែអញ្ជើញគ្រប់ភាគី​ទាំងអស់ ដើម្បីទៅពិនិត្យ​និងសង្កេតមើលសង្វាក់​ នៃកន្លែងផលិតសន្លឹកឆ្នោត​ជាក់ស្ដែង ខណៈការ​បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ​នៅមិនដល់១ខែទៀតនោះ ។ឯកឧត្តម បានបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ​អាណត្តិទី៥នេះ មាន ១៦៥២ ឃុំ-សង្កាត់ ហើយសន្លឹកឆ្នោតត្រូវផលិតចំនួន ១ ៦៥២ប្រភេទ ទៅតាមឃុំសង្កាត់ បានន័យថា ឃុំសង្កាត់នីមួយៗ​ជាមណ្ឌលបោះឆ្នោត​ ហើយសន្លឹកឆ្នោតតាមឃុំសង្កាត់នីមួយៗ ត្រូវធ្វើ​ទៅ​តាម​ចំនួនគណបក្ស ​ដែលបានឈរបេក្ខជន ​និងតាមការចាប់លំដាប់លេខរៀង ។បើតាមឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប លើកឡើងថា នៅក្នុងការិយាល័យបោះឆ្នោត​នីមួយៗ ​គឺតួលេខនៃការបោះពុម្ភសន្លឹកឆ្នោត ​ត្រូវនឹងចំនួនបញ្ជីឈ្មោះនៅ​ក្នុងការិយាល័យ និង​បូកចំនួន ចន្លោះពី២៥ ទៅ៧៤សន្លឹក ​ហើយនៅទូទាំងប្រទេស ​សន្លឹកឆ្នោត​មានចំនួន ៩ ២០៥ ៦៨១នាក់ ​និងការិយាល័យបោះឆ្នោតមានចំនួន ​២៣ ៦០២ការិយាល័យ ហើយសម្រាប់សន្លឹងឆ្នោត​ត្រៀមបម្រុងមានចំនួន ១ ២៣៩ ០០០សន្លឹក ។គួរបញ្ជាក់ថា បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នឹងធ្វើឡើងនៅថ្ងៃទី៥​ ខែមិថុនា ឆ្នាំ២០២២ ដោយ​មាន​គណបក្សនយោបាយចំនួន១៧ ចូលរួមឈរឈ្មោះ ​ហើយគណបក្សប្រជាជនកម្ពុជា មាន​បេក្ខជនឈរ​ឈ្មោះជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់ ​ទាំង១ ៦៥២ឃុំ-សង្កាត់ ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរចិននៅព្រំដែនកូរ៉េខាងជើង សង្ឃឹមថានឹងមានទំនាក់ទំនងប្រកបដោយស្ថិតស្ថេរ
06/08/2026 08:06 PM
របាយការណ៍៖ មន្ត្រីហេសបូឡា បញ្ជាក់​ថា ក្រុមមិនមានទំនាក់ទំនងផ្ទាល់ជាមួយលោក Trump ទេ
06/08/2026 08:06 PM
EU ដាក់ទណ្ឌកម្មលើអ្នកនាំពាក្យអង្គភាពកងទ័ព​ជើង​ទឹក IRGC និងបញ្ជាការតំបន់របស់​អ៊ីរ៉ង់
06/08/2026 08:06 PM
រលកយក្សស៊ូណាមិទៅ​ដល់ជប៉ុន ក្រោយ​មាន​រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅហ្វីលីពីន
06/08/2026 08:06 PM
មនុស្ស ៣២នាក់ស្លាប់ ជាង ២០នាក់បាត់ខ្លួន ក្រោយការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ អង្រួនតំបន់ភាគខាងត្បូងហ្វីលីពីន
06/08/2026 08:06 PM
ចិននិយាយថា គោលជំហរឧបទ្វីបកូរ៉េមិនផ្លាស់ប្តូរ ខណៈលោក Xi បំពេញទស្សនកិច្ចនៅកូរ៉េខាងជើង
06/08/2026 07:06 PM
អ៊ីរ៉ង់បន្ទោសសហរដ្ឋ​អាមេរិក អំឡុងពេល​មាន​​ការ​វាយ​ប្រហារទៅ​វិញ​ទៅមក​ថ្មីៗជាមួយអ៊ីស្រាអែល
06/08/2026 07:06 PM
នាវា ១គ្រឿង កើត​អគ្គិភ័យ​ នៅឯសមុទ្រអូម៉ង់ តែ​នាវិកជនជាតិ​ឥណ្ឌា ២៤នាក់ «មានសុវត្ថិភាព»
06/08/2026 07:06 PM
សម្តេចប៉ាបជំរុញឲ្យក្រុមមេដឹកនាំបញ្ឈប់ការបែងចែក ខណៈទ្រង់ជួបជនអន្តោប្រវេសន៍ និងអ្នកគ្មានផ្ទះសម្បែងនៅអេស្ប៉ាញ
06/08/2026 07:06 PM
នគរបាលសូម៉ាលី បង្ហាញអាវុធរឹបអូសបាន ក្រោយការប៉ះទង្គិចគ្នានៅទីក្រុង Mogadishu
06/08/2026 07:06 PM