ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ
ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់៩តោន ត្រៀមធ្វើពុទ្ធាភិសេកនៅរសៀលថ្ងៃនេះ
សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ
គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ សម្រេចស្ថាបនារួចរាល់១០០%ហើយ

2022/03/25 02:25:03 pm        681
ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនារួចរាល់១០០%ហើយ។ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ គ្រោងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី៣១ ខែមីនា ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោយពីបានដាក់ឲ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នបានប្រមាណជិត១សប្តាហ៍មកនេះ៕

ខេត្តត្បូងឃ្មុំ គ្មានអ្នកស្លាប់កូវីដ-១៩ និងជាសៈស្បើយជាង ៣០០០នាក់ ​ក្នុងរយៈពេល១ខែចុង​ក្រោយនេះ

2022/03/25 01:35:21 pm        666
ត្បូងឃ្មុំ៖ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា រយៈពេល១ខែចុងក្រោយនេះ ខេត្តត្បូងឃ្មុំ គ្មានអ្នកស្លាប់ដោយសារកូវីដ-១៩នោះឡើយ និងជាសៈស្បើយជាង ៣០០០នាក់ ក្នុងចំណោមអ្នកវិជ្ជមានជាង ៤៨០០នាក់។លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបន្តទៀតថា បច្ចុប្បន្ន​ករណីឆ្លង និងស្លាប់ដោយសារមេរោគកូវីដ-១៩ មានការថយចុះ ដោយហេតុថា​ការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ គឺក្រុមការងារគ្រូពេទ្យរបស់យើងបានចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្រោចស្រព​ទៅប្រជាពលរដ្ឋតាមសហគមន៍ ​និងបានចូលរួមកាត់បន្ថយអត្រានៃការស្លាប់ ដែល​រហូតមកដល់រយៈពេល១ខែចុងក្រោយនេះ ​ខេត្តត្បូងឃ្មុំ ពុំមានអ្នកស្លាប់ដោយសារមេរោគកូវីដ-១៩នោះឡើយ។ឆ្លៀតក្នុងឱកាសនោះប្រធានមនី្ទរសុខាភិបាលខេត្តត្បូងឃ្មុំ បញ្ជាក់ថា បច្ចុប្បន្ននេះខេត្តត្បូងឃ្មុំ មាន​មណ្ឌលព្យាបាលកូវីដ-១៩ តែមួយកន្លែងប៉ុណ្ណោះ ហើយគ្រប់មនី្ទរពេទ្យបង្អែកទាំង៧ និង​មណ្ឌលសុខភាព​ក្នុងខេត្ត ត្រូវបើកដំណើរការជាធម្មតា​ ដោយចាត់ទុកអ្នកវិជ្ជមានកូវីដ១៩ ជា​អ្នកជំងឺធម្មតា​ និងត្រូវទទួលព្យាបាលគ្រប់មនី្ទរពេទ្យផងដែរ៕

រដ្ឋមន្ត្រីសុខាភិបាល ស្នើនិស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ចូលរួម​លើក​កម្ពស់​វិស័យ​សុខាភិបាល​នៅកម្ពុជា

2022/03/25 01:05:02 pm        669
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ស្នើនិសិ្សតបញ្ចប់ការសិក្សានៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ចូលរួមលើកកម្ពស់ប្រព័ន្ធសុខាភិបាល តាមរយៈការពង្រឹងគុណភាពសេវាសុខាភិបាល និងការរៀបចំសេវាសុខភាពដែលឆ្លើយតបទៅនឹងតម្រូវការប្រជាជន ដោយប្រើប្រាស់ចំណេះដឹងដែលទទួលបានពីការសិក្សានៅទីនេះ។ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់សុខភាពសាធារណៈ​ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តអេពីដេមីសាស្រ្ត បរិញ្ញាបត្រជាន់ខ្ពស់​វិទ្យាសាស្រ្តអាហារូបត្ថម្ភ ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមនី្ទរពេទ្យ ដល់និសិ្សតដែល​បញ្ចប់​ការិក្សា សរុបចំនួន៤១រូប, នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ​ម្សិលមិញនេះ។ឯកឧត្តម រដ្ឋមន្រី្ត បានលើកឡើងទៀតថា ក្រសួងសុខាភិបាល បានបង្កើតវិទ្យាស្ថានជាតិសុខភាព​សាធារណៈ ​ដើម្បីឲ្យធ្វើជាសេនាធិការមួយរបស់ក្រសួង ​លើការងារមនី្ទរពិសោធន៍ ការបណ្តុះ​បណ្តាល​ជំនាញសុខភាពសាធារណៈ ​និងការស្រាវជ្រាវ​ និងរៀបចំគោលនយោបាយសុខាភិបាល។ កន្លងមកវិទ្យាស្ថានជាតិសុខភាពសាធារណៈបានបំពេញតួនាទីរបស់ខ្លួនជាគ្រឹះស្ថាន​ឧត្តម​សិក្សា​ដោយ​បានបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញសុខភាពសាធារណៈ ប្រកបដោយ​គុណភាព ដើម្បីរួមចំណែកបង្កើនធនធានមនុស្សផ្នែក​សុខភាព​សាធារណៈនៅកម្ពុជា។ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់ថា ការបង្កើនធនធានមនុស្សក្នុងជំនាញ​សុខភាព​សាធារណៈ​នេះ ​គឺជាយុទ្ធសាស្រ្តរយៈពេលវែងមួយរបស់ក្រសួង សម្រាប់ឆ្លើយតបទៅ​នឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ​និង​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រី្ត ​ក្នុងគោលបំណង​លើកកម្ពស់​សមត្ថភាព​របស់​ប្រព័ន្ធ​សុខាភិបាល ​តាមរយៈការពង្រឹង ​និងពង្រីក​ប្រព័ន្ធ​សុខាភិបាល ​ប្រកប​ដោយចីរភាពដោយផ្តោតការ​យកចិត្តទុកដាក់ ​ជាពិសេសទៅលើគុណភាព​នៃសេវា ​និង​ការផ្តល់​សេវា​ប្រកប​ដោយ​សមធម៌៕អត្ថបទ៖ រដ្ឋា

ពលរដ្ឋសប្បាយចិត្តក្រោយស្ពានអាកាសចោមចៅបញ្ចប់ការសាងសង់ ដែលជួយកាត់បន្ថយការស្ទះចរាចរណ៍

2022/03/25 07:23:03 am        866
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅធានីភ្នំពេញ បង្ហាញការសប្បាយរីករាយចំពោះភាពរីកចម្រើន​ក្នុង​រាជធានី​ភ្នំពេញ ​ជាពិសេសស្ពានអាកាសចោមចៅ​ដែល​ទើប​បញ្ចប់​ការសាងសង់​ជាស្ថាពរ។ក្រោយពីការសាងសង់ស្ពានអាកាសចោមចៅ​សម្រេច​បាន​លទ្ធផល ១០០ភាគរយ និងគ្រោង​សម្ពាធ​ដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៣១ ​ខែមីនានេះ ​ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ ​និងរស់នៅ​ក្បែរ​ស្ពាន​អាកាសចោមចៅ ​បាន​សម្តែងក្តីរីករាយ​ចំពោះ​សមិទ្ធផល​ថ្មីរបស់​រាជរដ្ឋាភិបាល ក្រោយ​ពី​ការ​សាងសង់​ស្ពានអាកាសចោមចៅ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ​ដែល​នេះបង្ហាញ​ពី​សន្ទុះ​អភិវឌ្ឍន៍​ស្ពានអាកាសធំៗច្រើន ​ដើម្បី​បញ្ចៀស​ការ​កក​ស្ទះចរាចរណ៍។ប្រជាពលរដ្ឋ ​បានលើកឡើងថា ​ពួកគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ចំពោះការកសាង​ស្ពាន​អាកាសនេះ ​ដែលធ្វើឲ្យមាន​សោភ័ណ​ទាំងការរស់នៅ​ និងកាត់បន្ថយកកស្ទះចរាចរាណ៍​ផងដែរ។ស្ពានអាកាសចោមចៅ ​បានបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន រួមមាន ផ្លូវក្រោមដីចំនួន៣ខ្សែ៖ ខ្សែទី១ ផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ ​មកមហាវិថីសហព័ន្ធរុស្សី, ខ្សែទី២ ផ្លូវក្រោមដីភ្ជាប់​ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅ​មហាវិថីចោមចៅ ​និងខ្សែទី៣ ជាផ្លូវឯកទិសភ្ជាប់ចរាចរណ៍ពីផ្លូវជាតិ​លេខ៤​ ឆ្ពោះទៅផ្លូវជាតិលេខ៣។ដោយឡែកចំពោះស្ពានអាកាសទី១ ​ជាស្ពានអាកាសមេតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ី ទៅផ្លូវជាតិលេខ៣​ មានប្រវែង សរុប ៤០៨ម៉ែត្រ ​និងស្ពានអាកាសទី២ បំបែកចេញពីស្ពាន​អាកាសមេ ​បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថី​សហព័ន្ធរុស្ស៊ី ​ឆ្ពោះទៅមហាវិថីចោមចៅ។ស្ពាន​អាកាស​ចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ​តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលសាងសង់​ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា ​(OCIC) ហើយប្រើប្រាស់ការសាងសង់​រយៈពេល៣០ខែ ​និងចំណាយថវិការសាងសង់ប្រមាណ ២២លានដុល្លា។មកទល់ពេលបច្ចុប្បន្ន ស្ពានអាកាសក្នុងរាជធានីភ្នំពេញដែលបានសាងសង់មានចំនួន៧ រួមមាន ស្ពានអាកាសក្បាលថ្នល់ ​ស្ពានអាកាសស្ទឹងមានជ័យ ​ស្ពានអាកាស៥មករា​ ស្ពានអាកាស៧មករា ស្ពាន​អាកាសស្តុបផ្សារដីហ៊ុយ ​ស្ពានអាកាសចោមចៅ ​ និងស្ពានអាកាសឬស្សីកែវ ដែលកំពុង​ដំណើរ​ការសាងសង់ ខណៈរដ្ឋបាលរាជធានីភ្នំពេញ​ ក៏កំពុងសិក្សាគម្រោងសាងសង់​ស្ពានអាកាស​នៅចំនុបស្តុបផ្សារស៊ិនជូរីផ្លាហ្សាតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី៕ អត្ថបទ៖ ឧត្តម

ទេសរដ្ឋមន្រ្តី លី ធុជ៖ ការងារបោសសម្អាតមីនតម្រូវឲ្យមានជំនាញ និងវិន័យខ្ពស់ ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់ដល់អាយុជីវិត

2022/03/25 04:38:24 am        515
កំពង់ស្ពឺ៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន មានប្រសាសន៍ថា ការងារបោសសម្អាតមីនតម្រូវឲ្យមានជំនាញខ្ពស់វិន័យខ្ពស់ និងនិតីវិធីច្បាស់លាស់ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងពេលប្រតិបត្តិការ ។ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញ​បច្ចេកវិទ្យាគ្រប់គ្រងព័ត៌មាន​វិស័យ​សកម្មភាពមីន នៅវិទ្យាស្ថានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង​កម្លំាង​រក្សាសន្តិភាព បោស​សម្អាតមីន ​និងកាកសំណល់សង្រ្គាម ​(NPMEC) ​នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ។វគ្គហ្វឹកហ្វឺននេះ បានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិ NPMEC សហការ​ជាមួយ​ក្រុម​គ្រូបង្គោល​មកពីអាជ្ញាធរមីន ​និងសិក្ខាកាមជានាយទាហាន ​នាយទាហានរង ពលទាហាន មកពី​មជ្ឈមណ្ឌលជាតិ NPMEC, វិស្វកម្មក្រសួងកាពារជាតិ, ​វិស្វកម្មអគ្គបញ្ជាការដ្ឋាន, វិស្វកម្មទ័ព​ជើងគោក, បញ្ជាការដ្ឋានទ័ពជើងទឹក ​និងបញ្ជាការដ្ឋានទ័ពជើងគោក។ឯកឧត្តម ទេសរដ្ឋមន្រ្តី ​បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ​និង ការ​ដឹកនាំ​របស់ នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី ​អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយក​មជ្ឈមណ្ឌលជាតិ NPMEC ​និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានសម្រេចនូវសមិទ្ធផល​ជា​ប្រវត្តិ​សាស្ត្រ និងនាំមកនូវកិត្តិយសកេរ្តិ៍ឈ្មោះជូន​ជាតិមាតុភូមិលើឆាកអន្តរជាតិ ក្នុងការ​ចូលរួមថែ​រក្សា​សន្តិភាពនៅតំបន់ ​និងពិភពលោក​ ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ក្រោមការដឹកនាំ​ប្រកប​ដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាស្ថាបនិក​សន្តិភាព​នៅកម្ពុជា។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដើម្បីទទួលបានសុខសន្តិភាព ជូនជាតិមាតុភូមិ សម្តេចតេជោ ​បានពលីសាច់ស្រស់ ឈាមស្រស់ ​បញ្ចប់សង្រ្គាមរ៉ាំរ៉ៃ ព្រមទាំងបាន​កសាង​នូវ​ឱកាស​យ៉ាងច្រើន​សន្ធឹកសន្ទាប់ ​និងគ្មានដែនកំណត់ជូនជាតិមាតុភូមិ ​និង​ប្រជាជនកម្ពុជា​ទាំងអស់ សម្រាប់​ក្មេងៗ​ជំនាន់ក្រោយ ​ក្នុងនោះការងារបោសសម្អាតមីន គឺជាការងារមួយយ៉ាងសំខាន់​ក្រោយបញ្ចប់​សង្រ្គាម ​បានចូលរួមចំណែកដល់កិច្ចគាំពារសុខសន្តិភាព​ និង​ការ​អភិវឌ្ឍប្រទេសជាតិ ប៉ុន្តែ​ការងារ​បោសសម្អាតមីននេះ ​តម្រូវឲ្យមានជំនាញខ្ពស់​ វិន័យខ្ពស់ ​នីតិវិធីច្បាស់លាស់ និង​ប្រតិបត្តិការប្រកប​ដោយប្រសិទ្ធភាពខ្ពស់ ដែលរាល់ការធ្វេសប្រហែស ឬមិនបានយកចិត្តទុកដាក់ណាមួយ នឹង​នាំអោយ​ មានគ្រោះថ្នាក់ដល់អាយុជីវិត។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់កងទ័ពជើងគោក ដែល​បានចូលរួមយ៉ាងសកម្មជាកម្លាំងបោសសម្អាតមីន/គ្រាប់ចាប់តាំងពីឆ្នាំ១៩៧៩ ដើម្បីផ្តល់​សុវត្ថិភាព​ដល់ប្រជាជន ដែលបានវិលត្រលប់ពីរបស់ប្រល័យពូជសាស្ត្រ ​និង​ពីសេចក្តីស្លាប់​ ហើយ កង​ទ័ពជើងគោក ​នឹងចាប់ផ្តើមចូលរួមជាកងកម្លាំង​បោសសម្អាតមីន/គ្រាប់មនុស្សធម៌ ដោយ​សហការជាមួយ​អាជ្ញាធរមីន ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីន​ឲ្យអស់ត្រឹមឆ្នាំ២០២៥​ផងដែរ៕

អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា៖ រាជរដ្ឋាភិបានតែងតែយកចិត្តទុក​ដាក់​ចំពោះ​អតីត​យុទ្ធជនគ្រប់រូប

2022/03/25 04:36:04 am        470
កំពត៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបានតែងតែបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគ្រប់រូប មិនដែលបោះបង់នរណាម្នាក់ចោលឡើយ។ថ្លែងក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្តកំពត ចំនួនប្រមាណ៥០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ ឯកឧត្តម គន់ គីម ​បានបញ្ជាក់ថា រាជរដ្ឋាភិបានតែងតែបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន​គ្រប់រូបជាប្រចាំ ដូចជា ការផ្តល់​ដីសម្បទានសង្គម​ និងការសាងសង់ផ្ទះ ​ការផ្តល់របបសន្តិសុខសង្គម ដោយពិនិត្យសុខភាព​ឥតគិតថ្លៃ ​និងប្រាក់សោធននិវត្តន៍ជារៀងខែ៕

ស.ស.យ.ក កំពុងចូលរួមអភិវឌ្ឍន៍ផ្នែកឌីជីថល ដល់​សិស្ស​និស្សិត​នៅ​គ្រឹះស្ថាន​ឧត្តមសិក្សា

2022/03/25 11:07:48 am        488
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន បាននឹងកំពុងចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធិភាពផ្នែកឌីជីថល ដល់សិស្សនិស្សិត ​នៅតាមគ្រឹះស្ថានឧត្តមសិក្សា​ ឆ្លើយតបតម្រូវការទីផ្សារការងារ រួមទាំងកា​របណ្ដុះយុវជនឲ្យចូលរួមក្នុងសកម្មភាពនយោបាយ ​និងអភិវឌ្ឍន៍​ប្រទេសជាតិ ។នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) ​នៃសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស សុខា ប្រធាន ក.យ.គ និងជាអនុប្រធាន ស.ស.យ.ក មានប្រសាសន៍ថា​ ក.យ.គ ​បានរិះរកគ្រប់មធ្យោបាយ​ បំពេញបេសកកម្មរបស់ខ្លួន ឱ្យសម្រេច​បាន​ជោគជ័យ ​ដូចជាប្រជុំ ​និងដោះស្រាយបញ្ហាតាមប្រព័ន្ធអនឡាញ ការបង្កើតឱ្យមានរចនា​សម្ព័ន្ធ​មួយ​ច្បាស់លាស់ ​ការបង្កើតឱ្យមានបទប្បញ្ញត្តិ និងឯកសារផ្លូវការនានាជាមូលដ្ឋាន នៃការដឹកនាំ​គ្រប់គ្រង ការប្រមូលផ្តុំនូវធនធានមនុស្សដែលមានគុណវុឌ្ឍសមត្ថភាព និងបទពិសោធល្អៗ ដើម្បី​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ ។ឯកឧត្តម បន្តថា ក.យ.គ បានដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដែលមានលក្ខណៈ​ជាក់លាក់​ អាចអនុវត្តបាន​ស្របទៅតាមធនធានដែលមាន ​សម្រាប់ជាត្រីវិស័យតម្រង់ទិសការងារ ហើយ​នឹងបន្តពិភាក្សា ​និងអនុវត្តលើកកម្ពស់​ប្រសិទ្ធិភាពការងារ របស់ក្រុមប្រឹក្សាយុវជន​គ្រឹះស្ថាន​ឧត្តមសិក្សា, ការចូលរួមរបស់យុវជន​ នៅក្នុងការងារនយោបាយ ការងារដឹកនាំ និងការអភិវឌ្ឍន៍​ប្រទេសជាតិ, ការអភិវឌ្ឍសមត្ថភាពយុវជនក្នុងសម័យឌីជីថល ឲ្យឆ្លើយតបទៅនឹងតម្រូវការ​ទីផ្សារ​ការងារ, ជំរុញ​និងលើកទឹកចិត្តយុវជន​ ឲ្យចូលរួមគ្រប់សកម្មភាព របស់សហភាពសហព័ន្ធ​យុវជន​កម្ពុជា ។ ឯកឧត្តម ឯក មនោសែន អនុប្រធាន ក.យ.គ លើកឡើងថា ឆ្នាំ២០២១ ក.យ.គ ទោះជួបបញ្ហាវិបត្តិ​ជំងឺកូវីដ-១៩ បានអនុវត្តសម្រេចនូវលទ្ធផលការងារសំខាន់ៗមួយចំនួន ក្នុងនោះបានបង្កើត​កិច្ច​សហការល្អ ​និងទទួលការគាំទ្រយ៉ាងខ្លាំង​ពីក្រសួងអាណាព្យាបាល នៃគ្រឹះស្ថានឧត្តមសិក្សា​ទាំង​អស់, បានសហការល្អ និងទទួល​ការគាំទ្រយ៉ាងសកម្ម ​ពីគណៈគ្រប់គ្រង​គ្រឹះស្ថានសិក្សារដ្ឋ និង​ឯកជន​ ព្រមទាំងគ្រឹះស្ថានសិក្សាផ្នែកគរុកោសល្យ ។ឯកឧត្តម បន្តថា បានសម្រេច និងប្រកាសទទួលស្គាល់ជាផ្លូវការសមាសភាព​គណៈដឹកនាំ​ចលនា​យុវជនស្ម័គ្រចិត្ត និង​ក្រុមការងារយុវជន ស.ស.យ.ក ប្រចាំគ្រឹះស្ថាន​ឧត្តមសិក្សារដ្ឋ ​និងឯកជន ចំនួន១១៤ ស្មើនឹង៩៦% នៃគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលមានធនធានមនុស្ស​ជាកម្លាំង​ប្រតិបត្តិករសរុបជាង ២ពាន់នាក់ ដោយយុវជនទាំងនោះ ​ក៏បានចាប់ផ្ដើមធ្វើសកម្មភាពជាបណ្តើរៗ ផ្សព្វផ្សាយ ​និង​បញ្ជ្រាប​ដល់​យុវជនជានិស្សិត ​និងគរុសិស្សឱ្យបានយល់ដឹងអំពីគោល​បំណង​បេសកកម្ម ​និង​អត្ថប្រយោជន៍​ការចូលរួមធ្វើសកម្មភាព ​និង​ជាសមាជិក ស.ស.យ.ក ៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្តេចតេជោ អំពាវនាវដល់អាជ្ញាធរកុំមើលបំណាំគ្នា​ចំពោះ​បទល្មើស​ដែល​កើត​ឡើងចំ​ព្រំប្រទល់​រដ្ឋបាល

2022/03/25 10:49:34 am        484
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវឲ្យអាជ្ញាធរទាំងអស់ កុំឲ្យមើលបំណាំគ្នា ពេលកើតបទល្មើសនានា ជាពិសេសបញ្ហាគ្រឿងញៀន និងចោរកម្ម នៅចំព្រំប្រទល់រដ្ឋបាលរបស់ខ្លួន ដែលបញ្ហានេះ តែងតែកើតឡើង ហើយគ្មានវិធានការ។ថ្លែងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥ គីឡូម៉ែត្រ ចាប់ពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោម​ហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាល​ នៃសាធារណរដ្ឋប្រជាមានិតចិន​ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ​សម្តេចតេជោ ហ៊ុន សែន បាន​លើកឡើងថា​ អាជ្ញាធរ​គប្បី​មាន​ការប្រុងប្រយ័ត្នឲ្យ​មែនទែន​ចំពោះតំបន់ព្រំប្រទល់រដ្ឋបាលនៃការគ្រប់គ្រង ​ដែលអាជ្ញាធរតែងមើលបំណាំគ្នា ហើយ​បទល្មើស​គ្រឿងញៀន ​និងចោរកម្មតែងតែ​កើតមាន ហើយពុំមានវិធានការ ដែលបញ្ហានេះ​នឹងនាំឲ្យ​ប៉ះពាល់ខ្លាំង​ដល់​សន្តិសុខសង្គម ដោយសារតែអាជ្ញាធររៀងៗ​គ្នាន​ការ​សហការគ្នា​ឲ្យ​បាន​ច្បាស់លាស់៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ឆ្នាំ២០២៣តទៅទៀត

2022/03/25 10:12:24 am        2951
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ​ផ្លូវជាតិលេខ៥១ប្រវែងជាង៣០ គីឡូម៉ែត្រ នាព្រឹកថ្ងៃទី២៥មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសជាសាធារណៈថា សម្ដេចនឹងនៅធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី​សម្រាប់ឆ្នាំ២០២៣ ជាបន្តទៀត ដើម្បីធានានាដល់ការការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឲ្យបានគង់វង្ស និងរីកចម្រើនរុងរឿង។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដែលសម្ដេចបានប្រកាសបន្តធ្វើជានាយករដ្ឋមន្ត្រី​សម្រាប់អាណត្តិឆ្នាំ ២០២៣ជាបន្តទៅទៀតនេះ មិនបានសេចក្តីថា សម្ដេចមិនទុកចិត្តសម្រាប់អ្នកបន្តវេនតំណែងជានាយករដ្ឋមន្ត្រីវ័យក្មេង ដែលសម្តេចបានមានប្រសាសន៍ចង់សំដៅទៅលើកូនប្រុសរបស់សម្តេចនោះឡើយ។សម្ដេចបញ្ជាក់ដែរ សម្រាប់ការរៀបចំមន្ត្រីបន្តវេនទៅមុខទៀត កុំចាំបាច់សួរថាអាយុប៉ុន្មាន? សំខាន់បំផុតនៅត្រង់ថាតើគេធ្វើបានឬអត់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្មេងក៏ត្រូវតែយល់អំពី​មនុស្សចាស់។ ក្មេងមានចំណេះដឹង ក៏ប៉ុន្តែខ្វះបទពិសោធន៍ ឯមនុស្សចាស់ខ្វះចំណេះដឹង ប៉ុន្តែសម្បូរពិសោធន៍៕​

សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាពគឺជាឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍ

2022/03/25 02:24:31 am        309
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សន្តិភាព គឺជាឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍ ដូច្នេះត្រូវតែនាំគ្នាថែរក្សាសន្តិភាព​ដែលរកបានដោយលំបាកនេះឱ្យគង់វង្ស។ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែងជាង៣០គីឡូម៉ែត្រ តភ្ជាប់ពីឧត្តុង្គទៅថ្នល់ទទឹងផ្លូវជាតិលេខ៤ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បន្ទាប់ពីសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន លោកប្រធានាធិបតី អ៊ុយក្រែន បាននិយាយថា សន្តិភាព គឺជាអាទិភាពខ្ពស់បំផុត ដោយពាក្យពេចន៍នេះ ក៏ជាអ្វីដែលសម្តេចដែលតែងតែនិយាយជាញយៗថា សន្តិភាព គឺជាអាទិភាពខ្ពស់បំផុតរបស់កម្ពុជា។សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប្រហែលជានឹងមិនឆាប់ចប់​នោះទេ បើទោះបីជាសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការ​សហប្រជាជាតិ​បានសម្រេចម្ដងហើយ​ម្ដងទៀតក៏ដោយ ។សម្រាប់កម្ពុជារបស់យើងមកដល់ពេលនេះហើយ យើងមិនទាន់បំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះអស់នៅឡើយទេ។ ចំណុចអស់ទាំងនេះហើយបានជាសម្ដេចនៅតែនិយាយម្ដងហើយម្ដងទៀតដោយគ្មានញញើតញញើម ហើយគ្មានអ្វីដែលត្រូវខ្លាចក្នុងការនិយាយនោះទេ អ្នកដែលចង់បង្កសង្គ្រាម គឺសង្រ្គាមនឹងងាយផ្ទុះ ប៉ុន្តែការពន្លត់សង្គ្រាមជារឿងលំបាកព្រោះសម្ដេចបានប្រើប្រាស់ជីវិតរបស់សម្ដេចជាងពាក់កណ្ដាលជីវិតហើយដើម្បីបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេច ម៉ែន សំអន ប្រារព្ធកិច្ចបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅប្រាសាទនាគព័ន្ធ
09/07/2025 08:09 PM
សម្តេចធិបតី៖ សុខុមាលភាពកងទ័ពទាំង១៨នាក់ ដែលថៃចាប់ទៅគឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ
09/07/2025 08:09 PM
រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តព្រះពុទ្ធមានបុណ្យ
09/07/2025 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី
09/07/2025 06:09 PM
ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រសួងមុខងារសាធារណៈបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈរួចរាល់ធ្វើប្រតិបត្តិការជំរឿនមន្ត្រីជាក់ស្តែងសម្រេចលទ្ធផលជូនរាជរដ្ឋាភិបាល
09/07/2025 05:09 PM
ទឹកជំនន់នៅនីហ្សេរីយ៉ា បានសម្លាប់មនុស្សលើសពី ២៣០នាក់ ដោយជាង ១០០នាក់ នៅតែបាត់ខ្លួន
09/07/2025 05:09 PM
ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន
09/07/2025 05:09 PM
ពលរដ្ឋអាមេរិកជាង ២៥លាននាក់ ស្ថិតក្រោមការព្រមាន ខណៈអាកាសធាតុធ្ងន់ធ្ងរវាយប្រហារភាគឦសាន
09/07/2025 05:09 PM
សម្ដេចធិបតី អបអរលោក Anutin ក្លាយជានាយករដ្ឋមន្ត្រីថៃថ្មី ខណៈកម្ពុជារងចាំធ្វើការជាមួយគ្នាស្ដារទំនាក់ទំនង និងសន្តិភាពប្រទេសទាំងពីរឡើងវិញ
09/07/2025 04:09 PM
[UPDATE] នាយករដ្ឋមន្ត្រីជប៉ុន Ishiba បានចេញមកប្រកាសថា លោកសម្រេចចិត្តចុះពីតំណែងហើយ
09/07/2025 04:09 PM