សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ
ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់៩តោន ត្រៀមធ្វើពុទ្ធាភិសេកនៅរសៀលថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

អាណាព្យាបាលសម្រុកនាំកុមារអាយុក្រោម៥ឆ្នាំទៅចាក់វ៉ាក់សាំងដូសទី២

2022/03/23 12:25:09 pm        911
ភ្នំពេញ៖ ដំណើរការចាក់វ៉ាក់សាំងដូសទី២ ជូនកុមារអាយុពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ នៅរាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តនពីថ្ងៃនេះតទៅ ខណៈអាណាព្យាបាលសម្រុកនាំកូនៗ ទៅចាក់វ៉ាក់សាំង តាមការកំណត់របស់គ្រូពេទ្យ។អាណាព្យាបាលរស់នៅរាជធានីភ្នំពេញ នាំកុមារមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ នៅថ្ងៃទី២៣ ខែមីនានេះ បានប្រាប់BTVឱ្យដឹងថា​បន្ទាប់ពីកូនៗដែលមានអាយុពី៣ឆ្នាំដល់ក្រោម៥ឆ្នាំ ចាក់វ៉ាក់សាំងដូសទី២រួចរាល់ហើយ បន្ថយការព្រួយបារម្ភឆ្លងជំងឺកូវីដ-១៩ ពេលពួកគេនៅសាលារៀន និងដើរលេងនៅកន្លែងផ្សេងៗ។ លើសពីនេះ ពួគគេបានអគុណចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបាន​ស្វះស្វែងរកវ៉ាក់សាំងកូវីដ-១៩មកចាក់ជូនពលរដ្ឋអាយុពី៣ឆ្នាំឡើង ​ដោយឥតគិតថ្លៃ ហើយពួកគេ​គាំទ្រ​យ៉ាងពេញទំហឹង ​ដល់គណបក្សប្រជាជនកម្ពុជា​បន្តដឹកនាំប្រទេសទៀត។យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ ប្រភេទ​ Sinovac ដូសទី២ ជូនកុមារអាយុពី៣ឆ្នាំ ដល់ ក្រោម៥ឆ្នាំ ​នៅក្នុងប្រទេសកម្ពុជា​ ចាប់ផ្តើមអនុវត្តពីថ្ងៃទី២៣​ ខែកុម្ភៈ ឆ្នាំ២០២២ ហើយការចាក់​ដូសទី២ ​ត្រូវមានគម្លាត១ខែ ​បន្ទាប់ពីចាក់ដូសទី១រួចរាល់។ ​ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺ​ដើម្បីបង្កើតអង់ទីគ័រទប់​ ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩​ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង។បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដ-១៩ បានជាង៤៤លានដូស ​រាប់​បញ្ជូល​ទាំងការបញ្ជាទិញពី​ប្រទេសចិន ​ជំនួយតាមរយៈយន្តការកូវ៉ាក់​ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត សម្រាប់ប្រើប្រាស់ក្នុង ​យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋពីដូសទី១ ដល់ដូសទី៤៕អត្ថបទ៖ សោភ័ណ 

កម្ពុជា ប្រកាន់ខ្ជាប់ភាពមិនលម្អៀងនិងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា

2022/03/23 12:18:55 pm        515
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអះអាងថា កម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវភាពមិនលម្អៀង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា និងបន្តអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ប្រកាន់ភាព ស្ងប់ស្កាត់ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួន។ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា ដើម្បី ស្វែងរកដំណោះស្រាយទៅលើបញ្ហានានា ដែលកំពុងប្រឈម ទាំងអំពើហិង្សា និងជំនួយមនុស្សធម៌ នោះ ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា មានប្រសាសន៍ថា តាមរយៈទស្សនកិច្ចលើកដំបូងនេះ ​គឺដើម្បីតាមដាន និង​ពិនិត្យការ​ជឿនលឿន​ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន ​កាលពីអំ​ឡុងខែមករា​ ឆ្នាំ២០២២។ឯកឧត្តម បានប្តេជ្ញាជាថ្មីថា កម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចភាពមិនលម្អៀង ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង និងអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ាឡើយ។ទន្ទឹមគ្នានេះ ក្រៅពីការស្នើបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា ​ឯកឧត្តម ប្រាក់ សុខុន ​បានបញ្ជាក់ថា បញ្ហា​ជំនួយមនុស្សធម៌សម្រាប់ចែកជូនប្រជាជនមីយ៉ាន់ម៉ា ​ក៏ជាជំហានសំខាន់ ក្នុង​ឋានៈជា​ប្រេសិតពិសេស ដើម្បីពិចារណាដាក់​បញ្ជូល​ទៅក្នុងកិច្ចប្រជុំពិ​គ្រោះយោបល់​ក្នុងបំណាច់​ខែមេសាខាង​មុខនេះ។យ៉ាងណាមិញ ជុំវិញបញ្ហានៅមីយ៉ាន់ម៉ា ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងជាថ្មីថា នឹងមិន អាច​បញ្ចប់បានតាមរយៈទស្សនកិច្ចមួយថ្ងៃ​ ឬមួយខែ​ និងមួយឆ្នាំបានឡើយ​ ដោយសារមីយ៉ាន់ម៉ា ជាប្រទេស​បានប្រឈមការវាយប្រហារគ្នារវាងយោធា ​និងក្រុមប្រដាប់អាវុធ​ ដែលមកទល់ពេលនេះ មានរយៈពេលជាង៧០ឆ្នាំមកហើយ។ក្នុងឋានៈប្រេសិតពិសេសរបស់ប្រធានអាស៊ាន ឯកឧត្តម ប្រាក់ សុខុន បន្ថែមថា ទស្សនកិច្ច​លើកដំបូងនេះ​ បានបើកផ្លូវឲ្យមានការស្នើផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ស្តីពីការ​បញ្ចប់​អំពើហិង្សា ក៏ដូចជា​ ការអត់ធ្មត់​ឱ្យបានខ្ពស់បំផុតពីគ្រប់ភាគីទាំងអស់ និង​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌ ​ដោយមានការគាំទ្រ ​ក៏ដូចជាសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន និង​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​ ដើម្បីឈាន ​ទៅរកជំនួយមនុស្សធម៌ ​និងការគ្រប់គ្រងគ្រោះមហន្តរាយ និង​លើកទឹកចិត្តឱ្យមានកិច្ចពិគ្រោះយោបល់ រួម ​ទាំងកិច្ចសន្ទនានយោបាយ ក្នុងចំណោមភាគីពាក់ព័ន្ធ​ទាំងអស់ផងដែរ៕​អត្ថបទ៖ សេក ឧត្តម 

កម្លាំងមួកខៀវកម្ពុជាមួយកងធំថ្មីទៀត ត្រៀមបញ្ជូនចូលរួមបេសកកម្មនៅអាហ្វ្រឹកកណ្តាល

2022/03/23 11:39:45 am        537
ភ្នំពេញ៖ ក្រុមមន្ត្រី៤រូបមកទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិUNនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិច បាននឹងកំពុងប្រើប្រាស់ពេលចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី ២៥ខែមីនា នៅកម្ពុជា ដើម្បីធ្វើការងារត្រួតពិនិត្យ និងវាយតម្លៃការរៀបចំមធ្យោបាយសម្ភារៈគ្រឿងបំពាក់កងកម្ទេចគ្រឿងផ្ទុះ និងវាយតម្លៃសមត្ថភាពកងកម្ទេចគ្រឿងផ្ទុះកម្ពុជាមួយកងថ្មី ដើម្បីស្នើបញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពUNនៅសាធារណរដ្ឋអាហ្វឹ្រកកណ្តាល។បន្ទាប់ពីចុះត្រួតពិនិត្យសំភារៈគ្រឿងបំពេញ និងការហ្វឹកហ្វឺនបង្ហាញសមត្ថភាព​កងកម្ទេច​គ្រឿង​ផ្ទុះ១កងធំ ​នៅសាលាហ្វឹកហ្វឺកហ្វឺនACO​ ខេត្តកំពង់ស្ពឺ លោក Adler Cardoso Ferreira ប្រធាន​ក្រុម​ការងារផ្នែករក្សាសន្តិភា​ពមកពីស្នាក់កណ្តាលអង្គការសហប្រជាជាតិ បានថ្លែងកោតសរសើរកង​កម្លាំង​កម្ទេច​គ្រឿងផ្ទុះEODកម្ពុជា ដែលជាកងថ្មីមានសមត្ថភាពជំនាញវិជ្ជាជីវៈ និងចេះប្រើប្រាស់​សំភារៈ​គ្រឿង​បំពាក់កម្ទេច​គ្រឿងផ្ទុះច្បាស់លាស់ ​ស្របតាម​លក្ខខ័ណ្ឌ​តម្រូវការ​របស់​អង្គការ​សហប្រជាជាតិUN។បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់​ប្រាប់BTV នៅថ្ងៃទី២៣ ខែមីនានេះថា កងថ្មី ​ដែលជាកងកម្ទេចគ្រឿងផ្ទុះEOD សរុប​មានចំនួន ៩៨នាក់ ក្នុងនោះ មានកងកម្លាំងគាំទ្រថ្នាក់ជាតិចំនួន ៣នាក់ផងដែរនោះ​ ត្រូវបាន ក្រុមមន្ត្រីមកពី UN ចំនួន៤រូប​ ធ្វើការត្រួតពិនិត្យ និងវាយតម្លៃសមត្ថភាពជំនាញវិជ្ជាជីវៈប្រើប្រាស់​សំភារៈកំទិច​គ្រឿងផ្ទុះ EOD និងត្រួតពិនិត្យសំភារៈគ្រឿងបំពាក់នានា ​ធ្វើរបាយការណ៍​រាយការណ៍​បញ្ជូន​ទៅ​ស្នាក់កណ្តាលUN ដើម្បីរៀបចំកងEODថ្មី ១កងនេះ បញ្ជូនទៅបំពេញបេសកកម្មថែរក្សា​សន្តិភាព​UN រដ្ឋធានី ប៊ែងហ្គី សាធារណរដ្ឋអាហ្វ្រឹកកណ្តាលបន្ថែមទៀត នៅក្នុងអំឡុងត្រីមាសទី៣ ក្នុងឆ្នាំ២០២២នេះ។នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក្នុងនាមជាអនុប្រធានគណៈកម្មាធិការជាតិ​សម្របសម្រួលការ​បញ្ជូន​កងកម្លាំងរក្សាសន្តិភាព បានថ្លែងថា កម្ពុជា បានបញ្ជូនទ័ពមួកខៀវទៅបំពេញ​បេសកកម្ម​រក្សាសន្តិភាពUN ​នៅតំបន់BRIA ​សាធារណៈរដ្ឋអាហ្វ្រឹកកណ្តាលលើកដំបូងនៅឆ្នាំ២០១៥ មកដល់​ឆ្នាំ២០២២ គឺកម្ពុជា បាន​បញ្ជូនទ័ពមួកខៀវប្តូរវេន​ប្រចាំឆ្នាំ ១ឆ្នាំម្តងមាន​ចំនួនជាង ២០០នាក់​បានចំនួន៨លើក ​។ ដោយឡែកការបញ្ជូនប្តូរវេនលើកទី៨ក្នុងឆ្នាំ២០២២នេះ ​ភាគីUN ​បានស្នើកម្ពុជា បន្ថែមកងកម្លាំងចំនួន ១៥នាក់បន្ថែមទៀត ​ដើម្បីពង្រឹក​បេសកកម្មដូចជា ​សាងសង់​សំណង់​ផ្តេក សាងសង់សំណង់បញ្ឈរ ដោះមីន កំទិចគ្រឿង​យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ​ ជីក​អណ្តូងទឹក ជួយ​ជនស៊ីវិល​ផ្នែក​មនុស្សធម៌​ និងការពារជនស៊ីវិល ​នៅតំបន់មានជម្លោះសង្គ្រាមនៅតំបន់ BRIAជាដើម។សូមបញ្ជាក់ថា កម្ពុជា ​គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២២នេះបាន​បញ្ជូន​កង​កម្លាំង​សរុប​ជាង ៨០០០នាក់ ​ក្នុងនោះ​មាន​នារីចំនួន​ ៥២៨នាក់​ ទៅកាន់បេសកកម្មចំនួន១១ ក្នុង​ប្រទេស​ចំនួន ៩ប្រទេស ។ ដោយឡែកនៅក្នុងឆ្នាំ២០២២នេះ កម្ពុជា ​មានកងទ័ពមួកខៀវចំនួនជិត ៨០០នាក់​កំពុង​បំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសចំនួន ៤រួមមាន៖ ប្រទេសស៊ូដង់ខាងត្បូង លីបង់​ អាហ្រ្វឹកកណ្តាល​ និងប្រទេសម៉ាលី៕អត្ថបទ ស៊ុមសុខជា

រដ្ឋមន្រ្តីពាណិជ្ជកម្ម ជំរុញមន្រ្តីពាក់ព័ន្ធបន្តការអនុវត្តការងារលើកកម្ពស់ហាឡាល

2022/03/23 11:07:51 am        297
ភ្នំពេញ៖ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី១ ក្រោមវត្តមានឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន ដើម្បីណែនាំអំពីសមាសភាពគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាដែលទើបតែងតាំងថ្មី និងពិនិត្យរបាយការណ៍របស់លេខាធិការដ្ឋាន ប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ព្រមទាំងកំណត់ផែនការសកម្មភាពដែលត្រូវអនុវត្តបន្ត។តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី២២ មីនាឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស​ និងជាអនុប្រធាន ព្រមទាំង​សមាជិក​ជាច្រើន​រូបផ្សេងទៀត ​ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញ​និងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេស ជា​ពិសេសក្រុមឯកទេសផលិតផលហាឡាល ​និងមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង​ និងបង្ក្រាបការក្លែងបន្លំ បន្តនិរន្តរភាពកិច្ចការហាឡាល​នៅកម្ពុជាឱ្យកាន់​តែ​មាន​ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត​ ដើម្បី​ទទួលបាននូវការគាំទ្រ ​និងទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន។ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញបន្តអនុវត្តការងារអាទិ៍ភាពមួយចំនួន​ រួមមាន បន្តពង្រឹងគុណភាព​ការ​ផ្តល់​សេវា និង​ជំរុញការស្នើសុំវិញ្ញាបនបត្រ​បញ្ជាក់បច្ចេកទេស​ស្តង់ដារ​ផលិតផល​ហាឡាលកម្ពុជា និង​ការយកកម្រៃសេវាសាធារណៈលើកិច្ចការចុះបញ្ជី ​និងវិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេសស្តង់ដារ​ផលិតផលហាឡាលកម្ពុជា។បន្ថែមពីលើនេះ ជំរុញលើកកម្ពស់ទំនុកចិត្តលើការប្រើប្រាស់ស្លាក​សញ្ញា​ហាឡាល​កម្ពុជា តាម​រយៈការ​ជំរុញ​ការអនុវត្តច្បាប់ ​និង​បទប្បញ្ញត្តិ​បច្ចេកទេស​ពាក់ព័ន្ធ​ដោយ​ទន់ភ្លន់ ប្រកប​ដោយ​ជំនាញ​និងវិជ្ជាជីវៈ និងជំរុញការលើកកម្ពស់ការយល់​ដឹងជាសាធារណៈអំពីកិច្ចការ​ហាឡាល។ឯកឧត្តម ​ប៉ាន សូរស័ក្តិ ​បានបញ្ជាក់ជូនអង្គប្រជុំថា​ កិច្ចការហាឡាល គឺជាប្រធានបទដ៏សំខាន់​ដែល​រដ្ឋាភិបាលកម្ពុជា ​បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ​ដោយក្នុងនោះ ​ផលិតផលហាឡាល មិនត្រឹម​តែមានតម្រូវការខ្ពស់​សម្រាប់ប្រទេស​ដែលកាន់​សាសនា​ឥស្លាមប៉ុណ្ណោះទេ ប៉ុន្តែ​សម្រាប់ប្រទេសដទៃទៀត ​ក៏មានតម្រូវការផលិតផលហាឡាលផងដែរ ​ដោយ​សារ​ពាក្យថា “ហាឡាល” គឺសំដៅលើភាពស្អាត​ ឬអនាម័យខ្ពស់​ ដែលធ្វើការផលិតដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិឥស្លាម។តាមការលើកឡើងរបស់ឯកឧត្តម ផាន អូន អគ្គនាយក​ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង ​និងបង្រ្កាបការក្លែងបន្លំ ​រហូតមកដល់បច្ចុប្បន្ននេះ កិច្ចការវិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​ស្តង់ដារ​ផលិតផលហាឡាលកម្ពុជា ​សម្រេចបាននូវការទទួលពាក្យស្នើសុំចំនួន ​២២១ ពាក្យស្នើសុំបានចេញវិញ្ញាប​នបត្រ​ចំនួន ១៩៦​ វិញ្ញាបនបត្រ​មាន ​១០០ក្រុមហ៊ុន​ សហគ្រាស សិប្បកម្ម ​និងអាហារដ្ឋាន ​ស្មើនឹងផលិតផលចំនួន​ ៦១៩មុខទំនិញ៕ អត្ថបទ៖ ឈិត បូរ៉ាវី

គ.ជ.ប លុបបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់បក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ពាក់ព័ន្ធករណីក្លែងឯកសារ

2022/03/23 10:02:04 am        358
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបបេក្ខជនឈរឈ្មោះបោះឆ្នោត នៃគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ពាក់ព័ន្ធករណីក្លែងឯកសារ ដែលឲ្យអ្នកផ្សេងបំពេញ និងចុះហត្ថលេខាជំនួស ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពី​លទ្ធផល​សវនាការជាសាធារណៈ ដោះស្រាយពាក្យបណ្ដឹងបដិសេធបញ្ជីបេក្ខជន នៃគណបក្សភ្លើងទៀន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីទទួលបណ្ដឹងរបស់ពលរដ្ឋឈ្មោះ ម៉ៅ មុន្នី បានឆ្លើយនៅក្នុងសវនាការ គឺឈ្មោះបេក្ខជន ៤រូប ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន នៅ​សង្កាត់ទួលស្វាយព្រៃ១ ពួកគេមិនបានសរសេរ និងផ្ដិតមេដៃ ឬចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជន នៃគណបក្សមួយនេះ ។សេចក្តីប្រកាសព័ត៌មាន បានបន្តថា តាមការឆ្លើយរបស់លោក យ៉ែម សារ៉ាក់ តំណាង​គណបក្ស​ភ្លើងទៀន​ ក្នុងសវនាការបានទទួលស្គាល់ថា ​បេក្ខជនទាំង៤រូបខាងលើ ពិតជាមិនបាន​បំពេញ​ឯកសារ​ដូចការ​លើកឡើងរបស់ដើមបណ្ដឹងចោទប្រាកដមែន ។លោកក៏ទទួលស្គាល់របាយការណ៍ ​ស្តីពីការចុះស៊ើបអង្កេត និងស្រាវជ្រាវ​របស់មន្ត្រី​អគ្គ​លេខា​ធិការដ្ឋាន គ.ជ.ប ដែលបានបញ្ជាក់​ចម្លើយ​របស់លោក សួន វណ្ណី អនុប្រធានទី២ ក្រុមការងារ​គណបក្ស​ភ្លើងទៀន ​នៅខណ្ឌបឹងកេងកង ​ជា​បេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន មួយ​ចំនួន​មិនបានបំពេញ ​និងចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រម​ឈរឈ្មោះ​ជាបេក្ខជនដោយផ្ទាល់នោះទេ​ គឺក្រុមការងារគណបក្សជាអ្នកបំពេញ ​និងចុះហត្ថលេខាជំនួស ។សេចក្តីប្រកាសព័ត៌មានដដែល ​បានបន្ថែមថា ​បន្ទាប់ពីពិនិត្យ ​និងពិចារណារគ្រប់អង្គហេតុ និង​អង្គច្បាប់រួចមក​ ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប យល់ឃើញថា ​ផ្អែកតាមមាត្រា ​៤២ នៃច្បាប់ស្តីពី ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ​ និងចំណុច ៦.៦.៣.៥ នៃបទបញ្ជា និងនីតិវិធី​សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ​សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជន​ ត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ ។ប្រភព បានបញ្ជាក់ថា​ ដោយយល់ឃើញថា គ​ណបក្សភ្លើងទៀន ​បានអនុវត្តខុសពីបទប្បញ្ញត្តិ ដូចមាន​ចែងក្នុងច្បាប់ស្តីពី​ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា ក្រុម​ប្រឹក្សាជំនុំជម្រះ គ.ជ.ប បាន​សម្រេចយល់ព្រមតាមពាក្យបណ្ដឹង ដោយលុបបញ្ជីបេក្ខជន​ឈរ​ឈ្មោះនៃគណបក្សភ្លើងទៀន ​នៅសង្កាត់ទួលស្វាយព្រៃ១ និងឲ្យ​គណៈកម្មការរៀបចំការ​បោះឆ្នោត​សង្កាត់នេះ បដិសេធ ​និងលុបបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន​ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ព្រមទាំង​ដកហូត​ និងបដិសេធពាក្យសុំចុះបញ្ជីបេក្ខជន ​នៃគណបក្សនយោបាយ និងសេចក្តី​សម្រេចរបស់ គឃ.សប (ទម្រង់បែបបទ ១០០៨) ​នៃគណបក្សភ្លើងទៀន នៅសង្កាត់មួយនេះ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

សម្តេចតេជោ ហ៊ុន សែន ប្រកាសជំហរជាលក្ខណៈអន្តរជាតិ​ប្រឆាំងការឈ្លានពាន​ប្រទេសមួយ​លើប្រទេសមួយ

2022/03/23 03:15:48 am        1009
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាប្រឆាំង​ដាច់ខាតការប្រើប្រាស់កម្លាំងមួយរំលោភបំពានទៅលើប្រទេសដទៃ ដោយសម្តេចបានបញ្ជាក់ និងនិយាយជារួមថា «គឺប្រឆាំងការប្រើប្រាស់កម្លាំងការឈ្លានពាននៅកាន់ប្រទេសមួយទៀត»។ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែង៦៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ជ្រៃធំ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កម្ពុជាមិនចាំតែបោះឆ្នោតអនុបវាទដូចមុនទេ នេះជាគោលជំហរអន្តរជាតិរបស់កម្ពុជា»។សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជាប្រកាន់ជំហរអហិង្សា នឹងធ្វើយ៉ាង ដើម្បីធានា​ការធ្វើដំណើរទៅកាន់តុចរចាស្វែងរកសុខសន្តិភាព នៃប្រទេសមួយនឹងប្រទេសមួយ ដោយសម្តេច មិនចង់ឃើញទម្លាប់អាក្រក់កើតមាននៅលើពិភពលោក ដោយឱ្យតែអ្នកធំទៅរំលោភបំពានអ្នក​តូចតាចនោះ​ឡើយ៕

កម្ពុជា-កូរ៉េ កំណត់ទីតាំង និងឯកភាពស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រហើយ

2022/03/23 08:54:15 am        1155
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មិត្តកូរ៉េ​(កូរ៉េខាងត្បូង) បានឯកភាពរួចរាល់ហើយ ដើម្បីជួយកម្ពុជាក្នុងការសាងសង់ និងផ្តល់ហិរញ្ញប្បទាន ស្ថាបនា​ស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ដែលមានទីតាំងគល់ស្ពាននៅចំណុចផ្សាររាត្រី ឆ្ពោះទៅកាន់តំបន់អរិយក្សត្រ។ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែង ៦៣,៦គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ជ្រៃធំ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំបន្ថែមទៀតឱ្យមិត្តកូរ៉េ និងទីភ្នាក់អភិវឌ្ឍន៍កូរ៉េ​(កយកា)​ពន្លឿនការស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ឱ្យបានឆាប់ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាផ្នែកមួយ​នៃការលើសម្រស់ភ្នំពេញផងដែរ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវផ្លូវជាតិ​លេខ២១ ជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ

2022/03/23 02:10:46 am        798
កណ្តាល៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល។ ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងស្ថាននាផ្លូវជាតិលេខ២១នេះ គឺប្រើប្រាស់ថវិកាអស់ច្រើនណាស់ ដោយសារផ្លូវជាតិនេះមានព្រែកច្រើន ដែលទាមទារឱ្យយើងសាងសង់ស្ពានឆ្លងកាត់។- សម្តេចតេជោ ហ៊ុន សែន ប្រកាសច្រានចោលចំពោះការផ្តល់យោបល់ទាំងឡាយឱ្យលុបស្ពាន និងព្រែកខ្លះ ពេលស្ថាបនា ឬស្តារឡើងវិញនូវផ្លូវជាតិនានា ដោយសម្តេចបញ្ជាក់ថា ការធ្វើបែបនេះ នឹងនាំឱ្យចាល់ចរន្តទឹក លិចលង់ នារដូវវស្សា ឬពេលទឹកឡើង។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា មិត្តកូរ៉េបានយល់ព្រមសិក្សាផ្តល់ហិរញ្ញវត្ថុ និងបច្ចេកទេស នូវគម្រោងធ្វើស្ពានមិត្តភាពកម្ពុជា-កូរ៉េហើយ ប៉ុន្តែគម្រោងធ្វើស្ពាននេះមិនទាន់កំណត់កន្លែងឲ្យបានច្បាស់លាស់នោះទេ ខណៈគម្រោងជាច្រើនកំពុងតែជជែកគ្នានោះ។- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋគោរព​ច្បាប់ចរាចរណ៍​ទាំងអស់គ្នា កុំឱ្យមានផ្លូវល្អ ផ្លូវស្អាត ក្នុងការធ្វើដំណើរហើយ បែរជាទទួលរងនូវសោកនាដកម្មដោយគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។ សម្តេចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឱ្យមានមនុស្សស្លាប់ជារៀងរៀងរាល់ និងមានចំនួនច្រើនថែមទៀត។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនចាំតែបោះឆ្នោតអនុបវាទដូចមុនទេ នេះជាគោលជំហរអន្តរជាតិរបស់កម្ពុជា។ សម្តេចបញ្ជាក់ថា កម្ពុជាប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងមួយទៅលើប្រទេសមួយទៀត ដែលនិយាយជារួមគឺ គឺប្រឆាំងនឹងការឈ្លានពានទាំងឡាយនៅកាន់ប្រទេសមួយទៀត។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរអហិង្សា នឹងធ្វើយ៉ាងដើម្បីធានាការធ្វើដំណើរទៅកាន់សុខសន្តិភាព នៃប្រទេសមួយនឹងប្រទេសមួយ។ សម្តេចបញ្ជាក់ថា «យើងមិនចង់ឱ្យមានទម្លាប់អាក្រក់កើតមាននៅលើពិភពលោក ដោយឱ្យតែអ្នកធំទៅរំលោភបំពានអ្នកតូចតាចនោះទេ»។- សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សុំឱ្យមិត្តកូរ៉េ និងទីភ្នាក់អភិវឌ្ឍន៍កូរ៉េ(កយកា)ពន្លឿនការស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ឱ្យបានឆាប់ ដើម្បីងាយស្រួកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាផ្នែកមួយនៃការលើសម្រស់ភ្នំពេញផងដែរ។ សង្កថាសម្តេចចប់នៅវេលាម៉ោង៨ និង៣៣នាទី

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១

2022/03/23 01:36:32 am        1716
កណ្តាល៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល។ផ្លូវជាតិលេខ២១ សាងសង់ដោយក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់ (HANSHIN Engineering & Construction Co., Ltd) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដាសាន់ (DASAN Consultants Co., Ltd) បានចំណាយថវិកាសាងសង់សរុបជិត ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ ផ្លូវជាតិលេខ២១ ជាខ្សែផ្លូវយុទ្ធសាស្រ្តតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្តាញផ្លូវគមនាគមន៍មួយចំនួនដូចជា ផ្លូវជាតិលេខ២ (ត្រង់រង្វង់មូលក្រុងតាខ្មៅ) ផ្លូវក្រវាត់ក្រុងទី២ ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវជាតិលេខ២១A និងផ្លូវជាតិលេខ ២១B ដោយឆ្លងកាត់ក្រុង-ស្រុកចំនួន៣ រួមមានក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ ខ្សែផ្លូវទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។ផ្លូវនេះ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន នៅពាសពេញផ្ទៃប្រទេស ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស កើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត ទឹកចិត្តស្នេហាជាតិមាតុភូមិ និងប្រជាជន របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាបិតាស្ថាបនិក និងជានិមិត្តរូបនៃសុខសន្តិភាព៕

សម្តេចប្រមុខរាជរដ្ឋាភិបាល នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែង ៦៣,៦គីឡូម៉ែត្រ នៅព្រឹកស្អែកនេះ

2022/03/22 05:23:40 pm        343
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនាស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែង ៦៣,៦គីឡូម៉ែត្រ (តាខ្មៅ-ជ្រៃធំ) ក្រោមឥណទានសម្បទាន ពិីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។ផ្លូវជាតិលេខ២១នេះ សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin E&C Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co., Ltd ដោយត្រូវបានបើកការដ្ឋានសាងសង់ ជួសជុល និងពង្រីក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០១៧ ក្រោមកម្ចីឥណទានប្រមាណជាង៦០លានដុល្លារអាម៉េរិកពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន បានកើនឡើង ៣,៥% ក្នុងរយៈពេលប្រាំបីខែដំបូង
09/09/2025 09:09 AM
តុលាការកំពូលរបស់ថៃ បានចាប់ផ្ដើមបើកសវនាការនៅថ្ងៃអង្គារ ទី៩ ខែកញ្ញា នេះ
09/09/2025 09:09 AM
ឯកឧត្តម ហ៊ុន ម៉ានី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសក្ខីភាព​នៃ​ការរី​ក​ចម្រើន​លើ​គ្រប់​វិស័យ
09/09/2025 09:09 AM
លោកNetanyahu គំរាមពលរដ្ឋហ្កាហ្សា ខណៈUN ថ្កោលទោសអ៊ីស្រាអែល ជុំវិញការសម្លាប់រង្គាល
09/09/2025 08:09 AM
សម្តេចធិបតី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ បានតភ្ជាប់ជើងមេឃកម្ពុជា​ទៅកាន់​ពិភពលោក​កាន់តែធំ
09/09/2025 08:09 AM
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំលេខាធិការដ្ឋាន GBC កម្ពុជា-ថៃ បីថ្ងៃមកនេះ ប្រទេស​ទាំងពីរ​បាន​ចូលរួមពិភាក្សាក្នុងបរិយាកាសប្រកបដោយមិត្តភាព និងស្ថាបនា
09/09/2025 07:09 AM
សម្ដេចតេជោប្រមុខរដ្ឋស្ដីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូន ឯកឧត្តមប្រធានាធិបតីហ្វីលីពីន និងលោកជំទាវ
09/08/2025 08:09 PM
ព្រះចន្ទក្រហមបានរះអំឡុងពេលចន្ទគ្រាសពេញនៅទូទាំងតំបន់អាស៊ី អឺរ៉ុប និងអាហ្វ្រិក
09/08/2025 08:09 PM
អារ៉ាប៊ីសាអូឌីតប្រកាសគម្រោងកសាងឡើងវិញទីក្រុងដាម៉ាស ដើម្បីបោសសម្អាតគំនរបាក់បែក
09/08/2025 08:09 PM
សហភាពអឺរ៉ុប បញ្ជាក់ថា មិន «លើកទឹកចិត្ត» ឲ្យមានកងនាវាជំនួយទៅតំបន់ហ្កាហ្សាទេ
09/08/2025 08:09 PM