សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចប្រមុខរាជរដ្ឋាភិបាល នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែង ៦៣,៦គីឡូម៉ែត្រ នៅព្រឹកស្អែកនេះ

2022/03/22 05:23:40 pm        343
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនាស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែង ៦៣,៦គីឡូម៉ែត្រ (តាខ្មៅ-ជ្រៃធំ) ក្រោមឥណទានសម្បទាន ពិីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។ផ្លូវជាតិលេខ២១នេះ សាងសង់ដោយក្រុមហ៊ុនកូរ៉េ Hanshin E&C Co., Ltd. និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនអន្តរជាតិកូរ៉េ DASAN Consultants Co., Ltd ដោយត្រូវបានបើកការដ្ឋានសាងសង់ ជួសជុល និងពង្រីក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០១៧ ក្រោមកម្ចីឥណទានប្រមាណជាង៦០លានដុល្លារអាម៉េរិកពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា៕

កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំបណ្តាញវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន លើកទី១៥

2022/03/22 03:30:51 pm        69
សៀមរាប៖ បណ្តាញវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន (NADI) បានបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ របស់ខ្លួន និងកិច្ចប្រជុំចង្អៀតលើកទី៦ កាលពីម្សិលមិញ នៅខេត្ដសៀមរាប ក្រោមមូលបទ (ការរំឭកខួបលើកទី១៥ នៃបណ្ដាញវិទ្យាស្ថានសន្តិសុខ និងការពារជាតិអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាស្ថាប័ន និងវិទ្យាស្ថានការពារជាតិ និងសន្តិសុខ នៃប្រទេស​ជា​សមាជិកអាស៊ាន ចំនួន១៣ស្ថាប័ន ដោយរួមទាំងវិទ្យាស្ថានចក្ខុវិស័យអាស៊ីផងដែរ។លោកជំទាវឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គនាយករងអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការ បរទេស និងជានាយកអង្គភាពសេនាតេជោ ​ដែលដឹកនាំកិច្ចប្រជុំនេះ ​បានឱ្យដឹងថា NADI គឺជា​បណ្តាញវិទ្យាស្ថានស្រាវជ្រាវ ​នៃប្រទេសសមាជិកអាស៊ាន ​ទាំង១០ ដែលត្រូវបានបង្កើត​នៅ​ឆ្នាំ២០០៧ ​ដើម្បីប្រមូលផ្តុំអ្នកវិភាគគោលនយោបាយ ដែលមានឯកទេសលើបញ្ហាការពារជាតិ និង​សន្តិសុខ អ្នក​សិក្សាស្រាវជ្រាវ​លើ​កិច្ចសហប្រតិបត្តិការការពារជាតិ ​និងសន្តិសុខ និង​មន្ត្រី​ការពារ​ជាតិ ​រួមគ្នាសិក្សាស្រាវជ្រាវ ​ស្វែងរកដំណោះស្រាយលើបណ្តា​បញ្ហា​ប្រឈម​ផ្នែកសន្តិសុខ ដែល​បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន​ និងរដ្ឋមន្ត្រីការពារជាតិអាស៊ាន។លោកជំទាវ បានបន្ដថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៥ ​នឹង​ពិភាក្សាផ្តោត​លើប្រធាន​បទសំខាន់ៗ រួមមាន៖ ការវាយតម្លៃលើវឌ្ឍនភាព ​និងសមិទ្ធផលរបស់ NADI ​ក្នុងរយៈពេល១៥ឆ្នាំកន្លងមក។ លោកជំទាវឧត្ដមសេនីយ៍ឯក បានបញ្ជាក់ថា ដោយឡែក កិច្ចប្រជុំចង្អៀតលើកទី០៦ នឹងមានការ ផ្លាស់ប្តូរទស្សនៈ ក៏ដូចជាចក្ខុវិស័យក្នុងចំណោមស្ថាប័នទាំង១៣របស់NADI លើបរិបទ នៃការ​ការពារ​ជាតិ ​និងសន្តិសុខ​សហសម័យ​ និងការឆ្លើយតបទៅ​នឹងបញ្ហាប្រឈមរួមគ្នា ជាពិសេស​ការ​ពង្រឹងកិច្ចសហប្រតិ បត្តិការយោធាក្នុងតំបន់ ​ស្របតាមមូលបទរបស់ ADMM នៅឆ្នាំនេះគឺផ្តោត​សំខាន់​លើការបន្ត ​និងនិរន្តរភាព ក្នុងកិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន ​និង​ការប្តេជ្ញា​ចិត្តលើកកម្ពស់ភាពជាដៃគូប្រកប​ដោយមិត្តភាព​សម្រាប់សន្តិភាព​ និង​ស្ថិរភាព។ក្នុងចំណោមយន្តការសន្តិសុខជាច្រើន​ ដែលត្រូវបានដាក់ឱ្យដំណើរការ NADI ​គឺជាយន្តការមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការប្រមូលផ្តុំការសិក្សាស្រាវជ្រាវ ​និងទស្សនៈ សម្រាប់​ស្ថាប័ន​ការពារ ជាតិអាស៊ាន។ ជាមួយនឹងទស្សនវិស័យជាសកល និងលទ្ធផលក្នុងតំបន់កិច្ចប្រជុំនេះ​បន្តដើរតួនាទីជា អ្នក​ស្វែងរក​អនុសាសន៍ ទស្សនទាន ​សម្រាប់ការវិភាគ ​ដែល​ជាកម្មវត្ថុ​នៃការពិចារណា ​និងការអនុម័ត ដោយ​ថ្នាក់ដឹកនាំ នៃADSOM និង ADMM ) ៕អត្ថបទ៖ ឈិត សាវី

ការសម្អាតសំរាមក្នុងទឹកទន្លេ នឹងពង្រីកវិសាលភាពនៅតាមទន្លេទូទាំងប្រទេសកម្ពុជា

2022/03/22 02:20:12 pm        1140
ភ្នំពេញ៖ ការសម្អាតសំរាមចេញពីទឹកទន្លេ គឺនឹងពង្រីកវិសាលភាពរបស់ខ្លួន ទៅតាមបណ្ដាខេត្តដែលមានទន្លេទូទាំងប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់អង្គការ River Ocean Cleanup ជាអង្គការមួយដែលបានផ្ដួចផ្ដើម យុទ្ធនាការជាមួយ Everwave សហការជាមួយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ។យុទ្ធនាការសម្អាតទឹកទន្លេនេះ គឺបានចាប់ផ្ដើមតាំងពីថ្ងៃទី ១៨ ខែមីនា ក្នុងភូមិសាស្រ្ត​រាជធានីភ្នំពេញ។ ការសម្អាតនេះ ធ្វើឡើងដោយក្រុមហ៊ុន Everwave GmbH និងអង្គការ River Ocean Cleanup របស់អល្លឺម៉ង់ ​ដោយប្រើប្រាស់ ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មី ដែលមានសមត្ថភាព​ប្រមូលសំរាម បានចំនួន ២០តោនក្នុងមួយថ្ងៃ។ ពាក់ព័ន្ធនឹងការសម្អាតសំរាមចេញពីទឹកទន្លេនេះ លោក នូ សុវណ្ណ នាយកប្រត្តិបត្តិអង្គការ RiverOcean Cleanup លើកឡើងថា ផ្តោតសំខាន់លើការប្រមូលសំរាមចេញពីទន្លេមេគង្គ ​ទន្លេសាប និងទន្លេបាសាក់ឲ្យអស់ ដោយមិនផ្តោតទៅលើទំងន់ទំហំ រឺរយៈពេលនោះទេ ជាពិសេសគឺនឹងបន្តសំអាតសំរាមក្នុងទន្លេនៅទូទាំងប្រទេស។រយៈពេលប៉ុន្មានថ្ងៃនៃការប្រមូលសំរាមក្នុងទឹកទន្លេនេះ លោកលើកឡើងថា​ក្រុមការងារកំពុង​ប្រមូល​សំរាមចេញពីទន្លេបាសាក់ ​ដែលមានសំរាមជាច្រើនលាយឡំគ្នា ដោយមានទាំងសំរាម​ដែល​បោះចោលជាច្រើនឆ្នាំ ​និងសំរាមបោះចោលថ្មីៗផងដែរ។ ​សំរាមមួយចំនួនធំ ​បានលិចដល់បាត​ទន្លេបង្កជាផលលំបាកក្នុងការប្រមូល​ ហើយចំពោះសំរាមដែលប្រមូលចេញពីទឹកទន្លេ គឺ​យក​កែឆ្នៃប្រើប្រាស់ឡើងវិញ​ និង​បញ្ជូនសំរាមដែល​មិនអាច​កែច្នៃ​ទៅ​មជ្ឈមណ្ឌល​ញែកសំរាម។ ពាក់ព័ន្ធនឹងយុទ្ធនាការប្រមូលសំរាមពីទឹកទន្លេនេះ​ ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ ​លើកឡើងថា ​រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ក៏មាន​គោលបំណងចង់ពង្រីកវិសាលភាព ការ​សម្អាតសំរាមក្នុងទន្លេទៅទីតាំងទេសចរណ៍ ​និងទីបណ្ដាខេត្តផ្សេង​ដែលមានប្រភពទឹក ដើម្បី​សម្អាត​ទីក្រុងរបស់យើងឱ្យស្អាត​ ជាគោល​ដៅទេសចរណ៍ស្អាត​ ស្របតាមយុទ្ធនាការប្រឡង​ប្រណាំង​ទីក្រុង​ស្អាត។ទន្ទឹមនឹងការព្យាយាមសម្អាតសំរាមក្នុងទឹកទន្លេនេះ ​ឯកឧត្តមអ្នកនាំពាក្យក្រសួងទេសចរណ៍ ក៏លើកឡើងឱ្យមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបក្នុងការ​គ្រប់គ្រងសំរាម ធ្វើឱ្យគោល​ដៅ​ទេសចរណ៍​មាន​ភាពស្អាត៕អត្ថបទ៖ គឹមហុក 

អង្គការសុខភាពពិភពលោក ព្រមានពីការបន្តវាយលុកយ៉ាងខ្លាំងជំងឺរាតត្បាតកូវីដ-១៩ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជាផង

2022/03/22 12:47:20 pm        471
ភ្នំពេញ៖ យោងតាមការអង្កេតរបស់អង្គការសុខភាពពិភពលោកបង្ហាញថា ជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបន្តវាយលុកយ៉ាងខ្លាំងនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឡើយ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។យោងតាមរបាយការណ៍ នៃយុទ្ធនាការអប់រំសុខភាព រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្រោម​ប្រធានបទ « រួមគ្នាប្រយុទ្ធវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលឆ្លងលឿនខ្លាំងជាងមុន អាច​បង្ក​ឱ្យមាន​ហានិភ័យ​ធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ »បានប្រកាសថា​ ប្រទេសកម្ពុជាបានបើកឡើងវិញ នូវ​សកម្មភាពសេដ្ឋកិច្ច និងសង្គមនានា ​ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១មក ប៉ុន្តែអង្គការសុខភាព​ពិភពលោក​ នៅតែមើលឃើញពីការបន្តវាយលុកយ៉ាងខ្លាំងជំងឺរាតត្បាតកូវីដ-១៩ នៅបណ្តាប្រទេស​តំបន់​អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសកម្ពុជាផងដែរ។ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា ចាប់ពី«អូមីក្រុង»មានវត្តមាននៅកម្ពុជាពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ ​មកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ករណីឈឺ​ និងស្លាប់ដោយកូវីដ-១៩ បណ្តាលមក​ពី​មេរោគបំប្លែងខ្លួនថ្មី«អូមីក្រុង»នៅតែរកឃើញជាបន្តបន្ទាប់ ​និងជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យមាន​កំណើន​សរុប​ករណី​ឈឺ​ និងស្លាប់នៅកម្ពុជា។ក្រសួងសុខាភិបាល បញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១២​ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទ«អូមីក្រុង»សរុបចំនួន ​១៣.៥៦១នាក់ និង​មានអ្នកស្លាប់សរុបដោយ«អូមីក្រុង» ចំនួន៥១នាក់៕

សម្ដេចក្រឡាហោម៖ CPP អភិវឌ្ឍន៍ប្រទេសតាំងពីបាតដៃទទេ មិន​ដូចការ​ចោទ​របស់​ពួក​ប្រឆាំង​ថា​មិន​បាន​ធ្វើអី

2022/03/22 11:58:39 am        474
ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា គណបក្សប្រជាជនកម្ពុជា (CPP) បានរំដោះពលរដ្ឋពីសម័យ ប៉ុល ពត ហើយបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ មិនដូចការចោទរបស់ពួកប្រឆាំងថា គណបក្សកាន់អំណាចបច្ចុប្បន្ន មិនបានធ្វើអ្វីនោះទេ ។ក្នុងឱកាស​អញ្ជើញ​បិទ​សន្និបាត​លទ្ធផលការងារ ឆ្នាំ២០២១ ​និងទិសដៅអនុវត្តឆ្នាំ២០២២ របស់​រដ្ឋបាល​ខេត្តព្រៃវែង ​នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២​ សម្ដេចក្រឡាហោម មានប្រសាសន៍ថា អ្នក​នយោបាយមួយចំនួនតែង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា អត់បានធ្វើអ្វីនោះទេ ចេះតែ​ធ្វើ​នៅពេលរៀបចំបោះឆ្នោត​ ដោយទៅសំពះសូមសន្លឹកឆ្នោតពីប្រជាពលរដ្ឋ, តើនេះ​ជាការពិត ឬមិនពិត ​គឺទុកឲ្យពលរដ្ឋជាអ្នកវាយតម្លៃ ។សម្ដេចបន្តថា ប៉ុន្តែក្នុងឋានៈគណបក្សប្រជាជនកម្ពុជា​ ជាប្រតិបត្តិករ ជាអ្នកដឹកនាំ​ផ្ទាល់​បាន​ដឹង​ច្បាស់ថា ចាប់ពីការទទួលបាននូវឯករាជ្យមក គឺមិនដែលមានពេលណាមានសុខសន្តិភាព​ដូច​បច្ចុប្បន្ន​នោះទេ នេះជាចំណុចត្រូវកត់សម្គាល់ ​ដោយមានការ​បង្រួបបង្រួម​​ផ្សះផ្សា​ជាតិ គ្មាន​ពួក​ឧទ្ទាម​កាន់​អាវុធក្រៅច្បាប់ ​ដើម្បីប្រឆាំងរាជរដ្ឋាភិបាល ​ដែល​កំពុងកាន់​អំណាច​ចេញ​ពី​ការ​បោះឆ្នោត ។សម្ដេច ស ខេង បានបន្ថែមថា នេះជាចំណុចពិសេស​ ដែលបញ្ជាក់ឲ្យឃើញថា គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​មិនចេះធ្វើអ្វីនោះទេ​ ចេះធ្វើតាំង​ពី​ប្រទេសជាតិ​នៅ​មានសង្គ្រាម ​ការ​បែប​បាក់​ខ្ទេចខ្ទាំ​ចង់ធ្លាក់​ដល់បាតដាល ​តែទីបំផុតបានស្រង់កេរ្តិ៍ឈ្មោះប្រទេសជាតិ ​តាមរយៈការ​បញ្ចប់​សង្គ្រាម នយោបាយឈ្នះឈ្នះ​ ដែលមានសម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ផ្ដួចផ្ដើម​គំនិត​ ហើយធ្វើឲ្យប្រទេសជាតិ ​និងពលរដ្ឋមានសុខសន្តិភាពពេញលេញ ​រហូតមកដល់ពេលនេះ ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ​បានសង្កត់ធ្ងន់ថា បើគ្មានសុខសន្តិភាពទេ​ ប្រហែលជាគណបក្សនយោបាយ ឬអ្នកនយោបាយ មិនមានឱកាសដើម្បីនឹងនិយាយ ​ដើម្បីនឹងថា ​ដើម្បី​ធ្វើសកម្មភាពបាននោះដែរ ហើយ​កត្តាសុខសន្តិភាពនេះ ​គឺគណបក្សប្រជាជនកម្ពុជា ​បាន​អភិវឌ្ឍន៍​ប្រទេសជាតិ មាន​ការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ៕

ក្រសួងសុខាភិបាល ប្រកាសយុទ្ធនាការជាតិ «វីរុសបំប្លែងថ្មីអូមីក្រុង ឆ្លងលឿនខ្លាំងជាងមុន អាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នកនិងគ្រួសារ»

2022/03/22 11:29:03 am        416
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការជាតិ «វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងឆ្លងលឿនខ្លាំងជាងមុន អាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ» នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២នេះ នៅរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ។យុទ្ធនាការជាតិ «វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងឆ្លងលឿនខ្លាំងជាងមុន អាចបង្កឲ្យមាន​ហានិភ័យ​ធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ» ក្រោមវត្តមានឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, និងលោកស្រី វេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី វេជ្ជបណ្ឌិត Foroogh Foyouzat តំណាងអង្គការ UNICEF ប្រចាំកម្ពុជា។ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា មកដល់ខែមីនា ឆ្នាំ២០២២នេះ គឺរយៈពេល​ជាងពីរឆ្នាំ​ហើយដែលយើងបានប្រកៀកស្មារួបរួមគ្នា​ ប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយជំងឺកូវីដ-១៩ ក្រោមការដឹកនាំចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងទទួលបានជោគជ័យជាទីមោទនៈ។ ប៉ុន្ដែវីរុសកូវីដ-១៩ ជាប្រភេទវីរុសដែល​ងាយ​បំប្លែងខ្លួនថ្មី ធ្វើឲ្យវាមានលទ្ធភាពអាចបន្តការរាតត្បាតលើសកលលោក។អង្គការសុខភាពពិភពលោកបានទទួលស្គាល់ទោះបីអត្រាស្លាប់នៃជំងឺកូវីដ-១៩ ​បានថយចុះ ហើយ​ប្រទេស​មួយ​ចំនួនក្នុងពិភពលោក​បាន​បន្ធូរបន្ថយ​ការអនុវត្តវិធានការសុខាភិបាលក៏ដោយ ក៏ការ​បញ្ចប់​ការរីករាលដាលនៃជំងឺកូវីដ-១៩ ​អាចនៅវែងឆ្ងាយទៀតជាពិសេសជាមួយវត្តមានវីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ​ដែលសព្វថ្ងៃនេះ កំពុងតែរាតត្បាតនៅលើពិភពលោកនៅឡើយ។ ដូច្នេះការកែរប្រែឥរិយាបទទម្លាប់រស់នៅពីទម្លាប់ចាស់​ មករស់នៅតាមគន្លងប្រកតីភាពថ្មី របស់​បុគ្គល គ្រួសារ និងសហគមន៍ដោយនិរន្តរភាពពិតជាមានសារៈសំខាន់ណាស់ ហើយជាក់ស្តែង​ក្នុង​រយៈពេលពីរឆ្នាំកន្លងមកនេះ ប្រជាជនយើងក៏បានផ្លាស់ប្តូរទម្លាប់មករស់នៅក្នុងគន្លង​ប្រតីភាពថ្មី​ហើយដែរ ដូចជាការអនុវត្ត ៣ការពារ៖ ការពាក់ម៉ាស់ រក្សាគម្លាត​ លាងសម្អាតដៃ ៣កុំ៖ កុំទៅកន្លែងមានមនុស្សកុះករច្រើន​ កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ​កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា ​និងបានចូលរួមយ៉ាង​ផុសផុល​ក្នុងការទៅ​ចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង​ដូសមូលដ្ឋាន និងដូសជំរុញ ដែលធ្វើឲ្យប្រទេសយើងក្លាយជាប្រទេសឈានមុខ​ដែលបានចាក់វ៉ាក់​សាំងកូវីដ-១៩​ច្រើនជាងគេដល់ប្រជាជន។ជាមួយគ្នានោះលោកស្រី វេជ្ជបណ្ឌិត លី អាយលែន បានសង្កត់ធ្ងន់ថា ​ក្នុងដំណើរឆ្ពោះទៅមុខ យើង​ត្រូវបន្តកសាងបន្ថែមលើភាពជោគជ័យនេះ។ ​យើងត្រូវបន្តវិនិយោគ​លើប្រព័ន្ធ​សុខាភិបាល និង​កសាង​សមត្ថភាពបុគ្គលិកថែទាំសុខភាព ​និងសមត្ថភាពសហគមន៍​។ ​ខណៈដែលជំងឺកូដ-១៩ ជាសោកនាដកម្មសាកលមួយ ជំងឺកូវីដ-១៩ ​គ្រោះមហន្តរាយនេះក៏បង្កើតជាឱកាសផងដែរ។ ឱកាសទាំងនោះ រួមមានឱកាសក្នុងការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ ​ពង្រឹងប្រព័ន្ធតាម​ដានជំងឺ និងឱកាសធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលទាំងមូលសម្រាប់ការឆ្លើយតប​នាពេលបច្ចុប្បន្ន និងសម្រាប់គ្រាអាសន្នសុខភាពសាធារណៈនាពេលអនាគត៕អត្ថបទ រដ្ឋា 

ក្នុង​ខែ​កុម្ភៈ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ជាង​៥​ពាន់​នាក់​ មក​តាម​ច្រក​ខេត្ត​បាត់​ដំបង

2022/03/22 11:08:50 am        324
បាត់ដំបង៖ ​ក្នុង​រយៈ​ពេល​ពេញ​មួយ​ខែកុម្ភៈ​ ឆ្នាំ​២០២២​ សមត្ថកិច្ចថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ជាង​៥ពាន់​នាក់​មក​តាម​ច្រក​ព្រំដែន​នានា​ក្នុង​ភូមិ​សាស្រ្ត​ខេត្តបាត់​ដំបង​ ខណៈ​សកម្មភាព​បណ្តាញមេ​ខ្យល់​នាំមនុស្ស​ឆ្លង​ដែន​ចេញ​ចូល​ខុស​ច្បាប់ ​និង​ប្រជាព​លរដ្ឋ​លបលួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ប្រទេស​ថៃនៅ​តែ​បន្តកើត​មាន​។របាយការណ៍​រប​ស់គណៈ​បញ្ជាការ​ឯកភាពរដ្ឋ​បាល​ខេត្ត​បាត់​ដំបង​ប្រចាំ​ខែកុម្ភៈ ​ ឆ្នាំ២០២២​បាន​ឱ្យដឹង​ថា អាជ្ញា​ធរ ​និង​កង​កម្លាំ​ងចម្រុះ​ការ​ពារ​ព្រំដែន ​បាន​ធ្វើការទ​ប់ស្កាត់​ប្រជាពលរដ្ឋ​ដែល​បម្រុង​ឆ្លង​ដែន​ខុសច្បាប់​ចំនួន​២លើក ​មនុស្ស​១១​នាក់ ​ស្រី៦នាក់ ​អនីតិជន​ ១នាក់ ​និង​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​មក​វិញចំនួន ១៦០លើក ​មនុស្ស៥.៦៩៦នាក់​(ស្រី ​២.១៤៨នាក់)​ អនីតិជន​ ៩៩៤នាក់៕

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ជួបភាគីពាក់ព័ន្ធ និងមន្ត្រីសំខាន់ៗនៅសហភាពមីយ៉ាន់ម៉ា

2022/03/22 10:56:42 am        683
ភ្នំពេញ៖​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានជួបភាគីពាក់ព័ន្ធ និងមន្ត្រីសំខាន់ៗ នៅសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២។ប្រេសិតពិសេសប្រធានអាស៊ាន បានជួបជាមួយឯកឧត្តម វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា, ឯកឧត្តម កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារស្តីពីជំនួយមនុស្សធម៌អាស៊ាន, និងឯកឧត្តមឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាព។គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសវនាការចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករាឆ្នាំនេះ៕

ទ័ពមួកខៀវកម្ពុជាជាង២០០នាក់ ហ្វឹកហ្វឺន​ត្រៀម​ចេញបេសកកម្ម​រក្សា​សន្តិភាព Unនៅ​អាហ្វ្រិក​កណ្តាល

2022/03/21 08:55:57 am        729
ភ្នំពេញ៖ មកដល់ថ្ងៃពេលនេះកម្ពុជា បានត្រៀមលក្ខណៈរួចរាល់ ក្នុងការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពអង្គការសហប្រជាជាតិពីកម្ពុជាប្រមាណជាង២០០នាក់ និងគ្រឿងយន្តសម្ភារៈបំរើអោយការងារសាងសង់សំណង់ និងការដោះមីនជាច្រើនគ្រឿងទៀត បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅអាហ្វឹ្រកកណ្តាល នៅក្នុងអំឡុងខែក្រោយនេះ។បើតាមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិរក្សាសន្តិភាព ​បានថ្លែងប្រាប់ BTV នៅថ្ងៃទី២០ ​ខែមីនានេះថា ​នៅពេលនេះ យើង​បានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចក្នុងការចាត់​បញ្ជូន​កងយោធាមួកខៀវព្រមទាំងគ្រឿង​សម្ភារៈ​បំពាក់​សម្រាប់បេសកកម្មប្តូរវេនតាមអាណត្តិរបស់អង្គការ​សហប្រជាជាតិ​ដែល​តែងធ្វើឡើង​ក្នុងរយៈពេលមួយឆ្នាំម្តងនោះទៅកាន់តំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលដែលហៅកាត់ថា MINUSCA ។ក្នុងដំណើរចុះពិនិត្យការបង្ហាញសមត្ថភាពជំនាញកងទ័ព​មួកខៀវ នៅសាលាហ្វឹកហ្វឺនកងកម្លាំង​រក្សា​សន្តិភាពពហុជាតិក្នុងស្រុកភ្នំស្រួច ​ខេត្តកំពង់ស្ពឺ ​ ឯកឧត្តម សែម សុវណ្ណនី ​បានវាយតំលៃថា កងកម្លាំងយើងគឺមានសមត្ថភាពចំណេះដឹង ​ជំនាញសកម្មភាព​រុករក​គ្រឿងផ្ទុះថ្មីៗ ការ​ប្រើកង​សុនខ​ហិត​មីន​ពី​ភាព​ប៉ិនប្រសប់ ​ចេះ​ប្រើប្រាស់​គ្រឿង​យុទ្ធោបករណ៍​សម្រាប់​ការងារបេសកកម្ម​របស់​កងកម្ទេចគ្រឿងផ្ទុះថ្មី (EOD) ​តាម​កម្រិត​ស្តង់ដារ​កំណត់ដោយUN ។នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា ​នៅក្នុងដំណើរ​បញ្ជូន​កងកម្លាំងប្តូរវេន​នៅ​បំពេញ​បេសកកម្ម​នៅអាហ្វឹ្រកកណ្តាលនេះដែ​រ យើងក៏នឹង​បញ្ជូនគ្រឿង​បំពាក់ជាច្រើន​ទៀតដូចជា រថយន្ត​ធុនធំ​មានប្រសិទ្ធការពារគ្រាប់កាំភ្លើង​និងការបំផ្ទុះ​ដោយគ្រាប់មីន រ៉ូបូតដែលមានសមត្ថភាពចាប់​និង​បន្សាបគ្រាប់មីនព្រមទាំងគ្រឿង​ឧបករណ៍ជាច្រើនប្រភេទទៀតផងដែរ ​ហើយ​គ្រឿងបំពាក់​ទាំងនោះ គ្រោង​នឹងបញ្ជូននៅដើមសប្តាហ៍ក្រោយនេះ។សូមបញ្ជាក់ថា​ នៅដើមសប្តាហ៍ក្រោយនេះដែរ ​ក្រុមការងារ​មកពីអង្គការសហប្រជាជាតិ នឹង​អញ្ជើញ​ចុះត្រួតពិនិត្យកងយោធាមួកខៀវកម្ពុជា ​និង​គ្រឿង​សម្ភារៈបំពាក់​ដែល​នឹង​ត្រូវបញ្ជូន​ទៅ​បេសកកម្ម​នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅវិទ្យាស្ថានឧដុង្គផងដែរ៕ អត្ថបទ ស៊ុម សុខជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២

2022/03/21 09:24:30 am        677
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។ គួរបញ្ជាក់ថា កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានចាប់ផ្តើមក្នុងដំណាក់កាលដំបូងជាប្រវត្តិសាស្រ្តតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស និងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់នាឆ្នាំ២០០២ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ផ្អែកតាមបទពិសោធន៍ និងភាពជោគជ័យនៃការអនុវត្តកំណែទម្រង់នៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃកំណែទម្រង់នេះទៅគ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបោះឆ្នោតអសកលជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស និងការដាក់ឱ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការនាឆ្នាំ២០០៩ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។កម្មវិធីកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងដំណាក់កាលនៃការពង្រីកនេះ គឺមានវិសាលភាពកាន់តែទូលំទូលាយពាក់ព័ន្ធគ្រប់ក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងមានលក្ខណៈសាំញ៉ាំស្មុគស្មាញ ដែលទាមទារឱ្យរាជរដ្ឋាភិបាលត្រូវរៀបចំ និងដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ គឺចាប់ពីឆ្នាំ២០១០-២០២០ ដើម្បីផ្តល់ជាផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តច្បាប់រៀបចំអង្គការពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ដឹកនាំមន្រ្តីរាជការក្រោមឱវាទ អញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ពិធីបុណ្យកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម
09/09/2025 05:09 PM
ក្រុមឧទ្ទាមមានសម្ព័ន្ធជាមួយ ISIS សម្លាប់មនុស្សជាង ៥០នាក់ នៅឯពិធីបុណ្យសពភាគខាងកើតកុងហ្គោ
09/09/2025 05:09 PM
ប្រជាពលរដ្ឋនៅស្រុកកោះធំ ថ្លែងនូវការសប្បាយចិត្ត ទទួលបានផ្លូវបេតុងជាសមិទ្ធផលថ្មីក្នុងមូលដ្ឋាន
09/09/2025 05:09 PM
លោក Hegseth ៖ ការដាក់ពង្រាយកងទ័ពអាមេរិកនៅការ៉ាអ៊ីបមិនមែនជាការហ្វឹកហាត់នោះទេ
09/09/2025 05:09 PM
កយកាកម្ពុជា បានរៀបចំបទបង្ហាញដល់មន្ត្រីរាជការកម្ពុជា មុនចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសកូរ៉េ
09/09/2025 05:09 PM
កម្ពុជា ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ ធានានូវសន្តិសុខស្បៀង និងជំរុញកសិ-ពាណិជ្ជកម្ម
09/09/2025 05:09 PM
តុលាការ ICC បើកសវនាការព្រហ្មទណ្ឌប្រឆាំងមេដឹកនាំក្រុមឧទ្ទាមអ៊ូហ្គង់ដាលោក Joseph Kony
09/09/2025 05:09 PM
អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់ អ្នកសារព័ត៌មាន រាយការណ៍បញ្ហាជម្លោះព្រំដែន ប្រកបដោយវិជ្ជាជីវៈ
09/09/2025 04:09 PM
សកម្មជនកូរ៉េខាងត្បូងនាំគ្នាតវ៉ាប្រឆាំងការវាយឆ្មក់អន្តោប្រវេសន៍នៅសហរដ្ឋអាមេរិក
09/09/2025 04:09 PM
ទន្លេហូរប្រៀបច្រាំងបង្កជាទឹកជំនន់ធ្ងន់ធ្ងរនៅរដ្ឋ Gujarat ប្រទេសឥណ្ឌា
09/09/2025 04:09 PM