សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍបែបប្រជាប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​ ដំណាក់កាលទី២ នៅរសៀលនេះ

2022/03/21 12:49:24 pm        55
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២(២០២១-២០៣០)។សូមរង់ចាំទស្សនាការផ្សាយព័ត៌មានជាបន្តបន្ទាប់នាពេលក្រោយ៕

CHRCជួបអង្គភាពជនមានពិការភាព ពិគ្រោះលើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើនស្ថាប័ន​សិទ្ធិ​មនុស្ស​កម្ពុជា

2022/03/21 12:02:50 pm        690
ភ្នំពេញ៖ គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា (CHRC) បានជួបជាមួយអង្គភាពជនមានពិការភាព ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ក្នុងការទទួលមតិយោបល់នានា ដើម្បីឲ្យសេក្តីព្រាងច្បាប់នេះ កាន់តែល្អប្រសើរ ។ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្សកម្ពុជា ​មានប្រសាសន៍ថា ​កិច្ចពិគ្រោះយោបល់ជាបន្តបន្ទាប់ ដើម្បី​ធ្វើ​ឲ្យសេចក្តីព្រាងច្បាប់នេះ​ ពេលដាក់ចេញទៅឲ្យមានតម្លាភាព និងទទួលយកពីគ្រប់ស្ថាប័ន​ទាំងអស់ ​ខណៈកិច្ចពិគ្រោះយោបល់នេះ ​ស្ថិតក្នុងគោលការនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ ឯកឧត្តម បន្តថា នៅពេលកម្ពុជាបង្កើនស្ថាប័នសិទ្ធិមនុស្សជាតិនេះហើយ មិនមែន​ត្រូវ​ជិះ​សេះលែងដៃនោះទេ ​គឺមានការវាយតម្លៃពីអង្គការសមាគម ​នៃស្ថាប័នសិទ្ធិមនុស្សជាតិនេះទៀត ហើយ​បើគេវាយតម្លៃឃើញល្អ ​នឹងឈរលើគោលការណ៍ទីក្រុងប៉ារីស សំដៅទៅលើពហុនិយម។ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ថា​ នេះលើកទី៦ ដែល CHRC ​បានជួបពិគ្រោះយោបល់ជាមួយ ដោយ​មានពិគ្រោះយោបល់ទាំងថ្នាក់តំបន់​ និងស្ថាប័នជាច្រើនទៀត ហើយនឹងមាន​ការចុះទៅ​ដល់​មូលដ្ឋាន​ជួប​ជាមួយពលរដ្ឋតាមបណ្ដាខេត្ត ​រួមទាំងជួបគណបក្សនយោបាយ ដែលមិនមាន​អាសនៈនៅ​ក្នុងរដ្ឋសភា​ ក្នុងការទទួលយកនូវទស្សនៈ ​មតិយោបល់ ​និងធាតុចូលផ្សេងៗ ដើម្បី​ឲ្យ​សេចក្តីព្រាងច្បាប់នេះ​ កាន់តែល្អប្រសើរ ។គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ​ មានចំនួន៨ជំពូក និង៣២មាត្រា ​បង្កើតឡើងក្នុងគោលដៅ និង​កំណត់អំពីការរៀបចំ ​និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ស្របតាម​គោលការណ៍ទីក្រុងប៉ារីស ​ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ​និងការពារសិទ្ធិមនុស្ស ដោយ​អនុលោម​តាម​បទប្បញ្ញត្តិ ​ដូចមាន​ចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញអង្គការ​សហប្រជាតិ ​សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ​កតិកាសញ្ញា​ អនុសញ្ញា និង​លិខិតុបករណ៍អន្តរជាតិទាក់ទងនឹងសិទ្ធិមនុស្ស ៕អត្ថបទ បាន សុខរិទ្ធិ

នាយករដ្ឋមន្ត្រីជប៉ុន បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងធ្វើដំណើរទៅជប៉ុនវិញហើយ

2022/03/21 10:56:10 am        447
ភ្នំពេញ៖ ឯកឧត្តម គីស៊ីដា ហ្វូមិអុគីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន ទើបបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា និងបានអញ្ជើញមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសជប៉ុនវិញ ហើយនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា ឯកឧត្តម គីស៊ីដា ហ្វូមិអុគីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញទទួលស្វាគមន៍​ជា​ផ្លូវការនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដោយ​មាន​ការអញ្ជើញចូលរួមពីតំណាងអង្គទូតនានានៅ​កម្ពុជា ​មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ​និងមន្ត្រីប្រតិភូសំខាន់ៗ​នៃប្រទេសជប៉ុន។ តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន​នៅពេលនេះ គឺដើម្បីពង្រឹង​បន្ថែមទៀត​នូវទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​រួមមាន៖ ក្នុងវិស័យ​ពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ​ការពារជាតិ​ និងសន្តិសុខ​ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ​ក្រោយវិបត្តិនៃជំងឺកូវីដ-១៩​ ព្រមទាំងវិស័យផ្សេងៗទៀត៕

សម្តេចតេជោ ជំរុញឱ្យក្រសួងសុខាភិបាលផ្សព្វផ្សាយសេវាពិនិត្យ និងព្យាបាលជំងឺដល់​ពលរដ្ឋឱ្យទូលំទូលាយ

2022/03/21 10:24:52 am        652
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឱ្យផ្សព្វផ្សាយសេវាកម្មពិនិត្យ និងព្យាបាលជំងឺឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពាក់ព័ន្ធការពិនិត្យ ព្យាបាលជំងឺធំៗ និងធ្ងន់ៗ ប្រជាពលរដ្ឋខ្លះមិនបានដឹងនោះទេ បែរជា​ទៅ​រក​សេវាពិនិត្យ និងព្យាបាលជំងឺទាំងនោះ នៅក្រៅប្រទេសទៅវិញ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ កាន់​តែធ្វើទំនើបកម្ម ​ដោយមាន​សមត្ថភាពអាចពិនិត្យ ​និងព្យាបាលជំងឺកម្រិតធ្ងន់ៗ ក្នុងនោះ​មានការ​វះកាត់​ផ្លាស់ប្តូរ​ក្រលៀន ​និង​ប្តូរថ្លើមផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋខ្មែររស់នៅអ៊ុយក្រែន កុំរត់ចោលពេលគេលំបាក

2022/03/21 10:12:17 am        574
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា កំពុងស្នាក់នៅប្រទេសអ៊ុយក្រែន សូមបន្តរស់នៅទីនោះ រួមសុខ រួមទុក្ខ ជាមួយប្រជាជនអ៊ុយក្រែន។ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខាវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប នៅព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រជាជនអ៊ុយក្រែន រស់នៅយ៉ាងម៉េច សូមរស់នៅរបៀបនោះជាមួយគេ«កុំរត់គេចពេលគេលំបាល»៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

2022/03/21 02:31:49 am        695
ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប ដែលបានសាងសង់រួចរាល់ជាស្ថាពរ។មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ផងដែរ៕

សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន

2022/03/20 02:11:05 pm        556
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុនបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន៖

សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញធ្វើជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន២

2022/03/20 08:08:26 pm        626
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន អញ្ជើញធ្វើជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន២។ខ្លឹមសារ នៃការចុះហត្ថលេខានោះរួមមាន៖ គម្រោងទទួលបានថាមពលកើតឡើងវិញ ប្រកបដោយបរិយាប័ន្ននៅតំបន់ជនបទ ដែលមានទំហំទឹកប្រាក់២០០លានយ៉េន ស្មើនឹងប្រមាណ១,៧លានដុល្លារអាមេរិក និងគម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ដែលមានទំហំទឹកប្រាក់៣០០លានយ៉េន ស្មើនឹងប្រមាណ២,៦លានដុល្លារអាមេរិក៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុន

2022/03/20 06:20:02 pm        325
ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ជាផ្លូវការ នៃដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តម គីស៊ីដា ហ្វូមីអូ ( Kishida Fumio) ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីទទួលស្វាគមន៍ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គទូតនានា នៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីប្រតិភូសំខាន់ៗនៃប្រទេសជប៉ុន។ បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចហើយ នៅល្ងាចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជេីញជួបពិភាក្សាការងារទ្វេរភាគីជាមួយនឹងឯកឧត្តមនាយករដ្ឋមន្ត្រី ជប៉ុន បន្ទាប់មកសម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ និងមានសន្និសីទព័ត៌មានរួមគ្នាផងដែរ។តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរបស់នាយករដ្ឋមន្ត្រីជប៉ុននៅពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត៕

នាយករដ្ឋមន្ត្រីជប៉ុន ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

2022/03/20 06:04:14 pm        230
ភ្នំពេញ៖ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ជប៉ុន បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាថ្ងៃទី២០ ខែមីនានេះ នៃគម្រោងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃនៅកម្ពុជា (២០-២១ ខែមីនា ឆ្នាំ២០២២)។នាយករដ្ឋមន្ត្រីជប៉ុន មានជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ , អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ, អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌបរបស់អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិតនៅក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិនៅកម្ពុជា។នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[BREAKING NEWS] ប៉ូឡូញ បានបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ី ក្នុងដែនអាកាសខ្លួន ដោយជំរុញអ្នកស្រុកឱ្យប្រុងប្រយ័ត្ន
09/10/2025 10:09 AM
មេដឹកនាំពិភពលោកថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល លើមេដឹកនាំក្រុមហាម៉ាសនៅទីក្រុង Doha ប្រទេសកាតា
09/10/2025 09:09 AM
ប្រតិភូក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែល​កំពុង​សម្រាក​ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
09/10/2025 09:09 AM
កាកបាទក្រហមអន្តរជាតិ៖ កងទ័ពកម្ពុជា១៨នាក់ ដែលថៃចាប់ទៅ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា
09/10/2025 09:09 AM
ការបញ្ជាជម្លៀសពីសំណាក់យោធាអ៊ីស្រាអែល បង្កឱ្យមានការភ័យស្លន់ស្លោ និងចលាចលនៅក្រុងហ្កាហ្សា
09/10/2025 09:09 AM
គណៈកម្មការទី១ នៃរដ្ឋសភា នាំយកអំណោយជូនប្រជាពលរដ្ឋ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
09/10/2025 09:09 AM
ការតវ៉ាដោយហិង្សា នៅតែបន្តក្នុងប្រទេសនេប៉ាល់ ទោះបីជានាយករដ្ឋមន្ត្រីលាលែងពីតំណែងក៏ដោយ
09/10/2025 09:09 AM
ក្រុមហាម៉ាសអះអាងថាមេដឹកនាំរបស់ខ្លួនរួចជីវិតពីការវាយប្រហាររបស់អ៊ីស្រាអែលនៅកាតា ខណៈអាមេរិកនិយាយថានេះជាការព្រមានតិចតួច
09/10/2025 08:09 AM
ក្រុមហ៊ុន Apple របស់អាមេរិក បើកបង្ហាញទូរសព្ទ iPhone ថ្មី និងរក្សាតម្លៃឱ្យនៅដដែល
09/10/2025 08:09 AM
លោក Macron បានតែងតាំងលោក Sebastien Lecornu ជានាយករដ្ឋមន្រ្តីបារាំងថ្មី
09/10/2025 08:09 AM