ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Modi ប្រាប់លោក Putin ថាសង្គ្រាមមិនអាចដោះស្រាយបញ្ហាបានទេ ខណៈជំរុញឱ្យមានសន្តិភាព

2024/07/10 08:56:20 am        143
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) កាលពីថ្ងៃអង្គារ (០៩ កក្កដា) បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ថា «សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានទេ» ហើយបានជំរុញឱ្យមានសន្តិភាព ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ក្នុងរយៈពេលពីរឆ្នាំក្នុងការវាយលុកអ៊ុយក្រែន។នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក លោក ម៉ូឌី បាននិយាយថាលោក និងលោក ពូទីន បានជជែកគ្នាលើបញ្ហាជាច្រើនដោយបន្ថែមថា «លោកសប្បាយចិត្តណាស់ ដែលចំពោះបញ្ហាអ៊ុយក្រែន ភាគីទាំងពីរបង្ហាញពីទស្សនៈរបស់ខ្លួនដោយបើកចំហនិងលម្អិត»។ មេដឹកនាំឥណ្ឌារូបនេះបានបន្ថែមថា «យើងដឹងថាសង្រ្គាមមិនអាចដោះស្រាយបញ្ហាបានទេ ហើយដំណោះស្រាយ និងការចរចាសន្តិភាពមិនអាចជោគជ័យក្នុងពេលប្រើប្រាស់គ្រាប់បែក និងគ្រាប់កាំភ្លើងបានឡើយ។ យើងត្រូវរកវិធីសន្តិភាពតាមរយៈការសន្ទនា»។លោក ពូទីន បានថ្លែងអំណរគុណលោក ម៉ូឌី សម្រាប់ «ការយកចិត្តទុកដាក់ចំពោះបញ្ហាបន្ទាន់បំផុតនេះ» ហើយបន្ថែមថា «អ្នកក៏កំពុងព្យាយាមស្វែងរកមធ្យោបាយដោះស្រាយវិបត្តិអ៊ុយក្រែនជាចម្បងដោយសន្តិភាព ដូចជាយើងដែរ»។ លោក ពូទីន បានសាទរចំពោះ «មិត្តភាពយូរអង្វែង» របស់ឥណ្ឌា និងរុស្ស៊ី ហើយបាននិយាយថាឥឡូវនេះប្រទេសទាំងពីររីករាយនឹង «ភាពជាដៃគូយុទ្ធសាស្រ្តពិសេស»៕

មានបញ្ហាប្រឈមខ្ពស់សម្រាប់លោក Biden ខណៈបណ្តាមេដឹកនាំអង្គការណាតូ ជួបប្រជុំគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន

2024/07/10 08:27:35 am        129
ក្រុមមេដឹកនាំអង្គការណាតូកំពុងប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្ដាហ៍នេះ រួមគ្នាបង្កើនការគាំទ្រឆ្លងមហាសាគរអាត្លង់ទិកសម្រាប់អ៊ុយក្រែន ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។ ប៉ុន្តែសម្រាប់ម្ចាស់ផ្ទះនៃជំនួបកំពូលនេះ គឺលោកប្រធានាធិបតី Biden កំពុងព្យាយាមបង្ហាញថារូបលោកមានសមត្ថភាពបំពេញតាមតម្រូវការក្នុងការកាន់តំណែងជាប្រធានាធិបតីសម្រាប់រយៈពេលបួនឆ្នាំបន្ថែមទៀត។ បណ្ដាប្រមុខរដ្ឋមកពីអឺរ៉ុប និងអាមេរិកខាងជើង កំពុងប្រឈមនឹងការរំពឹងទុកនៃការវិលត្រឡប់ទៅកាន់ការិយាល័យប្រធានាធិបតី Oval Office ដែលសម្ព័ន្ធយោធាណាតូ មានមន្ទិល ថាលោក Donald Trump អាចនឹងឈ្នះឆ្នោត ខណៈលោក Biden ព្យាយាមជួយសង្គ្រោះយុទ្ធនាការបោះឆ្នោតអាណត្តិថ្មីរបស់លោកដែលបានស្ថិតក្នុងភាពយឺតយ៉ាវ បន្ទាប់ពីធ្វើមិនបានល្អក្នុងការជជែកដេញដោល កាលពីថ្ងៃទី ២៧ ខែមិថុនាទល់នឹងលោកTrump ។ លោកប្រធានាធិបតីបាននិយាយថាការងាររបស់លោកនៅឯកិច្ចប្រជុំកំពូល ជាទីដែលអង្គការណាតូកំពុងប្រារព្ធខួប ៧៥ ឆ្នាំ នឹងក្លាយជាវិធីដ៏ល្អមួយដើម្បីវិនិច្ឆ័យសមត្ថភាពបន្តរបស់លោកក្នុងការធ្វើការងារនេះ។ លោកចង្អុលទៅការងាររបស់លោកដែលកំពុងជួបជុំសមាជិកណាតូក្នុងការឆ្លើយតបដ៏ម៉ឺងម៉ាត់របស់ខ្លួនចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាឧទាហរណ៍ចម្បងនៃការដឹកនាំដ៏រឹងមាំរបស់លោក និងក្នុងចំណោមហេតុផលដែលរូបលោកសមនឹងកាន់តំណែងរយៈពេល៤ឆ្នាំទៀតនៅក្នុងសេតវិមាន។ អំឡុងបើកកិច្ចប្រជុំកំពូល លោកប្រធានាធិបតីបាននិយាយដោយសំឡេងខ្លាំងៗ និងរឹងមាំជាង កាលដែលលោកបានធ្វើក្នុងអំឡុងពេលជជែកដេញដោល៕

យន្តហោះចម្បាំងរបស់ IDF បានស្ទាក់ចាប់គោលដៅតាមអាកាស នៅជិតព្រំដែនភាគខាងត្បូងរបស់អ៊ីស្រាអែល

2024/07/09 02:35:42 pm        213
សេវាកម្មសារព័ត៌មានរបស់កងទ័ព បានរាយការណ៍ថា យន្តហោះចម្បាំងរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានស្ទាក់ចាប់គោលដៅផ្លូវអាកាសមួយ ខិតជិតព្រំដែនភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល។របាយការណ៍នោះ បាននិយាយថា៖«មួយរយៈមុននេះ យន្តហោះចម្បាំងរបស់ IDF បានស្ទាក់ចាប់បានដោយជោគជ័យនូវគោលដៅដែនអាកាសគួរឲ្យសង្ស័យ ដែលកំពុងខិតជិតភាគខាងត្បូងអ៊ីស្រាអែលពីខាងកើត»។សេវាសារព័ត៌មានរបស់កងទ័ព បានបញ្ជាក់ថា វត្ថុមិនបានឆ្លងព្រំដែនជាមួយអ៊ីស្រាអែល ដូច្នេះមិនមានការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសទេ។ស្ថានការណ៍នៅមជ្ឈិមបូព៌ា បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការលុកលុយរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសពីតំបន់ហ្កាហ្សាស្ទ្រីប ចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា អមដោយការសម្លាប់អ្នកស្រុកអ៊ីស្រាអែល ដែលតាំងទីលំនៅក្បែរព្រំដែននិងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ រួមទាំងកុមារ ស្ត្រី និងមនុស្សចាស់។ ក្រុមហាម៉ាស ចាត់ទុកការវាយប្រហារនេះជាការឆ្លើយតបចំពោះសកម្មភាពរបស់អ៊ីស្រា អែលប្រឆាំងនឹងវិហារ Al-Aqsa ក្នុងទីក្រុងហ្ស៊េរុយសាឡឹម។ អ៊ីស្រាអែល បានប្រកាសការឡោមព័ទ្ធទាំងស្រុងនៃតំបន់ហ្កាហ្សាស្ទ្រីប ហើយបានចាប់ផ្តើមវាយលុកតំបន់ជុំវិញ និងផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី។ ការប៉ះទង្គិចគ្នាក៏ កំពុងកើតឡើង នៅតំបន់វេសបែង។

ទីក្រុងមូស្គូ ច្រានចោលការចោទប្រកាន់របស់ក្រុងគីវអំពីការវាយប្រហារមីស៊ីលរបស់រុស្ស៊ី ទៅលើគោលដៅស៊ីវិល

2024/07/09 02:33:24 pm        118
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចោទប្រកាន់របស់អាជ្ញាធរអ៊ុយក្រែនអំពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើគោលដៅស៊ីវិល គឺមិនពិតនោះទេ។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖«ការចោទប្រកាន់ដែលធ្វើឡើងដោយមន្ត្រីទីក្រុងគីវអំពីការវាយប្រហារមីស៊ីលដោយចេតនារបស់រុស្ស៊ីលើគោលដៅស៊ីវិល គឺមិនពិតនោះទេ។ របាយការណ៍រូបថត និងវីដេអូជាច្រើនពីទីក្រុងគីវ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ បានបញ្ជាក់យ៉ាងច្បាស់ថា ការខូចខាត ត្រូវបានធ្វើឡើងដោយមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន ដែលបានបាញ់ចេញពីប្រព័ន្ធមីស៊ីលមួយ ត្រូវបានដាក់ពង្រាយក្នុងព្រំដែនរបស់ទីក្រុងនេះ»។យោងតាមក្រសួង កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានធ្វើការវាយប្រហារប្រកបដោយជាក់លាក់លើទីតាំងឧស្សាហកម្មការពារជាតិអ៊ុយក្រែន និងមូលដ្ឋានទ័ពអាកាស ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់ទីក្រុងគីវ ក្នុងការវាយប្រហារទីតាំងថាមពល នៅក្នុងប្រទេសរុស្ស៊ី។ គោលដៅដែលបានកំណត់ទាំងអស់ ត្រូវរង ការវាយប្រហារ។ក្រសួងការពារជាតិរុស្ស៊ី បានចង្អុលបង្ហាញថា៖«របបទីក្រុងគីវ បាននិងកំពុងធ្វើឲ្យមានភាពច្របូកច្របល់បែបនេះ អស់ជាច្រើនឆ្នាំ រាល់ពេលមុនការជួបជុំគ្នា (កិច្ចប្រជុំកំពូល)នៃក្រុមអ្នកឧបត្ថម្ភណាតូរបស់ខ្លួន»។

លោក ម៉ាក្រុង បដិសេធការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី ក្រោយពីភាពជាប់គាំងនយោបាយកាន់តែជ្រៅឡើង

2024/07/09 02:30:54 pm        130
លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបដិសេធការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីរបស់ខ្លួន កាលពីថ្ងៃចន្ទ (ទី៨ ខែកក្កដា) ខណៈដែលប្រធានាធិបតីរូបនេះ បានព្យាយាមរក្សាភាពជឿជាក់របស់ប្រទេសបារាំង បន្ទាប់ពីការបោះឆ្នោតជ្រើសរើសមុនអាណ្តតិ្តរបស់ខ្លួន បានបរាជ័យក្នុងទម្លាយភាពជាប់គាំងនយោបាយ។គណបក្សរណសិរ្សប្រជាប្រិយថ្មីឆ្វេងនិយម (NFP) បានឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសភាជុំទី២ កាលពីថ្ងៃអាទិត្យ ដោយផ្ទុយពីការស្ទង់មតិ ដែលបានឈ្នះគណបក្សកណ្តាលនិយមរបស់លោកម៉ាក្រុង និងគណបក្សរួបរួមកម្លាំងជាតិស្តាំនិយមជ្រុល(RN)របស់លោកស្រី Marine Le Pen។ ប៉ុន្តែគ្មានក្រុមណាដែលទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាតទេ ហើយគ្មានបេក្ខជននាយករដ្ឋមន្ត្រីច្បាស់លាស់ បានបង្ហាញមុខនោះទេ។មនុស្សជាច្រើននៅក្នុងប្រទេសបារាំង បានពេញចិត្តនឹងលទ្ធផលបោះឆ្នោតនេះ ដោយមានហ្វូងមនុស្ស បានប្រមូលផ្តុំគ្នា ក្នុងទីក្រុងប៉ារីស ដើម្បីអបអរ។ប៉ុន្តែកិច្ចពិភាក្សាដ៏សំខាន់អំពីការបង្កើតរដ្ឋាភិបាលថ្មី ទើបតែចាប់ផ្តើម រយៈពេលបីសប្តាហ៍មុនពេលទីក្រុងប៉ារីស ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំ ពិក។លោកនាយករដ្ឋមន្ត្រី Gabriel Attal បានដាក់ពាក្យលាលែងពីតំណែងរបស់ខ្លួនជូនទៅលោក ម៉ាក្រុង ប៉ុន្តែត្រូវបានស្នើឲ្យរក្សាអំណាចក្នុងសមត្ថភាពចាំផ្ទះ រហូតដល់ការប្រកួតកីឡាត្រូវបានបញ្ចប់ ហើយធានាសហគមន៍អន្តរជាតិ និងទីផ្សារនានាថា ប្រទេសបារាំង នៅតែមានរដ្ឋាភិបាល។

ប្រធានាធិបតីកូរ៉េខាងត្បូង៖ រុស្ស៊ីគួរតែជ្រើសរើសថាតើកូរ៉េខាងត្បូង និងកូរ៉េខាងជើង មួយណាសំខាន់ជាង?

2024/07/09 02:25:39 pm        97
ប្រធានាធិបតី Yoon Suk Yeol បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា រុស្ស៊ីគួរតែជ្រើសរើសថាតើកូរ៉េខាងត្បូង ឬកូរ៉េខាងជើង មួយណាមានសារៈសំខាន់ជាងសម្រាប់ផលប្រយោជន៍ជាតិរបស់ខ្លួន ស្របពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើងអំពីកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។លោក Yoon បានធ្វើការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយសារព័ត៌មានរ៉យទ័រ ដោយនិយាយថា លោកនឹងដោះស្រាយការគំរាមកំហែងដែលកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង បង្កឡើងចំពោះឧបទ្វីបកូរ៉េ និងអឺរ៉ុប ក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអង្គការអាត្លង់ ទិកខាងជើង (NATO) នាពេលខាងមុខ។លោក Yoon បាននិយាយនៅក្នុងបទសម្ភាសន៍នោះថា៖«កិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង បង្កការគំរាមកំហែងដោយឡែក និងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខ នៅឧបទ្វីបកូរ៉េ និងនៅអឺរ៉ុប»។លោក Yoon បានអំពាវនាវឲ្យទីក្រុងមូស្គូជ្រើសរើសរវាងកូរ៉េទាំងពីរថាតើមួយណាដែលផ្តល់ប្រយោជន៍ពិតប្រាកដដល់ខ្លួន ដោយនិយាយថា អនាគតនៃទំនាក់ទំនងទ្វេភាគី គឺអាស្រ័យលើសកម្មភាពរបស់រុស្ស៊ីទេ។លោកប្រធានាធិបតី Yoon បានបញ្ជាក់ថា៖«ខ្ញុំសង្ឃឹមថា រុស្ស៊ីនឹងសម្រេចចិត្តដោយសមហេតុផលទៅលើថាតើភាគីខាងត្បូងឬខាងជើង មានសារៈសំខាន់ជាងនិងចាំបាច់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួននោះ»។

អ៊ីរ៉ាក់ និងអាមេរិក ពិភាក្សាអំពីការបញ្ចប់បេសកកម្មរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក នៅអ៊ីរ៉ាក់

2024/07/09 02:22:52 pm        73
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បានជួបពិភាក្សាជាមួយឧបការីរងការពារជាតិអាមេរិក លោក Daniel Shapiro កាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការបញ្ចប់បេសកកម្មរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់។ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់នាយករដ្ឋមន្ត្រី បាននិយាយថា កិច្ចពិភាក្សាផ្តោតលើនីតិវិធីសម្រាប់ការបញ្ចប់បេសកកម្មរបស់ក្រុមចម្រុះអន្តរជាតិ និងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងអ៊ីរ៉ាក់ និងសហរដ្ឋអាមេ រិក។កិច្ចប្រជុំ ក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ ដោយលោក al-Sudani បានលើកឡើងពីការព្រួយបារម្ភអំពី «ការរងទុក្ខរបស់ប្រជាជនប៉ាឡេស្ទីន» និងការលំបាកក្នុងការផ្តល់ជំនួយមនុស្សធម៌។ តាមសេចក្តីរាយការណ៍ លោកបានរិះគន់សហគមន៍អន្តរជាតិ ដែលមិនបានដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន។យោងតាមសេចក្តីថ្លែងការណ៍នោះ លោក Shapiro បានសង្កត់ធ្ងន់លើសារៈសំខាន់នៃតួនាទីរបស់អ៊ីរ៉ាក់ក្នុងស្ថិរភាពក្នុងតំបន់ ហើយបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ការបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា គ្រឿងយុទ្ធោបករណ៍ សន្តិសុខ និងការពង្រឹងសមត្ថភាពរបស់កងកម្លាំងអ៊ីរ៉ាក់។កិច្ចប្រជុំនេះ ធ្វើឡើង បន្ទាប់ពីកិច្ចព្រមព្រៀងមួយកាលពីខែមករា រវាងអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិក ដើម្បីបង្កើតគណៈកម្មការយោធាជាន់ខ្ពស់រួមគ្នាមួយ ដែលមានភារកិច្ចត្រួតពិនិត្យការដកទ័ពរបស់ក្រុមចម្រុះ។ អាជ្ញាធរអ៊ីរ៉ាក់ បានរាយការណ៍ថា គណៈកម្មការ បានកោះប្រជុំជាច្រើនលើក ដើម្បីរៀបចំផែនការសម្រាប់ដាក់ពង្រាយទ័ពឡើងវិញ។

មន្ត្រីប៉ាឡេស្ទីន ព្រមានពីសមត្ថភាពសុខាភិបាលខ្សោយ នៅមន្ទីរពេទ្យហ្កាហ្សា

2024/07/09 02:18:49 pm        107
មន្ត្រីផ្នែកវេជ្ជសាស្ត្រប៉ាឡេស្ទីនម្នាក់ បានព្រមានកាលពីថ្ងៃចន្ទថា សមត្ថភាពសុខាភិបាល នៅក្នុងមន្ទីរពេទ្យនៃតំបន់ហ្កាហ្សាស្ទ្រីប មានភាពទន់ខ្សោយ ហើយការខ្វះខាតប្រេងឥន្ធនៈ គឺជាវិបត្តិដ៏ធំមួយសម្រាប់ វិស័យសុខាភិបាល។ លោក Munir al-Bursh មន្ត្រីអាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារ ៣៤នាក់ បានស្លាប់ដោយសារកង្វះអាហារធ្ងន់ធ្ងរ នៅក្នុងតំបន់ភាគខាងជើង។លោក បាននិយាយថា អ្នកជំងឺប្រហែល ២៥.០០០ នាក់ ត្រូវការការព្យាបាលជាបន្ទាន់ នៅខាងក្រៅតំបន់ហ្កាហ្សាស្ទ្រីប ប៉ុន្តែមានតែ ៥.000 នាក់ប៉ុណ្ណោះ ដែលអាចធ្វើដំណើរបាន ដោយបានសង្កត់ធ្ងន់ថា ស្ថានភាពនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប គឺពិបាកខ្លាំងណាស់ ដែលទាមទារឲ្យបើកច្រកឆ្លងកាត់រ៉ាហ្វា( Rafah) ជាបន្ទាន់។កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ យោធាអ៊ីស្រាអែល បានណែនាំមនុស្សរាប់ម៉ឺននាក់ ដែលរស់នៅក្នុងប្លុកចំនួន ១៩ ក្នុងទីក្រុងហ្កាហ្សា ឲ្យជម្លៀសចេញជាបន្ទាន់។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) កាលពីថ្ងៃចន្ទ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី បញ្ជាក់ជាថ្មីពីការគាំទ្រដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះនៅមជ្ឈិមបូព៌ា

2024/07/09 02:15:10 pm        78
នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីលោក Anthony Albanese នៅថ្ងៃអង្គារនេះ បានបញ្ជាក់ជាថ្មីចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការគាំទ្រដំណោះស្រាយរដ្ឋពីរ ដើម្បីដោះស្រាយជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល។ លោក Albanese បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងស៊ីដនី ថា យើងគាំទ្របទឈប់បាញ់ដើម្បីជំរុញសន្តិសុខ និងសន្តិភាព សម្រាប់ប្រជាជននៅតំបន់មជ្ឈិមបូព៌ា។ យើងបានគាំទ្រដោយមិនផ្លាស់ប្តូរនូវដំណោះស្រាយរដ្ឋពីរ ដែលជាការចាំបាច់សម្រាប់សន្តិសុខសម្រាប់ទាំងប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីអាចរស់នៅដោយសន្តិភាព។លោកនិយាយថា ជំហររបស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះដំណោះស្រាយរដ្ឋពីរ គឺជាការប្រកាន់យកជាយូរមកហើយ។ ជំហររបស់គណបក្សការងារ ចំពោះការគាំទ្ររដ្ឋអ៊ីស្រាអែល និងការគាំទ្រដំណោះស្រាយរដ្ឋពីរ ដោយពលរដ្ឋប៉ាឡេស្ទីន អាចដឹងពីបំណងប្រាថ្នាស្របច្បាប់ ដែលពួកគេមានសម្រាប់រដ្ឋរបស់ពួកគេ។លោក អាល់បានី(Albanese) បានថ្លែងសុន្ទរកថា ខណៈប្រកាសតែងតាំងលោក Jillian Segal ជាបេសកជនពិសេសប្រយុទ្ធប្រឆាំងការប្រឆាំងជនជាតិជ្វីហ្វ នៅសារមន្ទីរជនជាតិជ្វីហ្វ ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ។រដ្ឋាភិបាលសហព័ន្ធ បានសម្តែងការព្រួយបារម្ភនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីផលប៉ះពាល់ខ្លាំងនៃជម្លោះនៅមជ្ឈិមបូព៌ា លើសហគមន៍នានានៅទូទាំងប្រទេសអូស្ត្រាលី ។

ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់ បញ្ជាក់ជាថ្មីការគាំទ្រចំពោះរុស្ស៊ី និងកម្លាំងប្រឆាំងអ៊ីស្រាអែល

2024/07/09 02:06:18 pm        160
ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្គីអាន(Masoud Pezeshkian) បានបញ្ជាក់ជាថ្មីថា ការគាំទ្ររបស់ប្រទេសលោកសម្រាប់រុស្ស៊ី និងកងកម្លាំងប្រឆាំងអ៊ីស្រាអែល នឹងមិនផ្លាស់ប្តូរនោះទេ នៅក្រោមអាណត្តិរបស់លោកជាប្រធានាធិបតី។ បេក្ខជនកំណែទម្រង់ ដែល អំពាវនាវឱ្យមានការធ្វើឲ្យប្រសើរឡើងទំនាក់ទំនងរវាងអ៊ីរ៉ង់ ជាមួយប្រទេសលោកខាងលិច បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជុំទី២ តំណែងប្រធានាធិបតី កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ។យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ លោក Pezeshkian បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទ។ តាមសេចក្តីរាយការណ៍ លោក Pezeshkian បានថ្លែងអំណរគុណដល់លោក Putin សម្រាប់សារអបអររបស់លោក និងបាននិយាយថា អ៊ីរ៉ង់វាយតម្លៃលើទំនាក់ទំនងជាមិត្តភាពរបស់ខ្លួន ជាមួយរុស្ស៊ី។ប្រទេសអ៊ីរ៉ង់ មានការខ្វែងគំនិតគ្នាជាមួយប្រទេសលោកខាងលិច ជុំវិញការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ខ្លួន និងបញ្ហាផ្សេងៗទៀត។ ប្រទេសនេះ បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ដែលប្រឆាំងប្រទេសលោកខាងលិច ជុំវិញស្ថានភាពនៅអ៊ុយក្រែន ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអភិរក្សនិយមប្រកាន់តឹង លោក Ebrahim Raisi ដែលលោកបានទទួលមរណភាពដោយការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា។ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា លោក Pezeshkian បានផ្ញើលិខិតមួយច្បាប់ទៅកាន់មេដឹកនាំក្រុមសកម្មប្រយុទ្ធហេសបូឡា នៅក្នុងប្រទេសលីបង់ លោក Hassan Nasrallah ដោយថ្លែងអំណរគុណចំពោះលោកសម្រាប់សារអបអរ។ លោក Pezeshkian បានបង្ហាញពីបំណងរបស់លោកក្នុងការបន្តគាំទ្រកងកម្លាំងប្រឆាំងអ៊ីស្រាអែល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពរបស់ប្រទេសឆាដ និយាយថាកងកម្លាំងរបស់ខ្លួន២៣នាក់ស្លាប់ក្នុងការវាយប្រហារពីក្រុមបូកូ ហារ៉ាម
05/06/2026 12:05 PM
ការស្ទង់មតិបង្ហាញថា ប្រជាជនអ៊ីស្រាអែលភាគច្រើនប្រឆាំងការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់
05/06/2026 12:05 PM
អាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-លីបង់ អាចឈានដល់បាន ប៉ុន្តែក្រុមហេសបូឡាគឺជាបញ្ហា
05/06/2026 12:05 PM
អគ្គិភ័យដ៏ធំមួយនៅផ្សារទំនើបប្រទេសអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួស
05/06/2026 12:05 PM
ចិនទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក Trump
05/06/2026 12:05 PM
ពលរដ្ឋប៉ាឡេស្ទីនក្នុងដែនដីហ្កាហ្សានៅតែបន្តស្លាប់ ខណៈអ៊ីស្រាអែលវាយប្រហារឥតឈប់ទោះមានបទឈប់បាញ់
05/06/2026 12:05 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា បង្ហាញ​ពី​ការ​មិន​បោះ​បង់​ជន​រងគ្រោះ
05/06/2026 12:05 PM
សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ
05/06/2026 11:05 AM
ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា
05/06/2026 11:05 AM
TOP STORY | សម្ដេចតេជោ ហ៊ុន សែន ប្រកាស​គាំទ្រពេញ​ទំហឹង​​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​​ស្រា​​យ ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នាកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី
05/06/2026 11:05 AM