គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ៖ បច្ចុប្បន្នអត្រារស់នៅរបស់ពលរដ្ឋខ្មែរអាចដល់អាយុ៧០ឆ្នាំ

2022/03/07 01:35:52 pm        355
ត្បូងឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា អាចរស់នៅដល់អាយុជាង៧០ឆ្នាំ ខណៈកាលពីឆ្នាំ១៩៩៨ មិនសង្ឃឹមរស់ដល់អាយុ ៦០ឆ្នាំទេ ដែលការកើនឡើង នៃអាយុរបស់ពលរដ្ឋនេះ គឺបញ្ជាក់ពីការរីកចម្រើន នៃវិស័យសុខាភិបាល នៅកម្ពុជា ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំ និងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ នៅថ្ងៃទី៧ ខែមីនា នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បន្សល់ពីរបបខ្មែរក្រហម គឺការលំបាក ជំងឺរ៉ាំរ៉ៃ ប៉ុន្តែកម្ពុជា បាន ងើបឡើងជាបន្តបន្ទាប់ ហើយឈានឆ្ពោះទៅមុខ ក្នុងនោះបានលុបបំបាត់ជំងឺគ្រុនស្វិត​ដៃជើង​លើកុមារមុន កាលកំណត់ ហើយការរីកចម្រើននៃវិស័យសុខាភិបាលនេះ ​ក៏បានធ្វើឲ្យពលរដ្ឋ នាពេល​បច្ចុប្បន្ននេះ អាច រស់នៅបានយូរជាងកាលពីឆ្នាំ១៩៩៨ ​ដែលពេលនោះ សង្ឃឹមរស់មិនដល់ អាយុ៦០ឆ្នាំផង។ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅក្រុមគ្រូពេទ្យទាំងអស់ ត្រូវមានក្រមសីលធម៌ មនសិការក្នុងខ្លួន ​និងអនុវត្តតាមវិជ្ជាជីវៈ ​យកចិត្តទុកដាក់ថែទាំអ្នកជំងឺ ​ដោយការធ្វើបែបនេះ ទោះខ្វះខាត ថ្នាំសង្កូវ ឬឧបករណ៍បរិក្ខារពេទ្យទំនើបៗក៏ដោយ ក៏អ្នកជំងឺមានការសប្បាយចិត្តដែរ ៕អត្ថបទ៖ បាន សុរិទ្ធ 

សម្ដេចតេជោ៖ កម្ពុជាកំពុងខិតខំបង្កើនគុណភាពវិស័យសុខាភិបាល និងធនធានបុគ្គលិកសុខាភិបាល

2022/03/07 01:31:23 pm        645
ត្បូងឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងខិតខំ បង្កើននូវគុណភាពនៃវិស័យសុខាភិបាល និងអភិវឌ្ឍធនធានបុគ្គលិកលើវិស័យនេះ ឲ្យកាន់តែល្អប្រសើរជាលំដាប់ ហើយសម្ដេចក៏ទទួលស្គាល់ពីភាពមិនទាន់ទំនើបនៃសម្ភារៈបរិក្ខារពេទ្យ។ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន និងសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ នៅថ្ងៃទី៧ ខែមីនា នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សុខុមាលភាព របស់ពលរដ្ឋកម្ពុជា កំពុងត្រូវបានលើកកម្ពស់ តាមរយៈនៃការខិតខំប្រឹងប្រែងទ្វេឡើង នៃវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល ។សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាកំពុងដើរជាជំហានៗ ប្រកបដោយការទទួលខុសត្រូវ ទៅលើ សមត្ថភាព ទៅលើបញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋ បើទោះបីជាមានការមាក់ងាយលើប្រព័ន្ធ​សុខាភិបាលកម្ពុជាថា ទន់ខ្សោយ ហើយសម្ដេចទទួលស្គាល់នូវការរិះគន់នេះ ប៉ុន្តែទឹកចិត្តរបស់​កម្ពុជា មិនទន់ខ្សោយនោះទេ។សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា​ ពិតមែនហើយ​ ថាយើងពឹងផ្អែកទៅលើឧបករណ៍ បច្ចេកទេស​ទំនើបៗ ​ប៉ុន្តែបញ្ហាធំជាងនោះទៀត ​គឺមនសិការវិជ្ជាជីវៈ របស់ក្រុមគ្រូពេទ្យ ដែលមានការទទួលខុសត្រូវ៕អត្ថបទ៖ បាន សុខរិទ្ធ

សម្ដេចតេជោ៖ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាត្រូវតែមានការចរចា (រុស្ស៊ី-អ៊ុយក្រែន-ណាតូ-សហភាពអឺរុប)

2022/03/07 12:10:54 pm        373
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ទស្សនទានដើម្បីបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដោយការចរចារវាងរុស្ស៉ី និងអ៊ុយក្រែន ហើយរវាងរុស្ស៉ី ជាមួយណាតូ និងសហភាពអឺរ៉ុប។សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា និងវិទ្យាល័យតេជោ សែនត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន នៅព្រឹកថ្ងៃទី៧ ខែមីនានេះ បានបញ្ជាក់ថា ដើម្បីការចរចាវាងរុស្ស៉ី និងអ៊ុយក្រែន ហើយរវាងរុស្ស៉ី ជាមួយណាតូ និងសហភាពអឺរ៉ុប អាចធ្វើទៅបានត្រូវចាប់ផ្ដើមពីបទឈប់បាញ់។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា​ ការចូលរួមគាំទ្រពីប្រទេសដទៃទៅដល់អ៊ុយក្រែន ដូចជាការផ្ដល់អាវុធសម្ភារៈយោធា ក៏ដូចជា​ការស្ម័គ្រចិត្ត​ចូលរួមធ្វើកងទ័ព​ទៅជួយដល់​ប្រទេស​អ៊ុយក្រែន វាមិនខុសអីពីយក​សាំង​ទៅចាក់លើភ្លើង​បន្ថែមនោះទេ​ ដូច្នេះ​ពេល​វេលានេះ ជា​ពេល​វេលា ដែលត្រូវរកដំណោះស្រាយ។ បើមិនអ៊ីចឹងទេ ពិភពលោក ប្រហែលជានឹងអាចជ្រួលច្របល់លើសពីនេះ និងជួបវិបត្តិ សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។ ដូច្នេះការចរចារមួយដែលត្រូវធ្វើឡើងដើម្បី​បញ្ចៀសការស្លាប់ គឺដោយ​យក​ចិត្ត​ទុកដាក់ ទៅលើភាព​សមហេតុសមផលទាំងសងខាង​ ដែលអាច​ទទួល​យក​បានក្នុងរយៈពេលវែង៕អត្ថបទ៖ មុត សុទ្ធ 

សម្ដេចតេជោ៖ ពលរដ្ឋរបស់យើងកុំឈានហួស រហូតស្ម័គ្រចិត្តធ្វើ​ទាហាន​ជួយ​អ៊ុយក្រែន

2022/03/07 04:50:07 am        1595
ភ្នំពេញ៖ ទោះបីមានការអាណិតអាសូរដល់ប្រជាជនអ៊ុយក្រែន ដែលត្រូវបានកងទ័ពរុស្ស៊ី វាយលុកអូសបន្លាយរហូតមកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា កុំឈានហួសរហូតដល់ស្ម័គ្រចិត្តទៅធ្វើ​ទាហាន​ជួយ​អ៊ុយក្រែន ដោយសម្តេចបញ្ជាក់ថា មិនសុខចិត្តឱ្យពលរដ្ឋរបស់យើងស្លាប់នៅក្នុងសង្គ្រាមនោះឡើយ។សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា វិទ្យាល័យតេជោសែនត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមជំនួយឥតសំណង​ពី​រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ​នាព្រឹកថ្ងៃទី៧ខែមីនានេះ។សម្ដេច មានប្រសាសន៍ថា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែននេះ សម្ដេចធ្លាប់ មានប្រសាសន៍ហើយថា​កម្ពុជា​បានប្រកាន់យក​ឥរិយាបថ​នូវគោលការណ៍ធំៗ២ ក្នុងការសម្រេចចិត្តចំពោះបញ្ហាសង្រ្គាមរុស្ស៊ី អ៊ុយក្រែន ​ទី១,គឺមិនគាំទ្រ​ចំពោះការបំបែករដ្ឋ ទី២,មិនគាំទ្រការប្រើប្រាស់កម្លាំង​ដែលឥឡូវនេះ សង្រ្គាមកាន់តែសាហាវទៅៗ។សម្ដេចមិនជឿថា រុស្ស៊ីអាចយកឈ្នះនៅអ៊ុយក្រែន ហើយអ៊ុយក្រែន ក៏មិនអាចសម្លាប់​ទាហានរុស្ស៊ី​នៅលើទឹកដីអ៊ុយក្រែនអស់នោះដែរ ដូច្នេះ​ជំរើស​គឺមានតែការ​ចរចារ​ដែលផ្ដើម​ចេញ​ពី​បទឈប់​បាញ់។សូមបញ្ជាក់ថា សង្គ្រាមរុស្ស៊ី អ៊ុយក្រែនបានផ្ទុះឡើង កាលពីថ្ងៃទី២៤ខែកុម្ភៈ ដែលមកដល់ពេលនេះ​មានរយៈពេល១១ថ្ងៃហើយ ដែល​មិនទាន់​មាន​សញ្ញាវិជ្ជមាន​ណាមួយបង្ហាញថា​សង្គ្រាម​នឹងអាច​បញ្ចប់​ក្នុងពេលឆាប់ៗ ណាមួយឡើយ៕អត្ថបទ មុតសុទ្ធ

សម្ដេចតេជោ អាទិភាពកំពូលរបស់យើងគឺសន្តិភាព ដើម្បីធានានូវសិទ្ធិរស់រានមានជីវិត

2022/03/07 11:28:20 am        483
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាបានប្រឹងប្រែងជាង ៤០ឆ្នាំហើយ ក្នុងការប្រកាន់គោលការណ៍ជាអាទិភាពកំពូលនោះ គឺសន្តិភាព។សម្ដេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ ក្នុងពេលសម្តេចនិងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ​និងសាលាបឋមសិក្សា វិទ្យាល័យតេជោសែនត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ៧ខែមីនានេះ។សម្ដេច បានគូសបញ្ជាក់ថា ការប្រកាន់យកនូវគោលការណ៍​ជាអាទិភាពកំពូលគឺ​សន្តិភាពនេះ ដើម្បីសិទ្ធិរស់រានមានជីវិត​ ហើយបើមានសិទ្ធិរស់រានមានជីវិតហើយ គឺសិទ្ធិបញ្ចេញ​មតិប្រជាធិបតេយ្យ​ និងសិទ្ធិមនុស្សត្រូវបានធានា។ សម្ដេចថា ការដែលកម្ពុជាបានខិតខំក្នុង​ការរក និងរក្សាបាននូវសន្តិភាពមកដល់ថ្ងៃនេះ យើងមិន​អាច​បណ្ដែតបណ្ដោយ​ឱ្យក្រុមមនុស្សមួយក្រុម​មក​បំផ្លាញបំផ្លាញ​សន្តិភាពយើងបានទេ។សម្ដេច បានបញ្ជាក់ថា ឥឡូវនេះ ការជាក់ស្ដែងបានកើតឡើងនៅអ៊ុយក្រែន នៅអ៊ីរ៉ាក់ នៅស៊ីរី លីប៊ី ដែលកំពុងបន្ត ប៉ុន្តែឥឡូវនេះ បានកើតឡើងនៅអឺរ៉ុបតែម្ដង។សម្តេច បញ្ជាក់ថា ប្រទេសនៅអឺរ៉ុប ទោះបីមិនទាន់ទទួលនូវការវាយប្រហារ ក៏កំពុងតែផ្ដោតការ​យកចិត្តទុក​ដាក់នូវ​សន្តិភាពនៅអឺរ៉ុប។ អ៊ីចឹងទេ​សម្តេច ក៏សង្ឃឹមថា អ្នកខាងក្រៅដែលមើលឃើញ​ពីការយកចិត្តទុកដាក់នៃនយោបាយផ្ដល់អាទិភាពកំពូលទៅលើបញ្ហាសន្តិភាព សម្រាប់អ៊ុយក្រែន ក៏ត្រូវតែយល់ពីយើង​ផងដែរ ព្រោះកុំចាំបាច់មានសង្គ្រាមហើយ​ទើបចាប់ផ្ដើម​នឹក​ដល់ថា​ធ្វើយ៉ាង​ណា​ឱ្យមាន​សន្តិភាពព្រោះ​បើសិន​ឲ្យមានផ្ទុះហើយ ​លើកនេះ​ប្រហែល​ជាគ្មានហ៊ុនសែនធ្វើ​នយោបាយឈ្នះ-ឈ្នះ ជាលើកទីពីរនោះទេ។ សម្តេចថា ការខុសត្រូវតិចតួចត្រូវនិយាយគ្នា ។តម្រូវការនៅក្នុងសង្គមវាតែងតែមានបញ្ហានេះ បញ្ហានោះកើតឡើង ប៉ុន្តែបញ្ហានោះ វាទាមទារ​ឲ្យយើង​អត់ធ្មត់ ​ដោះស្រាយតាមផ្លូវ​សីលធម៌​ក្តីតាមផ្លូវច្បាប់ក្តី ប៉ុន្តែកុំអ្វីឡើងមកចាប់​ហ៊ុនសែន​អំពាវនាវឲ្យកម្លាំងប្រដាប់អាវុធបែរចុងកាណុង មកបាញ់ហ៊ុនសែន​ តើនោះជាអ្វី?មានន័យថា អំពាវនាវឲ្យមានសង្គ្រាម ​ដូច្នេះគឺអ្នក ​នៅតែឯងនោះទៅ។ ទៅជាឧទាមក្រៅច្បាប់នោះទៅ ប៉ុន្តែបើសិនជាអ្នកជាឧទ្ទាមក្រៅច្បាប់ នៅក្នុងប្រទេសអ្នកមិនអាចរួចខ្លួននោះឡើយ។ដូច្នេះគ្រប់ពេលណាៗទាំងអស់សម្ដេច តែងតែអំពាវនាវឲ្យយកចិត្តទុកដាក់ ​រក្សាសន្តិភាព ស្ថេរភាព​នយោបាយ​ជាមួយនឹងការយកចិត្តទុកដាក់ទៅលើបញ្ហាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទាំងពីរនេះ​ត្រូវក្តាប់ឱ្យមាំ ​ទើបធានាថា​កម្ពុជា​បោះជំហានទៅមុខហើយ៕អត្ថបទ មុត សុទ្ធ

ថ្ងៃដំបូងខេត្តកំពត មានគណបក្សនយោបាយចំនួន៤ មកដាក់ពាក្យសុំចុះបញ្ជីបេក្ខជន

2022/03/05 01:19:56 pm        696
កំពត៖ ថ្ងៃទី១នៃការបើកទទួលពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ ខេត្តកំពត មានគណបក្សនយោបាយចំនួន៤ បានមកដាក់ពាក្យ ខណៈដែលគណបក្សនយោបាយពីរផ្សេងទៀត នៅមិនទាន់មកដាក់ពាក្យ ។នេះបើយោង​តាម​ការ​បញ្ជាក់ឲ្យដឹងពី​ប្រធានគណៈកម្មាធិការរៀបចំ​ការបោះឆ្នោតខេត្តកំពតលោក តែជិន ណារិត កាលពីម្សិលមិញ ហើយលោក ក៏ស្នើសុំឲ្យគណបក្ស​នយោបាយ​រូសរាន់​ក្នុង​ការ​មក​ដាក់ពាក្យ​ផងដែរ។.លោក តែជិន ណារិត ប្រាប់ឲ្យដឹងថា លោកបាន​ជួប​ប្រជុំជូនដំណឹង​ដល់បក្សនយោបាយទាំងអស់ បីដងមុនថ្ងៃបើកទទួលពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះ ក្នុងការបោះឆ្នោតជ្រើសរើស សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់អាណត្តិទី៥​ ឆ្នាំ២០២២នេះ ។ ហើយបើទោះជាការដាក់ពាក្យ​សុំចុះ​បញ្ជី​មាន​ធ្វើតាម​ប្រព័ន្ធបច្ចេកវិទ្យា ​ក៏បក្សនយោបាយនីមួយៗមានការត្រៀមលក្ខណៈបានល្អ ។ យ៉ាងណាក៏ដោយ ក្នុងការដាក់ពាក្យចុះបញ្ជីបេក្ខជននេះ មានគណបក្សពីរមិនទាន់មកដាក់ គឺគណបក្សយុវជនកម្ពុជា និង​គណបក្ស​សញ្ជាតិ​កម្ពុជា ។ខេត្តកំពតមាន៩ក្រុងស្រុក និងមាន៩៣ ​ឃុំសង្គាត់ ដែល​គណបក្ស​នយោបាយត្រូវមក​ដាក់ពាក្យ​សុំ​ចុះ​បញ្ជី​បេក្ខជនតំណាងបក្សរបស់ខ្លួន នៅតាមឃុំសង្គាត់នីមួយៗ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២២នេះ៕អត្ថបទ៖ សារីម

គណបក្សប្រជាជនកម្ពុជាសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុងបាត់ដំបងរៀបចំទិវាអន្តរជាតិ​នារី៨មីនា ខួបលើកទី១១១

2022/03/05 01:02:04 pm        1301
បាត់ដំបង៖ ឯកឧត្តម ទ្បេង ប៉េងទ្បុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ បានអញ្ជើញជាអធិបតីភាព រៀបចំកម្មវិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១១ ជូនដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋ ។ពិធីនេះ បានរៀបចំធ្វើនៅក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ដោយមានការអញ្ជើញ​ចូលរួម​ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ ​និងសង្កាត់វត្តគរ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សមាជិក ​សមាជិកាក្រុមការងារគណបក្ស គណបក្សក្រុង សង្កាត់ ឃុំ ភូមិចូលរួមប្រមាណ ជិត៣០០នាក់។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទ្បេង ប៉េងទ្បុង ក៏បានពាំនាំនូវការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស​ប្រជាជន​កម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្ស​ប្រជាជន​កម្ពុជា ជូនដល់អង្គពិធីទាំងមូល ​ដោយបាន​គូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ​តែងតែមានក្តីនឹករលឹក ​និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ឯកឧត្តម ទ្បេង ប៉េងទ្បុង បានថ្លែងកោតសរសើរចំពោះសកម្មភាពការងារកន្លងមក​ដែលស្រ្តីនៅ​ក្នុង​សង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ ​បានកសាង​សមិទ្ធផល​ជាច្រើនក្រោមកិច្ចរួបរួម​សហការសាមគ្គីគ្នា​ជាធ្លុងមួយ​ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ដែលអាចឈានទៅ​សម្រេចទិសដៅជាមួយរាជរដ្ឋាភិបាល។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានលើកទឹកចិត្ត និងផ្តល់ឱកាសទូលាយចំពោះស្រ្តីអោយចូលរួមការងារសង្គម នយោបាយ និងពាណិជ្ជកម្មជាដើម។ ស្រ្តីជាច្រើនបានកំពុងកាន់តួនាទីជាអ្នកសម្រេចចិត្ត ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ រាជរដ្ឋាភិបាលបានកំណត់ថា ស្ត្រីគឺជាឆ្អឹងខ្នង​សេដ្ឋកិច្ចគ្រួសារ និងសង្គម គ្រួសារ និងសង្គមមិនអាចខ្វះស្ត្រីបានឡើយ។ ឯកឧត្តម ប្រធាន បានស្នើឲ្យអាជ្ញាធរ ពិសេសក្រុមការងារគណបក្ស បន្តយកចិត្តទុកដាក់ពង្រឹង​សមត្ថភាព​ស្រ្តី និងក្មេងស្រីសម្រាប់បន្តវេន ដោយយកចិត្តទុកដាក់ក្នុងការអប់រំក្មេងស្រីតាំង​ពី​មត្តេយ្យសិក្សា ការលើកទឹកចិត្តក្មេងស្រីកុំឱ្យលះបង់ការសិក្សានៅគ្រប់កម្រិត និងការទប់ស្កាត់​មិនឱ្យមានអំពើហិង្សា ការរើសអើង ព្រមទាំងពង្រីកសេវាគាំទ្រដល់ក្មេងស្រីនៅក្នុងសាលា និង​ឲ្យមានការអនុវត្តឱ្យសកម្មផុលផុស នៃយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំង ​និងបង្ក្រាបអំពើចោរកម្ម ឃាតកម្ម ​ការប្លន់ប្រដាប់អាវុធ ​ការជួញដូរ​គ្រឿងញៀន​ ការជួញដូរមនុស្ស អំពើហិង្សាគ្រប់​រូបភាពលើស្ត្រី និងកុមារ។ឯកឧត្តម ទ្បេង ប៉េងទ្បុង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរៀនរស់នៅជាមួយនឹងកូវីដ១៩ ដោយបន្តអនុវត្តរាល់វិធានការសុខាភិបាល “៣ការពារ ៣កុំ“ មិនត្រូវធ្វេសប្រហែសឡើយ ពីព្រោះ​ថា មេរោគកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី អូមីក្រុង បាននឹងកំពុងឆ្លងរីករាលដាលយ៉ាង​ខ្លាំងនៅ​ឡើយ។ ឯកឧត្តម បានជំរុញប្រជាពលរដ្ឋនាំកូនចៅ តូចៗទៅទទួលវ៉ាក់សាំងបង្ការជំងឺនានា និងវ៉ាក់​សាំង​ប្រឆាំង​កូវីដ-១៩ ដើម្បីការពារសុខភាពកូនចៅខ្លួន ​និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលចូលក្នុងសហគមន៍។ក្នុងឱកាសនោះ ឯកឧត្តម ទ្បេង ប៉េងទ្បុង និងក្រុមការងារ ​ផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់ស្រ្តី ដែលបានចូលរួម ​ក្នុងសង្កាត់អូរម៉ាល់ ​និងសង្កាត់វត្តគរ ជាការគោរព និងលើកទឹកចិត្តផងដែរ ៕

រដ្ឋមន្ត្រីការបរទេស ចង់ឲ្យមានការហោះហើរត្រង់កម្ពុជា-ចិនឡើងវិញ​បន្ទាប់ពីបើកប្រទេស​ជាច្រើន​ខែហើយ

2022/03/05 12:17:53 pm        1027
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញពីសុទិដ្ឋិនិយម នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន ក្រោយពីកម្ពុជាបើកឲ្យមានសកម្មភាពសង្គមឡើងវិញ ហើយបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងនោះ ឯកឧត្តម ចង់ឲ្យមានការហោះហើរត្រង់ឡើងវិញ រវាងកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច ។ក្នុងជំនួបជាមួយលោកជំទាវ យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៤ ខែមីនាម្សិលមិញ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បាន​សម្តែងអំណរអរគុណ ចំពោះប្រទេសចិន ដែលបានបន្តផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសង្ឃឹមចង់ឃើញការហោះហើរត្រង់ រវាងប្រទេសទាំងពីរ ចាប់ដំណើរការឡើងវិញ សម្រាប់ជាផលប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងធុរៈកិច្ច ។ក្នុងឱកាសនោះលោកជំទាវ យ៉ាង យ៉ាន់យី បានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្ត​របស់​ប្រទេសចិន​ក្នុងការពង្រឹង ​និងពង្រីកបន្ថែមទៀត ​នូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅលើគ្រប់វិស័យ ។ក្រៅពីការងារកិច្ចសហប្រតិបត្តិការភាគីទាំងពីរ ក៏បានពិភាក្សាទៅលើបញ្ហា​កំពុង​កើតឡើង ក្នុង​ប្រទេសមីយ៉ាន់ម៉ា​ ក្នុងនោះ​ឯកឧត្តម ប្រាក់ សុខុន ​លើកឡើងថា​ នៅចុងខែមីនា ឆ្នាំ២០២២ គណៈប្រតិភូគ្រោងធ្វើដំណើរទស្សនកិច្ច ​ជាលើកដំបូងរបស់ឯកឧត្តម ​ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស​ របស់ប្រធានអាស៊ាន ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ​ដំណើរទស្សនកិច្ចនេះ​ ធ្វើឡើងក្នុងគោលបំណង ដើម្បីបន្តជំរុញ​ការ​អនុវត្តកិច្ចព្រមព្រៀង ​ជា​ឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ​ជាពិសេសដើម្បីបញ្ចប់​អំពើហិង្សា បង្កើត​លក្ខខណ្ឌ​អំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ តាមរយៈការរៀបចំឱ្យមានកិច្ចប្រជុំ​ពិគ្រោះយោបល់ស្តីពី ​ការផ្តល់ជំនួយមនុស្សធម៌ ​និងបង្កើតបរិយាកាសអំណោយផល ​ដល់កិច្ច​សន្ទនា​នយោបាយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ​ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ ។ លោកជំទាវ យ៉ាង យ៉ាន់យី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក្នុងតួនាទីជាប្រធានអាស៊ាន​ ក្នុងការ​ធ្វើឱ្យមានវឌ្ឍនភាពលើការ​អនុវត្តកិច្ចព្រមព្រៀង ​ជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន តាមរយៈដំណើរទស្សនកិច្ចការងារ​របស់​សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។លោកជំទាវ បានគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសចិន ចំពោះតួនាទីជាប្រធានអាស៊ានរបស់​កម្ពុជា​ និងគាំទ្រដល់បេសកកម្មរបស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់​ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ​ហើយលោកជំទាវ​ សង្កត់ធ្ងន់ថា ​ប្រទេសចិន​នឹង​ដើរតួនាទីស្ថាបនា ក្នុងការស្វែងរកដំណោះស្រាយ​ប្រកប​ដោយសន្តិវិធី ​ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ៕អត្ថបទ៖ បាន សុខរិទ្ធិ

រាជរដ្ឋាភិបាលកម្ពុជា មិនបង្អន់ដៃលើការងារបោសសម្អាតមីន ដើម្បីជោគជ័យឆ្នាំ២០២៥

2022/03/04 02:47:31 pm        903
បាត់ដំបង៖ ដើម្បីទទួលបានជោគជ័យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនបានបង្អន់ដៃឡើយ លើការងារបោសសម្អាតមីន ការចលនាកៀរគរធនធាន និងការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ត្រូវតែដំណើរការដោយរលូន និងដើរទន្ទឹមគ្នា ។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ កាលពីម្សិលមិញ បានដឹកនាំតំណាងប្រទេសម្ចាស់ជំនួយ ចុះពិនិត្យ កិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់កងឯកភាពទី២ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក្រោមការគាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ នៅខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកស្រី អេលីហ្សា ឆេកឃឺ (Allissar Chaker) តំណាង UNDP ប្រចាំនៅកម្ពុជា លោកលេខាទូតទី១ នៃស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោកស្រីនាយករងប្រចាំប្រទេសនៃភ្នាក់ងារ KOICA ។ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាល បាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង និងបំពេញបេសកកម្មរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍ ប្រទេស​ជាមិត្ត​ប្រតិបត្តិករបោសសម្អាតមីន និងភាគីពាក់ព័ន្ធ ក្នុងការគាំទ្រដើម្បីឲ្យកម្ពុជារួចផុត​ពីគ្រាប់មីន ព្រមទាំងបានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ ​និងប្រទេសជាមិត្ត ​ដែលបាននឹងកំពុងជួយ និងមិនទាន់​បាន​ជួយកម្ពុជា បន្តគាំទ្រនិងចូលរួមដើម្បីបញ្ឈប់វត្តមានគ្រាប់មីន និងដើម្បីភាគជោគជ័យ​របស់​កម្ពុជា។ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការងារបោសសម្អាតមីន ​នៅតែបន្តទៅមុខជានិច្ច ហើយ​ការស្រាវជ្រាវទិន្នន័យ​ចម្ការមីនមិនបច្ចេកទេស ​(Non-Technical Survey) និងការពិនិត្យ​ឡើងវិញ​ នូវការប្រើប្រាស់ដី​ (Revisit) ​ត្រូវតែដើរទន្ទឹមគ្នា ​ដើម្បីកាត់បន្ថយផ្ទៃដី កាត់បន្ថយ​ពេល​វេលា និងកាត់បន្ថយការចំណាយធនធានបោសសម្អាត៕អត្ថបទ៖ នឿត សុភក្ត្រ

សម្ដេចតេជោ៖ រុស្ស៊ីនឹងយល់ដែលកម្ពុជា សម្រេចចូលរួមក្នុងមហាសន្និតបាតUNជាមួយប្រទេសដទៃទៀត

2022/03/04 01:55:37 pm        386
ភ្នំពេញ៖ សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មិត្តរុស្ស៊ី នឹងយោគយល់ចំពោះការសម្រេចចិត្តរបស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសដទៃទៀត ដើម្បីចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ដកស្រង់ប្រសាសន៍ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មកបង្ហោះលើទំព័រ​ហ្វេសប៊ុក​របស់ ខ្លួនកាលពីយប់មិញថា ដោយសារតែសភាពការណ៍នៅអ៊ុយក្រែន កាន់តែធ្ងន់ធ្ងរ ការស្លាប់ជនស៊ីវិលកាន់តែច្រើន ហើយមហាសន្និបាតអង្គការសហប្រជាជាតិ កំពុងតែ​ដំណើរការ​នោះ កម្ពុជាមានការចាំបាច់ដើម្បី បញ្ចេញនូវសកម្មភាពក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្របខណ្ឌខ្លួនឯងផង។ ក្នុងក្របខណ្ឌអាស៊ាន គឺ កម្ពុជាកំពុងតែពិភាក្សាជាមួយសមាជិកអាស៊ានដទៃទៀត ដើម្បីនឹងចេញ​សេចក្តីថ្លែងការណ៍អំពាវនាវឱ្យមានការឈប់បាញ់ ​ព្រោះបើមិនមានការឈប់បាញ់ទេ ​ជីវិតមនុស្ស ទ្រព្យសម្បត្តិ ​នឹងត្រូវបន្តស្លាប់ និងបំផ្លិចបំផ្លាញ ហើយធ្វើឱ្យការចរចានោះ មិនអាចឈាន​ទៅ​មុខបាន។ ដូច្នេះកម្ពុជា ត្រូវតែសម្រេចដើម្បីនឹងធ្វើការ ​អំពាវនាវឱ្យមានបទឈប់បាញ់មួយ ដែលនេះ​ជាការចង់បានសម្រាប់ការចរចាមួយ​ ក្នុងការរកដំណោះស្រាយក្នុងនាមអាស៊ាន។សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងនាមកម្ពុជា ប្រទេសជាច្រើននៅក្នុងពិភពលោក កំពុងតែថ្កោល ទោសទៅលើការធ្វើសង្គ្រាម ពីសំណាក់រុស្ស៊ី ទៅកាន់អ៊ុយក្រែន។ សម្រាប់កម្ពុជា ក៏ត្រូវគិតអំពីគោលជំហរ របស់ខ្លួនឱ្យបានច្បាស់។ ដោយមានការស្នើសុំពីជប៉ុន បារាំង អាល្លឺម៉ង់ ​និងផ្នែករបស់សហរដ្ឋអាមេរិក ហើយដោយយល់​ឃើញ​ថា វាមានការចាំបាច់ កម្ពុជាសម្ររេចធ្វើ co-sponsor ជាមួយនឹងប្រទេសដទៃ ទៀត ដើម្បី​ចូលរួម​នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ​ ដែលនេះ គឺជាជំហរដោយឡែករបស់កម្ពុជា។ សង្ឃឹមថា មិត្តរុស្ស៊ី នឹងយល់ ព្រោះអ្វី ដែលបានធ្វើក្នុងរយៈពេលកន្លងទៅ គឺកម្ពុជា​ ផ្ទុយនឹងគោល ការណ៍របស់កម្ពុជាលើនយោបាយការបរទេស ​ក្នុងនោះ គឺមិនគាំទ្រឱ្យមានការបំបែករដ្ឋ នេះជា​ចំណុចទី១ និងចំណុចទី២ ​គឺមិនគាំទ្រ​ទៅលើការប្រើប្រាស់កម្លាំង និងការត្រៀមដើម្បីប្រើប្រាស់​កម្លាំង​ ឬគំរាមកំហែង​ នូវការប្រើប្រាស់កម្លាំង ​ដូច្នេះពិតណាស់ថា រុស្ស៊ី នឹងមានការខឹងសម្បារ​ចំពោះ​កម្ពុចា ក៏ប៉ុន្តែ កម្ពុជាជារដ្ឋអធិបតេយ្យមានសិទ្ធិនឹងធ្វើសកម្មភាព ​ដើម្បីការពារ​សច្ចៈធម៌ ហើយកម្ពុជា ​ក៏ត្រូវមានការទទួលខុស​ ត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិផងដែរ៕អត្ថបទ៖ យន់ វ៉ាន់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំស្លូវ៉ាគី លោក Fico កំណត់លក្ខខណ្ឌ ដើម្បីគាំទ្រការដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀត
09/11/2025 08:09 PM
នេប៉ាល់ចាប់បានអ្នកទោសជិត ២០០នាក់វិញ ខណៈរាប់ពាន់នាក់ទៀត កំពុងរត់គេចខ្លួន
09/11/2025 08:09 PM
ក្រុមហ៊ុន VISA Worldwide Pte. Limited គាំទ្រគម្រោងរបស់ក្រសួងទេសចរណ៍លើការអភិវឌ្ឍន៍ប្រព័ន្ធទេសចរណ៍វៃឆ្លាត
09/11/2025 08:09 PM
ភាគហ៊ុនអាស៊ីជួបប្រទះលំហូរចេញនៃទុនបរទេសប្រចាំខែជាលើកទី១ រយៈពេល ៤ខែ ក្នុងខែសីហា
09/11/2025 07:09 PM
នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ជួបពិភាក្សាលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
09/11/2025 07:09 PM
ហូឡង់គ្រោងនឹងហាមឃាត់ការនាំចូលពីតំបន់តាំងទីលំនៅរបស់ជនជាតិជ្វីហ្វអ៊ីស្រាអែល
09/11/2025 07:09 PM
ក្រុមហ៊ុនអចលនទ្រព្យហុងកុង សន្យាពិនិត្យលទ្ធភាពរៀបចំឱ្យមានមន្ទីរពេទ្យចល័ត នៅកម្ពុជា
09/11/2025 07:09 PM
​​ វិមានក្រឹមឡាំង៖ សមយុទ្ធយោធារុស្ស៊ី-បេឡារុស គ្មានបំណងប្រឆាំងប្រទេសដទៃណាមួយនោះទេ
09/11/2025 07:09 PM
ជនប៉ាឡេស្ទីនមួយចំនួន រត់ភៀសខ្លនចេញពីទីក្រុងហ្កាហ្សា ខណៈពលរដ្ឋខ្លះទៀតកាន់ទុក្ខមនុស្សជាទីស្រលាញ់
09/11/2025 07:09 PM
កម្ពុជា ទាក់ទាញក្រុមហ៊ុនធំនៅទីក្រុងហុងកុង មកវិនិយោគការផ្គត់ផ្គង់អគ្គិសនី និងថាមពល
09/11/2025 06:09 PM