គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមមន្រ្តីជំនាញអភិរក្សរកឃើញកូនផ្សោត១ក្បាល ទើបចាប់កំណើតនៅក្នុងទន្លេមេគង្គ ខេត្តក្រចេះ

2022/03/08 02:34:09 pm        935
ក្រចេះ៖ ក្រុមមន្រ្តីជំនាញអភិរក្សនិយាយថា កូនផ្សោតមួយក្បាលថ្មីទៀត ត្រូវបានគេប្រទះឃើញកំពុងហែលក្នុងទឹកទន្លេ ក្នុងអន្លង់ តាមដងមេគង្គ ជាមួយមេផ្សោតមួយហ្វូងធំ។ ការប្រទះឃើញកូនផ្សោតថ្មីមួយក្បាលនេះ ក៏ត្រូវបានក្រុមមន្រ្តីអ្នកស្រាវជ្រាវ អះអាងថា គឺជាកូនផ្សោតទី១ ដែលបានចាប់កំណើតកើតដំបូងនៅដើមឆ្នាំ ២០២២នេះ។របាយការណ៍របស់អង្គការជាដៃគូរអភិរក្ស បានឲ្យដឹងថា នៅឆ្នាំ២០២១កន្លងទៅ យ៉ាងហោច​មាន​កូនផ្សោតទឹកសាប៦ក្បាល ត្រូវបានចាប់កំណើតជាមួយនិងមេរបស់វានៅទន្លេមេគង្គខេត្តក្រចេះ។ ហើយសម្រាប់ឆ្នាំ ២០២២ គឺទើបតែមានកូនផ្សោតមួយក្បាលកើតដំបូងគេ ដែលត្រូវបានក្រុមមន្រ្តី​ជំនាញ​ប្រទះឃើញ នៅព្រឹកថ្ងៃទី៧ ខែមិនានេះ ខណៈកូនផ្សោតតូចមួយនេះ កំពុងតែហែល​លេង​ក្នុងទឹកទន្លេជាមួយនិងហ្វូងផ្សោតតូចធំចំនួនជាង ៨ក្បាល​ នៅអន្លង់កោះផ្តៅ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។នាយខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្មាំអភិរក្សលោក​ ម៉ុក ពន្លក បានឲ្យដឹងថា តាម​ការ​ធ្វើជំរឿន សព្វថ្ងៃ សត្វផ្សោតញីឈ្មោលមានចំនួនជិត​ ៩០ក្បាល ​កំពុងតែរស់នៅតាមអន្លង់ នៅតាមដងទន្លេមេគង្គកម្ពុជា។លោកថា សម្រាប់ទន្លេមេគង្គខេត្តក្រចេះ មានអន្លង់ផ្សោតរស់នៅចំនួន៥កន្លែងធំៗ រួមមាន​អន្លង់ខ្សាច់ម្កាក់​ អន្លង់កន្ទុយកោះរងាវ អន្លង់កោផ្តៅ ​អន្លង់កោហដំបង​ និងអងន្លង់កាំពី។លោកនាយខណ្ឌបញ្ជាក់ថា អន្លង់ទាំង៥នេះ​ សព្វថ្ងៃមានសត្វផ្សោតញីឈ្មោល តូច​និង​ធំរស់​នៅចន្លោពី ​៥៥ ទៅ ៦២ក្បាល។ទន្ទឹមនិងស្ថានភាពនៃការបង្កកំណើតនៃពពួក​សត្វផ្សោតទឹក​សាបអ៊ីរ៉ាវាឌី ដែលកំពុងតែ​មាន​កំណើត​កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ​លោក ម៉ុក ពន្លក ​បានអះអាងថា​ លទ្ធផល​នេះ គឺ​បាន​មកពីចូលរួម​អភិរក្ស​ពីក្រុមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ​ក៏ដូចជាពលរដ្ឋ ដែលមិនសំដៅតែទៅ​លើ​ពពួក​សត្វ​ផ្សោតនោះទេ​ គឺសំដៅលើគ្រប់មច្ឆជាតិក្នុងដងទន្លមេគង្គ។ ដើម្បីធានាបានថា ​កូនផ្សោតនេះ ​បន្តរស់រានមានជីវិត ​និង​វិវត្តន៍​ទៅជា​ផ្សោត​ពេញវ័យ​នៅក្នុង​ចំនួន​សរុប រដ្ឋបាលជលផល សូមអំពាវនាវដល់សូមបងប្អូន​ប្រជានេសាទ​មេត្តាចូលរួមការពារ និង​បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់​ ពិសេស​ការ​នេសាទ​ដោយប្រើឧបករណ៍មង និង​គ្រឿងឆក់ជាដើម៕ដោយ៖ សេង ម័រ

រដ្ឋមន្រ្តីក្រសួងផែនការចុះត្រួតពិនិត្យការធ្វើជំរឿនសេដ្ឋកិច្ចនៅខេត្តតាកែវ

2022/03/08 02:03:36 pm        729
តាកែវ៖ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ បានអញ្ជើញចុះត្រួតពិនិត្យការធ្វើជំរឿនសេដ្ឋកិច្ច នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ។ឯកឧត្តម ឆាយ ថន បានមានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ច​មានសារសំខាន់បំផុត មិនអាច ខ្វះបានដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំ​គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និង​សុខុមាលភាព​របស់ប្រជាជន​កម្ពុជាជាពិសេស ​សម្រាប់បំពេញនូវទិន្នន័យក្នុងការត្រួតពិនិត្យ និងវាយតម្លៃ​លើ​សូចនាករ គោលដៅ​និងចំណុចដៅនៃគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ ។ឯកឧត្តម បានបន្តថា ​ការធ្វើជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២នេះ​ ជាការធ្វើជំរឿនលើកទី២ បន្ទាប់ពីបាន​ធ្វើជំរឿនសហគ្រាសនៅកម្ពុជាឆ្នាំ២០១១ ​និងអង្កេត​ចន្លោះជំរឿន​សហគ្រាស​នៅ​ឆ្នាំ២០១៤ ដែលពេលនោះ ​ការធ្វើជំរឿន ​និងអង្កេតសហគ្រាសនេះ​ ទទួលបានការគាំទ្រថវិកា និង​បច្ចេកទេសពីអង្គការJICA នៃរដ្ឋាភិបាលជប៉ុន ដោយមានការចូលរួមថវិកាបដិភាគ​ពីរាជរដ្ឋាភិបាល​កម្ពុជាផងដែរ ហើយការ ធ្វើជំរឿនសហគ្រាសនៅកម្ពុជាឆ្នាំ២០២២នេះ ត្រូវបានគាំទ្រផ្នែក​ហិរញ្ញវត្ថុ​ទាំង​ស្រុង​ពីរាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម បានបញ្ជាក់ថា ការធ្វើប្រតិបត្តិការជំរឿននេះ​ មាន​វិសាលភាព​គ្របដណ្តប់​ទូទាំងប្រទេស លើ២៥រាជធានី-ខេត្ត ​ដែលចាប់ផ្តើមពីថ្ងៃទី០១​ ដល់ថ្ងៃទី៣១ ខែមីនា នេះ ដែលមានអង្គភាព​សេដ្ឋកិច្ច​សរុបចំនួនប្រមាណ៧៤ម៉ឺនអង្គភាព ដោយប្រើប្រាស់មន្ត្រីសរុបប្រមាណ​ជាង​ ៥,៨០០នាក់។ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ច​ នៅព្រះរាជាណា ចក្រកម្ពុជា​ឆ្នាំ២០២១ ​និងក្នុងនាមក្រសួងផែនការ ​ដែល​ជាស្ថាប័នអនុវត្តផ្ទាល់ការងារជំរឿន​សេដ្ឋកិច្ច ​នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ​បានអំពាវនាវដល់ម្ចាស់អង្គភាពសេដ្ឋកិច្ច មាន​ជាអាទិ៍ក្រុមហ៊ុនរោងចក្រ ទាំងនៅក្នុងទាំងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជា​សមាគម​រោងចក្រ​កាត់ដេរនៅកម្ពុជា ​(GMAC) ​សហគ្រាសរដ្ឋ-ឯកជន សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗ​គ្រប់ប្រភេទ​ ទាំងអស់ ជួយគាំទ្រ ​សហការ​ និង​ផ្តល់ទិន្នន័យ​ ព័ត៌មាន តាមតារាង​សំណួរដល់​មន្រ្តីជំរឿនសេដ្ឋកិច្ចឱ្យ ​បានត្រឹមត្រូវគ្រប់គ្រាន់​ជាក់លាក់ ​និងទាន់ពេលវេលា។ ទិន្នន័យ ព័ត៌មាន ដែលទទួលបានពីការសម្ភាស ជំរឿន ​ត្រូវបានធានាការ​សម្ងាត់ និង​ប្រើប្រាស់​ក្នុងគោលដៅស្ថិតិតែប៉ុណ្ណោះ៕អត្ថបទ៖ គុជ វិភាគ

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដជូនពលរដ្ឋខេត្តស្ទឹងត្រែង

2022/03/08 01:28:49 pm        395
ស្ទឹងត្រែង៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែង។នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចូលរួមចាក់ វ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩ និង​ពិនិត្យ​ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ក្រោមវត្តមានឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ​ទី៣ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សា ខេត្ត, ឯកឧត្តម ស៊ី សួន អភិបាលរងតំណាងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន១.២៥៨នាក់ បាន​ចុះ​បេសកកម្ម​តាម​​ការ​ឧទ្ទេសនាម​របស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ គិត​តាំង​ពី​ចាប់​ផ្តើម​ចាក់​វ៉ាក់​សាំង​​ដំបូង​ពីខែមីនា ឆ្នាំ២០២១ មកដល់​បច្ចុប្បន្នជូន​ប្រជាពលរដ្ឋតាមមូលដ្ឋាននានា ក្នុង១២រាជធានី-ខេត្ត ​ដោយ​ចាក់វ៉ាក់សាំងបានចំនួន ៣,៦០១,៣១៤ដូស ​ដោយឥតគិតថវិកា បេសកកម្មឡើយ។នៅក្នុងឱកាសនោះដែរប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែង ទាំងអស់ មកទទួលការ​ចាក់វ៉ាក់​សាំងបង្ការ ជំងឺ​កូវីដ-១៩​ និង​ពិនិត្យព្យាបាលជំងឺពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម​ ហ៊ុន ម៉ានី បានសំដែងក្តី​សប្បាយរីក​រាយ​យ៉ាង​ខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្រី្ត ​ក្នុង​កាលៈទេសៈ​ដ៏លំបាកនេះ ​សម្ដេចបានស្វះស្វែងរក​ជំនួយ​វ៉ាក់សាំង និង​ទិញវ៉ាក់សាំង ​មក​ចាក់​ជូន​ពួក​គាត់​ដោយ​ឥត​គិត​ថ្លៃ។ជាមួយគ្នានោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធាន​មនី្ទរសុខាភិបាលខេត្ត ​និង​ជាអនុប្រធាន​ប្រតិបត្តិ​ទទួល​បន្ទុក​ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ​ហ៊ុន ម៉ានី ​ខេត្តស្ទឹងត្រែង បាន​លើកឡើងថា បច្ចុប្បន្ន​ក្នុង​ខេត្តស្ទឹងត្រែង ​មានកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូន​ប្រជាពលរដ្ឋចំនួន ៩ទីតាំង ​ជាពិសេស​ក្រុម​ការងារ​គ្រូពេទ្យ​ចល័តចំនួន ​៦ក្រុម ចុះទៅដល់​មូលដ្ឋានភូមិ ឃុំ ស្រុក របស់ប្រជាពលរដ្ឋរស់នៅដាច់ស្រយាល ដែល​មិនអាចធ្វើដំណើរ​មកទទួលចាក់វ៉ាក់សាំងបាន គឺក្រុមគ្រូពេទ្យចុះទៅចាក់វ៉ាក់សាំងជូនដល់ខ្នងផ្ទះតែម្តង។ដោយឡែកពាក់ព័ន្ធបញ្ហាកូវីដវិញ ឯកឧត្តម ប្រធានមនី្ទរសុខាភិបាលខេត្តបញ្ជាក់ថា ក្នុងខេត្តស្ទឹងត្រែង​បាន​រក​ឃើញ​មេរោគកូវីដ១៩ ដំបូង គឺនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដែល​រហូតមកដល់​បច្ចុប្បន្ននេះ មាន​អ្នក​វិជ្ជមាន​កូវីដ១៩​ ចំនួនជាង១.៨០០នាក់ ​ដែលបានរកឃើញ និងអ្នកជាសៈស្បើយ​ចំនួនជាង ១.៧០០នាក់ និង​ករណី​ស្លាប់​មាន​ចំនួនរហូតទៅ ៣០នាក់ មកដល់ពេលនេះ។ ទន្ទឹមនឹងនោះ​ មានថ្ងៃខ្លះយើងបានរកឃើញអ្នកវិជ្ជមាន​កូវីដ​១៩ ចំនួន៣ករណី​ ថ្ងៃខ្លះចំនួន៥ករណី ហើយ​ករណីទាំងនោះបាន​យក​សំណាក​ទៅវិភាគនៅមនី្ទរពិសោធន៍ តាមរយៈ ​ម៉ាស៊ីនធំ PCR លទ្ធផល​បានបញ្ជាក់ថា ជាប្រភេទមេរោគកូវីដ១៩ បំប្លែងថ្មី អូមីក្រុង​ មកដល់ថ្ងៃនេះ​ មាន​ចំនួន ៧ករណី។ ក្នុងនោះខេត្តស្ទឹងត្រែង មានមណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាល ​និងធ្ងន់ចំនួន ១កន្លែង ហើយ​យើងមានក្រុមឆ្លើយតប បន្ទាប់ របស់មនី្ទរសុខាភិបាល ដែលយើង​កំពុងតែ​អនុវត្តន៍​ជា​ប្រចាំ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ និងស្រាវជ្រាវផងដែរ៕អត្ថបទ រដ្ឋា

ស្រ្តីឆ្នើមៗដែលមានឥទ្ធិពលក្នុងការចូលរួមធ្វើគោលនយោបាយថ្នាក់ជាតិ

2022/03/08 01:11:06 pm        610
ភ្នំពេញ៖ ស្របពេលថ្ងៃនេះ ជាទិវាសិទ្ធិនារីអន្តរជាតិលើកទី១១១ មានថ្នាក់ដឹកជាស្រ្តីឆ្នើមជាច្រើន បានចូលរួមការធ្វើគោលនយោបាយថ្នាក់ជាតិ ដើម្បីឲ្យស្រ្តីគ្រប់រូបរួមចំណែកក្នុងការអភិវឌ្ឍជាតិ។ ក្នុងឱកាសអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ខួបលើកទី១១១ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» រាជរដ្ឋាភិបាលតាមរយៈថ្នាក់ដឹកនាំ​សំខាន់ៗ​ជាស្រ្តី ​បានជំរុញដល់ស្រ្តីគ្រប់រូបឲ្យចូលរួមការអភិវឌ្ឍជាតិ ជាពិសេសការចូលរួមធ្វើ​គោល​នយោបាយថ្នាក់ជាតិ។ ស្រ្តីឆ្នើមៗរបស់កម្ពុជា ​ដែល​លេចធ្លោ​និង​មាន​ឥទ្ធិពល​ក្នុងការធ្វើសេចក្តីសម្រេច​ចិត្តទាក់ទង​នឹង​គោល​នយោបាយ​ជាតិធំៗ​ មានដូចជា ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទ​ក្រហម​កម្ពុជា​និងជាស្រ្តីទី១របស់កម្ពុជា, លោកជំទាវ​កិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ​និងអធិការកិច្ច និង​លោកជំទាវ​កិត្តិសង្គហបណ្ឌិត ឃួន សុដារី ​អនុប្រធានទី២​ រដ្ឋសភាកម្ពុជាជាដើម។ ឥស្សរជនជាស្រ្តីទាំងនេះ ​បានក្លាយ​ជាថ្នាក់ដឹកនាំ​គំរូ​សម្រាប់​ស្រ្តីក្នុងការជំរុញ​គោល​នយោបាយ​គាំទ្រ​សេមភាព​យេនឌ័រ។លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រាប់BTV News ថា រាជរដ្ឋាភិបាលកម្ពុជា​ក្រោមការ​ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្ត្រ​ចតុកោណ​ ពាក់ព័ន្ធនឹងគោលនយោបាយសមភាពយេនឌ័រ ​ដោយបានផ្តល់​នូវតម្លៃនិង​សារៈសំខាន់​នៃការចូលរួមរបស់ស្រ្តីនៅគ្រប់ដំណើរការ​នៃការអភិវឌ្ឍរបស់ជាតិ។ លោកជំទាវ បន្តថា ក្នុងនាមលោកជំទាវជាស្រ្តីមួយរូប​ដែលបម្រើក្នុងវិស័យរដ្ឋ​បានមើលឃើញ​ពី​ការ​យកចិត្តទុកដាក់ ​និងការលើកទឹកពីរាជរដ្ឋាភិបាលចំពោះស្រ្តីទូទៅ។ ជាមួយគ្នានេះ ស្រ្តីជាមន្រ្តីជាន់ខ្ពស់មួយរូបទៀតគឺ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង​សុខាភិបាល ​បានលើកទឹកចិត្តដល់ស្រ្តីត្រូវមានឧត្តមគតិផ្ទាល់ខ្លួន ដើម្បីចូលរួមធ្វើកិច្ចការណា​ដែល​បុរសធ្វើបាននោះស្រ្តីក៏ធ្វើបានដូចគ្នា។មកទល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា បានចេញនូវយុទ្ធសាស្ត្រចតុកោណ «ដើម្បីកំណើនការងារសមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា» និងគោលនយោបាយសមភាពយេនឌ័រ ដោយបានផ្តល់នូវតម្លៃនិងសារៈសំខាន់នៃការ​ចូល​រួម​របស់ស្រ្តីនៅគ្រប់ដំណើរការនៃការអភិវឌ្ឍ ​និងបានចាត់ទុកថា ​«ស្ត្រី ​គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និង​សង្គមជាតិ»៕អត្ថបទ៖ សេក ឧត្តម

ស្រ្តីជាកម្លាំងចលករយ៉ាងសកម្មមួយ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

2022/03/08 12:42:53 pm        615
ភ្នំពេញ៖ ក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកស្ម័គ្រចិត្តជាស្ត្រី ​បានចូលរួមយ៉ាងសកម្ម ក្នុងការ​ចូលរួមទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ​ជាមួយរាជរដ្ឋាភិបាល ខណៈស្ដ្រីជាឆ្អឹងខ្នង​ នៃសេដ្ឋកិច្ច និងជាមាតានៃពិភពលោក ។អ្នកគ្រូពេទ្យជាបុគ្គលិកក្នុងមន្ទីរពេទ្យបង្អែកច្បារអំពៅ ស្ថិតក្នុងខណ្ឌច្បារអំពៅ ​បានលើកឡើងថា ក្នុងរយៈកាលការឆ្លងរាលដាលនៃជំងឺកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ បើទោះបី​ជា​មានការ ព្រួយ​បារម្ភខ្លះ​ និងប្រឈមនៃការចម្លងជំងឺនេះ​ តែ​បានចូលរួមច្រើន​លើការងារ​ទប់ស្កាត់​ជំងឺកូវីដ-១៩ មានទាំងការអប់រំផ្សព្វផ្សាយ​ និងចាក់វ៉ាក់សាំងជូនពលរដ្ឋជាដើម ។ពួកគេ បានបន្តថា ទន្ទឹមនឹងការចូលរួមនេះ​ ក៏មានការលើកទឹកចិត្តផងដែរ ​ពីថ្នាក់ដឹកនាំ ​អាជ្ញាធរ មូលដ្ឋានក្រុមការងារ និងប្រជាពលរដ្ឋ ទើបធ្វើឲ្យពួកគេមានកម្លាំងចិត្តកាន់តែខ្លាំងឡើង មិនខ្លាចនឿយហត់ ។លោកគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានជាបុរស បានលើកឡើងថា​ ក្នុងខណ្ឌច្បារអំពៅនេះ​ សកម្ម ភាព​ចលនារបស់ស្ត្រី ​ក្នុងការងារទប់ស្កាត់ជំងឺកូវីដ-១៩ ​គឺ​ផុលផុស​ខ្លាំងណាស់ ​មិនថាថ្ងៃធ្វើការ ឬ​ថ្ងៃឈប់សម្រាកពិសេសនៅថ្ងៃ​ទិវា​សិទ្ធិនារី​អន្តរជាតិនេះ ​ពួកគេនៅតែបន្តធ្វើការងារ ដោយ​មិនមានឈប់សម្រាក ។ពាក់ព័ន្ធនឹងការទប់ស្កាត់​ការឆ្លង​រាលដាល ​នៃជំងឺកូវីដ១៩នេះ នៅកម្ពុជា ​គឺ​មាន​សកម្មភាព​យ៉ាងសកម្មពីស្ត្រី នៅទូទាំងប្រទេស ​ហើយក៏មានក្រុម​គ្រូពេទ្យមួយចំនួនជាស្ត្រី បានឆ្លងផងដែរ​នូវ​ជំងឺដ៏កាច​សាហាវនេះ​ រហូតដល់មានការបាត់បង់ជីវិត ​ដែលវីរភាពរបស់ពួកគេនេះ ​ធ្វើ​ឲ្យថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ​ក្រសួងសុខាភិបាល​ និង​ប្រជាពលរដ្ឋ​ទូទៅ ​មានការ​ស្ញប់ស្ញែង​ជា​ខ្លាំង និង​មាន​ការ​សោកស្ដាយ​ នៃ​មរណភាព​របស់ពួកគេ​ ក្នុង​បុព្វហេតុ​ការពារ​សុខមាលភាពលរដ្ឋ ។គួរបញ្ជាក់ថា ​នៅឆ្នាំ២០២២នេះ ​ជាទិវាខួបលើកទី​ ១១១ ​នៃទិវាអន្តរជាតិ​ ០៨ មីនា ​ក្រោម​ប្រធានបទ “សមភាពយេនឌ័រថ្ងៃនេះ ​ដើម្បីចីរភាពនាពេលអនាគត” ៕អត្ថបទ៖ បាន សុខរិទ្ធ

ក្រសួងពាណិជ្ជកម្ម កំពុងពន្លឿននីតិវិធី ដើម្បីដាក់ដំណើរការផ្សារអនឡាញនាពេលខាងមុខ

2022/03/08 05:10:10 am        293
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងពន្លឿននីតិវិធី និងការរៀបចំប្រព្រឹត្តិទៅ ផ្សារអនឡាញរបស់ខ្លួន ដើម្បីដាក់ដំណើរករនាពេលខាងមុខ បន្ទាប់ពីបានពន្យាពេលដាក់ដំណើរការដែលបានគ្រោងទុកកាលពីចុងឆ្នាំ២០២១។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កាល​ពី​រសៀល​ថ្ងៃទី៨ មីនា ឆ្នាំ២០២២កន្លងទៅ ​បានបញ្ជាក់ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវីថា ​បច្ចុប្បន្ននេះ ក្រុមការងារបានខិតខំប្រឹងប្រែង ដើម្បីរៀបចំផ្សារអេឡិចត្រូនិក ​ខេមបូឌាត្រេដ ឲ្យ​ដំណើរការ​ទៅដោយរលូននិងល្អប្រសើរ។លោក បន្ថែមថា ផ្សារនេះអាចនឹងដំណើរការឆាប់ៗខាងមុខនេះហើយ ដោយក្រុមការងារកំពុង​តាមដាន​ពិនិត្យ និងរៀបចំយ៉ាងម៉ត់ចត់មុនដាក់ឲ្យដំណើរការ។បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម នឹងអនុញ្ញាតឲ្យសហគ្រាសធុនតូច និងមធ្យមឈាន​ទៅ​រកទីផ្សារ​ទូលំទូលាយ​ទាំងនៅក្នុងស្រុក ​និងនៅក្រៅស្រុក ដោយផ្តល់​លទ្ធភាព​ឲ្យ​ពួកគេ​ទទួល​បាន​នូវកំណើន​សេដ្ឋកិច្ច​ឌីជីថលសកល។គិតត្រឹមចុងឆ្នាំ២០២១ ផ្សារខេមបូឌាត្រេដ មានសហគ្រាសធុនតូច​ និង​មធ្យម​សរុប​ចំនួន​ប្រមាណ​ជាង ៥០ ដែល​បាន​បំពេញ​លក្ខខណ្ឌក្នុង​ការ​ដាក់តាំង​ផលិតផលប្រើប្រាស់ផ្សារនេះ ​ដែលក្នុងនោះ​មានផលិតផល​ចំនួនជាង ៣០០មុខ ​ជាប្រភេទទំនិញសិប្បកម្ម, ចំណីអាហារកែច្នៃ, ផលិតផល​កសិកម្ម, ទំនិញ​វាយនភណ្ឌ​និង​សំលៀកបំពាក់​, ទំនិញឧស្សាហកម្មខ្នាតតូច។ល៕ អត្ថបទ៖ ឈិត បូរ៉ាវី

បុគ្គលិកបម្រើការងារក្នុងវិស័យឯកជន បន្តទៅចាក់វ៉ាក់សាំងដូសទី៤ ទប់ទល់នឹងអូមីក្រុង

2022/03/07 02:59:05 pm        748
ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ បុគ្គលិកបម្រើការងារក្នុងវិស័យឯកជន ស្ថិតនៅរាជធានីភ្នំពេញ បន្តទៅ ចាក់វ៉ាក់សាំង ដូសទី៤ ប្រភេទPfizer ដើម្បីបង្កើនអង់ទីគ័រទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩។បុគ្គលិកបម្រើការងារក្នុងវិស័យឯកជន មកចាក់វ៉ាក់សាំងនៅមណ្ឌលសុខភាពទួលស្វាយព្រៃ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមីនានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីចាក់វ៉ាក់សាំងដូស ទី៤រួច គឺបានរួមចំណែកកាត់បន្ថយការភ័យខ្លាចឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង ដែលកំពុងរីករាលដាលក្នុងសហគមន៍។ បើទោះបីចាក់វ៉ាក់សាំងរួចក្តី ពួកគេ នៅតែបន្តអនុវត្តវិធានការ សុខាភិបាល និងវិធានការ ៣កុំ ៣ការពារ។លោកអនុបណ្ឌិតសុខភាពសាធារណៈ ចេវ ប៊ុនណា អនុប្រធានមណ្ឌលសុខភាពទទួលស្វាយព្រៃ បានឱ្យដឹងថា បច្ចុប្បន្ន ពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងនៅទីតាំងនេះ ហាក់មានថមថយជាង​ពេលបើកយុទ្ធនាការចាក់វ៉ាក់សាំងដំបូង ​ដែលក្នុងមួយថ្ងៃ ​មានប្រមាណ៤០០នាក់ ចាប់ពីកុមារ​អាយុ ៣ឆ្នាំឡើង ចាក់ពីដូសទី១ ដល់ទី៤។ លោក បានបន្តអំពាវនាវ ដល់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងសូមរួសរាន់ មកចាក់ វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្រ្តចម្បងមួយ ដែល​រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បានៃជំងឺកូវីដ-១៩។ បច្ចុប្បន្នកម្ពុជារកវ៉ាក់សាំងកូវីដ-១៩ ​បានជាង៤៣លានដូស ​រាប់បញ្ជូល​ទាំង​ការបញ្ជាទិញពី​ប្រទេសចិន​ ជំនួយតាមរយៈយន្ត ការកូវ៉ាក់ ​និងបណ្តាប្រទេសផ្សេងៗ​មួយចំនួនទៀត សម្រាប់​ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូន ​ពលរដ្ឋអាយុពី៣ឆ្នាំឡើង​ ចាប់ពីដូសទី១ ដល់ដូសទី៤៕ អត្ថបទ៖ ទូច សោភ័ណ 

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនជប៉ុន ចុះកិច្ចសន្យាពង្រីកប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្រុងតាខ្មៅ

2022/03/07 02:46:55 pm        760
ភ្នំពេញ៖ ព្រឹកថ្ងៃទី៧ ខែមីនានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន KKKCT CONSORTIUM ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣.៤២១លានយ៉េន ។ពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅខាងលើនេះ ក្រោមវត្តមានឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងលោក OKAZAKI Koichi ប្រធានទីប្រឹក្សាបច្ចេកទេស នៃក្រុមហ៊ុន Nihon Suido Consultant Co., Ltd ។ឯកឧត្តម អ៊ុំ សុថា បានថ្លែងថា ដើម្បីចូលរួមចំណែកសម្រេចឲ្យបាននូវគោលដៅទី៦ សី្តពី «ទឹកស្អាត និងអនាម័យ» នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​កំណត់ថា «ប្រជាពលរដ្ឋរស់នៅតាមទីក្រុង ​និងទីប្រជុំជនទូទាំងប្រទេស នឹងទទួលបាន​នូវការ​ផ្គត់ផ្គង់​ទឹកស្អាត ១០០% នៅឆ្នាំ២០២៥» រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​ដោយមានការចង្អុលបង្ហាញ និងគាំទ្រពេញទំហឹងពីសំណាក់ក្រសួងអាណាព្យាបាលទាំងពីរ ​គឺ​ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ បានសហការយ៉ាង​ជិតស្និទ្ធ​ជាមួយ​ភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ ​នៃប្រទេស ​ជប៉ុន (JICA) ​ដែលជាដៃគូអភិវឌ្ឍន៍ ដើម្បី​ពិនិត្យ​មើល​ឡើងវិញ ​និងធ្វើបច្ចុប្បន្នភាព​ ផែនការមេដំណាក់កាលទី៣ ​សម្រាប់ឆ្នាំ២០២១-២០៣០ ដែល​មាន​បញ្ចូល​នូវ​គម្រោង​អាទិភាពជាច្រើនសម្រាប់ការអភិវឌ្ឍ​ និងពង្រីក​ សមត្ថភាពប្រព័ន្ធផលិតកម្ម។ គម្រោង​ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ ​គឺជាគម្រោងអាទិភាពមួយ ក្នុងចំណោមគម្រោង​អាទិភាពទាំងនោះ​ ដែលបានទទួលនូវ​ហិរញ្ញប្បទាន​ឥតសំណង​ពី​រដ្ឋាភិបាលជប៉ុន តាម​រយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ​នៃប្រទេសជប៉ុន (JICA) ​ក្នុងរូបភាពជា Special Purpose Company (SPC) ​ដែលមានទឹកប្រាក់សរុបចំនួន៣.៤២១លានយ៉េន។បើតាមឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​បានឲ្យដឹងថា​ គម្រោងនេះ នឹង​ចាប់ផ្តើមដំណើរការសាងសង់នាខែមិថុនា ​ឆ្នាំ២០២២ ​និង​បញ្ចប់នាខែធ្នូ ឆ្នាំ២០២៤ ដោយក្រុមហ៊ុន ម៉ៅការសាងសង់មកពីប្រទេសជប៉ុន ​KKKCT CONSORTIUM ​និងត្រួតពិនិត្យដោយ ក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសមកពីប្រទេសជប៉ុន។ជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ​និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ សង្ឃឹមនិងជឿជាក់​យ៉ាងមុតមាំថា​ គម្រោងនេះ ពិតជាដំណើរការប្រកបដោយជោគជ័យ ទៅតាមកម្មវិធីដែលបានកំណត់ និងចូលរួមចំណែក​បញ្ចប់​ជាស្ថាពរ​នូវ​បញ្ហា​កង្វះ​ទឹកស្អាត​នៅ​រាជធានីភ្នំពេញ ​និងក្រុងតាខ្មៅ ​ចាប់ពីឆ្នាំ២០២៤ តទៅ ជាពិសេសនៅ​ក្រោយ​ពេលរោងចក្រ​ប្រ​ព្រឹត្តកម្ម​ទឹកស្អាត​បាក់ខែង ​ជំហានទី១ ត្រូវបាន​ដាក់ឲ្យដំណើរការជាផ្លូវការ៕ អត្ថបទ៖ រដ្ឋា

បក្សយោបាយចំនួន៤ ដាក់បេក្ខជនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ច្រើនជាងគេ

2022/03/07 02:36:01 pm        754
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី០៥ គឺមានគណបក្សនយោបាយចំនួន៤ បានដាក់បេក្ខជន ច្រើនជាងគេ។ដំណើរការចុះឈ្មោះបេក្ខជន របស់គណបក្សនយោបាយ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបានបិទបញ្ចប់កាលពីម្សិលមិញ ​ដែលក្នុងរយៈពេល៣ថ្ងៃ នៃដំណើរការចុះឈ្មោះបេក្ខជនគណបក្សនេះ មានគណបក្សនយោបាយចំនួន១៧ បានដាក់​បេក្ខជន​របស់ខ្លួន នៅតាមទីស្នាក់ការគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់រួចរាល់។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំ ពាក្យ (គជប) ។ឯកឧត្តម បានបន្តថា ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ មានគណបក្សនយោបាយចំនួន៤ បានដាក់បេក្ខជនច្រើនជាងគេ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន ​គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។បន្ទាប់ពីដំណើរការចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយបានបញ្ចប់​ ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា (គជប) នឹងប្រើប្រាស់រយៈពេលមួយសប្តាហ៍ ​ដើម្បីពិនិត្យឈ្មោះបេក្ខជន ខណៈការចុះឈ្មោះបេក្ខជនគណបក្សនយោបាយអាណត្តិទី៤ ​មានករណីស្ទួនឈ្មោះ។ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ​ខែមិថុនា ឆ្នាំ២០២២។ ប្រជាពលរដ្ឋ ​ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ​ចំនួនជិត ១០លាននាក់ ខណៈការិយាល័យ​ដំណើរ ការរៀបចំការបោះឆ្នោត​ មានចំនួនជាង២ម៉ឺនទីតាំង ក្នុង១,៦៥២ឃុំ-សង្កាត់ ទូទាំងប្រទេស៕ អត្ថបទ៖ សេក ឧត្តម 

ជំរឿនសេដ្ឋកិច្ចក្នុងសប្ដាហ៍ដំបូងប្រព្រឹត្តទៅដោយរលូន ពុំមានបញ្ហាធំណាមួយកើតឡើងនោះទេ

2022/03/07 02:27:18 pm        486
ភ្នំពេញ៖ ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ បានឈានចូលមកដល់ថ្ងៃទី ៧ហើយ ក្រោយចាប់ផ្ដើមដំណើរការជាផ្លូវការកាលពីថ្ងៃទី១ ខែមីនាកន្លងទៅនេះ។ រយៈពេល ១សប្ដាហ៍ដំបូងនេះ អ្នកនាំពាក្យក្រសួងផែនការលើកឡើងថា មានដំណើរការល្អប្រសើរ ពុំមានបញ្ហាធំណាមួយកើតឡើងនោះទេ។ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ កំពុងដំណើរការដោយរលូនក្នុងសប្ដាហ៍ដំបូងនេះ នេះជាការលើក​ឡើងរបស់ ឯកឧត្តម ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ។ ​ក្នុងសប្ដាហ៍ដំបូងនេះ ឯកឧត្តមអ្នក​នាំពាក្យ​លើកឡើងថា ក្រុមមន្រ្តីសរុបប្រមាណ ៥៨០០នាក់ បាន​ចុះ​ផ្ទៀងផ្ទាត់​ផែនទីជំរឿន និង​ចំនួន​អង្គភាព​សេដ្ឋកិច្ចឡើងវិញ​ក្នុងដែនភារកិច្ចរៀងៗខ្លួនទូទាំងប្រទេស។ រីឯការសម្ភាសជាក់ស្ដែងក៏បានចាប់ផ្ដើមផងដែរ ក្រោយបញ្ចប់កិច្ចផ្ទៀងផ្ទាត់នេះ។អ្នកនាំពាក្យបន្តថា ចំពោះដំណើរការទៅមុខក្នុងករណីអង្គភាពសេដ្ឋកិច្ច​ណាមួយមិនព្រម​សហការ​នោះទេ គឺមន្រ្តីដែលចុះទៅនោះត្រូវជូនដំណឹង​មកក្រសួងវិញ ​ដើម្បីក្រសួងបន្តនីតិវិធី ចាត់បញ្ជូន​ថ្នាក់​ដឹកនាំ ​ចុះទៅពិនិត្យផ្ទាល់ ​និងដោះស្រាយតាមនៅនឹងកន្លែងទីតាំងសហគ្រាសនោះ។ ករណីនៅតែមិនព្រមសហការ ​គឺអាចឈានដល់អាជ្ញាធររាជធានី-ខេត្ត ចុះទៅសម្របសម្រួល ឬអាចឈានចំណាត់ការតាមផ្លូវច្បាប់។សម្រាប់ការបំពេញការងារដោយផ្ទាល់ របស់ក្រុមមន្រ្តីសម្ភាសន៍នៅទីតាំងផ្សារច្បារអំពៅ លើក​ឡើងថា ​អង្គភាពសេដ្ឋកិច្ចគឺមានកិច្ចសហការបានល្អប្រសើរ។ អង្គភាពសេដ្ឋកិច្ចចំនួនតិចតួចប៉ុនណ្ណោះ ដែលពួកគាត់ហាក់មិនសូវយល់ច្បាស់ទាមទារពេល​វេលា​ច្រើនក្នុងការពន្យល់។ នេះជាការលើកឡើងរបស់ អ្នកស្រី ប៊ុន ចាន់សុខ។អ្នកស្រីបន្តថា ​អាជីវករមួយចំនួនមានការយល់ច្រឡំថា ​ការ​សម្ភាសន៍​ប្រមូល​ព័ត៌មាននេះ គឺ​ដើម្បី​ប្រមូលពន្ធពីពួកគាត់។លទ្ធផលទទួលបានពីជំរឿនសេដ្ឋកិច្ចនេះ ជាទិន្ន័យសំខាន់សម្រាប់ជាតិ ក្នុងការបង្កើតគោល​នយោបាយ នេះជាអ្វីដែលលោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលន្ទុកអគ្គ​នាយក​វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែន​ការ​ធ្លាប់បានលើកឡើង។ លោកជំទាវ លើកឡើងថា ជំរឿនសេដ្ឋកិច្ច គឺពិតជាមានសារសំខាន់មិនអាចខ្វះបាន ​ដើម្បីឆ្លើយ​តបសេចក្តី​ត្រូវការទិន្នន័យសម្រាប់ជា​ធាតុចូល​ដ៏សំខាន់ក្នុងការរៀបចំគោល​នយោបាយ​អភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខមាលភាពរបស់ប្រជាជន​កម្ពុជា ក៏ដូចជា​ការ​ត្រួត​ពិនិត្យ តាមដានវាយតម្លៃ ​គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច របស់រាជរដ្ឋាភិបាល​កម្ពុជា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០១៦-២០៣០៕ អត្ថបទ៖ គឹមហុក 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា ទាក់ទាញក្រុមហ៊ុនធំនៅទីក្រុងហុងកុង មកវិនិយោគការផ្គត់ផ្គង់អគ្គិសនី និងថាមពល
09/11/2025 06:09 PM
ព័រទុយហ្គាល់ចាប់ផ្តើមកំណែទម្រង់ច្បាប់ការងារ ដោយរងការរិះគន់ពីសហជីព
09/11/2025 06:09 PM
ក្រុងសេអ៊ូល៖ កម្មករកូរ៉េខាងត្បូងដែលចាប់ខ្លួននៅក្នុងការវាយឆ្មក់អាមេរិក ត្រូវដោះលែងឲ្យវិលត្រឡប់មកកាន់មាតុប្រទេសវិញ
09/11/2025 06:09 PM
កម្ពុជា ជំរុញពង្រឹង និងធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយ វៀតណាម
09/11/2025 06:09 PM
ឯកឧត្ដម ហេង សួរ៖ ការប្រកួតជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រកមួយដ៏សំខាន់សម្រាប់ការលើកកម្ពស់គុណភាពការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ
09/11/2025 06:09 PM
វិចិត្រករដីខ្សាច់ឥណ្ឌាអំពាវនាវឲ្យមានសន្តិភាពនៅនេប៉ាល់តាមរយៈចម្លាក់ខ្សាច់
09/11/2025 06:09 PM
រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Doha
09/11/2025 06:09 PM
កិច្ចពិភាក្សារបស់អ្នកការទូតជាន់ខ្ពស់ចិន-អាមេរិក គឺជា «ជំហានដ៏តូច» ឆ្ពោះទៅជំនួប រវាងលោក Trump និងលោក Xi
09/11/2025 06:09 PM
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំដល់គណៈអភិបាលខេត្តត្រូវសាមគ្គីឯកភាពផ្ទៃក្នុងដើម្បីប្រសិទ្ធភាពការងារ
09/11/2025 05:09 PM
ចិនបញ្ជាក់ថា ខ្លួនប្រឆាំងដាច់ណាត់ ចំពោះការបង្ខិតបង្ខំ ខណៈម៉ិកស៊ិកគិតគូរដំឡើងពន្ធលើរថយន្ត
09/11/2025 05:09 PM