TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិនផ្តល់ឱសថព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង១តោន ដល់គណៈកម្មាធិការ​សម្រប​សម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន

2022/01/28 12:01:57 pm        482
ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ឱសថព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង១តោន ដែលមានចំនួន២៣១កេស ទម្ងន់ ១១២៥គីឡូក្រាម ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។ក្នុងពិធីប្រគល់-ទទួលខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា-ចិន ឯកឧត្តម វាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ​ដើម្បីចាត់ចែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ​ជាពិសេសក្នុងពេលដែលមានមេរោគបំប្លែងថ្មី អូមីក្រុងនេះ ​នាទីសី្តការក្រសួង ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ។ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង បានថ្លែងថា ទោះជាមានការរាតត្បាតជំងឺកូវីដ-១៩ ដោយ​មានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែល​មានក្រសួងសុខាភិបាល​ ជាសេនាធិការកម្ពុជា ​បានទប់ស្កាត់ការរាតត្បាតនូវជំងឺកូវីដ-១៩ ព្រមទាំង​ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ​ បានចំនួន៨៩,៦៦ភាគរយ។ ភាពជោគជ័យ​នៃការទប់ស្កាត់ជំងឺកូវី-១៩ នៅព្រះរាជាណាចក្រកម្ពុជា ក៏មានការរួមចំណែក​របស់​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ​នូវវ៉ាក់សាំងជាច្រើនលានដូសមកកម្ពុជា ព្រមទាំង​បរិក្ខារពេទ្យ​ទំនើបៗផ្សេងៗទៀតជាច្រើន។ឯកឧត្តម វាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចាប់តាំង​ពី​ប្រទេសកម្ពុជា ​មាន​ករណី​ដំបូង​នៃមេរោគកូវីដ-១៩មក​ គឺភាគីចិន និងកម្ពុជា បាន​ជួយគ្នា​ទៅវិញទៅមកពួតដៃគ្នា។ បច្ចុប្បន្នប្រទេសកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ-១៩ល្អប្រសើរ អត្រានៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ជាលំដាប់ឈានមុខគេ​ ក្នុងបណ្តាប្រទេសលើពិភពលោក។ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍​រីក​ចម្រើន នៅក្នុងវិស័យសេដ្ឋកិច្ច ​ត្រូវបានស្តារឡើងវិញជាលំដាប់ គឺប្រទេសចិន ដែល​ជាមិត្តដែក​ថែប​របស់កម្ពុជា ពិតជាមានទឹកចិត្តសប្បាយរីករាយមែនទែន។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ​រដ្ឋមន្រី្តក្រសួងសុខាភិបាល បាន​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាល​ជ្រៅ​ជូនចំពោះឯកឧត្តម ​ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង ដែល​បាន​សម្របសម្រួលជាមួយភាគីចិន ​ដែលមានឯកឧត្តម​ ឯកអគ្គរដ្ឋទូតចិន​ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាថ្មីម្តងទៀត​ នូវឱសថព្យាបាលជំងឺកូវីដ-១៩​ ជាពិសេសក្នុង​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីចិន សូមប្រសិទ្ធពរជូនឯកអគ្គរដ្ឋទូតចិន ​ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងសហការរីកទាំងអស់ ទទួល​បាន​ជោគ​ជ័យ​គ្រប់ភារកិច្ច៕ អត្ថបទ៖ រដ្ឋា

ឯកឧត្តម ហ៊ុន ម៉ាណែត លើក​ទឹកចិត្តសិស្សឱ្យប្រឹងប្រែងរៀនសូត្រ ​ដើម្បីយកចំណេះ​ដឹង​ជួយ​កសាង​អភិវឌ្ឍន៍​ប្រទេស

2022/01/27 04:28:22 pm        967
កំពង់ចាម៖ ឯកឧត្ដម ហ៊ុន ម៉ាណែត បានជំរុញលើកទឹកចិត្តសិស្សឱ្យខិតខំប្រែងរៀនសូត្រ ដើម្បីទៅពេលអនាគត ប្រើប្រាស់ចំណេះវិជ្ជាជួយកសាងអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សន្តិភាព។ក្នុងពិធីសម្ពោធអគាសិក្សា១ខ្នង ២ជាន់ ១២បន្ទប់ អគារទីចាត់ការ១ខ្នង និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមករានេះ ឯកឧត្ដម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានលើកឡើងថា ខណៈប្រទេសជាតិ ​មានសុខសន្តិភាព​ និងការអភិវឌ្ឍរីកចម្រើនជាហូរហែ ជាឱកាសដ៏ល្អសម្រាប់សិស្សក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បី​ប្រើ​ប្រាស់​នៅពេលអនាគត​ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយ​កសាង​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើនជឿនលឿន។ឯកឧត្ដម ​បានអំពាវនាវដល់យុវវជនឱ្យចូលរួមបន្តថែរក្សាសន្តិភាព ​ដែលមានពេលនេះជារៀងរហូត ដើម្បីជាឱកាសសម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ ។អគារសិក្សា នៃវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ត្រូវបានកសាងឡើងដោយសប្បុរសជន​អតីត​សិស្សវិទ្យាល័យនេះ ក្រោមគំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្ដមបណ្ឌិត ​ហ៊ុន ម៉ាណែត ដើម្បីជួយសម្រួល​ដល់​ការសិក្សារៀនសូត្ររបស់សិស្ស​ឲ្យ​បានគ្រប់គ្រាន់ ​ដើម្បីទទួលបានចំណេះដឹងជ្រៅជ្រះ។លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង ​បានសម្តែងភាពសប្បាយរីករាយ នៅ​ពេលឃើញការអភិវឌ្ឍរីកចម្រើននៅក្នុងវិទ្យាល័យ ។ឯកឧត្ដម ហ៊ុន ម៉ាណែត បានថ្លែងថា ​ទង្វើដែលសប្បុរសជនជាអតីតសិស្សវិទ្យាល័យ​ ហ៊ុន សែន ព្រៃទទឹង ​បានធ្វើនៅពេលនេះ​ គឺជាគំរូដ៏ល្អប្រសើរសម្រាប់អ្នកជំនាន់ក្រោយ។លោកគ្រូ អ្នកគ្រូ បានបញ្ជាក់ថា អគាសិក្សាថ្មី បណ្ណាល័យថ្មី ​នឹងមានសៀវភៅជាច្រើន ដើម្បីទុកជា​ឃ្លាំង​ក្រេបយកចំណេះដឹង៕អត្ថបទ៖ ថុង សីហា

ឯកឧត្ដម លី ធុជ៖ កម្ពុជានឹងបន្តជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអូស្ដ្រាលី

2022/01/27 03:37:06 pm        452
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងពីការប្ដេជ្ញាចិត្តជាថ្មីដ៏មុតមាំ របស់ម្ពុជា ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ទៅពេលអនាគត។ក្នុងទិវាជាតិអូស្ត្រាលី រំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា និងអូស្ត្រាលី កាលពីយប់ថ្ងៃទី២៦ ខែមករានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការធ្វើការយ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អូស្ត្រាលី ក្នុងក្របខ័ណ្ឌទ្វេភាគី ​និងពហុភាគី ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ស្និទ្ធស្នាល និង​កិច្ចសហប្រតិបត្តិការប្រកប ដោយផ្លែផ្កា​រវាងប្រទេសទាំងពីរ ដែលនាំមកនូវផលប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់ប្រជាជាតិទាំងពីរនិងតំបន់។ឯកឧត្ដម បានបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា បានត្រៀមខ្លួនរួចជា​ស្រេច​ ដើម្បីធ្វើការយ៉ាង​ជិតស្និទ្ធ​ជាមួយរដ្ឋសមាជិកអាស៊ាន ​និងអូស្ត្រាលី ក្នុងការពង្រឹងភាព​ជា​ដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាងអាស៊ាន​ និងអូស្ត្រាលី ដើម្បីជំរុញទំនាក់ទំនងកាន់​តែ​ទូលំទូលាយ​ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ​ក៏ដូចជាថែរក្សាសន្តិភាព​ សន្តិសុខ វិបុលភាព និង​ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។ឯកឧត្តម បានរំលឹកអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ ​រវាងប្រទេសទាំងពីរ ​ដែលបានកសាងឡើងតាំងពីឆ្នាំ១៩៥២ និងបានរំលឹកអំពីការ​តស៊ូ​មតិដ៏មោះមុតរបស់អូស្ត្រាលី​ សម្រាប់ដំណើរការស្វែងរកសុខសន្តិភាពនៅកម្ពុជា នៅ​ចុង​ទសវត្សរ៍៨០ ​និងដើមទសវត្សរ៍៩០ រួមទាំងការដើរតួនាទីនាំមុខក្នុងអំឡុង​ពេលបេសកកម្ម​របស់​អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។ ចាប់តាំងពីពេលនោះមក អូស្ត្រាលី បានបន្តផ្តល់ជំនួយ​សប្បុរសធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់​ការ​អភិវឌ្ឍលើវិស័យផ្សេងៗដូចជា ការអប់រំ សុខាភិបាល អភិបាលកិច្ច ​ហេដ្ឋារចនាសម្ព័ន្ធ ​និងកសិកម្ម ដែលជាការរួមចំណែកដល់ការគាំទ្រសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព​របស់​កម្ពុជា។ឯកឧត្ដម ក៏បានសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា ​ប្រទេសអូស្ត្រាលី បានផ្តល់​ជំនួយ​ប្រមាណ ៦០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីពង្រឹងសន្តិសុខ សុខភាព ​ការការពារសង្គម ហេដ្ឋា​រចនាសម្ព័ន្ធ និង​ការស្តារសេដ្ឋកិច្ចឡើងវិញ។ អូស្ត្រាលី បានជួយបង្កើតផែនការឆ្លើយ​តបនឹងកូវីដ-១៩នៅកម្ពុជា ​ឆ្នាំ២០២០-២០២២​ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច ព្រមទាំងបានផ្តល់វ៉ាក់សាំង Pfizer-BioNTech ចំនួន២.៣៥លានដូស។ សម្រាប់វិស័យសកម្មភាពមីន អូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍ដ៏លេចធ្លោមួយ ដែលបានបរិច្ចាគថវិកា​ប្រមាណ​ជាង ១០០លានដុល្លារអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៩៤ ដែលទឹកចិត្តសប្បុរសរបស់​រដ្ឋា​ភិបាល និងប្រជាជនអូស្ត្រាលី​ រួមជាមួយនឹងម្ចាស់ជំនួយផ្សេងទៀត បានចូលរួមជួយ​សង្រ្គោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ជាច្រើន ​កាត់​បន្ថយចំនួនពិការភាព ​និងកាត់បន្ថយ​ផ្ទៃដីមាន​ការ​គំរាមកំហែង​ដោយសារមីន៕ អត្ថបទ៖ បាន សុខរិទ្ធ 

កម្ពុជាស្នើរដល់ប្រទេសឆែក អនុវត្តកិច្ចព្រមព្រៀងលើវិស័យរ៉ែឡើងវិញ បន្ទាប់ពី​អាក់ខាន​ដោយ​សារកូវីដ

2022/01/27 03:22:49 pm        670
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ស្នើរតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតឆែក ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការវិស័យរ៉ែ, ការស្រាវជ្រាវភូគព្ភសាស្រ្ត និងជំនួយផ្នែកបច្ចេកទេសវាយតម្លៃផលប៉ះពាល់បរិស្ថាន នៃគម្រោងអាជីវកម្មរ៉ែជាដើម បន្តអនុវត្តកិច្ចព្រមព្រៀងឡើងវិញ បន្ទាប់ពីមានការអាក់ខាន នៃការរីករាលដាលជម្ងឺកូវីដ១៩ នេះ។ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងជំនួបពិក្សាការងារ​ជា​មួយឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា នៅថ្ងៃទី ២៦ ខែមករានេះថា នៅក្នុងឆ្នាំ២០១៩ កន្លងមកនេះ ក្រសួងរ៉ែ និថាមពល និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឆែក បានចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា ស្តីពី“កិច្ចសហប្រតិបត្តិការវិស័យរ៉ែ លើការស្រាវជ្រាវភូគព្ភសាស្រ្ត ការធ្វើឧស្សាហកម្មរ៉ែ និង​ការ​ប្រើប្រាស់ធនធានរ៉ែ ដែលគិតគូពីបញ្ហាបរិស្ថាន និងជំនួយផ្នែកបច្ចេកទេសលើការ​វាយ​តម្លៃ​ផលប៉ះពាល់បរិស្ថាន នៃគម្រោងអាជីវកម្មរ៉ែជាដើម”។ជុំវិញកិច្ចព្រមព្រៀងខាងលើនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានស្នើរតាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូតឆែក ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នានេះឡើងវិញ ដើម្បីបន្តការអនុវត្ត​តាម​ចំណុចមួយចំនួននៃកិច្ចព្រមព្រៀង ​បន្ទាប់ពីមានការអាក់ខាន ដោយសារការរីករាលដាល​នៃ​រោគរាតត្បាតជម្ងឺកូវីដ ១៩ ។ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ, ឯកឧត្តម ស៊ុយ សែម បានលើកឡើងអំពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍវិស័យថាមពល ដែលមកដល់ពេលនេះ កម្ពុជាបានកំពុងរៀបចំផែនការ​មេ​អភិវឌ្ឍន៍ថាមពលថ្មីឆ្នាំ ២០២២-២០៤០ ក្នុងនោះចំណុចសំខាន់ដែល កម្ពុជា កំពុងអនុវត្ត គឺ​ការបង្កើនសមាមាត្រនៃប្រភពថាមពលស្អាត​ ក្នុងប្រភពថាមពលចម្រុះសរុបរបស់កម្ពុជា ដើម្បី​ចូលរួម​ដោះស្រាយ ​គោលដៅបរិស្ថាន ​នឹងការយកចិត្តទុកដាក់បំពេញតម្រូវការ នៃកំណើន​សេចក្តីត្រូវការប្រើប្រាស់ថាមពលនាពេលអនាគតឱ្យបានគ្រប់គ្រាន់ ការធានាសន្តិសុខ​ថាមពល​ដែល​អាច​ទុក​ចិត្តបាន ​និង​មាន​តម្លៃ​សមរម្យ​ព្រមទាំង​លើកទឹកចិត្ត​ការ​ប្រើ​ប្រាស់​ធនធាន​ថាមពល ក្នុង​ស្រុក​ជា​ដើម ។ ​ចំណែក​កត្តា​សំខាន់​មួយទៀត ​ចំពោះ​អាំងតង់ស៊ីតេ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ​ធៀបទៅ​នឹង​សេណារី​យ៉ូចាស់ ​តាម​ទម្លាប់​ដែល​កម្ពុជា​ធ្វើការ​អភិវឌ្ឍន៍​ពីមុនមក គឺ​នឹងបន្ថយអាំងតង់ស៊ីតេ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​ ធៀប​ទៅ​នឹងការអភិវឌ្ឍ តាម​ទម្លាប់ចាស់ ។សូមបញ្ជាក់ថា៖ នៅក្នុង​ជំនួប​រវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ ​និងថាមពល​ និងឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆែក​ប្រចាំកម្ពុជា ​ដោយភាគីទាំងពីរ​ បេ្តជ្ញា​បន្តពង្រឹង និង​ពង្រីកសក្តានុពលកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ និងវិស័យ ​ថាមពល នាពេលខាង​មុខ​បន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកសារព័ត៌មាន៖ ចាក់វ៉ាក់សាំងដូសទី៤រួច កាន់តែមានទំនុកចិត្តពេលចេញ​បំពេញការងារ​ក្នុង​បរិបទកូវីដ

2022/01/27 03:11:03 pm        665
ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ អ្នកសារព័ត៌មានបំរើសការងារនៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមករានេះ បន្តទៅទទួលការចាក់វ៉ាក់សាំងដូសទី៤ ប្រភេទPfizer ដើម្បីបង្កើនកងការពារទប់ទល់ នឹងការវាយលុកពីជំ ងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។អ្នកសារព័ត៌មានមកទទួលការចាក់វ៉ាក់សាំងកូវីដដូសទី៤ នៅមន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី២៧ ខែមករានេះ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ គឺមាន​សារសំខាន់ណាស់ ដើម្បីបង្កើនកងការពារទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមី ក្រុង។ លើសពីនេះ ពួកគេបានបន្តថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៤រួច ជួយបង្កើនទំនុកចិត្តបន្ថែមទៀត ពេលបំពេញការងារ ក្នុងបរិបទជំងឺកូវីដ-១៩។កន្លងទៅសម្តេចតេជោ បាន​គូសបញ្ជាក់ថា ​ដំណើរការចាក់ដូសទី៤ ឬដូសជំរុញ ​ត្រូវប្រើប្រាស់ វ៉ាក់សាំងប្រភេទ Pfizer ដែលបច្ចុប្បន្នមាននៅក្នុងដៃប្រមាណជាង២.៣លានដូស ត្រូវចាក់​ក្រុម​អាទិភាពមុនគេ ដែលមានប្រមាណត្រឹមតែជាង ៧០ម៉ឺននាក់ប៉ុណ្ណោះ។ ក្រុម​អាទិភាព ​ដែលត្រូវចាក់វ៉ាក់សាំងដូស ​ទី៤នោះ ​មានដូចជា​ នគរបាល អាវុធហត្ថ កងទ័ព គ្រូពេទ្យ​មន្ដ្រីរាជការ ​សិល្បករ សិល្បការិនី និងអ្នកសារព័ត៌មាន ។ល។បច្ចុប្បន្នយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទPfizer ដូសទី៤ ជូនក្រុម​អាទិភាព​ និងពលរដ្ឋ គឺ អនុវត្តនៅ​តែរាជធានីភ្នំពេញប៉ុណ្ណោះ ​ព្រោះវ៉ាក់សាំងនេះ ត្រូវផ្ទុកក្នុងសីតុណ្ហភាព​ត្រជាក់ដក​៨០អង្សាសេ។ សម្រាប់បណ្តាខេត្តផ្សេងទៀត​ នឹងចាប់ផ្តើមអនុវត្តនៅពេលខាងមុខ​ បន្ទាប់ពី​ទទួល​បាន​ប្រព័ន្ធ ត្រជាក់​ពីអង្គការUnicef ជាផ្គត់ផ្គង់៕អត្ថបទ៖ ទូច សោភ័ណ

ខេត្ត​ព្រះសីហនុ​ក្រើន​រំលឹក​សាធារណជន និង​សមត្ថកិច្ច​ឱ្យ​អនុវត្ត​តាម​វិធានការ​សុខាភិបាល​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​ខាង​មុខ

2022/01/27 03:04:54 pm        183
ព្រះសីហនុ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ក្រើន​រំលឹក​ទៅ​សមត្ថកិច្ច​ និង​ប្រជា​ពលរដ្ឋ​ទាំង​អស់ ឱ្យ​អនុវត្ត​តាម​វិធាន​សុខាភិបាល​ ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម​ខាង​មុខ​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ ​ប្រភេទ​អូមីក្រុង​នៅ​ក្នុង​សហគមន៍។ក្នុង​សេចក្ដី​ណែនាំ​ចេញ​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ហាម​ឃាត់​នូវ​សកម្មភាព​មួយ​ចំនួន ដូចជា ការ​ដាក់​លក់​​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ ដោយ​ថា ធាតុ​ផ្ទុះ​ទាំង​នោះ​អាច​បង្ក​ជា​អគ្គិភ័យ​ជា​យថា​ហេតុ។រដ្ឋបាល​ខេត្ត​នេះ ក៏​ហាម​ឃាត់​ការ​លេង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទផង​ដែរ​នៅ​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ដែល​នឹង​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​៣១ ខែ​មករា រហូត​ដល់​ថ្ងៃទី​០២ ខែ​កុម្ភៈ​ខាង​មុខ​នេះ។ខណៈ​ដែល​មេរោគ​កូវីដ-១៩​ប្រភេទ​អូមីក្រុង​កំពុង​ឆ្លង​ចូល​ក្នុង​សហគមន៍​នោះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ក្រើន​រំលឹក​ផង​ដែរ​អំពី​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​វិធានការ​សុខាភិបាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​នេះ។រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ណែនាំ​ផង​ដែរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​កង​កម្លាំង​ប្រដាប់​អាវុធ ឱ្យ​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​តាម​មូលដ្ឋាន ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​នានា ជាពិសេស​គ្រោះ​អគ្គិភ័យ​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​នេះ។រដ្ឋបាល​ខេត្ត​មួយ​នេះ ក៏​បាន​ក្រើន​រំលឹក​ទៅ​នគរបាល​ឱ្យ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ទប់​ស្កាត់​ការ​បើក​បរ​ទាំង​ស្រវឹង និង​លើសល្បឿន​កំណត់ ដែល​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។ប្រជា​ពលរដ្ឋ​កម្ពុជា​ខ្សែ​ស្រឡាយ​ចិន និង​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​របស់​ពួកគេ​​ចាប់​ពី​ថ្ងៃទី​៣១ ខែ​មករា ដល់​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ៕

ឯកឧត្តម ហ៊ុន ម៉ានី ជួបជាមួយគណៈកម្មការផលិតភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»

2022/01/27 01:35:03 pm        620
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជួបជាមួយគណៈកម្មការផលិតភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» និងបានស្តាប់នូវបទបង្ហាញអំពីគម្រោង នៃដំណើរការផលិតភាពយន្តភាគនេះ ដែលមានលក្ខណៈប្រវត្តិសាស្ត្រផ្អែកទៅលើដំណើររឿងពិតនៃថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ។តាមរយៈភាពយន្តដែលនឹងត្រូវផលិតឡើងនេះ នឹងផ្តល់ជាភាពងាយស្រួលសម្រាប់សាធារណជន​ជា​ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ក្នុងការទស្សនា និងស្វែងយល់ដឹងកាន់តែស៊ីជម្រៅ​អំពី​ដំណើរពលិកម្មរបស់​ឥស្សរជនជំនាន់​មុន​ដែលជាប្រមុខថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន ក្នុងការ​ស្វែករកសុខ​សន្តិភាពជូនប្រទេសជាតិ ​ដោយការដាក់ជីវិតជាដើមទុន។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែង​អំណរគុណ​គណៈកម្មការផលិតភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ចំពោះការធ្វើបទបង្ហាញ ​និងសូមជូនពរឱ្យដំណើរ ប្រព្រឹត្តទៅ​នៃការផលិតភាពយន្ដដ៏មានអត្ថន័យជ្រាលជ្រៅនេះ ​ប្រកបដោយភាពរលូន និង​ទទួលបានជោគជ័យ៕

សម្តេចតេជោ៖ សន្តិភាពបានធ្វើឲ្យរាជធានីភ្នំពេញផ្លាស់ប្តូរមុខមាត់យ៉ាងលឿន តាមរយៈវត្តមាន​អគារខ្ពស់ៗ​កប់ពពក

2022/01/27 06:24:51 am        575
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ថា សន្តិភាព​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន ដែល​ជា​កត្តា​ជំរុញ​ឱ្យ​រាជ​ធានី​ភ្នំពេញ ផ្លាស់​ប្ដូរ​មុខ​មាត់​យ៉ាង​លឿន​ជាមួយ​នឹង​កំណើន​នៃ​អគារ​ខ្ពស់ៗ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្វាត់​ខ្វែង។សម្ដេច​តេជោ ហ៊ុន សែន បាន​លើកឡើង​បែប​នេះ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​នៅ​ថ្ងៃទី​២៧ ខែ​មករា​នេះ ជាមួយ​នឹង​ការ​បង្ហោះ​រូបថត​​បង្ហាញ​ទិដ្ឋភាព​ពី​លើ​អាកាស​នៃ​សំណង់​អគារ​ខ្ពស់​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្វាត់​ខ្វែង​នៅ​រាជ​ធានី​ភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​ថា៖ «តាមរយៈទិដ្ឋភាពនេះ បានបង្ហាញឱ្យ​ឃើញថា ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ទីក្រុងភ្នំពេញបាន ​និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមាន​អគារខ្ពស់ៗ​កប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់​ កាន់តែច្រើននៅក្នុងទីក្រុង​នៃប្រទេស​កំពុងមានការអភិវឌ្ឍមួយនេះ»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​រៀបរាប់​បន្ត​ថា​៖ «ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើង​ជាបន្តបន្ទាប់​កាន់តែច្រើនទាំងអស់នេះ គឺបាន​ឆ្លុះបញ្ចាំង​ពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន​ និងមិនធ្លាប់​មានពីមុនមក ក្នុងខណៈពេលដែល​កម្ពុជា​កំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ​ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី»។ជាមួយនឹងការបង្ហាញនូវរូបភាព​នៃទិដ្ឋភាពរាជធានីភ្នំពេញចំនួន៧សន្លឹក នៅក្នុងផេកហ្វេស​បុកផ្ទាល់​របស់​សម្តេច នាព្រឹកថ្ងៃទី២៧ ខែមករា ​ឆ្នាំ២០២២នេះ សម្តេចតេជោ​ ហ៊ុន សែន បានរៀប​រាប់​ថា នេះគឺទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាយើង ថតពីលើ​អាកាស​នៅក្នុងខែមករា ឆ្នាំ២០២២នេះ។ បច្ចុប្បន្ននេះ ​វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត​ ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត។សម្តេចតេជោ​ បានសង្កត់ធ្ងន់ទៀតថា៖ «ការរីកចម្រើនទាំងអស់នេះ ​មិនអាចកើតឡើងបានឡើយ បើប្រទេស​យើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព​ គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយ​ប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បី​ទទួលបានការអភិវឌ្ឍ​ប្រទេសជាតិ​របស់យើងអរគុណសន្តិភាព!»៕

អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះដាំកូនឈើនៅចំណុចព្រៃលិចទឹកតំបន់៣ ជាប់បឹងទន្លេសាប

2022/01/27 06:02:31 am        679
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចំរុះ ចុះដាំកូនឈើឡើងវិញ នៅចំណុចតំបន់៣ ព្រៃលិចទឹកជាប់ដែនបឹងទន្លេសាប ស្ថិតនៅបរិវេណភូមិក្របៅចាស់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ មករាឆ្នាំ២០២២។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានឲ្យដឹងថា៖ ការចូលរួមនាំគ្នាដាំកូនឈើឡើងវិញនៅចំណុច​តំបន់៣ នៃព្រៃលិចទឹកជាប់តំបន់បឹងទន្លេសាបនេះ គឺជាតំបន់​មួយដ៏​ មាន​សារៈសំខាន់​ជា​ដែនជម្រក​សំរាប់ពពួកសត្វត្រីគ្រប់ប្រភេទបង្កាត់ពូជពងក្នុងភូមិសាស្រ្តនេះផងដែរ។ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ ការដាំកូនឈើគ្រប់ប្រភេទឡើងវិញ​ នៅចំណុចតំបន់៣​ជាប់​ដែន​ទន្លេសាបនេះដែរ ​គឺជាលើកទី៦ ​ហើយ​របស់​ខេត្ត​ដែល​បាននាំគ្នាបង្កើនការដាំកូនឈើនៅ​ចំណុច​ភូមិ​សាស្រ្ត​ខាងលើនេះ ព្រោះវាមានសារៈសំខាន់​នឹង​អត្ថប្រយោជន៍​ច្រើន​សំរាប់តំបន់​ព្រៃលិច​ទឹកនឹង​ជា​ជម្រក​ដ៏​សំខាន់សំរាប់ត្រីពងផងដែរ។យ៉ាងណាម៉ិញប្រភេទកូនឈើដែលត្រូវយកមកដាំនៅចំណុចភូមិសាស្រ្តខាងលើនេះ រួមមាន៖ ប្រភេទ កូនត្នោត កូនឬក្សី នឹងដើមរាំងទឹក ជាដើម ​ដើម្បី​បង្កើន​សោភ័ណភាព ​បរិស្ថាន​ល្អ នៅ​តំបន់ខាងនេះ ​នៅថ្ងៃខាងមុខឲ្យមានភាព​ស្រស់ស្អាត ​ប្រកប​ដោយ​ពណ៌ប៉ៃតង​នឹងមានការ​ទាក់ទាញ ​នឹង​ជា​ជម្រក​ត្រី​បង្កាត់​ពូជត្រីពងផងដែរ ​កុំឲ្យ​មាន​ការបាត់បង់​ នៅថ្ងៃខាងមុខ។ ដូច្នេះយើង​ត្រូវនាំ​គ្នាចូលរួមធ្វើការការពារនឹងអភិរក្ស​ តំបន់នេះ​ឲ្យបានល្អប្រសើរ៕អត្ថបទ​៖ ឃិនសារិទ្ធ

ក្រុមប្រឹក្សាធម្មនុញ្ញ​ ច្រានចោលបណ្តឹងរបស់ពលរដ្ឋ​ដែល​ស្នើ​រក្សា​ទុក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ២០២១

2022/01/27 12:40:40 pm        586
ភ្នំពេញ៖ នៅថ្ងៃនេះក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលបណ្តឹង របស់ប្រជាពលរដ្ឋចំនួន៥រូបជុំវិញការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២១។ឯកឧត្តមនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានជំនុំជម្រះ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានអញ្ជើញបើកសវនាការជំនុំជម្រះជាសាធារណៈ ដើម្បីពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋចំនួន៥រូប ស្នើសុំរក្សាទុកឈ្មោះរបស់ខ្លួនក្នុងបញ្ជី បន្ទាប់​ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត​ដំបូងឆ្នាំ២០២១។ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ​ប្រាប់BTV​ឲ្យដឹងថា យោងតាមការអវត្តមានរបស់ដើមបណ្តឹងជាប្រជាពលរដ្ឋចំនួន៥រូប តាម​នីតិវិធី​របស់​ក្រុមប្រឹក្សាធម្មនុញ្ញមិនពិនិត្យ ​ឬពិចារណាឡើយ ដោយសារការអវត្តមានរបស់ដើមបណ្តឹង​ស្មើ​នឹងបោះបង់បណ្តឹងតវ៉ា។ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា បានបញ្ជាក់ថា​ ជាទូទៅតាមនីតិវិធីរបស់ គ.ជ.ប បន្ទាប់ពីប្រជាពលរដ្ឋ​បាន​បម្លាស់ទីលំនៅរបស់ខ្លួន គ.ជ.ប ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតក្នុងទីតាំងទីលំ​នៅ​ចាស់របស់ពួកគាត់ ដើម្បីឲ្យពួកគាត់អាចចុះឈ្មោះបោះឆ្នោតថ្មីបាននៅទីតាំងទីលំនៅថ្មីវិញ។ ឯកឧត្តម បន្ថែមថា ​ដោយហេតុថាដើមបណ្តឹងតវ៉ាបានអវត្តមាន ដូចនេះ​ក្រុមប្រឹក្សាជំនុំជម្រះ សម្រេចច្រានចោនបណ្តឹង និងបិទផ្លូវតវ៉ា ហើយចាត់ទុកដើមបណ្តឹងបោះបង់​សិទ្ធិ​ទាមទារ​របស់ខ្លួន។គួរបញ្ជាក់ថា កាល​ពីសប្តាហ៍មុន គ.ជ.ប ​បានសម្រេច​បដិសេធ​ចោល​ការ​ប្តឹង​តវ៉ា​ចំពោះ​ការលុប​ឈ្មោះ​ចេញពីបញ្ជីឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋចំនួន៥រូប ​ចេញពី​សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ​ដោយសារខុស​នឹង​ទម្រង់គតិច្បាប់៕អត្ថបទ៖ ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហគ្រាសក្នុងស្រុកកំពុងជំរុញផលិតយ៉ាងផុលផុស ផ្គត់ផ្គង់លើទីផ្សារ ខណៈកម្ពុជាកំពុងជួបវិបត្តិ
08/04/2025 08:08 PM
ជនសង្ស័យស្ថិតក្នុងដំណើរការកាត់ទោស ពាក់ព័ន្ធនឹងការវាយប្រហារកន្លែងប្រគុំតន្ត្រីសម្លាប់មនុស្ស ១៤៩នាក់ នៅមូស្គូ
08/04/2025 08:08 PM
អ៊ីរ៉ង់៖ ការទទួលខុសត្រូវរបស់អាមេរិក ចំពោះការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ គឺជាផ្នែកនៃកិច្ចពិភាក្សា នាពេលអនាគត
08/04/2025 08:08 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​១៥.០០០​ដុល្លារ រួមជាមួយស្បៀង​ និងសម្ភារមួយចំនួនទៀត ចំពោះកាកបាទក្រហមកម្ពុជា ​សម្រាប់ជួយដល់ប្រជារាស្ត្រភៀសសឹក...!!
08/04/2025 08:08 PM
កងកម្លាំងអ៊ុយក្រែនវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ី នៅគ្រីម៉ា ដោយយន្តហោះ ១គ្រឿង ត្រូវបានបំផ្លាញ ខណៈ ៤គ្រឿងខូចខាត
08/04/2025 07:08 PM
ក្រសួងការងារនាំយកឱកាសការងារជាង ៧ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប
08/04/2025 07:08 PM
ភាពអត់ឃ្លានកើនឡើង ហើយទីបញ្ចុះសពមានកាន់តែច្រើន នៅទីក្រុង Al-Fashir របស់ស៊ូដង់
08/04/2025 07:08 PM
TOP STORY | សម្ដេចតេជោ៖«សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥, នៅកម្ពុជាគ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ»!
08/04/2025 07:08 PM
វិមានក្រឹមឡាំង៖ លោក Putinអាចជួបប្រេសិតពិសេសអាមេរិកក្នុងសប្តាហ៍នេះ
08/04/2025 07:08 PM
ជំនន់ទឹកភ្លៀងបានសម្លាប់មនុស្ស ១៥នាក់នៅប្រទេសហ្គីណេ
08/04/2025 07:08 PM