TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោកំណត់យកថ្ងៃទី១៤មករា ចាក់វ៉ាក់សាំងដូសជំរុញទី៤ បន្តទៀត

2022/01/10 12:38:00 pm        559
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រកាសថា សម្តេចនឹងធ្វើការចាក់វ៉ាក់សាំងដូចជំរុញទី៤ នៅថ្ងៃទី១៤ខែមករានេះហើយ ដើម្បីធានាប្រសិទ្ធភាពមុនពេលសម្តេចអញ្ជើញទៅកាន់ប្រទេសឌូបៃ។ការប្រកាសរបស់សម្តេចតេជោ យ៉ាងដូច្នេះក្នុងពេលដែលសម្តេច បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាលផ្លូវការ ​កំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង ទៅសិរីសោភណ្ឌ ប្រវែង​ជិត៨៥គម ក្រោម​ឥណទាន​សម្បទានពីរដ្ឋាភិបាលជប៉ុន ​នៅព្រឹកថ្ងៃទី១០ខែមករានេះ។សម្តេច បានមានប្រសាសន៍ថា ជាមួយនឹងការខិតខំជំរុញឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូចទី៣ នោះដូស​ជំរុញ​ទី៤​គឺ​ពិតជា​នឹង​បន្តទៀតហើយៗ​សម្រាប់រូប​សម្តេចផ្ទាល់​និងភរិយា​របស់​សម្តេច។ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នៅតែរម្លឹកជារឿយៗអំពីកត្តាសុខសន្តិភាព ដោយសម្តេចបញ្ជាក់ជាថ្មីថា មេរៀនឈឺចាប់របស់យើងគឺមានគ្រប់គ្រាន់ហើយ ដូច្នេះ​យើង​ត្រូវការពារ​ ថែរក្សាសន្តិភាព ឱ្យខាងតែបាន។សម្តេចតេជោ បានធ្វើការរំលឹកជាថ្មីអំពីអតីតកាលនៃការបែកបាក់ដោយ សារ​សង្គ្រាមស៊ីវិល អូស​បន្លាយអស់រាប់រយឆ្នាំ ប៉ុន្តែដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចបាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​បាន​នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាច្រើនមកដល់សព្វថ្ងៃនេះ។សម្តេចបានបញ្ជាក់ថាសន្តិ​ភាព​នេះ គឺយើងមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ។សម្តេចបន្តថា បន្ទាប់ពីបានបញ្ចប់សង្គ្រាម ​យើងបានប្រែក្លាយ​អតីត​តំបន់​សមរភូមិ​ប្រយុទ្ធ​ឱ្យ​ទៅ​ជាតំបន់ទីផ្សារ និង​ការអភិវឌ្ឍដែលមកដល់ពេលនេះ​គឺយើង​សម្រេច​បានលើសពី ៩០% ទៅ​ហើយៗ​ចំណុច​ដែលសេសសល់នោះគឺដោយសារតំបន់​ខ្លះនៅមាន​សេសសល់គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះនៅនៅឡើយ ​ហើយបើតាមគោល​ដៅ​ឆ្នាំ​២០២៥​ ការ​បោស​សំអាត​គ្រាប់មីន និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះនឹងសម្រេចបាន១០០% ដែ​ល​នឹង​ធ្វើ​ឱ្យ​កា​រ​ប្រែ​ក្លា​យ​អតីត​តំបន់​សមរ​ភូមិ​​ប្រយុទ្ធ​ឱ្យ​ក្លាយទៅជាតំបន់ទីផ្សារ ​និងការអភិវឌ្ឍនោះនឹងសម្រេចបានជោគជ័យ។ក្នុងន័យនេះ ​សម្តេច​បញ្ជាក់ថា ដូច្នេះយើងត្រូវតែការពារ ថែរក្សាសមិទ្ធផល​ដែលកើត​ចេញ​ពី​សន្តិភាព​ឱ្យបាន, ​បើរ​ក្សា​សន្តិភាព​មិន​បាន​ទេ កុំនិយាយពីអ្វីផ្សេង។ យ៉ាង​ណា​មិញ​បើ​យើង​មើលទៅប្រទេសមួយចំនួនដែលមានសង្គ្រាម ​គ្រាប់បែកគ្រាប់ផ្លោង នោះ​តើមាន​សិទ្ធិទេ? ​ដូច្នេះមុននឹង​និយាយ​ពី​សិទ្ធិ​មនុស្ស​ គឺចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិតជាមុនសិន និង​ការ​ទទួល​បាននូវ​សេចក្តីសុខ ​ដែលគ្មាន​កា​រគំរាមកំហែង ៕

គម្រោងស្ថាបនាផ្លូវ៣៨ខ្សែរួចហើយ តែបំពាក់គ្រឿងបរិក្ខា​បាន​ជាង ៧០ភាគរយ ​និងចាប់ផ្ដើមសាងសង់រង្វង់មូលថ្មី

2022/01/10 11:39:29 am        543
សៀមរាប៖ ឯកឧត្ដម ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្រេចបាន១០០ភាគរយហើយ ខណៈការបំពាក់គ្រឿងបរិក្ខាតាមដងផ្លូវនេះ បានសម្រេចប្រមាណជាង៧០ភាគរយ និងចាប់ផ្ដើមកសាងរង្វង់មូលមួយទៀតតាមផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិស្វាយធំ ព្រំប្រទល់ក្រុងសៀមរាប និងស្រុកប្រាសាទបាគង។ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន កាល​ពី​ថ្ងៃ​ម្សិលមិញ បានថ្លែងបែបនេះ នាឱកាសដឹកនាំក្រុមការងារគ្រប់ផ្នែកពាក់ព័ន្ធ​ចុះពិនិត្យវឌ្ឍនភាព​ការងារ ​នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ​៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ។ឯកឧត្តម បញ្ជាក់ថា គម្រោងស្ថាបនាផ្លូវ៣៨ខ្សែនេះ បានរួចរាល់មួយភាពរយហើយ។ ដោយឡែកការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន២០០ទីតាំង, ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវចំនួន ៥,០០៣ដើម, ដំឡើងភ្លើងសញ្ញាចរាចរណ៍(ភ្លើងស្តុប)ចំនួន ២០ទីតាំង, ដាំដើមឈើចំនួន ៣,១២៥ដើម និងការងារបំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវទាំង៣៨ ​សម្រេចបាន ៧២,៧៤% ។ឯកឧត្តម បន្តថា សមិទ្ធផលនៃហេដ្ឋារចនាសម្ព័ន្ឋផ្លូវទាំង៣៨ខ្សែ ដែលផ្តល់ដោយរាជរដ្ឋាភិបាល​កម្ពុជា ​សម្រាប់ខេត្តសៀមរាបនេះ ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណ:ការក៏កំពុងរៀបចំ​សាងសង់​រង្វង់មូលដ៏ធំមួយនៅចំណុចផ្សារស្វាយធំ ​ឃុំកណ្តែកស្រុកប្រាសាទបាគង ដែលជា​ចំណុចព្រំប្រទល់​នៃស្រុកប្រាសាទបាគង និងក្រុងសៀមរាប ​ដើម្បីឱ្យមានសណ្តាប់ធ្នាប់របៀបរៀប​រយ និង​បញ្ចៀសការកកស្ទះចរាចរ ក្នុងការបើកបរ។រង្វង់មូលនេះ មានទំហំ២៥ម៉ែត្រ នឹង​មាន​រចនាជារូបផ្ការំដួល។ ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសក៏កំពុងសិក្សាចំណុចគោលដៅ​សម្រាប់បង្កើតផ្លូវវាងក្រុងថ្មី​បន្ថែម​ទៀតផង ដែលជាប្រាក់កម្ចីពីប្រទេសកូរ៉េ និងរៀបចំជំរុញឱ្យមានការដឹកជញ្ជូនដោយ​រថយន្តBusដើរដោយប្រព័ន្ឋអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិយាកាសបរិស្ថាន ព្រមទាំង​កាត់បន្ថយ​ការកកស្ទះចរាចរណ៍ ។សូមជម្រាបថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ នេះ មាន​ប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៥០លានដុល្លារ​អាមេរិក ដោយក្នុងនោះចំនួន ៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ស្ថិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយ:ពេល ១៣ខែក្នុងការសាងសង់។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា សមិទ្ឋផលដ៏ធំធេងនេះ គ្រោងនឹងសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការក្នុងវេលា​សមស្រប​ណាមួយ តាមរយៈការគោរពស្នើសុំការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់ ពី​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី៕

មណ្ឌលសុខភាពទួលគោក សម្រុកចាក់វ៉ាក់សាំងដូសជំរុញ ជូនកុមារ យុវវ័យ និង​ពលរដ្ឋ​សេសសល់​មិនទាន់​ចាក់វ៉ាក់សាំងកូវីដ-១៩

2022/01/10 11:24:37 am        997
ភ្នំពេញ៖ មណ្ឌលសុខភាពទួលគោក ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រុកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងប្រជាពលរដ្ឋសេសសសល់មិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំ និងបង្កើនការការពារជំងឺកូវីដ-១៩។បើតាមលោក ប៉ាវ សំអាត អ្នកសម្របសម្រួលដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌទួលគោក ប្រាប់BTVព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះថា មណ្ឌលសុខភាពទួលគោក បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង​យុវវ័យ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដាក់ជូន​មក​ក្រសួង​សុខាភិបាល ដើម្បីអនុញ្ញាតឲ្យក្រុមការងារគ្រូពេទ្យក្នុងមណ្ឌល​សុខភាពទួលគោក បន្ត​ដំណើរ​ការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ​យុវវ័យ និងប្រជាពលរដ្ឋសេសសល់​មិនទាន់​បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​ការរីករាលដាលមេរោគកូវីដ-១៩​ និងបើកប្រទេសឡើងវិញជារៀងរហូត។ទន្ទឹមគ្នានោះដែរ កុមារ យុវវ័យ និងប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ បាន​លើកឡើង​ស្រដៀងគ្នាថា ​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ដូសជំរុញ ​ឬដូសទី៣នេះ វា​សំខាន់ខ្លាំងណាស់​ ក្នុងការបន្តការពារ​ សុវតិ្ថភាពខ្ពស់បន្ថែមទៀតពីមេរោគកូវីដ-១៩ និងបំប្លែងថ្មី។សូមបញ្ជាក់ផងដែរថា ​យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ដូសជំរុញ ​ឬដូសទី៣ ​ជូនកុមារ និង​យុវវ័យ អាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងមូលដ្ឋានសង្កាត់ទាំង១០ ​នៃខណ្ឌទួលគោក មាន​ចំនួន​សរុប៩,៧៨៤នាក់ ស្រី៥,២៩៨នាក់ ដែលត្រូវមក​ទទួល​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាម​កាលបរិច្ឆេទ​ចាក់វ៉ាក់សាំងក្នុងមណ្ឌលសុខភាពទួលគោក៕អត្ថបទ រដ្ឋា 

ក្រុមការងារចុះជួយមូលដ្ឋានស្រុកជើងព្រៃ ជួបសំណេះសំណាលជាមួយពលរដ្ឋ នាំអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន១០៧គ្រួសារ

2022/01/10 10:18:06 am        730
កំពង់ចាម ៖ ឯកឧត្តមបណ្ឌិត មុឹង មករា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារជនបង្គោល យុវជនថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី៨ ខែមករា ២០២២ ចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងនាំមកជាមួយនូវអំណោយដ៏ដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន១០៧គ្រួសារ។ អំណោយរួមមាន៖រទេះជនពិការ ចំនួន៧គ្រឿង ថវិកាជូនគ្រួសារក្រីក្រ ១០៧គ្រួសារ × ២០,០០០៛ និងសម្ភារ:ជូនគ្រួសារក្រីក្រ ១០៧គ្រួសារមានដូចជា៖ អង្ករ មី ទឹកសុទ្ធកម្ពុជា.ត្រីខ.ប្រេងឆា.ទឹកត្រី.ទឹកស៊ីអីវ .អំបិល .ស្ករស.ប៊ីចេង.ជែលលាងដៃ.ថ្នាំប៉ារ៉ា .កន្ទេលបត់.មុង.ភួយ ។ និងប្រគេនសម្ភារៈនិងគ្រឿងបរិភោគមួយចំនួនជូនព្រះចៅអធិការវត្តឬស្សីជ្រោយ ស្ថិតនៅភូមិ តាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ។ ថ្លែងក្នុងពិធីសំណេះសំណាលនេះដែរឯកឧត្តមបណ្ឌិត ម៉ឹង មករា បានផ្តាំផ្ញើការសួរសុខទុក្ខពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល សូមឱ្យក្រុមការងារគ្រប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីបម្រើការងារ និងដោះស្រាយរាល់បញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ព្រោះគណបក្សប្រជាជនកម្ពុជា ប្រសូត្រឡើងពីប្រជាជន និងធ្វើដើម្បីប្រជាជន។ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ម៉ឹង មករា និងការចង្អុលបង្ហាញដោយផ្ទាល់ពីក្រុមការងារចុះជួយមូលដ្ឋានស្រុកជើងព្រៃ ជួបសំណេះសំណាលជាមួយពលរដ្ឋ នាំអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន១០៧គ្រួសារឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារបានរួមចំណែកយ៉ាងច្រើន ក្នុងការជួយដល់កិច្ចការមនុស្សធម៌មានដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋ រួមមាន ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រលាយទឹក ស្រះទឹក ការដាំកូនឈើលម្អអមសងខាងផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមជនបទ៕

ទូតជប៉ុនប្រចាំនៅកម្ពុជា សម្តែងការគាំទ្រដំណើរទស្សនកិច្ចសម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា

2022/01/10 03:23:21 am        643
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីកន្លងទៅថ្មីៗនេះ ហើយរំពឹងថា កម្ពុជានឹងទទួលបានជោគជ័យគ្រប់យ៉ាង ខណៈកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ។ដើម្បីទទួលបានព័ត៌មានថ្មីៗ លឿនរហ័ស សូមចុច Join Channel Telegram BTV Newsថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង ៨០គីឡូម៉ែត្រ បាត់ដំបង-បន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ នៅខេត្តបាត់ដំបង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងថា កម្ពុជានឹងទទួលបានជោគជ័យគ្រប់យ៉ាង សម្រាប់តួនាទីជាប្រធានអាស៊ាន និងស្វែងរកដំណោះស្រាយសន្តិភាព នៅប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសនេះបានកំពុងវឹកវរខ្លាំងនូវជម្លោះផ្ទៃក្នុងរបស់ខ្លួននោះ។សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទៅកាន់ប្រទេសមីយ៉ាន់ម៉ា​ កាលពីថ្ងៃទី៧មករា​កន្លងទៅនេះ ទទួលបានជោគជ័យជាច្រើនក្នុងកិច្ចការសន្ទនា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពប្រទេសនេះ ខណៈលទ្ធផលទទួលបាន គឺថ្នាក់ដឹកនាំរបបយោធារបស់មីយ៉ាន់ម៉ា គឺលោក មីន អោងឡាំង សម្រេចទទួលយកការស្នើសុំរបស់សម្តេចតេជោ ពន្យាពេលក្នុងការឈប់បាញ់គ្នា ទទួលយករាល់ជំនួយ សម្រាប់ជួយដល់ពលរដ្ឋរបស់ខ្លួន គាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានលើ បញ្ហានៅប្រទេសមីយ៉ាន់ម៉ា និងលទ្ធផលជាច្រើនទៀត។យ៉ាងណាក៏ដោយក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ គឺមានគោលដៅតែ២គត់ដែលសំខាន់ គឺទី១ស្វែងរកការចរចារឲ្យមានការឈប់បាញ់ និងទី២ គឺដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ជនជាតិមីយ៉ាន់ម៉ា ដែលកំពុងរងគ្រោះ ដោយសារការប្រឈមនឹងអត់អាហារជាដើមនោះ។នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវលេខ៥ពីបាត់ដំបង-បន្ទាយមានជ័យនេះដែរ លោក មិកាមិ ម៉ាសាហីរ៉ូ ក៏បានថ្លែងកោតសរសើរចំពោះគោលនយោបាយរបស់សម្តេងតេជោ ហ៊ុន សែន ដែលបានធ្វើការទប់ស្កាត់ នៃការរីករាលដាលនូវមេរោគកូវីដ១៩ បានដោយជោគជ័យរហូតដល់បើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ ខណៈប្រទេសមួយចំនួនទៀតនៅលើពិភពលោកបានកំពុងផ្ទុះរីករាលយ៉ាងខ្លាំងនៅឡើយ ចំពោះមេរោគកូវីដ១៩នេះ ជាពិសេសគឺមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងនេះតែម្តងនោះ៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ (ពីបាត់ដំបង ដល់ក្រុងសិរីសោភ័ណ)

2022/01/10 02:51:39 am        504
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ដើម្បីទទួលបានព័ត៌មានថ្មីៗ លឿនរហ័ស សូមចុច Join Channel Telegram BTV Newsខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីគ្រាទឹកជំនន់នៅខេត្តបន្ទាយមានជ័យ និងការឆ្លងរីករាលដាលជំងឹកូវីដ-១៩ ដែលធ្វើឲ្យកម្ពុជារងភាពលំបាកលំបិន តែវឌ្ឍនភាពកម្ពុជានៅតែបន្តឥតឈប់ឈរ។- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជប៉ុនបានជួយកម្ពុជា ក្នុងការស្ថាបនាផ្លូវខ្សែក្រវ៉ាត់យុទ្ធសាស្ត្រ និងការតភ្ជាប់នៅក្នុងតំបន់ ដែលមានប្រវែងវែង និងប្រកបដោយគុណភាពខ្ពស់សម្រាប់កម្ពុជា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងបានជួយដល់កម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍន៍កម្ពុជា ដែលជាចំណែកមួយដ៏ធំក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងវឌ្ឍនភាព ដែលមិនអាចកាត់ថ្លៃបាន។- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការស្វែងរកសន្តិភាពនៅកម្ពុជា ដែលជប៉ុនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការជួយឧបត្ថម្ភគាំទ្រ និងកិច្ចសម្របសម្រួលដើម្បីឲ្យគ្រប់ភាគីចូលតុចរចា។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មេរោគកូវីដ១៩បំប្លែងថ្មី ប្រភេទអូមីក្រុង បានឆ្លងចូលសហគមន៍ចំនួន៤ករណីហើយ ដោយក្នុងនោះកាលពីថ្ងៃទី៨ ខែមករា មានចំនួន១ករណី និងថ្ងៃទី៩ ខែមករាម្សិលមិញ ចំនួន៣ករណី។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ទីតាំងដែលកំពុងរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ (បាត់ដំបង-សិរិសោភ័ណ)នាពេលនេះ គឺជាអតីតតំបន់សមរភូមិក្តៅ ដែលជាអតីតសង្គ្រាមផ្ទៃសម្លាប់ខ្មែរគ្នាឯង។- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងចិត្ត និងគោលគំនិតរបស់សម្តេច គឺមិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបានឡើយ មានតែការចូលតុចរចាគ្នាតែប៉ុណ្ណោះ ដែលយើងអាចបញ្ចប់សង្គ្រាម និងស្វែងរកសុខសន្តិភាពបាន។- សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា តំបន់ដែលធ្លាប់ជាសមរភូមិក្តៅបំផុតនោះ បច្ចុប្បន្នបានក្លាយទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ ខណៈតាមតំបន់ព្រំដែនជាមួយនឹងប្រទេសជិតខាង បានក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជា ដែលគោរពតាមការសម្រេចចិត្ត និងការអំពាវនាវរបស់រាជរដ្ឋាភិបាល តាមរយៈការទទួលយកវ៉ាក់សាំងកូវីដ-១៩ និងវិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងនោះវិធានស្វ័យការពារសម្រាប់បុគ្គលម្នាក់ និងគ្រួសារនីមួយៗ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយទិញវ៉ាក់សាំងកូវីដ១៩ ចំនួន៥លានដូសបន្ថែមទៀត ដើម្បីចាក់ដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងចាក់គ្រប់គ្រាន់ ខណៈបច្ចុប្បន្នវ៉ាក់សាំងមានក្នុងស្តុកប្រមាណ ១០លានដូសផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពន្លឿនក្នុងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឲ្យបានលឿនបំផុត ដែលអាចធ្វើទៅបាន ខណៈដែលមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុងបានឈានចូលក្នុងសហគមន៍ហើយ។- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចលនាទេសចរណ៍ផ្ទៃក្នុង ដើម្បីអបអរសាទរទិវាអនុស្សាវរីយ៍ជ័យជំនះ៧មករា ប៉ុន្មានថ្ងៃមកនេះ មានតួលេខរង្វង់ជាង ៤០ម៉ឺននាក់ ក្រោយពេលដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ មានកំណើនខ្ពស់ ហើយករណីឆ្លងរីករាលដាលកូវីដ-១៩ ក៏មានការថមថយផងដែរ។- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ខាងមុខនេះ សម្តេច និងភរិយា នឹងចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ឬដូសទី៤ មុននឹងសម្តេចធ្វើដំណើរទៅឌូបៃ។- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរគុណដល់ជប៉ុន ដែលបានគាំទ្របេសកកម្មសម្តច និងគណៈប្រតិភូកម្ពុជា នៅសហភាពមីយ៉ាន់ម៉ា ដែលជាបេសកកម្មជួយសម្របសម្រួលមីយ៉ាន់ម៉ា ស្វែងរកបទឈប់បាញ់ ការបើកច្រកទទួលជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ និងបើកផ្លូវឲ្យប្រេសិតពិសេសអាស៊ានចូលប្រទេសមីយ៉ាន់ម៉ា ជួបគ្រប់ភាគីវិវាទ ដើម្បីបញ្ចប់សង្គ្រាម ឆ្ពោះទៅរកសុខសន្តិភាព។- សម្តេចតេជោបញ្ជាក់ជាថ្មីថា គម្ពីរចំនួន២ ដែលសម្តេចយកទៅចរចាជាមួយមីយ៉ាន់ម៉ាកន្លងទៅគឺ កុងសង់ស៊ីស៥ចំនុចរបស់អាស៊ាន និង ធម្មនុញ្ញអាស៊ាន ខណៈគោលបំណងសំខាន់៣យ៉ាងគឺ ទី១. បទឈប់បាញ់ , ទី២. ការផ្តល់ជំនួយ និងទី៣ ការសន្ទនា។- សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អាស៊ាននឹងរួមគ្នា ដើម្បីជួយសម្របសម្រួលស្វែងរកសន្តិភាពនៅមីយ៉ាន់ម៉ា ហើយបញ្ហាមីយ៉ាន់ម៉ា គឺមិនអាចបញ្ចប់ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ានឡើយ ព្រោះបញ្ហានេះនៅវែងឆ្ងាយណាស់។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចោទសួរទៅក្រុមជ្រុលនិយមទាំងជនជាតិមីយ៉ាន់ម៉ា និងខ្មែរមួយចំនួនតួច ដែលជេរសម្តេចក្នុងកិច្ចការស្វែងរកសន្តិភាព និងពិភាក្សាជាមួយថ្នាក់ដឹកនាំមីយ៉ាន់ម៉ាថា តើពួកអ្នកទាំងនោះគាំទ្រឲ្យមានការឈប់បាញ់គ្នា ឬគាំទ្រឲ្យមានការបាញ់គ្នាបន្តទៀត នៅប្រទេសដែលជាសមាជិកអាស៊ានមួយនេះ។- សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកដែលមិនចង់ឲ្យមីយ៉ានម៉ាសម្របសម្រួលគ្នា គឺមានន័យថា អ្នកនោះ ចង់ឲ្យមីយ៉ាន់ម៉ាមានសង្គ្រាមកាប់សម្លាប់គ្នា។- សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើអ្នកឯងមិនចង់ឲ្យមីយ៉ានម៉ាសម្របសម្រួលគ្នា គឺមានន័យថា អ្នកឯងចង់ឲ្យមីយ៉ាន់ម៉ាមានសង្គ្រាមកាប់សម្លាប់គ្នា។- សម្តេចតេជោ ហ៊ុន សែន ប្រកាសបង្វែរជំនួយវ៉ាក់សាំងកូវីដ-១៩ ចំណែកកម្ពុជា ក្នុងក្របខណ្ឌងអាស៊ានទៅឲ្យសហភាពមីយ៉ាន់ម៉ា ព្រោះកម្ពុជាមានវ៉ាក់សាំងច្រើន ហើយប្រជាពលរដ្ឋកម្ពុជាក៏បានទទួលវ៉ាក់សាំងច្រើនដូសហើយដែរ។-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា សម្តេចសម្រេចបានការចរចារឲ្យមីយ៉ាន់ម៉ាធ្វើការអត់ធ្មត់បាន ហើយថែមទាំងជួយបានឲ្យប្រទេសនេះពន្យាពេលក្នុងការឈប់បាញ់គ្នាផងដែរ។-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងទៅចូលរួមសួរសុខទុក្ខយោធាជប៉ុន ដល់នាវាចម្បាំងជប៉ុនតែម្តង ខណៈដែលនាវានេះនឹងចូលមកសំចតនៅនកំពង់ផែក្រុងព្រះសីហនុ នាពេលខាងមុខនេះ។ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង៩ និង ៤៨នាទី

សម្តេចតេជោ អញ្ជើញទស្សនាទីតាំងកសាងព្រះពុទ្ធបដិមាអង្គធំ ក្នុងរដ្ឋធានីណៃពិដោរ

2022/01/08 02:35:00 pm        1326
ភ្នំពេញ៖ មុនពេលអញ្ជើញនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញ នៅព្រឹកថ្ងៃទី៨មករា ដែលជាថ្ងៃទី២ និងជាថ្ងៃចុងក្រោយ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារផ្លូវការ នៅរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនាទីតាំងកសាងព្រះពុទ្ធបដិមាអង្គធំ ក្នុងរដ្ឋធានីណៃពិដោរ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ទីតាំងសំរាប់តំកល់រូបសំណាកព្រះពុទ្ធ មហាវិទ្យានេះ ត្រូវបង្កើតឡើងដើម្បីគោរពបូជាមាន​បួន​ចំណុច​ដូចជា ១.ដើម្បីបង្ហាញភាពរីកចម្រើនរុងរឿង នៃសាសនាព្រះពុទ្ធនៅមីយ៉ាន់ម៉ាទៅកាន់ពិភពលោក ២.ដើម្បីធានាបានសន្តិភាព និងស្ថិរភាពក្នុងរដ្ឋ ៣.ដើម្បីបង្កើតបានការរីកលូតលាស់ នៃប្រជាជនក្នុងតំបន់ ក្នុងការចូលមកទស្សនា​ពី​សំណាក់ធម្ម​យាត្រាជាតិ ​និងអន្តរជាតិ ​និង៤.ជួយសម្រួលដល់ការអភិវឌ្ឍជាតិ។នៅក្នុងឱកាសនៃការអញ្ជើញទស្សនានោះ សម្តេច និងគណៈប្រតិភូបានតាមដានស្តាប់​យ៉ាង​យក​ចិត្តទុកដាក់ ពីការចង្អុលបង្ហាញនិងការណែនាំ ​លើស្ថានភាពជាក់ស្តែង ក្នុងការកសាងព្រះពុទ្ធបដិមា​អង្គធំ និងរម្មណីយដ្ឋានព្រះពុទ្ធបដិមាអង្គធំ។ ក្នុងរូបនេះ គឺជាដុំថ្មដែលរកឃើញនៅកណ្ដាលប្រទេស ដើម្បីកសាងព្រះបដិមារូបនេះ។ រូបនេះ គឺបង្ហាញ​ពីដុំថ្មដែលមាន​ទំងន់ ​៣៧០០តោន ដែលបានចម្លាក់រួចនៅឆ្នាំ២០១៩។ក្នុងដំណើរការ​នៃការ​កសាង​រូបសំណាក់នេះ មានគោលបំណងចម្លាក់កម្ពស់ព្រះបដិមា ៦៣ហ្វីត ដោយ​សរុប​កំពស់​ទាំងអស់ ៣៣១ហ្វីត។ ក្នុងដំណើរការដឹកជញ្ជូនក៏មានកំណាត់៤ដុំធំៗ ដុំសិលាដែលធំជាងគេគឺមាន ទម្ងន់ ១ពាន់៩០តោន និងផ្ទាំងសិលាតូចជាងគេគឺ មានទម្ងន់៨០០តោន។ រូបភាពបង្ហាញពីរូបថ្មធំដើម្បីកសាងបាន គឺយើងរកនៅថ្មម៉ាបដុំធំ៤នេះ។ ក្នុងនោះក៏បានរៀបរាប់បង្ហាញពីការដឹកជញ្ជូនដុំថ្មសិលា ចេញពីកំពង់ផែ មកកាន់ទីតាំងកសាង ដឹកតាមរថយន្តប្រហែល ១៨៩ម៉ាយ ។ ក្នុងដំណើរការនៃការដឹកជញ្ជូន គឺយើងប្រើប្រាស់ល្បឿនធំៗជាច្រើនប្រភេទ។ ក្នុងការកសាងយើងមានការតភ្ជាប់ដុំថ្មជា៧។ ដុំថ្មមួយៗមានទម្ងន់៩០ ដល់៦៨០តោន។ នេះជារូបភាពបង្ហាញពីអ្វីដែលបានដំណើរការកសាង។ យើងអាចមើលឃើញពីអ្វីដែលបានបញ្ចប់នាពេលបច្ចុប្បន្ននេះ។ ក្នុងការចម្លាក់ដុំថ្មគឺយើងខ្ញុំប្រើប្រាស់ម៉ាស៊ីនគ្រប់គ្រងដោយកុំព្យូទ័រ។ ដុំថ្មទី១ មានទម្ងន់ ១ពាន់៩០តោន។ កំណាត់ទី៤ គឺចម្លាក់បានស្ថាបនារួចរាល់ហើយ។មុននឹងចម្លាក់បានដុំថ្មនេះមានទំងន់ ៨០០តោន ក្រោយពេលចម្លាក់រួចហើយ ថ្មនេះនៅសល់ ៦១០តោន។ រូបថ្មកំណាត់ទី៣ មានបំណងតភ្ជាប់ដូចក្នុងរូបភាពនេះ ។ ក្រោយពេលតភ្ជាប់កំណាត់ 1,2,3 យើងបានលើកទៅលើបាល្ល័ងដូចក្នុងរូបភាព ប្រហែលជាអាចមានទម្ងន់ជាង ២ពាន់តោន ក្រោយមកយើងតភ្ជាប់កំណាត់ទី៤។ រូបភាពនេះគឺបង្ហាញពីក្រោយពេលដែលបានតភ្ជាប់រួចរាល់ ក្រោយមកយើងចម្លាក់លម្អិតបន្ថែមទៀត រហូតដល់រួចរាល់ ។ ក្នុងពេលដែលឆ្លាក់នៅព្រះបដិមារូបនេះ គឺត្រូវឆ្លងកាត់៖ ទី១-គឺយើងត្រូវគិតពីទម្ងន់នៃព្រះបដិមាដែលមានទម្ងន់ ៣៥១០តោន, ទី២-យើងត្រូវការ​គិតគូរ​ពី​ការទប់ទល​និងកម្លាំងខ្យល់ ​និងទី៣ត្រូវគិតគូរពីការរញ្ជួយដីដែលមាន ៨,៨រិចទ័រ ។ ក្នុងចំណុចទាំងបីនេះ គឺយើងបានប្រើប្រាស់ការកសាងដោយបានប្រើប្រាស់បច្ចេកទេសជាច្រើន ។ ក្រោយពេលដែលបញ្ចប់ការកសាងព្រះកេសព្រះបដិមាអាចមានទម្ងន់ ១ពាន់១០៣តោន សរុបទាំងអស់​គឺមានជាង ៣៥០០តោនដែលធំជាងគេនៅលើពិភពលោក។ ដើម្បីកសាងព្រះបដិមាពុទ្ធរូបនេះ គឺថ្នាក់ដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា បានពិភាក្សាសិក្សា​ជាមួយ​ព្រះសង្ឃ​យ៉ាង​ល្អិតល្អន់ ។ទន្ទឹមនឹងការកសាងព្រះបដិមាយើងខ្ញុំក៏មានគម្រោងកសាងឧទ្យានព្រះពុទ្ធនៅមុខព្រះពុទ្ធរូប ដែល​មានរចនាបទជាឧទ្យានព្រះពុទ្ធ មានកសាងជាកុដិ ជាសាលា ជាបឹងសម្រាប់ព្រះពុទ្ធរូប ។ ការស្ថាបនាព្រះ ពុទ្ធរូបអង្គធំនេះឡើង ត្រូវបានការធានារ៉ាប់រងចំណាយពីរដ្ឋាភិបាលមីយ៉ាន់ម៉ា ព្រះសង្ឃ និង សប្បរសជននានាទាំងក្នុងនិងក្រៅប្រទេស៕

ការប្រថុយប្រថានរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺ​ដើម្បី​សន្តិភាព​ពលរដ្ឋ​មីយ៉ាន់ម៉ា​តែប៉ុណ្ណោះ

2022/01/08 01:41:12 pm        1964
ភ្នំពេញ៖ ការប្រថុយប្រថានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីសម្របសម្រួលវិបត្តិនយោបាយនៅប្រទេសជាសមាជិកអាស៊ានមួយនេះ គឺដើម្បីសន្តិភាពដល់ប្រជាជនមីយ៉ាន់ម៉ាតែប៉ុណ្ណោះ ដោយមិនចង់ឃើញប្រជាជនប្រទេសនេះ រងគ្រោះធ្ងន់ធ្ងរដោយសារសង្គ្រាមដូចអតីតកាលរបស់កម្ពុជា ហើយការប្រថុយប្រថានរបស់សម្តេចតេជោនេះ គឺវាគ្មានផលប្រយោជន៍អ្វីសូម្បីតែបន្តិចសម្រាប់កម្ពុជា។ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់បេសកកម្មនៅប្រទេសមីយ៉ាន់ម៉ា របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង​ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ​ស្ដីពីបញ្ហានៅមីយ៉ាន់ម៉ា​ បានលើកឡើងថា កម្ពុជា​ពុំបាន​ប្រយោជន៍​អ្វីនោះទេ សម្រាប់ការ​សម្របសម្រួល​ជាមួយ​មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា ខណៈការធ្វើរបស់​សម្តេចតេជោ ហ៊ុន សែន គឺមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ា ស្លាប់យ៉ាង​រង្គាល​ដូចប្រជាជនកម្ពុជា​ កាលពីកន្លងទៅដោយសារតែ ​អំពើហិង្សា ​កើតចេញពីសង្រ្គាម​ផ្ទៃក្នុង​ដ៏រ៉ាំរ៉ៃនោះ។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅប្រទេសមីយ៉ាន់ម៉ាចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨ខែមករា ឆ្នាំ២០២២​នេះ ​ដើម្បីធ្វើជាអ្នកសម្របសម្រួលស្វែងរកសន្តិភាពជូនដល់ប្រជាជន និង​ប្រទេសមីយ៉ាន់ម៉ា​ ខណៈប្រទេសនេះ បានកំពុងវឹងវរខ្លាំងក្រោយពីរបប​យោធាមីយ៉ាន់ម៉ា ​គឺលោកនាយឧត្តមសេនីយ៍ មីន អោងឡាំង ​បានចាប់ខ្លួន​លោកស្រី អ៊ុងសាន ស៊ូជី អតីត​ទីប្រឹក្សារដ្ឋរបស់​ប្រទេសនេះទៅ​ធ្វើការ​ឃុំឃាំង​ដោយ​ចោទប្រកាន់​ពីបទ​អំពើពុករលួយក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនោះ។យ៉ាងណាក៏ដោយក្នុងដំណើរទស្សនកិច្ច ​និងកិច្ច​ចរចារ​របស់​សម្តេចតេជោ ជា​ជំហ៊ានដំបូងនេះ​ ត្រូវបាន​ទទួលលទ្ធផលជាផ្លែផ្កា ​ដោយមេដឹកនាំយោធាមីយ៉ាន់ម៉ា ​បានឯកភាពចំពោះសម្តេចតេជោ ហ៊ុន សែន ដោយ​អនុញ្ញាតឱ្យប្រេសិតពិសេសអាស៊ានធ្វើទស្សនកិច្ច និង​សម្របសម្រួលបញ្ហា​នៅ​មីយ៉ាន់ម៉ា និងជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ ​ដើម្បីធានាសន្តិភាពនៅមីយ៉ាន់ម៉ា ឯកភាព​ដោយ​អនុញ្ញាត​ឱ្យជំនួយមនុស្សធម៌​ តាមរយៈដៃគូអភិវឌ្ឍន៍នានា ​និងអាស៊ាន ​ចូលទៅដល់គ្រប់ផ្នែក នៃ​ប្រទេសមីយ៉ាន់ម៉ា​ ដោយគ្មានការ​រាំងស្ទះ​ និងទៅ​ដល់ដៃប្រជាពលរដ្ឋមីយ៉ាន់ម៉ា​ ដែល​កំពុងរងគ្រោះ និង​ទុរភិក្ស​ និងឯកភាពលើចំណុចជាច្រើនទៀត​ដើម្បី​ផល​ប្រយោជន៍ប្រជាជន ​និង​ប្រទេស​មីយ៉ាន់ម៉ា៕អត្ថបទ៖ បាន ចក់

ប្រមុខ​ការទូត​កម្ពុជា​បញ្ជាក់​ថា កម្ពុជា​មិន​បាន​ស្នើ​​សុំ​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី ឬ​តំណាង​របស់​គាត់​ទេ

2022/01/08 01:22:43 pm        502
ភ្នំពេញ៖ ប្រមុខ​ការទូត​កម្ពុជាឯកឧត្ដម ប្រាក់ សុខុន បាន​បញ្ជាក់​ថា ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា មិនបាន​ជួប​ជាមួយ​អ្នកស្រី អ៊ុងសាន ស៊ូជី ឬ​តំណាង​របស់​អ្នកស្រី​នោះ​ឡើយ​នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ដោយថា វា​ជា​ចំណុច​រារាំង​ដល់​ការ​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក។ប្រមុខ​ការទូតកម្ពុជា​បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បន្ទាប់​ពី​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​វិល​ត្រឡប់​មក​ពី​បំពេញ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា។រដ្ឋមន្ត្រី​ការបរទេសក​ម្ពុជា ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់​ថា សំណើ​​ជួប​ជាមួយ​អ្នកស្រី អ៊ុងសាន ស៊ូជី ឬ​តំណាង​របស់​អ្នកស្រី មិន​ត្រូវ​បាន​កម្ពុជា​លើក​ឡើង​នោះ​ឡើយ ដោយសារ​តែ​កម្ពុជា​បាន​ជ្រើស​រើស​អភិក្រម​ផ្សេង ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។ប្រមុខ​ការទូត​កម្ពុជា​រូប​នេះ បញ្ជាក់​បន្ថែម​ថា កម្ពុជា​មិន​បាន​លើក​ឡើង​នូវ​ចំណុច​នេះ ដោយសារ​តែ​ចំណុច​នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​ប្រេសិត​ពិសេស​អាស៊ាន​​កាល​ពី​ឆ្នាំ​មុន​រួច​ហើយ​ ប៉ុន្តែ វា​បាន​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​សម្រប​សម្រួល​ទាំង​មូល។ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់​ថា​ វិធី​ការទូត​របស់​កម្ពុជា ប្រៀប​ដូច​ទៅ​នឹង​ការ​ព្យាយាម​បេះ​ផ្លែ​ឈើ​នៅ​ទាបៗ ឬ​នៅ​ជិត​ដៃ​មុន ដោយ​មិន​ឈោង​ទៅ​បេះ​ផ្លែ​ឈើ​ដែល​ឆ្ងាយ​ពី​ដៃ​នោះ​ឡើយ។ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់​ទៀត​ថា កម្ពុជា​ក៏​មិន​ព្យាយាម​យក​ក្បាល​ទៅ​បុក​នឹង​ជញ្ជាំង​ដែល​រាំង​ខ្ទប់​នោះ​ឡើយ ដោយ​ព្យាយាម​ប្រមូល​យក​លទ្ធផល​តូចៗ​ឱ្យ​បាន​ច្រើន។ក្រុម​យោធា​មីយ៉ាន់ម៉ា បាន​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​នេះ​ បន្ទាប់​ពី​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​មុន។ អ្នកស្រី អ៊ុងសាន ស៊ូជី និង​អ្នក​គាំ​ទ្រ​របស់​គាត់​ជាច្រើន​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ បន្ទាប់​ពី​រដ្ឋប្រហារ​នោះ​មក៕

សម្តេចតេជោ៖ អ្នកដែលប្រឆាំងជាមួយ​និងបទឈប់បាញ់​មានន័យថា​អ្នកចង់ឱ្យមនុស្សស្លាប់​និង​របួស​ដោយ​សារ​សង្រ្គាម

2022/01/08 06:02:29 am        505
ភ្នំពេញ៖ ក្រោយបញ្ចប់បេសកកម្មការងារក្នុងដំណើរទស្សនកិច្ចផ្លូវការសហភាពមីយ៉ាន់ម៉ា និង បានមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់តាមរយៈ ផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី០៨ ខែមករានេះថា សម្តេចបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហិង្សា និងសង្រ្គាមស៊ីវិល តាមរយៈបទឈប់បាញ់ ព្រមទាំងវិបត្តិមនុស្សធម៌ តាមរយៈការផ្តល់ជំនួយដល់អ្នកដែលត្រូវការដោយគ្មានការរើសអើង។សម្តេច បន្តថា អាស៊ាននិងដៃគូដែលចង់ចូលរួមក៏ដូចជា មីយ៉ាន់ម៉ាខ្លួនឯង នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីឱ្យការឈប់បាញ់ និងការផ្តល់ជំនួយអនុវត្តទៅបានប្រកប​ដោយ​ប្រសិទ្ធភាព។អ្នកដែលប្រឆាំងជាមួយ និងបទឈប់បាញ់មានន័យថា អ្នកចង់ឱ្យមនុស្សស្លាប់ និងរបួស​ដោយ​សារសង្រ្គាម។អ្នកដែលប្រឆាំងជាមួយ និងការផ្តល់ជំនួយមានន័យថា អ្នកចង់ឱ្យ​មនុស្សស្លាប់​ដោយ​អត់បាយ អត់ថ្នាំពេទ្យ​និងអត់វ៉ាក់សាំង​ចាក់ការពារជំងឺរាតត្បាតកូវីដ១៩។ឆ្លៀតឱកាសនេះ សម្តេចតេជោ ​បានបញ្ជាក់ជូនផងដែរថា ថ្ងៃនេះគឺជាខួបទី៤៣ឆ្នាំ​ នៃថ្ងៃ​ដែល​សម្តេច​បាន​ទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស (៨មករា១៩៧៩-៨មករា២០២២) ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង ហើយអាចចាត់ទុកថា​ជារដ្ឋមន្ត្រីការបរទេស​ដែលមានវ័យក្មេង​ជាង​គេ​នៅ​លើពិភពលោកនាពេលនោះ។ ជាក់ស្ដែង ៤៣ឆ្នាំក្រោយមក ​សម្តេចនៅតែបន្តធ្វើកិច្ចការ ​បរទេសដដែល ទោះបីបានក្លាយខ្លួន​ជានាយករដ្ឋមន្ដ្រីអស់រយៈពេល៣៧ឆ្នាំហើយក៏ដោយ ព្រោះនាយករដ្ឋមន្ត្រីត្រូវធ្វើការដឹកនាំ នយោបាយទាំងក្នុងនិងក្រៅប្រទេស។ សម្តេចតេជោ ​បានសង្កត់ធ្ងន់ដែរថា សម្តេចត្រូវ​ប្រើ​ពេលវេលាជាងពាក់កណ្តាលជីវិតសម្រាប់កិច្ចការមួយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump គំរាមឥណ្ឌាម្តងទៀតជាមួយនឹងការដំឡើងពន្ធកាន់តែតឹងរ៉ឹង ជុំវិញការទិញប្រេងពីរុស្ស៊ី
08/05/2025 09:08 AM
អ៊ីស្រាអែល នឹងសម្រេចជំហានបន្ទាប់នៅហ្កាហ្សា ក្នុងសប្ដាហ៍នេះ បន្ទាប់ពីកិច្ចពិភាក្សាបទឈប់បាញ់ដួលរលំ
08/05/2025 09:08 AM
សហភាពអឺរ៉ុប នឹងផ្អាកវិធានការប្រឆាំងការដំឡើងពន្ធរបស់អាមេរិករយៈពេល ៦ ខែ
08/05/2025 08:08 AM
ចំនួនអ្នកស្លាប់ក្នុងពេលទទួលជំនួយនៅហ្កាហ្សាកើនឡើង ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែលកំពុងពង្រីកការវាយលុក
08/05/2025 08:08 AM
សប្បុរសជន បន្តឧបត្ថម្ភដល់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីយកទៅចែកជូនបងប្អូនវីរកងទ័ពជួរមុខ
08/05/2025 08:08 AM
PRESS BRIEFING – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (07:00AM, August 5, 2025)
08/05/2025 07:08 AM
PRESS BRIEFING – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand (07:00AM, August 5, 2025)
08/05/2025 07:08 AM
ក្រសួងការបរទេសកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើបង្ករឿងរបស់ទាហានថៃ មកលើកម្ពុជាជាថ្មី
08/05/2025 07:08 AM
Press Briefing – Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand
08/05/2025 07:08 AM
សហគ្រាសក្នុងស្រុកកំពុងជំរុញផលិតយ៉ាងផុលផុស ផ្គត់ផ្គង់លើទីផ្សារ ខណៈកម្ពុជាកំពុងជួបវិបត្តិ
08/04/2025 08:08 PM