TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខ​ការទូត​កម្ពុជា​ចាត់​ទុក​អ្នក​រិះ​គន់​ដំណើរ​ទស្សនកិច្ច​ប្រតិភូ​កម្ពុជា​ទៅ​មីយ៉ាន់ម៉ា​​​​ថា ជា​អ្នក​ស្រឡាញ់​ការ​បង្ហូរ​ឈាម

2022/01/08 12:44:40 pm        671
ភ្នំពេញ៖ ប្រមុខ​ការទូត​កម្ពុជា ឯកឧត្ដម ប្រាក់ សុខុន បាន​​លើក​ឡើង​ថា អ្នក​រិះ​គន់​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា គឺ​ជាអ្នក​ស្រឡាញ់​ការ​បង្ហូរ​ឈាម ឬ​សង្គ្រាម។រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ឯកឧត្ដម ប្រាក់ សុខុន បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​នេះ នៅ​ក្រោយ​ការ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន នៅ​ប្រទេស​មីយ៉ាន់ម៉ា។ប្រមុខ​ការទូត​កម្ពុជា បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក​មួយ​ចំនួន​ជុំ​វិញ​បញ្ហា​របស់​ប្រទេស​មីយ៉ាន់ម៉ា ដែល​ជា​មូលដ្ឋាន​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​​សម្រាប់​បញ្ចប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​នេះ។ឆ្លើយ​តប​នឹង​មតិ​រិះ​គន់​មួយ​ចំនួន​ជុំ​វិញ​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្ដម ប្រាក់ សុខុន លើក​ឡើង​ថា ក្រុម​អ្នក​រិះ​គន់​ដំណើរ​ទស្សនកិច្ច​នេះ ប្រហែល​ជា​អ្នក​ស្រឡាញ់​​ការ​បង្ហូរ​ឈាម ឬ​សង្គ្រាម។ក្រុម​យោធា​មីយ៉ាន់ម៉ា បាន​គ្រប់​គ្រង​ប្រទេស​មួយ​នេះ​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​មុន ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត៕

ប្រមុខ​ការទូត​កម្ពុជា​​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​សម្ដេច​តេជោ ហ៊ុន សែន មិន​មែន​ជា​ការ​ទទួល​ស្គាល់​របប​សឹក​នោះ​ឡើយ

2022/01/08 05:38:17 am        468
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ​ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់​ថា ដំណើរ​ទស្សន​កិច្ច​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា មិន​មែន​ជា​ការ​ទទួល​ស្គាល់​របប​យោធា​ដែល​កំពុង​គ្រប់​គ្រង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ឡើយ។ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​​នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ការ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ទៅ​កាន់​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ។ប្រមុខ​ការទូត​កម្ពុជា បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​ការ​ផ្លាស់​ប្ដូរ​របប​គ្រប់​គ្រង​ប្រទេស​កាល​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​មុន​មក ប្រទេស​ជាច្រើន​នៅ​តែ​រក្សា​ស្ថានទូត និង​ស្ថាន​តំណាង​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដដែល ដើម្បី​បន្ត​រក្សា​ទំនាក់​ទំនង និង​ធ្វើការ​ងារ​នៅ​ទីនោះ។ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់​បន្ថែម​ថា ដូច្នេះ ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ ហ៊ុន សែន ទៅ​កាន់​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ មិន​មែន​ជា​ការបង្ហាញ​ការ​គាំ​ទ្រ​របប​គ្រប់​គ្រង​ប្រទេស​មីយ៉ាន់ម៉ា​នា​ពេល​បច្ចុប្បន្ន​នោះ​ឡើយ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ​ បាន​បញ្ជាក់​បែប​នេះ​ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មតិ​រិះ​គន់​មួយ​ចំនួន ដែល​លើក​ឡើង​ថា ទស្សនកិច្ច​របស់​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា គឺ​ជា​ការបង្ហាញ​ការ​គាំ​ទ្រ​ដល់​របប​សឹក​មីយ៉ាន់ម៉ា។ក្រុម​យោធា​មីយ៉ាន់ម៉ា បាន​គ្រប់​គ្រង​ប្រទេស​មួយ​នេះ​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​មុន ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត៕

ប្រមុខ​ការទូត​កម្ពុជា​បញ្ជាក់​ថា យោធា​មីយ៉ាន់ម៉ា​ប្រកាស​បន្ត​បទ​ឈប់​បាញ់​គ្នា​រហូត​ដាច់​ឆ្នាំ​នេះ

2022/01/08 05:19:54 am        632
ភ្នំពេញ៖ ប្រមុខ​ការទូត​កម្ពុជា ឯកឧត្ដម ប្រាក់ សុខុន បញ្ជាក់​ថា មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា នាយ​ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង បាន​សម្រេច​បន្ត​បទ​ឈប់​បាញ់​គ្នា​រហូត​ដល់​ចុង​ឆ្នាំ​២០២២​នេះ ខណៈ​ដែល​បទ​ឈប់​បាញ់​គ្នា​នៅ​ប្រទេស​មួយ​នេះ នឹង​បញ្ចប់​ទៅ​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ។រដ្ឋម​ន្ត្រី​ការបរទេស​កម្ពុជាឯកឧត្ដម ប្រាក់ សុខុន បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន នៅ​ប្រទេស​មីយ៉ាន់ម៉ា។ប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា នាយ​ឧត្ដមសេនីយ៍​ជាន់​ខ្ពស់ មីន អ៊ុងឡាំង។នៅ​ក្នុង​សន្និសីទ​​នោះ ឯកឧត្ដមប្រាក់ សុខុន បញ្ជាក់​ថា នាយ​ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង បាន​ប្រកាស​ជា​ឯកតោ​ភាគី​នូវ​ការ​ពន្យា​​​ឈប់​បាញ់​គ្នា​រហូត​ដាច់​ឆ្នាំ​២០២២​នេះ។បើ​តាម​ប្រមុខ​ការទូត​កម្ពុជា បទ​ឈប់​គ្នា​មួយ​រវាង​ក្រុម​យោធា​ភូមា និង​ក្រុម​តស៊ូ​ប្រដាប់​អាវុធ​នៅ​មីយ៉ាន់ម៉ា នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ខែ​កុម្ភៈ​ខាង​មុខ​នេះ។ក្រុម​យោធា​មីយ៉ាន់ម៉ា បាន​ឡើង​កាន់​អំណាច​គ្រប់​គ្រង​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ​ចាប់​តាំង​ពី​ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុងសាន ស៊ូជី កាល​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០២១​កន្លង​មក​នេះ៕ 

ឯកឧត្តម វង សូត៖ ប្រទេសជាតិមានសន្តិភាពមកដល់សព្វថ្ងៃនេះ គឺកើតឡើង​ដោយ​សារ​គណបក្សប្រជាជន

2022/01/08 10:54:06 am        478
ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត បានថ្លែងថា យើងរួមគ្នាអភិវឌ្ឍន៍បន្តទៀត ខណៈដែលប្រទេសជាតិ មានសន្តិភាពមកដល់សព្វថ្ងៃនេះ គឺកើតឡើងដោយសារគណបក្សប្រជាជនកម្ពុជា ។ការថ្លែងបែបនេះព្រឹកថ្ងៃទី៨ខែមករា ឆ្នាំ២០២១ នាឱកាសឯកឧត្ដម វង សូត រដ្ឋមន្ត្រី ប្រធាន​ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែកខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង អញ្ជើញសន្និបាតបូកសរុបលទ្ធផលការងារយៈពេល៥ឆ្នាំ២០១៧-២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ ២០២២-២០២៧ របស់​គណៈកម្មាធិការបក្ស​មូលដ្ឋានឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ឆ្លៀតឱកាសនោះដែរឯកឧត្តម វង សូត បានជម្រុញដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា​ទាំងអស់​ត្រូវថែរក្សានូវសមិទ្ធផលនានា ដែលបានកើតចេញពីស្នាដៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និង​បន្តរួមគ្នាអភិវឌ្ឍន៍បន្ថែមទៀត ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះដែរ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺរួមសុខរួមទុក្ខជាមួយបងប្អូន​ប្រជាជន​ជានិច្ច ទោះបីកាលៈទេសៈណាក៏ដោយ ពោលគឺធ្វើយ៉ាងណា លើក​កម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើឡើង។ឯកឧត្ដម ប្រធានក៏បានលើកទឹកចិត្តដល់សកម្មជនបក្សទាំងអស់ត្រូវមានសមត្ថភាពចំណេះដឹង និងសាមគ្គីភាពគ្នា ដើម្បី​ឈានទៅយកជ័យលាភីសម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ ៕

ឯកឧត្តម មៀច សុផាន់ណា អញ្ជើញបូកសរុបលទ្ធផលការងារ CPP អាណត្តិទី៤ នៅឃុំមេសរប្រចាន់

2022/01/08 10:35:49 am        158
ព្រៃវែង៖ ឯកឧត្តម មៀច សុផាន់ណា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង និងជាប្រធានក្រុមការរងារចុះមូលដ្ឋាន ឃុំមេសរប្រចាន់ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បាន អញ្ជើញដឹកនាំធ្វើសន្និបាតបូកសរុបលទ្ធផលសកម្មភាពការងារអាណត្តិទី៤ ឆ្នាំ២០១៧-២០២២ និងលើកទិសដៅអនុវត្តបន្តអាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការគណបក្សឃុំមេសរប្រចាន់ ។ក្នុងសន្និបាទនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ ភ្ញៀវកិត្តិយស ក្រុមការងារ លោក លោកស្រី ជាសមាជិក សមាជិការគណបក្ស សរុបចំនួន ២៤៦នាក់ ស្រី៨៩ នាក់ ។ក្នុងកម្មវិធីអង្គសន្និបាតនេះ ឯកឧត្ដម វង្ស ពិសេន បានឧបត្ថម្ភថវិកាចំនួន ៥ ០០០ ០០០រៀល និងកាតាបចំនួន៩០, ឯកឧត្ដម មៀច សុផាន់ណា បាន​ឧបត្ថម្ភ​សម្ភារៈ និងថវិកាចំនួន ៥ ៥២០ ០០០រៀល ហើយបានជួបជុំហូបអាហារសាមគ្គីផងដែរ ៕

គណបក្សប្រជាជន​សំណេះសំណាល​ជាមួយ​សមាគមសម្ព័ន្ធសេដ្ឋកិច្ច និង​រ៉ឺម៉ក​សន្តិភាព​នៅសៀមរាប

2022/01/07 12:27:17 pm        502
សៀមរាប៖ គណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានសំណេះសំណាលជាមួយសមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉កសន្តិភាពប្រចាំខេត្តសៀមរាប ប្រមាណជាង១៧០នាក់។ពិធីនេះ ធ្វើឡើងស្ថិតក្នុងសាលប្រជុំមន្ទីរបក្សខេត្ត នារសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។ឯកឧត្ដម ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកយុវជនថ្នាក់កណ្តាល​នៃ​គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ​មានប្រសាសន៍ថា ថ្នាក់​ដឹកនាំ​គណបក្សខេត្តសៀមរាប ជាស្មារតីសាមគ្គីភាព ជាមួយបងប្អូន បំពេញការងារលើវិស័យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធលើផ្នែកដឹកជញ្ជូន​ ក្នុងការបម្រើសេវាសាធារណៈ ប្រកប​ដោយ​ស្មារតី​សកម្ម​ព្យាយាម ។ឯកឧត្តម បន្តថា ក្រោយពីជ័យ​ជម្នះលើ​របបសាធារណៈរដ្ឋខ្មែរ នាថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ប្រជា​ជនកម្ពុជា សង្ឃឹមថា​នឹងបានរស់នៅក្នុងសន្តិភាព ប៉ុន្តែផ្ទុយទៅវិញបនក្បត់ ប៉ុល ពត បាន​ប្លន់​យក​ទាំង​ស្រុង​នូវសមិទ្ធផល​នៃជ័យជម្នះនេះ​ហើយ​បានបង្កើតឡើង​របបកម្ពុជាប្រជាធិបតេយ្យ ដែលបាន​អនុវត្តនូវនយោបាយប្រល័យពូជសាសន៍​ដ៏​យង់ឃ្នង​ធ្វើឱ្យទឹកដីមាតុភូមិយើងទាំងមូល​ប្រែក្លាយ​ជា​វាលពិឃាដ យ៉ាងសាហាវ​ឃោរឃៅ​រក​ទីបំផុតគ្មាន។ ក្នុងរយៈពេលតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ ដែលពួក ប៉ុល ពត បានបំផ្លាញរចនាសម្ព័ន្ធសង្គម​ជាតិ​ឱ្យរលាយខ្ទេចខ្ទីដល់ឫសគល់​ សិទ្ធិសេរីភាពដែលជាតម្លៃ ជាសារវន្តរបស់មនុស្សត្រូវ​បាន​លុបបំបាត់ទាំងស្រុង ​ប្រជាជនកម្ពុជា៣លាន ៣សែននាក់ត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌។ នៅក្នុងកាលៈទេសៈដ៏សែនធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកសេ្នហាជាតិដ៏បរិសុទ្ធនៃគណបក្ស​ប្រជាជនកម្ពុជា​ ដែលនៅសេសសល់ពីការកាប់សម្លាប់បានផ្តាច់ខ្លួនចេញពីរបប ប៉ុល ពត ដើម្បី​ធ្វើការ​តស៊ូសង្រ្គោះជាតិពីរបបដ៏​យង់ឃ្នង​នេះ។ក្រោយពីកម្ពុជាបានយក​ជ័យជំនះលើ​របប​អាវខ្មៅ​នាថ្ងៃ៧មករាឆ្នាំ១៩៧៩កន្លងមក កម្ពុជា​ក៏​មានការអភិវឌ្ឍស្ទើរគ្រប់វិស័យ។ឯកឧត្តម ទៀ សីហា ចាត់ទុកថា នេះជាការបង្ហាញនូវការគាំទ្រចំពោះកម្មវិធីនយោបាយ​របស់​គណបក្សប្រជាជនកម្ពុជា ​យ៉ាងពិតប្រាកដ​ ជាកម្លាំងថ្មីមិនអាចខ្វះបាន ដើម្បីបង្រួបបង្រួម​កម្លាំង​មហាសាមគ្គីជាតិទាំងមូល​ រក្សាការពារនូវសុខសន្តិភាព សមតាមពាក្យស្លោក “ មានសន្តិភាព ទើបធានាការអភិវឌ្ឍប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យ ” និងពាក្យស្លោកមួយឃ្លាទៀតថា “ លើកម្ពស់ស្មារតីស្នេហាជាតិ ពង្រឹងធ្លុងសាមគ្គីភាព ​ការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ” ។សូមជម្រាបថា សមាគមសម្ព័ន្ធសេដ្ឋកិច្ច និងរ៉ឺម៉ក ​សន្តិភាពប្រចាំខេត្តសៀមរាប មានឫសគល់​ចេញ​មកពីអង្គការចាត់តាំងមួយរបស់អតីតគណបក្សសង្គ្រោះជាតិ។ ក្រោយគណបក្សនេះត្រូវបានរំលាយ សមាជិកនៃអង្គការខាងលើ ​បានសុំចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ និងបានប្រកាស​អំពី​ការ​គាំទ្រ​របស់ខ្លួនចំពោះគណបក្សប្រជាជនកម្ពុជាវិញ៕

ប្រធានស្តីទីគណបក្ស​ហ៊្វុនស៊ិនប៉ិច ​ស្នើឲ្យមានការរូបរួមគ្នា​ដើម្បីលើក​កម្ពស់​គណបក្សឡើងវិញ

2022/01/07 04:16:12 am        511
ភ្នំពេញ៖ នៅក្នុងពិធីចុះសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្ស នៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម កាលពីម្សិលមិញ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការអំពាវនាវដល់សមាជិក សមាជិកា ព្រឹទ្ធាចារ្យគណបក្សទាំងអស់រួបរួមគ្នាសាមគ្គីគ្នា លើកកម្ពស់គណបក្សឲ្យមានភាពល្អប្រសើឡើងវិញ ដើម្បីឈានឆ្ពោះទៅរកការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកលនាឆ្នាំ២០២២ និង២០២៣ខាងមុខនេះ។ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បានមានបន្ទូលថា បើស្រលាញ់ហ៊្វុនស៊ិនប៉ិច និង ចង់ឲ្យ​គណបក្ស​ដែល​ជា​កេរ្តិ៍មរតក​របស់​សម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋឲ្យមានភាពល្អប្រសើ ឡើងវិញ​គប្បីបញ្ឈប់ការឈ្លោះគ្នា ញុះញង់​ឲ្យមានការរើសអើង​គ្នាទៅវិញទៅមក ខណៈវប្បធម៌បែបនេះ បាន​កើត​ជាយូរណាស់មកហើយចំពោះគណបក្សមួយនេះ ហើយដោយសារតែការ​លាបពណ៌​គ្នានេះ​ហើយបានធ្វើឲ្យគណបក្សកាន់តែធ្លាក់ប្រជាប្រិយនោះ។ព្រះអង្គម្ចាស់ បានមានបន្ទូលថា ​តាំងពីដើមមកព្រះអង្គតែងតែឃើញ និង​ឮចំពោះការមិន​ចុះ​សម្រុង​គ្នា​រវាងថ្នាក់​ដឹកនាំ​គណបក្សជាច្រើនលើកច្រើនសារមកហើយ ​ប៉ុន្តែទោះជាយ៉ាងណា​ក៏ដោយព្រះ អង្គបានរំពឹងថា សមាជិក-សមាជិកាទាំងអស់​ នឹងចាប់ផ្តើមចាប់ដៃគ្នា សាមគ្នាឡើងវិញ​ដើម្បី​ភាព​រីកចំរើន របស់គណបក្ស ​និងឈានទៅការចូលរួមបោះឆ្នោតនាពេលខាងមុខនេះ។នៅក្នុងពិធីសំណេះសំណាលនោះដែរ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ក៏មានការតាំងចិត្ត និងមាន​ជំនឿជឿ​ជាក់ក្នុងការ​ ដឹកនាំរបស់ព្រះអង្គចំពោះ គណបក្សហ៊្វុនស៊ិនប៉ិច ឲ្យមានភាពល្អប្រសើ​ឡើងវិញ​ផងដែរ ​ខណៈនាពេលបច្ចុប្បន្នគណបក្សនេះ​ គណបក្សនេះពុំមានសំឡេងនៅក្នុងរដ្ឋសភា ដូច​ពីអតីតកាលក៏ដោយនោះ។ព្រះអង្គម្ចាស់ក៏ណែនាំដល់សហជីវិន សហជីវិនី របស់ព្រះអង្គឲ្យមានការខិតខំធ្វើការបំរើប្រជារាស្រ្ត និងប្រទេសជាតិបន្ថែមទៀត ​ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀតនោះ៕ អត្ថបទ៖ បានចក់

ឯកឧត្ដម លី ធុជ ចូលរួម​ប្រកាស​បញ្ចូល​សមាជិក​គណបក្សថ្មីចំនួន ២៥៣នាក់ នៅ​សង្កាត់ច្រកម្ទេស ក្រុងបាវិត

2022/01/07 06:37:09 am        474
ស្វាយរៀង៖ ព្រឹកថ្ងៃទី០៧ ខែមករាឆ្នាំ២០២២ នាឱកាសអបអរសាទរខួបលើកទី៤៣ នៃទិវា៧មករា ក្នុងនាម លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្ដម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សថ្មីចំនួន២៥៣នាក់ នៅសង្កាត់ច្រកម្ទេសក្រុងបាវិត និងជួបសំណេះសំណាលជាមួយសមាជិកគណបក្សក្រុងគណបក្សសង្កាត់សាខាគណបក្សភូមិទាំង ១៥និងយុវជនដែលមានអ្នកចូលរួមសរុបចំនួន៣២៨នាក់ ។ពិធីប្រកាសនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស , លោក លឹម សៀងហេង ប្រធានគណបក្សក្រុងអនុប្រធាន សមាជិកសមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ។ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានលើកឡើងថា ថ្នាក់ដឹកនាំគណបក្សប្រជាជន សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំង២៥៣នាក់ ក៏ដូចជាសមាជិកគណបក្សដទៃដែលស្ម័គ្រចិត្តចូលរួមជីវភាពមហាគ្រួសារ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពីព្រោះ​គណក្សប្រជាជនកម្ពុជាបានរំដោះប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និង បាន បង្កើតជីវិតថ្មីជូនប្រជាពលរដ្ឋកម្ពុជា ។ឯកឧត្តម បានញ្ជាក់ន្ថែម ទិវា៧មករា មិនត្រឹមតែជាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះទេគឺជា សមិទ្ធផលរួមរបស់ប្រជាជនកម្ពុជា យើងទាំងអស់គ្នាក្នុងការផ្តល់នូវផ្ទះសន្តិភាពសិទ្ធិរស់រានមាន ជីវិតនិងការទទួលបាននូវការអភិវឌ្ឍគ្រប់ៗគ្នា ហើយស្មារតី៧មករានៅតែបន្តស្ថិតស្ថេរគង់វង្ស ក្នុងក្រអៅបេះដូងជនរួមជាតិកម្ពុជា ។គណបក្សប្រជាជនកម្ពុជាគឺជាស្នូលយ៉ាងរឹងមាំក្នុងការបង្រួបបង្រួមជាតិ នាំមកនូវសុខ​សន្តិភាព​យ៉ាង​ពេញ​លេញជូនជាតិនិងមាតុភូមិ​ព្រមទាំងធ្វើឱ្យប្រទេសជាតិ​មាន​កិត្យានុភាព​ឡើងវិញ​ទាំង​នៅ​ក្នុងតំបន់និងលើឆាកអន្តរជាតិ។ គោលបំណងរបស់គណបក្សប្រជាជនកម្ពុជាគឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយ​បំណង​ប្រាថ្នា​របស់ប្រជាពលរដ្ឋ ដើម្បីទទួលបានជីវិតល្អប្រសើរគឺជាគោលដៅគណបក្សប្រជាជនកម្ពុជា ។ គណបក្សប្រជាជនកម្ពុជាជាគណបក្សនយោបាយចាស់ទុំជាងគេ មានធនធានមនុស្សគ្រប់គ្រាន់ មាន​រចនាសម្ព័ន្ធរឹងមាំគ្រប់លំដាប់ថ្នាក់ ​ជាពិសេសមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន​គណបក្សនិងជានាយករដ្ឋមន្ត្រី ​ដែលមានគតិបណ្ឌិតដ៏ឈ្លាសវៃប្រកបដោយភាពជឿជាក់ បាន​ធ្វើឲ្យប្រទេសជាតិ​មានសន្តិភាពពេញផ្ទៃប្រទេស ​និងបានធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន និង​ការអភិវឌ្ឍលើគ្រប់វិស័យពីទីក្រុងរហូតដល់ទីជនបទ។ឯកឧត្តម លី ធុជ បានចាត់ទុកសមាជិកបក្ស​ដែល​ទើប​ប្រកាស​បញ្ចូល​ជា​សមាជិក​ថ្មី ​ក៏ដូចជា សមាជិក​បក្សប្រជាជនទូទាំង​សង្កាត់​ ទាំងមូល គឺជាកម្លាំង​សាមគ្គីយ៉ាងរឹងមាំ​សម្រាប់​គណបក្ស​ប្រជាជនកម្ពុជា ​ដែលមាន​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធាន​គណបក្សប្រជាជន​កម្ពុជា ​ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត ​ក៏ដូចជា ធ្វើឱ្យ​ប្រទេសជាតិ​មានសុខសន្តិភាព ​ស្ថេរភាពសង្គម ​និងការអភិវឌ្ឍលើគ្រប់វិស័យ។ឯកឧត្តម បានណែនាំឲ្យសមាជិកគណបក្សទាំងអស់ត្រូវបន្តខិតខំអនុវត្តឱ្យបានត្រឹមត្រូវ តាម​កម្មវិធី​គោល​នយោបាយនិង​លក្ខន្តិកៈរបស់​គណបក្ស៕

សម្តេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា អញ្ជើញទៅដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រកបដោយសុវត្ថិភាព

2022/01/07 05:11:26 am        246
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីណៃពិដោរ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង ៩និង២៥នាទីព្រឹកម៉ោងនៅរដ្ឋធានីណៃពិដោរ ត្រូវនឹងម៉ោង៩និង៥៥នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧មករា សម្រាប់ដំណើរបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃ ។វត្តមាននៃការអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិណៃពិដោរ សម្តេចតេជោ និង​គណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រ៉ាក់ទាក់បំផុតពីឯកឧត្តម Wunna Maung Lwin រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ឯកឧត្តមអភិបាលរដ្ឋធានីណៃពិដោរ ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូត​វិសាមញ្ញ​និងពេញសមត្ថភាព​ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជា​ឥស្សរជនជាន់​ខ្ពស់រដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងឥស្សរជនការទូត​របស់​ព្រះរាជាណា​ចក្រ​កម្ពុជាជាច្រើនរូប។នៅអាកាសយានដ្ឋានណៃពិដោរនោះ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល-ទទួលអំណោយមនុស្សធម៌ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ចំនួន៩មុខ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាបំផុតរបស់រាជរដ្ឋាភិបាល ​និងប្រជាជន នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ជូនចំពោះរដ្ឋបាលរដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។អំណោយមនុស្សធម៌ទាំង៩មុខនោះរួមមាន៖ ១-ម៉ាស ចំនួន ៣លាន ២-ម៉ាស N95 ចំនួន ២០០ពាន់ ៣-វ៉ែនតាការពារ ចំនួន ១០០ពាន់ ៤-សំលៀកបំពាក់​សុវត្ថិភាព ចំនួន ៣០ពាន់ ៥-របាំងការពារមុខ ចំនួន ៣០ពាន់ ៦-ស្បែកជើងកវែង ចំនួន ៣ពាន់ ៧-ម៉ាស៊ីនជំនួយដល់ការដកដង្ហើម ចំនួន ៥០គ្រឿង ៨-ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន ៥០គ្រឿង និង៩-ម៉ាស៊ីនផលិតអ៊ុកស៊ីសែន​ស្វ័យប្រវត្តិ ចំនួន ៥០គ្រឿង។ ពិធីប្រគល-ទទួលអំណោយមនុស្សធម៌ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ចំនួន៩មុខ ដែលជាអំណោយ​មនុស្ស​ធម៌​ដ៏ថ្លៃថ្លាបំផុត របស់រាជរដ្ឋាភិបាល ​និងប្រជាជន ​នៃព្រះរាជាណាចក្រកម្ពុជា ជូន​ចំពោះរដ្ឋបាលរដ្ឋ និងប្រជាជននៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ត្រូវបាន​ប្រារព្ធ​ធ្វើឡើងរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ​និងឯកឧត្តម Wunna Maung Lwin រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា។ គួរបញ្ជាក់ដែរថា៖ រាជរដ្ឋាភិបាលកម្ពុជា ​បានផ្តល់ជំនួយមនុស្សធម៌ ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាចំនួន ២លើក​រួចមក​ហើយ ។តាមកម្មវិធីដែលបានគ្រោងទុក សំរាប់ដំណើរបំពេញទស្សនកិច្ចការងារនេះសម្តេចតេជោ នឹងអញ្ជើញជំនួបពិភាក្សាចង្អៀត និងបើកកិច្ចប្រជុំកំពូលទ្វេភាគី ជាមួយឯកឧត្តម មីន អ៊ុងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ​នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នា​វេលារសៀលថ្ងៃទី៧មករា ​នៅឯទីស្តីការក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ក្នុងរដ្ឋធានីណៃពិដោរ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ចំពោះព័ត៌មានពិស្តារ នៃជំនួបកំពូលរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមួយឯកឧត្តម មីន អ៊ុងឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ានោះ ទូរទស្សន៍BTVនឹងជំរាបជូន នៅក្រោយបញ្ចប់ជំនួបកំពូលជាបន្តបន្ទាប់ទៀត៕

សម្តេចតេជោ៖ កម្ពុជាក្លាយជាប្រទេសគ្មាន​សេដ្ឋកិច្ច​បង្ហូរឈាមគ្នា​មក​ជា​ប្រទេស​ប្រជាធិបតេយ្យ​និង​អភិវឌ្ឍន៍

2022/01/07 09:48:03 am        1110
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា ប្រទេសកម្ពុជាដែលពីមុនជាវាលពិឃាដ នៃរបបប្រល័យពូជសាសន៍ជាប្រទេសក្រីក្រ និងជាប្រទេសអន់ថយបំផុតផ្នែកសេដ្ឋកិច្ច តែនាពេលនេះ បានក្លាយទៅជាប្រទេសប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ ឯករាជ្យ បូរណភាពទឹកដី មានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់។ក្នុងសារលិខិតក្នុងឱកាសរំឮកខួបទី៤៣ឆ្នាំ នៃទិវាជ័យជម្នះ៧មករា (៧មករា ១៩៧៩-៧មករា២០២២) សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទិវាជ័យជម្នះជាប្រវត្តិសាស្រ្តរបស់​ប្រជាជនកម្ពុជា ​លើរបបប្រឡ័យពូជសាសន៍ ប៉ុល ពត ដែលបានសង្រ្គោះជាតិឲ្យរស់រានមាន​ជីវិត​ឡើងវិញ​ទាន់ពេលវេលា ​បញ្ចប់​សម័យកាលដ៏ខ្មៅងងិតបំផុត ហើយបើកឡើងវិញ​នូវ​សករាជ​ថ្មី​របស់កម្ពុជា​ គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ ​និងវឌ្ឍនភាពសង្គមជាដើម។ក្នុងសារលិខិតនេះសម្តេចតេជោ ​នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ក្នុងរយៈពេល ៤៣ឆ្នាំមកនេះ​ ផ្តើមពីជ័យជម្នះ៧មករា កម្ពុជាបានធ្វើដំណើរលើផ្លូវមួយប្រកបដោយភាពបត់បែន និងគ្រោះថ្នាក់ជាទីបំផុត ​តែជាផ្លូវដ៏ត្រឹមត្រូវដែលបានធានាដល់ការស្ថិតស្ថេរគង់វង្ស និង​រីកចម្រើន​នៃមាតុភូមិកម្ពុជា។ ​ដោយក្តាប់ជាប់មេរៀនពិសោធន៍នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ប្រជាជាតិយើង​បានជ្រើសរើស​យករបបនយោបាយ ​និងសង្គមរបស់ខ្លួនប្រកបដោយភាពឯករាជ្យ ដែលស្របទៅ​នឹង​លក្ខណៈ​ប្រវត្តិសាស្រ្ត ​ស្ថានភាពសង្គមសេដ្ឋកិច្ច វប្បធម៌កម្ពុជា ព្រមទាំងការវិវត្ត​នៃ​សភាពការណ៍​ក្នុងប្រទេស ​និងក្រៅប្រទេស​ ដោយ​មិនរាថយចំពោះឧបសគ្គ ​និងការសាកល្បងគ្រប់បែបយ៉ាង និង​«មិន​ឱន​ក្បាល​ចំពោះការ​គៀប​សង្កត់​គំរាមកំហែង​នានា»។ លើមូលដ្ឋាននេះ ​បាន​ធ្វើ​ឲ្យ​មាតុភូមិ​យើង​អាច​ងើប​ឈរឡើងវិញ ​និងឈានទៅមុខជាជំហានៗ ឆ្លងផុត​ដំណាក់​កាលដែលលំបាកបំផុត ​មកកាន់ដំណាក់កាលពង្រឹងពង្រីកខ្លួន និងសម្រេច​បាន​ការ​ផ្លាស់ប្តូរ​ដ៏ធំធេងជាប្រវត្តិសាស្រ្តប្រកបដោយមោទនភាពជាដើមនោះ។សម្តេចតេជោ នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា​«កម្ពុជាដែលពីមុនជាវាលពិឃាដ​នៃរបប​ប្រល័យ​ពូជសាសន៍, ជាសមរភូមិ​នៃសង្រ្គាម​ដ៏រ៉ាំរ៉ៃ, ជាកន្លែងដណ្តើមប្រជែង​រវាង​មនោគមវិជ្ជា​នយោបាយ​នានា, ជាប្រទេសក្រីក្រ ​និងអន់ថយ​បំផុតផ្នែកសេដ្ឋកិច្ច ឥឡូវនេះ​បាន​ក្លាយ​ជាព្រះរាជាណាចក្រ​ដែល​ប្រកាន់ខ្ជាប់នូវ ​គោលការណ៍ប្រជាធិបតេយ្យ និងនីរិរដ្ឋ, ជាប្រទេសមានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង​ មានសេដ្ឋកិច្ចកំពុង​លូតលាស់ ដោយបានចេញផុតពី​ប្រទេស​មាន​ចំណូលទាប ​ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយជីវភាពប្រជាជន​មាន​ភាព​កាន់​តែប្រសើរឡើង។ កម្ពុជា​បាន​ក្រោក​ឈរ​ស្មើរមុខ​ស្មើរមាត់​ជាមួយបណ្តាប្រទេស បានចូលរួម​ដោយ​ស្មើរភាព ​និងស្មើរសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិជាដើម»។ទាំងអស់នេះ គឺជាសមិទ្ធផល​ជា​ប្រវត្តិសាស្រ្ត​ដ៏ធំធេងថ្លៃថ្លាបំផុត​របស់ប្រជាជនកម្ពុជាគ្រប់រូបនៃ ​គ្រប់ជនជាតិ គ្រប់ជំនឿសាសនា និងគ្រប់និន្នាការនយោបាយទាំងអស់ផងដែរ។យ៉ាងណាក៏ដោយនៅក្នុងសារលិខិតនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានបួងសួង សូមឲ្យដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិខ្មែររាប់លាននាក់ ដែលត្រូវបានសម្លាប់យ៉ាងអយុត្តិធម៌ និងអាណោចអាធម្មបំផុតក្នុងរបបប៉ុល ពត បានទៅកាន់សុគតិភពជារៀងដរាបផងដែរ។ មួយវិញទៀតសម្តេច តេជោ នាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្ត​រូបរួម​សាមគ្គីគ្នាជាធ្លុងមួយក្រោម ដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់​នៃ​អង្គព្រះមហាក្សត្រ​ជា​ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និង​ការពារមាតុភូមិ​ជាទីសេ្នហានៃយើង ​ឆ្ពោះទៅរកអនាគតដ៏រុងរឿងដែលពុំមានការកើត​ឡើង​ជាថ្មីទៀត ​នូវអំពើប្រល័យពូជសាសន៍ ​សង្រ្គាម​ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនៗនោះ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ចុះហត្ថលេខាលើក្រឹត្យបង្កើតក្រុមការងារកីឡាអូឡាំពិក មុនការប្រកួតឆ្នាំ២០២៨
08/05/2025 10:08 AM
កូរ៉េខាងត្បូង និងអាមេរិក ត្រៀមធ្វើជំនួបកំពូលមេដឹកនាំ ខណៈខ្លឹមសារកិច្ចព្រមព្រៀងពាណិជ្ជកម្ម មិនទាន់រួចរាល់
08/05/2025 10:08 AM
ទីក្រុងហុងកុង ចេញការព្រមានខ្ពស់បំផុតពីអាកាសធាតុអាក្រក់ ខណៈភ្លៀងធ្លាក់ខ្លាំងបង្កការរំខានស្ទើរគ្រប់កន្លែង
08/05/2025 10:08 AM
រដ្ឋាភិបាលកម្ពុជា​នឹងឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ដែល​មាន​បណ្ណ​សមធម៌ និងបណ្ណគ្រួសារងាយរងហានិភ័យ​ បាន​ចុះ​ឈ្មោះ​ចូល​សិក្សា​ក្នុង​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ
08/05/2025 10:08 AM
ក្រុមអ្នកតវ៉ានៅលីបង់ ទាមទារយុត្តិធម៌ក្នុងខួបប្រាំឆ្នាំនៃការផ្ទុះនៅទីក្រុងបេរូត
08/05/2025 10:08 AM
សន្ទស្សន៍ការទិញ PMI របស់S&P Global៖ កំណើនសកម្មភាពសេវាកម្មរបស់ចិនឡើងដល់កម្រិតខ្ពស់ក្នុងពេល១៤ ខែនៅខែកក្កដា
08/05/2025 10:08 AM
រុស្ស៊ីជំរុញឲ្យមានការប្រុងប្រយ័ត្នក្នុងវោហារសាស្ត្រនុយក្លេអ៊ែរ បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក Trump
08/05/2025 10:08 AM
ប្រជាពលរដ្ឋ និងពលករខ្មែរមកពីប្រទេសថៃ ៥ ២៩៣នាក់ បានដឹងពីឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា ខណៈ ១ ០០៦នាក់ ទទួលបានការងារធ្វើភ្លាមៗ
08/05/2025 09:08 AM
លោក Medvedev របស់រុស្ស៊ី ព្រមានពីជំហានបន្ថែមទៀត បន្ទាប់ពីក្រុងមូស្គូ បោះបង់កិច្ចព្រមព្រៀងផ្អាកប្រើមីស៊ីល
08/05/2025 09:08 AM
ឱសានវាទរបស់លោក Trump សម្រាប់រុស្ស៊ីជិតមកដល់ ប៉ុន្តែលោកPutinពុំបង្ហាញសញ្ញានៃការធ្វើសម្បទានទេ
08/05/2025 09:08 AM