ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកនយោបាយស្វាគមន៍ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី

2021/12/06 12:35:05 pm        609
​ភ្នំពេញ៖ អ្នកនយោបាយមកពីគណបក្សផ្សេងគ្នា បានស្វាគមន៍ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី ដោយបានលើកឡើងថា បេក្ខភាពរបស់ឯកឧត្តម នឹងក្លាយជាការប្រកួតប្រជែងផ្នែកបញ្ញា ស្មារតី និងទស្សនៈនយោបាយនាពេលអនាគត។ បន្ទាប់ពីមានការប្រកាសជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី កាលពីដើមខែនេះ លោក ពេជ្យ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះបេក្ខភាពរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដោយបានលើកឡើងថា ការដាក់បេក្ខភាពនេះ គឺជាការសម្រេចផ្ទៃក្នុងគណបក្សសាមី។ លោក ពេជ្យ ស្រស់ បានចាត់ទុកការដាក់ បេក្ខជនជំនាន់ក្រោយ គឺជាការត្រៀមខ្លួនរបស់លោក ជាប្រធានគណបក្សមួយរូប ដើម្បីប្រកួតប្រជែង តំណែងនាយករដ្ឋមន្រ្តីនាពេលអនាគត។លោក បានបញ្ជាក់ថា ក្នុងនាមរូបលោកផ្ទាល់ គឺស្វាគមន៍គ្រប់បេក្ខភាពគណបក្សនយោបាយទាំង អស់ ដោយការប្រកួតប្រជែងទៅលើបញ្ញាស្មារតី និងលើទីលានទស្សនៈនយោបាយផ្ចាល់ខ្លួនជាដើម។ដោយឡែកលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានលើកឡើងផងដែរថា ការដាក់បេក្ខភាព​អ្នកជំនាន់ក្រោយ គឺជាការជំរុញ និងលើកទឹកចិត្តទៅដល់យុវជនឲ្យចូលរួមសមរភូមិនយោបាយ ដើម្បី​ត្រៀមចូលរួមប្រកួតប្រជែងជាមួយបេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ហើយនេះ បាន​ឆ្លុះបញ្ចាំង​ពី​លម្ហប្រជាធិបតេយ្យ​របស់កម្ពុជា​ កាន់តែល្អប្រសើរថែមទៀតផងដែរ។លោក ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល ​បានលើកឡើងថា ដើម្បីជំរុញឲ្យ​លទ្ធិប្រជាធិបតេយ្យ​មានភាពពេញលេញ ការរៀបចំបេក្ខភាពប្រកួតប្រជែង​អ្នក​នយោបាយ​ជំនាន់ក្រោយ គឺជាការបោះជំហាន នៃបរិបទនយោបាយរបស់កម្ពុជា​ ឲ្យកាន់តែប្រសើរជាងមុន។យ៉ាងណាមិញ បើទោះបីមានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជា​បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតក៏ពិតមែន ប៉ុន្តែតំណែងនាយករដ្ឋមន្រ្តីនេះ ដាច់ខាត គឺត្រូវឆ្លងកាត់ដំណើរការបោះឆ្នោត។ឯកឧត្តម ហ៊ុន ម៉ាណែត ចន្លោះឆ្នាំ១៩៩៩ បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធា ក្នុងទី ក្រុង West Point សហរដ្ឋអាមេរិក ​ហើយលោកជាជនជាតិកម្ពុជាដំបូងគេ ដែលបានចូលរៀន​នៅ​សាលា West Point ខណៈឯកឧត្តម​ ក៏បានចូលបម្រើការងារកងទ័ពរួចទៅហើយ ​នៅ​ក្នុង​កង​យោធពលខេមរ ភូមិន្ទ តាំងពីឆ្នាំ១៩៩៥ ៕អត្ថបទ៖ សេក ឧត្តម

សម្តេចតេជោ៖ ហ៊ុន ម៉ាណែត មិនទាន់ដល់ពេលទទួលតំណែងនាយករដ្ឋមន្ត្រីនៅឡើយទេ

2021/12/06 12:26:13 pm        303
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា បើទោះសម្ដេចគាំទ្រកូនប្រុសច្បងគឺឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅពេលអនាគតក៏ពិតមែន តែក៏មិនមែនលឿនពេកនោះដែរ ខណៈបេក្ខភាពសម្រាប់តំណែងនេះ ក៏មានច្រើននាក់ទៅទៀតផងនោះ។ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿងទៅថ្នល់ទទឹង និងផ្លូវក្នុងក្រុងព្រៃវែង នៅព្រឹកថ្ងៃទី៦ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាមិនទាន់ដល់ពេលនោះទេ សម្រាប់ ហ៊ុន ម៉ាណែត ទទួល​តំណែង​បេក្ខភាព​នាយករដ្ឋមន្ត្រី ព្រោះថា​សម្តេច​នឹង​នៅ​បន្តជាបេក្ខភាព​ជា​នាយ​ក​រដ្ឋមន្ត្រី​យ៉ាងហោច​រហូត​ដល់​ឆ្នាំ២០២៨ ។រយៈពេលបួនថ្ងៃក្រោយការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន គាំទ្រឱ្យកូនប្រុសច្បង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រីទៅពេលអនាគត​ មជ្ឈដ្ឋាន​នានា ក៏បានគាំទ្រផងដែរ ។ទោះជាយ៉ាង​ណា​សម្តេចតេជោ ​បានបញ្ជាក់ថា សម្រាប់តំណែងនាយករដ្ឋមន្ត្រីទៅពេលអនាគត មិនមាន​តែ​ឯកឧត្ដម ហ៊ុន ម៉ាណែត ម្នាក់នោះទេ ​ប្រសិនបើ​ឯកឧត្ដម ហ៊ុន ម៉ាណែត បាន​ធ្វើ​កំហុស​អ្វីមួយ គឺមានកូនរបស់មន្ត្រីជាច្រើនទៀត ​នៅក្នុងជួរថ្នាក់ដឹកនាំ ​នៃគណបក្សប្រជាជនកម្ពុជាដទៃ ទៀត ​ដែល​ត្រូវ​បាន​មើលឃើញ​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ក៏សម្រាប់​តំណែង​ដ៏​សំខាន់​មួយ​នេះ​ផងដែរ៕អត្ថបទ៖ មុត សុទ្ធ

ទូតចិន៖ ប្រហែលឆ្នាំក្រោយពលរដ្ឋកម្ពុជា អាចប្រើប្រាស់វ៉ាក់សាំងផលិតនៅកម្ពុជាបាន

2021/12/06 12:17:18 pm        715
ព្រៃវែង៖ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងថា ប្រជាពលរដ្ឋកម្ពុជា ប្រហែលនឹងអាចបានប្រើប្រាស់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដែលផលិតក្នុងប្រទេសកម្ពុជា នៅឆ្នាំក្រោយ ខណៈភាគីក្រុមហ៊ុនកំពុងធ្វើការងារសាងសង់រោងចក្រ ជាមួយក្រសួងសុខាភិបាល ។ក្នុងឱកាសចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវវាងក្រុងព្រៃ វែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែធ្នូនេះ ឯកឧត្តម វ៉ាង វិនធាន បានបញ្ជាក់ថា ភាគីចិន កំពុងយកចិត្តទុកដាក់ពីប្រសាសន៍​សម្ដេចតេជោ ស្តីពីគម្រោងបង្កើតរោងចក្រផលិតវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ដោយខាង​ក្រុមហ៊ុន​កំពុង​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា ​ដោយប្រហែលឆ្នាំក្រោយ កម្ពុជា អាចបានប្រើប្រាស់វ៉ាក់សាំងនេះបាន ។ឯកឧត្តម វ៉ាង វិនធាន បានបញ្ជាក់ថា ក្នុងនាមជាមិត្ដដែកថែប ភាគីចិន នឹងបន្តជួយអភិវឌ្ឍន៍​នូវ ហេដ្ឋា​រចនាសម្ព័ន្ធ មានផ្លូវថ្នល់ និងស្ពានជាដើម ក្នុងប្រទេសកម្ពុជា​ដើម្បីកែលម្អជីវភាពសេដ្ឋកិច្ច​សង្គម ​របស់ពលរដ្ឋឲ្យកាន់តែល្អប្រសើរ ​ខណៈចិនបានជួយកសាងផ្លូវបានជាង ៣០០០គីឡូម៉ែត្រ រួមទាំងស្ពាន ជាច្រើនកន្លែងទៀត ៕អត្ថបទ៖ បាន សុខរិទ្ធ

ការបោះជំរំជាសាកលតាមប្រព័ន្ធ Zoom បញ្ចប់ដោយជោគជ័យ ដែលសកលវិទ្យាល័យ ៤ឈ្នះការប្រកួតប្រជែងឆ្នាំនេះ

2021/12/06 12:10:20 pm        428
ភ្នំពេញ៖ ការបោះជំរំជាសាកលលើកទី៧ តាមប្រព័ន្ធ Zoom ក្នុងរយៈពេល៥ថ្ងៃ បានបញ្ចប់ដោយជោគជ័យ និងបានល្អប្រសើរលើសពីការរំលឹកទុករបស់គណៈកម្មការរៀបចំជំរំ ហើយឆ្នាំនេះមានសាកលវិទ្យាល័យចំនួន ៤ដែលបានឈ្នះពីការប្រកួតប្រជែងនៃការបោះជំរំនេះ។លោកជំទាវ ស្រួយ សុជាតិ អគ្គនាយកយុវជន នៃក្រសួងអប់រំយុវជននិងកីឡា បានប្រាប់ថា ការបោះ​​ជំរំ​ជា​សាកលលើកទី៧ឆ្នាំនេះ ​មាននិស្សិតនៅតាមសាកលវិទ្យាចំនួន ១២សាកលវិទ្យាល័យ ដែលចូលរួមការបោះជំរំ រួមមាន៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកល​វិទ្យាល័យ​ស្វាយរៀង, សាកលវិទ្យាល័យអង្គរ, សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ, សាកល​វិទ្យាល័យបាត់ដំបង, សាកលវិទ្យាល័យក្រចេះ, សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ, សាកលវិទ្យាល័យជាតិមានជ័យ, សាកលវិទ្យាល័យជាស៊ីមកំចាយមារ, វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល, វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ដែលត្រូវប្រកួតប្រជែងលើប្រធានបទចំនួន៤ ។ ក្នុងនោះសាកលវិទ្យាល័យស្វាយរៀង ឈ្នះលើប្រធានបទនវានុវត្តន៍និងIR 4.o, សាកលវិទ្យល័យ ភ្នំពេញអន្តរជាតិឈ្នះប្រធានបទ ព័ត៌មាននិងទំនាក់ទំនង, សាកលវិទ្យាល័យបាត់ដំបងឈ្នះលើប្រធានបទ កូវីដ-១៩ និងសហគមន៍ រីឯប្រធានបទ៤ ការអប់រំបែបឌីជីថល គឺសាកលវិទ្យាល័យជាតិមានជ័យជាអ្នកឈ្នះ។លោក ឯក ពិសិដ្ឋ មន្ត្រីសម្របសម្រួល បានប្រាប់ថា ការបោះជំរំជាសាកល ពុំធ្លាប់ធ្វើតាមប្រព័ន្ធ Online ( Zoom ) ទេ ដោយកន្លងមក ត្រូវធ្វើជុំគ្នា។ លោកបន្តថា ឆ្នាំនេះគណៈកម្មការជំរំ គិតថា នឹង​មានភាពរអាក់រអ៊ួលខ្លះៗ ដោយសារត្រូវដំណើរការតាមប្រព័ន្ធ Zoom ប៉ុន្តែបែរជាល្អ លើសពីការំពឹង​ទុក​ទៅវិញ ហើយយុវជនបោះជំរំម្នាក់ៗ មានសមត្ថភាព​ និងលទ្ធភាពប្រើប្រាស់ Internet បាន​យ៉ាងល្អមានន័យថា រាល់ប្រធានបទដែលគណៈកម្មការដាក់ជូន គឺយុវជនអាចធ្វើបានយ៉ាងល្អ ហើយ​រាល់ការបកស្រាយរបស់វាគ្មិនម្នាក់ៗ ក៏យុវជនឆាប់ចាប់បានដែរ ​ដូចនេះទើបលោករំពឹងថា យុវជនបោះជំរំទំាងអស់ ​ពិតជា​សរសេរ​ទ្រូង​នៃប្រទេសជាតិពិតៗ។ចំណែកឯកឧត្តមបណ្ឌិត ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងងប់រំយុវជននិងកីឡា បានលើក​ឡើង​ដែរថា ដោយសារបរិបទកូវីដ-១៩ បានធ្វើឱ្យមនុស្ស​ផ្លាស់ប្តូរ​បរិបទជាច្រើន ជាក់ស្តែងដូចជា​ការ​ប្រើប្រាស់​អ៊ីនធើណេត ​នេះជាដើម ព្រោះតាម​គោលការណ៍ សមត្ថភាពយុវជនកម្ពុជា នៅពុំទាន់​មាន​សមត្ថភាពគ្រប់គ្រាន់ក្នុការប្រើប្រាស់​ អ៊ីនធើណេត​បានច្រើនគ្នាបែបនេះទេ ប៉ុន្តែបែ​រ​ជាបានដើរលឿនជាការគ្រោងទុកទៅវិញ ​ដូចនេះ​ ឯកឧត្តមសូមគោតសរសើ និង​លើកទឹកចិត្ត​ឱ្យយុវជនកម្ពុជា ​ត្រូវខិតខំពុះពារបន្តទៀតដើម្បីជាតិមាតុភូមិ៕ អត្ថបទ៖ គង់ រ៉េន

ពលរដ្ឋនៅរាជធានីភ្នំពេញ សម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារវីរុសបំប្លែងថ្មី អូមីក្រុង

2021/12/06 11:56:23 am        989
ភ្នំពេញ៖ បន្ទាប់ពីអង្គការសុខភាពពិភពលោកប្រកាសពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៦ខែវិច្ឆិកានេះ សម្រុកទៅចាក់វ៉ាក់សាំង ក្នុងទីតាំងសុខាភិបាលសាធារណៈ នៅមូលដ្ឋានរស់នៅរបស់ពួកផងខ្លួន។ពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី ៦ខែធ្នូនេះ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ មានសារៈសំខាន់ខ្លាំងណាស់​ដើម្បី​ការពារ​ជំងឺកូវីដ-១៩ ដែលបំលែងថ្មីជាបន្តបន្ទាប់ ជាពិសេសអូមីក្រុង។លើសពីនេះ ពួកគាត់បានអគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំងចាក់​ជូន​ប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយមិនគិតថ្លៃ។កន្លងទៅថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញ និង​ការវិវត្តន៍វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ​ដែលមានឈ្មោះថា​ «អូមីក្រុង (Omicron)» ស្របពេលអង្គការ​សុខភាព​ពិភពលោក បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ​លើវីរុសបំប្លែងខ្លួនថ្មីនេះ។ក្រៅពីនេះ ក្រសួងសុខាភិបាលក៏បានបង្ហាញអំពីវិធានការបន្ថែមទៀតដើម្បីការពារ និងទប់ស្កាត់​បានទាន់​ពេលវេលា និងដើម្បីបន្តនិរន្តភាពនៃការរស់នៅក្នុងប្រក្រតីភាពថ្មីក្នុងសង្គមកម្ពុជា ខណៈកម្ពុជាមិនទាន់រកឃើញវីរុសបំលែងថ្មីអូមីក្រុង។វិធានការទាំងនោះនោះរួមមាន៖ សូមបន្តអនុវត្តវិធានការសំខាន់ៗ ជាពិសេសសូមបន្តអនុវត្តវិធាន ការ «ពាការពារ និង៣កុំ» ឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ-១៩។ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬគ្រូពេទ្យដែលនៅជិតលោកអ្នក អំពីករណីសង្ស័យណាមួយ ដែលពាក់ព័ន្ធ ទៅនឹងភាពខុសប្លែកធម្មតានៃរោគសញ្ញា ឬជំងឺ និងត្រូវនៅដាច់ដោយឡែក ដើម្បីកុំឱ្យមានការចម្លងបន្ត ទៅអ្នក ដែលនៅជិតខ្លួន ឬក្រុមគ្រួសារខ្លួនក្នុងពេលរង់ចាំការវិភាគ ដើម្បីរកវីរុសកូវីដ-១៩ថ្មីនេះ។ ត្រូវជំរុញ ប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា ជាពិសេសជនដែលងាយរងគ្រោះ និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត៕អត្ថបទ៖ ទូច សោភ័ណ 

ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ១១ (ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១)

2021/12/06 10:19:39 am        917
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និង គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​៖·        សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាគ្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលកូវីដ១៩មួយទំហំធំ ដែលអាចដាក់មនុស្សបានរាប់ម៉ឺននាក់ និងផ្នែកសង្គ្រោះបន្ទាន់រាប់រយគ្រែ ដើម្បីផ្ទេរអ្នកជំងឺចេញពីពហុកីឡដ្ឋានអូឡាំពិក ទុកបម្រើដល់វិស័យកីឡាវិញ។·        សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសារនយោបាយទៅបុគ្គលជាឧត្តមសេនីយ៍យោធា វៀតណាម ឈ្មោះ ង.ស៊ុនឆៀន ដែលបានវាយប្រហារមកលើកម្ពុជាពាក់ព័ន្ធបញ្ហាកូវីដ១៩ ដោយសម្តេចបញ្ជាក់ថា សំដីឧត្តមសេនីយ៍វៀតណាមរូបនោះ ជាការប្រមាថមកលើកម្ពជា ។·        សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនសំដៅលើប្រទេសវៀតណាមទេ គឺសំដៅលើបុគ្គលវៀតណាមម្នាក់តែប៉ុណ្ណោះ ទោះកម្ពុជាតូច ក្រ ក៏កម្ពុជាមានតម្លៃរបស់ខ្លួន នៅក្នុងការគិតគូរពីសុខុមាលភាពប្រជាជនខ្លួន ដែលមិនអាចទទួលយកការប្រមាថនេះបានឡើយ។·        សម្តេចតេជោ ហ៊ុន សែន ប្រកាសពីដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅកម្ពុជា ដោយមានជំនួយបច្ចេកទេសពីមិត្តចិន ដែលជាការគិតគូរវែងឆ្ងាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ព្រោះយើងមិនដឹងថា ជំងឺនេះនឹងត្រូវបញ្ចប់នៅពេលណានោះទេ។ ការផលិតវ៉ាក់សាំងនៅកម្ពុជាដោយផ្ទាល់ នឹងចំណេញថ្លៃដើមផលិត ការដឹកជញ្ជូន និងប្រតិបត្តិការឆាប់រហ័ស។·        សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នៅតែបន្តគ្មានការប្រែប្រួលឡើយ។ ទោះបី ហ៊ុន ម៉ាណែត ត្រូវបានគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏ត្រូវឡើងតាមការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។·        សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងចូលជាធរមាន នៅខែមករា ឆ្នាំ២០២២ខាងមុខនេះ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនទៀត ដែលជាផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល។·        សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់បេក្ខភាព ហ៊ុន ម៉ាណែត គ្រាន់តែជាការដៅទុកតែប៉ុណ្ណោះ មិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ។ ដោយសម្តេចបានបញ្ជាក់ថា «ចុះបើឪនៅធ្វើនាយករដ្ឋមន្ត្រីច្រងោៗ តើឲ្យកូនធ្វើអីកើត ហើយខ្ញុំបានបញ្ជាក់ហើយថា ធ្វើនាយករដ្ឋមន្រ្តីដោយគ្មានការកំណត់…»។·        សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប៉ុន្មានថ្ងៃនេះសម្តេចបានចាត់មានមនុស្សដើរតាមផ្សារពាក់ព័ន្ធរឿងមានសារគាំទ្រ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ ។ សម្តេចបានទទួលសារ និងការលើកឡើងពីអ្នកផ្សារថា «ក្រៅពីត្រកូល ហ៊ុន មិនដឹងទៅទុកដាក់លើនរណាទេ…….»។·        សម្តេចតេជោ ហ៊ុន សែន បានសម្តែងមោទនភាពយ៉ាងខ្លាំង ចំពោះដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា សម្រេចបានលើសផែនការដែលបានគ្រោងទុក ដើម្បីបង្កើតភាពស៊ាំប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលជាប្រសិទ្ធភាពនៃវ៉ាក់សាំងចិន។·        សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអភិបាលខេត្តត្បូងឃ្មុំ យកចិត្តទុកដាក់ថែរក្សាតំបន់ប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន ឲ្យបានល្អ ដើម្បីទុកជាសក្ខីភាព និងជាកន្លែងសិក្សាស្វែងយល់របស់មហាជន។·        សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់រហូតដល់តុកាហ្វេ ដែលបានគាំទ្រប្រសាសន៍របស់សម្ដេច ដែលបានថ្លែងគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។·        សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កុំឱ្យព្រួយបារម្ភថា ការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី កើតឡើងឆាប់ៗ ដោយសម្ដេចបញ្ជាក់ថា សម្ដេចនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីយ៉ាងហោច ១០ឆ្នាំទៀត។·        សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា បេក្ខភាពសម្រាប់តំណែងនាយករដ្ឋមន្ត្រី ក្នុងចិត្តរបស់សម្ដេច មានរហូតដល់ ៤រូប ប៉ុន្តែ សម្ដេចមិនបានបញ្ចេញឈ្មោះថា នរណាខ្លះនោះឡើយ លើកលែងតែឯកឧត្ដម ហ៊ុន ម៉ាណែត ដែលសម្ដេចបានបញ្ចេញឱ្យដឹងជាសាធារណៈកាលពីសប្ដាហ៍មុន។·        សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លទ្ធភាពភាគច្រើន សម្ដេចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រធានអាស៊ាន។ សម្ដេចតេជោបន្តថា នេះគឺ ជាវិធីក្នុងការធ្វើការដោះស្រាយជាមួយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។·        សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស្អែកនេះ សម្ដេចតេជោនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ានៃរដ្ឋាភិបាលរបស់លោកឧត្ដមសេនីយ៍ មីន អ៊ុងឡាំង។·        សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ពេលនេះ(ឆ្នាំនេះកម្ពុជាជាប្រធានអាស៊ាន) គឺជាពេលពង្រឹងអាស៊ានឡើងវិញ ពីសមាជិក ៩ប្រទេស ទៅសមាជិក ១០ប្រទេសឡើងវិញ ព្រោះប្រទេសមីយ៉ាន់ម៉ាមិនបានប្រកាសចាកចេញពីអាស៊ាននោះឡើយ។·        សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ធម្មនុញ្ញអាស៊ាន មិនបានចែងពីការបណ្ដេញប្រទេសជាសមាជិកចេញពីសមាគមនោះឡើយ។·        សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា វិធីតែមួយគត់ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា គឺត្រូវជជែកជាមួយអ្នកកាន់អំណាចនៅមីយ៉ាន់ម៉ា។

លោកជំទាវ សុភ័គ្គ ថាវី ​គាំទ្រ​​ប្រសាសន៍​សម្តេចតេជោ​​ ក្នុងការប្រកាស​ឯកឧត្តម ហ៊ុន ម៉ាណែត ជា​បេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត

2021/12/05 03:05:54 pm        685
ភ្នំពេញ ៖ លោកជំទាវ សុភ័គ្គ ថាវី សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជា​សមាជិកក្រុមការងារចុះជួយរាជធានីភ្នំពេញ បានប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ប្រសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។លោកជំទាវ សុភ័គ្គ ថាវី ថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសសេចក្ដីសំរេច ស្ដីពីការយល់ព្រម​បញ្ចូល​សមាជិក​គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកថ្មី ចំនួន២៦រូប នៅរសៀលថ្ងៃទី៥ធ្នូ នៅទីស្នាក់ការបក្សសង្កាត់ព្រែកថ្មី។លោកជំទាវ សុភ័គ្គ ថាវី មានប្រសាសន៍ថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជន និង​ជា​ឥស្សរជន​ថ្នាក់​ដឹកនាំ​ខ្មែរ​ដ៏​ឆ្នើម​មួយរូបរបស់កម្ពុជា​ ពោរពេញដោយសមត្ថភាព និង​ទេពកោសល្យ​ខ្ពស់ ព្រមទាំង​មានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោត​សរសើរ ការគោរព និងការ​ស្រឡាញ់​ពីសំណាក់​ប្រជាជនទូទៅ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាន និង​កំពុង​រួមចំណែកដឹកនាំ ​និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា។លោកជំទាវ និង​សមាជិកបក្ស មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជា​ឥស្សរជន​ដែល​ស័ក្ដិសម​ជា​អនាគត​នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​បន្តវេនដឹកនាំ​ការពារ​បូរណភាព​ទឹកដី សុខសន្តិភាព ​និងស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ និង​ការ​អភិវឌ្ឍ​ជាតិ​ឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ​ដើម្បីវិបុលភាព ​សេចក្តីសុខ និង​សុភមង្គល​របស់​ប្រជាជនកម្ពុជា៕

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះទស្សនកិច្ចកសិដ្ឋានចិញ្ចឹមត្រី និងបន្តទៅត្រួតពិនិត្យ​អាងស្តុប​ទឹក​ស្រុកជើងព្រៃ

2021/12/05 09:36:17 am        681
កំពង់ចាម៖ នៅថ្ងៃទី៤ ខែធ្នូម្សិលមិញនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះទស្សនកិច្ចកសិដ្ឋានចិញ្ចឹមត្រី និងបន្តទៅត្រួតពិនិត្យ​អាងស្តុបទឹក​អូតាកេរ្ត៍ កសិដ្ឋានវារីវប្បកម្មគំរូ និងទីលានបណ្ដុះកូនពូជបន្លែ ដែលជាអំណោយ​ដ៏ថ្លៃថ្លា​របស់​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ដែលស្ថិតនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ក្នុងឱកាសចុះពិនិត្យទីតាំងនេះ ក៏មានការចូលរួម​ពី​ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធាសមាគម​យុវជនក្រុម៨ អមដំណើរដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុករដ្ឋបាលព្រៃឈើ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ ទទួលបន្ទុករដ្ឋបាលជលផលឧកញ៉ា ហ៊ុន ឡាក់ នាយកប្រតិបត្តិក្រុមហ៊ុន Tripicam និងឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងអាជ្ញាធរ ​និងយុវជនស្រុកជើងព្រៃ ។ការទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំគម្រោងជំនួយ​កសិកម្មជួយដល់​ប្រជាពលរដ្ឋ​រួមមាន៖ ១.ការធ្វើស្រែ ២.ការចិញ្ចឹមវារីសត្វ និងទី៣.ដំណាំបន្លែសុវត្ថិភាព ធ្វើជាផែនការ​ជួយ​ជម្រុញ​ឲ្យវិស័យកសិកម្មក្នុងស្រុកជើងព្រៃ ឱ្យកាន់តែមានសក្ដានុពល និងកាលានុវត្តភាព នៃការធ្វើ​ពាណិជ្ជូបនីយ​កម្ម​កសិកម្ម ដើម្បី​ធានា​បាននូវសុវត្ថិភាពស្បៀងរបស់ប្រជាពលរដ្ឋ បង្កើន​ប្រាក់ចំណូល ​និងលើកស្ទួយជីវភាពសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង៕

សមាគមគ្រូពេទ្យសើស្បែកកម្ពុជា ព្រួយបារម្ភគ្រោះថ្នាក់ពីការប្រើផលិតផលខុសបច្ចេកទេស របស់ក្រសួងសុខាភិបាល

2021/12/04 03:17:13 pm        1072
សៀមរាប ៖ សមាគមគ្រូពេទ្យសើស្បែកកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ជាមួយក្រុមគ្រូពេទ្យជំនាញនៅក្រៅប្រទេស ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាព ក៏ដូចជាពង្រឹងចំណេះបន្ថែមទៀតដល់សមាជិករបស់ខ្លួន ក្នុងការព្យាបាលជម្ងឺសើស្បែក ជូនដល់ប្រជាពលរដ្ឋនៅកម្ពុជា ។កិច្ចប្រជុំនេះធ្វើឡើង នៅខេត្ដសៀមរាប តាមប្រព័ន្ធហ៊្សូម មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៣ដល់ថ្ងៃទី ៤ខែធ្នូឆ្នាំ២០២១នេះ។លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា និងជានាយករង​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ​បានថ្លែងថា​ នេះជាលើកទី៦ហើយ ​ដែលសមាគមគ្រូពេទ្យសើស្បែកកម្ពុជា និង​ក្រុមគ្រូពេទ្យជំនាញ ​បានបើកកិច្ចប្រជុំពង្រឹង​សាមគ្គីភាព ​ក៏​ដូចជា​សមត្ថភាពរបស់ខ្លួន បន្ថែមទៀត​ដល់ក្រុមគ្រូពេទ្យជំនាញ ក្នុងការព្យាបាលជំងឺសើស្បែក​ដល់ប្រជាពលរដ្ឋខ្មែរ​ឱ្យ​មាន​ប្រសិទ្ធិភាព​ស្របតាមស្ដង់ដារក្រសួងសុខាភិបាល។លោកវេជ្ជបណ្ឌិតបន្ដថា ជម្ងឺសើស្បែកដែលលោកបានជួបប្រទះជាច្រើនមកហើយ និង​បាន​លើក​យកមកបង្ហាញក្នុងកិច្ចប្រជុំ និងឱ្យអ្នកជំនាញផ្លាស់ប្ដូរបទពិសោធន៍គ្នា​ ក្នុងនោះមានដូចជា ជម្ងឺតាអក ជម្ងឺតាអកនេះ ជាជម្ងឺមួយដែលកើតឡើងដោយសារការបះ ហើយរោល ឬហៅថា ( អាឡែកស៊ី ) ​ក្រៅពីនេះ​មានជម្ងឺ ​ផ្សឹតសើស្បែក ​ជម្ងឺដែលបណ្ដាលមកពីបាក់តេរីសើរស្បែក មាន​ដូចជារើម ​ជម្ងឺ​ពងបែកជាដើម ​ជម្ងឺ​មុខកើតមុន​ ជម្ងឺជាំមុខ ជម្ងឺឃ្លង់ល្ពៅ និងជម្ងឺកន្ទាលត្រអាក។លោកបន្ដថា ការប្រើផលិតផលសើស្បែកដែលមិនមានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ របស់​ក្រសូងសុខាភិបាល ​បណ្ដាលឱ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ហើយផលិតផល​ទាំងនោះ​ត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ​ដោយមិនមានការអនុញ្ញាត។លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ បានបន្ថែមថា ទោះបីជំងឺប្រភេទសើស្បែកបែបណាក៏ដោយ សូម​កុំទុកយូរ រហូតទៅដល់ការរាលដាល​ធ្ងន់ធ្ងរឲ្យសោះ ​នៅពេលដែលយើងដឹងថា ​សុខភាពមិនស្រួល ឬអាការៈស្បែក ​មាន​សភាព​កន្ទួល​ខុសប្លែក គួរឲ្យសង្ស័យ គឺយើងត្រូវប្រញាប់​ទៅរក​គ្រូពេទ្យ​ព្យាបាលឲ្យបានទាន់ពេលវេលា ដើម្បីគ្រូពេទ្យពិនិត្យនិងព្យាបាលឆាប់ជាសះស្បើយផងដែរ។លោក ក៏បានអំពាវនាវដល់ពលរដ្ឋអោយពិនិត្យទៅលើផលិតផលថែទាំស្បែក ឬឡេលាបស្បែក ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមអោយបានច្បាស់លាស់មុននឹងទិញវាមកប្រើ។ជាមួយគ្នានោះ ​សមាគមក៏​បានជ្រើសរើសថ្នាក់ដឹកនាំថ្មីអោយបន្ដវេន​ក្នុងរយៈពេលពីរឆ្នាំម្ដង បន្ទាប់ពី​​បានបង្កើតឡើង​អស់រយៈពេលជាឆ្នាំកន្លងមកហើយនោះ ។លោក បានបន្ដថា ក្រោយពីមានការបង្កើតឡើង ​សមាគមគ្រូពេត្យសើស្បែកកម្ពុជា ប្រជាពលរដ្ឋ​និងក្រុមគ្រូពេទ្យ ​ហាក់មានការយកចិត្ដទុកដាក់ខ្លាំង​ក្នុងការព្យាបាលជំងឺ៕

សម្តេចតេជោ អំពាវនាវដល់ដៃគូអភិវឌ្ឍន៍ប្រទេសជាមិត្ត បន្តជួយគាំទ្រឱ្យកម្ពុជា​បានរួចផុត​ពីការ​គំរាមកំហែង​ដោយ​សារ​គ្រាប់​មីន​ត្រឹម​ឆ្នាំ២០២៥

2021/12/04 03:52:59 am        443
ភ្នំពេញ៖ ក្នុងសារលិខិតផ្ញើជូនចំពោះ «មិត្តវិស័យមីន» នៅព្រឹកថ្ងៃទី៤ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្តបន្តជួយគាំទ្រ ដើម្បីឱ្យកម្ពុជាបានរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនត្រឹមឆ្នាំ២០២៥ ។សម្តេច បានរំលឹកឡើងវិញថា៖ បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា បានទទួលនូវសិទ្ធិ និងសេរីភាពនៃការរស់រានមានជីវិតពេញលេញ។ ស្ថិតក្រោមគោលនយោបាយឈ្នះ ឈ្នះ នាចុង ឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជា​បាន​ទទួល​នូវ​សុខ​សន្តិភាព ស្ថិរភាព និងការឯកភាពជាតិពាសពេញផ្ទៃប្រទេសជាមួយ​នឹង​ការ​អភិវឌ្ឍ​លើគ្រប់​វិស័យ។ទន្ទឹមនឹងនោះ កម្មវិធីបោសសម្អាតមីនមនុស្សធម៌ ត្រូវបាន ចាត់ទុកជាកម្លាំងចលករមួយ​យ៉ាង​សំខាន់​នាំ​មកនូវកិច្ចគាំពារ ​ការការពារសន្តិភាព ​សុវត្ថិភាព ​និងការអភិវឌ្ឍ ជូន​ដល់​ប្រជាជន​និង​ប្រទេសជាតិ។កម្ពុជាបានធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយជោគជ័យគួរជាទីមោទនៈដោយប្រជាជនកម្ពុជាក៏​ដូចជា​សហគមន៍​អន្តរជាតិ បានទទួលស្គាល់​ អបអរសាទរ និងជួយគាំទ្រដល់វិស័យ សកម្មភាពមីន ដើម្បីឱ្យកម្ពុជារួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាបន្តបន្ទាប់។ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សម្តេចបានយកឱកាសនេះ អរគុណនិងវាយតម្លៃខ្ពស់​ជូនចំពោះដៃគូអភិវឌ្ឍប្រទេសជាមិត្ត និងអង្គការសប្បុរសធម៌ទាំងអស់ ដែលបាននិងកំពុងផ្តល់​វិភាគ​ទាន​ដ៏ថ្លៃថ្ល​ និងមានតម្លៃ ជាថវិកា ​ឧបករណ៍សម្ភារៈ ​និងការកសាងសមត្ថភាព សម្រាប់​វិស័យ​សកម្មភាពមីននៅកម្ពុជា ​ព្រមទាំងបានផ្តល់ភាពជាដៃគូយ៉ាងសំខាន់ ក្នុងការចូលរួមការងារ​ថែរក្សា​សន្តិភាព​ការសង្គ្រោះជីវិត​ការកាត់​បន្ថយភាពក្រីក្រ ​និងការស្តារសេដ្ឋកិច្ចសង្គម។ជាមួយគ្នានេះ សម្តេចបានអរគុណដល់ប្រតិបត្តិករជាតិ អន្តរជាតិ ដែលបាននិងកំពុងប្រតិបត្តិការ​បោសសម្អាតមីនលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ​ពោរពេញដោយបទពិសោធន៍ និង​វិជ្ជា​ជីវៈខ្ពស់ ​ជាពិសេសជូនបងប្អូនអ្នកដោះមីនទាំងអស់ ដែលកំពុងបំពេញបេសកកម្ម​ប្រកប​ដោយ​គ្រោះថ្នាក់ និងហានិភ័យខ្ពស់ ក្នុងការ ​រំដោះផ្ទៃដីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងចូលរួមដល់ការអភិវឌ្ឍជាតិ។ជាថ្មីម្ដងទៀត សម្តេច បានអំពាវនាវយ៉ាងទទូចដល់ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត អង្គការ​សប្បុរសធម៌ ក៏ដូច ជាវិស័យឯកជនបន្តការជួយគាំទ្រ​ ផ្ដល់កិច្ចសហការ និងភាពជា​ដៃគូ​ឱ្យកាន់តែខ្លាំងក្លា ​ជាមួយអាជ្ញាធរមីនដែល​ ជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យមីន ដើម្បី​ឱ្យ​កម្ពុជា​បានរួចផុតពីការ​គំរាមកំហែង​ដោយសារគ្រាប់មីន ​ត្រឹមឆ្នាំ២០២៥ ដូចការតាំងចិត្ត​ដែល​មានចែង​នៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥។សម្តេចវន្តថា៖ យើងទាំងអស់គ្នា បានចាប់ផ្តើមរួមគ្នា ហើយយើងនឹងបញ្ចប់ការងាររបស់យើង​ជា​មួយគ្នា ដើម្បី«ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥»៕អត្ថបទ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្មវិធីស្បៀងអាហារពិភពលោកបង្កើនការឆ្លើយតបជំងឺអេបូឡានៅកុងហ្គោ ខណៈការរីករាលដាលឆ្លងផ្ទុះឡើង
06/04/2026 05:06 PM
ទីក្រុងប៉េកាំង និងទីក្រុងហុងកុង ស្ថិតក្រោមសន្តិសុខដ៏តឹងរ៉ឹងនៅខួបលើកទី ៣៧នៃការបង្រ្កាបទីលានចតុរង្គ Tiananmen
06/04/2026 05:06 PM
យោធាសហរដ្ឋអាមេរិកបើកការវាយប្រហារលើតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិលសម្លាប់មនុស្ស ២នាក់
06/04/2026 05:06 PM
ប្រទេសចិនជំរុញឱ្យសមាជិកសភានូវែលសេឡង់គោរពតាមគោលការណ៍ចិនតែមួយ
06/04/2026 05:06 PM
អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រួយបារម្ភខ្លាំងពីជម្លោះឆាបឆេះថ្មីនៅតំបន់ឈូងសមុទ្រ
06/04/2026 05:06 PM
EU នឹងជំរុញកិច្ច​ប្រឹង​ប្រែង​ចូលជាសមាជិករបស់​អ៊ុយក្រែន ខណៈហុងគ្រីទម្លាក់​សិទ្ធិវេតូ
06/04/2026 05:06 PM
អតីតប្រមុខការទូតអូទ្រីសព្រមានអំពី «របបផ្តាច់ការថ្មី» ដែលកំពុងលេចចេញនៅអឺរ៉ុប
06/04/2026 05:06 PM
ក្រុម​កាន់អំណាចកូរ៉េខាងត្បូងឈ្នះ​ការ​បោះឆ្នោត​មូល​ដ្ឋាន​​លើស​លប់​​ ​ តែចាញ់​​​តំណែងអភិបាលក្រុងសេអ៊ូល
06/04/2026 05:06 PM
ការប្រុងប្រយ័ត្នកើតមានចំពោះកសិករអាមេរិក ស្របពេលដង្កូវស៊ីសាច់រកឃើញក្នុងសត្វគោក្របីនៅរដ្ឋ Texas
06/04/2026 05:06 PM
អគ្គិភ័យក្នុងមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរា និងមនុស្សមានពិការភាពសតិបញ្ញានៅស្រីលង្កា សម្លាប់មនុស្ស ១២នាក់
06/04/2026 05:06 PM