ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អភិបាលស្រុកកណ្តាលស្ទឹង និងសប្បុរសជននានាចុះចែកអំណោយដល់ជនក្រីក្រក្នុងមូលដ្ឋានខ្លួន

2021/12/04 03:44:42 am        455
កណ្តាល ៖ អភិបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោក អ៊ូច សាវឿន និងសប្បុរសជននានា ដែលមានក្រុមយុវជនមនុស្សធម៌ នៃស្រុកកណ្តាលស្ទឹង នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគ ដល់ជនក្រីក្រ និងចាស់ជារាជាច្រើននាក់ នៅភូមិបឹង ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ថ្លែងនៅក្នុងពិធីចុះចែកអំណោយនោះ លោកអភិបាលស្រុក បានឲ្យដឹងថា អំណោយ​មនុស្សធម៌នេះ​បានមកពីការរៃអង្គាស់គ្នាពីបងប្អូនសប្បុរសជននានា ដូចជាលោក ណន ពៅ ប្រធានក្រុម​យុវជន​មនុស្សធម៌ ប្រជាពលរដ្ឋ ​និងបងប្អូនអាជីវករជាច្រើនផ្សេងៗ បន្ទាប់ពីពួកគាត់ដឹងថា បងប្អូន​ប្រជាពលរដ្ឋ ​លោកតាលោកយាយចាស់ជរាជួបការលំបាកខ្លាំង​ក្នុងការរស់នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ។លោកអភិបាលស្រុកបានបន្តទៀតថា ក្រុមយុវជនមនុស្សធម៌ តែងតែចុះ ជួយដល់បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រជានិច្ច មិនថាកាលៈទេសៈណានោះឡើយ ហើយសកម្មភាពមនុស្សធម៌ នេះគឺ​ជាការ​បង្ហាញនូវទឹកចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់​ប្រជា​ពលរដ្ឋ និងជួយគ្នា ក្នុងគ្រាក្រជាដើមនោះ។យ៉ាងណាក៏ដោយនៅក្នុងពិធីចុះចែកអំណោយនោះដែរ ​លោកអភិបាលស្រុកក៏បានផ្តាំផ្ញើ និងក្រើន​រំលឹក​ដល់បងប្អូន ប្រជាពលរដ្ឋ លោកតាលោកយាយទាំងអស់បន្តប្រុងប្រយ័ត្នខ្ពស់​បន្ថែមទៀត​ផងដែរ ចំពោះមេរោគកូវីដ ១៩បើទោះបីជាបងប្អូន បានធ្វើការចាក់វ៉ាក់សាំងបង្ការមេរោគនេះរួចរាល់​ហើយក្តី ក៏កុំភ្លេចការពារខ្លួន ជាពិសេស«៣កុំ និង៣ការពារ»ជាដើមនោះ។ក្នុងពិធីលោកក៏បានអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ នាពេលបច្ចុប្បនេះផងដែរ ​ខណៈស្ថាបនិកសន្តិភាពរបស់កម្ពុជាយើង​ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក​បានបូជាសាច់ស្រស់ឈាម​ស្រស់​ដើម្បី​តែ​ផលប្រយោជន៍ ប្រជាជន ​និងប្រទេសជាតិទាំងមូលនោះ៕អត្ថបទ ៖ បាន ចក់

ក្រសួងព័ត៌មានថា ប្រជាពលរដ្ឋភាគច្រើនលែងមានជំនឿលើព័ត៌មានក្លែងក្លាយ

2021/12/03 05:05:58 pm        573
សៀមរាប៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ប្រជាពលរដ្ឋភាគច្រើនលែងមានជឿ និងទំនុកចិត្ដលើព័ត៌មាន ឫដំណឹងក្លែងក្លាយបង្កើតឡើងដោយក្រុមអមិត្តនោះហើយ ព្រោះពួកគាត់បានអានថ្លឹងថ្លែងព័ត៌មានមិនពិតនោះយ៉ាងត្រឹមត្រូវ និងយកចិត្ដទុកដាក់បំផុត។ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីផលប៉ះពាល់នៃដំណឹងក្លែងក្លាយ នៅខេត្ដសៀមរាប ព្រឹកថ្ងៃទី៣ខែធ្នូនេះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងថា ដំណឹងក្លែងក្លាយ​ធ្វើឱ្យមហាជនបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិ ដោយ​សារ​ការ​ចែករំលែកបន្ត ដោយមិនបានមើលគ្រប់ជ្រុងជ្រោយ ហើយកម្ពុជា​បាន​ជួប​ប្រទះ​ជាច្រើន​ណាស់មកហើយ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩នេះ។ឯកឧត្ដម រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបន្ដថា តាមការសង្កេតឃើញកន្លងមក ប្រជាពលរដ្ឋភាគច្រើន​បានងាកមកមើលព័ត៌មានរបស់ស្ថាប័នរដ្ឋវិញ ដោយផ្អែកលើភាពត្រឹមត្រូវ រហ័ស និងជឿទុកចិត្ត។ជាមួយគ្នានោះដែរ ឯកឧត្ដម បានបន្ថែមថា អ្នកសារព័ត៌មាន ក៏មានតួនាទីសំខាន់ ក្នុងការលុប​បំបាត់នូវ ដំណឹងក្លែងក្លាយទាំងនោះ​ ក្នុងការជួយណែនាំ និងជួយធានានូវទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើរដ្ឋាភិបាល ​តាមរយៈផ្សាយព័ត៌មានពិត។ឯកឧត្ដម ខៀវ កាញារីទ្ធ បញ្ជាក់ផងដែរថា ការអនុវត្តតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួន ជាពិសេស​នៅក្នុងស្ថានភាពតានតឹង ដូចជាការឆ្លងរាលដាលនៃជំងឺកូដ-១៩នេះ វាមានភាព​ចាំបាច់​សម្រាប់​អ្នកសារព័ត៌មាន ដែលជាសារមួយចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយ​គោល​ការណ៍បន្ទន់ៗ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ថ្មីៗទៅកាន់ប្រជាពលរដ្ឋ ​បានទាន់ពេលវេលា ដែលជា​សារ​តម្រូវ​ការចាំបាច់របស់ប្រជាពលរដ្ឋ។ជាមួយគ្នានោះដែរ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានមានប្រសាសន៍ថា កន្លងមកនេះ ទាក់ទង​នឹងការរីករាលដាលនៃដំណឹងក្លែងក្លាយ ក្រសួងព័ត៌មាន បានបង្កើតនូវគណៈកម្មការតាមដាន​ការ​ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​ ដែលគណៈកម្មការនេះ ​អនុវត្តកិច្ចសហប្រតិបត្តិការជាមួយ អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ ​និងនិយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួង​ប្រៃសណីយ៍ ​និងទូរគមនាគមន៍ ​បានធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការទប់ស្កាត់ដំណឹងក្លែងក្លាយ។ឯកឧត្ដម បន្ដថា ជាលទ្ធផលករណីមួយចំនួនត្រូវបានភាគីពាក់ព័ន្ធ ​បានចូលរួមដោះស្រាយ និង​លុបបំបាត់បានទាន់ពេលវេលា។ ក៏ប៉ុន្តែក្នុងករណីមួយចំនួនទៀត ដំណឹងក្លែងក្លាយ ​ត្រូវបានបង្កើត និងចែកចាយ ​ដោយសេរីក្នុងបណ្តាញសង្គម ដែលក្រសួងមិនអាចគ្រប់គ្រងបានទាំងស្រុង ដោយសារតែបណ្តាញសង្គម ដែលដំណឹងក្លែងក្លាយនោះ បានផ្សព្វផ្សាយ មិនស្ថិតនៅ​ក្រោមការ​គ្រប់គ្រង​របស់រដ្ឋាភិបាល។ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយក្រោមមូលនិធិពិសេស ដល់បណ្តប្រទេសតាមបណ្ដោយទន្លេមេគង្គមានដូចជា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ-ឡានឆាង" ។ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈជំនួយនេះ យើងបានសម្រេចនូវគម្រោង​ស្រាវ​ជ្រាវ ក្រោមប្រធានបទ ផលប៉ះពាល់នៃព័ត៌មានមិនពិត ​និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែល​នឹងប្រកាសផ្សព្វផ្សាយនូវសៀវភៅស្តីពី​ ផលប៉ះពាល់នៃព័ត៌មានមិនពិត និង​ដំណោះស្រាយ​របស់រដ្ឋាភិបាល ដែលបានស្រាវជ្រាវកន្លងមកនេះ ៕

គម្រោងបង្កើនសមត្ថភាពស្រាវជ្រាវលុបបំបាត់ជំងឺរបេងត្រូវបានបិទបញ្ចប់ដំណើរការគម្រោង

2021/12/03 04:39:05 pm        664
សៀមរាប ៖ ក្រោយអនុវត្តអស់រយៈពេលជិត ១៥ខែកន្លងមក គម្រោងដំណើរការពង្រឹងសមត្ថភាពលុបបំបាត់ជំងឺរបេង (CURE) ត្រូវបានបិទបញ្ចប់ ជាមួយនឹងការផ្តល់ក្តីសង្ឃឹមសម្រាប់អនាគតថា នឹងបានជួយដល់ការកាត់បន្ថយស្ថានភាពគំរាមកំហែងនៃជំងឺនេះ ចាប់ពីពេលបច្ចុប្បន្ននេះតទៅ។ក្រោមកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃ​ក្រសួង​សុខាភិបាល ជាមួយសមាគមជំងឺរបេង នៃសាធារណរដ្ឋកូរ៉េ គម្រោងរបេង (CURE) ដែលប្រតិបត្តិការយ៉ាងសកម្ម ដោយមន្ទីរសុខាភិបាលខេត្តសៀមរាបនោះ កាលពីម្សិលមិញ គម្រោង​បង្កើនសមត្ថភាពស្រាវជ្រាវ លុបបំបាត់ជំងឺរបេង ​CURE ត្រូវបានបិទបញ្ចប់ហើយ បន្ទាប់​ពី​គម្រោងនេះ ត្រូវបានអនុវត្តអស់រយៈពេលជិត ១៥ខែកន្លងមក ចាប់ពីខែតុលា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២១។ឯកឧត្តម ផាក ស៊ុងជីន អគ្គកុងស៊ុល នៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប បានឱ្យដឹងថា គម្រោង​លុបបំបាត់ជំងឺរបេង (CURE) ដែលបានអនុវត្តក្នុងទឹកដីខេត្តសៀមរាប នឹងបាន​ស្ថិត​បន្ត​ក្នុងក្តីសង្ឃឹមសម្រាប់អនាគត។ ចំណែកឯលោកវេជ្ជបណ្ឌិត ហ្យុង ម៉ាន់ហូ ប្រធាន​សមាគម​ជំងឺ​របេង​ជាតិកូរ៉េ ​បានបញ្ជាក់ថា​ សមាគមនៅតែបន្តគាំទ្រគម្រោងនេះ និងពង្រីកទំនាក់ទំនង​សហប្រតិបត្តិការ​បន្ថែមទៀត​ ជាមួយប្រជាជនកម្ពុជា។លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា ផ្តើម​ដំបូង​នៃគម្រោងនេះ គឺការបណ្តុះបណ្តាលធនធានមនុស្ស ​ដែលជាបុគ្គលិករបស់គម្រោង បុគ្គលិក​របស់​មន្ទីរពេទ្យបង្អែកអង្គរជុំរួមមាន៖ វេជ្ជបណ្ឌិត និងអ្នកឯកទេស X-Ray ។ សកម្មភាពស្រាវជ្រាវ ត្រូវបានធ្វើឡើងតាមបែបសកម្ម ដោយប្រើរថយន្តគ្លីនិក​ចល័ត​ចុះទៅ​មូលដ្ឋាន​តាម​តំបន់គោលដៅ។ លទ្ធផលរបស់គម្រោងដែលសម្រេចបាន​ គឺមាននៅលើទីតាំងចំនួន៩មណ្ឌលសុខភាព របស់​បណ្តា​ស្រុក​ចំនួន៣ គឺនៅស្រុកអង្គរជុំ ស្រុកវ៉ារិន្ទ និងស្រុកពួក។លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ថ្វីត្បិតតែគម្រោងនេះ ត្រូវបានដំណើរ​ការនៅក្នុងវិបត្តិកូវីដ-១៩ ​និងមានការផ្អាកដំណើរការខ្លះៗក៏ពិតមែន ​ក៏ប៉ុន្តែគម្រោងនេះ នៅតែ​បាន​ធ្វើដំណើរ​ដល់គោលដៅយ៉ាងល្អ​ ក្រោមការពង្រឹងសមត្ថភាព ឈានទៅលុបបំបាត់ជំងឺ​របេង​នាពេល​អនាគត។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ​សម្រាប់បច្ចុប្បន្ននេះ​ តួលេខនៃអ្នកជំងឺរបេងក្នុងខេត្តសៀមរាប នៅ​តែស្ថិតក្នុងកម្រិតគំរាមកំហែងនៅឡើយ ដូចនេះ មធ្យោបាយកាត់បន្ថយការឆ្លង និង​បង្កើន​ការ​ព្យាបាល​ប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺពិត​ជា​មានតម្រូវការចូលរួមសហការពីសំណាក់កម្មវិធីរបស់​អង្គកា​រជាដៃគូអភិវឌ្ឍនានា។ ជាមួយនឹងការអនុវត្តគម្រោងនេះ ​សាធារណរដ្ឋកូរ៉េ ​បានជួយឧបត្ថម្ភយ៉ាងពេញទំហឹង ទាំង​ធនធានមនុស្ស និងហិរញ្ញវត្ថុ។ ​ក៏ជាក្តីសង្ឃឹមផងដែរ​ចំពោះភាគីពាក់ព័ន្ធដទៃទៀត ដែល​បាន​គាំទ្រ​ដល់កម្មវិធីស្រាវជ្រាវជំងឺរបេងនៅក្នុងខេត្តសៀមរាបកន្លងមក នឹងបន្តជួយជ្រោមជ្រែង​ដល់​វិស័យ​សុខាភិបាល៕អត្ថបទ៖ ងឹន គឹមឡេង

ថៃនឹងបើកទទួលពលរដ្ឋខ្មែរទៅធ្វើការក្នុងពេលឆាប់ៗនេះ តែត្រូវចាក់វ៉ាក់សាំងពីរដូសសិន

2021/12/03 03:52:00 pm        337
បាត់ដំបង៖ ស្របពេលដែលប្រទេសថៃកំពុងខ្វះខាតកម្លាំងពលកម្មផ្នែកប្រមូលផលកសិកម្ម អាជ្ញាធរខេត្ដចាន់បុរី នៃប្រទេសថៃ ត្រៀមនឹងបើកច្រកទ្វារព្រំដែន​ទទួលពលករខ្មែរក្នុងពេលឆាប់ៗនេះ ហើយពលរដ្ឋខ្មែរ ដែល អាចឆ្លងដែនចូលទៅធ្វើការនៅខេត្តចាន់បុរីបាន ត្រូវមានឯកសារបញ្ជាក់ពីការធ្វើតេស្ដអវិជ្ជមានជំងឺកូវីដ-១៩ កាតចាក់វ៉ាក់យ៉ាងតិច ២ដង និងត្រូវធ្វើចត្តាឡីស័កក្នុងទឹកដីថៃ​ រយៈពេល៧ថ្ងៃ។ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដម សុខ លូ អភិបាលខេត្ដបាត់ដំបង និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ដប៉ៃលិន នៅច្រកទ្វារអន្តរជាតិបានឡែម ខេត្តចាន់បុរី នៅរសៀលថ្ងៃទី២ ខែធ្នូ នេះ លោក សុថេ ថងយ៉ាំ អភិបាលខេត្ដចាន់បុរី បានថ្លែងថា អាជ្ញាធរខេត្តចាន់បុរី​ នឹង​បើកទ្វារព្រំដែនទទួល​ពលករខ្មែរសាកល្បងជាជំហានដំបូង​ នៅសប្ដាហ៍ក្រោយនេះ ​ខណៈភាគីថៃ ត្រូវការពលករខ្មែរប្រមាណ ២ម៉ឺននាក់ ហើយសម្រាប់តែខេត្តចាន់បុរីតែប៉ុណ្ណោះ។អាជ្ញាធរថៃ បន្ថែមថា ពលករខ្មែរពីខេត្តបាត់ដំបង និងប៉ៃលិន គឺអនុញ្ញាតឱ្យចូលតាមច្រកទ្វារព្រំ ដែនអន្តរជាតិដូង-ឡែមតែមួយគត់ មិនអាចចូលតាមច្រកព្រំដែនផ្សេងៗទៀតបានឡើយ។ភាគីថៃ បានបញ្ជាក់ថា ពលករកម្ពុជា ដែលអាចឆ្លងដែនទៅបម្រើការងារនៅប្រទេសថៃ ​ត្រូវគោរព តាមលក្ខខណ្ឌ ដូចជា ពលករត្រូវមានថៅកែជាជនជាតិថៃធានា និងកំណត់កាលបរិច្ឆេទធ្វើដំណើរ​ឱ្យបានជាក់លាក់។ ពលករត្រូវភ្ជាប់លិខិតធ្វើដំណើរឆ្លងដែនដែលចេញដោយប្រទេសកម្ពុជា ឬលិខិតផ្សេងៗ ដែល​ចេញ​ដោយក្រសួងការងារ ​និងតម្រូវឱ្យពលករភ្ជាប់មកជាមួយនូវឯកសារភស្ដុតាង បញ្ជាក់ថា ធ្វើតេស្ដ អវិជ្ជមានជំងឺកូវីដ១៩ (RT-PCR/RTK) ​មិនឱ្យលើស៧២ម៉ោងនោះទេ ​និង​ត្រូវ​មាន​ប័ណ្ណចាក់វ៉ាក់សាំង បាន២លើក ដែលយ៉ាងហោចណាស់ ត្រូវបានចាក់វ៉ាក់សាំងលើសពី១៤ថ្ងៃឡើង ។អាជ្ញាធរថៃ បានបន្តថា ពលករកម្ពុជា តម្រូវឱ្យធ្វើចត្តាឡីស័កយ៉ាងតិចបំផុត៧ថ្ងៃ​ និងត្រូវតេស្ដរក ជំងឺកូវីដ១៩ពីរលើក ក្នុងពេលកំពុងធ្វើចត្តាឡីស័ក ​ដោយលើកទី១ ត្រូវតេស្ដនៅថ្ងៃដំបូង នៃការធ្វើចត្តាឡីស័ក និងតេស្ដលើកទី២ នៅថ្ងៃទី៦ ឬទី៧ នៃការធ្វើចត្តាឡីស័ក បើសិនជាអវិជ្ជមាន ពលករកម្ពុជា នឹងត្រូវបានអនុញ្ញាតឱ្យបម្រើការងារនៅក្នុងប្រទេសថៃបានរយៈពេល៣០ថ្ងៃប៉ុណ្ណោះ ក្នុងការបោះត្រាម្ដង។ បន្ទាប់មកពលករកម្ពុជា ត្រូវធ្វើដំណើរដោយយានជំនិះ ដែលត្រៀមទុកជាមុនដោយអ្នកជួល ឬម្ចាស់ អាជីវកម្ម ដោយមានមន្រ្តីត្រួតពិនិត្យ និងសម្របសម្រួលការធ្វើដំណើរ ទៅកាន់កន្លែងធ្វើចត្តាឡីស័ក ដោយមិនអនុញ្ញាតឱ្យឈប់សម្រាកកន្លែងណាមួយក្នុងពេលធ្វើដំណើរនោះទេ៕អត្ថបទ៖ នឿត សុភក្ត្រ

ការរៀនរស់នៅនឹងជំងឺកូវីដ-១៩ នឹងជំរុញកម្ពុជាស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ

2021/12/03 01:45:05 pm        421
ភ្នំពេញ៖ កម្ពុជាបានគ្រប់គ្រង រក្សាសុវត្ថិភាពនៃជម្ងឺរាតត្បាត ដោយបានកាត់បន្ថយករណីឆ្លងជម្ងឺធ្ងន់ធ្ងរ និងកាត់បន្ថយអត្រានៃការស្លាប់ ដែលកម្ពុជារំពឹងថា នឹងទទួលបានការរស់នៅស៊ាំទៅក្នុងសហគមន៍នៅទូទាំងប្រទេស ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ។ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសម័យប្រជុំលើកទី១៩ នៃមហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍​ឧស្សាហ​កម្ម (UNIDO) តាមប្រព័ន្ធអន ឡាញ ពីទីក្រុង Vienna ប្រទេសអូទ្រីសនេះថា ក្រោមការដឹកនាំប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីលើការទប់ស្កាត់ និង​ជំរុញ​ចាក់វ៉ាក់សំាងបង្ការជម្ងឺកូវីដ១៩នេះ ក្នុងនោះវិធានការជា យុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាល បាន​គ្រប់​គ្រង​នៃ​ការ​រីករាល​ដាល​ជំងឺ​កូវីដ១៩ បាន​យ៉ាងល្អប្រសើរ ព្រមទាំង​បាន​កាត់​បន្ថយ​ករណី​ឆ្លង​ជំងឺ​ធ្ងន់ធ្ងរ និងការស្លាប់។ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងខាងលើ កម្ពុជាសម្រេចបាននៃការចាក់វ៉ាក់សាំង​កម្រិតខ្ពស់គួរឱ្យ កត់​សម្គាល់ ក្នុងរង្វង់ប្រមាណ (៨៨.២៩% នៃចំនួន​ប្រជាជនសរុប ​គិតត្រឹមម្សិលមិញនេះ)។ ឯកឧត្តម​ទេសរដ្ឋមន្រ្តី ​បាន​ជម្រាប​ដល់​អង្គ​វេទិកា​ថា ​ការឆ្លងជំងឺធ្ងន់ធ្ងរ​ និងការស្លាប់ ដោយសារ​ការ​រីករាល​ដាលជំងឺកូវីដ-១៩ កម្ពុជា​បាន​ធ្លាក់ចុះជា​លំដាប់​ជាពិសេសក្នុងរយៈ ​ពេលមួយខែកន្លងមក បើ​ផ្អែកលើមូលដ្ឋាននេះ ​កម្ពុជា​រំពឹង​ថា​ នឹង​ទទួល​បានការរស់ភាពស៊ាំក្នុង​សហគមន៍​នៅទូទាំង​ប្រទេស​ក្នុងពេលឆាប់ៗ ​ដែល​ជា​កម្លាំង​ចលករឆ្ពោះទៅ​រក​ការ​រស់​នៅ​តាមគន្លងប្រក្រតីថ្មី ​នៃសកម្មភាពសេដ្ឋ កិច្ច-សង្គម។ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​ បានបើកប្រទេសឡើងវិញ រាជរដ្ឋាភិបាលបាន​សម្រេច​លុបចោល​រាល់​លក្ខខណ្ឌ​ ធ្វើ​ចត្តា​ឡី​ស័ក ​សម្រាប់​អ្នក​ដំណើរ​និង​ភ្ញៀវទេសចរណ៍ ដែលបានចាក់វ៉ាក់សាំង​ហើយ​ទាំងស្រុង​ ទាំងជនជាតិខ្មែរ ​និង​ជន​បរទេស​ ព្រម​ទាំងប្រកាសឲ្យបើកដំណើរការសកម្មភាព អាជីវកម្ម​ពេញលេញលើគ្រប់វិស័យផងដែរ ។ទាក់ទង​នឹងទិដ្ឋភាពសេដ្ឋកិច្ច ​និងសង្គម, ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បញ្ជាក់ថា រាជ​រដ្ឋាភិបាល​ក្រោមការ ដឹក​នាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ គឺបានដាក់ចេញ​នូវ​វិធាន​ការ​អន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់​ និង​បាន​បញ្ចេញសាច់ប្រាក់ដល់ជុំទី៩ សំដៅ​រក្សា​ស្ថិរភាព​អាជីវកម្ម​ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេស កម្មករ-និយោជិត គ្រួសារក្រីក្រ និង​អ្នក​ដែលងាយរងគ្រោះ ដោយ​សារផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ។ក្នុងនោះ "ផែនការស្តារ​សេដ្ឋ​កិច្ច​ក្រោយ​កូវីដ-១៩ ឆ្នាំ២០២១-២០២៣" ក៏ត្រូវ​បានដាក់ឱ្យដំណើរការជាមួយនឹងគោលដៅ នៃ "ការស្តារ​កំណើន​សេដ្ឋ​កិច្ច​ឱ្យ​ត្រលប់​ទៅភាពដើមវិញ ប្រកបដោយនិរន្តរភាព, ភាពធន់ និងកំណើន សក្តានុពលប្រកបដោយបរិយាប័ន្ន" រួម​ជាមួយ​អាទិភាព​មួយចំនួនទៀត ទាំងការអភិវឌ្ឍន៍ និង​ការអនុវត្ត​ផែនការយុទ្ធសាស្ត្រ ​ស្តារសេដ្ឋកិច្ចឡើងវិញក្នុងតំបន់, ផែន​ការ និងយុទ្ធសាស្ត្រស្តារ​សេដ្ឋកិច្ច ​សង្គមឌីជីថលនីយកម្ម, ការអភិវឌ្ឍន៍ ​សហគ្រាសធុនតូច ​និងមធ្យម ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស និង​ផលប៉ះពាល់​ដែលកើតចេញពីបម្រែបម្រួលអាកាសធាតុជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់​ធ្វើឱ្យជនមានពិការភាព​និង​គ្រួសារ​មាន​គុណភាព​ជីវិត

2021/12/03 01:28:44 pm        458
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ ធ្វើយ៉ាងណា ឱ្យជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នា ក្នុងសង្គម ដែលមានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ។ក្នុងឱកាសទិវាជនមានពិការភាព កម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៣៩ ថ្ងៃទី០៣ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុម ប្រឹក្សាសកម្មភាពជនពិការ បានបង្ហាញពីការយកចិត្តទុកដាក់លើជនមានពិការភាព ជា​ពិសេស​អនុញ្ញាតឱ្យបានចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ។ក្នុងសារលិខិតចុះថ្ងៃទី៣ ខែធ្នូនេះ សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ន ជនមានពិការភាព ត្រូវ បានយកចិត្តទុកដាក់ពីគ្រប់​មជ្ឈដ្ឋាន។ ក្នុងឆ្នាំ២០២០ ជនមានពិការភាព បានចូលបម្រើការងារ ក្នុងក្រសួង ស្ថាប័នរដ្ឋ ចំនួន៣៧ មានជនមានពិការភាពចំនួនជាង៣ពាន់នាក់ បើគិតជាភាគរយ គឺ២ភាគរយ កើនលើសឆ្នាំមុន។ ដោយឡែកវិស័យឯកជន ដូចជាធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ ដែលបានប្រកាសចុះប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច មានចំនួនជាង២០០ទីតាំង មានជនមាន ពិការភាពចូលបម្រើការងារ ចំនួនជាង៥០០០នាក់ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន ទូទាំងប្រទេស មានចំនួនជនមានពិការភាព ជាង៨៧០០នាក់ កំពុងបម្រើការងារ។សម្ដេចតេជោ បានបញ្ជាក់ទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាល មានបេសកកម្មរួមមួយ គឺជំរុញការ ចូលរួមពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល អង្គការជនមានពិការភាព អង្គការមិនមែនរដ្ឋាភិបាល រួមទាំងជនមានពិការភាព ដើម្បីធ្វើបរិយាបន្នពិការភាព​ទៅ​ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាពរបស់ខ្លួន ឈានទៅសម្រេចបាននូវគុណភាពជីវិត​របស់ជនមាន​ពិការភាព​ដោយ​ចីរភាព។រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ស្តីពីពិការភាព ២០១៩-២០២៣ ដោយ​បាន​គិតយ៉ាងល្អិតល្អន់អំពីការដោះស្រាយជូនជនមានពិការភាព ដើម្បីបង្កើនការងារ និង​សន្តិសុខសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាព​ក្រីក្រ​តាមរយៈការ​លើក​កម្ពស់​កំណើន​ការងារ​សមស្រប និងការពង្រឹងពង្រីកអាជីព និងមុខរបរ ដើម្បីបង្កើនជីវភាពរស់នៅបាន​សមរម្យ​ជូនជន​មាន​ពិការភាព។ ទន្ទឹមនឹងនេះ ការផ្ដល់លទ្ធភាពទទួលបានការអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស​ជំនាញ និង​វិជ្ជាជីវៈ ការលើកកម្ពស់ការអប់រំ ដល់ជនមានពិការភាពប្រកបដោយគុណភាព បរិយាបន្ន សមភាព សមធម៌ និងពេញមួយជីវិត គឺជាការធ្វើវិនិយោគទុនមួយដ៏មានសារៈប្រយោជន៍។ ក្រៅពីនេះ​ការរៀបចំបង្កលក្ខណៈងាយស្រួល​ជូនជនមានពិការភាព តាមរយៈការកែលម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​ និងឧបករណ៍ផ្សេងៗ​ការកែលម្អ មធ្យោបាយដឹកជញ្ជូន សាធារណៈ កែ​លម្អ​មធ្យោបាយ​ទំនាក់ទំនង ចំណេះដឹង​ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​ គឺជាកាតព្វកិច្ច ​របស់អាជ្ញាធរមូលដ្ឋាន ដែលត្រូវរួមគ្នាអនុវត្តឱ្យខាងតែបាន៕ អត្ថបទ៖ មុត សុទ្ធ រូបភាព ៖ ឯកសារ

ពលរដ្ឋ​សរសើរ​សមត្ថភាព​និង​ចំណេះដឹង​ឯកឧត្តម ហ៊ុន ម៉ាណែតថា​ ស័ក្ដិសម​ជា​បេក្ខជន​នាយករដ្ឋ​មន្ត្រី

2021/12/03 12:35:40 pm        402
ភ្នំពេញ៖ ប្រជាពលរដ្ឋបានកោតសរសើរចំពោះសមត្ថភាព និងចំណេះដឹងរបស់ឯកឧត្តម ហ៊ុន ម៉ាណែតថា ស័ក្ដិសមជាបេក្ខជននាយករដ្ឋមន្រ្តី នាពេលអនាគត។ក្រោយការប្រកាសជាសាធារណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងជាបេក្ខជននាយករដ្ឋមន្រ្តី ប្រជាពលរដ្ឋទូទៅបានបង្ហាញ​ការ​គាំទ្រ​ចំពោះការប្រកាស​របស់សម្តេច​តេជោ​ និង​បាន​កោត​សរសើរ​ចំពោះ ​ឯកឧត្តម ហ៊ុន ម៉ាណែត ថា ជា​ធនធាន​ដ៏ឆ្នើម​មួយ​រូបរបស់​កម្ពុជា ​ពោរពេញ​ដោយសមត្ថភាព ​និងទេព​កោសល្យខ្ពស់ ព្រមទាំង​មានគុណធម៌ ​សីលធម៌ដ៏ល្អ ​ ព្រមទាំងទទួល​បាន​ការស្រឡាញ់​ពី​សំណាក់ប្រជាជនទូទៅ។ការប្រកាសរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ​បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញ សម្ពោធផ្លូវ ​និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ​កាលពីថ្ងៃទី២ខែធ្នូ ​នៅខេត្តព្រះសីហនុ។ បើទោះបីមានគាំទ្រពីសម្តេចតេជោ ​ក្នុងការគាំទ្របេក្ខជនឯកឧត្តម ​ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្រ្តី នាពេល​អនាគត​ក៏ពិតមែន​ ប៉ុន្តែសម្តេចតេជោ បញ្ជាក់ថា តំណែង​នា​យករដ្ឋ​មន្រ្តីនេះ ដាច់ខាត​គឺ​ត្រូវឆ្លង​កាត់​នៃដំណើរការបោះឆ្នោតពីប្រជាពលរដ្ឋ៕អត្ថបទ៖ សេក ឧត្តម

ការសាងសង់ស្ពានអាកាសចោមចៅ សម្រេចបាន៩០ភាគរយ

2021/12/03 12:19:25 pm        661
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ការដ្ឋានសាងសង់ស្ពានអាកាសចោមចៅ សម្រេចបានលទ្ធផល ៩០ភាគរយហើយ និងគ្រោងបញ្ចប់ការសាងសង់នាខែមីនា ឆ្នាំ២០២២ខាងមុខ។ស្ពានអាកាសចោមចៅ បានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ពិសេស​គឺផ្លូវក្រោមដីចំនួន៣ខ្សែ ដើម្បីសម្រួល​ការ​កកស្ទះចរាចរណ៍ ខណៈការសេសសល់​ចំនួន ១០ភាគរយនោះគឺស្ពានអាកាសខ្នែង ពីមហាវិថីសហព័ន្ធរុស្សី ឆ្ពោះទៅផ្លូវជាតិលេខ៣។ប្រជាពលរដ្ឋ​ បាន​សម្ដែង​ក្តី​រីករាយ​ចំពោះ​សមិទ្ធផល​ថ្មីនេះ​ក្នុង​ក្របខណ្ឌ​រាជធានីភ្នំពេញ​ ដែល​ជួយសម្រាលការកកស្ទះចរាចរណ៍ ពេលវេលា និងការចំណាយប្រចាំថ្ងៃជាដើម។ស្ពានអាកាស និងផ្លូវក្រោមដីក្នុង​គម្រោង​ស្ពានអាកាសចោមចៅទាំង៣ខ្សែ​ដែល​បាន​បើកឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ននេះ រួមមាន៖ ខ្សែទី១ ផ្លូវក្រោមដីភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មក​មហា​វិថីសហព័ន្ធរុស្សី ដើម្បី​សម្រួល​លំហូរ​ចរាចរណ៍​មកពីផ្លូវជាតិលេខ៤ ​មានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ ​ជា​ផ្លូវ​ឯកទិសមានពីរគន្លងរថយន្ត និងមួយ​គន្លងទោចក្រយានយន្ត។ដោយឡែកផ្លូវក្រោមដី ២ខ្សែទៀត គឺខ្សែទី១ ​ផ្លូវក្រោមដីភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅ​មហា​វិថី​ចោមចៅ​ ជាផ្លូវឯកទិស ​មានប្រវែង៤៥៨ម៉ែត្រ ​ទទឹង៨.៥ម៉ែត្រ​ និងខ្សែទីពីរ- ជាផ្លូវឯក​ទិសភ្ជាប់​ចរាចរណ៍ពីផ្លូវជាតិលេខ៤ ​បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ មានប្រវែង១១៦ម៉ែត្រ និងទទឹង៥.៥ម៉ែត្រ។គួរបញ្ជាក់ថា ​ស្ពានអាកាស​ និងផ្លូវក្រោមដីចោមចៅនេះ ​ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈរដ្ឋបាល​រាជធានីភ្នំពេញ ដែល​សាងសង់​ដោយ​ក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា​ (OCIC) ហើយប្រើប្រាស់​ការសាងសង់រយៈពេល៣០ខែ និងចំណាយថវិកា​សាងសង់​ប្រមាណ ២២លានដុល្លា៕អត្ថបទ៖ សេក ឧត្តម

ឡាវ៖ ជំនួយវ៉ាក់សាំងកម្ពុជា នឹងអាចសម្រេចការចាក់ជូនពលរដ្ឋ ៥០ភាគរយនៅចុងឆ្នាំនេះ

2021/12/03 12:02:11 pm        286
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវ បានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ ចំនួន៥០ម៉ឺនដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ដល់រដ្ឋាភិបាល និងប្រជាជនឡាវ នឹងអាចជួយឲ្យឡាវ សម្រេចការចាក់វ៉ាក់ សាំងប្រមាណ ៥០ភាគរយដល់ពលរដ្ឋ នៅចុងឆ្នាំ២០២១នេះ ។ក្នុងឱកាសអញ្ជើញទទួលជំនួយវ៉ាក់សាំង ៥០ម៉ឺនដូស និងរយន្តដឹកវ៉ាក់សាំង ៣គ្រឿងពីកម្ពុជា នៅ ថ្ងៃទី៣ ខែធ្នូនេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៊ុនហ្វែង ភូមិម៉ាលៃស៊ីត រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឡាវ បានលើកឡើងថា ការផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដល់រដ្ឋាភិបាល និងប្រជាជនឡាវនេះ គឺជា​ការយកចិត្តទុកដាក់ និងព្រួយបារម្ភរបស់កម្ពុជា ខណៈឡាវ កំពុងជួយបញ្ហារងគ្រោះ​ធ្ងន់ធ្ងរ​ពី​បញ្ហា​កូវីដ-១៩ ហើយក៏បានបង្ហាញពីទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ក្នុងនាម​ប្រទេសភូមិផងរបងជាប់គ្នា។ឯកឧត្តម បានបង្ហាញនូវការជឿជាក់ថា ជំនួយនេះ នឹងអាចជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺ កូវីដ-១៩ ដែល​ប្រទេសឡាវកំពុងប្រឈម ​ហើយអាចឈានដល់ការចាក់វ៉ាក់សាំងដល់ពលរដ្ឋ​ប្រមាណ ៥០ភាគរយ នៅចុងឆ្នាំនេះ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំ ណាង​រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការផ្ដល់ជំនួយនេះ ​គឺជាការចូលរួមរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ ហើយបានបង្ហាញពីការយកចិត្តទុកដាក់ និងជួយគ្នាទៅវិញទៅមក​ក្នុងនាមប្រទេសភូមិផង​របង​ជាប់គ្នា។ឯកឧត្តម បានបន្ថែមថា តាមរយៈជំនួយនេះ នឹងធ្វើឲ្យទំនាក់ទំនងល្អជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កាន់តែរីកចម្រើនរឹងមាំ នាំមកនូវ​សុខដុម និងវឌ្ឍនភាព​សេដ្ឋកិច្ចសង្គមជានិរន្ត ដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ និងរួមចំណែកផងដែរ ក្នុងការអភិវឌ្ឍនៅក្នុងតំបន់។នេះជាលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយដល់ប្រទេសឡាវ ក្នុងការងារ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩ ដែលលើកទី១. មានដូចជា ម៉ាស់ អាល់កុល សម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត។ លើកទី២. វ៉ាក់សាំងកូវីដ-១៩ ចំនួន២០ម៉ឺនដូស និង​លើកទី៣នេះ វ៉ាក់សាំងចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿង ខណៈក្នុង​ដំណើរ​ទស្សនកិច្ច​របស់ឯកឧត្តមបណ្ឌិត ​ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា កាលពីពេលថ្មីៗនេះ ឡាវ ទទួល​បានជំនួយថវិកាពីសម្ដេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃកម្ពុជា ចំនួន ១៣លានដុល្លារផងដែរ៕អត្ថបទ៖ បាន សុខរិទ្ធ

ក្រសួងការពារជាតិកម្ពុជា នឹង​ដំឡើង​តួនាទី​ឋានន្តរសក្ដិ​ដល់​ស្រ្តី​ឲ្យ​កាន់​តែ​ច្រើន​ស្រប​តាម​ជំនាញ​របស់​ខ្លួន

2021/12/03 11:50:26 am        500
ភ្នំពេញ៖ លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងការពារជាតិ ថ្លែងថា ក្រសួងការពារជាតិ នឹងផ្តល់ឱកាសការងារដល់យោធិននារី ដំឡើងតួនាទីឋានន្តរសក្ដិដល់ស្រ្តីឲ្យបានកាន់តែច្រើនបន្ថែមទៀត ស្របទៅតាមចំណេះជំនាញ និងបទពិសោធន៍របស់ខ្លួន ។ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្ត​បញ្ជ្រាប​យេនឌ័រ​ក្រសួងការពារជាតិ ឆ្នាំ២០២២-២០២៦ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ នៅសកល​វិទ្យាល័យ​ការពារ​ជាតិ លោកជំទាវ​ បានលើកឡើងថា ក្រសួងការពារជាតិបានរៀបចំផែន​ការយុទ្ធសាស្រ្តបញ្រ្ជាប​យេនឌ័រ​ក្នុងកងយោធពលខេមិន្ទឆ្នាំ២០១៦-២០២០។ផែនការយុទ្ធសាស្រ្តនេះ រៀបចំឡើងដើម្បីជំរុញ និងធានាអោយមានសមភាពយេនឌ័រ ធ្វើអោយមាន​ការកែប្រែលើវិសមភាពយេនឌ័ររវាងនារី ធ្វើអោយមានការកែប្រែរវាងនារី និងបុរស​ក្នុង​ការ​អនុវត្តន៍កាងារ ​ការ​ទទួល​បាន​ឋានន្តរសក្ដិ​តួនាទី​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្តដែលការផ្តល់​លទ្ធភាព​ដល់​ការ​លើក​កម្ពស់​ស្ថានភាព និង​សមត្ថភាព​របស់យោធិននារីក្នុង​ការបំពេញការងារស្នូល​នៅ​ក្នុង​អង្គភាព​ដើម្បីឆ្លើយតបនិងសមភាព​ និង​សមធម៌​យេនឌ័រ និងដើម្បីបង្កើនអោយ​មានការចូលរួម​កាន់​តែប្រសើរថែមទៀត រវាងនារី និងងបុរសក្នុងកងយោធពលខេមរភូមន្ទិ។ លោកជំទាវ បានបន្តទៀតថា បច្ចុប្បន្នក្រុមការងារយេនឌ័រក្រសួងការពារជាតិ ដោយមានការ​គិតគូរ​និង​គាំទ្រពីសំណាក់​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ស្ថានភាព​យោធិននារី​មានភាពល្អប្រសើរ​ ដូចជា​ការផ្តល់​ឱកាសការងារដល់យោធិននារី​ដំឡើង​តួនាទី ឋានន្តរសក្ដិ ស្រប​តាម​បទពិសោធន៍ការងារជាដើមនោះ។ជាមួយគ្នានោះដែរ ​លោកជំទាវរដ្ឋលេខាធិការ ​ក៏បានលើកឡើងផងដែរថា អង្គសិក្ខាសាលាបាន​ដំណើរការ​ដោយក្រុមការងារ​បច្ចេកទេស​រៀបចំផែន​ការ​យុទ្ធសាស្រ្ត​បញ្រ្ជាបយេនឌ័រ ធ្វើបទ​បង្ហាញ​លើ​ផ្នែកនីមួយៗ​នៃផែនការយុទ្ធសាស្ត្រ ដើម្បីចែករំលែកជូនអង្គសិក្ខាសាលា និងមានការចូលរួម​ជា​យោបល់ ការពិភាក្សា និងការចែករលែកបទពិសោធន៍គ្នាទៅវិញទៅ​មករវាងសិក្ខាកាម​ចូលរួម​ផងដែរ៕ អត្ថបទ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក-DFC អនុម័តទឹកប្រាក់ ១០០លានដុល្លារ គាំទ្រ​ដល់​កា​​រពង្រីក​ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិតេជោ
06/04/2026 04:06 PM
ក្រសួងមុខងារសាធារណៈ៖ឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញយន្តការកែទម្រង់រដ្ឋបាលសាធារណៈ ឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាព
06/04/2026 04:06 PM
កម្ពុជាអរបអរសាទរចំពោះចិនដែលបានដឹកនាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទទួលជោគជ័យ
06/04/2026 04:06 PM
សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់
06/04/2026 04:06 PM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល អំពាវនាវឱ្យមានជំហរប្រកាន់តឹងប្រឆាំងក្រុមជ្វីហ្វនិយមជ្រុល ជុំវិញការតវ៉ាចូលបម្រើយោធាអ៊ីស្រាអែល
06/04/2026 04:06 PM
ប្រទេសមួយចំនួន ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
06/04/2026 04:06 PM
ផ្សារបន្លែបោះដុំធំមួយនៅរាជធានីភ្នំពេញ អាចផ្គង់ផ្គង់បន្លែជាង ២៥០ តោនក្នុងមួយថ្ងៃ
06/04/2026 04:06 PM
WHO៖ កុងហ្គោ និងអ៊ូហ្គង់ដា រាយការណ៍ពីការស្លាប់ ៦១ករណី ដោយសារការផ្ទុះឡើងនៃជំងឺ Ebola
06/04/2026 04:06 PM
បុគ្គលិកនិងនិស្សិត ធ្វើបាតុកម្មដើរក្បួនទៅកាន់ស្ថានទូតអាមេរិកក្នុងទីក្រុងការ៉ាកាស ដើម្បីទាមទារការបោះឆ្នោត
06/04/2026 04:06 PM
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ បានបិទទ្វារស្តុកទឹកជោគជ័យ ឈានទៅលើកកម្ពស់សមិទ្ធផលថាមពលស្អាត និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំធេងបន្ថែមទៀតរបស់កម្ពុជា
06/04/2026 04:06 PM