ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តកំពង់ចាមសម្រេចយកថ្ងៃទី៦ ខែធ្នូឆ្នាំ២០២១ ជាថ្ងៃក្រុងពាលីសាងសង់វិមានឯករាជ្យ

2021/12/01 02:19:40 pm        1283
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចយកថ្ងៃចន្ទទី៦ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃប្រារព្ធពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីធ្វើការសាងសង់វិមានឯករាជ្យ សម្រាប់ក្របខ័ណ្ឌខេត្តកំពង់ចាម ។ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការសិក្សាគម្រោងសាងសង់វិមានឯករាជ្យ ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវទន្លេអុំ លើសួនសាធារណៈ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានស្នើឱ្យក្រុមហ៊ុនទទួលការ ធ្វើយ៉ាងណាសាងសង់ឱ្យត្រូវទៅ​តាម​បទដ្ឋាន​បច្ចេកទេស​ ដើម្បីឱ្យសំណង់ជាប្រវត្តិសាស្ត្រមួយនេះ រួចរាលជាស្ថាពរមុនថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំក្រោយ ។កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត​,ឯកឧត្តមអភិបាលរងខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត,ដៃគូរអភិវឌ្ឍ រួមនឹងមន្ត្រីពាក់ព័ន្ធ ៕

ពលរដ្ឋខេត្តបាត់ដំបងនឹងទទួលបានវ៉ាក់សាំងដូសទី៣ ចាប់ពីថ្ងៃស្អែកទៅ

2021/12/01 01:47:11 pm        269
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញឬដូសទី៣ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលបានចាក់ដូសទី២រួច ឬគ្រប់ដូស នៅក្នុងក្របខណ្ឌទូទាំងខេត្ត ចាប់ពីថ្ងៃស្អែកទៅ។ដំណើរការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋប្រមាណជាង៥០ម៉ឺននាក់ គឺនឹងធ្វើឡើងចាប់ ពីថ្ងៃទី០២ខែធ្នូនេះ នៅក្នុងក្រុងបាត់ដំបង និងចាប់ពីថ្ងៃទី០៦ ខែធ្នូនេះ នៅតាមបណ្តាស្រុកទាំងអស់ ខណៈទីតាំងចាក់ត្រូវបានរដ្ឋបាលខេត្តកំណត់រួចរាល់អស់ហើយ។ដើម្បីសម្រួលដល់ក្រុមការងារ និងប្រជាពលរដ្ឋក្នុងការមកទទួលវ៉ាក់សាំង មន្ទីរសុខាភិបាល បាន​ណែនាំ​ដល់ប្រធានស្រុកប្រតិបត្តិទាំង៥ ត្រូវចលនាប្រជាពលរដ្ឋឱ្យមកទទួលវ៉ាក់សាំង ដូចគ្នា​នឹង​ធ្វើយុទ្ធនាការកន្លងមក ដើម្បីធានាការចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា និង​បាន​ទាន់​ពេល ជាពិសេសត្រូវផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋណា ដែលមិនទាន់​បាន​ទទួល​វ៉ាក់សាំង​សោះ។ក្នុងពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការនៅតាមបណ្ដាក្រុង ស្រុកនានា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាបន្តបន្ទាប់បានជំរុញដល់រដ្ឋបាលក្រុង ស្រុក ​និងរដ្ឋបាលឃុំ-សង្កាត់ទាំង អស់ ​ត្រូវ​ត្រួតពិនិត្យ​និង​ជំរុញឲ្យ​មានការចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ដូស ​និងគ្រប់ៗគ្នា ហើយត្រៀម​លក្ខណៈក្នុងការចាក់​ជូន​នូវដូសជំរុញ ​ដែលជាដូសទី៣ នាពេលខាងមុខនេះ ព្រោះវ៉ាក់សាំង ​មិន​បង្កផល​ប៉ះពាល់អ្វីឡើយ ​ផ្ទុយមកវិញ វ៉ាក់សាំងនឹងជួយ​សង្រ្គោះជីវិត​មនុស្ស​ពី​ជំងឺកូវីដ-១៩ ​បើទោះបី ជាឆ្លង​ក៏មិនអាចធ្វើឱ្យស្ថានភាពជំងឺនោះធ្ងន់ធ្ងរឡើយ ៕អត្ថបទ៖ នឿត សុភក្ត្រ

ខេត្តកំពតប្រមូលផលស្រូវរដូវវស្សាបានជាង៣សែនតោន គឺស្មើនឹង៧៦ភាគរយ

2021/12/01 01:25:06 pm        331
កំពត៖ ឋិតក្នុងបរិបទជំងឺកូវីដ-១៩ ប្រជាកសិករក្នុងខេត្តកំពតបានខិតខំបង្កបង្កើនផលស្រូវ និងដំណាំដាំដុះផ្សេងៗទៀតបែបធម្មតា ហើយគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រជាកសិករប្រមូលផលស្រូវវស្សា បានជាង៣សែនតោន ស្មើនឹង៧៦ភាគរយ។ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោក ចាន់ រិទ្ធិ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខេត្តកំពត ប្រមូល​ផលស្រូវរដូវវស្សា​បាន​ចំនួន​ជាង​៣២​ម៉ឺនតោនគឺស្មើនឹង៧០ភាគរយ ហើយទិន្នផលជាមធ្យមជាង៣តោនក្នុងមួយហិកតា។លោកបានបន្តថា ឆ្នាំ២០២១ខេត្តកំពត មានផ្ទៃដីបង្កបង្កើនផល ​សរុបចំនួនជាង១៥២ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលបាន ចំនួនជាង១០១ពាន់ហិកតាហើយ ​គឺស្មើនឹង៧៦,០៦ភាគរយ។លោកប្រធានមន្ទីរ បានបញ្ជាក់ដែរថា ទន្ទឹមនឹងការប្រមូលផល ការនាំចេញស្រូវរដូវវស្សា ក៏មាន​ដំណើរ​ការល្អផងដែរ។​ ក្នុងនោះ ការនាំស្រូវចេញតាមច្រកតន់ហន់ ក្នុងស្រុកកំពង់ត្រាច ប្រចាំ​ខែវិច្ឆិកា ឆ្នាំ២០២១ មានស្រូវអ៊ីអ៊ា​ ចំនួន៧១០តោន ស្រូវចម្រុះចំនួនជាង៣ពាន់តោន សរុបរួម​ប្រមាណ​៤៥៥០ តោន។ ​តម្លៃលក់ចេញស្រូវអ៊ីអ៊ា គឺ៨៥០រៀន​ ក្នុងមួយគីឡូក្រាម​ ស្រូវចម្រុះ តម្លៃ១ពាន់៥០រៀល ក្នុងមួយគីឡូក្រាម។លោកប្រធានមន្ទីរកសិកម្ម ​បានបន្ថែមឲ្យដឹងទៀតថា​ ចំពោះល្បឿនការងារបង្កបង្កើនផលស្រូវ រដូវប្រាំង ឆ្នាំ២០២១-២០២២ គិតត្រឹមថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២១ រួមមាន ផែនការសន្ទូង ចំនួនជាង ៨ពាន់ហិកតា ផ្ទៃដីភ្ជួរ​អនុវត្តបាន៤.៨០០ហិកតា ​គឺអនុវត្ត​ដោយ​គ្រឿងយន្ដ ​ផ្ទៃដីស្ទូង​និងព្រោះ អនុវត្តបានចំនួន៤.៨០០ហិកតា ស្មើនឹង៥៨,៣៩ភាគរយ នៃផែនការ៕អត្ថបទ៖ អន សារឹម

UNDP កៀរគរ​ថវិកា ១,៦លានដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​អគ្គិសនីនៅជនបទ

2021/12/01 12:46:50 pm        310
ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ស្នើសុំកញ្ចប់ថវិកាពីជប៉ុន ដោយនឹងអនុម័តក្នុងពេលឆាប់ៗ ក្នុងថវិការរង្វង់ប្រមាណ ១,៦ លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍អគ្គិសនីនៅជនបទ ដើម្បីឲ្យប្រជាពលរដ្ឋនៅជនបទ មានលទ្ធភាពបានប្រើប្រាស់អគ្គិសនី និងការធ្វើអាជីវកម្មផ្សេងៗ។លោកស្រី Alissar Chaker ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​ជាមួយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ លោកស្រី​បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះការអភិវឌ្ឍ​វិស័យ​ថាមពលរបស់​រាជ​រដ្ឋាលភិបាល ដោយ​ទទួលបានជោគជ័យទាំងស្រុ​ង លើ​ការ​ផ្គត់ផ្គង់អគ្គិសនី​គ្របដណ្តប់ គ្រប់ភូមិទូទាំងប្រទេស​ ។ ពិសេសនោះ ​ការតភ្ជាប់ទៅតំបន់ជនបទ ដែលការងារនេះ​បាន​ផ្សារ​ភ្ជាប់​យ៉ាងខ្លាំង​ស្របតាមបេសកម្មរបស់ UNDP ដោយសារគោលដៅរបស់ UNDP គឺការពិនិត្យមើល​ពី​ការ​ខ្វះ​ចន្លោះ​នៅ​តំបន់​ដែលពិបាកតភ្ជាប់អគ្គិសនី​ ធ្វើយ៉ាងណាដើម្បី ឲ្យប្រជាពលរដ្ឋដែល​នៅ​តាមតំបន់ដាច់ស្រយាល ទទួល​បាន​អគ្គិសនីប្រើប្រាស់ ។លោកស្រី បន្តថា តាមរយៈនៃការអភិវឌ្ឍន៍វិស័យអគ្គិសនីនេះ UNDP នឹងបន្តជម្រុញកិច្ច​សហការ​ស្របតាម​ការ​ចុះអនុស្សារណៈ ព្រមទាំងបន្តស្វែងរក និងការកៀរគរ​ជំនួយ​ហិរញ្ញវត្ថុ​ពីដៃ​គូអភិវឌ្ឍន៍ផ្សេងៗ។ ​ជាក់ស្តែងនាថ្មីៗនេះ UNDP ​បានដាក់សំណើរទៅ​ស្ថានទូតជប៉ុន ហើយ​គម្រោងនេះ ​គ្រោងនឹងអនុម័តក្នុងពេលឆាប់ៗ សម្រាប់​អភិវឌ្ឍ​នៃ​ការ​ផ្សារភ្ជាប់អគ្គិសនីនៅជនបទ ដែលមានកញ្ចប់ថវិការប្រមាណ ១,៦ លានដុល្លារអាមេរិក ​សម្រាប់អនុវត្តន៍គម្រោងរយៈ​ពេល​ ១៨ខែ ដែល​គោលការណ៍នេះ​នឹងអភិវឌ្ឍន៍តាមហេដ្ឋរចនាសម្ព័ន្ធ នៃក្របខណ្ឌច្បាប់​ថាមពល​របស់​កម្ពុជា ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋនៅជនបទមានលទ្ធភាពបានប្រើប្រាស់អគ្គិសនី ដើម្បីចូលរួមកាត់​បន្ថយ​ភាព​ក្រីក្រផងដែរ។ក្នុងជំនួបនេះ, ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានស្នើដល់ UNDP បន្ថែម លើ​កា​រ​ពិនិត្យ​លទ្ធ​ភាពសហការ និងអនុវត្តសកម្មភាពការងារថាមពលដោយផ្ទាល់​ជាមួយក្រសួងរ៉ែ និង​ថាមពលសម្រាប់គម្រោង​ថ្មីៗ​បន្ត​ទៀត​ ជាពិសេស សហការរៀបចំគម្រោងសាកល្បង​ផ្គត់ផ្គង់​អគ្គិសនី​ខ្នាតតូច​ដល់សហគមន៍ ​និង​ភូមិពុំទាន់​មាន​ការ​ផ្គត់​ផ្គង់​អគ្គិសនីទៅដល់ ​ដែលបច្ចុប្បន្ន នៅសល់៣៥០ភូមិ ស្មើនឹង ២,៤៧% នៃភូមិសរុបទូទាំងប្រទេស ​ដែលភូមិទាំ​ង​អស់​នោះ គឺជាភូមិលំបាកតភ្ជាប់អគ្គិសនីទៅជូនពួកគាត់ដូចជា ភូមិលេចទឹក ភូមិនៅកណ្តាលព្រៃភ្នំ គ្មានផ្លូវឆ្លងកាត់ជាដើម។សូមបញ្ជាក់ថា៖ ជុំវិញគម្រោងអភិវឌ្ឍន៍វិស័យថាមពលនេះ, កម្មវិធីអភិវឌ្ឍន៍​សហប្រជាជាតិ​ប្រចាំ​កម្ពុជា (UNDP) បាន​គាំទ្រគម្រោង ​អភិវឌ្ឍន៍ថាមពលរបស់កម្ពុជារួមមាន៖ ការផ្តល់ជំនួយ​ហិរញ្ញប្បទាន ​គម្រោងកសាង​សមត្ថ​ភាព, គម្រោង​បច្ចេកទេស​ និងការសិក្សាស្រាវជ្រាវ និងការផ្តល់​ជាសម្ភារៈបរិក្ខាជាដើម ​ដែលសរុបមានចំនួនប្រមាណ ១០ គម្រោងសម្រាប់ឆ្នាំ២០២១ នេះ ៕អត្ថបទ៖ សុន រ៉ាឌី

ប្រមុខការទូតកម្ពុជា និងឥណ្ឌូនេស៊ី ជជែកគ្នាដើម្បីពង្រឹងកិច្ចសហប្រតបត្តិការទ្វេភាគី

2021/12/01 12:27:58 pm        1080
ភ្នំពេញ ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជាឯកឧត្តម​ ប្រាក់ សុខុន នៅថ្ងៃនេះបានទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ជុំវិញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំង​អាទិភាព​នានា ​របស់កម្ពុជាពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ខណៈលោកជំទាវរដ្ឋមន្រ្តី​នឹង​អញ្ជើញទៅកាន់មាតុប្រទេសរបស់ខ្លួនវិញ ក្រោយជំនួបទ្វេភាគីនៅព្រឹកនេះ។តាមរយៈជំនួបទ្វេភាគីរវាងប្រមុខការទូតទាំងពីរនេះ ត្រូវបានរំពឹងថា នឹងមានការជជែកទាក់ទិននឹង បញ្ហាកម្ពុជារង់ចាំចម្លើយពីភាគីឥណ្ឌូនេស៊ី ជុំវិញបណ្ដឹងទាមទារប្រេងឆៅប្រមាណ៣០ម៉ឺនប៉ារ៉ែល មកកាន់ប្រទេសវិញ ក្រោយត្រូវបានអាជ្ញាធរប្រទេសឥណ្ឌូណេស៊ី ចាប់ក្រុមនាវិកនៃនាវា MT Strovolos ពាក់ព័ន្ធនឹងការចោទប្រកាន់ បទល្មើសព្រហ្មទណ្ឌ អំពីការលួចប្រេងឆៅរបស់កម្ពុជា។ដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី រ៉េតណូ មកកាន់កម្ពុជា ជា​ការរួមចំណែក​បន្តពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និង​កិច្ចសហប្រតិបត្តិការដ៏​ជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌូនេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញ​ទៅមករបស់ប្រជាជាតិទាំងពីរ ​និងពិភពលោក។សូមរម្លឹកថា តាមរយៈជំនួបនាអំឡុងខែកក្កដាកន្លងទៅ រវាងមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា​ជាមួយ​ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា កម្ពុជា-ឥណ្ឌូនេស៊ី ក៏សង្ឃឹមថា ប្រទេសឥណ្ឌូនេស៊ី នឹងនៅ​តែអាចបន្តផ្តល់ជំនួយក្នុងការកសាងសមត្ថភាព និងផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​បន្ថែមទៀត ដើម្បីកាត់​បន្ថយ​គម្លាតនៃការអភិវឌ្ឍរវាងឥណ្ឌូនេស៊ី ​និងកម្ពុជា និងបង្កើន​សមត្ថភាព​ធនធានមនុស្ស៕

អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ផ្ដល់អាវរងា ភួយ ក្រមា និងថវិកា​ដល់​មនុស្ស​ចាស់​ក្នុង​រដូវរងានេះ

2021/12/01 12:19:14 pm        332
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌ១៣ទៀតបង្កើតកម្មវិធី ដើម្បីផ្ដល់អំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលមានដូចជា អាវរងា ភួយ ក្រមា និងថវិកា ជូនដល់មនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានលឿន និងទាន់ពេលវេលា ពោលគឺកម្មវិធីនេះ ត្រូវរៀបចំឡើងកុំឲ្យហួសពីថ្ងៃអាទិត្យសប្តាហ៍នេះ ។ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីប្រគល់​អំណោយ​របស់សម្ដេចតេជោ ហ៊ុននសែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជូនសមាជិកសមាជិកាសមាគមមនុស្សចាស់ដែលមានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោ នៅសាលាខណ្ឌដង្កោ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ។ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លង​ទន្លេមេគង្គ​នៅស្ទឹងត្រង់ កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យ​អាជ្ញាធរ​រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ផ្ដល់នូវអាវរងា​ ភួយ​ជូនមនុស្សចាស់ ដោយសារតែ​អាកាសធាតុ​នឹងចុះត្រជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ ។ អនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បាននាំនូវអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតមកចែកជូនបងប្អូន​សមាជិក​សមាជិកា​សមាគមមនុស្សចាស់ នៅក្នុងខណ្ឌដង្កោចំនួន១២០នាក់។ឯកឧត្តម ឃួង ស្រេង ក៏បាន​ស្នើឲ្យអាជ្ញាធរខណ្ឌ១៣ផ្សេងទៀត​ត្រូវបង្កើត​កម្មវិធី​ផ្ដល់​អំណោយ​ជូនមនុស្សចាស់ដែលមានទាំងថវិកា អាវរងា ភួយក្រមា​ កុំឱ្យហួសថ្ងៃអាទិត្យសប្តាហ៍នេះ ដោយ​សារតែអាកាសធាតុបានចាប់ផ្ដើមចុះត្រជាក់ហើយ​ ខណៈដែលបានកសាង​សមាគម​មនុស្ស​ចាស់បានទាំង១០៥សង្កាត់ហើយ។ដូច្នេះអាជ្ញាធរខណ្ឌ សង្កាត់ត្រូវ ចុះពិនិត្យតាមដាន និងសួរសុខទុក្ខមនុស្ស​ចាស់នៅ​ក្នុងមូលដ្ឋាន​របស់ខ្លួន​ដោយសារតែមនុស្សចាស់ ​ជាអ្នកមានគុណរបស់យើង ​ហើយប្រពៃណីដូនតាខ្មែរ​ក៏បាន​បន្សល់ទុក ដោយឲ្យ​យើងត្រូវតែមាន​កតញ្ញូ​ចំពោះ​មនុស្ស​ចាស់ផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

លោក កឹម សុខា អះ​អាង​ថា លោក​បញ្ជាក់​ជំហរ​របស់​លោក​ដោយ​គ្មាន​នរណា​បង្ខិត​បង្ខំ​ឡើយ

2021/12/01 11:58:31 am        643
ភ្នំពេញ៖ លោក កឹម សុខា ​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​ត្រូវ​រំលាយ​ទៅ​ហើយ​នោះ អះ​អាង​នៅ​ថ្ងៃ​នេះ​ថា លោក​បាន​បង្ហាញ​ជំហរ​របស់​លោក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដោយ​គ្មាន​នរណា​បង្ខិត​បង្ខំ ឬ​គំរាម​កំហែង​នោះ​ឡើយ។​លោក កឹម សុខា បាន​សរសេរ​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែ​ធ្នូ​នេះ ដែល​ជា​ប្រតិកម្ម​តប​ទៅ​នឹង​លោក សម រង្ស៊ី ដែល​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក កឹម សុខា ទទួល​រង​ការ​គំរាមកំហែង​ពី​សម្ដេច​តេជោ ហ៊ុន សែន។កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​កន្លង​មក​ថ្មីៗ​នេះ លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​លោក​ថា លោក សម រង្ស៊ី និង​សហការី​របស់​គាត់​នៅ​ឯ​ក្រៅ​ប្រទេស បាន​យក​ឈ្មោះ​ និង​រូបថត​របស់​លោក កឹម សុខា ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​សកម្មភាព​នានា​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​នោះ​ឡើយ។លោក កឹម សុខា ក៏​បាន​អំពាវ​នាវ​ទៅ​លោក សម រង្ស៊ី និង​ក្រុម​អ្នក​គាំ​ទ្រ​លោក ឱ្យ​បញ្ឈប់​ការ​ប្រើ​ឈ្មោះ និង​រូបថត​របស់​លោក ដើម្បី​បំភាន់​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ ខណៈ​ដែល​លោក សម រង្ស៊ី និង​ក្រុម​អ្នក​គាំ​ទ្រ​លោក​ បាន​វិល​ត្រឡប់​ទៅ​គាំ​ទ្រ​គណបក្ស​ភ្លើង​ទៀន​ឡើង​វិញ​នោះ។លោក កឹម សុខា សរសេរ​ថា​៖ «ទង្វើ​របស់​ពួកគេ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា សម រង្ស៊ី និង កឹម សុខា មិន​មែន​ជា​មនុស្ស​តែ​មួយ​ទេ ព្រោះ​សកម្មភាព​ទាំង​អស់​នេះ មិន​មាន​ការ​គាំ​ទ្រ ឬ​ជា​ជំហរ​របស់​ខ្ញុំ​ឡើយ»។ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី បែរ​ជា​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក កឹម សុខា ថា ធ្វើ​ឡើង​ដោយ​មាន​ការ​បង្ខិត​បង្ខំ ឬ​ការ​គំរាម​កំហែង​ពី​សម្ដេច​តេជោ ហ៊ុន​ សែន។ចំណែក​ឯ​កូន​ស្រី​បង្កើត​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា វិញ បាន​បញ្ជាក់​ថា ឪពុក​របស់​នាង​មាន​សិទ្ធិ​បញ្ចេញ​មតិ​យោបល់​ផ្ទាល់​ខ្លួន និង​បញ្ជាក់​ទៅ​លោក សម រង្ស៊ី ផង​ដែរ។កញ្ញា កឹម មនោវិទ្យា បាន​ចាត់​ទុក​សកម្មភាពរបស់លោក សម រង្ស៊ី ថា​ជា​ការ​កេង​ចំណេញ​ខាង​នយោបាយ​ទៅ​លើ​ឪពុក​របស់​នាង ហើយ​ថា សម្ព័ន្ធភាព​ សម រង្ស៊ី-កឹម សុខា បាន​ចប់​ទៅ​ហើយ។នៅ​មុន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​នៅ​ចុង​ឆ្នាំ​២០១៧ លោក កឹម សុខា គឺ​ជា​ប្រធាន​គណបក្ស​ប្រឆាំង​មួយ​នេះ ប៉ុន្តែ លោក សម រង្ស៊ី និង​ក្រុម​អ្នក​គាំ​ទ្រ​លោក បាន​បង្កើន​ចលនា​នៅឯ​ក្រៅ​ប្រទេស ហើយ​បាន​តែង​តាំង​ខ្លួន​ឯង​ជា​ប្រធាន​ស្ដី​ទី​គណបក្ស​នេះ​ថែម​ទៀត​ផងអំឡុង​ពេល​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ឃុំ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ក្បត់​ជាតិ»៕

១០ខែស៊ីម៉ាក់បោសសំអាតដីចម្ការមីនបានជាង៨៣លានម៉ែត្រក្រឡា និងមីនជិត៧ម៉ឺនគ្រាប់

2021/12/01 11:44:45 am        408
ភ្នំពេញ ៖ កងកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រយៈពេល១០ខែ នៅឆ្នាំ២០២១នេះ បានធ្វើការបោសសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តាមតំបន់នានា បានចំនួនជាង ៨៣លានម៉ែត្រក្រឡា និងរកឃើញគ្រាប់មីនបានជិត ៧ម៉ឺនគ្រាប់ ត្រូវបានកម្ទេចចោល ។យោងតាមរបាយការណ៍ ដែលបង្ហាញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលស៊ីម៉ាក់ កាលពីថ្ងៃទី​៣០ ខែវិច្ឆិកាម្សិលមិញ ដើម្បីពិនិត្យវឌ្ឍនភាពការងារ១០ខែ ឆ្នាំ២០២១ និងពង្រាងផែនការ​សមាហរណកម្ម​ឆ្នាំ២០២២ បានឲ្យដឹងថា​ លទ្ធផលការងារគ្រប់មុខព្រួញរបស់​អង្គភាព CMAC ចាប់ពីខែមករា ដល់ខែតុលា បានទទួលលទ្ធផលប្រកបដោយជោគជ័យ ​គួរឲ្យកត់សម្គាល់ បើទោះ​ជាស្ថិតក្នុងបរិបទសកល​ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ ។ខ្លឹមសារនៃកិច្ចប្រជុំ បានបន្ថែមថា លទ្ធផលកិច្ចប្រតិបត្តិការក្នុងរយៈពេល១០ខែនេះ​ បានធ្វើការ រំដោះ​ផ្ទៃ​ដី​រងផល​ប៉ះពាល់ដោយសារគ្រាប់មីន ​និង​សំណល់យុទ្ធភណ្ឌសង្គ្រាម សរុបចំនួនជាង ៨៣លានម៉ែត្រក្រឡា ស្មើនឹង៨៨,១៣ភាគរយ នៃផែនការរយៈពេល១០ខែ ​(មករា-តុលា) ឬស្មើនឹង ៧៣,៤៤ភាគ រយ នៃផែនការប្រចាំឆ្នាំ ។របាយការណ៍ដដែល បានបន្តថា លទ្ធផលដែលទទួលបាន គឺទាបជាងផែនការមួយផ្នែក ដោយ សារការចល័តក្រុមពហុជំនាញ ​ដែលមានស្រាប់​ ពីការបោសសម្អាត ​ទៅធ្វើការស្រាវជ្រាវចម្ការមីន ឬគ្រាប់វិញ ហើយលទ្ធផលស្រាវជ្រាវកំណត់ចម្ការមីន និងគ្រាប់ថ្មី​សម្រេចបាន៥១៤ទីតាំង ស្មើនឹង​ជាង​៨០លាន ម៉ែត្រក្រឡា ​ដោយកិច្ចប្រតិបត្តិការនេះ ​រុករកឃើញ ​និងកម្ទេចចោលគ្រាប់មីន និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទ​ចំនួនជាង៦ម៉ឺន៩៩០០គ្រាប់ ព្រមទាំងមានពលរដ្ឋ ទទួលផល​ដោយ​ផ្ទាល់និងដោយប្រយោល​ចំនួនជាង៣ម៉ឺន៦ពាន់គ្រួសារ ។ក្នុងរយៈពេលដូចគ្នា ការងារផ្សព្វផ្សាយបានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅ ​បានចំនួនជាង១ម៉ឺន៤ពាន់លើក ស្មើនឹងជាង ៤៨ម៉ឺនខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមចំនួនជាង៧៨ម៉ឺននាក់។សម្រាប់ពង្រាងផែនការឆ្នាំ២០២២ ​មានផែនការរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន ​និងសំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ ចំនួនប្រមាណ១២៥គីឡូម៉ែត្រក្រឡា ​និង​បន្តពង្រឹង​សមត្ថភាពជាតិ ក្នុងការ​ដោះស្រាយ ​វិបត្តិ​សំណល់​គ្រាប់បែក​ចង្កោម ​និង​សំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីគាំទ្រសកម្មភាព​មនុស្សធម៌ ​និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ​អនុលោមតាមផែនការជាតិ និងការប្តេជ្ញាចិត្តជាមួយ​សហគមន៍អន្តរជាតិ ស្តីពីសម្រេចឱ្យបានអនុសញ្ញាអន្តរជាតិអូតាវ៉ា ត្រឹមចុងឆ្នាំ២០២៥ ៕អត្ថបទ៖ បាន សុខរិទ្ធិ

ប្រមុខ​រាជ​រដ្ឋាភិបាល​អំពាវ​នាវ​ទៅ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ឱ្យ​ខិត​ខំ​បន្ថែម​ទៀត​ដើម្បី​​លុប​បំបាត់​​ជំងឺ​អេដស៍​នៅ​កម្ពុជា

2021/12/01 11:38:25 am        185
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​អំពាវ​នាវ​ទៅ​គ្រប់​ភាគី​ទាំង​អស់ ឱ្យ​ខិត​ខំ​បន្ថែម​ទៀត​ដើម្បី​​សម្រេច​តាម​គោលដៅ​លុប​បំបាត់​ជំងឺ​អេដស៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។សម្ដេច​តេជោ ហ៊ុន សែន បាន​អំពាវ​នាវ​បែប​នេះ​នៅ​ក្នុង​សារ​លិខិត​របស់​សម្ដេច​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ១ ធ្នូ។សម្ដេច​តេជោ​ ហ៊ុន សែន អំពាវ​នាវ​ថា៖ «យើង​ទាំង​អស់គ្នាត្រូវ​ខិត​ខំ​ថែម​ទៀត​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​បាត់​មុខ​មិន​ទាន់​ទទួល​បាន​សេវា​ព្យាបាល និង​ក្នុង​ការ​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​បោះ​បង់​ការ​ព្យាបាល​របស់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំង​អស់​ចំនួន​ប្រមាណ ១២ ០០០​នាក់​»។ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​បន្ថែម​ថា ស្ថាប័ន​​ថ្នាក់​ជាតិ​រហូត​ដល់​អាជ្ញាធរ​ដែន​ដី ត្រូវ​នាំ​មុខ​គេ​នៅ​ក្នុង​ការ​សម្រប​សម្រួល​កម្មវិធី​បង្ការ និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេរោគ​អេដស៍​ក្នុង​ចំណោម​ប្រជាជន។សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​អង្គការ​ដៃ​គូ​អន្តរជាតិ ឱ្យ​ជួយ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ និង​ជំនួយ​បច្ចេកទេស​បន្ថែម​ទៀត​ទៅ​ដល់​​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ដែល​ជា​ស្ថាប័ន​ដឹកនាំ​សម្រប​សម្រួល​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍។សុន្ទរកថា​របស់​សម្ដេច​តេជោ ហ៊ុន សែន ​បន្ត​ថា​៖ «ខ្ញុំ​ក៏​សូម​អំពាវ​នាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ​សង្កាត់ ធ្វើការ​រួម​គ្នា​ជា​ពហុ​វិស័យ សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កាក​បាទ​ក្រហម​កម្ពុជា អង្គការ​មិន​មែន​រដ្ឋាភិបាល សង្គម​ស៊ីវិល វិស័យ​ឯកជន អ្នក​ផ្ទុក​មេរោគ​អេដស៍ ក្រុម​ប្រជាជន​គន្លឹះ និង​សហគមន៍ ដើម្បី​លុប​បំបាត់​ការ​ចម្លង​មេរោគ​អេដស៍ ​និង​យក​ជ័យ​ជម្នះ​លើ​មេរោគ​អេដស៍​ឱ្យ​បាន​តាម​កាល​កំណត់»។បើ​តាម​សុន្ទរកថា​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល កម្ពុជា​មាន​ប្រជាជន​ចំនួន ១៩៧៤​គ្រួសារ ឬ​ស្មើ​នឹង​ប្រមាណ ១២ ០០០​នាក់ កំពុង​រស់នៅ​ដោយ​ផ្ទុក​មេរោគ​អេដស៍​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ឆ្នាំ​នេះ។កម្ពុជា​បាន​ផ្ដល់​សេវា​ថែ​ទាំង​អ្នក​ជំងឺ​អេដស៍​រហូត​ដល់ ៨៣​%​នៅ​ទូទាំង​ប្រទេស ដែល​ជា​អត្រា​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ពោល​គឺ​មាន​អត្រា​ខ្ពស់​ជាង​ប្រទេស​ចិន ឥណ្ឌា ថៃ និង​វៀតណាម​ជាដើម៕

ព្រឹទ្ធសភានឹងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២នៅថ្ងៃស្អែក

2021/12/01 10:48:55 am        370
ភ្នំពេញ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ នឹងបើកកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ខណៈសេចក្តីព្រាងច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំរបស់ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានាព្រឹកថ្ងៃទី១ធ្នូនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០៨ និង​០០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ឯកឧត្តមបានបន្តថា ក្រៅពីពិនិត្យ និងអនុម័តនូវសេចក្តីព្រាងច្បាប់ខាងលើនេះ ព្រឹទ្ធសភាក៏នឹងប្រជុំពិនិត្យ និងឲ្យយោបល់លើរបៀបវារៈ នៃសេចក្តីព្រាងច្បាប់មួយចំនួនផ្សេងៗទៀតផងដែរ ដោយក្នុងនោះពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ និងពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទផងដែរ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេច​តេជោ បង្ហាញ​ចំណារលើលិខិត​របស់​អគ្គនាយកដ្ឋានពន្ធដារ​ដែល​ជា​ជំហាន​ចំណុច​ខ្លាំង ដើម្បី​ជោគ​ជ័យ​លើ​​កំណែទម្រង់រដ្ឋ និងហិរញ្ញវត្ថុសាធារណៈ
06/04/2026 01:06 PM
សម្ដេចធិបតី អំពាវនាវដល់ពលរដ្ឋ និងទេសចរចូលរួមថែរក្សាបរិស្ថាន ពេលធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំខ្នងផ្សារ និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗ
06/04/2026 01:06 PM
សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ
06/04/2026 01:06 PM
NEA បន្តរៀបចំសិក្ខាសាលាស្ដីពី៖ ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាដល់សិស្សវិទ្យាល័យនៅខណ្ឌព្រែកព្នៅ
06/04/2026 01:06 PM
ចិនស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម
06/04/2026 01:06 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹកចុះពិនិត្យវឌ្ឍនភាព និងវាយតម្លៃបញ្ចប់ការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ
06/04/2026 01:06 PM
ត្រីមាសទី១ឆ្នាំនេះ កម្ពុជាប្រមូលថវិកាពីដៃគូ និងការបោះលក់មូលបត្រមានទំហំជាង ៥៦១ លានដុល្លារ សម្រាប់តម្រូវការអភិវឌ្ឍ
06/04/2026 12:06 PM
ជនជាតិវៀតណាម ១៨០នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីកម្ពុជា
06/04/2026 12:06 PM
Napoli ទិញផ្តាច់ Rasmus Hojlund ពី Manchester United តម្លៃ ៥០ លានអឺរ៉ូ
06/04/2026 12:06 PM
មនុស្សរាប់ពាន់នាក់នៅអាហ្សង់ទីន តវ៉ាប្រឆាំងអំពើហិង្សាលើស្ត្រី ក្នុងពេលមានកំហឹងចំពោះការសម្លាប់ស្ត្រីជំទង់ម្នាក់
06/04/2026 12:06 PM