ប្រធានសហព័ន្ធស្រូវអង្ករ៖ ការនំាចេញកម្ពុជាក្នុងឆ្នាំ២០២៦នេះ នឹងអាចសម្រេចបាន ១ លានតោន
ឆមាសទី១ឆ្នាំ២០២៦ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី មានទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារអាមេរិក
មូលនិធិអភិវឌ្ឍន៍ EDFមើលឃើញថា ធុរកិច្ចបណ្តុះបណ្ដាលថ្មី និងSME ជាក្បា​ល​ម៉ាស៊ីន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា
លំហូរទឹកប្រាក់វិនិយោគចូលកម្ពុជានៅឆមាសទី១ ឆ្នាំ២០២៦ មាន ៤.៣ ប៊ីលានដុល្លារ កើនឡើង ៧ដង

សេដ្ឋកិច្ច និង កសិកម្ម

រាជរដ្ឋាភិបាលប្រឹងប្រែងជំរុញឱ្យសហគ្រាសបង្កើនធាតុចូលក្នុងស្រុក ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ពិភពលោក

2026/04/10 06:40:03 pm        195
ភ្នំពេញ៖ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែង​បើក​ក្នុង​ពិធី​ពិព័រណ៍​ផលិត​ផល​ខ្មែរ លើកទី៣ ថា ការតាំងពិព័រណ៍ផលិតផលខ្មែរ គឺជាឱកាសសំខាន់​មួយសម្រាប់​ជំរុញ​ការ​ផលិតក្នុងស្រុក បង្កើនធាតុចូលជាតិ និងបង្កើតតម្លៃបន្ថែម ដើម្បីលើកកម្ពស់​សេដ្ឋ​កិច្ច​ជាតិ ​និងជីវភាពប្រជាពលរដ្ឋ។ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងបើកក្នុងពិព័រណ៍ផលិតផលខ្មែរ លើក​ទី៣​ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ​២០២៦​ថា ​រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការប្រើប្រាស់ និងផលិតផលជាតិ តាមរយៈ​ការ​តាំង​ពិព័រណ៍​ផលិត​ផល​ខ្មែរ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងពង្រីកទីផ្សារនាំចេញ ហើយ​រាជ​រដ្ឋាភិបាល​ក៏​ជំរុញ​លើកទឹកចិត្តឱ្យអ្នកផលិតក្នុងស្រុក ភ្ជាប់ខ្សែច្រវ៉ាក់​ផលិត​កម្ម​ជា​មួយ​ក្រុម​ហ៊ុន​បរទេស​ ដើម្បីទទួលបានឱកាសចូលទៅកាន់ទីផ្សារអន្តរជាតិយ៉ាងមានប្រសិទ្ធភាព។ឯកឧត្ដម វង្សី វិស្សុត ថ្លែងទៀតថា ក្នុងបរិបទពាណិជ្ជកម្មពិភពលោកកាន់តែប្រកួតប្រជែង កម្ពុជា​កំពុង​បង្កើន​ការផលិត និងប្រើប្រាស់ផលិតផលជាតិ ដើម្បីពង្រឹងសមត្ថភាពសេដ្ឋកិច្ច និង​បង្កើត​ឱកាស​ថ្មី​ៗ​សម្រាប់ប្រជាពលរដ្ឋ ហើយឯកឧត្ដម​ក៏​បាន​អំពាវ​នាវ​ឱ្យ​អ្នក​ផលិតក្នុង​ស្រុក​បង្កើន​គុណ​ភាព ​និងផ្សារភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មជាមួយដៃគូអន្តរជាតិ ដើម្បីពង្រឹងស​មត្ថភាព​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ពិភពលោក។ជាកត់សម្គាល់ ការប្រើប្រាស់ធាតុចូលក្នុងស្រុកនៅកម្ពុជា នៅមានកម្រិតមធ្យម និង​ខុស​គ្នា​តាម​វិស័យ ​ដោយវិស័យកសិកម្មមានភាគរយខ្ពស់ជាងគេ ខណៈវិស័យឧស្សាហកម្មកាត់ដេរ និង​អេឡិច​ត្រូនិកនៅតែពឹងផ្អែកលើការនាំចូលជាចម្បង។ ទោះយ៉ាងណា និន្នាការ​កំពុង​បង្ហាញ​ពី​ការ​កើន​ឡើង​បន្តិចៗ ដោយសារការជំរុញពីរាជរដ្ឋាភិបាលក្នុងការបង្កើនតម្លៃបន្ថែមក្នុងស្រុក៕ អត្ថបទ៖ ធូ វិរៈ 

ខែមីនា ឆ្នាំ២០២៦នេះ កម្ពុជាទទួលបានការចុះបញ្ជីតាមប្រព័ន្ធ CamDX មានទុនវិនិយោគ ២៩៤ លានដុល្លារ

2026/04/09 11:50:22 pm        234
កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី នៅក្នុងខែមីនា ឆ្នាំ២០២៦ តាមប្រព័ន្ធ CamDX រួម​បញ្ជូល​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម ការចុះបញ្ជី ពន្ធដារ ការត្រួតពិនិត្យ និងទទួល​សេច​ក្តី​ប្រកាស​ជូន​ដំណឹង​បើក​សហ​គ្រាស ​មានចំនួនជាង ១ ពាន់ក្រុមហ៊ុន/សហគ្រាស ដោយមាន ទុនវិនិយោគសរុប ២៩៤ លាន​ដុល្លារអាមេរិក។យោងតាមសេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅ​កា​ត់ថា CamDX ជាថ្នាល បច្ចេកវិទ្យាឌីជីថលមួយ សម្រាប់​សម្រួល​ដល់​កិច្ច​ការ​វិនិយោគ​របស់​រាជ​រដ្ឋាភិបាល បានបង្ហាញឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២៦ កន្លងមកនេះ កម្ពុជា​ទទួល​បាន​ការ​ចុះ​បញ្ជីតាម CamDX រួមមាន៖ ការចុះបញ្ជីពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារ, ការត្រួត​ពិនិត្យ និងទទួលសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស ដែលបានអនុម័ត មានចំនួនសរុប ១.០៤៩ ក្រុមហ៊ុន/សហគ្រាស បើធៀបនិងខែ កុម្ភៈ បានកើនឡើង ៦ ភាគរយ មាន​ទុន​វិនិយោគ​សរុប​ ១,២ ទ្រីលានរៀល ត្រូវប្រមាណ ២៩៤ លានដុល្លារអាមេរិក ក្នុងនោះ អាជីវ​កម្ម​ជា​ស្រ្តីមា​ន​ចំនួន​ ៣៥៥ ក្រុមហ៊ុន/សហគ្រាស។ជុំវិញការចុះបញ្ជីតាម CamDX នេះ បើគិតពីការដាក់ឱ្យដំណើរការ រហូតមកដល់បំណាច់ខែមីនា ឆ្នាំ​២០២៦ នេះ, CamDX ទទួលចុះបញ្ជីមានចំនួនសរុបជាង ៥៦ ពាន់ក្រុមហ៊ុន/សហគ្រាស ដែល​មាន​ដើមទុនវិនិយោគប្រមាណជាង ៩២ ទ្រីលានរៀល ត្រូវ ប្រមាណជាង ២២,៥ ប៊ី​លាន​ដុល្លារ​អាមេរិក​។ចំពោះក្រុមហ៊ុននិងសហគ្រាស ដែលទទួលបានចុះបញ្ជីច្រើនជាងគេក្នុងខែមីនានេះរួមមាន៖ សកម្ម​ភាព​សេវាភោជនីយ ដ្ឋាន និងសេវាផ្គត់ផ្គង់សេវាចល័តមានចំនួនជាង ៥ ពាន់សហគ្រាស, ការ​លក់​ដុំឯកទេសផ្សេងៗជិត ៤ ពាន់សហគ្រាស, ការលក់ដុំទំនិញ សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ជាង​ ២,៦ ពាន់សហគ្រាស, ការសាងសង់អគារជាង ២,២ ពាន់ក្រុមហ៊ុន, ការលក់រាយទំនិញ ផ្សេង​ៗ​នៅ ក្នុងហាងឯកទេសជាង ២,២ ពាន់សហគ្រាស និងអាជីវកម្មផ្សេងៗមានចំនួនជាង ៤១ ក្រុមហ៊ុន/សហគ្រាស៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម លើកទឹកចិត្តដល់រោងចក្រ សហគ្រាស ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក

2026/04/08 10:55:26 pm        321
មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម លើកទឹកចិត្តដល់ម្ចាស់រោងចក្រ សហគ្រាស ប្រើប្រាស់​ផលិតផលដែលជាវត្ថុធាតុដើមក្នុងស្រុកឱ្យ អស់លទ្ធភាព ខណៈការដឹកជញ្ជូនមានតម្លៃខ្ពស់ បន្ទាប់ប្រេងឥន្ធនៈបានហក់ឡើង ដែលតាមរយៈនេះក៏ជាការចូលរួមចំណែកដល់កសិករ និងការលើកកម្ពស់វត្ថុធាតុដើមក្នុងស្រុកផងដែរ។ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ BTV ស្តីពីបច្ចុប្បន្នភាពលើកិច្ចដំណើរការផលិតកម្មរបស់រោងចក្រ សហគ្រាសក្នុងស្រុក នេះថា ជុំវិញការហក់ឡើងប្រេងឥន្ធនៈ បានធ្វើឱ្យប៉ះពាល់ជារួម ក្នុងនោះសម្រាប់រោងចក្រ និងឧស្សាហកម្មនានា ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម បានប៉ះពាល់ដល់ខ្សែ ច្រវាក់ផលិតកម្មផងដែរ តាមរយៈការដឹកជញ្ជូនវត្ថុធាតុដើម និងសេវាដឹកជញ្ជូនផ្សេងៗ ខណៈប្រតិបត្តិការសេវាកម្មដឹកជញ្ជូន ត្រូវបាន ហក់ឡើងថ្លៃ ដែលបញ្ហានេះមិនមែនជះឥទ្ធិពលសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ គឺនៅលើពិភពលោកទាំងមូល។ឯកឧត្តម បន្ថែមថា ចំណែកកិច្ចដំណើរ នៅក្នុងការផលិតរបស់រោងចក្រ សហគ្រាសមួយចំនួនមិនមានផលប៉ះពាល់ឡើយ ខណៈ ការផ្គត់ផ្គង់ថាមពលក្នុងស្រុកមានស្ថិរភាពល្អ ដោយក្នុងនោះប្រភពអគ្គិសនីជាច្រើនដែលយកមកប្រើប្រាស់ គឺជាថាមពលស្អាត បាននិង កំពុងគាំទ្រដល់ខ្សែច្រវាក់ផលិតកម្ម។ ឯកឧត្តមបន្ថែមថា ទោះបីយ៉ាងរោងចក្រសហគ្រាសទាំងនោះ ក៏មានផលប៉ះពាលផងដែរ នៅលើ ប្រតិបត្តិការដឹកជញ្ជូន។ បញ្ហានេះ ឯកឧត្តមបានលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងឧស្សាហកម្មផ្សេងៗ ក៏ដូចជាសហគ្រាសធុនតូច និង មធ្យម សូមទាញយកអត្ថប្រយោជន៍លើការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីកាត់បន្ថយនូវខ្ពង់ចំណាយនៃការដឹក ជញ្ជូន ដែលតាមរយៈនេះ ក៏ជាការចូលរួមចំណែកដល់កសិករ និងលើកកម្ពស់វត្ថុធាតុដើមក្នុងស្រុកផងដែរ។ឯកឧត្តម ហេង សុខគង់ លើកឡើងបន្ថែមថា នៅក្នុងបរិបទនៃការហក់ឡើងតម្លៃប្រេងឥន្ធនៈនេះ បានធ្វើឱ្យអតិផរណាថ្លៃមុខ ទំនិញបានហក់ឡើង ទាំងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចការនាំចេញ តែមិនមានការប៉ះពាល់ដល់ការបិទទ្វារបស់រោងចក្រ សហគ្រាស ឬការបន្ថយខ្សែច្រវាក់ផលិតកម្មនៃរោងចក្រ សហគ្រាសណាមួយនោះឡើយ ទោះបីសេវាដឹកជញ្ជូន និងការផ្គត់ផ្គង់វត្ថុធាតុដើមបានហក់ ឡើងថ្លៃ បញ្ហាទាំងអស់នេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីធានាដល់និរន្តរភាពនៃកិច្ចដំណើរការផលិតកម្មក្នុង ស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

ពិព័រណ៍ផលិតផលខ្មែរលើកទី៣ នឹងចាប់ផ្តើមនៅថ្ងៃស្អែក នៅកោះពេជ្រ

2026/04/08 10:20:35 pm        221
សម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) នឹង​រៀប​ចំ​ពិព័រណ៍​ផលិត​ផល​ខ្មែរ​លើក​ទី៣ នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ មានរយៈពេល ៤ ថ្ងៃ ចាប់​ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦។ឧកញ៉ា តែ តាំងប៉ ប្រធានសម័្ពន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) លើក​ឡើងក្នុងវេទិកាសារព័ត៌មាននៅថ្ងៃទី ៣ ខែមេសានេះ ថា ពិព័រណ៍​ផលិត​ផល​ក្នុង​ស្រុក​ដែលជា​​ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំនេះ ដែលមានស្តង់ជាង ៣០០ ចូល​រួម​តាំង​បង្ហាញ​ផលិត​ផ​លក្នុងស្រុកចម្រុះមុខ ដូចជា ផលិតផលចំណីអាហារ, គ្រឿងទេស និង​របស់​របរ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ ជាដើម។ ឧកញ៉ា បានអំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​មើល​ការ​តាំងពិ​ព័រណ៍​ឱ្យ​បាន​ច្រើន​កុះករ ដើម្បីរួមគ្នាប្រើប្រាស់ផលិតផលខ្មែរ។សហគ្រាស ដែលនឹងចូលរួមតាំងពិព័រណ៍នេះ បានបង្ហាញជំនឿចិត្តថា ពិព័រណ៍​ផលិត​ផល​ខ្មែរ​លើក​ទី​៣នេះ នឹងកាន់តែមានសន្ទុះគាំទ្រផលិតផលក្នុងស្រុកកាន់តែខ្លាំងឡើង បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យក្នុងការតាំងពិព័រណ៍ចំនួនពីរលើករួចមក។ទាំង ប្រធាន FASMEC និងម្ចាស់សហគ្រាស បាន​អំពាវនាវ​ជា​ថ្មី​ឱ្យប្រ​ជាពលរដ្ឋបន្ត​ពហិកាផ​លិត​នាំ​ចូល​ពី​ប្រទេសថៃ ហើយងាកមកប្រើប្រាស់ផលិតផលខ្មែរ ដើម្បីឱ្យសេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ឱ្យ​កាន់​តែ​រីកចម្រើន៕ អត្ថបទ៖ ធូ វិរៈ

អគ្គនាយកកំពង់ផែព្រះសីហនុ បង្ហាញភាពរឹងមាំដល់ភាគហ៊ុនិកលើប្រតិបត្តិការអាជីវកម្ម និង​ហិរញ្ញវត្ថុ

2026/04/07 10:33:26 pm        290
ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បង្ហាញពីសក្តានុពល​ក្នុង​នាម​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ជា​សាធារណៈ ដែលមានទំនួល ខុសត្រូវខ្ពស់ចំពោះភាគហ៊ុនិក តាមរយៈនៃភាពរឹងមាំហិរញ្ញវត្ថុ ការ​បែងចែកមូលធន់ប្រកបដោយសុចរិតភាព និងមានតម្លាភាពនៃការចុះ បញ្ជី​ក្នុង​ផ្សារ​មូល​បត្រ​កម្ពុជា ដែលកំពុងអនុវត្តតាមស្តង់ដារអន្តរជាតិ។ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធាន​អគ្គ​នាយក​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ លើកឡើងនៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ៖ សក្តានុ​ពល​របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដំណើទស្សនកិច្ចចំណត់ ផែកុងតឺន័រ នៅថ្ងៃទី៦ ខែ​មេសា ឆ្នាំ២០២៦ នេះថា ជុំវិញការប្រតិបត្តិការសេវាកម្មនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុង​ឆ្នាំ​​២០២៥ កន្លងមក មានកុងតឺន័រឆ្លងកាត់ ដោយទទួលបានជាង ១ លាន TEU បាន​កើន​ឡើង​ជាង ៣០% TEU ធៀបនិងឆ្នាំ២០២៤ ខណៈនៅ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ បាន​កើន​ឡើង​ជាង ៤០% TEU ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។ឯកឧត្តម បន្តថា ជុំវិញបញ្ហាខាងលើនេះ កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​កំពុង​ពង្រីក​ជំហ​របស់​ខ្លួន ដើម្បីទទួលនាវាធំៗ មកពីជុំវិញពិភពលោក។ ការវិវត្តន៍នេះនឹងជួយថ្លៃដើមដឹកជញ្ជូន ទាក់​ទាញក្រុមហ៊ុនផលិតកម្មពហុជាតិ ដើម្បីធានាថា កំពង់ផែស្វយ័ត ក្រុងព្រះសីហនុដ៏ចម្បង សម្រាប់ការនាំចេញ-នាំចូលរបស់កម្ពុជា។ ការវិនិយោគលើកំពង់ផែ គឺការវិនិយោគ​លើ​ច្រក​ទ្វារ​សេដ្ឋ​កិច្ច​ទាំងមូល តែទោះយ៉ាងណាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ក៏ត្រូវការការគ្រប់​គ្រង​ទំនួល​ខុស​ត្រូវ​ប្រកប​ដោយប្រសិទ្ធភាពផងដែរ។ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) លើក​ឡើង​ថា ភាពជោគ ជ័យនៃទីផ្សារភាគហ៊ុន គឺមិនអាស្រ័យ​ទៅ​និង​សកម្ម​ភាព​ជួញ​ដូរ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែអាស្រ័យទៅលើភាពធន់ និងចក្ខុវិស័យរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងទីផ្សារផងដែរ ក្នុង​នោះពេលដែលក្រុមហ៊ុនចុះបញ្ជីមានអភិបាលកិច្ចសាជីវកម្មល្អ មានការទទួលខុសត្រូវខ្ពស់ និង​ការ​គ្រប់គ្រងផ្ទៃក្នុងបានរឹងមាំ ក្រុមហ៊ុន​មិន​ត្រឹម​តែ​បង្កើន​ទំនុក​ចិត្ត​របស់​វិនិយោគិន​ចំពោះ​ភាគ​ហ៊ុន​របស់​ខ្លួនប៉ុណ្ណោះទេ គឺថែមទាំង អាចទទួលបាន​ការ​ចាប់​អារម្មណ៍​វិនិយោគិន​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក ឱ្យស្គាល់ពីប្រតិបត្តិការអាជីវកម្ម អំពីផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន ដែល​ចូល​រួម​ចំណែកតិចឬច្រើន នៃការទាក់ទាញវិនិយោគិនពីបរទេស ក្នុងការ​ជំរុញ​សកម្ម​ភាព​សេដ្ឋកិច្ច​។ឯកឧត្តម ហុង សុហួរ បញ្ជាក់ថា ក្រុមហ៊ុនចុះបញ្ជីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជា​ភាគ​ហ៊ុន​មួយ​មានកំណើនថ្លៃល្អ បើធៀប និងភាគហ៊ុននៃក្រុមហ៊ុន១០ផ្សេងទៀត ខណៈដែល​ភាគ​ហ៊ុន​ថ្លៃ​បច្ចុប្បន្ននេះ គឺទាបជាងនៃការផ្តល់ភាគហ៊ុនរបស់សាជីវកម្មឯកជន ដល់សាធារណៈ​ជន​ក្នុង​ការ​ចេញភាគហ៊ុនដំបូង (IPO) ខណៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានហក់​ឡើង​ខ្ពស់​ជាង ​IPO ជិត៣ដង បញ្ហានេះឯកឧត្តមរំពឹងថា តាមរយៈ IPO និងគោលនយោបាយភាគលាភ នឹង​ធ្វើ​ឱ្យវិនិយោគិនចាប់អារម្មណ៍នឹងមានកាន់តែច្រើន។សូមបញ្ជក់ថា បន្ទាប់ពីវេទិកាក្រុមហ៊ុនចុះបញ្ជីបានបញ្ចប់ ថ្នាក់ដឹកនាំមន្រ្តី និងមន្រ្តី-បុគ្គិល​ផ្សារ​មូល​បត្រ​កម្ពុជា និងវិនិយោគិន បានធ្វើ ដំណើរទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បី​ស្វែង​យល់អំពីប្រតិបត្តិការអាជីវកម្ម និងសកម្មភាពផ្សេងៗទៀត ដែល កំពុង​ដំណើរ​ការ​នៅ​ក្នុង​កំពង់​ផែស្វយ័តក្រុងព្រះសីហនុនោះផ្ទាល់៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានគយ និងវិស័យឯកជន បើកកិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាប្រឈមពីវិបត្តិសកល

2026/04/07 07:36:10 pm        171
នៅព្រឹកថ្ងៃទី៧ ខែមេសានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បាន​បើក​កិច្ច​ប្រជុំ​យន្ដ​ការ​ភាព​ជាដៃ​គូគយ-ផ្នែកឯកជនលើកទី១០ ដើម្បីពិភាក្សាលើ​សេចក្ដី​ព្រាង​វិធាន​ការ​បង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ ព្រមទាំងពិភាក្សា​ដោះស្រាយ​សំណើរ​បញ្ហា​ដែល​លើក​ឡើង​ដោយ​ផ្នែក​ឯកជន ខណៈប្រទេសទូទាំងសកលលោកកំពុងជួបវិបត្តិបញ្ហាសេដ្ឋកិច្ច ពិសេស​តម្លៃ​ប្រេង​ឥន្ធនៈ។កិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន លើកី១០ ស្តីពីការកែសម្រួលអត្រាពន្ធគយ និង​អត្រា​អាករ​នាំចេញលើមុខទំនិញមួយចំនួននេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង​អ្នក​ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម និងជាសហប្រធាននៃយន្ដការភាពដៃគូគយ-ផ្នែកឯកជន និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់​យន្ដ​ការ​វេទិកា​រាជ​រដ្ឋាភិបាល-ផ្នែកឯកជន។នៅក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍ថា ចាប់តាំង​ពី​ត្រូវ​បាន​បង្កើត​ជាផ្លូវការ យុទ្ធនាការនេះ បានដំណើរការដោយរលូន ដោយបានពិភាក្សា និង​ដោះ​ស្រា​​យ​បញ្ហា​បានជាច្រើន។ ក្នុងនោះ បានស្វែងយល់ យោគយល់គ្នាកាន់តែជិតស្និទ្ធ រវាង​ស្ថាប័ន​គយ ​និងវិស័យឯកជន ដែលតែងតែចាត់ទុកថា ជាដៃគូយ៉ាងសំខាន់របស់អង្គភាពគយ ហេតុ​ដូច្នេះ​ហើយ​ការបង្កើតឡើងនូវយន្តការនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគយ និង​វិស័យ​ឯកជន​។ឯកឧត្តមបណ្ឌិត បានលើកឡើងបន្តថា កិច្ចប្រជុំលើកទី១០ ដែលរៀបចំឡើងក្នុងពេលនេះ ជា​ពេល​វេលា​យ៉ាងសំខាន់បំផុត គឺក្នុងស្ថាន​ភាព​ដែល​ប្រទេស​សាកល​លោក​កំពុងប្រ​ឈម​នឹង​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​ ពាក់ព័ន្ធវិបត្តិនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និន្នាការនៃការធ្វើឯកតោភាគីនិយម ហើយជា​ពិសេស​គឺ​ការរំលោភបំពានច្បាប់អន្តរជាតិ។ ឯកឧត្តមបន្ថែមទៀតថា សម្រាប់ប្រទេសកម្ពុជា គឺ​មាន​បញ្ហា​បន្ថែមពីលើសាកលនេះថែមទៀត ដោយទទួល​រង​នូវ​ការ​ឈ្លាន​ពាន​មក​ដែន​អធិបតេយ្យ​ភាព​ពី​ប្រទេសថៃ។ ដូចនេះ អាចចាត់ទុកថា ជាកាលៈទេសៈដ៏ស្រួចស្រាលមួយ ហើយក៏​មាន​ការ​ណែ​នាំ​ពី​ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកែ​ទម្រង់​ដ៏​មុ​​ត​ស្រួច ​ដើម្បីទ្រទ្រង់តបទល់ទៅនឹងការប្រឈមនានា ដែលកំពុងកើតឡើង។សូមបញ្ជាក់ថា នៅក្នុងអង្គប្រជុំ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសភា​ពាណិជ្ជ​កម្ម​កម្ពុជា ​ក៏មានការធ្វើបទបង្ហាញមួយចំនួនផងដែរ មានដូចជា៖ ស្ដីពីការកែសម្រួលអត្រាពន្ធ និង​អាករ​សម្រាប់​ឆ្នាំ២០២៦, ការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមលើផលិតផលតេលសិលា និង​សេចក្ដី​ព្រាង​វិធានការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹង​អភិបាល​កិច្ចរ​បស់​សម្រាប់​អនុវត្ដ​ក្នុង​ឆ្នាំ២០២៦៕ អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជាប្រឹងប្រែងបង្កើនសមត្ថភាពប្រកួតប្រជែង តាមរយៈការកាត់បន្ថយថ្លៃភស្តុភារកម្ម

2026/04/06 09:43:56 pm        243
រាជរដ្ឋាភិបាលកម្ពុជា បន្តពង្រឹងវិស័យភស្តុភារកម្ម តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី១០ ដោយ​ផ្តោតលើការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងការវិនិយោគ ជាពិសេស​ការ​ស្វែង​រក​វិធា​នការ​កាត់​បន្ថយ​ថ្លៃដឹកជញ្ជូន និងភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកួតប្រជែង ខណៈ​វិស័យ​ឯកជន​បានបង្ហាញការគាំទ្រ និងប្តេជ្ញាចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បី​បង្កើន​សមត្ថ​ភាព​ប្រកួតប្រជែងរបស់កម្ពុជា។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិភស្តុភារកម្ម នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ភស្តុភារកម្មលើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណ​ការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) ព្រម​ទាំង​ក្រសួង-​ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជាច្រើនរូប។កិច្ចពិភាក្សានេះ ផ្តោតលើវឌ្ឍនភាពនៃ ការសិក្សាប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) ​ដើម្បីជាជំនួយយុទ្ធសាស្រ្តសម្រាប់ការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល និង​ជា​មូល​ដ្ឋានផ្អែកលើភស្តុភារកម្ម និងសូចនាករជាក់ស្តែងដែលអាចវាស់វែងបាន។ ក្នុង​កិច្ច​ប្រជុំ​នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធផ្តល់ធាតុចូលបន្ថែមទៀត ពាក់ព័ន្ធនឹងវិធានការ កាត់បន្ថយតម្លៃភស្តុភារកម្មរបស់កម្ពុជា ដើម្បីអាចរក្សាភាពប្រកួតប្រជែង និង​ភាព​ទាក់ទាញវិនិយោគពីបរទេសឱ្យកាន់តែរីកចម្រើន។ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា(CLA) ដែលបាន​ចូល​រួម​កិច្ច​ប្រជុំ​នា​ព្រឹក​នេះ បានបង្ហាញ​ការគាំទ្ររាជរដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ក្រប​ខណ្ឌ​នៃ​រៀប​ចំ​ប៉ាណូ​ឡិកា​ភស្តុភារ​កម្ម ហើយ សមាគម CLA បានប្តេជ្ញានឹងចូលរួមសហការជាមួយក្រសួង-ស្ថាប័ន​ពាក់​ព័ន្ធ​នូវ​ការ​ផ្តល់​ធាតុ​ចូលបន្ថែមទៀត ដើម្បីរក្សាភាពលើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ក្នុង​វិស័យនេះ។ដើម្បីផ្តល់ជំនឿចិតដល់វិនិយោគិន និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យភស្តុភារកម្ម រាជរដ្ឋាភិបាលកំពុងមមាញឹកក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពី «ភស្តុភារកម្ម»។ សន្ទស្សន៍ការអនុវត្តផ្នែកភស្តុភារ (LPI) របស់កម្ពុជាក្នុងឆ្នាំ ២០២៣ ស្ថិតនៅលេខរៀងទី ១១៥ ក្នុងចំណោមប្រទេស ១៣៩ ដែលនេះបង្ហាញថា ភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មនៅកម្ពុជានៅមានកម្រិតទាំងក្នុងតំបន់ និងសកល។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន៕ អត្ថបទ៖ ធូ វិរៈ 

ភោជនីយដ្ឋាន Yi Sang អាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់បង្ហាញមុខម្ហូបឌីមសាំ ជាមួយ​គ្រឿង​ទេសកំពត

2026/04/03 09:21:05 pm        227
ក្នុងស្មារតីអបអរសាទររសជាតិបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និង​រស​ជាតិ​ក្នុង​ស្រុក​) ភោជនីយដ្ឋាន Yi Sang ស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែល​ទើប​នឹង​សម្ពោធ​ថ្មី​ៗ​នេះ បានរៀបចំកម្មវិធីពិសាអាហារពេលល្ងាចដ៏ពិសេសនេះ គឺជាការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​សិល្បៈចម្អិនម្ហូបបែបកាតាំងបុរាណ និងកេរដំណែល​កសិកម្ម​ដ៏​ល្បី​ល្បាញ​លើ​ពិភព​លោក​របស់​ប្រទេស​កម្ពុជា។តាមរយៈកិច្ចសហការជាមួយ La Plantation ដែលជាសហគ្រាសឈ្នះពានរង្វាន់មកពីខេត្តកំពត ព្រឹត្តិ​ការណ៍នេះបានបង្ហាញនូវមុខម្ហូប "ឌីមសាំ" កែច្នៃយ៉ាងសម្រិតសម្រាំង ដោយ​បញ្ចូល​នូវ​ម្រេច​កំពត​ដែល​មា​នម៉ាកសម្គាល់ភូមិសាស្ត្រ និងជាគ្រឿងទេសក្នុងស្រុក ជាមួយស្រាទំពាំង​បាយ​ជូរ​អន្តរជាតិ​គុណ​ភាពខ្ពស់។នៅក្នុងកម្មវិធី កាលពីរាត្រីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦កន្លងទៅ លោក លូ ម៉េង សហស្ថាបនិក និង​ជាអគ្គនាយកក្រុមហ៊ុន Almond Hospitality បានលើកឡើងថា Caគោលដៅ គឺ​ចង់​ឱ្យ​ប្រាកដ​ថា ​ដំណើរឆ្លងកាត់ប្រទេសកម្ពុជា ចាប់ផ្តើមជាមូយនឹងអាហារ។ តាមរយៈ​ការ​បញ្ជ្រាប​គ្រឿង​ទេស​លំដាប់ពិភពលោករបស់ La Plantation ជាមួយមរតកម្ហូបកាតាំងរបស់ Yi Sang បាន​បង្កើតជាកិច្ចសន្ទនាមួយ រវាងវប្បធម៌ពីរខុសគ្នា។ លោកបានបន្តថា La Plantation បាន​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុងការផលិតគ្រឿងទេស ប្រកបដោយចីរភាពក្នុងខេត្តកំពត។ ភាព​ជា​ដៃ​គូ​ជា​មួយ Yi Sang ដែលជាម៉ាកយីហោតំណាងឱ្យស្ដង់ដានៃសិល្បៈចម្អិនម្ហូប គឺជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ «Terroir» ទៅកាន់អ្នកធ្វើដំណើរដែលស្រឡាញ់អាហារ និងថ្នាក់ដឹកនាំធុរកិច្ច មក​ពីជុំវិញពិភពលោក។ព្រឹត្តិការណ៍នេះ មានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធក្នុងវិស័យអាកាសចរណ៍ និង​ទេសចរណ៍​ និងតំណាងមក​ពី​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ធំៗ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោផងដែរ រួមជាមួយក្រុមហ៊ុនគ្រប់គ្រងគោលដៅទេសចរណ៍ បានចូលរួមបទ​ពិសោធន៍​នៃ​រសជាតិច្នៃប្រឌិតនេះ។ សូមបញ្ជាក់ថា Yi Sang ជាម៉ាកយីហោឈានមុខគេរបស់ Almond Hospitality ដែលល្បីល្បាញខាងម្ហូបកាតាំង និងការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រួម​បញ្ចូល​រស​ជាតិ​ខ្មែរ និងការទទួលខុសត្រូវសង្គម។ ដោយឡែក La Plantation: មានទីតាំងនៅខេត្តកំពត ជា​សហ​គ្រាស​ដែលខិតខំថែរក្សា និងលើកកម្ពស់ម្រេចកំពត និងគ្រឿងទេស​ក្នុង​ស្រុក​តាម​រយៈ​ការ​ដាំ​ដុះ​តាម​បែប​សរីរាង្គ និងកសិទេសចរណ៍៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បន្លែ​ក្នុងស្រុកមានទីផ្សារល្អ ធានាការផ្គត់ផ្គង់ និងលើកកម្ពស់ជីវភាពកសិករ ខណៈ​ពលរដ្ឋ​គាំទ្រ​ច្រើន

2026/04/02 09:07:01 pm        245
កសិករលើកឡើងថា បន្លែក្នុងស្រុកមានទីផ្សារល្អ ធានាការផ្គត់ផ្គង់ និងលើកកម្ពស់ជីវភាពកសិករ ខណៈ​ពលរដ្ឋមានការគាំទ្រច្រើន រាល់កសិផលដាំដុះក្នុងស្រុក ចូល​រួម​លើក​ស្ទួយ​ដល់​កសិផល​ខ្មែរ​។កសិករនៅក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រាប់ BTV នៅថ្ងៃទី០២ ខែមេសា ឆ្នាំ​២០២៦នេះថា បច្ចុប្បន្នបន្លែដែលរួមមាន ផ្កាខាត់ណា ប៉េងប៉ោះ ននោង ម្រះ និងពោតជាដើម មាន​ទីផ្សារ​ល្អ និងតម្លៃខ្ពស់ ដោយក្នុងមួយថ្ងៃពួកគាត់ប្រមូលផលជិត ២០០គីឡូជាប្រចាំ សម្រាប់​ទីផ្សារ​តាម​ភូមិ ស្រុក ហើយក្នុងរយៈពេល៣ថ្ងៃម្ដង ប្រមូលឲ្យទៅក្រុមហ៊ុន ដើម្បី​ផ្គត់​ផ្គង់​តាម​ផ្សារ​ទំនើប​។ ​ពួកគាត់ថា ទីផ្សារល្អនេះ​បានធ្វើឲ្យជីវភាពរបស់ពួកគាត់ល្អប្រសើរជាលំដាប់។ លោក ស៊ុត តូ ជំទប់ទី១ ឃុំដីឥដ្ឋ បានប្រាប់ដែរថា ទីផ្សារបន្លែក្នុងស្រុកល្អ បូករួម​និង​តម្លៃ​ខ្ពស់​នេះ ​បានធ្វើឲ្យពលរដ្ឋបន្តការដាំដុះច្រើនជាងមុន។ ហើយមន្រ្ដីកសិកម្ម ឃុំ បានចុះ​ជាប់​ជា​ប្រចាំ​ជា​មួយ​កសិករ ដើម្បីផ្ដល់ជំនួយបច្ចេកទេសដល់កសិករ។ លោក ប៊ុន ចាន់តូនី អនុប្រធានការិយាល័យកសិកម្ម ស្រុកកៀនស្វាយ បានប្រាប់ថា ក្នុង​ស្រុក​កៀន​ស្វាយ​ទាំងមូលការប្រមូលផលបន្លែ ក្នុងមួយថ្ងៃបានជាង ៤០តោននៅរដូវប្រាំង ហើយ​នៅ​រដូវ​វស្សា​ប្រមូលផលបានរហូតដល់ជិត ៧០តោន។ លោកថា ជីវភាពកសិករកាន់តែល្អជាលំដាប់ តាម​រយៈទីផ្សារបន្លែ ដែលមានការគាំទ្រកើនឡើងជាលំដាប់នេះ។ បច្ចុប្បន្ននេះ គេសង្កេតឃើញថា ការគាំទ្រផលិតផលក្នុងស្រុក ពិសេសបន្លែ ពី​សំណាក់​ប្រជា​ពលរដ្ឋកាន់តែផុលផុស ដែលការជ្រើសរើសបន្លែក្នុងស្រុកនេះ គឺជាការវិនិយោគលើ សុខ​ភាព​ខ្លួន​ឯង និងអនាគត នៃកសិកម្មខ្មែរ៕ អត្ថបទ៖ លៀ ស៊ីណា

ផលិតករក្នុងស្រុកបង្ហាញនូវគោលជំហលក់ផលិតផលមិនទាន់ឡើងថ្លៃនៅឡើយ ទោះបី​តម្លៃ​ប្រេង​ប្រែប្រួល

2026/04/01 06:38:11 pm        141
ផលិតករក្នុងស្រុក បង្ហាញនូវគោលជំហលក់ផលិតផលក្នុងស្ថានភាពលំបាកនេះ លក់​មិន​ទាន់​ឡើង​ថ្លៃ​នៅ​ឡើយ និងបន្តលក់ ដាច់ជាធម្មតាទាំងទីផ្សារក្នុងស្រុក ក៏ជាការនាំចេញ ប៉ុន្តែប្រសិន​បើ​ប្រេង​ឥន្ធនៈ​នៅតែអូសបន្លាយ តម្លៃនៃការលក់ចេញនឹងអាចប្រែប្រួល ខ្លះៗតាម​តម្រូវ​ការ​ទីផ្សារ​ជាក់​ស្តែង។លោកស្រី ចេន សុភាព ស្ថាបនិកសហគ្រាសកីតម្បាញខ្មែរ ដែលលក់ផលិតផលតម្បាញដូចជា ស៊ឹង​ខ្មែរ ហូល ផាមួង ក្រម៉ា និងការផលិតជាសម្លៀកបំពាក់ជាដើម ថ្លែងប្រាប់ BTV ស្តីពីកា​រ​លក់​ផលិត​ផល​ក្នុងស្រុក និងការនាំចេញក្នុងពេលបច្ចុប្បន្ន នេះថា នៅក្នុងស្ថានភាព​ដែល​បាន​កំពុង​អូស​បន្លាយ ​នៃការកើនឡើងតម្លៃប្រេងឥន្ធនៈនេះ ការលក់ដូររបស់លោកស្រី​មិន​ទាន់​មាន​ការ​ឡើង​ថ្លៃ ​នៅឡើយ ដោយរក្សាតម្លៃនូវដើមដ៏ដែល តែទោះបីយ៉ាង​បញ្ហា​នេះ​បាន​ជួប​ប្រទះ​ខ្លះ​ៗ​ទៅ​លើ​បុគ្គលិក អំពីចំណាយទៅលើការធ្វើដំណើរ និងការទិញ និងរបស់របរផ្សេងៗ​សម្រាប់​ផ្គត់ផ្គង់​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់។លោកស្រី បន្តថា ចំពោះការលក់ដូរវិញឃើញថា នៅក្នុងស្ថានភាពដ៏លំបាកនេះ ការ​លក់​ដូរ​លើ​ទីផ្សារ​គឺ​មានសមភាពស្ងាត់ បន្តិច ប៉ុន្តែភាគច្រើនអតិថិជនច្រើនកម្ម៉ង់ទិញតាមអនឡាញ ព្រោះថា បញ្ហា​ប្រេងសាំងឡើងថ្លៃប្រជាពលរដ្ឋមិនសូវចេញដំណើរខាង ក្រៅ។ ចំណែកទីផ្សារនាំចេញវិញ លោក​ស្រី បន្ថែមឱ្យដឹងថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះដែរ ការលក់សម្រាប់ទីផ្សារក្រៅស្រុក នៅមានការបញ្ជាទិញជាបន្តបន្ទាប់ដូចជា ការលក់រាយនៅ សហរដ្ឋអាម៉េរិក និងបារាំងជាដើម។លោក ប៉ែន ប៉ូលី ប្រធានសហគ្រាសពេញហឫទ័យប៉ែន លើកឡើងផងដែរថា នៅ​ពេល​តម្លៃ​ប្រេង​ឥន្ធនៈ​ហក់​ឡើងបែបនេះ ប្រតិបត្តិការនៃខ្សែច្រវាក់ផលិតកម្មនៅលើពិភពលោក ក៏ដូចកម្ពុជា គឺ​ជួប​វិបត្តិ​ដូចគ្នា ព្រោះការធ្វើអាជីវកម្មពឹងផ្អែកលើការដឹកញ្ជូន និង ប្រតិបត្តិការ​នៅ​លើ​ការ​ផលិត​ជា​ដើម​។ លោកបានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពកំពុងឈមនេះ ចំពោះ​ការ​ចែក​ចាយ​ផលិត​ផល​របស់​លោកមិនទាន់ហក់ឡើងថ្លៃនោះឡើយ តែនឹងអាចឡើងថ្លៃបន្តិចបន្តួច នៅ​លើ​ការ​ផ្លាស់​ប្តូរ​សេវា​កម្ម​ដែល​អនុវត្តកន្លងមក។លោក ស៊ាង សេដ្ឋាឋានន្ត អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម លើក​ឡើង​ថា ជុំវិញទីផ្សារ ក្នុងនិងក្រៅប្រទេស ក្រសួង​ពាណិជ្ជ​កម្ម​បាន​ខិតខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង ក្នុងការជំរុញអភិវឌ្ឍន៍ផលិតផល និងការធ្វើ ទីផ្សារផលិតផលក្នុងស្រុក ស្រប​តាម​ស្តង់​ដា ក្នុងនោះចំពោះការសម្រួលពាណិជ្ជកម្មសម្រាប់ទីផ្សារនាំចេញ ក្រសួងបានចរាចរបើក ទីផ្សារ​ជាបន្តបន្ទាប់ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ពហុ​ភាគី​ជាដើម ដើម្បីជំរុញការចរាចរ ផលិតផលជាតិលើទីផ្សារឱ្យបានកាន់តែច្រើន៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រលកកម្តៅជាប់កំណត់ត្រាធ្វើឲ្យទីក្រុងចំនួន ២៥របស់អ៊ីតាលីស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម
08/03/2026 09:08 PM
កម្ពុជានិងអាមេរិក ពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ
08/03/2026 09:08 PM
ម៉ារ៉ុក៖ ការសម្រុក​ចូលរបស់​អន្តោប្រវេសន៍ទៅ​ក្នុង​ដែនដី​​ Ceuta គឺ​ដោយសារ​ចចាមអារ៉ាម​លើ​បណ្ដញ​សង្គម​
08/03/2026 08:08 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួនាទីយ៉ាងសកម្មរបស់ម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
08/03/2026 08:08 PM
ហុងគ្រីប្រឈមនឹងរយៈពេល ៥ថ្ងៃដ៏ធ្ងន់ធ្ងរ ខណៈគ្រោះរាំងស្ងួត បង្ខំឲ្យបិទរោងចក្រថាមពលនុយក្លេអ៊ែរ
08/03/2026 08:08 PM
អ្នកភូមិវាយតម្លៃការខូចខាត ពេលទឹកជំនន់បំផ្លិចបំផ្លាញនៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/03/2026 08:08 PM
កម្រិតទឹកទាបជាប់កំណត់ត្រាបង្ហាញនាវាលិច និងបណ្តាលឲ្យទូកជាប់លើខ្សាច់ក្នុងប្រទេសក្រូអាត
08/03/2026 08:08 PM
ការស្វែងរកមនុស្សបាត់ខ្លួន​ ២៨នាក់នៅតែបន្ត​ បន្ទាប់​ពី​​ស្រឡាងបាន​កើត​អគ្គិភ័យ​ នៅកោះ Madura របស់ឥណ្ឌូនេស៊ី
08/03/2026 08:08 PM
អ៊ីស្រាអែលបង្ហាញ «ក្តីបារម្ភ» ទៅកាន់សហរដ្ឋអាមេរិក ជុំវិញ​ផែនការតំបន់​ហ្កាហ្សា
08/03/2026 08:08 PM
ចិនជម្លៀសប្រជាជនចេញ ខណៈភ្លៀងធ្លាក់ខ្លាំងកើត​មាន​នៅ​ភាគពាយ័ព្យ និងភាគនិរតីប្រទេស
08/03/2026 07:08 PM