រោងចក្រ វិរៈ ប៊ុនថាំ ជីកសិកម្ម មានសមត្ថភាពផលិតបានប្រមាណ ២០០តោន ក្នុង​មួយ​ថ្ងៃ​សម្ពោធ​ដាក់​ឱ្យដំណើរការជាផ្លូវការ
រយៈពេល៣ខែដំបូង ការដោះដូរពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបាន ៣,៤៤ ពាន់​លាន​ដុល្លារកើនឡើង ៤,៣%
ក្នុងត្រីមាសទី១ កម្ពុជានាំចេញសំបកកង់ឡាន និងគ្រឿងបន្លាស់ផ្សេងៗមានទឹកប្រាក់ជាង ៥៨០ លានដុល្លារ
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ

សេដ្ឋកិច្ច និង កសិកម្ម

ព្រីនស៍អ៊ីនធើណាសិនណលផ្លាហ្សា ផ្ដល់ឱកាសដល់យុវជនលក់ដូរ ដោយឥតគិតថ្លៃមួយឆ្នាំ

2023/03/27 05:08:10 pm        137
ភ្នំពេញ៖ ក្រុមហ៊ុន Prince Real Estate Group បានបង្ហាញពីភាពជោគជ័យ នៃការរៀបចំព្រឹត្តិ ការណ៍ជួល “Taste of Togetherness” នៅព្រីនស៍អ៊ីនធើណាសិនណល រួមទាំងការផ្ដល់នូវឱកាសដល់យុវជន ដើម្បីក្លាយជាអ្នកលក់រាយ ដោយផ្តល់ការជួលដោយឥតគិតថ្លៃរហូតដល់ ១ឆ្នាំ ។ ព្រឹត្តិការណ៍នេះ បានរៀបចំឡើងនៅចុងសប្ដាហ៍កន្លងទៅ ដែលមានអ្នកចូលរួមជាង ៦០០នាក់ ហើយក្នុងនោះមានជាង ៧០នាក់ បានធ្វើការសាកសួរអំពីឱកាសជួល ដែលមាននៅក្នុងផ្សារទំនើប រួមមានហាង តូប និងរទេះរុញ ។ ជាមួយនេះ ភ្ញៀវត្រូវបានទាក់ទាញយ៉ាងខ្លាំងជាមួយនឹងសកម្មភាពជាច្រើន ដែលក្រុមហ៊ុនបានរៀបចំ រួមមានការសម្ដែងដោយតួត្លុក របាំប្រពៃណីខ្មែរ ក្បាច់គុន ការគូរមុខ និងល្បែងកម្សាន្តផ្សេងៗទៀតជាច្រើន លើសពីនេះ អ្នកចូលរួមក៏អាចទទួលទានស្រាបៀរ ដោយឥតគិតថ្លៃ នៅពេលដើរទស្សនាផ្សារទំនើបផងដែរ ។ ចំណែកក្រុមគ្រួសារវិញ ក៏អាចរីករាយផងដែរជាមួយនឹងការលេងបាចទឹក និងការចែករង្វាន់ដ៏អស្ចារ្យ ។លោក Jeremy Chea នាយកគ្រប់គ្រងទូទៅនៃ ព្រីនស៍អ៊ីនធើណាសិនណលផ្លាហ្សា បានថ្លែងថា ពិតជារំភើបជាមួយនឹងអ្នកចូលរួមនៃព្រឹត្តិការណ៍ជួល 'Taste of Togetherness' ដោយព្រឹត្តិការណ៍នេះ គឺមានភាពជោគជ័យយ៉ាងខ្លាំង ហើយក៏មានភាពរីករាយណាស់ដែរ ដែលមានមនុស្សជាច្រើន បង្ហាញចំណាប់អារម្មណ៍ លើការជួលទីតាំងនេះ ដោយព្រឹត្តិការណ៍នេះ ក៏បានរំលេចនូវទិដ្ឋភាពសហគមន៍ នៃអគារពហុមុខងារ ដែលមានបំណងបង្កើតអារម្មណ៍នៃការរួមបញ្ចូលគ្នានៃសហគមន៍នៅក្នុងការអភិវឌ្ឍន៍ ។លោកបន្តថា សម្រាប់អាជីវករ ដែលខកខានមិនបានចូលរួម ក្នុងព្រឹត្តិការណ៍ជួលនេះ ក្រុមហ៊ុន Prince Real Estate Group រីករាយនឹងរៀបចំកម្មវិធីដំណើរទស្សនកិច្ចក្នុងគម្រោងជាលក្ខណៈឯកជន ដែលលោកអ្នកអាចមើលឃើញនូវគ្រឿងបរិក្ខារដោយផ្ទាល់ និងជួបជាមួយអ្នកជំនាញផ្នែកជួល ដើម្បីពិភាក្សាអំពីជម្រើសដ៏ល្អបំផុត សម្រាប់អាជីវកម្មរបស់លោកអ្នក ៕ អត្ថបទ៖ បាន សុខរិទ្ធិ

ក្រុមហ៊ុនឯកជនពីរ ចាប់ដៃគូគ្នាដើម្បីបង្កើតឱកាសវិនិយោគថ្មីៗ លើវិស័យអចលនទ្រព្យនៅកម្ពុជា

2023/03/24 02:20:35 pm        535
ភ្នំពេញ៖ក្រុមហ៊ុន OCIC និងក្រុមហ៊ុន CBRE Cambodia បានចុះអនុស្សរណៈក្នុងភាពជាដៃគូ​យុទ្ធសាស្ត្រ ​ដើម្បីបង្កើតឱកាសវិនិយោគបន្ថែមទៀត ក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។កិច្ចព្រមព្រៀងនេះ ​មានការចូលរួមពីលោកស្រី Lim Lychin នាយកក្រុមហ៊ុន OCIC និងលោក Thierry Tea អនុប្រធានក្រុមហ៊ុន, លោក Lawrence Lennon នាយកគ្រប់គ្រង​ CBRE Cambodia និងលោកស្រី Kinkesa Kim ​នាយករងគ្រប់គ្រង CBRE Cambodia ព្រមទាំងភ្ញៀវផ្សេងទៀតមកពី​សហគមន៍អាជីវកម្មនិ ងអចលនទ្រព្យ។ ការចាប់ផ្តើមនៃកិច្ចសហការ រវាងក្រុមហ៊ុន OCIC និង CBRE មានគោលបំណងផ្តល់អត្ថប្រយោជន៍​ដល់អ្នកវិនិយោគ អតិថិជន ​និងអ្នករស់នៅក្នុងប្រទេសកម្ពុជាទាំងមូល។ ពិធីចុះហត្ថលេខានេះ ​ផ្តោតសំខាន់លើការអភិវឌ្ឍទីក្រុងកោះពេជ្រ ដែលស្ថិតនៅចំកណ្តាលរាជ​ធានី​ភ្នំពេញ ជាមួយគ្នានេះក្រុមហ៊ុន OCIC បានអភិវឌ្ឍន៍​សហគមន៍សម្រាប់ការកម្សាន្ត ប្រកបដោយ​និរន្តរភាពដូចជា សួនបៃតង ខូខូណាត់ផាក លំនៅដ្ឋាន និងអគារពាណិជ្ចកម្ម រួមទាំងការិយាល័យ ផ្លូវដើរតាមដងទន្លេ កន្លែងសម្រាប់ការប្រគុំតន្ត្រី និងមានការបើកផ្សារតាមមាត់ទន្លេ​នៅថ្ងៃ​ចុងសប្តាហ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកលំហែកម្សាន្តផងដែរ។កោះពេជ្រ កំពុងតែវិវឌ្ឍងឆាប់រហ័ស បានប្រែក្លាយទៅជាតំបន់ដ៏មានសក្តានុពលខ្លាំងក្លា​បំផុត​ក្នុងតំបន់ ថែមទាំងទទួលបានការចាប់អារម្មណ៍​ ពីអ្មកវិនិយោគជាតិ និងអន្តរជាតិ ស្របជាមួយការ​ថែរក្សានូវអត្តសញ្ញាណរបស់កម្ពុជា ​ក្រោមទស្សនវិស្ស័យដ៏មុតមាំរបស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ។សូមបញ្ជាក់ថា ក្រុមហ៊ុន OCIC បានប្រមូលផ្តុំអ្នកជំនាញផ្នែកស្ថាបត្យករវ័យក្មេងជាច្រើនមានទេព​កោសល្យពីប្រទេសកម្ពុជា​ ភ្ជាប់ជាមួយនឹងអ្នកណែនាំជនជាតិបារាំង ​និងអាមេរិក ដើម្បីបង្កើន​បទពិសោធន៍នៃការរស់នៅ និងជំរុញការវិវត្តនៃកោះពេជ្រឱ្យក្លាយជាទីក្រុងបៃតងប្រកប​ដោយនិរន្តរភាព។ ជាមួយនិងភាពជាដៃគូយុទ្ធសាស្ត្រ រវាង OCIC និងCBRE នឹងជួយបើកឱកាសថ្មីសម្រាប់ក្រុមហ៊ុន​ទាំងពីរ ​និងជំរុញលទ្ធផលវិជ្ជមានសម្រាប់អតិថិជន ​ដៃគូរ ​និងសហគមន៍ឲ្យកាន់តែធំទូលំ​ទូលាយ​ក្នុងប្រទេសកម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី

ក្រុមវិនិយោគិនអាមេរិក ស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា

2023/03/23 10:58:56 am        357
ភ្នំពេញ៖ គណៈប្រតិភូវិនិយោគិនសហរដ្ឋអាម៉េរិក ដឹកនាំដោយ ឯកឧត្តម ហួត គីមឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក បានកំពុងស្វែងយល់ពីពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ។ក្នុងជំនួបជាមួយឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ​នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈប្រតិភូរបស់លោកនាឱកាសនេះ គឺដើម្បីអោយ​គណៈប្រតិភូលោកបានស្វែងយល់បន្ថែមពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ​គណៈប្រតិភូសហរដ្ឋអាម៉េរិក​ ក៏បានសរសើរពីកិត្យានុភាពកម្ពុជា ពិសេស​ផលិតផលកសិកម្ម ដូចជា ផលិតផលអង្ករកម្ពុជា ​ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងរយៈពេល៥ឆ្នាំជាប់គ្នា។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះ​គណៈប្រតិភូវិនិយោគិន​សហរដ្ឋអាម៉េរិក ​និងបាន​សម្តែងនូវ​សុទិដ្ឋិនិយម​ចំពោះ​ទំហំ​ពាណិជ្ជកម្មរវាងកម្ពុជា និង​សហរដ្ឋ​អាម៉េរិក​ ដែលមានការកើនឡើងគួរអោយកត់សម្គាល់ ​បើទោះជាមានវិបត្តិកូវីតយ៉ាងណាក៏ដោយ។ បន្ថែមពីនេះ ​ឯកឧត្តមរដ្ឋលេខាធិការ ​ក៏បានលើកទឹកចិត្តខ្ពស់ចំពោះក្រុមហ៊ុនសហរដ្ឋអាម៉េរិក​ដែល​មានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ​ក៏ដូចជាការសហការវិនិយោគជាមួយដៃគូក្នុង​ស្រុកផងដែរ ​ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច​កម្ពុជា។ជាងនេះទៅទៀត ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីស្ថានភាពបរិយាកាសវិនិយោគ​ដ៏ល្អរបស់កម្ពុជា ​ក៏ដូចជានីតិវិធីផ្សេងៗក្នុងការស្នើសុំបង្កើតក្រុមហ៊ុន​ រោងចក្រ ធនាគារ និង​លើកទឹកចិត្តខ្ពស់ចំពោះការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា​ដែលមានតម្រូវការខ្ពស់ និង​ទីផ្សារល្អ។នៅកិច្ចបញ្ចប់គណៈប្រតិភូវិនិយោគិនសហរដ្ឋអាម៉េរិក ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមរដ្ឋលេខាធិការ ​ពិសេសក្រសួងពាណិជ្ជកម្ម ​ដែលតែងតែ​យកចិត្តទុកដាក់ និង​ផ្ដល់កិច្ច​សហប្រតិបត្តិការដល់គណៈប្រតិភូរបស់លោកនៅកម្ពុជាគ្រប់ពេលវេលា៕អត្ថបទ៖ វណ្ណៈ

ក្រសួងសេដ្ឋកិច្ចដាក់ឱ្យប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈដល់អង្គភាពថ្នាក់ក្រោមជាតិ

2023/03/23 10:51:26 am        320
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាន​មហិច្ឆតា​ពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​គ្រប់គ្រង​វិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) ដល់អង្គភាពអនុវត្ត​ថវិកា និងអង្គភាព​ចំណាយថវិការដ្ឋនៅគ្រប់ទិសទី, និងការអភិវឌ្ឍថ្មីរបស់ FMIS ​និងប្រែក្លាយនីតិវិធី អនុវត្តការងារ​ដោយដៃបច្ចុប្បន្ន និងជាក្រដាស ​ទៅជានីតិវិធីតាមបែបឌីជីថលទាំងស្រុង ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែងលើកឡើងក្នុងពិធី «ប្រកាសពង្រីកការប្រើប្រាស់មុខងាររបស់​ FMIS, ពង្រីក​ការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង, ពង្រីកការប្រើប្រាស់​ FMIS Portal ជំនាន់ទី ១ នៅរដ្ឋបាល​ថ្នាក់​ក្រោមជាតិ និងការប្រកាសដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារ​គ្រប់គ្រង​ទ្រព្យសម្បត្តិរដ្ឋ នៅ​ក្រសួងចំនួន ៥ ដំបូង» នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ នេះថា ​ចំពោះដំណើរនៃការដាក់​ឱ្យប្រើ​ប្រាស់ FMIS, ដំបូងឡើយ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់តែនៅតាមអគ្គនាយកដ្ឋាន​គន្លឹះៗ​ផ្ទៃក្នុង​ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​និងមានតែមុខងារស្នូលប៉ុណ្ណោះ ពោលគឺមុខងារពាក់ព័ន្ធ​នឹង​ការអនុវត្តថវិកា និងកិច្ចការងាររតនាគារ ។ ចំណែកឯជំហានទី ២ បានផ្ដោតលើការពង្រីកការប្រើប្រាស់ FMIS ​ទៅកាន់គ្រប់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ។នៅក្នុងជំហានទី២ នេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​គិតគូរ​រៀបចំ​នូវយុទ្ធសាស្ត្រ​សម្រាប់​ការ​តម្រឹម​នីតិវិធីអនុវត្តការងារតាម FMIS ដោយដាក់គោលដៅបញ្ឈប់ រំហូរនៃការប្រើប្រាស់​ឯកសារ​ជាក្រដាស ជំនួសដោយរំហូរការងារ តាមប្រព័ន្ធទាំងស្រុងវិញ ​សម្រាប់​នីតិវិធីទូទាត់​ចំណាយ​បៀវត្ស, ចំណាយទឹក-ភ្លើង និងចំណាយបន្ទុកបុគ្គលិកមួយចំនួនទៀត​ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងចំនួន ៧ ក្នុងឆ្នាំ ២០២០ ។ ឆ្លងកាត់ជំហានទាំង ២ ខាងលើ, ក្រសួងទទួលបាននូវ​មូលដ្ឋាន​គ្រឹះដ៏សំខាន់ ​សម្រាប់ការតម្រង់​ទិសបន្ត ​នៅក្នុងជំហានទី ៣ ដែលបានចាប់ផ្ដើមនៅក្នុងឆ្នាំ ២០២១​ និងគ្រោងបញ្ចប់ក្នុងឆ្នាំ ២០២៥ ដើម្បីទាញប្រយោជន៍​ឱ្យបានជាអតិបរិមា ពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលយើងកំពុង​ប្រើប្រាស់ស្រាប់៕ អត្ថបទ៖ សុន រ៉ាឌី

តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជា កើនដល់ប្រមាណ១៩ម៉ឺនលីត្រ ក្នុងមួយខែ

2023/03/17 02:59:42 pm        538
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ការប្រើប្រាស់ប្រេងឥន្ធនៈជាទូទៅនៅក្នុងប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ មានចំនួនប្រហាក់ប្រហែល ១៩ម៉ឺនលីត្រ នៅក្នុងមួយខែៗ។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមាន​ប្រសាសន៍​ថា ទោះបីមានតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈកើនឡើងក្តី កម្ពុជាមិនប្រឈមខ្វះខាតដែរ ដោយសារតែកិច្ចសហការដ៏ល្អ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជន​ដែលនាំចូលប្រេង សុទ្ធតែ​បានរួមសហការគ្នាទៅវិញទៅមក​ ធ្វើយ៉ាងណាធានាឲ្យបរិមាណប្រេងគ្រប់គ្រាន់សម្រាប់លក់ និងតម្លៃសមរម្យអាចទទទួលយកបានទាំងសងខាង រវាងអ្នកលក់ ​និងទិញយកទៅប្រើប្រាស់។ ឯកឧត្តម ​បានបន្តថា ក្នុងពេលតម្លៃប្រេងកំពុងមានការប្រែប្រួល ​រាជរដ្ឋាភិបាលបាន​ឧបត្ថម្ភ​ធន ៦,៥សេនដុល្លារក្នុងមួយលីត្រ ​ដែលកាលពីមុនត្រឹមតែ ៤សែនប៉ុណ្ណោះ។ ប្រជាពលរដ្ឋរស់នៅក្រុងភ្នំពេញ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០២៣នេះថា ក្នុងពេលកន្លងមក ​ពួកគាត់ធ្លាប់មានការព្រួយបារម្ភខ្លះដែរអំពីការខ្វះខាតប្រេង ដោយសារតែការប្រើប្រាស់មានច្រើនជាងមុន ។ ពួកគាត់ ឲ្យដឹងទៀតថា បើនិយាយ​ដល់តម្លៃ​លក់រាយប្រេងឥន្ធនៈក្នុងពេលនេះ ​គឺអាចទទួលយកបាន ខណៈពីមុន​ប្រេងឥន្ធនៈធ្លាប់ឡើង​ថ្លៃដល់ជាង ​៥ ០០០រៀល ក្នុង១លីត្រ ហើយ​បច្ចុប្បន្ននេះ​សម្រាប់ប្រេងសាំងធម្មតាតម្លៃ ៤ ៣០០រៀល ​និងប្រេងម៉ាស៊ូត ៤ ២៥០រៀល ក្នុង១លីត្រ។សូមបញ្ជាក់ថា ​កាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅនេះ ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំ​ឲ្យ​ក្រសួងពាក់ព័ន្ធ ​ពិភាក្សាជាមួយក្រុមហ៊ុនឯកជន ​ដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និង​រៀបចំស្តុកប្រេងឥន្ធនៈ ​ខណៈសភាពការណ៍ប្រេងលើទីផ្សារអន្តរជាតិមានការប្រែប្រួល និង​តម្រូវការប្រើប្រាស់ច្រើនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ​នាពេលខាងមុខនេះ។បើតាមឯកឧត្តមអនុរដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា បច្ចុប្បន្នប្រេង​ឥន្ធនៈដែល​កម្ពុជាប្រើប្រាស់ ត្រូវបាន​នាំចូលពីប្រទេសសិង្ហបុរី វៀតណម និងថៃជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រុមហ៊ុនក្រៅស្រុកមួយ បង្ហាញបំណងចង់អភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការទូទាត់តាមឌីជីថលនៅកម្ពុជា

2023/03/17 02:08:58 pm        493
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​កាលពីរសៀលថ្ងៃទី១៦ មីនា ឆ្នាំ២០២៣នេះ ​បានទទួលជួបពិភាក្សាការងារជាមួយលោក Chris Clark ប្រធាន​តំបន់ប្រចាំ​អាស៊ីប៉ាស៊ីហ្វិក​របស់ក្រុមហ៊ុនវីសា (VISA) ដើម្បីចែករំលែកក្របខណ្ឌច្បាប់ ​លិខិត​បទដ្ឋានគតិយុត្តិ និង​គោលនយោបាយ​ពាក់ព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សំដៅជំរុញការអភិវឌ្ឍ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ​និងសេដ្ឋកិច្ចឌីជីថលកម្ពុជា។ក្រសួងពាណិជ្ជកម្ម ​នៅក្រោយចប់ជំនួបការងារ បានឲ្យដឹងថា ក្នុងជំនួបនេះ ភាគីក្រុមហ៊ុន បាន​បង្ហាញអំពីគោលបំណងក្នុងការពង្រឹងកិច្ចប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម លើគំនិត​ផ្តួចផ្តើម​ទាក់ទងនឹងយុទ្ធសាស្រ្ត និងគោលនយោបាយនាពេលបច្ចុប្បន្ន ​និងអនាគត ដើម្បីជំរុញ​ពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក ​និងការទូទាត់តាមឌីជីថល​ក្នុងប្រទេសកម្ពុជា ​បន្ទាប់ពីមើលឃើញនូវ​សក្តានុពល​របស់កម្ពុជា ​ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​របស់​សម្តេចនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ​ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សា​ស្ថេរភាពនយោបាយ វិបុលភាព និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនភ្ញៀវថា​ វិបត្តិកូវីដ-១៩ បានបង្កើត​កាលានុវត្តន៍ភាព ​ដែលជួយជំរុញបញ្ហាឌីជីថលខ្លាំងនៅកម្ពុជា ​ជាពិសេសការទូទាត់តាមឌីជីថល និងវិវឌ្ឍន៍ទៅរកការទូទាត់ដោយគ្មានទំនាក់ទំនង (Contactless Payment )។ បន្ថែមពីនេះ ដើម្បីបម្រើសេវាកម្មឱ្យខិតកៀកទៅជិតពាណិជ្ជករ ​បង្កើតភាពងាយស្រួល កាត់​បន្ថយការចំណាយ ​និងពេលវេលាចុះបញ្ជីពាណិជ្ជកម្ម រាជរដ្ឋាភិបាលបានប្រកាសដាក់​ឱ្យប្រើប្រាស់​ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា។ ឯកឧត្តម បានបន្តថា ក្នុងឆ្នាំ២០២២ ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ត្រូវបានប្រកាសទទួលជ័យលាភី ពី​កម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល ​(Future of Government Awards ) ដែលមានគម្រោងចូលរួម​ប្រកួត​ប្រជែងចំនួន ១៥០ និងមកពី ​៥២ប្រទេស​ សម្រាប់កម្មវិធីទាំងមូល។នេះជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជាលើឆាកអន្តរជាតិ និងជាកាលានុវត្តន៍ភាពក្នុងការ​ប្រើប្រាស់​ដោយបច្ចេកវិទ្យាឌីជីថល ​និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន ដោយនៅក្រោមម្លប់​សុខសន្តិភាព កម្ពុជាកំពុងតែបោះជំហានឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយ​រស់រវើក និងប្រកបដោយបរិយាប័ន្ន។ឯកឧត្តម ប៉ាន សូរស័ក្តិ ចាត់ទុកថា ការចូលរួមរបស់ក្រុមហ៊ុន វីសា លើវិស័យទូទាត់តាមប្រព័ន្ធ​អេឡិចត្រូនិកនៅកម្ពុជា ​បានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងអង្គការផ្សេងៗក្នុង​ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញាវត្ថុដល់ប្រជាជនកម្ពុជា៕

ក្រុមហ៊ុនចំនួន១១ ផ្តល់ឱកាសការងារ ៨៨៨កន្លែង ក្នុងកម្មវិធីវេទិកាការងារ

2023/03/16 10:13:05 am        351
ភ្នំពេញ៖ មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជន​កម្ពុជាវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន សហគ្រាសចំនួន១១ ដោយផ្តល់ឱកាសការងារចំនួនប្រមាណ ៨៨៨កន្លែង ជូនដល់អ្នកកំពុងស្វែងរកការងារធ្វើ នៅក្នុងកម្មវិធីវេទិកាការងារ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មទាំង១១នេះ រួមមានក្នុងវិស័យហិរញ្ញវត្ថុ ផ្សារទំនើប ស្ថានីយប្រេងឥន្ធនៈ និងសេវាកម្មជាដើម។ សម្រាប់អ្នកដែលមានបំណងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរបទពិសោធន៍ការងារ គ្រាន់តែកាន់ប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឲ្យបានសមរម្យ ដើម្បីត្រៀមជួបសម្ភាសន៍​ផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំទាំងនោះនៅវេទិកាការងារតែម្តង ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។សូមបញ្ជាក់ថា វេទិកាការងារ បានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុង​មាន​តម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគតឲ្យមានឱកាសបានជួប​ជាមួយអ្នក​កំពុងស្វែងរកការងារដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន សហគ្រាស និងសម្រេចផែនការរបស់ភាគីនិយោជក។

ការប្រមូលផលអំបិលឆ្នាំនេះ មានភាពយឺតយ៉ាវ ធ្វើឲ្យទិន្នលផលធ្លាក់ចុះ

2023/03/13 04:27:41 pm        856
កំពត៖ ក្រុមអ្នកផលិតអំបិល និងមន្ត្រីជំនាញបានលើកឡើងថា ដោយសារកត្តាអាកាសធាតុ​មាន​ភ្លៀងធ្លាក់ច្រើន ធ្វើឲ្យការប្រមូលផលអំបិលឆ្នាំនេះអូសបណ្តាយរយៈពេលយូររហូតដល់ខែមករា ធ្វើឲ្យទិន្នផលអំបិលធ្លាក់ចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ តាមការប៉ាន់ស្មានរបស់ជំនាញ ថាការប្រមូលផលអំបិលទាំង៦មណ្ឌលនៃក្រុមផលិតទូទាំងខេត្ត បានប្រមាណ១ម៉ឺនតោនប៉ុណ្ណោះ។ ប្រជាកសិករក្រុមអ្នកផលិតអំបិលសង្កាត់ត្រើយកោះ លោក នួន ផល្លា បានប្រាប់ឲ្យដឹងថា លោក​បានធ្វើអំបិលជាង៣០ឆ្នាំហើយ ការផលិតអំបិលមានបញ្ហាប្រឈម សំខាន់ពីរ គឺកត្តាអាកាសធាតុ និងកង្វះកម្លាំងពលកម្ម។ ចំពោះការផលិត និងប្រមូលផលអំបិលឆ្នាំនេះមានភាពយឺយ៉ាវ និងទទួល​បានផលតិចជាងឆ្នាំមុន ដោយសារអាកាសធាតុមិនអំណោយផល មានភ្លៀងកក់ខែធំៗពីរដង ។ ពលរដ្ឋរូបនោះបានបញ្ជាក់ដែរថា​ អំបិលគ្រួសឆ្នាំនេះមានហាងឆែងល្អ ​កាលពីដើមដៃ ប៉ុន្តែ​បច្ចុប្បន្នធ្លាក់​នៅសល់ត្រឹម ១៨០០០ពាន់រៀលក្នុងមួយបេ។​យ៉ាងណាក៏ដោយលោក​បានបញ្ជាក់ថា ការធ្វើអំបិលមិនសូវខាតនោះទេ ទើបធ្វើឲ្យក្រុមគ្រួសារលោកមិនបោះបង់ការផលិត ហើយនៅតែចង់ធ្វើអំបិលនេះបន្តទៀត។ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សុខ គឹម ជឿន បានប្រាប់​ឲ្យដឹងដែរថា ការប្រមូលផលអំបិលឆ្នាំនេះ ​មានភាពយឺតយ៉ាវ ហើយទិន្នផលអំបិល​ក៏ធ្លាក់ចុះជាងឆ្នាំមុន។ បើតាមការប៉ាន់ស្មានរបស់លោក ​ក្រុមអ្នកផលិតអំបិលទាំង៦មណ្ឌលផលិត ទើបប្រមូលផលបានប្រមាណ១ម៉ឺនតោប៉ុណ្ណោះ ។ លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា ប្រសិនបើចាប់ពីថ្ងៃនេះទៅ អាកាសតុបន្តរក្សាបាន​នូវភាព​ល្អប្រសើរដូចសព្វថ្ងៃ ទិន្នផលអំបិលឆ្នាំ២០២៣នេះ ​អាចប្រមូលបានរង្វាន់៦ម៉ឺនតោន ខណៈដែល​ផ្ទៃដីស្រែអំបិលខេត្តកំពត មានលទ្ធភាពផលិតអំបិលបានជាង ១១ម៉ឺនតោនក្នុងមួយឆ្នាំ​គ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ទូទាំងប្រទេស ៕អត្ថបទ៖ អន សារឹម

កម្ពុជា​-ចិន មានទំហំពាណិជ្ជកម្មចំនួនជាង១.៧ប៊ីលានដុល្លារ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣

2023/03/13 01:55:32 pm        589
ភ្នំពេញ៖ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន សម្រចបានទឹកប្រាក់ប្រមាណ ១,៧ប៊ីលានដុល្លារ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៣នេះ ស្របពេលដែលប្រមុខរដ្ឋាភិបាលទាំងពីរ ជំរុញកំណើននៃការដោះដូរពាណិជកម្ម និងវិនិយោគ នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បង្ហាញថា ក្នុងរយៈពេលខែមករា​ ដល់ខែកុម្ភៈ ទំហំ​នៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសចិន ​បានធ្លាក់ចុះប្រមាណ ១៥ភាគរយ ធៀបនឹង​រយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ទំនិញកសិផល កម្ពុជានាំចេញទៅចិនបាន មានដូចជា ដំឡូង ស្វាយ ចេក អង្ករ ជាទំនិញដែលអាចនាំចេញបាន។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានលើក​ឡើងថា ​កិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីកម្ពុជា ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងផ្តល់សម្ទុះនៃការនាំចេញកសិផលកម្ពុជា ចូលទីផ្សារប្រទេសចិន​កាន់តែច្រើន ។ឯកឧត្តម បន្តថា កិច្ចព្រមព្រៀង FTA និងRCEP មិនត្រឹមតែបើកទីផ្សារកាន់តែធំសម្រាប់ទំនិញ​ផលិត​នៅកម្ពុជាចូលទីផ្សារប្រទេសចិនកាន់តែច្រើននោះទេ​ ប៉ុន្តែថែមទាំងទាក់ទាញវិនិយោគពី​ប្រទេស​ចិន​ចូលមកបណ្តាក់ទុន​វិនិយោគ ​នៅកម្ពុជាផងដែរ។​កម្ពុជា និងចិន បានប្រកាសបើកព្រឹត្តិការណ៍ “ឆ្នាំមិត្តភាពកម្ពុជា-ចិន” ក្នុងឆ្នាំ២០២៣នេះ ដើម្បី​អបអរខួបលើកទី៦៥ ​នៃការបង្កើតទំនាក់ទំនងការទូត​ ឆ្នាំមិត្តភាពឆ្ពោះទៅយុគសម័យថ្មី នៃការ​កសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់​ កម្រិតខ្ពស់ ​និងស្តង់ដារខ្ពស់ ដើម្បី​បន្តថែរក្សាទំនាក់ទំនងមិត្តភាពដែកថែប ​ដែលជារតនសម្បត្តិដ៏មានតម្លៃបំផុត​ គ្រប់ជំនាន់។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ទំនាក់ទំនងយ៉ាងជិតស្និទ្ធ​រវាង​រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន​ បានផ្តល់ឪកាសច្រើនសម្រាប់ទាក់ទាញវិនិយោគ បើកទីផ្សារសម្រាប់ផលិតផលកម្ពុជា។ឧកញ៉ា លឹម ហេង ថ្លែងថា កិច្ចព្រមព្រៀង FTAរវាងកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយតំបន់ ជាកាតាលីករ ​ជំរុញឱ្យទំនាក់ទំនងរវាងកម្ពុជាចិន ​លើវិស័យពាណិជ្ជកម្ម និង​វិនិយោគ ជាពិសេស ​បានទាក់ទាញវិនិយោគិនចិនចូលមកកម្ពុជា៕ អត្ថបទ៖ វណ្ណៈ 

អគ្គីភ័យបាននឹងកំពុងឆាបឆេះឃ្លាំងរថយន្តយ៉ាងសន្ធោរសន្ធៅ ស្ថិតជាប់នឹងទីតាំងឆៀកឡានសាខាខណ្ឌសែនសុខ

2023/03/10 04:03:16 pm        1090
ភ្នំពេញ៖ ខណៈនេះអគ្គីភ័យមួយបាននឹងកំពុងឆាបឆេះឃ្លាំងរថយន្តមួយកន្លែងយ៉ាងសន្ធោរសន្ធៅ ស្ថិតជាប់នឹងទីតាំងឆៀករថយន្តសាខាខណ្ឌសែនសុខ តាមបណ្តោយផ្លូវលេខ១០១៩ ក្បែរវត្តសំរោងអណ្តែត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ក្រុមរថយន្តពន្លត់អគ្គីភ័យបាននឹងកំពុងអន្តរាគមន៍។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM