កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ១ក្បាលទៀត នាំមកក្តី​សង្ឃឹ​ម​សម្រាប់​ការ​អភិរក្ស​នៅ​ដើម​ឆ្នាំ​២០២៦
ធនាគារជាតិ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុ ដើម្បីបង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធ
គិតត្រឹមត្រីមាសទី១ឆ្នាំនេះ សហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា កើនដល់ជាង ៤៧ ០០០ សហគ្រាស ខណៈចំនួនកម្មករនិយោជិតកើនឡើងដល់ប្រមាណ ២,៣លាននាក់
ត្រីមាសទី១ឆ្នាំនេះ កម្ពុជានាំចេញកង់ មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនឡើងជិត ៤៤%

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជា-ថៃពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម

2022/07/21 01:03:12 pm        607
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសថៃ បានចុះអនុស្សារណៈយោគយល់ដើម្បីបង្កើនចំណង​មិត្តភាព​ឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យភស្តុភារកម្ម និងគាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹង​សមត្ថភាព​ស្ថាប័ន​ និងសមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។អនុស្សារណៈយោគយល់ ​ត្រូវបានចុះហត្ថលេខារវាង ​គណៈប្រតិភូក្រសួងសាធារណការ និងដឹក​ជញ្ជូនកម្ពុជា ដឹកនាំដោយលោកជំទាវរដ្ឋលេខាធិការ កុយ សុដានី និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមរបស់ព្រះរាជាណាចក្រថៃ កាលពីថ្មីៗនេះ នៅទីក្រុងបាងកក។ យោងតាមក្រសួងសាធារណការ ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះ ធ្វើឡើងដោយ​ការស្ម័គ្រចិត្តសម្រាប់កិច្ចសហប្រតិបត្តិការលើផ្នែកគោលនយោបាយ និងការគាំទ្រលើវិសាលភាព និង កម្រិតក្របខណ្ឌគោលនយោបាយរួមមានគោលនយោបាយភស្តុភារកម្ម ​ក្របខណ្ឌគតិយុត្ត និងបទប្បញ្ញត្តិ ក្របខណ្ឌស្ថាប័ន ​យន្តការសម្របសម្រួល និងការសម្រេចចិត្តដំណើរការនៃការ​អនុវត្ត តាមដាន និងវាយតម្លៃគោលនយោបាយ។តាមរយៈអនុស្សារណៈនេះ ភាគីទាំងពីរ មានគោលបំណងសម្តៅ សូចនាករ និងប្រព័ន្ធផ្ទុកទិន្នន័យ​ភស្តុភារកម្ម រួមមានថ្លៃចំណាយភស្តុភារកម្មធៀបនឹងកំណើន​ផលិតផលក្នុងស្រុកសរុប និង​សន្ទស្សន៍​ប្រតិបត្តិការភស្តុភារកម្ម និងគាំទ្រគ្នាទៅវិញទៅមកក្នុងការពង្រឹងសមត្ថភាពស្ថាប័ន និង​សមត្ថភាពរបស់ភាគីពាក់ព័ន្ធក្នុងវិស័យភស្តុភារកម្ម។ថ្លែងក្នុងជំនួបនោះ លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនភាគីថៃអំពីការយកចិត្តទុកដាក់ និង​កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការតាក់តែងសេចក្តីព្រាងផែនការមេ​ស្តីពី​ការតភ្ជាប់ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​ និងភស្តុភារកម្មនៅកម្ពុជា។លោកជំទាវ បានបញ្ជាក់ថា ផែនការមេនេះ​ មានបញ្ចូលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែករឹង និងផ្នែកទន់ ​ដែលរួមមានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនផ្លូវថ្នល់ ​ផ្លូវដែក​ ផ្លូវល្បឿនលឿន ផ្លូវទឹក ​ផ្លូវសមុទ្រ កំពង់ផែ អាកាសយានដ្ឋាន ​និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ដែលត្រូវការទឹក​ប្រាក់​ប្រមាណ ៥០ពាន់លានដុល្លាសហរដ្ឋអាមេរិកសម្រាប់រយៈពេល១០ឆ្នាំ៕ អត្ថបទ៖ វណ្ណៈ

NBCនឹងប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុចាំបាច់ ដើម្បីរក្សាតម្លៃប្រាក់រៀល

2022/07/21 12:52:03 pm        565
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងបន្តប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុចាំបាច់នានា ក្នុងការរក្សាតម្លៃប្រាក់រៀលឱ្យមានស្ថិរភាព ដើម្បីការពារអំណាចទិញរបស់រូបិយវត្ថុជាតិ ខណៈការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក អាចនឹងធ្វើឱ្យមានសម្ពាធអត្រាប្តូរប្រាក់រៀល ប្រឈមនឹងសម្ពាធនៃការធ្លាក់ថ្លៃ។ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងក្នុងពិធីបិទសន្និបាត​បូក​សរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិ​នៃកម្ពុជា នៅថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២២ ថា ស្ថានភាពអត្រាអតិផរណា​មានភាពមិនប្រាកដ​ប្រជាខ្ពស់ ដោយអាស្រ័យជាចម្បង ​លើឥទ្ធិពលនៃការអូសបន្លាយសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ទៅលើថ្លៃប្រេង ​និងការអនុវត្តវិធានបិទខ្ទប់តំបន់ផលិតកម្មនៅប្រទេសចិន ដើម្បីទប់ស្កាត់កា​រ​រាលដាល​នៃជំងឺកូវីដ-១៩ ក្នុងនោះបើតាមការរំពឹងទុក ​ថ្លៃប្រេងនឹងថយចុះ ​អតិផរណាក៏ត្រូវបាន​ព្យាករណ៍ថា ​ថយចុះផងដែរ ​នៅឆមាសទី២នេះ។ ការដំឡើងអត្រាការប្រាក់គោល​របស់​ធនាគារកណ្តាលអាមេរិក មិនមានឥទ្ធិពលដោយផ្ទាល់​លើ​អត្រាការ​ប្រាក់នៅកម្ពុជា ​ប៉ុន្តែអាចធ្វើឱ្យមានសម្ពាធលើអត្រាប្តូរប្រាក់ ដោយសារការឡើងថ្លៃប្រាក់​ដុល្លារ​អាមេរិក​នៅលើទីផ្សារអន្តរជាតិ។ ឯកឧត្តម ស្នើរដល់មន្រ្តីធនាគារទាំងអស់​ បន្តអនុវត្តការងារឲ្យបានផុលផុសរួមមាន៖ ការបន្តរក្សា​ស្ថិរភាព​អត្រាប្តូរប្រាក់៖ ដោយសារប្រាក់ដុល្លារអាមេរិក ​មាននិន្នាការឡើងថ្លៃ​នៅលើទីផ្សារអន្តរជាតិ ប្រាក់រៀលនឹងបន្តប្រឈមនឹងសម្ពាធធ្លាក់ថ្លៃ។ធនាគារជាតិនៃកម្ពុជា នឹងបន្តប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុចាំបាច់នានា ក្នុងការរក្សា​តម្លៃ​ប្រាក់​រៀលឱ្យមានស្ថិរភាព ​ដើម្បីការពារអំណាចទិញរបស់រូបិយវត្ថុជាតិ ​ក៏ដូចជាប្រាក់ចំណូល របស់ប្រជាពលរដ្ឋងាយរងគ្រោះ។ក្នុងទិសដៅនេះ ការបន្តជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងវិស័យ​សាធារណៈ វិស័យ​ឯកជន​ និងប្រជាពលរដ្ឋទូទៅពិតជាមានសារៈសំខាន់​ណាស់ ក្នុងការ​លើក​កម្ពស់តម្លៃប្រាក់រៀលដោយផ្ទាល់ ​និងពង្រឹងប្រសិទ្ធភាព ឧបករណ៍នយោបាយរូបិយវត្ថុជារួម៕ អត្ថបទ៖ សុន រ៉ាឌី

ការលក់កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជាតាមដងទន្លេមេគង្គ ចាប់ផ្តើមកើនឡើងវិញ

2022/07/21 12:25:42 pm        657
ភ្នំពេញ៖ ក្រុមហ៊ុននាវាទេសចរណ៍កម្ពុជា និងក្រុមហ៊ុននាវាទេសចរណ៍អន្តរជាតិនានាទៀត បាននាំគ្នាបើកដំណើរការអាជីវកម្មនាវាទេសចរណ៍ឡើងវិញ ដើម្បីដឹកទេសចរជាតិអន្តរជាតិ ទស្សនាកម្ពុជា វៀតណាម នៅតាមផ្លូវទឹកតាមទន្លេមេគង្គ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា​ប្រកាស​បើកប្រទេស ​និងរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញមក។លោក ផាន សុបិន តំណាងក្រុមហ៊ុននាវាទេសចរណ៍កម្ពុជា ​បានថ្លែងប្រាប់BTVនៅថ្ងៃទី២១ ខែកក្តដានេះថា ​ក្រុមហ៊ុននាវាទេសចរណ៍កម្ពុជា បានចាប់ផ្តើមបើកដំណើរការដឹកភ្ញៀវទេសចរជាតិ​អន្តរជាតិទស្សនាកម្ពុជា វៀតណាម តាមដងទន្លេមេគង្គ នៅដើមខែកក្តដានេះ ហើយនៅក្នុង​ដំណាក់កាលដំបូងនេះ ក្រុមហ៊ុនលោក បើកដំណើរការចំនួន២នាវា ឆ្លងដែនចេញចូលកម្ពុជា​ វៀតណាម ហើយដោយសារនៅក្នុងអំឡុងពេលនេះមានភ្ញៀវទេសចរអន្តរជាតិ​កក់ទិញ​កញ្ចប់​ទេសចរណ៍ទស្សនាកម្ពុជាតាមផ្លូវទឹកនេះ​បន្តមានកំណើនច្រើន លោកនឹងបង្កើនការបើក​ចំនួនប្រាំ​នាវា​បន្ថែមទៀត។ លោក ផាន សុបិន បានថ្លែងថា នៅមុនបរិបទកូវីដ១៩មិនទាន់រាតត្បាត មានក្រុមហ៊ុន​នាវា​ទេសចរណ៍ជាតិអន្តរជាតិចំនួន ៥ក្រុមហ៊ុន ​ក្នុងនោះមានក្រុមហ៊ុនជាតិចំនួន២ បើកដំណើរការដឹក​ជញ្ជូនភ្ញៀវទេសចរជាតិអន្តរជាតិទស្សនាកម្ពុជា ​វៀតណាម តាមដងទន្លេមេគង្គយ៉ាងសកម្ម ហើយក្នុងអំឡុងមានការរាតត្បាត​កូវីដ១៩ ជាង២ឆ្នាំនេះ​ អាជីវកម្មនាវាទេសចរណ៍ដឹកទេសចរឆ្លង​ដែន​ចេញចូលកម្ពុជាវៀតណាមនេះបានផ្អាក ​ហើយទើបតែរហូតមកដល់ពេលនេះទេ គឺមាន​តែក្រុមហ៊ុនលោក​ដែលជាក្រុមហ៊ុនក្នុងស្រុកបានសម្រេចចិត្តបើកមុនគេ។ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការបើកអាជីវកម្មដឹកទេសចរ​ជាតិអន្តរជាតិ ឆ្លងដែនតាមច្រកព្រំដែនផ្លូវទឹក ​មកទស្សនាកម្ពុជា នឹងជម្រុញកំណើនភ្ញៀវ​ទេសចរ​អន្តរជាតិមកទស្សនាកម្ពុជា​ កើនលើស ១លាននាក់នៅដំណាច់ឆ្នាំ២០២២នេះ ខណៈក្នុងរយៈពេល ៦ខែក្នុងឆ្នាំ២០២២កន្លងមក កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិបានជាង៥០ម៉ឺននាក់។ទោះយ៉ាងណាក៏ដោយ ឯកឧត្តម ហោ សារុន ក៏បានស្នើឲ្យបណ្តាក្រុមហ៊ុននាវា​ទេសចរណ៍សូម​កុំ​ដំឡើងថ្លៃ​កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជាតាមផ្លូវទឹក និងត្រូវបង្កើនការផ្តល់សេវាប្រកប​ដោយ​គុណភាព បដិសណ្ឋារកិច្ចល្អ ដើម្បីបង្កើតភាពទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា​កាន់តែ​ច្រើនថែមទៀត៕ អត្ថបទ ស៊ុម សុខជា

ហាងឆេងមាសនៅបន្តធ្លាក់ចុះ ដោយសារការដំឡើងអត្រាប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក

2022/07/21 12:16:47 pm        967
ភ្នំពេញ៖ អ្នកជំនាញអាជីវកម្មមាសថា តម្លៃហាងឆេងមាសនឹងធ្លាក់ចុះបន្ថែមទៀត ដោយសារ​ធនាគារ​កណ្តាលសហរដ្ឋអាមេរិក នឹងបន្តឡើងថ្លៃអត្រាការប្រាក់ដុល្លារ ចំណែកចំពោះ​អតិថិជន និង​អាជីករដែលវិនិយោគនៅលើតម្លៃហាងឆេងមាស​ គួររង់ចាំក្នុងរយៈពេលខ្លីខាងមុខនេះ ។លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities លើកឡើង​ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២២ នេះថា បច្ចុប្បន្នកំពុងមានការប្រែប្រួល ដោយសារពាក់ព័ន្ធនឹងតម្រូវការរបស់ហាង​ឆេងមាស​ផ្ទាល់ និងកត្តាមួយទៀត ​ពាក់ព័ន្ធនឹងបម្រែបម្រួលតម្លៃលុយដុល្លារសហរដ្ឋអាមេរិក ព្រោះ​តម្លៃ​ហាងឆេងមាស គឺធ្វើការប្តូរផ្លាស់ជាមួយលុយដុល្លារសហរដ្ឋអាមេរិក។ជាក់ស្តែងនាប៉ុន្មានខែចុងក្រោយនេះ តម្លៃហាងឆេងមាសបានហក់ឡើងដល់ ២ ០៧០ ដុល្លារក្នុង​មួយ​អោន ហើយក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះវិញ​ តម្លៃហាងឆេងមាសបន្តធ្លាក់ដល់ ១ ៧០០ ដុល្លារ ក្នុងមួយអោន ដែលការធ្លាក់ចុះ ដោយសារតែតម្លៃហាងឆេងមាសបានចាប់ផ្តើម​បាត់បង់​តម្រូវការដោយសារបច្ចុប្បន្ន​ធនាគារ​កណ្តាលនៃសហរដ្ឋអាមេរិក កំពុងរៀបចំគោលនយោបាយ​ក្នុងការ​ដំឡើង​អត្រាប្រាក់ ដើម្បីឲ្យប្រាក់ដុល្លាឡើងថ្លៃ។សូមបញ្ជាក់ថា ជុំវិញការនាំចូលមាសនេះ យោងតាមរបាយការណ៍​អគ្គនាយក​ដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចូលមាស មានតម្លៃ ១ ២៨១ លានដុល្លារ​អាមេរិក ថយចុះជាង ៤៧% ​បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២១។ ​នៅក្នុងរយៈពេលនេះដែរ កម្ពុជា​ក៏​បាននាំចេញមាស ​មានទំហំទឹកប្រាក់ប្រមានជាង ​៨៤លានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី

ដំណឹងល្អ..! ពីថ្ងៃទី២១-៣១ ខែកក្កដា ឆ្នាំ២០២២ តម្លៃប្រេងឥន្ធនៈបានបន្តធ្លាក់បន្ថែមទៀត ធៀបនឹងសន្ទស្សន៍ចាស់

2022/07/21 11:09:34 am        811
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី២១-៣១ ខែកក្កដា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៤.៨០០រៀល/លីត្រ(ចុះ ៤៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៣០០រៀល/លីត្រ(ចុះ ៣០០រៀល)។

ប្រាក់ឈ្នួលអប្បរមា សម្រាប់វិស័យកាត់ដេរ និងវាយនភណ្ឌ រំពឹងកើនដល់ជាង ២០០ដុល្លារ

2022/07/20 02:28:47 pm        715
ភ្នំពេញ៖ កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជា ចង់ឃើញការតម្លើងប្រាក់ឈ្នួលកើនឡើង​បន្ថែមទៀត ប្រមាណជាង ២០០ដុល្លារ ដើម្បីឲ្យសមាមាត្រទៅនឹងការចំណាយប្រចាំថ្ងៃក្នុងការ​រស់នៅ និងសេដ្ឋកិច្ចបច្ចុប្បន្ន ខណៈការចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ បានឈាន​មកដល់ចាប់ពីខែកក្កដានេះតទៅ។ជួបសម្ភាសន៍រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ កម្មការនី ឆ ហុងមួយ និងកម្មករ សាំង សុធា បច្ចុប្បន្នបម្រើការងារក្នុងរោងចក្រកាត់ដេរមួយកន្លែង ស្ថិតនៅ​តំបន់វេងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​បាននិយាយថា ប្រាក់ឈ្នួលត្រូវបាន​ដំឡើង​ជាបន្តបន្ទាប់រហូត ១៩៤ដុល្លារ ក្នុង១ខែៗ ​ប៉ុន្តែការចំណាយក៏កើនដូចគ្នា ​ដូចជាថ្លៃបន្ទប់ជួល និងថ្លៃអាហារហូបចុកជាដើម។លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរកម្ពុជា ​(GMAC) បាន​លើក​ឡើងថា ការចចារប្រាក់ឈ្នួល​អប្បបរមា ​ត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង៧ ដែលមាន​លក្ខណៈវិទ្យាសាស្រ្ត​ជាក់ស្តែង ​និងត្រូវពឹងផ្អែកលើតួលេខផ្លូវការរបស់រាជរដ្ឋាភិបាល ដើម្បីយកមកធ្វើជាមូលដ្ឋាន។ លោកបន្ថែមថា ចំពោះមុខ សូមឲ្យកម្មករនិយោជិត​ទាំងអស់ ព្យាយាមសហការជាមួយភាគី​និយោជក ​ធ្វើយ៉ាងណាលើកកម្ពស់ផលិតភាពការងារ ព្រោះ ​មានតែផលិតភាពការងារទេ ដែលជួយ​ធ្វើឲ្យកម្រិតប្រាក់ចំណូលរបស់សហគ្រាស រោងចក្រកើនឡើង។ឯកឧត្តម ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានបញ្ជាក់ថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ ​កាត់ដេរ ​ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៣ ​នៅខែកក្កដានេះ​ ជាការចាប់ផ្តើមពិភាក្សា ជា​លក្ខណៈផ្ទៃ​ក្នុង​របស់ភាគីនីមួយៗ ​ហើយនៅខែសីហា ​ជាការចាប់ផ្តើមពិភាក្សា ​ជាលក្ខណៈទ្វេភាគី​ និងត្រីភាគី។ នៅខែកញ្ញា ក្រសួងនឹងបើកកិច្ចប្រជុំរួម ​ដើម្បីសម្រេច និងបញ្ចប់ផ្លូវការ៕ អត្ថបទ៖ ឈិត បូរ៉ាវី

មៀនប៉ៃលិនរបស់កម្ពុជា នឹងនាំចេញទៅទីផ្សារប្រទេសចិនក្នុងពេលឆាប់ៗ

2022/07/20 02:20:34 pm        729
ភ្នំពេញ៖ មន្រ្តីជំនាញ រំពឹងថា មៀនប៉ៃលិនស្រស់របស់កម្ពុជា នឹងនាំចេញទៅទីផ្សារប្រទេសចិន ក្នុងពេលឆាប់ៗ ដ៏ខ្លីខាងមុខនេះ ខណៈក្រុមហ៊ុននាំចេញក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត បានចុះកុងត្រាលើតម្លៃបញ្ជាទិញមៀន ជាមួយសហគមន៍មៀនប៉ៃលិនទាំង ៤ ខេត្ត​ រួមមាន៖ខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅអង្គភាពអ្នក​នាំពាក្យ​រាជរដ្ឋាភិបាល ស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះថា ជុំវិញកសិកផលមៀនប៉ៃលិន អគ្គ​នាយករដ្ឋបាលគយចិន បានធ្វើការសន្និដ្ឋានហើយថា ផ្លែមៀនប៉ៃលិនរបស់កម្ពុជា មានគុណភាព​ល្អជាងគេ ​នៅក្នុងអាស៊ីអាគ្នេយ៍, ចំណែកពាក់ព័ន្ធទៅនឹងសមាសភាពចង្រៃ តាមការពិនិត្យ​​អនាម័យ គឺមិនមានសមាសភាពចង្រៃលើមៀនប៉ៃលិនផងដែរ ក្នុងនោះសម្រាប់ការវាយតម្លៃនៅតាមចម្ការវិញ កម្ពុជាមានការដាំដុះល្អ រៀបជាជួរបានស្អាត និងអនុវត្តតាមស្តង់ដារបានត្រឹមត្រូវផងដែរ។ឯកឧត្តម លើកឡើងបន្តថា តាមរយៈនៃការវាយតម្លៃរបស់ក្រុមមន្រ្តីជំនាញចិនរួមជាមួយ​មន្រ្តីជំនាញ​របស់កម្ពុជាខាងលើ ​និងការវាយតម្លៃដំណាក់កាលចុងក្រោយ​ គឺបានបង្ហាញនូវលទ្ធផលជាផ្លែផ្កា ដោយ​ឯកឧត្តម រំពឹងថា ផ្លែមៀនស្រស់របស់កម្ពុជា ​នឹងអាចនាំចេញទៅកាន់ទីផ្សារចិន​ដ៏ឆាប់ៗ​ខាងមុខនេះ។ចំណែកលោក ស្រេង ស្រៀង ប្រធានក្រុមប្រឹក្សាភិបាលសមាគមមៀនប៉ៃលិន ថ្លែងថា ប្រជាកសិករ​នៅក្រៅ និងក្នុងសហគមន៍​ បានយកចិត្តទុកដាក់ខ្ពស់នៅលើការដាំដុះ ដែលបច្ចុប្បន្នកសិករ​ទាំង​នោះកំពុងអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ និង​អង្គការ​ដៃគូ​ផ្សេងៗទៀត​ លើគម្រោងការដាំដុះកសិកម្មល្អ ឲ្យក្លាយជាដំណាំមានសក្តានុពល​មួយទៀត​របស់​កម្ពុជា ដើម្បីជម្រុញការនាំចេញផ្លែមៀនប៉ៃលិននេះប្រកបដោយសត្តានុពលខ្ពស់។ក្រសួងពាណិជ្ជកម្ម​ បានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិន ព្រមទាំងពិធីប្រកាសតម្លៃបញ្ជាទិញមៀនរវាងក្រុមហ៊ុនឆាយណា ជិនវ័រយាន អ៊ឹមផត អិចថត ជាមួយសហគមន៍មៀនប៉ៃលិន ​ទាំង ៤ ខេត្ត រួមមាន៖ ខេត្តប៉ៃលិន បាត់ដំបង ​បន្ទាយមានជ័យ ​និងពោធិ៍សាត់ កាលពីថ្ងៃទី១៩ ខែកក្កដា។ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បញ្ជាក់ថា ​តាមរយៈពិធីចុះអនុស្សរណៈយោគយល់គ្នានេះ​ ក្រុមហ៊ុន ឆាយណា ជិនវ័រយាន អ៊ីមផតអិចផត បានចុះកិច្ចសន្យាទិញមៀនប៉ៃលិន ជាមួយ​សហគមន៍​មៀន​ប៉ៃលិន ​នៅក្នុងតម្លៃជាក់​លាក់​ពីចាប់ពី ៣ ៣០០ ទៅ ៤ ៥០០រៀល/គក្រ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

គយប្រមូលពន្ធបានជាង ៤លានដុល្លារ ពីរថយន្តជាងពីរពាន់គ្រឿង ក្នុងរយៈពេល១៨ថ្ងៃខែនេះ

2022/07/20 01:27:12 pm        775
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ បានប្រមូលពន្ធ និងអាករលើរថយន្តចង្កូតឆ្វេង និងចង្កូតស្ដាំ​គ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ដោយពុំតម្រូវឱ្យកែចង្កូត បានប្រមាណ ៤.៣៥លានដុល្លារ ពីរថយន្តអត់ពន្ធជាង ២ពាន់គ្រឿង ដោយគិតចាប់ពីថ្ងៃទី ១-១៨ កក្កដា។អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បញ្ជាក់ថា ក្នុង​ចំណោមពីរថយន្តអត់ពន្ធជាង ២ពាន់គ្រឿងនេះ មាន​រថយន្តចង្កូតស្តាំសរុបចំនួន ២,០៦០គ្រឿងបានមកចុះបញ្ជី ក្នុងនោះរថយន្តបានបង់ពន្ធអាកររួចរាល់ មានចំនួន ១,០២៩គ្រឿង រីឯរថយន្តមិនទាន់បានបង់ពន្ធអាករ មានចំនួន ១,០៣១គ្រឿង។ ចំណែករថយន្តចង្កូតឆ្វេង ដែលត្រូវបានអនុញ្ញាតឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធអាករ ដោយមិន​រង​ពិន័យមានចំនួនត្រឹមតែ ១៥ គ្រឿងប៉ុណ្ណោះ។ក្នុងរយៈពេលជិត១០ខែមកនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​ប្រមូលពន្ធអាករ បាន​ប្រមាណ​ជាង ៧៦លានដុល្លារ ពីម្ចាស់រថយន្តគ្មានពន្ធនាំចូល​ទាំងរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗជាង ៩ពាន់គ្រឿង។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រាប់ឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់​ក្នុងប្រទេសដែលនៅសេសសល់ទាំងអស់ ត្រូវរួសរាន់មកបង់ពន្ធ និងអាករ ឬស្នើសុំ​ចុះបញ្ជីជា​រថយន្ត​ចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសឱ្យបានយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២, បើមិនដូច្នេះទេ មន្ត្រីគយ និងរដ្ឋាករ នឹងចុះបង្ក្រាបរឹបអូស ដោយអនុវត្តស្របតាមច្បាប់ និង​បទប្បញ្ញត្តិ​ជាធរមាន។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើកឡើងខាងលើនេះ គឺអនុលោមតាមប្រសាសន៍ និងការ​សម្រេចដ៏ខ្ពង់ខ្ពស់​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្ដីពីការអនុញ្ញាតឱ្យប្រមូលពន្ធ និងអាករលើរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់ដោយពុំតម្រូវឱ្យកែចង្កូត និងការអនុញ្ញាតឱ្យបន្តប្រមូលពន្ធ និងអាករលើរថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់​ក្នុង​ប្រទេស​ដែលនៅសេសសល់ ហើយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកំពុង​ចាត់ចែង​អនុវត្តការងារយ៉ាងសកម្ម៕

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជិត ២ ០០០ លានដុល្លារអាមេរិក

2022/07/19 02:37:33 pm        926
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបបានចំនួនជិត ៨ ០០០ ប៊ីលានរៀល ត្រូវប្រមាណជិត ២ ០០០ លានដុល្លារអាមេរិក ស្មើជិត ៧០ ភាគរយ នៃផែនការប្រចាំឆ្នាំ។ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញចំណូលពន្ធក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលខែមិថុនា និងប្រចាំឆមាសទី ១ ឆ្នាំ ២០២២ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ក្នុងកិច្ចប្រជុំ​ ឯកឧត្តម គង់ វិបុល លើកឡើងថា ​ក្រោមការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់​ក្នុងការ​ប្រមូលចំណូលពន្ធ ​របស់មន្រ្តីគ្រប់លំដាប់ថ្នាក់ ​និងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងជាច្រើន របស់​អគ្គនាយកដ្ឋានពន្ធដារ, ជាក់ស្តែងក្នុងការប្រមូលចំណូលពន្ធសម្រាប់ខែមិថុនា ​ឆ្នាំ២០២២ នេះ អគ្គ​នាយកដ្ឋានពន្ធដារ ​ប្រមូលចំណូលពន្ធបានប្រមាណជាង​ ៩៨៦ ប៊ីលានរៀល ​ត្រូវប្រមាណជិត ២៤៣ ​លានដុល្លារ​អាមេរិក ​ស្មើរប្រមាណ ១០៣ ភាគរយ ​នៃផែនការប្រចាំខែ​ និងស្មើ ៨,៦៤ ភាគរយនៃផែនការប្រចាំឆ្នាំ ២០២២។គិតក្នុងឆមាសទី១ ឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានជាង ​៧ ៩៨០ ប៊ីលានរៀល ត្រូវប្រមាណជាង ​១ ៩៧០ លានដុល្លារអាមេរិក ​ស្មើ ៦៩,៨៩ភាគរយ នៃ​ផែនការ​ប្រចាំឆ្នាំ ​ក្នុងនោះបើធៀបចំណូលនៃឆមាសទី១​ ឆ្នាំ ២០២២​ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ចំណូលនេះ​កើនឡើងប្រមាណជាង ១ ៨៣៣ ប៊ីលានរៀល​ ត្រូវប្រមាណជាង ​៤៥២ លានដុល្លារអាមេរិក ​ស្មើជិត ៣០ ភាគរយ៕ អត្ថបទ៖ វណ្ណៈ

កម្ពុជារកចំណូលបាន២៨០លានដុល្លារ លើការនាំចេញអង្ករ ទៅទីផ្សារអន្តរជាតិក្នុងឆមាសទី១

2022/07/19 12:40:32 pm        545
ភ្នំពេញ៖ កម្ពុជារកចំណូលបាន ២៧៩លានដុល្លារ លើការនាំចេញអង្ករមានចំនួន ៣២៧ ២០០តោន ក្នុងឆមាសទី១ ឆ្នាំ២០២២ កើនឡើង ១៦.៦៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទបង្ហាញថា នុង​រយៈពេល​ ៦​ ខែ​ដើមឆ្នាំ​ ២០២២ ការនាំចេញ​អង្ករ​មាន​ចំនួន ៣២៧ ២០០​ តោន​កើនឡើង ១៦,៦៧ ​ភាគរយ​បើ​ធៀប​ទៅនឹង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ២៨០ ៤៥០ ​តោន​។អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២០៧ ២៧១តោន ស្មើនឹង ៦៣,៣៥% អង្ករសគ្រប់ប្រភេទ​មាន​ចំនួន ១១៣ ៦១៧តោន ស្មើនឹង ៣៤,៧២% ​និងអង្ករចំហុយ​គ្រប់ប្រភេទមានចំនួន ៦ ៣១២តោន ស្មើនឹង ១,៩៣%។បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅ​សហភាពអឺរ៉ុបចំនួន ២៣ប្រទេស មានបរិមាណ​សរុប​ចំនួន ៩៨ ៦២៤តោន កើនឡើង ៤៦,៩០% ទិសដៅ​ប្រទេសចិនមានបរិមាណ​សរុបចំនួន ១៦៨ ២៨០តោន ​កើនឡើង១៧,៤៤% ទិសដៅអាស៊ាន​ចំនួន ៤ប្រទេស ​មានបរិមាណសរុបចំនួន ២៨ ៦៨០តោន កើនឡើង ៥,៦៩% និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៣១ ៦១៦តោន ថយចុះ២៦,២៨%។ក្នុងឆមាសទី១ឆ្នាំ២០២២ ការនាំចេញ​ស្រូវមានចំនួន ១ ៧៣៣ ១៥៧តោន ទៅកាន់ប្រទេស​វៀតណាម ​កើនឡើង ២,៣៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ។ការនាំចេញ​ស្រូវ​-​អង្ករ ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ ​មានទឹកប្រាក់​ជាង ៦១៥ ​លាន​ដុល្លារ កើន​ជិត ១០០ ​លាន​ដុល្លារ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ក្នុង​ឆ្នាំ ​២០២១ កម្ពុជា​នាំចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ចំនួន ​៦១៧ ០៦៩ ​តោន ​ថយចុះ ១០,៦៧​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែល​មាន​បរិមាណ ៦៩០ ៨២៩ តោន​៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាកំពុងលើកកម្ពស់ការផ្តល់ឥណទានសម្រាប់ការវិនិយោគបៃតង មិនប៉ះពាល់ដល់បរិស្ថាន
04/28/2026 10:04 AM
កោះតៃវ៉ាន់ប្រកាសអាសន្នក្រោយប្រទះឃើញនាវាចម្បាំងចិនពីរគ្រឿងនៅជិតកោះ Penghu របស់ខ្លួន
04/28/2026 10:04 AM
កម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ នៅព្រឹកនេះ
04/28/2026 10:04 AM
មនុស្សច្រើននាក់បានស្លាប់ និងរងរបួស ក្នុងឧបទ្ទវហេតុរថភ្លើងនៅប្រទេសឥណ្ឌូនេស៊ី ខណៈការជួយសង្គ្រោះនៅបន្ត
04/28/2026 10:04 AM
លោក Putin សន្យាគាំទ្រអ៊ីរ៉ង់ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសលោក Araghchiស្របពេលការចរចាបញ្ចប់សង្គ្រាមជាប់គាំង
04/28/2026 10:04 AM
អ៊ីស្រាអែល៖ ត្រូវការចំណាត់ការ ជុំវិញការបាញ់រ៉ូកែត និងយានដ្រូនរបស់ក្រុមហេសបូឡា
04/28/2026 10:04 AM
អាមេរិក និងអ៊ីរ៉ង់ ប៉ះសម្តីគ្នានៅUN បន្ទាប់ពីទីក្រុងតេអេរ៉ង់ទទួលបានតួនាទី មិនរីកសាយនុយក្លេអ៊ែរ
04/28/2026 10:04 AM
AFC ជូនដំណឹងកម្ពុជា មាន ២ក្លិបប៉ុណ្ណោះ ត្រូវលេងពានលំដាប់ទី២ ទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
04/28/2026 10:04 AM
តម្លៃប្រេងកើនឡើង ខណៈការប្រឈមដាក់គ្នាក្នុងសង្គ្រាមអ៊ីរ៉ង់-អាមេរិក ហាក់ពុំមានពន្លឺនៃការបញ្ចប់នៅឡើយ
04/28/2026 10:04 AM
កម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ នៅព្រឹកនេះ
04/28/2026 10:04 AM