កម្ពុជាមានសុទិដ្ឋិនិយមថាទោះបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីថៃ ក៏អាចរក្សា​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​បាន
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើននាំចេញវិស័យឧស្សាហកម្ម
ឯកឧត្តម ឌិត ទីណា បន្តក្រើនរម្លឹកមន្រ្តីកសិកម្មឃុំឱ្យចុះផ្សព្វផ្សាយផែនការ "មានហូប មានប្រើ មានបាន និងមានរហូត"
ក្រសួងកសិកម្មត្រូវការមន្រ្តីកសិកម្មឃុំចំនួន ៣៥០នាក់បន្ថែមទៀត ដើម្បីលើក​ស្ទួយ​ផលិត​កម្ម​កសិករ

សេដ្ឋកិច្ច និង កសិកម្ម

អាជីវកម្ម​ហាង​អាហារ ​និង​ភេសជ្ជៈ​នៅ​ភ្នំពេញ ​រំពឹងថា​ អាជីវកម្ម​នឹង​ដំណើរ​ធម្មតា​ឡើងវិញ​ឆាប់ៗ

2021/05/19 12:46:34 pm        289
ភ្នំពេញ ៖ ​ការអនុវត្ត​ការ​លក់​វេច​ខ្ចប់ ដោយ​មិន​អនុញ្ញាត​អតិថិជន​អង្គុយ​ក្នុង​ហាង​ កំពុង​ធ្វើឱ្យ​អាជីវកម្ម​អាហារ ​និង​ភេសជ្ជៈ​កាហ្វេ ប្រឈម​នឹង​ការ​លក់​ធ្លាក់ចុះ​។​ ជាមួយនឹង​ការកាត់បន្ថយ​បុគ្គលិក​ខ្លះ​ផង ចំណូល​នេះ ​គឺ​បាន​ត្រឹមតែ​ទប់​ការ​ចំណាយ​ប្រតិបត្តិការ​ប៉ុណ្ណោះ​។ ​ទោះយ៉ាងណា ម្ចាស់​អាជីវកម្ម​ទាំងនោះ រំពឹងថា​ នឹង​អាច​ដំណើរការ​អាជីវ​កម្មធម្មតា​ឡើងវិញ​ ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី កាលពី​ល្ងាច​ថ្ងៃទី​១៨ ឧសភា ឆ្នាំ​២០២១​កន្លងទៅ លោក ជ័យ ពិសិដ្ឋ ម្ចាស់​ហាង​កាហ្វេ មេ​ឌា​កាហ្វេ ​បាន​និយាយថា ​ប្រសិនបើ​ករណី​ជំងឺឆ្លង​កូ​វីដ​១៩​នៅតែ​បន្ត​អូសបន្លាយ ​និង​ចំនួន​អ្នក​ឆ្លង​ថ្មី​ច្រើន​ទៀត​នោះ ​នឹងធ្វើ​ចំនួន​នៃ​ការ​លក់​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ដោយសារ​ខាតបង់​ប្រាក់ចំណូល​ និង​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទប់​ថ្លៃ​ចំណាយ​នានា ដូចជា​ថ្លៃ​ទឹក ​ភ្លើង និង​ថ្លៃ​បុគ្គលិក​ជាដើម ​ខណៈដែល​ក្នុង​មួយថ្ងៃ​អាច​រក​ប្រាក់​ចំណូល​ប្រមាណ​ពី ២០ ទៅ​២៥%​ប៉ុណ្ណោះ​។លោក ពិសិដ្ឋ បន្ថែមថា អ្វីដែល​លោក​ចង់បាន និង​ចង់ឃើញ​​នា​ពេល​ដ៏​ខ្លី​ខាងមុខ ​គឺ​ការ​វិលត្រឡប់​មករក​ភាពប្រក្រតី​ឡើងវិញ ​និង​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​សូម​ចូលរួម​ទប់ស្កាត់ ​និង​អនុវត្តន៍​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​៣​ការពារ​ និង​៣​កុំ ពោល​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​វីរុស​កូ​វីដ​១៩​បន្ត​រាលដាល​ថែមទៀត​នៅ​កម្ពុជា​។ម្ចាស់​ភោជនីយដ្ឋាន​មួយកន្លែង ស្ថិតនៅ​ក្បែរ​ផ្សារ​អូឡាំពិក​ យីហោ​១៩៩៩ កញ្ញា ​រចនា បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ​ការលក់ដូរ​ធ្លាប់​តែ​មាន​សភាព​អ៊ូអរ​តាំងពី​ពេល​ល្ងាច​ រហូត​ដល់ពេល​រាត្រី ​ដោយសារ​ហាង​លោក​បណ្តុំ​ទៅ​ដោយ​ម្ហូបអាហារ​ជាច្រើន​ប្រភេទ​។ ​ប៉ុន្តែ​ក្នុង​រយៈពេល​ប្រមាណ​៣​ខែ​មកនេះ ប្រែជា​ស្ងប់ស្ងាត់ ​ហើយ​ការលក់​សម្រាប់​តែ​ការ​វេច​ខ្ចប់​ ក៏​មិន​សូវមាន​ច្រើន​ទេ ដោយសារ​ហាង​តម្រូវ​បិទទ្វារ​មុន​ម៉ោង​៨​យប់​។ចំណែក​លោកស្រី ធីតា ម្ចាស់​ហាង​សាច់​អាំង ហេង មែន បាន​ប្តូរ​ពី​អាជីវកម្ម​លក់​សាំង​អស់​សម្រាប់​អតិថិជន​ចូល​អង្គុយ​ក្នុង​ហាង​ ទៅ​លក់​សាច់​ទារ​អាំង​សម្រាប់​តែ​វេច​ខ្ចប់​។ ​លោកស្រី​ បន្តថា ​ការប្តូរ​អាជីវកម្ម​ទៅ​លក់​សាច់​ទារ​អាំង​ខ្ទប់​នេះ ​គឺ​មិន​ទទួល​បាន​ចំណូល​ច្រើន​នោះទេ ​ដោយ​ចំណូល​គឺ​សម្រាប់​ចំណាយ​តែ​លើ​បុគ្គលិក​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ​និង​អូស្ត្រាលី ​ពិភាក្សាគ្នា​ពី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម

2021/05/19 12:29:45 pm        215
ភ្នំពេញ ៖ ​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ ​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ​ឯកឧត្តម Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ​ផោ្តត​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ ​រវាង​ប្រទេស​ទាំងពីរ ​និង​ការ​បន្ត​ជួយ​គាំទ្រ​របស់​អូស្ត្រាលី​ក្នុង​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​កម្ពុជា ​ក្នុង​បរិបទ​ទ្វេភាគី ​តំបន់ និង​ពហុភាគី​។ក្នុងជំនួប​ការងារ​តាមរយៈ​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​១៨ ​ឧសភា ឆ្នាំ​២០២១​នេះ​ ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ភាគី​ទាំងពីរ (​កម្ពុជា​-​អូស្ត្រាលី​) ​បាន​ធ្វើការ​ផ្លាស់ប្តូរ​យោបល់​ និង​ពិភាក្សា​លើ​ការ​បន្ត​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ក្រោម​ជំនួយ​របស់​អូ​ស្រា​លី រួមមាន ​ការ​ពង្រឹង​ និង​ការ​កសាង​សមត្ថភាព​មន្ត្រី​ពាណិជ្ជកម្ម ​ការ​អភិវឌ្ឍ​ និង​កសាង​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម ​ការ​បន្ត​អនុវត្ត​កម្មវិធី​ខ្សែ​សង្វាក់​តំលៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី ​និង​ការ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និក​ជាដើម​។ភាគី​ទាំងពីរ​ បាន​បញ្ជាក់​សារ​ជាថ្មី​នូវ​ការ​ប្ដេជ្ញា​ចិត្ត ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ​លើ​កម្ពស់​កិច្ច​សហប្រតិបត្តិ ​លើ​វិស័យ​ពាណិជ្ជកម្ម ​និង​គ្រប់​វិស័យ​ពាក់ព័ន្ធ ​ជាពិសេស​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​។ ​ភាគី​ទាំងពីរ ​បាន​ផ្លាស់ប្តូរ​យោបល់​លើ​ការ​វិវត្ត​នានា​ក្នុង​បរិបទ​ពាណិជ្ជកម្ម​ពហុភាគី​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ជាពិសេស​ការ​ត្រៀម​ចូលរួម​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ​លើក​ទី​១២ ​នាពេលខាងមុខ​ផងដែរ​។ជាមួយគ្នានេះ​ ឯកឧត្តម​រដ្ឋមន្ដ្រី ​ប៉ាន សូរ​ស័ក្តិ ​បាន​ថ្លែងអំណរគុណ​ភាគី​អូស្ត្រាលី​ ដែល​បាន​បន្ត​គាំទ្រ និង​ចូល​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​ និង​វិស័យ​ពាក់ព័ន្ធ​នានា​។ សូមបញ្ជាក់​ជូន​ថា ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​ និង​អូស្ត្រាលី ​មាន​ទំហំ​២៩០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ ​កើនឡើង ​៣២​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ​ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​អូស្ត្រាលី​មានតម្លៃ ​២០២​លាន​ដុល្លារ និង​នាំចូល​ពី​អូស្ត្រាលី​មានតម្លៃ​៩០​លាន​ដុល្លារ​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េខាងត្បូង ​មាន​ទំហំ​ទឹកប្រាក់​ជាង​៣១៩​លាន​ដុល្លារ​ក្នុង​រយៈពេល​បួន​ខែ​ដើមឆ្នាំ

2021/05/17 03:19:05 pm        100
ភ្នំពេញ ៖ ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង មាន​ទំហំ​ទឹកប្រាក់​សរុប ៣១៩ ​លាន​ដុល្លារ ក្នុង​រយៈពេល​បួន​ខែ​ឆ្នាំ​២០២០​ កើនឡើង​ ៧,២​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២០​។យោងតាម​របាយការណ៍​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (KOTRA)​ ចាប់ពី​ខែមករា ដល់​ខែមេសា ​ការនាំចេញ​ទំនិញ​របស់​ប្រទេស​កម្ពុជា​ ទៅ​ទីផ្សារ​កូរ៉េខាងត្បូង ​មាន​ទំហំ​ទឹកប្រាក់ ប្រមាណ ១២៤ ​លាន​ដុល្លារ មាន​កំណើន ៨,៩​ភាគរយ ធៀប​នឹង​រយៈពេល​បួន​ខែ​ឆ្នាំមុន​។ ដោយឡែក ​កម្ពុជា​នាំចូល​ទំនិញ​ពី​កូរ៉េខាងត្បូង ​មាន​ទំហំ​ទឹកប្រាក់​សរុប ១៩៤ លាន​ដុល្លារ កើនឡើង ៦,២ ភាគរយ​។យោងតាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម ​ទំនិញ​ដែល​កម្ពុជា នាំ​ចេញទៅ​ទីផ្សារ​កូរ៉េខាងត្បូង មាន ដូចជា ​សំលៀកបំពាក់ ផលិតផល​ស្បែកជើង ផលិត​ធ្វើដំណើរ គ្រឿង​បង្គំ​អគ្គិសនី ​និង​ផលិតផល​កសិកម្ម​។​ ចំណែក​ផលិតផល​ដែល​កូរ៉េខាងត្បូង​នាំ​ចូល​មក​កម្ពុជា​វិញ​ មានដូចជា ​រថយន្ត ឧបករណ៍​អេឡិចត្រូនិក ភេសជ្ជៈ ថ្នាំពេទ្យ និង​ផលិតផល​បា្ល​ស្ទិ​ក​។គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង រំពឹងថា ​នឹង​កើនឡើង​បន្ថែមទៀត ​បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ​រវាង​ប្រទេស​ទាំងពីរ ចូល​ជា​ធរមាន​។ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ ​គ្រោង​នឹង​ប្រកាស​ដាក់​ឱ្យអនុវត្ត​នៅក្នុង​ឆ្នាំ​២០២១​នេះ​។ក្នុង​ឆ្នាំ​២០២០​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ កម្ពុជា កូរ៉េខាងត្បូង ​ធ្លាក់ចុះ ១៤​ភាគរយ មក​ត្រឹម ៨៨៤​លាន​ដុល្លារ ដោយសារ​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​។​ ក្នុងនោះ ​កម្ពុជា នាំ​ចេញទៅ​កូរ៉េខាងត្បូង​ មាន​ទឹកប្រាក់​សរុប ៣១៧ លាន​ដុល្លារ ធ្លាក់​ចុះ​១៨​ភាគរយ​៕

កម្ពុជា​រំពឹង​ទាក់ទាញ​វិនិយោគ​បន្ថែម​ពី​សហរដ្ឋអាមេរិក​លើ​វិស័យ​ឧស្សាហកម្ម​ធុន​មធ្យម​

2021/05/17 06:07:58 am        164
ភ្នំពេញ ៖ ​អ្នក​ជំនាញ​សេដ្ឋកិច្ច រំពឹងថា ​នាពេល​អនាគត​វិនិយោគិន​មកពី​សហរដ្ឋអាមេរិក ​នឹង​វិនិយោគ​លើ​ផ្នែក​អេ​ឡិច​ត្រូ​និ​ច និង​ផ្នែក​ឧស្សាហកម្ម​ធុន​មធ្យម​នៅ​កម្ពុជា​។លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​បាន​ថ្លែង​លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​ការវិនិយោគ​ក្នុងពេល​បច្ចុប្បន្ន ​និង​អនាគត របស់​ក្រុមហ៊ុន​មកពី​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ទីផ្សារ​តូច ​ក្នុងនោះ​កម្ពុជា​ក៏បាន​ដើរ​ក្រោយ​គេ​បន្តិច​នៅក្នុង​តំបន់​អាស៊ាន​ដូចជា ​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​ជាដើម​។ ​នៅពេល​ខាងមុខ វិនិយោគិន​សហរដ្ឋអាមេរិក ​ត្រូវបាន​រំពឹងថា ​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​កាន់​តែច្រើន ​ជាពិសេស​រុញ​ការវិនិយោគ​លើ​វិស័យ​អេ​ឡិច​ត្រូ​និ​ច​ នឹង​ឧស្សាហកម្ម​ធុន​មធ្យម​ដូចជា ផ្នែក​ដំឡើង​រថយន្ត និង​ការ​ដំឡើង​គ្រឿងចក្រ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា គឺ​ស្របតាម​របត់​នៃ​ចរន្តសេដ្ឋកិច្ច​។ បើតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម បានបង្ហាញ​ឲ្យ​ដឹងថា គិត​មកដល់​បច្ចុប្បន្ន ចំនួន​ក្រុមហ៊ុន និង​សហគ្រាស​របស់​សហរដ្ឋ​អាមេរិក ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​សរុប​មាន​ចំនួន ៤២៧ ក្នុងនោះ​ ក្រុមហ៊ុន​មាន​ចំនួន ៣៨៧ និង​សហគ្រាស​មាន​ចំនួន ៤០ ​សហគ្រាស ។ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ក្នុង​ពិរ​ព័ណ៍​​តាម​អន​ឡាញ​ថា ​ក្រុមហ៊ុន​ធំៗ​របស់​សហរដ្ឋអាមេរិក​ដូចជា​ ៖ ក្រុមហ៊ុន Ford, Facebook, Coca-Cola និង​ក្រុមហ៊ុន Pizza ​ជាដើម បច្ចុប្បន្ន​កំពុង​ទទួល​បាន​ជោគជ័យ​នៅ​កម្ពុជា​ ក្នុងនោះ ​ឯកឧត្តម​សង្ឃឹមថា ​នឹង​មាន​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ផ្សេងៗ​ទៀត អាច​ទទួល​បាន​ភាព​រី​ក​ចម្រើន​កាន់​តែច្រើន​នៅក្នុង​មុខរបរ​ផងដែរ​។សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ​បាន​បញ្ចប់​សេចក្តីព្រាង​ច្បាប់​ស្តីពី​ច្បាប់​វិនិយោគ​ថ្មី ​ដើម្បី​សម្រួល​ការ​វិនិយោគ ​ទាក់ទាញ​វិនិយោគ​បន្ថែម​ចូល​មក​កម្ពុជា ។ ​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​នេះ ​គ្រោង​នឹង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​២០២១​នេះ​៕​អត្ថបទ ៖ សុន រ៉ា​ឌី

ទេសចរ​ក្នុងស្រុក​ចាប់​ផ្តើម​ងើបឡើង​វិញ​បន្តិច​ ដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់ ​ក្រោយ​រមណីយដ្ឋាន​ទេសចរណ៍​ខ្លះ​បើក​ឡើងវិញ

2021/05/13 01:50:59 pm        19
ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​២​សប្តាហ៍​ចុងក្រោយ ​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​បញ្ចប់​បិទ​ការ​ធ្វើដំណើរ ​និង​បើក​រមណីយដ្ឋាន​ទេសចរ​ឡើងវិញ​នេះ ​លំហូរ​អ្នកដំណើរ​តាម​ផ្លូវ​ជាតិ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​បាន​ចេញ​ដើរ​មាន​កំណើន​ឡើង​ច្រើន ​រហូត​ធ្វើឱ្យ​កន្លែង​ខ្លះ​មាន​កកស្ទះ ​ហើយ​បាន​ធ្វើអោយ​ចរន្ត​ទេសចរ​ចេញ​ដើរ​កម្សាន្ត​ ក៏បាន​ចាប់​ផ្តើម​មាន​កម្រើក​ឡើងវិញ​ផងដែរ ​ប៉ុន្តែ​នៅក្នុង​កម្រិត​មួយ​ទាប​។បើតាម​លោកស្រី ឆាយ សៀវ​លីន ប្រធាន​សមាគម​ទីភា្នក់​ទេសចរណ៍​កម្ពុជា​ហៅ​កាត់ ​CATA បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃទី​១៣ ​ខែឧសភា​នេះ​ថា ចរន្ត​ទេសចរ​ក្នុង​រយៈពេល​២​សប្តាហ៍ ​បន្ទាប់ពី​រាជរដ្ឋាភិបាល​បើក​ការ​ធ្វើដំណើរ​ឡើងវិញ​នេះ ​ចំនួន​ភ្ញៀវ​ទេសចរ​បាន​ចេញ​ដើរ​កម្សាន្ត​ទៅតាម​គោលដៅ​ទេសចរណ៍​នានា ​នៅក្នុង​មាន​កម្រិត ​ហើយ​ភាគច្រើន​នៃ​អ្នក​ចេញ​ដើរ​ទាំងនោះ​មិនទាន់​ហ៊ាន​ចូល​ប្រើប្រាស់​សេវា​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ច្រើន​នោះទេ ​ជាពិសេស​សេវាកម្ម​រមណីយដ្ឋាន​ទេសចរណ៍ រី​ស៊​ត ភោជនីយដ្ឋាន​ អាហារដ្ឋាន ​និង​ផ្ទះ​ស្នាក់​ជាដើម​។លោកស្រី បន្តថា ទោះយ៉ាងណា​ចាប់ពី​សប្តាហ៍​ក្រោយនេះ​តទៅ ​បណ្តា​អាជីវកម្ម​ទេសចរណ៍​ផ្តល់​សេវាកម្ម​នៅ​នឹងកន្លែង មាន​រមណីយដ្ឋាន រី​ស៊​ត ​ភោជនីយដ្ឋាន ផ្ទះ​ស្នាក់​ជាដើម​នឹង​ចាប់​ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ខ្លះៗ​បន្ថែមទៀត ​ខណៈ​បច្ចុប្បន្ននេះ ​អាជីវកម្ម​សេវា​ទាំងនោះ​ មួយ​ចំនួន​គេ​កំពុង​រៀបចំ​កែ​លំអរ​ដើម្បី​បើក និង​ខ្លះទៀត កំពុង​ប្រមូល​បុគ្គលិក​ដែល​ឈប់​កន្លងមក​ចូល​មក​បំរើការ​ឡើងវិញ​។លោកជំទាវ ឆាយ សៀវ​លីន​ បន្តថា ដោយឡែក​សម្រាប់​អាជីវកម្ម​ការី​ទេសចរ​វិញ មកដល់ពេលនេះ មិនទាន់​បាន​ត្រៀម​រៀបចំខ្លួន​ឡើងវិញ​ទេ ដោយ​ខ្លះ​កំពុង​ចាំ​មើល​ការ​ងើប​ឡើងវិញ​នៃ​ទីផ្សារ​ទេសចរ​អន្តរជាតិ ខណៈ​ការ​កំពុង​ងើបឡើង​វិញ​នៃ​ភ្ញៀវទេសចរ​ក្នុងស្រុក​នៅ​ក្នុង​ដំណាក់កាល​នេះ គឺ​មិនទាន់​ប្រើប្រាស់​សេវាកម្ម​ការី​ទេសចរ​នេះ​ច្រើន​ផុលផុស​ទេ ។បើតាម ឯកឧត្តម តុ​ប សុភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ​បាន​ថ្លែងថា នៅក្នុង​អំឡុង​ពេល​រយៈ​ពេល​២​សប្តាហ៍​កន្លងមកនេះ ​តំបន់​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​បាន​បើក​ដំណើរការ ហើយ​គោលដៅ​ទេសចរណ៍​ខ្លះទៀត​នៅ​មិន​ទាន់បាន​បើក​ដំណើរការ ដោយសារ​គេ​នៅ​បន្ត​ធ្វើការ​ស្ទាបស្ទង់​ចំនួន​ភ្ញៀវ​ចេញ​ដើរ ​ហើយ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​កែច្នៃ​ខ្លះទៀត​គឺ​គាត់​នៅ​បន្ត​ការ​ជួសជុល ​រៀបចំ​ការ​រក្សា​គ​ន្លាត រៀបចំ​ប្រព័ន្ធ​បង្ការ​ការពារ ​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ​និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ជាដើម​។ឯកឧត្តម តុ​ប សុភ័ក ​បញ្ជាក់ថា ​សម្រាប់​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​កម្សាន្ត​ក្នុង​រយៈពេល​២​សប្តាហ៍​កន្លង​មកនេះ គឺ​ភាគច្រើន​គេ​ចេញ​ដើរ​ដោយ​ប្រើ​មធ្យោបាយ​ខ្លួនឯង ​និង​ជា​លក្ខណៈ​គ្រួសារ ​ហើយ​គេ​មិនទាន់​ចេញ​ដើរ​ជា​លក្ខណៈ​ក្រុម​ធំៗ ​ដែល​មាន​សភាព​អ៊ូអរ​កកកុញ​នោះទេ​៕អត្ថបទ ស៊ុម សុខ​ជា

រាជរដ្ឋាភិបាល​កម្ពុជា ​ដាក់​ដំណើរការ​ប្រព័ន្ធ​ទិន្នន័យ​ត​ភ្ជាប់​ទំនាក់ទំនង​វិនិយោគិន​ក្នុងស្រុក​និង​បរទេស

2021/05/13 01:24:25 pm        20
ភ្នំពេញ ៖ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សហការ​ជាមួយ​វេទិកា​សេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១​នេះ ​បានដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ទិន្នន័យ​ ស្តីពី​សន្ធានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សំដៅ​ ផ្តល់​កិច្ច​សម្រួល​វិនិយោគ ​សម្រាប់​អភិវឌ្ឍន៍​ចីរភាព ​ដើម្បី​ផ្ដល់​ព័ត៌មាន​ស្ដីពី​ប្រតិបត្តិការ​ប្រកបដោយ​និរន្តរភាព​នៃ​ក្រុមហ៊ុន​ក្នុងស្រុក ​និង​បម្រើ​ជា​វេទិកា​ដ៏​សំខាន់​មួយ​ក្នុង​ការ​តភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន​បរទេស ​និង​ក្រុមហ៊ុន​ក្នុងស្រុក ​អាច​ស្វែងរក​ភាពជា​ដៃគូ​ណាមួយ ឬ​ការ​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​។ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​លើកឡើង​នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ (World Economic Forum) ​នៃ​ការរៀបចំ​ពិធី​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ទិន្នន័យ ស្តី​ពី​សន្ទានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សំដៅ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​ សម្រាប់​អភិវឌ្ឍន៍​ចីរភាព តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃទី១២ ខែឧសភា ថា ប្រព័ន្ធ​ទិន្នន័យ​នេះ​មាន​សារៈសំខាន់​ណាស់ ​ដើម្បី​ផ្តល់​នូវ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​សម្រួល​ដល់​ការ​ធ្វើ​សន្ទានកម្ម​ ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ​រវាង​អ្នកផ្គត់ផ្គង់​ក្នុងស្រុក ​និង​អ្នក​វិនិយោគ​ ដោយ​ផ្តោត​លើ​ការ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​ចីរភាព ។ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ បាន​ស្នើ​សុំ​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​នេះ​ឱ្យ​បាន​ទូលំទូលាយ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​អ្នកវិនិយោគ ​និង​ក្រុមហ៊ុន​បរទេស នឹង​មើល​ឃើញថា កម្ពុជា​កំពុង​បង្កើត​នូវ​បរិស្ថាន​វិនិយោគ ដែល​ស្វាគមន៍​វត្តមាន​របស់​ពួកគេ ​ខណៈ​កម្ពុជា​បាន​ខិតខំ​ជំរុញ​ការ​វិនិយោគ ​ដែលមាន​ទង្វើ​ធុរកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ ​និង​មាន​ចីរភាព​។លោក​បណ្ឌិត ម៉ា​ធូ ស្តេ​ហ្វិ​ន​សុន (Matthew Stephenson) នាយក​គោលនយោបាយ​ និង​សហគមន៍​នៃ​នាយកដ្ឋាន​វិនិយោគ ​និង​ពាណិជ្ជកម្ម​អន្តរជាតិ ថ្លែងថា ក្រុមហ៊ុន​បរទេស​ដែល​ស្វែងរក​ការ​វិនិយោគ អនុលោម​តាម​គោលការណ៍​បរិស្ថាន​, សង្គម​, និង​អភិបាល​កិច្ច ​អាច​ដាក់​ការ​វិនិយោគ​នៅ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដែល​កំពុង​ប្រតិបត្តិការ​ប្រកបដោយ​ចីរភាព ​ហើយ​ក្រុមហ៊ុន​កម្ពុជា​ដទៃ​ទៀត អាច​បង្វែរ​ការ​តម្រង់​ទិស​ប្រតិបត្តិការ​ធុរកិច្ច​របស់ខ្លួន ​ទៅ​រក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កាន់​តែច្រើន​ទៀត ដើម្បី​ទាក់ទាញ​ការ​ធ្វើ​ធុរៈកិច្ច រួមគ្នា​ជាមួយនឹង​ក្រុមហ៊ុន​បរទេស​ សំដៅ​លើកកម្ពស់​ការធ្វើ​ស​ន្ទា​នក​ម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​សកលលោក​។ការជ្រើសរើស​កម្ពុជា ជា​ដៃគូ​ពិភាក្សា​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ​លើ​ការផ្តល់​កិច្ច​សម្រួល​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​គឺ​ឈរលើ​មូលដ្ឋាន​រឹងមាំ​របស់​កម្ពុជា ​ដែលមាន​គោលនយោបាយ​បើក​ចំហរ​ដ៏​ប្រសើរ​ចំពោះ​ការវិនិយោគ​។វេទិកា​សេដ្ឋកិច្ចពិភពលោក​និង​កម្ពុជា បានធ្វើការ​រួមគ្នា​ដើម្បី​ចែករំលែក​នូវ​របកគំហើញ​ និង​ឧត្តម្មានុវត្ត​ស្តីពី​ការផ្តល់​កិច្ច​សម្រួល​វិនិយោគ ជាពិសេស​ដំណើរការ​នៃ​ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ស្តីពី​សន្ធានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ សំដៅ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​ចីរភាព​ជាមួយ​ប្រទេស​ដទៃទៀត​ក្នុង​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ក្របខណ្ឌ​តំបន់​ដទៃទៀត​។សូមបញ្ជាក់ថា​ កាលពី​ឆ្នាំ ២០១៩ ការ​អនុម័ត​គម្រោង​វិនិយោគ​ដោយ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​កត់ត្រា ៩,៤០ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងចំណោម​នោះ​ប្រទេស​ចិន ​បាន​វិនិយោគ ២,៧៥ ពាន់​លាន​ដុល្លារ​អាមេរិក​ បន្ទាប់មក​ទីក្រុង​ហុងកុង ​៩១២,៥៥ លាន​ដុល្លារ​អាមេរិក ​និង​ជប៉ុន ២៩៨,៨៤ លាន​ដុល្លារ​៕​អត្ថបទ ​៖ សុន រ៉ា​ឌី​

សិប្បករ​ខ្មែរ​ ជំរុញ​ផ្សព្វផ្សាយ​ផលិតផល​ផលិត​ក្នុងស្រុក​ តាម​ផ្សារ​ទំនើប​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់

2021/05/13 01:09:21 pm        221
ភ្នំពេញ ៖ ​ផលិតផល​ខ្មែរ​ជាច្រើន​មុខ រាប់​ចាប់ពី បន្លែ​, ផ្លែឈើ​, ទំនិញ​វេចខ្ចប់ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ​កំពុង​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​ទំនើបៗ ​ដើម្បី​ផ្សព្វផ្សាយ​ដល់​អ្នកប្រើប្រាស់​។ សិប្បករ​ក្នុងស្រុក ​លើកឡើងថា ​ផលិតផល​ក្នុងស្រុក ​កំពុង​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​ជា​បន្តបន្ទាប់​។អតិថិជន​ក្នុង​ផ្សារ​ទំនើប​ បាន​លើកឡើង​នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន​ នៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ ២​ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ ២០២១ ​បានលើកឡើង​ស្រដៀង​គ្នា​ថា ​ពួកគាត់​សង្កេតឃើញ​ផលិតផល​ខ្មែរ ​មាន​ដាក់​តាំង​លក់​នៅតាម​ផ្សារ​ទំនើប​ជា​បណ្តើរៗ ​ជាពិសេស​នៅក្នុង​ផ្សារ​ទំនើប​អឺ​អន​នេះ​ជាដើម​។ មិន​ត្រឹមតែ​បាន​ទិញ ​ផលិតផល​របស់​ខ្មែរ ​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ការ​ហូបចុក ពួកគាត់​លើកឡើងថា ​នៅ​ពេល​បានឃើញ​ផលិត ផល​របស់​ខ្មែរ​មាន​ដាក់លក់​នៅតាម​ផ្សារ​ទំនើបៗ បានន័យថា ផលិតផល​ខ្មែរ​មានការ​ផលិត​ដោយ​អនុវត្តតាម​បច្ចេកទេស​និង​អនាម័យ​យ៉ាង​ត្រឹមត្រូវ ទើប​ផលិតផល​ទាំងនេះ​អាច​ជ្រៀត​ចូល​ក្នុង​ទីផ្សារ​ទំនើប​បាន ។ជុំវិញ​និង​ការ​ដាក់លក់​ផលិតផល​ខ្មែរ​, លោក រ័ត្ន ច​ន្នី អនុប្រធាន​ផ្សារ​ទំនើប​អឺ​អន សែខ​សុខ ២ លើកឡើងថា ​ចំពោះ​កិច្ចសហការ​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ផ្សារ​ទំនើប​អឺ​អន ក្នុងការ​ដាក់​តាំង​លក់​ផលិតផល​នេះ​ឡើង គឺជា​ការចូលរួម​លើកកម្ពស់​ផលិតផល​ក្នុងស្រុក ​ឲ្យ​ប្រជាជន​មាន​ការ​ទទួលស្គាល់​ខ្លាំង​ជាង​មុន​, ការ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ និង​ប្រជាកសិករ ឲ្យ​មាន​ការ​ដាំដុះ​កាន់តែច្រើន ​ និង​ជា​ការ​រួមចំណែក​រក​ទីផ្សារ​ជូន​ពួកគាត់ ដើម្បី​ជំរុញ​ដល់​កសិករ​ផលិត​ចេញ​ជា​ផលិតផល​សម្រេច​មានគុណ​ភាព ​និង​មាន​ទីផ្សារ​សម្រាប់​ការលក់ដូរ ។លោក ​បន្តថា នៅក្នុង​រយៈពេល​កន្លងមក​នេះ ផលិតផល​ខ្មែរ ទាំង​ផលិតផល​វិច ខ្ចប់ ​បន្លែ​ផ្លែឈើ និង​មុខទំនិញ​សម្រាប់​ការប្រើប្រាស់​ផ្សេងៗ ​កំពុងមាន​វត្តមាន​នៅ​លើ​ទីផ្សារ​ទំនើប​អ៊ីអន​ជា​បណ្តើរៗ​។ ទន្ទឹមនេះ លោក​បាន​លើកទឹកចិត្ត អ្នក​ផលិត​ កសិករ និង​សហគមន៍​កសិកម្ម ​អនុវត្តន៍​ការចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ នៅ​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​មានឱកាស​នាំ​យក​ផលិតផល​របស់ខ្លួន​ចូល​ផ្សារ​ទំនើប ជាពិសេស​ការ​នាំ​ចូល​ផ្សារ​ទំនើប​អ៊ីអន​ជាដើម​។សូមបញ្ជាក់ថា ចំពោះ​ផលិតផល​ដែល​កំពុងមាន​វត្តមាន​ដាក់​តាំង​លក់​នៅ ក្នុង​ពិព័រណ៍​ផលិត​ក្នុងស្រុក ក្នុង​ផ្សារ​ទំនើប​អ៊ីអន​រួមមាន ​៖ ផ្លែ​ស្រកានាគ​, ផ្លែ​ត្រសក់ផ្អែម​លឿង​, ផ្លែ​ត្រសក់​សំណាញ់​, ត្រសក់​ទឹកក្រូច​, ស្វាយកែវ​រមៀត​, ផ្លែ​ប័​រ​, ធុរេ​ន​, សាវម៉ាវ​, ម្នាស់​ទឹកឃ្មុំ​, ស្វាយកែវចិន​, ត្រកួន​, ខាត់ណា​, ស្ពៃ​ខ្មៅ​, ស្ពៃ​តឿ​, ត្រឡាច​, ត្រសក់​ជាដើម​ ។ ចំណែក​ផលិត​វេច​ខ្ចប់​មាន​, ទឹកស៊ីអ៊ីវ​, ទឹកម្ទេស​, ទឹកត្រី​, ស្ករត្នោត​, ម្រេច​, ការ​ហ្វេ​, ទឹកឃ្មុំ​, មី​, អង្ករ​, ពង់​មាន់​, ពង់​ទា និង​ទំនិញ​វេច​ខ្ចប់​ជាច្រើន​ទៀត ​រួមជា​មួយ​ផលិតផល​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​មុខ​ផងដែរ ៕​អត្ថបទ​៖ សុន រ៉ា​ឌី

រោងចក្រ​សហគ្រាស​បើក​ដំណើរការ​ឡើងវិញ ​ជា​បន្តបន្ទាប់​ជា​មួយនឹង​ការអនុវត្ត​វិធាន​សុខាភិបាល​

2021/05/13 12:32:26 pm        149
ភ្នំពេញ ៖ ​ចំនួន​រោងចក្រ​សហគ្រាស​បាន​បើក​ដំណើរ​ការឡើង​វិញ​ជា​បន្តបន្ទាប់ ក្រោយ​ផ្អាក​ការងារ​មួយរយៈ​ពេល ​ដោយសារ​ការ​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។ ​កម្មករ កម្ម​ការិនី ​និង​រោងចក្រ​សហគ្រាស​ អះអាងថា ​នឹងចូលរួម​គោរព​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ៣​ការពារ និង​៣​កុំ ដើម្បី​ប្រឆាំង​ និង​ទប់ស្កាត់​ការឆ្លង​វីរុស​កូ​វីដ​១៩​។ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ព្រឹក​ថ្ងៃ​១៣ ឧសភា ឆ្នាំ​២០២១​នេះ ក្រុម​កម្មករ កម្ម​ការិនី​នៅ​រោងចក្រ​ផលិត​ស្បែកជើង ដ្រា​ហ្គ​ន វីន​ស៊ូ ស្ថិតនៅ​ផ្លូវ​វេ​ង​ស្រេង ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​បាន​រៀប​រាប់ទាំង​អារម្មណ៍​សប្បាយរីករាយ​ និង​សង្ឃឹមថា ​ការ​ត្រឡប់​ចូល​ធ្វើការ​វិញ​នេះ នឹង​បន្ត​ជា​រៀងរហូត ​ព្រោះថា​ ការ​ឈប់​សម្រាក​នៅផ្ទះ​កន្លងមក ធ្វើ​ឲ្យ​ជួប​ការ​លំបាក​ជាច្រើន ដូចជា​គ្មាន​ប្រាក់ចំណូល ​និង​មិនអាច​ដើរ​ទៅ​ណា​បាន ​ដោយសារ​ការ​ព្រួយបារម្ភ​ពី​ជំងឺឆ្លង​កូ​វីដ​១៩​។កម្មករ កម្ម​ការិនី​ខាងលើ​ ក៏បាន​អំពាវនាវ​ទៅដល់​ពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​តាម​ការណែនាំ​នូវ​វិធានការណ៍​នានា​ ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ ​ជាពិសេស​នៅ​ពេល​ចេញ​ក្រៅ​ផ្ទះ ​គប្បី​ពាក់​ម៉ាស់ លាងដៃ​ឲ្យ​បាន​ញឹកញាប់​ និង​រក្សា​គម្លាត​សង្គម ​ដើម្បី​ចៀសវាង​ពី​ការកើតមាន ​និង​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​១៩​នេះ​។លោក ស៊ីរ វុ​ត្តី តំណាង​រោងចក្រ​ផលិត​ស្បែកជើង ដ្រា​ហ្គ​ន វី​ង​ស៊ូ បាន​លើកឡើងថា​ ការសម្រេច​បើក​អាជីវកម្ម​ឡើងវិញ​នេះ ​គឺ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​អាជ្ញាធរ​មូលដ្ឋាន​ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​កម្មករ​និយោជិត​ និង​រោងចក្រ​ទាំងមូល​ឲ្យ​មាន​និរន្តរភាព ពោល​មិនមែន​បើក ​ដើម្បី​បិទ​ទៅវិញ​ទេ​។សូម​បញ្ជាក់​​ថា រោងចក្រ​សហគ្រាស​ស្ថិតក្នុង​តំបន់​លឿង​ប៉ុណ្ណោះ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​។ ​ទន្ទឹមនឹង​ការកែសម្រួល​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​តំបន់​លឿងទុំ និង​ក្រហម ​បានរួម​តូច​ ហើយ​ចំនួន​រោងចក្រ​សហគ្រាស​បន្ត​បើក​ដំណើរការ​ឡើងវិញ​ជា​បន្តបន្ទាប់​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

ផ្សារ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ​អាច​បន្ត​រយៈពេល​បិទ​បន្ថែមទៀត​ ក្រោយ​ថ្ងៃទី១៤​ឧសភា​

2021/05/12 01:56:52 pm        724
ភ្នំពេញ ៖ ​លោក មេ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ខ្លី​ នៅ​ព្រឹក​នេះ​ថា មកទ​ល់ពេលនេះ​ ពុំទាន់​មានការ​សម្រេច​ឱ្យ​បើក​ដំណើរការ​ផ្សារ​ជាថ្មី​វិញ​នោះទេ​។ គិត​មក​ត្រឹម​ថ្ងៃទី ១២​ខែឧសភា​ឆ្នាំ ២០២១ នេះ សាលា​រាជធានី​ភ្នំពេញ​ ពុំទាន់​មានការ​សម្រេច​ក្នុង​ការបើក​ដំណើរការ​ផ្សារ​ទូទាំង​រាជធានី​ភ្នំពេញ​វិញ​នោះទេ​។ នេះ​ជា​ការ​បញ្ជាក់​របស់ លោក មេ​ត មាស​ភក្ដី ជា​អ្នកនាំពាក្យ​របស់​សាលា​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​នេះ​។ លោក​ បាន​បន្តថា ផ្សារ​ទាំងអស់​អាច​បន្ត​បិទ ​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ទៀត​ ក៏​មិន​ទាន់មាន​ការសម្រេច​នោះទេ​។​ ចំពោះ​លក្ខខណ្ឌ ​រឺ​ ការកំណត់​ជា​វិធានការ​តឹង រឹង​បែបណា ​ចំពោះ​ការ​បើក​ដំណើរការ​ផ្សារ​ជាថ្មី ក៏​មិនទាន់​មាន​ការ​បញ្ជាក់​ច្បាស់លាស់​បន្ថែម​នោះទេ​។​ ការបញ្ជាក់​បែបនេះ​ គឺ​ស្រប​ពេល​ដែល​ការសម្រេច​កន្លងទៅ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ជុំវិញ​ការ​ផ្អាក​ដំណើរការ​ផ្សារ គឺ​បន្ត​បិទ​រហូតដល់​ថ្ងៃទី ១៤​ខែឧសភា​ឆ្នាំ ២០២១​។កំឡុងពេល​នៃ​ការផ្អាក​ផ្សារ​ជា​បណ្ដោះអាសន្ន​មួយរយៈ​មកនេះ គណៈកម្មការ​ផ្សារ​នីមួយ​បាន​បំពេញ​សកម្មភាព​មួយចំនួន ​ដើម្បី​ត្រៀម​សម្រាប់​ការ​បើក​ដំណើរការ​ជាថ្មី ​បើសិន​មានការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​។ ​ជា​ការងារ​សកម្មភាព​របស់ ផ្សា​របឹង​កេងកង ​តាម​ការ​លើកឡើង​រប​ស់​លោក ឯក និមល ជា​ប្រធាន​ផ្សារ​បាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​នេះ​ថា ​គណៈកម្មការ​ផ្សារ​បាន​រៀបចំ​ការងារ​សណ្ដាប់ធ្នាប់​ទូទៅ​ជាប្រចាំ ​និង​លើកទឹកចិត្ត​ឱ្យ​អាជីវករ​បន្ត​ការពារ​ខ្លួន ​និង​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ដើម្បី​សុវត្ថិភាព​ផងដែរ​។សម្រាប់​ផ្សារ ច្បារអំពៅ​វិញ នៅ​ព្រឹក​នេះ​គណៈកម្មការ​ផ្សារ​កំពុង​រៀបចំ​កន្លែង​លក់​ឱ្យ​មាន​របៀប និង​រៀបចំ​ផ្លូវ​ជុំវិញ​ផ្សារ​ឱ្យមាន​គម្លាត ​ដោយ​ទុក​ទំហំ​ផ្លូវ​ឱ្យបាន ៤​ម៉ែត្រ ​ដោយ​កន្លងមក​ផ្លូវ​ជុំវិញ​ផ្សារ​គឺ​មាន​ភាព​ចង្អៀត សល់​ទំហំ​ត្រឹមតែ​ប្រមាណ​១​ម៉ែត្រ​កន្លះ​តែប៉ុណ្ណោះ​។ លើក​ពីនេះ​ផ្សារ ក៏បាន​លាង​សម្អាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់​ផងដែរ​។​ ក្នុងកំឡុងពេល​បន្ត​បិទ​នេះ​ លោក​ជា​ប្រធាន​ផ្សារ​សំណូមពរ​ឱ្យ​អាជីវករ ​បន្ត​ការ​អត់ធ្មត់ និង​លើកទឹកចិត្ត​ឱ្យ​អាជីវករ​គ្រប់គ្នា​ទទួល​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​មុន​បើក​ដំណើរការ​ផ្សារ​ជាថ្មី​។ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៦​ឧសភា បង្ហាញថា ផ្សារ​រដ្ឋ​ក៏ដូចជា​ផ្សារ​មិន​រៀបរយ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ​គឺ​ត្រូវ​បន្ត​ផ្អាក​ជា​បណ្ដា​អាសន្ន​ចាប់ពី​ថ្ងៃទី​ ៨ ខែឧសភា​ដល់​ថ្ងៃទី ​១៤​ ខែឧសភា ​ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ យ៉ាងណា​ម៉ិ​ញ លោក មេ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​បានបញ្ជាក់​ខ្លី​នៅ​ព្រឹក​នេះ​ថា ផ្សារ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ អាច​បន្ត​រយៈពេល​បិទ​បន្ថែមទៀត​ តែ​ពុំទាន់​មានការ​កំណត់​រយៈពេល​ច្បាស់លាស់​នោះទេ​។ ​ចំពោះ​លក្ខខណ្ឌ ​រឺ​ការកំណត់​ជា​វិធានការ​តឹងរឹង​បែបណា​ ចំពោះ​ការ​បើក​ដំណើរការ​ផ្សារ​ជាថ្មី ក៏​ពុំទាន់​មានការ​បញ្ជាក់​ច្បាស់លាស់​ផង​​ដែរ​៕​អត្ថបទ ​៖​ គឹម​ហុក

ទុរេន​ឆ្នាំនេះ​នៅ​តែមាន​តម្លៃ​ខ្ពស់ ​ខណៈ​តម្រូវការ​ទុរេន​ដាំ​ក្នុងស្រុក​កើនឡើង

2021/05/12 01:29:19 pm        330
ភ្នំពេញ ៖ ក្រុមអាជីវករ​លក់​ផ្លែ​ទុរេន​នៅ​រាជធានី​ភ្នំពេញ ​បាន​លើកឡើង​ស្រដៀង​គ្នា​ថា ​តម្លៃ​ទុរេន​នៅតែ​ខ្ពស់​ប្រហាក់ប្រហែល​ នឹង​តម្លៃ​ឆ្នាំមុន​ ស្រប​ពេល​ដែល​តម្រូវ​កា​រ​ទុរេន​ដាំ​ក្នុងស្រុក​ក្នុង​មួយ​រដូវៗ ​កើនឡើង​។លោក សួស គ​ន្នី អាជីវក​រលក់​ផ្លែឈើ​ជាច្រើន​ប្រភេទ ​នៅ​តំបន់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី​ថា តម្លៃ​ទុរេន​លក់រាយ​ឆ្នាំនេះ ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងទៅ​គឺ​មាន​តម្លៃ​ប្រហាក់ប្រហែល ​ ទៅតាម​ប្រភេទ​ផ្លែ​ទុរេន​ដែល​យក​ពី​តំបន់​ខុសៗ​គ្នា​។ ទុរេន​មកពី​ខេត្តកំពង់ចាម​ថ្លៃ ២៨,០០០​រៀល ​ក្នុង​១​គីឡូ ទុរេន​មកពី​ខេត្តកោះកុង ប្រហែល ៣០,០០០​ម៉ឺន​រៀល​ ក្នុង​១​គីឡូ ដោយឡែក ទុរេន​មកពី​ខេត្តកំពត​ ថ្លៃ​៣៣,០០០​រៀល ​ក្នុង​១​គីឡូ​។ ចំណែក​អ្នកស្រី ប៊ុន វ៉ា ដែល​បាន​នាំ​យក​ផ្លែ​ទុរេន​ដោយ​ផ្ទាល់​ពី​ចំការ​របស់ខ្លួន​ផង​ និង​ទិញ​បន្ថែម​ពី​ចំការ​ផ្សេងទៀត​នៅ​ខេត្តកំពត ​ដើម្បី​យក​មក​លក់​នៅ​ទីក្រុង​ភ្នំពេញ ​បាន​ប្រាប់​ឱ្យដឹងថា​ ទុរេន​ដាំ​នៅ​ខេត្តកំពត ​គឺ​មិនបាន​ធ្លាក់​ថ្លៃ ​ដោយសារ​ពិបាក​ថែទាំ ​និង​ខូច​ខាត​ដោយសារ​កត្តា​អាកាសធាតុ​ក្តៅ ដែល​ផ្តល់​ទិន្នផល​ធ្លាក់ចុះ​។ ​សព្វថ្ងៃ ដំណាំ​ទុរេន​ត្រូវ​បាន​ដាំ​ដុះ​ច្រើន​ជាងគេ​នៅ​ខេត្តកំពត ​កំពង់ចាម ត្បូងឃ្មុំ ​បាត់ដំបង ​កោះកុង ​មណ្ឌលគិរី ​និង​ខេត្តពោធិ៍សាត់​ ។ ចំពោះ​រសជាតិ​នៃ​ទុរេន​វិញ ​គឺ​ទុរេន​ខេត្តកំពត ​ត្រូវបានគេទទួលស្គាល់​ថា ផ្អែម​ឈ្ងុយ ​លើ​ទុរេន​ដែល​ដាំ​នៅ​ខេត្ត​ផ្សេងទៀត​ ឬ​ទុរេន​នាំចូល​ពី​ប្រទេសជិតខាង​។ ទោះបី​មាន​ចំការ​ទុរេន​ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក៏ដោយ កម្ពុជា​នៅតែ​នាំចូល​ទុរេន​ពី​ប្រទេស​ជិតខាង មាន វៀតណាម និង​ថៃ ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​។ ការ​នាំចូល​ទុរេន​ពី​ក្រៅ​ប្រទេស​នេះ មិនបាន​ទាញ​តម្លៃ​ទុរេន​ក្នុងស្រុក​ធ្លាក់​ចុះ​នោះទេ ដោយសារ​តម្រូវការ​ទុរេន​ដាំ​ក្នុងស្រុក​កើនឡើង ជាពិសេស​ទិន្នផល​ទុរេន​ដាំ​ក្នុងស្រុក​នៅ​ទាប​ជា​តម្រូវការ​។គួរ​បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងពាណិជ្ជកម្ម ធ្លាប់​បាន​លើកឡើង​ពី​គម្រោង​បង្កើត​សមាគម​ទុរេន​ខេត្តកំពត ​និង​សិក្សា​និង​ពិនិត្យ​លទ្ធភាព​ចុះបញ្ជី​ម៉ាក​ទុរេន​ ដើម្បី​ជំរុញ​ការ​ដាំ​ទុរេន​ក្នុងស្រុក មិន​ត្រឹមតែ​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​នោះទេ ​ប៉ុន្តែ​ថែមទាំង​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​៕អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-អូស្រ្តាលី ប្រកាសផ្លូវការនូវផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
06/24/2025 09:06 PM
រូបភាពចក្រវាលលើកដំបូងរបស់តេឡេស្កូបអង្កេត Rubin បង្ហាញពីយុគសម័យនៃរបកគំហើញហ្វូងដួងតារាមិននឹកស្មានដល់
06/24/2025 08:06 PM
ជនប៉ាឡេស្ទីននាំគ្នាស្វែងរកជំនួយស្បៀងអាហារនៅតំបន់ហ្កាហ្សា ខណៈវិបត្តិស្រេកឃ្លានកើនឡើង
06/24/2025 08:06 PM
ភាពស្ងប់ស្ងាត់បានវិលត្រឡប់មកកាន់កាតាវិញ ក្រោយការវាយប្រហារអ៊ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិក
06/24/2025 08:06 PM
លោកស្រី von der Leyen៖ វិស័យការពារជាតិអឺរ៉ុប នៅទីបំផុតបានងើបឡើងហើយ
06/24/2025 08:06 PM
ពលរដ្ឋហ្កាហ្សារងរបួសដោយសារបាញ់ប្រហាររបស់អ៊ីស្រាអែលនិយាយថា នេះគឺជាអាហារមានរសជាតិឈាម
06/24/2025 08:06 PM
រដ្ឋមន្ត្រីការពារជាតិឥណ្ឌា នឹងធ្វើដំណើរទៅចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល ក្នុងតំបន់
06/24/2025 08:06 PM
រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង ស្វែងរកដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon
06/24/2025 08:06 PM
ការវាយប្រហារមីស៊ីលរុស្ស៊ីសម្លាប់មនុស្ស ៩នាក់ បណ្តាលឲ្យខូចខាតវិហារ និងសាលារៀនៅតំបន់ Dnipropetrovsk
06/24/2025 08:06 PM
ឯកឧត្តម គួច ចំរើន៖ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីគាំទ្រយ៉ាងខ្លាំងក្លាចំពោះវីរៈភាពរបស់កងកម្លាំងជួរមុខ
06/24/2025 07:06 PM