កម្ពុជា-អូស្រ្តាលី ប្រកាសផ្លូវការនូវផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
កម្ពុជាមានសុទិដ្ឋិនិយមថាទោះបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីថៃ ក៏អាចរក្សា​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​បាន
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើននាំចេញវិស័យឧស្សាហកម្ម
ឯកឧត្តម ឌិត ទីណា បន្តក្រើនរម្លឹកមន្រ្តីកសិកម្មឃុំឱ្យចុះផ្សព្វផ្សាយផែនការ "មានហូប មានប្រើ មានបាន និងមានរហូត"

សេដ្ឋកិច្ច និង កសិកម្ម

ពលរដ្ឋ​ខេត្តស្វាយរៀង ស្នើឱ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ចំណីអាហារ​ឱ្យ​បាន​ញឹកញាប់​

2021/04/27 02:59:58 am        18
ស្វាយរៀង ៖ ​សុខភាព និង​ម្ហូបអាហារ មនុស្ស​គ្រប់រូប​ប្រាថ្នា​ចង់បាន​ទាំងអស់គ្នា ​ដើម្បី​ទ្រទ្រង់​រាងកាយ ​គប្បី​មន្ត្រី ជំនាញ​បន្ថែម​ការ​ចុះ​ត្រួតពិនិត្យ​រក​សារ​ធាតុគីមី ​នៅលើ​ម្ហូបអាហារ​ឱ្យបាន​ញឹកញាប់ ​ដែល​អាច​ធ្វើបាន ​ដើម្បី ​សុខភាព​ទាំងអស់គ្នា​។ក្រុម​អ្នកលក់ដូរ​នៅ​ផ្សារ​ជី​ភូ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បាវិត ខេត្តស្វាយរៀង ​បាន​សម្ដែង​អំណរគុណ ចំពោះ​សាខា​កាំកុងត្រូល​ខេត្ត ​ដែល​បាន​ចុះ​ពិនិត្យ​គ្រឿង​ឧបភោគ បរិភោគ ចំណីអាហារ និង​បាន​សំណូមពរ ​បន្ថែម​ដល់​សាខា ​បើ​មានឱកាស​ គួរ​ចុះ​ពិនិត្យ​បន្ថែមទៀត ​ដើម្បី​ស្វែងរក​សារធាតុ​គីមី​នៅលើ​ចំណីអាហារ សំដៅ​បញ្ចៀស​ការ​មាន​បញ្ហា​សុខភាព​ចំពោះ​អ្នក​ទទួលទាន​។​ពួកគេ បានឱ្យដឹងថា បច្ចុប្បន្ន ​ការដាក់​តាំង​លក់​បន្លែ ផ្លែឈើ គ្រឿងឧបភោគ ​បរិភោគ នៅតាម​ផ្សារ នៅ​ខ្វះ​អនាម័យ ​ដោយ​អ្នកលក់ មិនបាន​រៀបចំ​ឱ្យ​បាន​សមរម្យ ​ឯ​គ្រឿង​កំប៉ុង ​ត្រូវបាន​ដាក់តាំង​លក់​ដោយ គ្មាន​សណ្តាប់ធ្នាប់​។ក្រុមអាជីវករ បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ បន្ត​អប់រំ​អាជីវករ ឱ្យ​រៀប​តាំង​លក់​ផលិតផល​ឱ្យមាន សណ្តាប់ធ្នាប់​បើ​អាច​ធ្វើ​បាន ពីព្រោះ​ទីតាំង​លក់​សម ល្មម អាច​រៀបចំ​បាន ​ពិសេស ឧស្សាហ៍​លាង​សម្អាត ​បរិវេណ​ក្នុង​ផ្សារ​ផង ​ដោយ​កន្លងមក​ទីលាន​បរិវេណ​ផ្សារ​ធុំក្លិន​ឆ្អេះឆ្អាប​ខ្លាំង​ណាស់​។នៅពេល​ចុះ​ពិនិត្យ​ទំនិញ ​គ្រឿងឧបភោគ បរិភោគ ចំណីអាហារ ក្នុង​ផ្សារ​ជី​ភូ ក្រុង​បាវិត​ កាលពី​ម្សិល មិញ មន្ត្រីរ​សាខា​កាំកុងត្រូល បាន​នាំ​គ្រឿង​ឧបភោគ ​បរិភោគ គ្រឿង​កំប៉ុង ចំនួន​១៧​សំណាក ទៅ​វិភាគ ពិសោធន៍ ​តាម​បទដ្ឋាន​បច្ចេកទេស រ​កសារ​ធាតុគីមី ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ល្អ និង​ប្រកាស​ឱ្យ​ពល រដ្ឋ​ប្រើប្រាស់​តាម​តម្រូវការ​៕

ឯកឧត្តម ប៊ុន ហុន នាំ​អំណោយ​សម្តេច​ក្រឡាហោម ​ស ខេង​ ផ្តល់​ជូន​ពលរដ្ឋរងគ្រោះដោយ​ជំនន់ នៅ​ស្រុក​គាស់ក្រឡ

2021/04/27 02:59:58 am        22
បាត់ដំបង ៖ ​ឯកឧត្តម ប៊ុន ហុន ប្រធាន​ក្រុមការងារថ្នាក់កណ្តាល ​ចុះជួយស្រុកគាស់ក្រឡ ព្រមទាំង​ក្រុមការងារចុះជួយឃុំឆ្នាល់មាន់​ បាននាំយកអំណោយសម្តេចក្រឡាហោម ​ស ខេង និងលោកជំទាវ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ​នៅភូមិសំរោង​ និងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់​ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែតុលា ម្សិញមិញនេះ ​។អំណោយទាំងនោះ បានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន៣៩១គ្រួសារ ដោយក្នុងមួយគ្រួសារ​ទទួលបាន មី ទឹកបរិសុទ្ធ ថ្នាំពេទ្យ ​និងគ្រឿងឧបភោគ ​បរិភោគមួយចំនួនទៀត។ ​ក្នុងនាម​សម្ដេចក្រឡាហោម​ និងលោកជំទាវ​ ឯកឧត្តម ប៊ុន ហុន ក៏​បាន​ប្រគល់​ថវិកាជូនគ្រួសារសពជនរង​គ្រោះដោយ​ករណីលង់ទឹក ​ចំនួន ៤០០០០០រៀល ​ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយ​ចំនួន​ទៀត។ឯកឧត្តម ប៊ុន ហុន បាន​ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចក្រឡា​​ហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាល សម្ដេច និងលោកជំទាវ តែងតែយកចិត្តទុក​ដាក់​ចំពោះ​ជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។ឯកឧត្តម ប៊ុន ហុន ​ក៏បានអំពាវនាវប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ចូលរួម​ថែ​រក្សា​ការពារ​​សេចក្តីសុខ សន្តិភាព​ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ក្រោមកិច្ចដឹកនាំ​​ប្រកប​ដោយគតិបណ្ឌិត ​របស់រាជរដ្ឋាភិបាល​ ដែលមានសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ និង​បាន​ផ្តាំផ្ញើ​ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់​ចំពោះករណីគ្រោះធម្មជាតិ​​ដូចជា​ គ្រោះទឹកជំនន់ ​ជាពិសេសបន្តប្រុងប្រយ័ត្ន​ នាអំឡុងពេលទឹកស្រុកចុះនេះ និងប្រុងប្រយ័ត្ន​​ចំពោះ​ករណីជំងឺកូវីដ–១៩ ៕

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដុត​កម្ទេច​ចោល​នូវ​សាច់​គ្រួច​ខុសច្បាប់​ជាង​២​តោន​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​

2021/04/27 02:59:58 am        25
​ភ្នំពេញ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​មន្ត្រី​កាំ​កុង ត្រូល​បាន​ធ្វើការ​គ្នា​ដុត​កម្ទេច​ចោល​នៅ​សាច់​គ្រួច​ខុសច្បាប់​ដែល​នាំ​មកពី​ប្រទេស​វៀតណាម​លក់​នៅ​កម្ពុជា​ប្រមាណ​ជាង​ពីរ​តោន ក្រោយពី​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត​ប៉ុន្មាន​ម៉ោង​ក្រោយមក​។​​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ​បាន​ឲ្យ​ដឹង​ថា តាម​អនុសាសន៍​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ​នេ​ត សាវឿន​ អគ្គស្នងការ​នគរ​បាល​ជាតិ និង​ក្រោម​ការបញ្ជា​ផ្ទាល់​របស់ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ផ្អែក​តាម​ការស្រាវជ្រាវ​ស៊ើបអង្កេត​របស់​មន្ត្រី​ជំនាញ នៅវេលា​ម៉ោង​៥​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រោម​ការ សម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បា​នប​ង្រា្ក​ប ករណី​នាំចូល​សាច់សត្វ​គ្រួច​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ប្រទេស​វៀតណាម ដឹក​តាម​រថយន្ត​កូរ៉េ ១​គ្រឿង​ម៉ាក​HYUNDIA ស្លាក​លេខ 3E 5868 នៅ​ចំណុច​ផ្លូវ ជា សុផារ៉ា សង្កាត់​ទួល​សង្កែ ខ​ណ្ឋ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​ក្រោយពី​ការត្រួតពិនិត្យ​សមត្ថកិច្ច​ចម្រុះ បាន​ឆែកឆេរ​ជាក់ស្តែង​រកឃើញ​សាច់សត្វ​គ្រួច​គ្មាន​ច្បាប់​អនុញ្ញាតិ ប្រមាណ​ជាង​២​តោន​កន្លះ​។​ចំពោះ​វត្ថុតាង​ទាំងអស់​ខាងលើ លោក​ព្រះរាជអាជ្ញារង ខាំ សុ​ផា​រី បានសម្រេច​ឲ្យ​ដកហូត​រក្សា​ទុកជា​បណ្ដោះអាសន្ន និង​យក​សាច់សត្វ​ក្រូច គ្មាន​ច្បាប់​អនុញ្ញាតិ​ទៅ​ដុតបំផ្លាញ​ចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក និង​បាន​នាំខ្លួន​អ្នកបើកបរ​រថយន្ត​ចំនួន 01​នាក់មក​នាយកដ្ឋាន ដើម្បី​បន្ត​នីតិវិធី​៕

កសិករ​ក្នុង​ខេត្តកំពង់ចាម ​កំពុង​មមាញឹក​ដាំ​ដំណាំ​បន្លែ ​បន្ទាប់ពី​ទឹក​ស្រក

2021/04/27 02:59:58 am        19
កំពង់ចាម ៖ ​ប្រជាកសិករ រស់នៅ​តាម​ដង​ទន្លេ​ នៃ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម​ កំពុង​មមាញឹក បង្កបង្កើនផល ​ដំណាំ​ផ្សេងៗ​តាម​ទម្លាប់ ​ខណៈដែល​ទឹកទន្លេ ចាប់​ផ្តើម​ស្រក​ទៅវិញ ​ដែល​ការដាំដុះ​ដំណាំ ​ទាំងនោះ គឺ​ធ្វើ តាម​បែប​ធម្មជាតិ ​មិន​ប្រើប្រាស់​សារធាតុ​គីមី​នោះទេ​។ប្រជាកសិករ រស់នៅ​តាម​ដង​ទន្លេតូច ក្នុង​ឃុំ​មហាលាភ ស្រុក​កោះសូទិន ​ខេត្តកំពង់ចាម ​បន្ទាប់ពី ទឹក​ស្រក​ បាន​នឹង​កំពុង​មមាញឹក​ក្នុង​ការ​ដាំ​ដំណាំ ដូចជា ត្រសក់ ត្រឡាច ននោង ល្ពៅ ម្រះ ស្ពៃ​ក្ងោក សណ្តែកកួរ មមាញ និង​ត្រប់វែង ជាដើម ​ដែល​ជា​ទម្លាប់ និង​អាច​លក់​យក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ប្រជាកសិករ ​បានឱ្យដឹងថា ​ទឹកទន្លេ​ជា​រៀងរាល់ឆ្នាំ ​បាន​លិច​ដីចម្ការ​របស់​កសិករ​តំបន់​នោះ ដែល នោះ ​គឺជា​អំណោយផល​ល្អ​បំផុត ​ដោយសារ​ទឹកបាន​នាំ​ដីល្បាប់​មក​ដាក់​លើ​ដី​ចម្ការ​ ផ្ដល់​នូវ​ជីជាតិ​សម្រាប់ ការ​ដាំ​ដំណាំ​ឱ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់​។ប្រជាកសិករ បានឱ្យដឹងថា ​ដំណាំ​ដែល​ពួកគេ​ដាំ គឺ​ងាយស្រួល​ក្នុង​ការលក់ ​ដោយសារ​មាន​អ្នក​មក បញ្ជា​ទិញ​ដល់​ចម្ការ​តែម្ដង ​ព្រោះថា​ ដំណាំ​មិន​ប្រើ​សារធាតុ​គីមី ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកទទួល ​ទាន​នោះទេ​។មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម ​បានឱ្យដឹងថា​ ដើម្បី​ទទួល បាន​ទិន្នផល​ខ្ពស់ កសិករ​ គប្បី​ជ្រើសរើស​ពូជ​ល្អ ធ្វើ​ដី​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​ភ្ជួរ​ដី​ពីរ​បី​ដង ​ហាល​ចោល កន្លះ​ខែ​សិន ទើប​រាស់​ឱ្យ​ស្អាត ហើយ​កាប់​រណ្តៅ​ដាំ​ដោយ​ដាក់​ជីលា​មក​គោ​ទ្រាប់​បាត​ និង​ត្រូវ​ថែទាំ ស្រោច ទឹក ជ្រុំ​គល់ ​ដកស្មៅ និង​ក្ដិច​ស្លឹក​ចាស់ៗ​ចោល​ជាប្រចាំ នោះ​តែ​ក្នុង​រយៈពេល​ពី​១​ខែ​កន្លះ ទៅ​២​ខែ គឺអាច ប្រមូល​ផល​បាន​ហើយ​៕

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រជាជន​កម្ពុជា​ស្នើ​សមាជិក​បក្ស​បន្ត​ពង្រឹង​ចលនា​យុវជន​ នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​រឹងមាំ

2021/04/27 02:59:58 am        19
ភ្នំពេញ ៖ ​ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ អនុប្រធាន​ក្រុមការងារ​ គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះជួយ​ខេត្តកំពង់ចាម​ បាន​អំពាវនាវ​ដល់​សមាជិក ​សមាជិកា ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​ចលនា​ យុវជន ​នៅក្នុង​រចនា​សម្ព័ន្ធរ​បស់​គណបក្ស​គ្រប់​ថ្នាក់​ ពិសេស​នៅ​តាម​មូលដ្ឋាន​ឃុំ​/​ភូមិ ដោយ​ចាត់​ទុក​កម្លាំង​យុវជន​ជា​សំឡេង​ដ៏​មាន​សក្តានុពល​ ក្នុង​ការ​គាំទ្រ​គណបក្ស ប្រកបដោយ​ចីរភាព​រយៈពេល​វែង​។នៅក្នុង​ពិធី​ប្រកាស​ទទួល​ភារកិច្ច​ផ្លូវការ​របស់​លោក ផេ​ន សុផល ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុក​បាធាយ ​បន្ថែម​លើ​ស្រុក​ព្រៃឈរ​ ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​៧​ មេសា ឆ្នាំ​២០១៩​កន្លងទៅ ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ​ បាន​សំណូមពរ​ដល់​សមាជិក​ទាំងអស់​ ធ្វើការ​ប្រកាន់ខ្ជាប់​គោលជំហរ​មុតមាំ ​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស ​និង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ឲ្យ​កាន់តែ​ល្អ ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ​សំដៅ​បង្កើន​ប្រជាប្រិយភាព​របស់​គណបក្ស ដើម្បី​រក្សា​និង​បង្កើន​ប្រៀប​ឈ្នះ ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​បណ្តា​ឆ្នាំ​ខាងមុខ​។មានប្រសាសន៍​ក្នុង​ពិធី​ នាឱកាស​នោះ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ជា​ប្រធាន​ក្រុម​កា​រ​ងារ​ថ្នាក់​កណ្តាល​ចុះជួយ​ខេត្តកំពង់ចាម​ បាន​ផ្តាំផ្ញើ​ដល់​ក្រុមការងារ​ថ្នាក់​កណ្តាល ​និង​សមាជិកា​ទាំងអស់ ​គោរព​តាម​លក្ខន្តិកៈ រចនា​ស​ម្ព័ន្ធ​ និងសេចក្តីសម្រេច​រប​ស់​មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ​ដូចជា​ ខិតខំ​ពង្រឹង និង​ពង្រីក​សមាជិក​បក្ស​ទាំង​បរិមាណ ​និង​គុណភាព ​ក្តាប់​ឱ្យ​បាន​នូវ​ឧបាយកល​ និង​ចលនា​បំផ្លិចបំផ្លាញ​របស់​ក្រុម​អមិត្ត ​ពិសេស​ការ​ធ្វើបដិវត្ត​ពណ៌​។យោង​តាម​របាយការណ៍​គណៈ​ពង្រឹង​មូលដ្ឋាន​ បាន​បង្ហាញថា ស្រុក​បាធាយ​មាន​ផ្ទៃដី​សរុប​ជិត​មាន​ប្រជាជន​រស់នៅ​សរុប​ជាង ​២​ម៉ឺន ៧​ពាន់​គ្រួសារ​ ស្មើនឹង​ជាង​១២​ម៉ឺន​នាក់ ​ព្រមទាំង​មាន​សមាជិក​បក្ស​ជិត​៥​ម៉ឺន​នាក់​៕

រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​សមុទ្រ​ចុងឆ្នាំ​នេះ

2021/04/27 02:59:58 am        19
កោះកុង ៖ ​ក្រសួងទេសចរណ៍​គ្រោង​រៀបចំ​រមណីយដ្ឋាន​តារា​សាគរ​ ស្ថិតនៅក្នុង​ស្រុក​បុទុម​សាគរ ខេត្តកោះកុង ​ជា​ផ្នែក​មួយ​សម្រាប់​ធ្វើជា​ទីតាំង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​ ជុំ​ទី​២ នៅ​ខេត្តកោះកុង ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ​១៤–១៦ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខ​។តាម​ការប្រកាស​របស់​ក្រសួងទេសចរណ៍​ បាន​ឲ្យ​ដឹងថា​ ពិធីបុណ្យ​សមុទ្រ​លើក​នេះ ​នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ រាជរដ្ឋាភិបាល​ចេញ​សេចក្ដីសម្រេច​ស្ដីពី ​ការបង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​ ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ឆ្នេរ​ស្អាត ​ពលរដ្ឋ​រមណីយ​» ដែល​មាន​លោក ថោង ខុន ជា​ប្រធាន ​និង​លោកស្រី មិថុនា ភូ​ថង ​ជា​អនុប្រធាន​អចិន្ត្រៃយ៍​។ក្នុង​កិច្ចប្រជុំ​លើក​ទី​២ នៃ​ការ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ​នៅ​សាលា​ខេត្តកោះកុង​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា​ កន្លងមកនេះ ​ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​និង​លោកស្រី ​មិថុនា ភូ​ថង​ អភិបាលខេត្ត​កោះកុង​ បាន​បញ្ជាក់ថា ​ទី​រួម​ខេត្តកោះកុង ​និង​តារា​សាគរ បាន​ និងកំពុង​រៀបចំ​ការងារ​ជាច្រើន ក្នុង​ការ​ត្រៀមខ្លួន​ទទួល​ប្រជាពលរដ្ឋ ​និង​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​ នា​ចុងឆ្នាំ​២០១៨ ខាងមុខនេះ​។ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ណែនាំ​ដល់​រដ្ឋបាលខេត្ត ​និង​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ​ត្រូវ​ខិតខំ​បំពេញ​ការងារ ប្រកបដោយ​ប្រសិទ្ធភាព និង​ពន្លឿន​ឲ្យ​ទាន់​ពេល​បុណ្យ​សមុទ្រ​ ទាំង​ផ្នែក​ស្នាក់នៅ អនាម័យ​គុណភាព​ចំណីអាហារ ​ពិសេស​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​បង្គន់​អនាម័យ ​បញ្ហា​សំរាម​ ដាច់ខាត​មិនត្រូវ​ឱ្យ​មាន​សំរាម ឬ​ក្រដាស​ក្រោម​តុ​នៅ​តាម​ភោជនីយដ្ឋាន អាហារដ្ឋាន ពិសេស ត្រូវ​រៀបចំ​ខ្សែ​ទស្សនកិច្ច​នៅ​តាម​រមណីយដ្ឋាន ​និង​សហគមន៍​ទេសចរណ៍​ ដូចជា​ជី​ផាត អា​រ៉ែ​ង ​តា​តៃ ពាម​ក្រសោប​ជាដើម​។លោក ​បន្តថា “​បញ្ហា​ស្នាក់នៅ ម្ហូបអាហារ​នៅ​តាម​ភោជនីយដ្ឋាន អាហារដ្ឋាន​ បដិសណ្ឋារកិច្ច សុវត្ថិភាព ​សន្តិសុខ ​សណ្ដាប់ធ្នាប់​ ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ជាដើម​ សុទ្ធតែ​ត្រូវ​បាន​យកចិត្តទុកដាក់ ដើម្បី​ធានា​ ជូន​ភ្ញៀវទេសចរ​ ឱ្យ​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ​លើស​ពី​ពិធីបុណ្យ​សមុទ្រ​មុនៗ​”​។លោក​ ថោង ខុន ​បានបញ្ជាក់​យ៉ាង​ដូច្នេះ ថា «​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​លើក​នេះ ​មាន​ភាព​ពិសេស​លើស​ពី​លើក​មុន ​នោះ​គឺ​មាន​ទាំង​ការរៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​នានា ​នៅ​ទី​រួម​ខេត្តកោះកុង​ផង​ និង​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​សមុទ្រ​ផង​ដែរ​»​។លោកស្រី​ មិថុនា ភូ​ថង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ​មក​ពេលនេះ​ រដ្ឋបាល​ខេត្តកោះកុង ​និង​មន្ទីរ​ពាក់ព័ន្ធ​នានា បាន​និងកំពុង​ញាប់ ដៃ​ញាប់​ជើង​ក្នុង​ការ​អនុវត្ត​ការងារ​នានា ​ដើម្បី​តៀម​ឲ្យ​ទាន់​ពេលវេលា​ពិធីបុណ្យ​សមុទ្រ​មកដល់​។លោកស្រី​អភិបាលខេត្ត ក៏បាន​ធានា​ជូន​ពី​បញ្ហា​សន្តិសុខ​សណ្ដាប់ ​និង​ការសម្រួល​ដោះស្រាយ​បញ្ហា​នានា ជូន​ភ្ញៀវ​ទេសចរ​ដែល​ឆ្លង​ទៅ​ទស្សនា​នៅ​ប្រទេស​ថៃ ​ហើយ​ភ្ញៀវ​ពី​ថៃ​ក៏​អាច​មក​ទស្សនា​ខេត្តកោះកុង ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ​ខាងមុខ​ផងដែរ​៕

ADB វាយ​តម្លៃថា កម្ពុជា​នៅ​ខ្វះ​ការវិនិយោគ​លើ​ការស្រាវជ្រាវ​វិស័យ​កសិកម្ម​

2021/04/27 02:59:58 am        44
​ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វាយតម្លៃ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ថា កម្ពុជា​វិនិយោគ​មិនទាន់​គ្រប់ គ្រាន់​នៅឡើយ ក្នុង​ការ​ស្រាវជ្រាវ​នៅ​លើ​វិស័យ​កសិកម្ម ក្នុង​នោះ​ មាន​បណ្តាល​ប្រទេសមួយ​ចំនួន​នៅ​អាស៊ី កំពុង​ជួប​បញ្ហា ខ្វះ​ខាត់​ដូចគ្នា​។​​លោក Andrew Brubaker ប្រធាន​ក្រុម​វាយតម្លៃ​របស់ ADB បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី វឌ្ឍនភាព និង​ពង្រីក​កិច្ច​គាំទ្រ វិស័យ​កសិកម្ម​ក្នុងប្រទេស​កម្ពុជា (​ការវាយតម្លៃ​ឯករាជ្យ​នៅក្នុង​ធនាគារអភិវឌ្ឍន៍អាស៊ី​) នៅ​ថ្ងៃទី​៦ ខែ មិថុនា ឆ្នាំ​២០១៩ នេះ​ថា សម្រាប់​គោលការណ៍​របស់ ADB ក្នុង​វិស័យ​កសិកម្ម​នេះ ក្នុងករណី​ចាំបាច់​របស់ ADB ត្រូវ​ស្វែង រក​មេរៀន​នានា និង​ការរៀនសូត្រ​នូវ​ប្រធានបទ​របស់​គ​ម្រោ​ង ដែល​បាន​អនុវត្តន៍​នាពេល​កន្លងមក ដើម្បី​ពង្រីក​សមត្ថភាព ស្ថាប័ន និង​ការដោះស្រាយ​ក្នុង​បរិបទ​ពិបាកៗ​ក្នុង​វិស័យ​កសិកម្ម ព្រមទាំង​ភាពស្មុកស្មាញ​នៅក្នុង​ការ​រចនា​គម្រោង​។​​​​សម្រាប់​បញ្ហា​នេះ ADB នឹង​ពង្រីក​ស​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​នៅ​កម្ពុជា ដោយ​បន្ថែម​គុណ​តម្លៃ​ទៅក្នុង​ធាតុ​ចូល ព្រមទាំង​ខ្សែសង្វាក់​ផ្គត់ផ្គង់ តាមរយៈ​កំណែទម្រង់​គោលនយោបាយ ដែលជា​សកម្មភាព​មាន​សក្តានុពល​។ ចំពោះ​ការផ្តល់ ហិរញ្ញប្បទាន សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ភាវូបនីយកម្ម​ស្រូវ​-​អង្ករ​វិញ ជា​គម្រោង​ធ្វើ​ឲ្យ​ធន់​ទៅ​និង​អាកាស ធាតុ ជាពិសេស​គម្រោង​ជួយ​ដល់​កសិករ​នៅ​ខេត្តបាត់ដំបង់ កំពង់ធំ និង​ព្រៃវែង ដើម្បី​បង្កើន​ផលិតកម្ម ព្រមទាំង​ខ្សែសង្វាក់ ស្រូវ​-​អង្ករ រួមជាមួយ​ការដោះស្រាយ​ឧបសគ្គ​រាំ​ស្ទុះ​ផ្នែក​គោលនយោបាយ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន ។​​​​លោក​បន្តថា តាម​ការវាយតម្លៃ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​នេះ កម្ពុជា​វិនិយោគ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ក្នុងការ ស្រាវជ្រាវ​នៅលើ​វិស័យ​កសិកម្ម ក្នុងនោះ​មាន​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​អាស៊ី ក៏មាន​ការខ្វះខាត​ដូចគ្នា ដែលជា​ករណី កើតឡើង​មកពី​ការប្រើប្រាស់​ឧបករណ៍​ហួស​សម័យ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិមាណ និង​គុណ​តម្លៃ​នៃ​ការស្រាវជ្រាវ ។​​​​ចំណែក​លោកស្រី Veronique Salze Lozach អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​វាយតម្លៃ​ឯករាជ្យ​របស់ ADB លើកឡើងថា ការបន្ត​ផ្តោតលើ​កិច្ច​គាំទ្រ​សម្រាប់​វិស័យ​កសិកម្ម​ផលិតកម្ម និង​សន្តិសុខ​ស​ស្បៀង ព្រមទាំង​ការកសាង​និង​កែ លម្អ​រចនាសម្ព័ន្ធ គឺ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ស្មុគស្មាញ និង​មានការ​អភិវឌ្ឍន៍​ឥត ឈប់ឈរ​របស់​វិស័យ​កសិកម្ម​នៅ​អាស៊ី ។ លោកស្រី​បន្តថា បច្ចុប្បន្ន​ប្រព័ន្ធ​កសិកម្ម​នៅក្នុង​តំបន់ បាន​ផ្តោត​កាន់តែខ្លាំង ទៅលើ​ខ្សែសង្វាក់​តម្លៃ ក្នុងនោះ​វិស័យ​ឯកជន​វិញ បាន​កំពុងមាន​ឥទ្ធិពល និង​មានការ​ទទួលខុសត្រូវ​វ​កាន់តែខ្លាំង​ផងដែរ ចំពោះ ផលិតកម្ម និង​សន្តិសុខ​ស្បៀង​។​​​​សូមបញ្ជាក់ថា​ តាម​ការសិក្សា​របស់ ADB កម្ពុជា​ជា​ប្រទេស​កំពុង​សិ​ក្សា្​មួយ ក្នុង​ចំណោះ​ការសិក្សា​ចំនួន​៤ មាន​ជាអាទិ៍ ប្រទេស​បង់​ក្លា​ដេ​ស សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​តាជី​គី​ស្ថាន នៅក្នុង​ការវាយតម្លៃ​កិច្ច​គាំទ្រ​របស់ ADB ដែលមាន ថវិការ​សរុប​ចំនួន ១២,២​ពាន់​លាន​ដុល្លារ សម្រាប់​កសិកម្ម ធនធានធម្មជាតិ និង​ការ​អភិវឌ្ឍន៍ជនបទ​ក្នុង​ឆ្នាំ​២០០៥ ដល់ ឆ្នាំ​២០១៧ ៕

អាចារ្យ​ខ្មែរ ជំនា​ន់​ទី​៣២ ទទួល​ការ​បណ្តុះបណ្តាល​ពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌ ដើម្បី​អភិរក្ស​នូវ​កេរ​មរតក​វប្បធម៌​

2021/04/27 02:59:58 am        96
អាចារ្យ​ខ្មែរ ជំនា​ន់​ទី​៣២ ទទួល​ការ​បណ្តុះបណ្តាល​ពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌ ដើម្បី​អភិរក្ស​នូវ​កេរ​មរតក​វប្បធម៌​ភ្នំពេញ៖ ក្រសួង​ធម្មការ និង​សាសនា បើក​វគ្គ​បណ្ដុះបណ្ដាល ​ស្តីពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​ជំនា​ន់ទី​៣២ ​ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ និង​អភិរក្ស​នូវ​កេរមរតក​វប្បធម៌ ដ៏​ល្អ​ផូរផង់​របស់ ជាតិ​យើង​, នា​ទីស្តីការក្រសួង រសៀល​ថ្ងៃទី​២៤ ឧសភា ២០១៩​។​​​ឯកឧត្តម កែវ ហេង ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​ផ្សព្វផ្សាយ ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​សង្គម បាន​លើក​ឡើង​ថា បើ​គិត​ចាប់ពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១០ រហូតមក​ទល់នឹង​បច្ចុប្បន្ន​នេះ ក្រសួង​ធម្មការ និង​សាសនា​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​ខ្មែរ​បាន​ចំនួន​៣១​វគ្គ​រួចមកហើយ មាន​សិក្ខាកាម​សរុប​ចំនួន​៩.៦៨៧ រូប ក្នុង​នោះ​ មាន​ព្រះសង្ឃ​ចំនួន ៤៩៦ អង្គ​, ស្ត្រី ១៣៧ នាក់​។សម្រាប់​ថ្ងៃនេះ ដោយ​ទទួល​បាន​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា អនុញ្ញាត​ដាក់​ឲ្យ​ដំណើរ​ការ​បើក​វគ្គ​ប​ណ្តុះ​បណ្តាល​ជំនា​ន់ទី​៣២ បន្តទៀត សំដៅ​បញ្ជ្រាប​បន្ថែម​ចំណេះដឹង និង​តម្រង់ទិស​ផ្សព្វផ្សាយ​ជូន​ដល់​អាចារ្យ​អ្នក​ដឹក នាំ​ពិធី​កម្ម​នានា ទាំង​ផ្នែក​សាសន​ពិធី ក៏ដូចជា​ពិធី​ប្រពៃណី ទំនៀមទម្លាប់​របស់​ជាតិខ្មែរ ឲ្យ​កាន់​តែមាន​ភាព​ភ្លឺ​ចិញ្ចែងចិញ្ចាច​ឡើង​។​​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនា​ន់ទី​៣២ ដែល​កំពុង​ចាប់ផ្តើម​ដំណើរការ​នាពេលនេះ មាន​សិក្ខាកាម​អាចារ្យ​ចម្រុះ​មកពី​បណ្តា​រាជធានី​/​ខេត្ត ទូទាំង ប្រទេស មាន​ចំនួន ១៧០ រូប​។ ក្នុង​បណ្តា​រាជធានី​/​ខេត្ត​ទាំង​២៥ អវត្តមាន​ចំនួន ២​ខេត្ត មិនបាន​បញ្ជូន​អាចារ្យ​មក​រៀន គឺ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​។សិក្ខាកាម​ទាំង ១៧០​រូប​នេះ មាន​ព្រះសង្ឃ​ចំនួន ២០​អង្គ ស្រី្ត​០២​នាក់ ដែលមាន​ជំនាញ​ពី​មូលដ្ឋា​ន​ខុសៗ គ្នា ខ្លះ​ជា​អាចារ្យ កាន់​ពេលា​ការ ខ្លះ​ជា​អ្នកផ្លូវ ខ្លះ​ជា​អ្នកមហា ខ្លះ​ជា អាចារ្យ​គណៈកម្មការ​វត្ត ខ្លះ​ជា​អាចារ្យយោគី ខ្លះ​ជា​អាចារ្យ ចម្រុះ និង ខ្លះ ទៀត មកសុំ​រៀន​ថ្មី​ដើម្បី​ធ្វើជា​អាចារ្យ​នាពេល​អនាគត ហើយ​មួយចំនួនទៀត​មក​សិក្សា​ដើម្បី​ស្វែងយល់​បន្ថែម​ពី​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​។​​​ទន្ទឹមគ្នា​នោះដែរ ឯកឧត្តម នរៈ រត​នវ​ឌ្ឍ​នោ រដ្ឋលេខាធិការ ក្រសួង​ធម្មការ និង​សាសនា បាន​ថ្លែងថា កិច្ច​ការដែល​យើង​បាន​នឹង​កំពុង​ធ្វើ​នេះ គឺ​រក្សា​បាន​នូវ​ការអភិរក្ស និង អភិវឌ្ឍ​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ និង​សាមគ្គីភាព​ដ៏​យូរលង់ របស់​ដូនតា​ខ្មែរ​យើង​។សម្បត្តិ​ធនធាន និង​កេរ​មរតក​ទាំងអស់ នេះ គឺជា មូល​ធនសង្គម​ដ៏​ចាំបាច់ និង​មានតម្លៃ មិនអាច​កាត់ថ្លៃ​បាន សម្រាប់​ការ កសាង​សង្គម​កម្ពុ​ជាមួយ ដែលមាន​កោសិកា​ផ្សារភ្ជាប់​គ្នា​ដ៏​រឹងមាំ មាន ប្រជាជន​ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​ច្បាស់លាស់​អំពី​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជាតិ​ខ្លួន រស់នៅក្នុង​ជីវភាព​ថ្លៃថ្នូរ ប្រកបដោយ​សុខ សន្តិភាព មាន​ភាព សុ​ខុ​ដុមរ​មនា និង​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព និង​វិបុលភាព​។​​​​ឯកឧត្តម សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ ដឹកនាំ និង​មន្ត្រីរាជការ បុគ្គលិក នៃ​ក្រសួង ធម្មការ និង​សាសនា ពិសេស​គឺជា​នាយកដ្ឋាន​ស្រាវជ្រាវ ផ្សព្វផ្សាយ​ព្រះពុទ្ធ សាសនា​ផ្សារភ្ជាប់​សង្គម និង​អង្គភាព​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក ចិត្ត​ទុកដាក់ បង្កើត​ឱ្យ មាន ការវិវត្ត រីកចម្រើន​ថ្មីៗ បន្ថែមទៀត ទាក់ទង​ទៅ នឹង​ការថែរក្សា និង​អភិរក្ស​នូវ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់​ជាតិ សំដៅ​រួមចំណែក​កសាង​ធនធានមនុស្ស និង​លើកស្ទួយ​វិស័យ​វប្បធម៌ សាសនា ជាពិសេស គឺ​ការចែករំលែក ចំណេះដឹង ដើម្បី​តម្រង់ទិស​របៀប រៀបចំ​ពិធី​មង្គល និង​ពិធីបុណ្យ​ផ្សេងៗ ដោយមាន​ការ ចូលរួម យ៉ាងសកម្ម ប្រកបដោយ​ស្មារតី​ព្យាយាម យកចិត្តទុកដាក់ និង​ឆន្ទៈ​មុះ​មុត​របស់ គ្រូ ឧទ្ទេស​គ្រប់រូប ក្នុងការ បង្ហាត់បង្រៀន ផ្ទេរ​ចំណេះដឹង​ដើម្បី​បំពេញ បន្ថែម នូវ ចំណេះដឹង ចំណេះធ្វើ ដល់ សិក្ខា កាម អាចារ្យ រហូតដល់​ទទួលបាន​ជា​ផ្លែផ្កា គួរ​ជា ទី​មោ​ទ នៈ ដូច​ពេលនេះ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចសន្ទនារវាងកម្ពុជា-កូរ៉េ ឆ្លុះបញ្ចាំងពីការយកចិត្តទុកលើការថែទាំគាំទ្រវិនិយោគបរទេសនៅកម្ពុជា
06/25/2025 09:06 PM
ក្រុមហ៊ុននេប៉ាល់ ប្រើប្រាស់យានដ្រូន ដើម្បីដឹកជញ្ជូនសម្ភារៈ និងកាកសំណល់នៅលើភ្នំ Everest
06/25/2025 08:06 PM
លោក Macron ៖ អឺរ៉ុបនឹងចំណាយបន្ថែមទៀតលើថ្លៃការពារ ដើម្បីប្រឈមការគំរាមកំហែងពីរុស្ស៊ី
06/25/2025 08:06 PM
ពលរដ្ឋហ្កាហ្សាចូលរួមពិធីបុណ្យសពអ្នកកាសែតដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
06/25/2025 07:06 PM
អាកាសយានដ្ឋានក្រុងតែល អាវីវ ចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ ក្រោយមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់
06/25/2025 07:06 PM
លោក Medvedev របស់រុស្ស៊ី ហៅ EU ថា ជា «ការគំរាមដោយផ្ទាល់» និងថា ភាពជាសមាជិករបស់អ៊ុយក្រែន នឹងបង្កគ្រោះថ្នាក់
06/25/2025 07:06 PM
សមាជិកសភារុស្ស៊ី ព្រមានថា ទីក្រុងមូស្គូ នឹងស្វែងរកការឆ្លើយតបចំពោះការគំរាមកំហែងណាមួយពី ណាតូ
06/25/2025 07:06 PM
លោក Grossi៖ឱកាសសម្រាប់ដំណោះស្រាយការទូតចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បច្ចុប្បន្ន បានបើកចំហ
06/25/2025 07:06 PM
សង្រ្គាមច្រកអាកាសអ៊ីស្រាអែល-អ៊ីរ៉ង់ធ្វើឲ្យក្រុមវិនយោគព្រួយបារម្ភពីច្រកសមុទ្រ Hormuz
06/25/2025 07:06 PM
សារព័ត៌មាន Yonhap៖ តុលាការកូរ៉េខាងត្បូងបដិសេធមិនចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី
06/25/2025 07:06 PM