តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាន នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ
ខេត្តកំពុងស្ពឺមានរោងចក្រកំពុងដំណើរការជិត ១.៤០០ កន្លែង និងផ្តល់ការងារជាង ៤៥ ម៉ឺនកន្លែង
កសិករក្នុងខេត្តបន្ទាយមានជ័យចាប់ផ្តើមការងារបង្កបង្កើនស្រូវដោយប្រើពូជសែនក្រអូប និងស្រង៉ែ
វិស័យឯកជន៖ ការបង្កើតក្រុមការងាររៀបចំសេវាអេទ្បិចត្រូនិក ដើម្បីឆ្លើយតបដល់ធុរកិច្ចនៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជារៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ដើម្បីលើកកម្ពស់ផលិតភាពនៃផលិតផលក្នងស្រុក

2023/10/20 03:05:53 pm        185
ភ្នំពេញ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានរៀបចំវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញ ផលិតផលក្នុងស្រុក នៅខេត្តស្វាយរៀង ដើម្បីលើកកម្ពស់ផលិតផល សេវាកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងនៅតាមសហគមន៍ឲ្យកាន់តែប្រសើរ។លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង លើកឡើងនៅក្នុងវេទិកាផ្គូផ្គង រវាងអ្នកផលិត និងអ្នកទិញ ​និងការតាំងបង្ហាញផលិតផលក្នុងស្រុក ធ្វើឡើងក្រោមគម្រោងការទទួលបានទីផ្សារ​សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិមួយផលិតផលមួយ) នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៣ នេះ។ លោក សេង សីលា បន្តថា វេទិកានេះនឹងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់​កាត់​បន្ថយភាពក្រីក្រ ​និងជាការគៀងគរសក្តានុពលសេដ្ឋកិច្ចក្នុងស្រុក ​នៃផលិតផល និងសេវាកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ និងសហគមន៍មូលដ្ឋានជាក់ស្តែងស្តែង។ ខណៈវេទិកានេះគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានធ្វើការជាមួយអ្នកផលិតក្នុងស្រុក ធុនមីក្រូ តូច និងមធ្យម និងសមាគមធុរកិច្ចប្រមាណ ២០០ នាក់មកចូលរួម ដើម្បីបង្កើនគុណភាព និងទីផ្សារនៃផលិតផលក្នុងស្រុក។ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិ​ជំរុញចលនាភូមិមួយ​ផលិតផលមួយនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបង្ហាញ​ ក្តីរំភើបរីករាយ ​ចំពោះកា​រដឹកនាំ​គំនិតផ្ដួច​ផ្ដើម​ឱ្យមានជំនួបរវាងផលិតផល និងអ្នកទិញដ៏មានសារៈសំខាន់នេះ​ ដែលមានគោលបំណង កាត់បន្ថយ គម្លាតរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញប្រកបដោយប្រសិទ្ធភាព និងសុច្ចរិតភាព។សូមបញ្ជាក់ថា ​នៅក្នុងការតាំងផលិតផលភូមិ១​ ផលិតផល១ មានម្ចាស់អាជីវកម្មចូលរួមប្រមាណ ៣០ ​សហគ្រាសដោយបានដាក់ តាំងពិព័រណ៍រួមមាន ផលិតផលកសិកម្ម បន្លែ ត្រីសាច់ សំលៀក បំពាក់ ក្រម៉ា សូត្រកាបូបខ្មែរ ​កាបូបស្លឹកត្នោត ​ចំណីអាហារកែច្នៃ ភេសជ្ជៈ ស្រាផ្លែឈើ​ ចម្លាក់ សិល្បៈ តែធម្មជាតិ ប្រេងធម្មជាតិ កាហ្វេ ម្រេច និងរបស់ប្រើប្រាស់ផ្សេងៗជាច្រើនទៀត៕អត្ថបទ៖ សុន រ៉ាឌី

៩ខែនេះកម្ពុជានាំទំនិញទៅក្រៅប្រទេសបានជិត ១៧ ពាន់លានដុល្លារ ក្នុងនោះទំនិញ១០រក្សាកំណើនល្អ

2023/10/20 02:23:23 pm        206
ភ្នំពេញ៖ ការនាំចេញទំនិញរបស់កម្ពុជានៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ មានចំនួនសរុបជិត ១៧ ពាន់លានដុល្លារអាមេរិក ក្នុងនោះមានទំនិញសំខាន់ៗចំនួន ១០ ប្រភេទបានបន្តរក្សាកំណើនល្អប្រសើរ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិ ការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះរយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ, ការធ្វើពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជាមានចំនួន ១៦,៩ ពាន់លានដុល្លារថយចុះបន្តិចបន្តួច បើប្រៀបធៀបរយៈពេលដូចគ្នា និងឆ្នាំ ២០២២។ ប៉ុន្ដែការនាំចេញប្រភេទទំនិញសំខាន់ៗចំនួន ១០ ប្រភេទ បានបន្តរក្សាកំណើនបានល្អប្រសើរបើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។បើតាមរបាយការណ៍រយៈពេល ៩ខែ ឆ្នាំ២០២៣ នេះ ប្រភេទទំនិញចំនួន ១០ បានបន្តកើនឡើងរួមមាន៖ ការនាំចេញម៉ាស៊ីន ឧបករណ៍ អេឡិចត្រូនិច បំណែក និងគ្រឿងបង្គុំផ្សេងៗ មានទំហំទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ កើនឡើងជាង ៩៣ ភាគរយ, ធញ្ញជាតិ ជាង ១,១ ពាន់លានដុល្លារ កើនជិត ៤៩ ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ជាង ៥៧៤ លានដុល្លារ កើន ៦៥ ភាគរយ, បន្លែ មើម និងឬស ៤៥៦ លានដុល្លារ កើន ២៨ ភាគរយ, ស្បែក និងស្បែកសប្បនិម្មិត ២៥៨ លានដុល្លារ កើនជាង ២០០ ភាគរយ, ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ៥៧០ លានដុល្លារ កើន ១៦ ភាគរយ, ប្រដាប់ប្រដារក្មេងលេង ​និងសម្ភារៈកីឡាជិត ១៣០ លានដុល្លារ កើន ៤០ ភាគរយ, អំបិល ថ្មសំណង់ និងម្នាងសីលា ៦៤ លានដុល្លារ កើនជាង ១០០ ភាគរយ, គុជខ្យងធម្មជាតិ និងត្បូងមានតម្លៃជាង ៤០ លានដុល្លារ កើនជិត ១៣០ ភាគរយ, និងវត្ថុធ្វើពីស្ពាន់ មានចំនួនជាង ៦២ លានដុល្លារ កើនឡើងជិត ៤៦ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ក្នុងនោះប្រទេសសំខាន់ៗដែលកម្ពុជាបាននាំចេញទំនិញមានកំណើនរួមមាន៖ ការនាំចេញទៅកាន់ប្រទេសវៀតណាម មានទឹកប្រាក់ជាង ២ ពាន់លានដុល្លារ កើនឡើង ៣០ ភាគរយ, ចិនជាង ១ ពាន់លានដុល្លារ កើនជាង ១៨ ភាគរយ, អេស្បាញ ៥៥៥ លានដុល្លារ កើន ៥១ ភាគរយ, ឥណ្ឌាជិត ១៩១ លានដុល្លារ កើន ៤២ ភាគរយ, និងប្រទេសកូរ៉េខាងត្បូង មានទឹកប្រាក់ ២០៨ លានដុល្លារ កើនឡើងជាង ១៩ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២២៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាចូលរួមវេទិកាធុរកិច្ចអាស៊ីបូព៌ាឆ្នាំ២០២៣ នៅប្រទេសចិន

2023/10/20 02:19:17 pm        155
ភ្នំពេញ៖ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម “វេទិកាធុរកិច្ចអាស៊ីបូព៌ាឆ្នាំ២០២៣” ធ្វើឡើងក្រោមប្រធានបទ “ការប្រមូលផ្ដុំ និងការជម្រុញការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់”។ វេទិកានេះ បានប្រព្រឹត្តទៅនៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំពីបណ្ដាអង្គការអន្ដរជាតិ និងស្ថាប័នរាជរដ្ឋាភិបាលចំនួន ១៥ប្រទេស។ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែតុលានេះ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា វេទិកានេះបានផ្ដួចផ្ដើមឡើងដោយក្រុមប្រឹក្សាចិនសម្រាប់ការជម្រុញពាណិជ្ជកម្មអន្ដរជាតិ (China Council for the Promotion of International Trade ឬ CCPIT) និងគាំទ្រដោយក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន គឺជាវេទិកានៃយន្ដការកិច្ចសហប្រតិបត្តិការសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងចំណោមសហគមន៍ធុរកិច្ចក្នុងប្រទេសអាស៊ីបូព៌ា។ វេទិកានេះ ផ្ដល់នូវការអនុវត្ដកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរទម្រង់នៃការអភិវឌ្ឍសេដ្ឋកិច្ច និង​បទពិសោធន៍ ការពិភាក្សាអំពីនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ការសម្របសម្រួលកិច្ច​សហប្រតិបត្តិការពាណិជ្ជកម្ម​ ការវិនិយោគ​ ការជំរុញសមាហរណកម្មសេដ្ឋកិច្ចរវាងរដ្ឋាភិបាល និងសមាគមអាជីវកម្មរបស់ប្រទេសក្នុងតំបន់ ដែលរួមមានប្រទេសក្នុងតំបន់អាស៊ាន ប្រទេសចិន សាធារណរដ្ឋកូរ៉េ ប្រទេសជប៉ុន ប្រទេសឥណ្ឌា ប្រទេសអូស្ដ្រាលី និង ប្រទេសនូវែលហ្សែឡង់។ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា វេទិការនេះ ក្រៅពីការចូលរួមពីថ្នាក់ដឹកនាំពីបណ្ដាអង្គការ​អន្ដរជាតិ ស្ថាប័នរាជរដ្ឋាភិបាលចំនួន ១៥ប្រទេស ក៏មានសមាគមអាជីវកម្ម ស្ថានទូត និង​អគ្គកុងស៊ុល​នៅប្រទេសចិន ប្រធានសហគ្រាសបរទេស ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមប្រឹក្សាចិន​សម្រាប់ការជម្រុញពាណិជ្ជកម្មអន្ដរជាតិ (CCPIT) អភិបាលខេត្ដហៃណាន អ្នកជំនាញក្នុងស្រុក អ្នកប្រាជ្ញក្នុងវិស័យពាក់ព័ន្ធ និងសហគ្រិនល្បីឈ្មោះដើម្បីបានចូលរួមផងដែរ ដោយបានពិភាក្សា​ទៅលើប្រធានបទចំនួន៣ខុសៗគ្នា មានដូចជា៖ ទី១. ស្ដីពី“ការកែទម្រង់ការបែងចែកខ្សែ​សង្វាក់ផ្គត់ផ្គង់​ឧស្សាហកម្មនៃប្រព័ន្ធការងារ កិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មតំបន់ និងសេដ្ឋកិច្ចអោយកាន់តែស៊ីជម្រៅ”។ ទី២.ស្ដីពី “ការរួមគ្នាពង្រឹងនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍​ក្រោយការរាតត្បាត និងការធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់​មានភាពរស់រវើកឡើងវិញ” និងទី៣.ស្ដីពី “កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងកំពង់ផែពាណិជ្ជកម្មសេរីហៃណាន និង ប្រទេសក្នុងតំបន់អាស៊ាន”៕អត្ថបទដោយ ឈិត បូរ៉ាវី

ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសយ៉េម៉ែន ចាប់ផ្តើមជើងហោះហើរឡើងវិញ ចេញពីអាកាសយានដ្ឋានសាណា

2023/10/18 12:16:15 pm        228
ក្រុមមន្ត្រីយ៉េម៉ែន បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសយ៉េម៉ែន បានចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មអន្តរជាតិពីអាកាសយានដ្ឋានSanaa ឡើងវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីមានជម្លោះរវាងភាគីជម្លោះរបស់ប្រទេសជុំវិញការគ្រប់គ្រងមូលនិធិរបស់ក្រុមហ៊ុនអាកាសចរណ៍។ក្រុមហ៊ុនអាកាសចរណ៍ Yemenia Airways បានផ្អាកជើងហោះហើរពាណិជ្ជកម្មតែមួយគត់ពីរដ្ឋធានីយ៉េម៉ែនកាលពីខែមុន ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បន្ទាប់ពីរដ្ឋបាលដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត បានចោទប្រកាន់ក្រុមហ៊ូធីពីបទរារាំងមូលនិធិអាកាសចរណ៍។ មន្ត្រីហ៊ូធី បានបដិសេធចំពោះរឿងនេះ។មន្ត្រីពីររូប រួមទាំងប្រធានផ្នែកលក់របស់ក្រុមហ៊ុនYemenia លោក Mohsen Haydara បាននិយាយថា ជើងហោះហើរ បានដំណើរការឡើងវិញ កាលពីថ្ងៃអង្គារ ហើយថា យន្តហោះដែលបានជាប់គាំងនៅអាកាសយានដ្ឋាន Sanaa តាំងពីខែមុន បានហោះចេញពីព្រឹក ព្រលឹម។លោក Haydara បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ បានកំណត់ពេលហោះហើរចំនួន៦សប្តាហ៍ទៅកាន់ទីក្រុងអាម៉ាន ប្រទេសហ្ស៊កដានី។

CDC អនុញ្ញាតឱ្យក្រុមហ៊ុនថ្មីចំនួន ៥ មានទុនជាង ៥៣ លានុល្លារវិនិយោគនៅកម្ពុជា

2023/10/18 11:56:20 am        291
ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ៥ មានទុនវិនិយោគជាង ៥៣លានដុល្លារនៅកម្ពុជា។ ក្រុមហ៊ុនទាំងនោះរួមមាន ទី១ “TELCOTECH LTD.” គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ Kampus មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។ទី ២-“JINZHENG HOME DECORATION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍អគ្គិសនីធ្វើពីប្លាស្ទីក អាគ្រីលីក និងគ្រីស្តាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៤០កន្លែង។ទី ៣-“BESWIN FASHION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ ស្រោមពូក ភួយ និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៩ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៦៣៦កន្លែង។ទី ៤-“PET NEW MATERIALS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង និងទី៥-“MAXWILL GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ អគារលេខ២ និងលេខ៤ ផ្លូវជាតិលេខ៤ ភូមិវល្លសរ ឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៥៨៦កន្លែង៕

សម្ដេចធិបតី និងក្រុមហ៊ុនចិន CRCC បញ្ជាក់ទិសដៅអភិវឌ្ឍន៍ប្រព័ន្ធផ្លូវដែកកម្ពុជា ដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស

2023/10/17 10:52:59 am        156
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។នៅក្នុងជំនួបនេះ លោក វ័ន ជៀនភីង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានផ្តល់ឱកាសដល់រូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ក៏ដូចជាចំពោះការគាំទ្រ និងការលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ក្នុងរយៈកាលកន្លងមក។ ក្នុងឱកាសនោះផងដែរ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានជម្រាបជូន សម្តេចធិបតី អំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុននៅកម្ពុជា ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន CRCC មានគម្រោងវិនិយោគសរុបចំនួន ៥៣ ជាមួយនឹងដើមទុនប្រមាណ ៥.៣០០ លានដុល្លារអាមេរិក។ ចំពោះទិសដៅអនាគត ក្រុមហ៊ុនក៏មានផែនការវិនិយោគលើគម្រោង​ធំៗចំនួន ៣ បន្ថែមទៀត រួមមាន៖ (i) មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធទិន្នន័យសម្រាប់គាំទ្រដល់​រដ្ឋាភិបាលអេឡិចត្រូនិក, (ii) គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និងភ្នំពេញ-ប៉ោយប៉ែត និង (iii) គម្រោងផ្គត់ផ្គង់ទឹកស្អាតតាមបណ្តាខេត្តស្របដងទន្លេមេគង្គ ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹក​នាំរបស់ក្រុមហ៊ុន CRCC នាឱកាសនេះ ព្រមទាំងបានថ្លែងអំណរគុណ និងគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក ព្រមទាំងលើកទឹកចិត្តឱ្យបន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេងៗទៀត ដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព។ ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវដែកដើម្បីឱ្យមានសមត្ថភាពគ្រប់ដណ្តប់ទូទាំងប្រទេស, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើគោលដៅចំនួនពីរ គឺ (i) ការពិនិត្យលទ្ធភាពលើការជួសជុល និងទំនើបកម្មផ្លូវដែកដែលមានស្រាប់ និង (ii) ការសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ-បាវិត និងប៉ោយប៉ែត-សៀមរាប ក៏ដូចជាការតភ្ជាប់រហូតដល់ព្រំដែនវៀតណាម ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ៕

ទីផ្សារដែលព្រួយបារម្ភតាមដានតំបន់ហ្គាហ្សា ខណៈតម្លៃប្រេងឡើងលើស ៩០ ដុល្លារក្នុងមួយបារ៉ែល

2023/10/16 11:37:29 am        83
ប្រេងឆៅបានហក់ឡើងតម្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ខណៈភាគហ៊ុនធ្លាក់ចុះ ហើយប្រាក់ដុល្លារដែលមានសុវត្ថិភាពមានភាពរឹងមាំនៅថ្ងៃចន្ទនេះ ក្នុងពេលដែលអ្នកវិនិយោគបានតាមដោយការព្រួយបារម្ភថាតើការរីកធំនៃអំពើហិង្សានៅក្នុងតំបន់ហ្គាហ្សានឹងបណ្តាលឱ្យជម្លោះរីករាលដាលហួសពីអ៊ីស្រាអែល និងក្រុមហាម៉ាសឬទេ។ ក្រុមហ៊ុន shekelILS=D3 របស់អ៊ីស្រាអែល បានធ្លាក់ចុះដល់កម្រិតទាបរយៈពេលជិត៨ឆ្នាំមកនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីរបស់ប្រទេស លោក Benjamin Netanyahu បានប្តេជ្ញាថានឹង កម្ទេចក្រុម Hamas ជាការសងសឹកចំពោះការផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ដែលបានបណ្តាលឲ្យមនុស្ស ១.៣០០នាក់ស្លាប់ នៅក្នុងការវាយប្រហារដ៏ឃោឃៅបំផុតមកលើជនស៊ីវិលក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល។រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កំពុងធ្វើទស្សនកិច្ចទៅកាន់តំបន់នេះ ដោយស្វែងរកការទប់ស្កាត់ការរីកធំជម្លោះបន្ថែមទៀត។ លោក Netanyahu បានព្រមព្រៀងដកចេញការបិទការផ្គត់ផ្គង់ទឹកទៅកាន់ផ្នែកខ្លះនៅភាគខាងត្បូងតំបន់ហ្គាហ្សា បន្ទាប់ពីបានសន្ទនាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ។ប្រេងឆៅរបស់ក្រុមហ៊ុន Brent គឺ LCOc1 បានហក់ឡើងដល់កម្រិតខ្ពស់ថ្មី៩១.២០ដុល្លារ នៅថ្ងៃចន្ទនេះ មុនពេលធ្លាក់ចុះបន្តិច ៩០.៨៤ ដុល្លារ បន្ទាប់ពីការកើនឡើង ៥,៧% កាលពីថ្ងៃសុក្រ។ភាគហ៊ុន Nikkei របស់ជប៉ុនN225 ជាមធ្យមបានធ្លាក់ចុះជាង ១% ខណៈសន្ទស្សន៍ S&P/ASX 200 របស់ប្រទេសអូស្ត្រាលី AXJO បានធ្លាក់ចុះ ០,១៥% ក្នុងការជួញដូរដំបូង។ សន្ទស្សន៍ភាគហ៊ុនរបស់ប្រទេសនូវែលសេឡង់ NZ50 បានធ្លាក់ចុះ ០,9%។

រដ្ឋមន្ត្រីកសិកម្ម និងទីប្រឹក្សាជាន់ខ្ពស់កម្មវិធី CASAជួបពិភាក្សាគ្នាពីផលិតកម្មពូជស្រូវ

2023/10/13 10:46:38 am        309
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បាន​ទទួល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Ericaa Balzarelli ទីប្រឹក្សា​ជាន់ខ្ពស់ នៃកម្មវិធី CASA/UK Aid ស្តីពីខ្សែច្រវាក់ផលិតកម្ម និង​ចែកចាយ​ពូជ​ស្រូវ​នៅ​កម្ពុជា តាមរយៈក្រុមហ៊ុន ប៊ី អ អិម អាហ្គ្រោ ឯ.ក នៅទីស្តីការក្រសួងកសិកម្ម។ ប្រភពក្រសួងកសិកម្ម នៅព្រឹកថ្ងៃទី១៣ តុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា បន្ទាប់​ពី​ទទួល​ស្តាប់​ការ​ធ្វើ​បទ​បង្ហាញអំពីវត្តមានរបស់គម្រោង CASA នៅកម្ពុជាតាមរយៈក្រុមហ៊ុន ឯកឧត្តម​រដ្ឋមន្រ្តី បានទទួលស្វាគមន៍ និងផ្តល់​អនុសាសន៍​ឱ្យ​មាន​ការ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ឱ្យ​មា​ន​ប្រសិទ្ធ​ភាព ជាពិសេស​ការ​អនុវត្ត​គម្រោង​ស្រប​តាម​គោល​នយោបាយ​អាទិភាព​របស់​រដ្ឋាភិបាល​កម្ពុជា​។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកំពុងជំរុញការចងក្រងសហគមន៍កសិកម្មតាមគម្រូថ្មី ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែងផ្នែកខាងលើនៃច្រវាក់ផលិតកម្ម Upstream និងស្វាគមន៍ដៃ​គូ​អភិវឌ្ឍ និង​អ្នក​វិនិយោគក្នុងការចូលរួមជំរុញខ្សែច្រវាក់ផលិតកម្ម Downstream ក្នុងការ​កែច្នៃ​ផលិត​ផល​កសិកម្ម​សម្រាប់​នាំចេញ៕

ពលរដ្ឋម្នាក់នៅរដ្ឋកាលីហ្វ័រនីញ៉ា របស់សហរដ្ឋអាមេរិក ឈ្នះរង្វាន់ឆ្នោតផ្សងសំណាងចំនួន ១,៧៦ពាន់លានដុល្លារ

2023/10/12 02:46:40 pm        158
លេខរង្វាន់ធំរបស់ក្រុមហ៊ុនឆ្នោតផ្សងសំណាង Powerball ដ៏ធំបំផុតទីពីរនៅសហរដ្ឋអាមេរិក ត្រូវបានប្រកាសកាលពីយប់ថ្ងៃពុធ (១១ តុលា)។ រង្វាន់ធំសរុប ដែលត្រូវប៉ាន់ស្មានថាមានចំនួន ១,៧៦ពាន់លានដុល្លារ បានធ្លាក់ទៅអ្នកលេងមានសំណាងម្នាក់ ដែលបានទិញសន្លឹកឆ្នោតនៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ចាប់តាំងពីថ្ងៃទី១៩ ខែកក្កដាមក មិនទាន់មានអ្នកឈ្នះរង្វាន់ធំនៃការចាប់រង្វាន់ឆ្នោតផ្សងសំណាងនោះទេ ដែលបានធ្វើឱ្យទឹកប្រាក់សម្រាប់រង្វាន់ធំ កាលពីថ្ងៃពុធ ក្លាយជាប្រាក់រង្វាន់ធំទីពីរ នៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនឆ្នោត Powerball ។ ការចាប់រង្វាន់នៅថ្ងៃសៅរ៍សប្ដាហ៍បន្ទាប់ (១៤ តុលា) មានតម្លៃ ២០លានដុល្លារ ហើយបើយោងតាមគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Powerball បានឲ្យដឹងថា លទ្ធភាពនៃការឈ្នះរង្វាន់ធំនោះ គឺមួយក្នុងចំណោម ២៩២,២លាន ដោយនោះមានន័យថា ភាគរយនៃការឈ្នះរង្វាន់ គឺមានស្ដួចស្ដើងបំផុត៕

អ្នកវិនិយោគទុនចិន ៥៤ក្រុមហ៊ុន ស្វែងរកឱកាសវិនិយោគទុនបង្កើតរោងចក្រនៅកម្ពុជា

2023/10/12 12:36:43 pm        1023
អ្នកវិនិយោគទុនចិន ជិត៧០រូប មកពីក្រុមហ៊ុនចំនួន៥៤របស់ប្រទេសចិន ដឹកនាំដោយលោក ស៊ុន ហ័រចុង តំណាងការិយាល័យកិច្ចការបរទេស នៅក្រុងសិនចិន និង លោក វ័ង ស៊ឺ បាន​សហការ​ជាមួយក្រុមហ៊ុនកាណាឌីយ៉ាគ្រុប តំណាងដោយឧកញ៉ា វ៉ាន់ ឆារស៏ នៅថ្ងៃទី១១​ខែ​តុលា​នេះ បានដឹកនាំចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ដើម្បីស្វែងរកឱកាសវិនិយោគទុន។បើតាមលោក វ័ង ស៊ឺ ប្រធានក្រុមប្រឹក្សាភិបាលមូលនីធីសិនចិន និងជាអ្នកដឹកនាំប្រតិភូ បាន​ថ្លែង​ថា បន្ទាប់ពីបានឃើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា បាន​បំពេញ​ទស្សន​កិច្ច​ផ្លូវការទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ បានធ្វើឲ្យយើងទាំងអស់គ្នាជាអ្នកវិនិយោគទុន ចាប់​អារម្មណ៍និ ងមកស្វែងរកឱកាសទីផ្សារ វិនិយោគ និង​ការ​បង្កើត​រោង​ចក្រ​ដោយ​ផ្ទាល់​នៅ​កម្ពុជា​។ក្នុង​ជំនួបនេះដែរ លោក ស៊ុន ហ័រចុង ក៏បានថ្លែង​ស្នើ​អញ្ជើញ​ថ្នាក់​ដឹក​នាំ​ក្រសួង​ទេសចរណ៍​កម្ពុជា ទៅផ្សព្វផ្សាយទីផ្សារទេសចរណ៍កម្ពុជា នៅខេត្តសិនចិន ខណៈកន្លងមក ក្រុងសិន​ចិន​របស់​​ប្រទេសចិន ស្ថិតលំដាប់ថ្នាក់ទី៥ ដែលមានទេសចរចិនមកទស្សនាកម្ពុជាច្រើន។ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន បានសម្តែង​ការ​អបអរ​សាទរ​បណ្តា​អ្នក​វិនិយោគ​ទុន​ចិន​មក​បំពេញ​ទស្សនកិច្ច​សិក្សាស្វែងរកឱកាសវិនិយោគទុននៅកម្ពុជា ហើយឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំ​សហការ​ជា​មួយ​រដ្ឋបាលខេត្តសិនចិន ដើម្បីជំរុញបង្កើនការតភ្ជាប់ជើងហោះហើរត្រង់សិនចិន កម្ពុជា និងស្នើសុំចូលរួមសហការជំរុញពលរដ្ឋខេត្តសិនចិន មកទស្សនាកម្ពុជា ឲ្យមាន​កំណើន​ច្រើន​ និងប្តូរលំដាប់ថ្នាក់ពីលេខ៥ មកលំដាប់ថ្នាក់លេខ១។ឧកញ៉ា វ៉ាន់ ឆារស៏ ឲ្យដឹងថា អ្នកវិនិយោគចិនចំនួន៥៤ក្រុមហ៊ុន រួមជាមួយក្រុមហ៊ុនវិទ្យុ និង​ទូរទស្សន៍ GUANG DONG (គ័ងតុង) មកបំពេញ​ទស្សនកិច្ច​សិក្សា​ទីផ្សារ និង​ស្វែង​រក​ឱកាស​វិនិយោគ​ទុន​នៅកម្ពុជាលើវិស័យជាច្រើនដូចជា៖ វិស័យសំណង់ បច្ចេកវិទ្យាទូរគមនាគមន៍ថ្មីៗ ទេសចរណ៍ កសិកម្ម និងសហការជាមួយ​កាណាឌីយ៉ាគ្រុប​ វិនិយោគ​លើ​ផ្នែក​កសិកម្ម​ដាំ​ឈើ​ធ្វើ​ប្រអប់​ក្រដាស និងកែវក្រដាសជាដើម ហើយតាមការគ្រោងប្រតិភូអ្នកវិនិយោគទុនចិន នឹង​អញ្ជើញ​ចូលជួប រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបណីយកម្ម និង​សំណង់ ចូលជួបថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ជួបអភិបាលខេត្តព្រះសីហនុ និង​ពិនិត្យ​រកទីតាំងសាងសង់រោចក្រផលិតសំភារៈសំណង់សម្រាប់ប្រើប្រាស់នៅកម្ពុជា និង​នាំ​ចេញ​ទៅ​ប្រទេស​ចិនវិញ៕ អត្ថបទ ស៊ុមសុខជា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិចិត្រករក្រុង Bukavu ប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតតាមរយៈរូបគំនូររបស់ពួកគេនៅតំបន់ជម្លោះកុងហ្គោ
04/30/2025 09:04 PM
គ្រោះរាំងស្ងួតនៅអ៊ីរ៉ាក់ បង្កគ្រោះថ្នាក់ដល់សត្វក្របី និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ
04/30/2025 08:04 PM
ការបិទព្រំដែនហ្កាហ្សាបណ្តាលឲ្យអ្នកជំងឺរាប់ម៉ឺននាក់ប្រឈមហានិភ័យខ្ពស់
04/30/2025 08:04 PM
ភ្លើងឆេះព្រៃរីករាលដាលខ្លាំងនៅជុំវិញទីក្រុងហ្សេរុយសាឡឹម ខណៈអ៊ីស្រាអែលសុំជំនួយពីប្រទេសជាច្រើន
04/30/2025 08:04 PM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ
04/30/2025 08:04 PM
នាយឧត្តមសេនីយ៍ ទៀ វិញ៖រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជននាំឲ្យកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍជាបន្តបន្ទាប់
04/30/2025 08:04 PM
អាមេរិកគាំទ្របម្រាមរបស់អ៊ីស្រាអែល លើប្រតិបត្តិការជំនួយរបស់ UNRWA ក្នុងតំបន់ហ្កាហ្សា នៅឯតុលាការពិភពលោក
04/30/2025 08:04 PM
[UPDATE] មនុស្សម្នាក់ស្លាប់ និង ២១នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះនៅខេត្ត Shanxi ប្រទេសចិន
04/30/2025 08:04 PM
ប្រភពទីភ្នាក់ងារសន្តិសុខ SBU៖ អ៊ុយក្រែនបានវាយប្រហាររោងចក្រអាវុធរុស្ស៊ី
04/30/2025 07:04 PM
មនុស្សយ៉ាងហោច ១៧នាក់រងរបួស ក្រោយហេតុការណ៍ផ្ទុះនៅខេត្ត Shanxi ប្រទេសចិន
04/30/2025 07:04 PM