កម្ពុជាបើកកិច្ចពិគ្រោះយោបល់លើការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាល​ថ្នាក់ក្រោមជាតិ
ក្រុមហ៊ុនមកពីតំបន់មជ្ឈិមបូព៌ាមួយចាប់អារម្មណ៍លើការវិនិយោគវិស័យជាច្រើននៅកម្ពុជា
តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាន នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ
ខេត្តកំពុងស្ពឺមានរោងចក្រកំពុងដំណើរការជិត ១.៤០០ កន្លែង និងផ្តល់ការងារជាង ៤៥ ម៉ឺនកន្លែង

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងធ្វើអង្កេតសេដ្ឋកិច្ច និងសង្គមកិច្ចដើម្បីយកទិន្នន័យតាមដានគោលនយោបាយជាតិ

2023/08/02 04:31:47 pm        69
ភ្នំពេញ៖ ក្រសួងផែនការ កំពុងធ្វើការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចឆ្នាំ ២០២៣ លើគ្រួសារប្រជាពលរដ្ឋជាង ១ ម៉ឺនគ្រួសារនៅទូទាំងប្រទេស ដើម្បីទាញយកទិន្នន័យប្រើប្រាស់សម្រាប់តាមដានគោលដៅឆ្នាំ ២០៣០ ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងបប្រើប្រាស់ទិន្ន័យនេះសម្រាប់គោលដៅអភិវឌ្ឍជាតិសំខាន់ជាច្រើនទៀត។ នេះបើតាមការបញ្ជាក់របស់លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ។លោកជំទាវមានប្រសាសន៍ថា ការធ្វើអង្កេតនេះមានលក្ខណៈទូលំទូលាយ និងមានតារាងសំណួរចំនួន ១១ ផ្នែកគ្របដណ្ដប់លើផ្នែកជាច្រើន និងផ្តោតសំខាន់លើចំណូល បំណុល ទីតាំងភូមិសាស្រ្ត ចំណេះដឹង ការងារ ការសិក្សា រួមនឹងចំណុចជាច្រើនទៀត។ លោកជំទាវបន្តថាទិន្នន័យអង្កេតនេះ គឺមានសារៈប្រយោជន៍សម្រាប់ប្រើប្រាស់ជាទិន្នន័យ តាមដានគោលដៅយុទ្ធសាស្រ្ដអភិវឌ្ឍជាតិឆ្នាំ ២០៣០ ប្រែក្លាយកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងគណនាអាត្រាភាពក្រីក្រ និងប្រើប្រាស់ក្នុងគោលដៅបង្កើតគោលនយោបាយនានា។សូមជម្រាបថា ការអង្កេតសេដ្ឋកិច្ច សង្គមកិច្ច បានចាប់ផ្តើមនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៣ មកម្លេះ ក្រោមជំនួយពីដៃគូអភិវឌ្ឍន៍។ បច្ចុប្បន្នអង្កេតនេះបាននឹងកំពុងអនុវត្តរៀងរាល់២ឆ្នាំម្ដង ក្រោមថវិកាទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ខណៈគិតត្រឹម ៦ខែឆ្នាំ២០២៣នេះ មន្រ្តីជំនាញបានចុះសម្ភាសន៍ និងសម្រេចបានការងារមួយចំនួនរួចហើយ​៕អត្ថបទ៖ គឹមហុក 

ធនាគារកណ្តាលពិភពលោក បានទិញមាសក្នុងកំណត់ត្រាខ្ពស់បំផុតនៅឆមាសទី១នេះ

2023/08/02 02:34:07 pm        66
ក្រុមប្រឹក្សាមាសពិភពលោកបាននិយាយកាលពីថ្ងៃចន្ទថា ធនាគារកណ្តាលពិភពលោកបានទិញមាសចំនួន ៣៨៧តោននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់ចាប់តាំងពីឆ្នាំ២០០០មក ពេលកំណត់ត្រាមាសបានចាប់ផ្តើម។របាយការណ៍និន្នាការតម្រូវការមាសចុងក្រោយរបស់ក្រុមប្រឹក្សាបង្ហាញថា តម្រូវការមាសសកលនៅក្នុងឆមាសទីមួយនេះ បានកើនឡើងចំនួន៥ភាគរយដល់២.៤៦០តោន។ ក្នុងចំណោមនោះ ការបញ្ជាទិញរបស់ធនាគារកណ្តាលត្រូវបានគេរាយការណ៍ក្នុងកម្រិតខ្ពស់បំផុតគឺចំនួន ៣៨៧ តោន។ តម្រូវការដុំមាស និងកាក់មាសមានចំនួន៥៨២តោន ខណៈដែលការប្រើប្រាស់គ្រឿងអលង្ការមាសបានកើនឡើងដល់ចំនួន៩៥១តោន។យោងតាមរបាយការណ៍នោះបានឲ្យដឹងថា តម្រូវការមាស និងកាក់មាសរបស់ប្រទេសចិនបានកើនឡើងចំនួន៣៣ភាគរយបើធៀបនឹងឆ្នាំមុន ដល់ចំនួន១១៥តោន ដែលស្មើនឹងតួលេខ២០ភាគរយនៃចំនួនសរុបទូទាំងពិភពលោក។ លោក Wang Lixin នាយកគ្រប់គ្រងនៃក្រុមប្រឹក្សាមាសពិភពលោកនៅក្នុងប្រទេសចិនបាននិយាយថា ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ រួមទាំងប្រទេសសិង្ហបុរី និងសហភាពអឺរ៉ុបបានក្លាយជាអ្នកទិញមាសដ៏សំខាន់ ជំនួសឲ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន។របាយការណ៍នេះបាននិយាយថា ឆមាសទីមួយនៃឆ្នាំ២០២៣នេះ ក៏បានរាយការណ៍ពីការផលិតរ៉ែមាសរួមគ្នាចំនួន១.៧៨១តោន ដែលខ្ពស់ជាងពីរភាគរយធៀបនឹងកំណត់ត្រាមុនដែលបានកត់ត្រាកាលពីឆ្នាំ២០១៨៕

កម្ពុជាគ្រោងនាំចេញជ្រូករស់ទៅកាន់ប្រទេសវៀតណាម ឆ្លើយតបនឹងតម្រូវការទីផ្សារក្រៅប្រទេស

2023/08/02 10:56:35 am        1221
ភ្នំពេញ៖ កម្ពុជាកំពុងគិតគូរជំរុញការនាំចេញជ្រូករស់ ទៅកាន់ប្រទេសវៀតណាម ខណៈទីផ្សារនៅប្រទេសនោះបានកំពុងងើបឡើង ដែលនឹងជួយរក្សាស្ថិរភាពតម្លៃជ្រូករស់ក្នុងស្រុក ដែកកំពុងស្រុតចុះ។លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វជ្រូកនៅកម្ពុជា បានថ្លែងលើកឡើង នៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២៣ នេះថា ជុំវិញការផ្គត់ផ្គង់ជ្រូករស់ និងសាច់ជ្រូកនៅលើទីផ្សារ នាប៉ុន្មានឆ្នាំ​ចុងក្រោយ ​ផលិតកម្មចិញ្ចឹមជ្រូកនៅកម្ពុជា បានឆ្លើយតបតាមតម្រូវការទីផ្សារ ​បាន​គ្រប់គ្រាន់ ​ដោយកម្ពុជាលែងមានការនាំជ្រូករស់ចូល​ពីប្រទេសជិតខាងទៀតហើយ ស្របពេល​ការចិញ្ចឹម​ជ្រូកក្នុងស្រុកមានការរីកចម្រើន​ និងមានកសិដ្ឋានតូច-ធំ ជាច្រើនបានដំណើរលើ​ផលិតកម្ម​ផ្នែកនេះ។ចំណែកតម្លៃលក់វិញ លោក ស្រ៊ុន ពៅ លើកឡើងបន្តថា សម្រាប់ទីផ្សារក្នុងស្រុក តម្លៃជ្រូករស់​នាពេលកន្លងមកបានហក់ឡើងដល់ ​៩ ៣០០ រៀល ក្នុងមួយគីឡូក្រាម តែមកដល់បច្ចុប្បន្នតម្លៃ​នេះបានធ្លាក់ចុះ, ដែលការធ្លាក់ចុះនេះ ​ព្រោះនៅក្នុងរដូវវស្សាប្រជាពលរដ្ឋមួយចំនួនធំ ​ជាពិសេស​ប្រជាពលរដ្ឋនៅតាមជនបទ ​ពួកគាត់អាចរកត្រីសាច់សម្រាប់​ផ្គត់ផ្គង់​ការហូបចុកបានមួយចំនួនធំ។ សមាគម​បានសង្កេតឃើញថា ​តម្លៃជ្រូករស់នៅប្រទេសវៀតណាម ​កំពុងមានសម្ទុះងើបឡើង ក្នុងនោះដើម្បី​ជួយដល់កសិករ ​បច្ចុប្បន្នក្រសួងស្ថាប័នពាក់ព័ន្ធកំពុងជួយសម្រួលលើបញ្ហាទាំងនេះ ដើម្បីជំរុញការនាំចេញជ្រូករស់ទៅកាន់ប្រទេសវៀតណាម។ជុំវិញការនាំចេញជ្រូករស់ទៅប្រទេសវៀតណាមនេះ, លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា ថ្មីៗនេះ កសិករអ្នកចិញ្ចឹមជ្រូក ​ក៏ដូចប្រជាពលរដ្ឋមួយចំនួន មានការយល់ច្រឡំ អំពីការនាំជ្រូកពីប្រទេសជិត​ខាងចូលមកកម្ពុជា ។ ចំពោះបញ្ហាទាំងនេះ គឺក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ​គឺបានអនុញ្ញាត ឲ្យ​ក្រុមហ៊ុននាំចេញជ្រូកពីប្រទេសថៃ​ ឆ្លងកាត់ប្រទេសកម្ពុជា​ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដោយ​មិនមែន​នាំចូលទីផ្សារកម្ពុជានោះទេ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុន Meta ចាត់វិធានការដើម្បីបញ្ចប់ការចូលប្រើព័ត៌មាននៅក្នុងប្រទេសកាណាដា តាមច្បាប់ស្តីពីការបង់ប្រាក់ឱ្យអ្នកបោះពុម្ពផ្សាយ

2023/08/02 10:28:41 am        104
អាមេរិក៖ ក្រុមហ៊ុន Meta បាននិយាយកាលពីថ្ងៃអង្គារថា វេទិការបស់ Meta ទាំងអស់បានចាប់ផ្តើមដំណើរការដើម្បីបញ្ចប់ការចូលប្រើព័ត៌មាននៅលើបណ្ដាញសង្គម Facebook និង Instagram សម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងប្រទេសកាណាដា ជាឆ្លើយតបទៅនឹងច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនអ៊ីនធឺណិតយក្សជាច្រើនបង់ប្រាក់ឱ្យអ្នកផ្សាយព័ត៌មាន។ច្បាប់ស្តីពីព័ត៌មានអនឡាញដែលត្រូវបានអនុម័តដោយសភាកាណាដានឹងបង្ខំឱ្យវេទិកាអនឡាញដូចជាក្រុមហ៊ុន Google ដែលជាបុត្តសម្ព័ន្ធរបសក្រុមហ៊ុនមេ Alphabet និងក្រុមហ៊ុន Meta ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអ្នកផ្សាយព័ត៌មានកាណាដាសម្រាប់មាតិការបស់ពួកគេ។នៅក្នុងយុទ្ធនាការប្រឆាំងនឹងច្បាប់ ដែលជាផ្នែកមួយនៃនិន្នាការសកលកាន់តែទូលំទូលាយដើម្បីធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាបង់ប្រាក់សម្រាប់ព័ត៌មាន ទាំងក្រុមហ៊ុន Meta និងក្រុមហ៊ុន Google បាននិយាយកាលពីខែមិថុនាថា ពួកគេនឹងបិទការចូលប្រើព័ត៌មាននៅលើវេទិការបស់ពួកគេនៅក្នុងប្រទេសនេះ។ ច្បាប់របស់ប្រទេសកាណាដាគឺស្រដៀងគ្នាទៅនឹងច្បាប់មូលដ្ឋានដែលអូស្ត្រាលីបានអនុម័តក្នុងឆ្នាំ២០២១ ហើយបានបង្កការគំរាមកំហែងពីក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook ក្នុងការកាត់បន្ថយសេវាកម្មរបស់ពួកគេ៕

រយៈពេល៧ខែ ភ្ញៀវទេសចរទស្សនាក្នុងតំបន់អង្គរ សម្រាប់ឆ្នាំ២០២៣ ជាង២លាន៦៤ម៉ឺននាក់

2023/08/01 12:15:56 pm        188
សៀមរាប៖ មន្ដ្រីជំនាញផ្នែទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លំហូរភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ​បានទៅទស្សនារមណីយដ្ឋានអង្ករ ​ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ មាន​ចំនួនជាង២លាន ៦៤ម៉ឺន៣ពាន់នាក់ មានការកើនឡើងគួរឱ្យកត់សំគាល់ជាងឆ្នា២០២២ បើប្រៀបធៀប និងរយៈពេលដូចគ្នា។លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរ និងសារមន្ទីរ បទកដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី០១ខែសីហា ឆ្នាំ២០២៣នេះថា ក្នុងចំណោមភ្ញៀវទសចរជាតិ និងអន្ដរជាតិជាង៦៤ម៉ឺន៣ពាន់នោះ មាន​លំហូរភ្ញៀវទេសចរខ្មែរ ចំនួន២លាន​ ២០ម៉ឺន៣ ​៦៩៦ នាក់ និងភ្ញៀវទេសចរអន្ដរជាតិទិញ​សំបុត្រ​ចូលទស្សនាអង្គរ មាន៤៣ម៉ឺន៩ ៣៦៥នាក់ ខណៈដែលឆ្នាំ២០២២កន្លងមក មានភ្ញៀវបរទេសមក​ទស្សនា​តំបន់អង្គរត្រឹមតែ៨ម៉ឺន៣៨៥៤ ប៉ុណ្ណោះ។លោក បានបន្ដថា ក្នុងរយៈពេល៧ខែ ចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៣នេះ មានអ្នកទេសចរសរុបចំនួន២លាន ៦៤ម៉ឺន៣ ០៦១ នាក់។លោក បានបន្ដថា ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ភ្ញៀវទេសចរអាចនឹងកើនឡើង ​ខណៈដែលរាជរដ្ឋាភិបាល បើឱ្យដំណើរការ​ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរនៅពាក់កណ្ដាលខែតុលាខាងមុខ។ពាក់ព័ន្ធនឹងចំនួនភ្ញៀវ យើងសង្ឃឹមថា នឹងមានការកើនឡើងនៅក្នុងខែ៩ រហូតដល់ចុងខែធ្នូ អត្រាចំនួនភ្ញៀវមានការកើនឡើងនូវភ្ញៀវទេសចរអន្ដរជាតិព្រោះបើយើងប្រៀបធៀបភ្ញៀវទេសចរ៧ខែកាលពីឆ្នាំ២០២២ កន្លងមក មានតែ៨ម៉ឺននាក់ជាង ដល់ឥឡូវនៅឆ្នាំ២០២៣ មានរហូតជិតទៅ​ដល់៤៤ម៉ឺននាក់ មានការកើនឡើងប្រហែលជាង៤រយភាគរយ។យោងតាមសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរ បានបង្ហាញថា ​នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ចំនួន​ភ្ញៀវចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មាន​ចំនួន៥ម៉ឺន៣៥៩៦នាក់ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២២ ​កើនឡើងជាង១២៤ភាគរយ។ ចំណូលថវិកា២លាន៤៣ម៉ឺន៩៩២៧ដុល្លា ​បើបរៀបធៀបនឹងឆ្នាំ២០២២ កើនឡើងជាង ១៥៤ភាគរយ។ ចំណូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ខែកក្កដា ឆ្នាំ២០២៣ ចំនួន១០ម៉ឺ៧១៩២ដុល្លារ។សេចក្ដីប្រកាសដដែល បានបន្ថែមថា ​ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ ចំណូលពីការលក់សំបុត្រ​ចូលទស្សនាអង្គរ ​សម្រាប់ភ្ញៀវទេសចរអន្ដរជាតិ ​មានចំនួន២០លាន ​៣១ម៉ឺន​ ៧៣៤៥ដុល្លារ​ កើនឡើងជាង៥រយភាគរយក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២កន្លងមក ខណៈដែលភ្ញៀវទេសចរអន្ដរជាតិទិញ​សំបុត្រមានចំនួន៤៣ម៉ឺន៩៣៦៥នាក់ កើនឡើងជាងឆ្នាំ២០២២ជាង៤រយភាគរយក្នុងរយៈពេល៧ខែនេះ។សេចក្ដីប្រកាសព័ត៌មាន ​បានបន្ដថា ​ចំណូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា រយៈពេល៧ខែក្នុង​ឆ្នាំ២០២៣មាន​ចំនួន៨៧ម៉ឺ៨៧៣០ដុល្លារ។ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ សម្រាប់​ខែកក្កដា មានចំនួន១០៥៩០ដុល្លារ ​និងរយៈពេល៧ខែមានចំនួនជាង១០ម៉ឺនដុល្លារ។ចំណូលពីការលក់សំបុត្រទូករយៈពេល៧ខែឆ្នាំ២០២៣ ​មានចំនួន៣២ម៉ឺន៨៦៦៨ដុល្លា៕

រដ្ឋលក់មូលបត្របំណុលមានទំហំទឹកប្រាក់សរុប១៨៤ប៊ីលានរៀល គិតត្រឹមខែមិថុនាឆ្នាំនេះ

2023/08/01 11:10:30 am        96
ភ្នំពេញ៖ មូលបត្របំណុលរបស់រដ្ឋ ដែលបោះផ្សាយដោយធនាគារជាតិនៃកម្ពុជា គិតមកដល់ត្រីមាសទី១ ឆ្នាំ២០២៣នេះ បានបោះផ្សាយមូលបត្របំណុល ចំនួន ១១ លើក មានទំហំទឹកប្រាក់សរុបជាង ១៨៤ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៤៤លានដុល្លារ។ធនាគារជាតិនៃកម្ពុជា បានបង្ហាញរបាយការណ៍ប្រចាំឆមាសទី ១ និងទិសដៅឆមាសទី ២ ឆ្នាំ២០២៣ នៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៣ ការបោះផ្សាយមូលបត្របំណុលរបស់រដ្ឋ ដែលធនាគារជាតិនៃកម្ពុជា ជាភ្នាក់ងារបោះផ្សាយ និងទូទាត់មូលបត្ររដ្ឋ នៅលើទីផ្សារដំបូង ដែលមានគ្រឹះស្ថានធនាគារ ​និងហិរញ្ញវត្ថុជាអ្នកចូលរួមជាវ បានចាប់ផ្តើមពីខែកញ្ញា ឆ្នាំ ២០២២។ គិតនៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ ការដេញថ្លៃមូលបត្ររដ្ឋ នៅលើផ្លែតហ្វម (NBCP) មាន ៦ ដង មានទំហំប្រាក់ ១១២ ប៊ីលានរៀល។សូមបញ្ជាក់ថា ការបោះផ្សាយមូលបត្ររដ្ឋបន្ទាប់ពីបានផ្អាកមួយរយៈ រាជរដ្ឋាភិបាលបានសម្រេច​បោះផ្សាយមូលបត្ររដ្ឋឡើងវិញ ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុកម្ពុជា និងកេណ្ឌប្រមូលមូលធនក្នុងស្រុកជាប្រាក់រៀល ដើម្បីប្រើប្រាស់ក្នុងការវិនិយោគ​រយៈពេលមធ្យម​និងវែង។ ជាក់ស្តែងនៅឆ្នាំ ២០២២ មូលបត្ររដ្ឋត្រូវបានបោះផ្សាយចំនួន ៥ លើក តាមរយៈការដេញថ្លៃ​នៅលើផ្លែតហ្វម (NBCP) មានទឹកប្រាក់ចំនួនជាង ៧២ ប៊ីលានរៀល ​ត្រូវប្រមាណជាង ១៧ លាន​ដុល្លារអាមេរិក ទាបជាងការគ្រោងទុក ក្នុងចំនួន ១,២ ទ្រីលានរៀល ឬ៣០០លានដុល្លារអាមេរិក។ ការបោះផ្សាយមូលបត្ររដ្ឋ គឺជាជំហានយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍​ទីផ្សារហិរញ្ញវត្ថុ​ក្នុងស្រុកបន្ថែមទៀត ​ក៏ដូចជាការលើកកម្ពស់ការអនុវត្តនយោបាយរូបិយវត្ថុ ​ផ្អែកលើយន្តការទីផ្សារ តាមរយៈការបង្កើតឧបករណ៍រូបិយវត្ថុមួយដែលគ្មានហានិភ័យ ការផ្តល់ជាឧបករណ៍​សម្រាប់​ប្រើជាប្រាតិភោគ (សិទ្ធប្រត្យក្សមួយប្រភេទ ដែលប្រគល់ទៅឲ្យម្ចាស់បំណុល) ដើម្បីទទួល​បានហិរញ្ញប្បទាន ជាប្រភពទុនដែលមានស្ថិរភាព​ ធៀបនឹងប្រភពទុនក្រៅប្រទេស និងជួយ​ជំរុញការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

គ្រឹះស្ថានធនាគារ និងមីក្រូហិរញវត្ថុ ផ្តល់ឥណទានជាង ៥៥ ប៊ីលានដុល្លារ នៅក្នុងឆមាសទី១ឆ្នាំនេះ

2023/08/01 10:46:24 am        270
ភ្នំពេញ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ វិស័យធនាគារបានផ្តល់ឥណទាន មានទឹកប្រាក់ជិត ៤៦ ប៊ីលានដុល្លារអាមេរិក កើនឡើងជិត ១២ ភាគរយ ខណៈវិស័យមីក្រូហិរញ្ញវត្ថុ បានផ្តល់ឥណទាន​អតិថិជនមានចំនួនជិត ១០ ប៊ីលានដុល្លារអាមេរិក កើនឡើងជិត ១៥ ភាគរយ។ក្នុងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៣ ​វិស័យធនាគារ, ទ្រព្យ​សកម្មរបស់គ្រឹះស្ថានធនាគារ ​កើនឡើងជិត ៩ ភាគរយ ​ដល់ជាង ២៨៣ ​ទ្រីលានរៀល ត្រូវ​ប្រមាណជិត ៧០ ប៊ីលានដុល្លារអាមេរិក ។ ចំណែកឥណទានត្រូវបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចរួមមាន៖ ការជួញដូររាយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ​ការជួញដូរអចលនទ្រព្យ ​ការជួញដូរដុំ សំណង់ កសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ការឱ្យខ្ចីជាបុគ្គល ​កម្មន្តសាល ​សណ្ឋាគារ​ និងភោជនីយដ្ឋាន។ប្រាក់បញ្ញើ ​បានកើនឡើង ៦,៤% មានទំហំទឹកប្រាក់ជិត ១៦០ ទីលានរៀល ​ត្រូវជាង ៣៩ ប៊ីលាន​ដុល្លារអាមេរិក ក្នុងចំនួនជិត ១៤ លានគណនី។ចំណែកវិស័យមីក្រូហិរញ្ញវត្ថុវិញ, ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​បានកើនឡើងជាង ១៦ ភាគរយ ក្នុងទំហំទឹកប្រាក់ជិត ៤៨ ទី្រលានរៀល​ ត្រូវប្រមាណជិត ១២ ប៊ីលានដុល្លារអាមេរិក ដែល​ក្នុងនោះឥណទានអតិថិជន ​បានកើនឡើងជិត ១៥ ភាគរយ ក្នុងទំហំទឹកប្រាក់​ ៤០ ទី្រលានរៀល ត្រូវប្រមាណ ​៩,៧ ប៊ីលានដុល្លារអាមេរិក,​ ដោយមាន ២,២ លានគណនី។ ទាក់ទិនឥណទានទាំងនេះ ​បានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចរួមមាន៖ ​អង្គភាពគ្រួសារ ពាណិជ្ជកម្ម និងជំនួញ ​កសិកម្ម សេវាកម្ម ដឹកជញ្ជូន សំណង់ កម្មន្តសាល និងផ្សេងៗ ។ ទន្ទឹមនេះ ​វិស័យមីក្រូហិរញ្ញវត្ថុបានទទួលប្រាក់បញ្ញើ ២០ ទី្រលានរៀល ​ត្រូវប្រមាណ ៤,៩ ប៊ីលាន​ដុល្លារអាមេរិក ស្មើនឹង ២,៧ លានគណនី៕អត្ថបទ៖ សុន រ៉ាឌី

ការកើនឡើងទុនបម្រុងអន្តរជាតិ បានបង្ហាញនៃការឡើងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក

2023/08/01 10:30:46 am        58
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៣ ទុនបម្រុងអន្តរជាតិមានចំនួនជាង ១៨ ប៊ីលានដុល្លារអាមេរិក បានកើនឡើងប្រមាណ ៣,២% ធៀបនឹងចុងខែ ធ្នូ ឆ្នាំ២០២២ ​ដែលការកើនឡើងទុនបម្រុងនេះ ជាលទ្ធផលនៃការកើនឡើងចំណូលពីការវិនិយោគក្រៅប្រទេស​ ថ្លៃមាស និងប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅធនាគារជាតិនៃកម្ពុជា។ធនាគារជាតិនៃកម្ពុជា ក្នុងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៣ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ លើកឡើងថា ការកើនឡើងទុនបម្រុងនេះ ជាលទ្ធផល​ពី​ការកើនឡើងចំណូលពីការវិនិយោគក្រៅប្រទេស ថ្លៃមាស និងប្រាក់បញ្ញើរបស់រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅធនាគារជាតិនៃកម្ពុជា។ កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិនេះ បង្ហាញពីលទ្ធភាពរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ ទំនុកចិត្ត​លើរូបិយវត្ថុជាតិ មូលដ្ឋានសម្រាប់ការខ្ចីក្រៅប្រទេស ព្រមទាំងផ្តល់ការការពារគ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការសន្ទនីយភាពទប់ទល់ នឹងវិបត្តិខាងក្រៅ។ការវិនិយោគទុនបម្រុងអន្តរជាតិ ​ត្រូវបានអនុវត្តដោយមានភាពបត់បែន ហើយហានិភ័យ​នៃការ​វិនិយោគ ត្រូវបានគ្រប់គ្រង ​និងតាមដាន​យ៉ាង​ហ្មត់ចត់ ​និងគោរពតាមសេចក្ដីណែនាំ​ការវិនិយោគ​របស់ធនាគារជាតិនៃកម្ពុជា ​ដើម្បីធានាបានការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកប​ដោយសុវត្ថិភាព សន្ទនីយភាព​ និងទទួលបានចំណូលសមស្រប។សូមបញ្ជាក់ថា ដើមឆ្នាំ ២០២៣ នេះ ធនាគារជាតិនៃកម្ពុជាបានធ្វើបច្ចុប្បន្នកម្ម សេចក្ដីណែនាំ​ការវិនិយោគ ​ដោយបានកែសម្រួលសមាសភាគនៃចំណែកទុនបម្រុងវិនិយោគ​ និង​រូបិយប័ណ្ណ ដើម្បីឆ្លើយតប​នឹងកំណើន​នៃតម្រូវការសន្ទនីយភាព ​និងលទ្ធភាពខ្ពស់ក្នុងការចាប់យក​ឱកាស​ពីការប្រែប្រួលនៃអត្រាការប្រាក់នៅលើទីផ្សារ ។ ទន្ទឹមនេះ​ ធនាគារជាតិនៃកម្ពុជា​ បានបន្តយកចិត្តទុកដាក់​លើ​ការបង្កើនការវិនិយោគ​លើសញ្ញាបណ្ណ​បៃតង (Green bonds) និងសញ្ញាបណ្ណ ដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច ដែលបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ នៅប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន និងនៅតំបន់អឺរ៉ុប៕អត្ថបទ៖ សុន រ៉ាឌី

វិស័យឧស្សាហកម្មរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប រំពឹងកើនឡើង ក្នុងងឆ្នាំ២០២៣

2023/07/31 01:54:06 pm        158
ភ្នំពេញ៖ វិស័យឧស្សាហកម្ម រួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) រំពឹងកើនឡើង ក្នុង​ឆ្នាំ២០២៣នេះ ដោយគាំទ្រដោយការហូរចូលនៃគម្រោងវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន។ឯកឧត្តម ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀង​ FTA និង​កិច្ចព្រមព្រៀង RCEP នឹងជួយកម្ពុជា​ទាក់ទាញ​វិនិយោគពីបរទេសកាន់តែច្រើន ដែលនឹងចូលរួម​ចំណែកជំរុញកំណើនសេដ្ឋកិច្ច​ ដែលវិស័យឧស្សាហកម្ម​រួមចំណែក ក្នុង GDP ឆ្នាំ២០២៣នេះ។ឯកឧត្តម ថ្លែងថា៖ “បន្ទាប់ពីងើបឡើងពីវិបត្តិជំងឺកូវីដ១៩ ជាសកល​ យើងឃើញថា កំណើន​វិនិយោគបានកើនឡើងជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ២០២៣នេះ​ យើងគិតថា កំណើននៃវិស័យ​ឧស្សាហកម្មរបស់យើង អាចកើនឡើងរហូតដល់ ៣៩ភាគរយ ចូលរួមចំណែកទៅលើ GDP”។ឯកឧត្តម បញ្ជាក់ថា ​កំណើននៃលំហូរចូលនៃវិនិយោគគឺដោយសាររាជរដ្ឋាភិបាល បានបង្កើតនូវ​លិខិត​បទដ្ឋានគតិយុទ្ធជាបន្តបន្ទាប់ ​ដើម្បីជំរុញ ​និងលើកកម្ពស់ធុរកិច្ចនៅកម្ពុជា ជាពិសេសការ​ទាក់ទាញនូវការវិនិយោគិនឱ្យបានកាន់តែល្អប្រសើរ។សូមបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ឆ្នាំ២០២៣ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​ថ្មី ​និងគម្រោងពង្រីកការវិនិយោគ ចំនួន ១១៣គម្រោង​ មាន​ដើម​ទុនសរុប ប្រមាណ ១,១ ពាន់លានដុល្លារ។ប្រទេសចិន​ឈរលើកំពូងតារាងវិនិយោគផ្ទាល់ពីរប្រទេស​នៅកម្ពុជាដោយមានគម្រោង​វិនិយោគ​មានតម្លៃទុនសុបជាង៧០០លានដុល្លារ ​តាមពីក្រោយដោយវិនិយោគមកពីប្រទេស​វៀតណាម ថៃ កូរ៉េខាងត្បូងជាដើម៕ អត្ថបទ៖ វណ្ណៈ

ប្រព័ន្ធធនាគារបានដើរ តួនាទីយ៉ាងសកម្ម ក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ

2023/07/31 01:11:14 pm        64
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបាន លើកឡើងថា ស្ថិរភាពនៃប្រព័ន្ធធនាគារបានដើរ តួនាទីយ៉ាងសកម្ម ក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា កំពុងទទួលរងឥទ្ធិពលពីការថមថយ នៃសកម្មភាពសេដ្ឋកិច្ចពិភពលោក។ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងលើកឡើងបែបនេះ នៅក្នុងការបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី ១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ នាថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២៣ ។ឯកឧត្តម លើកឡើងថា បើទោះបីជាលក្ខខណ្ឌហិរញ្ញវត្ថុសកល កំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត ហើយធនាគារនៅសហរដ្ឋអាមេរិកចំនួន ៣ បានដួលរលំកាលពីដើមឆ្នាំ ២០២៣ ដែលបានបង្កការ​ព្រួយ បារម្ភនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏ប្រព័ន្ធធនាគារកម្ពុជានៅតែរក្សាបានភាពធន់​និងរឹងមាំ។ទន្ទឹមនេះ ការរក្សាស្ថិរភាពថ្លៃនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ ធនាគារជាតិនៃកម្ពុជា ត្រូវបាន អនុវត្តប្រកបដោយភាពបត់បែន និងប្រុងប្រយ័ត្នខ្ពស់។ សន្ទនីយភាពត្រូវបានបញេ្ចញទៅក្នុងទីផ្សារ និងស្រូបយកមកវិញ តាមរយៈឧបករណ៍នយោបាយរូបិយវត្ថុនានា ផ្អែកលើការប្រែប្រួលនៃតម្រូវ​ការជាក់ស្តែង ក្នុងគោលដៅធានាឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានសន្ទនីយភាពគ្រប់គ្រាន់ សម្រាប់ផ្តល់ឥណទាន​ក្នុងអត្រាការប្រាក់មួយសមរម្យ និងបញ្ចៀសសម្ពាធទៅលើអត្រាប្តូរ​ប្រាក់ផងដែរ។ ទន្ទឹមនេះ ក្នុងស្ថានភាពដែលតម្លៃប្រាក់ដុល្លារអាមេរិក នៅលើទីផ្សារអន្តរជាតិមាននិន្នាការ​កើនឡើង ​ប្រាក់រៀលត្រូវបានរក្សា ​ឱ្យមានស្ថិរភាពក្នុងកម្រិតជាមធ្យម ៤.០៩៤ រៀលក្នុង ១ ដុល្លារអាមេរិក ​ប្រហាក់ប្រហែលនឹងគ្រាដូចគ្នាឆ្នាំមុន សំដៅការពារអំណាចទិញ​ របស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ។ ជាមួយគ្នានេះ ការពង្រឹងការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ នៅតែជាការងារចាំបាច់ ដើម្បីកាត់បន្ថយឥទ្ធិពលពីកត្តាខាងក្រៅ មកលើកម្រិតថ្លៃនៅកម្ពុជា និងពង្រឹងប្រសិទ្ធភាព​នយោបាយរូបិយវត្ថុ​ ក្នុងការគ្រប់ គ្រងស្ថិរភាពថ្លៃ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់​តែមាន​ប្រសិទ្ធភាព ។ ការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចច្រើន​ ក៏អាចជួយគរពូនទុនបម្រុងអន្តរជាតិ ឱ្យកាន់តែខ្ពស់ជាងកម្រិតបច្ចុប្បន្នថែមទៀត ​ដែលនឹងពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន និង​សាធារណជន មកលើស្ថិរភាពសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ កម្ពុជាឱ្យកាន់តែរឹងមាំ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថៃទម្លាក់បណ្ដឹងប្រមាថព្រះមហាក្សត្រ ប្រឆាំងនឹងសាស្ត្រាចារ្យជនជាតិអាមេរិក
05/01/2025 07:05 PM
អ្នកការទូតជាន់ខ្ពស់របស់ចិន គាំទ្រការទូតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មុនកិច្ចពិភាក្សាជុំថ្មីជាមួយអាមេរិក
05/01/2025 07:05 PM
អ៊ីស្រាអែលអះអាងថា ខ្លួនបានវាយប្រហារគោលដៅរបស់ក្រុមជ្រុលនិយមនៅប្រទេសស៊ីរី
05/01/2025 07:05 PM
ទីភ្នាក់ងារ UN ៖ ចំនួនជាង ៩០% នៃទារកនៅតំបន់ហ្កាហ្សា មិនទទួលបានអាហារូបត្ថម្ភជាមូលដ្ឋាន
05/01/2025 06:05 PM
ក្រុមកាកបាទក្រហមនឹងអមដំណើរទាហានកុងហ្គោចេញពីទីក្រុង Gomaគ្រប់គ្រងដោយក្រុមឧទ្ទាម ទៅកាន់ទីក្រុង Kinshasa
05/01/2025 06:05 PM
សមាជិកសភា៖ សភាឥណ្ឌូនេស៊ី នឹងផ្តល់សច្ចាប័ន លើព្រំដែនសមុទ្រជាមួយវៀតណាម
05/01/2025 06:05 PM
UN៖ មនុស្សយ៉ាងតិច ៥៤២នាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់ North Darfur ប្រទេសស៊ូដង់ ក្នុងរយៈពេល ៣សប្តាហ៍
05/01/2025 06:05 PM
ពលរដ្ឋអ៊ុយក្រែនសង្ឃឹម តែនៅប្រុងប្រយ័ត្នចំពោះកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក
05/01/2025 06:05 PM
ក្រុមឧទ្ទាមហ៊ួទីរាយការណ៍អំពីការវាយប្រហារលើទីតាំងរបស់អ៊ីស្រាអែល នៅទីក្រុង Tel Aviv និងAshkelon
05/01/2025 06:05 PM
ជនជាតិភាគតិច Druze នៅប្រទេសស៊ីរី ចាប់កាន់អាវុធ ដើម្បីការពារទីក្រុងរបស់ពួកគេ ប្រឆាំងនឹងក្រុមឥ ស្លាមនិយម
05/01/2025 06:05 PM