កម្ពុជាបើកកិច្ចពិគ្រោះយោបល់លើការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាល​ថ្នាក់ក្រោមជាតិ
ក្រុមហ៊ុនមកពីតំបន់មជ្ឈិមបូព៌ាមួយចាប់អារម្មណ៍លើការវិនិយោគវិស័យជាច្រើននៅកម្ពុជា
តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាន នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ
ខេត្តកំពុងស្ពឺមានរោងចក្រកំពុងដំណើរការជិត ១.៤០០ កន្លែង និងផ្តល់ការងារជាង ៤៥ ម៉ឺនកន្លែង

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាជំរុញការទូទាត់ប្រាក់ឆ្លងដែន ដើម្បីផ្តល់ភាពងាយស្រួលដល់ទេសចរណ៍ និងវិនិយោគិន

2023/07/18 12:33:31 pm        94
ភ្នំពេញ៖ កម្ពុជាបានខិតប្រឹងប្រែង បង្កើតនូវប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន ដើម្បីផ្តល់ភាពងាយស្រួល​ក្នុងការទូទាត់ ជាពិសេសការទូទាត់ជាមួយប្រទេសចិន ​ខណៈដែលទេសចរណ៍ និងវិនិយោគិនចិន បានហូរចូលមកកាន់កម្ពុជាមានជាបន្តបន្ទាប់ ​និងក៏ជាផ្នែកមួយជំរុញការប្រើប្រាស់ ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងជំនួបជាមួយ​សារព័ត៌មាន ស្តីពីប្រព័ន្ធទូទាត់ ឆ្លងដែន ថា រាជរដ្ឋាភិបាលចង់បង្ហាញឲ្យឃើញថា ស្ថានប័នរដ្ឋ និងឯកជន អាចធ្វើ ការជាមួយគ្នាបាន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទូទាត់។ នេះជាចំណុចល្អដែលកន្លងមករាជរដ្ឋាភិបាលកំពុងជំរុញផងដែរ អំពីភាពជា ដៃគូសាធារណៈនិង​ឯកជន (PPP) ដោយរាជរដ្ឋាភិបាលចង់ឲ្យមានកិច្ចសហការគ្នា ការជជែកពិភាក្សា និងការ​ដោះស្រាយ​បញ្ហានានា ជាពិសេសតម្រូវការដែលវិស័យឯកជនត្រូវការ ជាក់ស្តែងការចុះហត្ថ​លេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងធនាគារជាតិនៃ កម្ពុជា និងក្រុមហ៊ុន UnionPay International ស្ដីពីកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែន តាមឃូអរកូត (QR Code)។លោកជំទាវបណ្ឌិត ​បញ្ជាក់ឲ្យដឹងថា ​ចំពោះការទូទាត់ប្រាក់ឆ្លងដែននេះ​ កម្ពុជាបាន​អនុវត្តជាមួយ​បណ្តាប្រទេសរួមមាន៖ ការទូទាត់ឆ្លង ដែនរវាងកម្ពុជា​ និងថៃ ​ចំណែកប្រទេសចិន បាន​ចុះអនុស្សារណៈជាមួយគ្នាហើយ ​និងមានប្រទេសឥណ្ឌាផងដែរ ក្នុងនោះប្រទេសឡាវ​បានកំពុងធ្វើការទំនាក់ទំនង នៃការបង្កើតកិច្ចសហប្រតិបត្តិការឆ្លងដែននេះផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋប្រមូលចំណូលសរុបថ្នាក់ជាតិសម្រេចបាន ១០ ៩២៩ ប៊ីលានរៀល ក្នុងរយៈពេល៥ខែ ឆ្នាំនេះ

2023/07/17 03:08:07 pm        202
ភ្នំពេញ៖ រាជរដ្ឋាភិបាលប្រមូលចំណូលសរុបថ្នាក់ជាតិ ក្នុងរយៈពេល៥ខែឆ្នាំ ២០២៣ នេះ សម្រេចបានចំនួនប្រមាណ ១០ ៩២៩ ប៊ីលាន រៀល ខណៈការអនុវត្តចំណាយសរុបថ្នាក់ជាតិ មានចំនួន ១១ ៥០៩ ប៊ីលានរៀល បានធ្វើឲ្យថវិកាជាតិមានឱនភាពសរុប ៥៧៩ ប៊ីលានរៀល។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងខែ ឧសភា ឆ្នាំ ២០២៣ នេះ ក្នុងរយៈពេល ៥ខែ នេះ ចំពោះការប្រមូលចំណូលពន្ធ សម្រេចបានប្រមាណជាង ១០ ១២៨ ប៊ីលាន រៀល ក្នុងនោះការប្រមូលចំណូលពន្ធក្នុងស្រុក សម្រេចបាន ៩ ១៧៤ ប៊ីលានរៀល, ចំណូលលើការធ្វើពាណិជ្ជកម្មក្រៅប្រទេសប្រមូលបានជាង ៩៥៤ ប៊ីលានរៀល។ ក្រៅពីនេះ រដ្ឋបានប្រមូលមិនមែនសារពើរពន្ធ បានចំនួនប្រមាណជាង ៧៨៣ ប៊ីលានរៀល និងការ ចំណូលលើមូលធនប្រមូលបាន ១៧ ប៊ីលានរៀលផងដែរ។ការប្រមូលចំណូលសរុបថ្នាក់ជាតិ សម្រេចបាន ១ ៧៩២ ប៊ីលានរៀល ស្មើជជិត ៧ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ ក្នុងនោះចំពោះ ចំណាយរដ្ឋបានអនុវត្តលើថវិកាសរុប ចំនួន ២ ៨២២ ប៊ីលានរៀល ស្មើជាង ៨ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣, ជាលទ្ធផល ក្នុងខែ ឧសភា នេះ ការអនុវត្តថវិការដ្ឋមានឱនភាព ១ ០២៩ ប៊ីលានរៀល៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុន Twitter បាត់បង់ចំណូលពីការផ្សាយពាណិជ្ជកម្មជិតពាក់កណ្តាលចាប់តាំងពីលោក Elon Musk កាន់កាប់មក

2023/07/17 01:50:43 pm        63
អាមេរិក៖ ក្រុមហ៊ុន Twitter បានបាត់បង់ប្រាក់ចំណូលស្ទើរតែពាក់កណ្តាលពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួនចាប់តាំងពីក្រុមហ៊ុននេះត្រូវបានទិញយកដោយលោក Elon Musk ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ កាលពីខែតុលាឆ្នាំមុនមក។ លោកបាននិយាយថា ក្រុមហ៊ុននេះមិនបានឃើញកំណើនចំណូលដែលត្រូវបានគេរំពឹងទុកកាលពីខែមិថុនានោះទេ ប៉ុន្តែលោកបានបន្ថែមថា ខែកក្កដា គឺជា «ខែរកចំណូលបានគ្រាន់បើជាងខែមុន»។បន្ទាប់ពីការបញ្ឈប់បុគ្គលិករាប់ពាន់នាក់ និងកាត់បន្ថយសេវាកម្មផ្សេងៗមក លោក Musk បាននិយាយថាក្រុមហ៊ុន Twitter មានប្រាក់ចំណូលចំនួន ៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣នេះ ដោយធ្លាក់ចុះពីចំនួន ៥,១ពាន់លានដុល្លារកាលពីឆ្នាំ២០២១។លោកស្រី Linda Yaccarino ដែលពីមុនជាប្រធានផ្នែកផ្សាយពាណិជ្ជកម្មនៅក្រុមហ៊ុន NBCUniversal ត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Twitter កាលពីខែមិថុនា ដែលជាការផ្លាស់ប្តូរដើម្បីបង្ហាញថា ការផ្សាយពាណិជ្ជកម្មនៅតែជាអាទិភាពសម្រាប់ក្រុមហ៊ុន Twitter ។ លោកស្រី Yaccarino បាននិយាយថា ក្រុមហ៊ុន Twitter គ្រោងនឹងផ្តោតលើវីដេអូ អ្នកបង្កើតមាតិកា និងដៃគូពាណិជ្ជកម្មផងដែរ៕

វិនិយោគចិននៅតែជាអ្នកវិនយោគផ្ទាល់ពីបរទេសច្រើនជាងគេ នៅកម្ពុជា

2023/07/17 11:13:04 am        117
ភ្នំពេញ៖ វិនិយោគចិន បានបន្តឈរលើកំពូលតារាង ជាអ្នកបោះទុនវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេនៅកម្ពុជា។ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល លើកឡើងថា ទំនាក់ទំនងជិតស្និតរវាងរដ្ឋាភិបាលទាំងពីរ ​និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានកសាងទំនុកចិត្តដល់វិនិយោគិនចិន ​បន្តចូលមកបោះទុនរកស៊ីនៅកម្ពុជា។យោងតាមរបាយផ្លូវការ ​វិនិយោគផ្ទាល់បរទេសនៅកម្ពុជា​ (FDI) ​មានទឹកប្រាក់ជាង ៤៥,៨ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ ​ដែលមានប្រភពទុនចម្បង មកពីប្រទេសចិន​ កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ និងចក្រភពអង់គ្លេស។របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ​បង្ហាញថា ​ក្នុងចំណោមការវិនិយោគផ្ទាល់បរទេស គឺ​ប្រទេសចិនឈរនៅចំណាត់ថ្នាក់ទី១លើកំពូលតារាង ​ដែលមានទំហំទុនវិនិយោគ ៨៣,៥ទ្រីលានរៀល ឬស្មើនឹងប្រមាណ២០,៥៩ប៊ីលានដុល្លារអាមេរិក។ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហម្ម វិទ្យាសាស្រ្ត ​បច្ចេកវិទ្យា ​និងនវានុវត្តន៍ បានមានប្រសាសន៍ថា​ ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុង ​និងរដ្ឋាភិបាលចិន បានកសាង​ទំនុកចិត្តដល់វិនិយោគិនចិន ចូលមកបណ្តាក់ទុន​នៅកម្ពុជាកាន់តែច្រើន។បើតាមរបាយការណ៍ដដែល លំហូរវិនិយោគ FDI នេះ​ គ្របដណ្តប់លើវិស័យធំៗដូចជា វិស័យ​ហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និងរមណីយដ្ឋាន ​កសិកម្ម វារីអគ្គិសនី និង​សំណង់។ វិស័យអចលនទ្រព្យ និងសំណង់ ​មានទុនវិនិយោគ FDI ប្រមាណ​ ២១,៥ទ្រីលានរៀល និង៩,៨ទ្រីលានរៀល រៀងគ្នា៕ អត្ថបទ៖ វណ្ណៈ 

ធនាគារជាតិ បកស្រាយការទូទាត់រវាងប្រាក់រៀល និងប្រាក់យ័នចិន តាមការស្កេន KHQR

2023/07/17 10:59:17 am        377
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បកស្រាយការទូទាត់ប្រាក់ឆ្លងដែន រវាងប្រាក់រៀលខ្មែរ និងប្រាក់យ័នចិន បន្ទាប់ពីមានការស្រាយខុសបច្ចេកទេស ដែលធ្វើឲ្យប្រជាជនមួយចំនួន​មានការ​ព្រួយបារម្ភ ។ ការទូទាត់តាមបែបឌីជីថលនេះ គឺអនុញ្ញាតឱ្យប្រជាជនចិន ធ្វើការទូទាត់តាមរយៈស្កេន QR Code ប៉ុណ្ណោះ ដោយមិនឱ្យអនុញ្ញាតឱ្យមានការ​ចរចា​លុយយ័នចិននៅកម្ពុជា។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និង​មន្ត្រី​ជំនាញ​នៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៣នេះ បានលើកឡើងក្នុងជំនួប​ជាមួយ​សារព័ត៌មាន​ថា កន្លងមកធនាគារជាតិ​នៃកម្ពុជា ឃើញសារព័ត៌មានមួយចំនួនតូច បានបកស្រាយខុសបច្ចេកទេសនៃគោលបំណងស្នូល បន្ទាប់ពីធនាគារជាតិនៃកម្ពុជា ​បានចុះអនុស្សរណៈយោគយល់គ្នា​ ជាមួយក្រុមហ៊ុន UnionPay របស់ប្រទេសចិន ក្នុងនោះបានធ្វើប្រជាជនមួយចំនួនមានការព្រួយបារម្ភ ខ្លាចលុយ​ចិនមក​ចរាចរ​វាយលុកប្រទេសកម្ពុជា។ លោកជំទាវបណ្ឌិត បន្តថា ពាក់ព័ន្ធនិងគោលបំណងនៃអនុស្សរណ:យោគយល់គ្នា រវាង​ធនាគារ​ជាតិ​នៃកម្ពុជា ​និងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​ឆ្លងដែន តាមឃូអរកូត" នាពេលថ្មីៗកន្លងមកនេះ ធនាគារជាតិ នៃកម្ពុជា មិនមែនឱ្យ​ទេសចរ​ចិនយកធនប័ត្រ​ចិន ឬហៅសាមញ្ញក្រដាសលុយយ័នចិន មកចាយនៅកម្ពុជានោះឡើយ។ ជាក់ស្តែងកន្លងមក ធនាគារជាតិនៃកម្ពុជា តែងតែជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់​តែ​ទូលំទូលាយ ក៏ដូចជាជំរុញការប្រើប្រាស់​ការ​ទូទាត់​តាមប្រព័ន្ធ​ អេឡិចត្រូនិក​ ដោយធនាគារជាតិ​នៃកម្ពុជា ​មិនធ្វើអ្វីឱ្យខុសពីគោលការណ៍ខាងលើឡើយ។លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ថា នៅក្រោមអនុស្សារណៈនេះ ធនាគារជាតិនៃកម្ពុជា មាន​គោលបំណងជំរុញឱ្យ ទេសចរចិន ដែលមកលេងស្រុកខ្មែរ អាចទូទាត់តាមទូរស័ព្ទ ​mobile app ដោយប្រើប្រាស់សេវាទូទាត់របស់​ UnionPay ស្កេនលើ KHQR អ្នកលក់នៅស្រុកខ្មែរ។ ដូច្នេះ​ធនាគារស្រុកចិន​ ត្រូវធ្វើការប្តូរប្រាក់ពី​លុយយ៉ន់​មក​លុយរៀលសិន ​ទើបផ្ញើមក​គណនី​អ្នកលក់នៅស្រុក ខ្មែរ។ ប្រតិបត្តិការនេះធ្វើទៅបាន​ លុះត្រាតែអ្នកលក់ស្រុកខ្មែរ ទទួលការទូទាត់ជាប្រាក់រៀលទើបធ្វើបាន។ ចំពោះទេសចរខ្មែរទៅស្រុកចិនវិញ ពួកគេអាចចាយដូចទេសចរចិនមកចាយនៅកម្ពុជាបាន ដោយប្រើ app Bakong ស្កេនលើ QR អ្នក ​លក់នៅស្រុកចិន។ ​ការណ៍នេះក៏នឹងជំរុញប្រជាពលរដ្ឋខ្មែរ ដែលមិនមានប្រាក់ ​សន្សំជាប្រាក់រៀល​ ឱ្យទៅបើកប្រាក់សន្សំ​ជាប្រាក់រៀល ដើម្បីទទួលផល​ប្រយោជន៍​នៃអនុស្សរណៈនេះ ​ហើយវិធានធ្វើឡើង ​ក៏ដើម្បីលើក​ កម្ពស់ប្រាក់រៀល និង​លើកកិត្យានុភាពប្រាក់រៀល និងមុខមាត់ប្រទេសកម្ពុជា ក្នុងវិស័យទូទាត់អេឡិចត្រូនិក​លើឆាកអន្តរជាតិ៕អត្ថបទ៖ សុន រ៉ាឌី

អាជីករផ្សារ និងអ្នករកប្រាក់ចំណូលផ្ទាល់ខ្លួន ត្រៀមទៅស្នើសុំធ្វើបណ្ណ ប.ស.ស

2023/07/15 10:38:17 am        272
នៅខាងមុខឆាប់ៗនេះ ប្រជាពលរដ្ឋរកប្រាក់ចំណូលផ្ទាល់ខ្លួន ដូចជា អាជីករ និង​អ្នក​រត់ម៉ូតូ​ឌុប​ជាដើម នឹងនាំគ្នាទៅស្នើសុំធ្វើប័ណ្ណ ប.ស.ស. ក្រោយទទួលដំណឹងថា ពួក​គាត់​អាច​ធ្វើ​ប័ណ្ណ​នេះ​បាន តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត។ក្រុមអាជីករផ្សារឈូកមាស ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៣នេះថា ពួកគាត់សប្បាយរីករាយណាស់ នៅពេល​ដែល​រដ្ឋាភិបាលប្រកាសអនុញ្ញាតឲ្យពួកគាត់ ដែលអ្នករកចំណូលផ្ទាល់ខ្លួន អាចធ្វើប័ណ្ណ ប.ស.ស បាន​ដូច​អ្នកធ្វើការដែរ។ ពួកគាត់ បានឲ្យដឹងស្រដៀងគ្នាទៀតថា យ៉ាង​យូរ​បំផុត​ក្រោយ​ចប់​ការ​បោះឆ្នោត នឹងទៅស្នើសុំធ្វើបណ្ណ ប.ស.ស ដើម្បីទទួលបានរបបថែទាំសុខភាព។ពលរដ្ឋប្រកបរបរក្នុងវិស័យសាឡន និងរត់ម៉ូតូឌុប បាននិយាយថា ដំណឹងនេះពិតជាល្អណាស់ សម្រាប់​ពួកគាត់ដែលរកប្រាក់ចំណូលដោយខ្លួនឯង ជាពិសេស​ក្នុង​ពេល​នេះ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារដែរ ដោយសាររកប្រាក់ចំណូលមិនបានច្រើនដូចមុន ហើយ​ពេល​ខ្លះ​ក៏​ជួប​នូវ​បញ្ហា​សុខភាពខ្លះទៀត ដែលបង្ខំចិត្តត្រូវចំណាយក្នុងការថែទាំសុខភាព។ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាល​ពី​កន្លង​ទៅ​នេះ បានបញ្ជាក់ថា ដើម្បីទទួលបណ្ណសមាជិក ប.ស.ស. ប្រជាពលរដ្ឋ អាជីវករ អ្នករត់ម៉ូតូឌុប រត់​កង់​បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ដូចជា៖ ត្រូវ​មាន​មុខរបរ​មាន​ប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធ និងប្រាក់ឈ្នួល, ធ្វើការងារ ឬ​ប្រកបរបរ​អាជីវកម្ម​ផ្ទាល់​ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក និងត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិត​ត្រឹម​កាល​បរិច្ឆេ​ទ​ស្នើ​ចុះ​បញ្ជី​នៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ បន្ថែមពីនេះទៀត សាមីខ្លួន​ត្រូវ​អញ្ជើញ​មក​ស្នើ​សុំធ្វើបណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវ​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ច្បាប់​ដើម​ (មានសុពលភាព)។ សូមបញ្ជាក់ទៀតថា ការស្នើសុំធ្វើបណ្ណ ប.ស.ស. តាមរយៈរបបភាគទានដោយស្ម័គ្រចិត្តនេះ ប្រជា​ពលរដ្ឋ តម្រូវបង់ប្រាក់ចំនួន ១៥ ៦០០រៀល ក្នុង១ខែ។ សេវា​ដែល​នឹង​ទទួល​បាន​តាម​រយៈ​បណ្ណ ប.ស.ស.នេះ គឺសេវាព្យាបាល និងថែទាំ រួមទាំងប្រាក់បំណាច់មាតុភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី

កម្ពុជានាំចេញកង់មានតម្លៃជាង៣៣០លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៣

2023/07/14 03:54:11 pm        103
ភ្នំពេញ៖ កម្ពុជា​បាន​នាំ​ចេញ​កង់​ដែល​មាន​តម្លៃ​ ​៣៣១ ​លាន​ដុល្លារ​ទៅ​ទីផ្សារ​បរទេស ​ក្នុង​ឆមាស​ទី​១​​​ ​ឆ្នាំ​២០២៣ ធ្លាក់​ចុះ​៣០,៥​ភាគរយ​ ធៀប​នឹងរយៈពេលដូចគ្នា​ឆ្នាំ​មុន។របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម បង្ហាញថា កម្ពុជា បាននាំចេញកង់​​ទៅ​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា ជប៉ុន និង​ចិន ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត។ កម្ពុជា​ជា​ប្រទេស​នាំចេញ​កង់ ​កំពូល​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​ប្រាំ​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន ហូឡង់ និង​អាល្លឺម៉ង់។ កង់​បាន​ក្លាយ​ជា​ផលិតផល​ផលិត​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​បន្ទាប់​ពីផលិតផល​សំលៀកបំពាក់ ស្បែកជើង ទំនិញ​ធ្វើ​ដំណើរ គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​កសិកម្ម។ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្លាប់បានលើកឡើងថា ការធ្វើពិពិធកម្មផលិតផលឧស្សាហកម្មកំពុងត្រូវបានធ្វើឡើង​គួរឱ្យ​កត់សម្គាល់ ខណៈដែលតម្រូវការ និងការបញ្ជាទិញផលិតផលមិនមែនកាត់ដេរមានការកើនឡើង។ឯកឧត្តម ​បានមានប្រសាសន៍ថា ផលិតកង់ ត្រូវបាននាំចេញយ៉ាងច្រើនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅសហភាពអឺរ៉ុប​ ដែលកង់ផលិតនៅកម្ពុជា កំពុងពេញនិយម”។ បច្ចុប្បន្នមាន​រោងចក្រកង់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត​ ខេត្តស្វាយរៀ។ សូមបញ្ជាក់ថា ទីផ្សារសំខាន់ៗសម្រាប់កង់ផលិតនៅកម្ពុជា ​មានដូចជា អាល្លឺម៉ង់ អង់គ្លេស ជប៉ុន ចិន បណ្តាប្រទេសអាស៊ាន និង កូរ៉េខាងត្បូង ជាដើម ៕ អត្ថបទ៖ វណ្ណៈ

ក្រសួងពាណិជ្ជកម្ម បញ្រ្ជាបការយល់ដឹង ច្បាប់ស្តីពីការប្រកួតប្រជែង ដល់ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

2023/07/14 12:33:40 pm        124
ភ្នំពេញ៖ កម្ពុជាបញ្រ្ជាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ ជាពិសេសដល់ធុរជន ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ អំពីច្បាប់ស្តីពីការប្រកួតប្រជែង ​និងបទប្បញ្ញត្តិពាក់ព័ន្ធ ជាពិសេសអនុក្រឹត្យស្ដីពី​លក្ខខណ្ឌ ​និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ​ក៏ដូចជួយជំរុញឱ្យធុរជន​ ដែលធ្វើធុរកិច្ច ប្រកួតប្រជែងគ្នា​ប្រកបដោយសមធម៌ ស្មោះត្រង់ និងការពារផលប្រយោជន៍របស់អ្នក​ប្រើប្រាស់ជាដើម។សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងអនុក្រឹត្យស្តីពីលក្ខខណ្ឌ​និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច» ត្រូវបានរៀបចំឡើងននៅថ្ងៃទី១៣​ ខែកក្កដា​ ដោយ​សហការរៀបចំដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្រ្កាប​ការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម និង ​ធនាគារជាតិនៃកម្ពុជា​ និងសមាជិក ធុរជន ក្នុងវិស័យធនាគារ​ និងហិរញ្ញវត្ថុ។​សិក្ខាសាលានេះ បានដើរតួជាវេទិកាមួយក្នុងការផ្សព្វផ្សាយ ​បញ្រ្ជាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ ជាពិសេសដល់ធុរជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ​ឱ្យបានទូលំទូលាយ អំពីច្បាប់ស្តីពីការ​ប្រកួតប្រជែង និងបទប្បញ្ញត្តិពាក់ព័ន្ធ ​ជាពិសេសអនុក្រឹត្យស្ដីពីលក្ខខណ្ឌ និង​នីតិវិធីអំពីការ​រួមបញ្ចូល​គ្នានៃធុរកិច្ច ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ​ នឹងចាប់អនុវត្តពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ​ដោយក្នុងអនុក្រឹត្យនេះ ​បានកំណត់នូវកាតព្វកិច្ចសំខាន់ៗចំនួន ​០៣ ដែលធុរជន​ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវតែដឹងអំពីកាតព្វកិច្ចទាំងនេះរួមមាន៖ ការជូន​ដំណឹងជាមុនអំពីការរួមបញ្ចូលគ្នា​នៃធុរកិច្ច, ការជូនដំណឹងជាក្រោយអំពីការរួមបញ្ចូល​គ្នានៃធុរកិច្ច និងការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច។ ក្រៅពីគោលការណ៍ខាងលើ ​សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏ជួយជំរុញឱ្យធុរជន ដែលធ្វើធុរកិច្ចក្នុង​វិស័យនេះ​ ប្រកួតប្រជែងគ្នាប្រកបដោយសមធម៌ ព្រមទាំងការធ្វើធុរកិច្ចដោយស្មោះត្រង់​ និងសុចរិត ការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងលើកកម្ពស់ការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែង អនុក្រឹត្យស្ដីពីលក្ខខណ្ឌ ​និងនីតិវិធីអំពីការរួមបញ្ចូលគ្នា ​នៃធុរកិច្ចប្រកបដោយប្រសិទ្ធភាព ក្នុង​វិស័យធនាគារ និងហិរញ្ញវត្ថុ ​ព្រមទាំងជួយឱ្យធុរជនក្នុងវិស័យនេះ មានមូលដ្ឋានគតិយុត្តក្នុងការ​ស្នើសុំរួមបញ្ចូលគ្នា ​នៃធុរកិច្ចរបស់ខ្លួនតាមនីតិវិធីជាធរមាន៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា រំពឹងទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បង្កើតរោងចក្រលើផ្នែកបច្ចេកវិទ្យា

2023/07/14 12:25:53 pm        180
ភ្នំពេញ៖ ក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ កំពុងសិក្សាលទ្ធភាព នៃការវិនិយោគបង្កើតរោងចក្រ​លើ​ផ្នែកបច្ចេកវិទ្យា ជាពិសេសការបង្កើតរោងចក្រផលិតបន្ទះឈីប (CHIP) ដែលវិស័យនេះកំពុង​ដើរតួយ៉ាង​សំខាន់ ​សម្រាប់បម្រើសេចក្តីត្រូវការលើពិភពលោក ក៏ដូចកម្ពុជា សម្រាប់កិច្ចដំណើរការអភិវឌ្ឍ និងការឈានឡើងនៃសេដ្ឋកិច្ច។ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ​កន្លងងមកនេះ ​កម្ពុជាទទួលមានរោងចក្រខ្លះៗហើយដូចជា ​ក្រុមហ៊ុន Mini-bea ជាដើម បច្ចុប្បន្នបានកំពុងដំណើរការផលិតនូវបន្ទះ (CHIP) និងបាននាំចេញទៅកាន់​បណ្តាប្រទេស​ដែលផលិតទូរស័ព្ទម៉ាក iphone មួយចំនួន។ក្រៅពីនេះ​ក៏មានក្រុមហ៊ុនជាច្រើន​បានចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា។ជាក់ស្តែងថ្មីនេះ ក្រុមហ៊ុនលំដាប់អន្តរជាតិមកពីប្រទេសកូរ៉េ ​និងប្រទេសចិនជាដើម បានកំពុង​សិក្សាលទ្ធភាព នៃការវិនិយោគបង្កើតរោងចក្រលើផ្នែកបច្ចេកវិទ្យានេះ ជាពិសេសការបង្កើត​រោងចក្រផលិតបន្ទះឈីប (CHIP) នៅកម្ពុជា។ឯកឧត្តមបណ្ឌិត ហេង សុខគង់ ថ្លែងបន្ថែមថា ជុំវិញការអភិវឌ្ឍ​ កម្ពុជាបានកំពុងដើរលើផ្លូវត្រូវ ក្រោមការ​ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយបានដាក់នូវផែនការ​សកម្មភាពបង្ហាញផ្លូវច្បាស់លាស់​ ដើម្បីកំណត់ទស្សនៈវិស័យ ក្នុងការជំរុញអភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា ក្នុងនោះកម្ពុជា​ក៏មាន​គោល​នយោបាយ​សម្រាប់​អភិវឌ្ឍន៍​វិស័យបច្ចេកវិទ្យាកម្ពុជា ឆ្នាំ២០២០-២០៣០ ​និងមានផែនទីបង្ហាញផ្លូវសម្រាប់វិស័យវិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ និង​មានគោលនយោបាយជាច្រើនទៀត ​សម្រាប់ជាតម្រាយផ្លូវនៃការអភិវឌ្ឍន៍។បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា ​នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៣ នេះ​កម្ពុជា​បាននាំ​ចេញមានទំហំទឹកប្រាក់សរុបប្រមាណជាង ១ ៥៨៦ ​លានដុល្លារអាមេរិក កើនឡើង​ប្រមាណជាង ១០៨ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២២៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួនជាង២ ០០០ លានដុល្លារ នៅក្នុងឆមាសទី១នេះ

2023/07/14 12:11:07 pm        254
​ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ​ក្នុងរយៈពេល ៦ខែឆ្នាំ ២០២៣ ​សម្រេចបានជាង ៨ ៣៩៣ ប៊ីលានរៀល​ ត្រូវប្រមាណជាង​ ២ ០៧២ លានដុល្លារ ស្មើនឹង ៥៨ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក ​នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ​ប្រចាំខែ មិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ ​នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៣ នេះថា ចំពោះ​លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធនេះ ក្នុងខែ មិថុនា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យ​ចំណូលអនឡាញ បានចំនួនជាង ៩៩៥ ប៊ីលានរៀល ​ត្រូវប្រមាណជាង ២៤៥ លានដុល្លារ ស្មើនឹង ៦,៨៨% ក្នុងនោះបើសរុបរយៈពេល ៦ខែ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាង ៨ ៣៩៣ ប៊ីលានរៀល ត្រូវប្រមាណជាង​ ២ ០៧២ លានដុល្លារ ស្មើនឹង ៥៨,០២% នៃផែនការច្បាប់ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ចំពោះការបន្តពង្រឹងគ្រប់គ្រងប្រមូលចំណូលពន្ធ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងខែមិថុនា ឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារ ​ប្រមូលបានចំនួន ២៧,៥៥ ប៊ីលានរៀល ​ត្រូវប្រមាណជិត ៧លានដុល្លារ ហើយបើគិតរយៈពេល ​៦ខែ ឆ្នាំ២០២៣ ទទួលបាន​ជាង ១៥៩ប៊ីលានរៀល ត្រូវប្រមាណជាង​ ៣៩លានដុល្លារ។ឯកឧត្តម គង់ វិបុល បានបញ្ជាក់ឲ្យដឹងថា តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៦ ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការអនុវត្តការងារ​គ្រប់គ្រង​ប្រមូលចំណូលពន្ធ​សម្រាប់​ឆ្នាំ ២០២៣ នឹងអាចសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រងឆ្នាំ ២០២៣ ក្នុងចំនួនប្រមាណជាង ១៤ ៤៦៥ ប៊ីលានរៀល ត្រូវជាង ៣ ៥៧១ លានដុល្លារអាមេរិក៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីបារាំងចាត់ទុកលោក Putin ថា ជាឧបសគ្គតែមួយគត់ ចំពោះសន្តិភាព ខណៈ EU ត្រៀមទណ្ឌកម្មទី១៧
05/02/2025 03:05 PM
លោក Rubio ជំរុញឲ្យអឺរ៉ុប «បង្កើនការគាំទ្រ» ដល់អ៊ុយក្រែន អំឡុងពេលពិភាក្សាជាមួយរដ្ឋមន្ត្រីបារាំង
05/02/2025 03:05 PM
ផ្ទះប្រជាពលរដ្ឋចំនួន៧៤ខ្នងរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ដួលរលំនិងខូចខាតនៅស្រុករំដួលនិងស្រុកស្វាយជ្រំ
05/02/2025 03:05 PM
ឥណ្ឌា និងសហភាពអឺរ៉ុប មានគោលបំណងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅចុងឆ្នាំ ២០២៥
05/02/2025 03:05 PM
មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ នៅ២សប្តាហ៍ទៀតក្រុមការងារនឹងកំណត់ថ្ងៃជាក់លាក់​សម្ពោធជាផ្លូវការ​អាកាសយានដ្ឋានអន្តរជាតិតេជោ
05/02/2025 03:05 PM
អគ្គនាយកដ្ឋានការពារជនស៊ីវិល ព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងលទ្ធភាពទឹកជំនន់ នៅទូទាំងអារ៉ាប៊ីសា អ៊ូឌីត
05/02/2025 03:05 PM
ទីក្រុងខាទុំដែលត្រូវបានបំផ្លាញដោយសង្រ្គាមរបស់ស៊ូដង់ ត្រឡប់ទៅភាពធម្មតាវិញ បន្ទាប់ពីកងទ័ពកាន់កាប់
05/02/2025 03:05 PM
កូរ៉េខាងជើងគាំទ្រសណ្តាប់ធ្នាប់ពិភពលោក «ពហុប៉ូល» ចំពេលទំនាក់ទំនងជាមួយរុស្ស៊ីកាន់តែស៊ីជម្រៅ
05/02/2025 03:05 PM
អ៊ីស្រាអែលវាយប្រហារក្បែរវិមានប្រធានាធិបតីស៊ីរី បន្ទាប់ពីព្រមានប្រឆាំងការវាយប្រហារដោយក្រុមប្រកាន់និកាយ
05/02/2025 03:05 PM
អ៊ីរ៉ង់និយាយថា ការដាក់ទណ្ឌកម្មថ្មី បង្ហាញពីការប៉ុនប៉ង «ភេរវកម្មសេដ្ឋកិច្ច» របស់អាមេរិក
05/02/2025 03:05 PM