កម្ពុជាបើកកិច្ចពិគ្រោះយោបល់លើការគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាល​ថ្នាក់ក្រោមជាតិ
ក្រុមហ៊ុនមកពីតំបន់មជ្ឈិមបូព៌ាមួយចាប់អារម្មណ៍លើការវិនិយោគវិស័យជាច្រើននៅកម្ពុជា
តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងខ្ពស់ដែលមិនធ្លាប់មាន នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ
ខេត្តកំពុងស្ពឺមានរោងចក្រកំពុងដំណើរការជិត ១.៤០០ កន្លែង និងផ្តល់ការងារជាង ៤៥ ម៉ឺនកន្លែង

សេដ្ឋកិច្ច និង កសិកម្ម

កម្មកររោងចក្រគាំទ្រគណបក្សនយោបាយនាំសន្តិភាព ការអភិវឌ្ឍ និងបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ

2023/07/13 10:48:22 am        224
ភ្នំពេញ៖ កម្មករ កម្មការិនី រោងចក្រ សហគ្រាសបានបង្ហាញការគាំទ្រ និងចង់ឲ្យគណបក្ស​ប្រជាជនកម្ពុជា​ឈ្នះឆ្នោតបន្តទៀត ដើម្បីដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើន ​ជាពិសេសជឿជាក់ថា គណបក្សមួយនេះ ​មិនសន្យាទទេៗនោះទេ ​តែសកម្មភាពជាក់ស្តែងដើម្បីសុខុមាលភាពកម្មករ។នៅក្នុងកិច្ចសម្ភាសន៍ ​នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ​ ក្រុមកម្មកររោងចក្រកាត់ដេរ​សំលៀកបំពាក់ សេឌូណូ អ៊ិនវេសមេន ខេមបូឌា ហ្វេសិន ស្ថិតនៅខណ្ឌដង្កោ ​រាជធានីភ្នំពេញ ​បានលើកឡើងថា ពួកគាត់​មើលឃើញ ការយកចិត្តទុកដាក់របស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ​មន្ទីរពេទ្យ សាលារៀន ​ស្ពានអាកាស និងផ្លូវល្បឿនលឿន​ ជាពិសេស​កម្មវិធីគាំពារសង្គម ​សម្រាប់កម្មករកម្មការនី ជាដើម។កម្មករ កម្មការិនី បានលើកឡើងថា ពួកគាត់ ពិតជាមានការពេញចិត្ត ​និងកក់ក្តៅណាស់ ទាំងការ​បំពេញការងារ និងការរស់នៅ នៅក្នុងប្រទេសមានសុខសន្តិភាពពេញលេញ ​និងសម្បូរសប្បាយ ទោះបី​ជាកម្ពុជាជួបវិបត្តិសាកលធ្ងន់ធ្ងរដោយសារកូវីដ១៩ ​យ៉ាងណាក្តី ក៏ប្រមុខរាជរដ្ឋាភិបាល តែងតែ​គិតគូរសុខទុក្ខ តាមរយៈកម្មវិធីចាក់វ៉ាក់សាំង​ កម្មវិធីជំនួញសង្គម និងកម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូនគ្រួសារងាយរងគ្រោះ។លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព ដែលតំណាងឲ្យកម្មករនិយោជិតទូទាំងកម្ពុជា បានទទួលស្គាល់ថា​ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ និងដោយគណបក្សប្រជាជនកម្ពុជា កម្មករ​និយោជិតទាំងអស់ ពិតជាទទួលបាននូវការយកចិត្តទុកដាក់ ​និងអត្ថប្រយោជន៍ផ្សេងៗ​ទៀត ជាពិសេសការទទួលបាននូវរបបសន្តិសុខសង្គមនានា ​ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបច្ចុប្បន្ន៕ អត្ថបទ ឈិត បូរ៉ាវី 

រាជរដ្ឋាភិបាលឧបត្ថម្ភធុនលើវិស័យអគ្គិសនីចំនួន ១៥០លានដុល្លារ ដើម្បីគាំទ្រស្ថិរភាពសេដ្ឋកិច្ច-សង្គម

2023/07/13 10:39:59 am        258
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ ២០២៣ នេះ បានឧបត្ថម្ភធុនជំនួសលើវិស័យអគ្គិសនី ចំនួន ១៥០ លានដុល្លារអាមេរិក ស្របពេលថ្លៃ ដើមផលិតបានហក់ឡើងខ្ពស់ ដើម្បីគាំទ្រដល់ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ សម្រាប់ស្ថិរភាពសេដ្ឋកិច្ច-សង្គម​ និងជីវភាពរស់នៅរបស់ប្រជាជន។ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ​និងជាប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុក​ជាអគ្គនាយកអគ្គិសនីកម្ពុជា ​លើកឡើងថា ​គោលនយោបាយរបស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​គឺមិនឲ្យថ្លៃភ្លើងឡើងចំពោះប្រជាជន អ្នកធ្វើ សេវាកម្ម រោងចក្រ សហគ្រាស រួមទាំងវិស័យកសិកម្មផងដែរ។ ដូច្នេះថ្លៃអគ្គិសនីរបស់កម្ពុជា នៅតែមានតម្លៃទាប ។ គិតក្នុងបំណាច់ឆ្នាំ ២០២៣ នេះ អគ្គិសនីកម្ពុជា នឹងខាតថវិការ ក្នុងរង្វង់ប្រមាណ ១៥០ លាន​ដុល្លាអាមេរិក នេះជា​បន្ទុកឧបត្ថម្ភធុនជំនួសរបស់រាជរដ្ឋាភិបាល។ឯកឧត្តម បន្តថា ពាក់ព័ន្ធការខាងបង់ក្នុងវិស័យអគ្គិសនីនេះ គឺដោយសាររាជរដ្ឋាភិបាល​មាន​គោលការណ៍មិនឡើងថ្លៃអគ្គិសនី ​ដើម្បីធ្វើយ៉ាងណា ​គាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ដើម្បី​ស្ថិរភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាជន​ និងស្របពេលថ្លៃ នៃការផលិត​បាន​ហក់ឡើងខ្ពស់។ ជាក់ស្តែងគោលនយោបាយជួយចេញខាតជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគនេះ គឺបានដោះស្រាយជូន ​ប្រជាពលរដ្ឋមួយជំហ៊ានធំ ​ក្នុងនោះសម្រាប់ពេលខាងមុខ រាជរដ្ឋាភិបាល​នៅបន្តការខិតខំប្រឹងប្រែង ​ធ្វើយ៉ាងណាមិនឲ្យអគ្គិសនីឡើងថ្លៃ។ទាក់ទិនវិស័យអគ្គិសនីនេះ, ឯកឧត្តម កែវ រតនៈ បញ្ជាក់ឲ្យដឹងថា ​គិតមកដល់ពេលនេះ ថ្លៃ​អគ្គិសនីនៅលើពិភពលោក​ ក៏ដូចនៅក្នុងតំបន់ អាស៊ានមួយចំនួន បានកំពុងបន្តឡើងថ្លៃ ជាក់ស្តែង​នៅប្រទេសវៀតណាមជាដើម ​បានកំពុងខ្វះថាមពលសម្រាប់ការផ្គត់ផ្គង់ និងកំពុងដំ ឡើងថ្លៃ​អគ្គិសនីផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

កាណាដាស៊ើបអង្កេតក្រុមហ៊ុន Nike និង Dynasty Gold ជុំវិញការចោទប្រកាន់ការប្រើប្រាស់ពលកម្មដោយបង្ខំ នៅក្នុងប្រទេសចិន

2023/07/12 10:39:34 am        81
កាណាដា៖ ក្រុមឃ្លាំមើលក្រមសីលធម៌សាជីវកម្មរបស់ប្រទេសកាណាដា កាលពីថ្ងៃអង្គារ បានចាប់ផ្តើមការស៊ើបអង្កេតដាច់ដោយឡែកលើក្រុមហ៊ុន Nike Canada (NKE.N) និង Dynasty Gold (DYG.V) ដើម្បីស៊ើបអង្កេតការចោទប្រកាន់ថា ពួកគេបានប្រើប្រាស់ ឬទទួលបានអត្ថប្រយោជន៍ពីពលកម្មដោយបង្ខំរបស់ជនជាតិអួយហ្គ័រ (Uyghur) នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ និងប្រតិបត្តិការនៅក្នុងប្រទេសចិន។ការស៊ើបអង្កេតនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការវាយតម្លៃដំបូងនៃពាក្យបណ្តឹងអំពីប្រតិបត្តិការនៅក្រៅប្រទេសរបស់ក្រុមហ៊ុនកាណាដាចំនួន១៣ ដែលដាក់ដោយសម្ព័ន្ធនៃអង្គការសង្គមស៊ីវិលចំនួន២៨ ក្នុងខែមិថុនា ឆ្នាំ២០២២។របាយការណ៍មួយរបស់ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីឆ្នាំមុនថា ការប្រព្រឹត្តរបស់ចិនលើជនជាតិអួយហ្គ័រ ជាជនជាតិភាគតិចមូស្លីម ដែលមានចំនួនប្រហែល ១០លានាក់នៅខេត្តស៊ីនជាំង(Xinjiang)ចុងខាងលិចរបស់ប្រទេសនេះ អាចជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ទីក្រុងប៉េកាំងបានបដិសេធម្តងហើយម្តងទៀតនូវការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំប្រឆាំងនឹងពួក   អួយហ្គ័រ។នេះគឺជាការស៊ើបអង្កេតលើកដំបូង ដែលបានចាប់ផ្តើមដោយទីភ្នាក់ងារកាណាដា ចាប់តាំងពីសម្ព័ន្ធនេះ បានចាប់ផ្តើមយន្តការបណ្តឹងរបស់ខ្លួនក្នុងឆ្នាំ២០២១។ គ្មានទីភ្នាក់ងារកាណាដាផ្សេងទៀត កាលពីអតីតកាល បានចាប់ផ្តើមការស៊ើបអង្កេតប្រភេទនេះទេ។ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនចំនួន១១ផ្សេងទៀតនៅតែត្រូវបានគេវាយតម្លៃជាមួយនឹងរបាយការណ៍ដែលរំពឹងទុកក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីអ្នកទទួលបន្ទុកការស៊ើបអង្កេត(Ombudsperson) របស់ប្រទេសកាណាដាសម្រាប់សហគ្រាស ដែលមានទំនួលខុសត្រូវ៕

ឆមាសទី១ CDC អនុម័តគម្រោងវិនិយោគចំនួន១១៣ មានទុនវិនិយោគ ១,១ ពាន់លានដុល្លារ

2023/07/11 03:54:26 pm        99
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោង​ពង្រីកផលិតកម្ម ចំនួន ១១៣គម្រោង ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដែលមានទុនវិនិយោគប្រមាណ ១ ១០៥ លានដុល្លារ។របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ គម្រោង​វិនិយោគ​មាន​ការថយចុះចំនួន ១៥គម្រោង ​ខណៈទុនវិនិយោគមានការថយចុះចំនួនប្រមាណ ​៨០០ លានដុល្លារអាមេរិក​ ធ្លាក់ចុះពី ១ ៩០០​លានដុល្លារ ​ក្នុងឆមាសទី១ឆ្នាំ២០២២។ គម្រោងវិនិយោគ​ទាំង១១៣នេះ ​បង្កើតការងារបានចំនួនប្រមាណ ​១២២ពាន់កន្លែង។ក្នុងចំណោមគម្រោងវិនិយោគ១១៣ ​មានគម្រោងចំនួន ១០២​ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម គម្រោង​ចំនួន៧ ស្ថិតក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម គម្រោងចំនួន៣ ស្ថិតនៅ​ក្នុង​វិស័យ​ទេសចរណ៍ និងគម្រោងចំនួន១ ​ស្ថិតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ការវិនិយោកមកពីប្រទេសចិន ឈរនៅលំដាប់លេខរៀងទី១ ​និងបានចូលរួមចំណែកប្រមាណ ២ភាគ៣ ​នៃគម្រោង សរុប ​ខណៈការវិនិយោគក្នុងស្រុក ​ឈរលំដាប់ទី២។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​បានចាត់ទុកការចុះបញ្ជីវិនិយោគគម្រោងថ្មីៗ ថា​ជាការវិនិយោគដែលមានសក្តានុពលក្រោមច្បាប់វិនិយោគថ្មី ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀង​តំបន់ RCEP និងការអនុគ្រោះពាណិជ្ជកម្មនាំចេញរបស់កម្ពុជា។ឧកញ៉ា លឹម ហេង ​លើកឡើងថា​ ច្បាប់វិនិយោគថ្មី ជាមួយនឹងការអនុគ្រោះពាណិជ្ជកម្មសេរី កម្ពុជា-ចិន FTA និង FTA កម្ពុជា-កូរ៉េ RCEP គឺជា​កត្តា​ដែល​ទាក់ទាញ​ការវិនិយោគពីប្រទេសចិនមកកម្ពុជា ជា​ផ្នែកនៃផលិតកម្មសម្រាប់ការនាំចេញ​ទៅកាន់សហរដ្ឋអាមេរិក ​និងទីផ្សារដទៃទៀត៕ អត្ថបទ៖ វណ្ណៈ

ប្រតិបត្តិការហិរញ្ញវត្ថុតាមគ្រឹះស្ថានហិរញ្ញវត្ថុ​ដំណើរការធម្មតា ខណៈការឆ្នោតជាតិប្រព្រឹត្តិទៅ នៅខែកក្កដានេះ

2023/07/11 03:36:00 pm        89
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងឲ្យដឹងថា នៅក្នុងនិន្នាការយុទ្ធនាឃោសនារកសំឡេងឆ្នោតរបស់បក្ស នយោបាយ ក្នុងនីតិកាលទី៧ នេះ មិនមានការប៉ះពាល់ដល់ប្រតិបត្តិការអាជីវកម្មហិរញ្ញវត្ថុ ក្នុងការផ្តល់ឥណទាន ឬការបង់ត្រឡប់មកវិញ ​និងការទទួលប្រាក់បញ្ញើរនោះឡើយ ។លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា អាណត្តិ មុនៗ​កន្លងមកនេះ ទោះការចេញឃោសនា ការបោះឆ្នោត និងក្រោយការបោះឆ្នោតក្តី និន្នាការ​ទាំងនោះ មិនធ្វើឲ្យប៉ះពាល់ ដល់របរ អាជីវកម្មក្នុងឡើយ ជាពិសេសកិច្ចដំណើរ​នៃប្រតិបត្តិការ​អាជីវកម្មហិរញ្ញវត្ថុ របស់គ្រឹះស្ថានហិរញ្ញវត្ថុ ​ក៏ដូចគ្រឹះស្ថានធនាគារ នៅព្រះរាជាណាចក្រកម្ពុជា។លោក បន្តថា សកម្មភាពនៃប្រតិបត្តិការហិរញ្ញវត្ថុ ​បានដំណើរអាជីវកម្មជាធម្មតា ​ក្នុងការផ្តល់​សេវា​ឥណទាន ​ការត្រឡប់សងរបស់អតិថិជន​ ក៏ដូចជាការទទួល ​ប្រាក់បញ្ញើរ និងសេវាកម្មផ្សេងៗជាដើម ។ បើប្រៀបធៀបទៅនិងរយៈពេលមុន​ៗ ក្នុងអាណត្តិនេះ លក្ខណៈល្អប្រសើរយ៉ាងខ្លាំង ប្រកប​ដោយ​បរិយាប័ន្នរូបិយវត្ថុ, ដែលប្រការទាំងនេះបានបង្ហាញឲ្យឃើញនូវមោទនភាព ​សុខសុវត្ថិភាព ស្ថិរភាព​នយោបាយរបស់កម្ពុជាទាំងស្រុង។សូមបញ្ជាក់ថា ជុំវិញបរិយាសហិរញ្ញវត្ថុ នៅក្នុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់បក្ស​នយោបាយ​នេះដែរ ថ្មីៗនេះ ​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងផងដែរថា​ គិតមកដល់ពេលនេះ បរិយាប័ន្នរូបិយវត្ថុ ​ការវិនិយោគ និងការធ្វើ ពាណិជ្ជកម្មផ្សេងៗ ​មានលំហូរសាច់ប្រាក់ចេញ-ចូលជាធម្មតា ​និងបានផ្តល់នូវបរិយាកាសវិនិយោគ ការរក​ស៊ីទទួលទានផ្សេងៗ ក៏បានដំណើរការទៅដោយរលូន ពោលគឺមិនមានប៉ះពាល់​ដល់​លំហូររូបិយវត្ថុ ឬចរន្តនៃសេដ្ឋកិច្ចនោះឡើយ​ ទោះបីកម្ពុជាកំពុងបើកយុទ្ធនាការ ឃោសនា​រកសំឡេងឆ្នោត ក្នុងអណត្តិថ្មីនេះក៏ដោយ៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់បោះបង់គម្រោងបន្ទះឈីប Vedanta តម្លៃ ១៩,៥ពាន់លានដុល្លារក្នុងការវាយលុកទីផ្សារឥណ្ឌា

2023/07/11 02:52:33 pm        121
តៃវ៉ាន់៖ ក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់បានដកខ្លួនចេញពីការបណ្តាក់ទុនឧបករណ៍បន្ទះអេឡិចត្រូនិចរួមគ្នាតម្លៃ១៩,៥ពាន់លានដុល្លារជាមួយក្រុមហ៊ុនពហុឧស្សាហកម្មលោហធាតុ-ប្រេង Vedanta របស់ឥណ្ឌា ដោយក្រុមហ៊ុននេះបាននិយាយកាលពីថ្ងៃចន្ទ (១០ កក្កដា) នៅក្នុងជំហានថយក្រោយនៃផែនការផលិតបន្ទះឈីបលោករបស់នាយករដ្ឋមន្ត្រី Narendra Modi សម្រាប់ប្រទេសឥណ្ឌា។ក្រុមហ៊ុនទាំងពីរនេះបានចាប់ដៃគូកាលពីឆ្នាំមុនក្នុងការបង្កើតរោងចក្រផលិតបន្ទះអេឡិចត្រូនិក និងការដាក់តាំងបង្ហាញនៅរដ្ឋ Gujarat ប្រទេសឥណ្ឌា។ កង្វល់អំពីការពន្យារពេលអនុម័តលើការលើកទឹកចិត្តដោយរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានរួមចំណែកដល់ការសម្រេចរបស់ក្រុមហ៊ុន Foxconn ក្នុងការដកខ្លួនចេញពីការបណ្តាក់ទុននេះ ដោយប្រភពដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃចន្ទ។ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានធ្វើការជាមួយក្រុមហ៊ុន Vedanta អស់រយៈពេលជាងមួយឆ្នាំដើម្បីនាំយក "គំនិតផលិតបន្ទះអេឡិចត្រូនិកដ៏អស្ចារ្យមួយនេះឲ្យក្លាយជាការពិត" ប៉ុន្តែពួកគេបានសម្រេចព្រមគ្នាដើម្បីបញ្ចប់ការបណ្តាក់ទុនរួមគ្នា ហើយនឹងដកឈ្មោះចេញពីអង្គភាពអាជីវកម្ម ដែលឥឡូវនេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Vedanta ។ក្រុមហ៊ុន Vedanta បាននិយាយថា ខ្លួនមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគម្រោងផលិតបន្ទះអេឡិចត្រូនិករបស់ខ្លួន ហើយបាន "ប្រមូលដៃគូផ្សេងទៀត ដើម្បីបង្កើតរោងចក្រដំបូងបង្អស់របស់ប្រទេសឥណ្ឌា"។ ក្រុមហ៊ុននេះបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ក្រុមហ៊ុន Vedanta បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញ" ដើម្បីបំពេញចក្ខុវិស័យរបស់លោកនាយករដ្ឋបន្រ្តី Modi ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Vedanta របស់ឥណ្ឌាបានធ្លាក់ចុះជាង ២% នៅថ្ងៃអង្គារ (១១ កក្កដា)នេះ ជុំវិញបញ្ហាមួយនេះ៕

កម្ពុជា-ចិនបង្កើតប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែន សម្រាប់សម្រួលដល់ការធ្វើធុរកិច្ច

2023/07/11 02:30:02 pm        83
ភ្នំពេញ៖ កម្ពុជា-ចិន បង្កើតកិច្ចសហប្រតិបត្តិការ លើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ប្រាក់ឆ្លងប្រទេស រវាង KHQR នៃប្រព័ន្ធបាគង ជាមួយបណ្តាញ QR Code របស់ក្រុមហ៊ុន UnionPay ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់សម្រួលដល់ការទូរទាត់ ជាពិសេសទេសចរណ៍ ប្រទេសទាំងពីរ ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុង​ពិធី​ចុះហត្ថ​លេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay International ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែន ​តាមឃូអរកូត" នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ នេះថា ការបង្កើតកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងរវាងកម្ពុជា ចិន នៅពេលនេះ ជាការជំរុញនវានុវត្តន៍​ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ ប្រកប​ដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធ ភាព ស្ថិរភាព និងបរិយាបន្ន សំដៅគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។អនុស្សារណៈនេះ គឺដើម្បីលើកកម្ពស់ដល់ប្រតិបត្តិការទូទាត់ឆ្លងប្រទេសរវាង KHQR នៃប្រព័ន្ធបាគង ជាមួយ នឹងបណ្តាញ QR Code របស់ក្រុមហ៊ុន UnionPay International។ គំនិតផ្តួចផ្តើមនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ប័ណ្ណទូទាត់ UPI ដែលមកទស្សនាប្រទេសកម្ពុជា អាចប្រើប្រាស់សេវាទូទាត់របស់ UnionPay ដើម្បីស្កេន KHQR Code ដែលមានភ្ជាប់ជាមួយគណនី ធនាគារជាប្រាក់រៀល (KHR) ក្នុងស្រុក សម្រាប់ធ្វើការទូទាត់នានា និងការក៏ជាលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ ទន្ទឹមនឹងនោះ ប្រជាជនកម្ពុជាដែលប្រើប្រាស់ប្រព័ន្ធបាគង ក៏អាចធ្វើការស្កេន QR Code របស់ពាណិជ្ជករ UnionPay ​នៅក្នុងប្រទេសចិន និងទូទាំង ពិភពលោកផងដែរ។ ការណ៍នេះនឹងរួមចំណែកយ៉ាងច្រើន ​ក្នុងការជំរុញវិស័យទេសចរណ៍ និងសកម្មភាពពាណិជ្ជកម្ម​កាន់តែមានភាព ងាយស្រួល និងតម្លៃសមរម្យ។លោកជំទាវបណ្ឌិត ជា សិរី បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការនេះ ក្រុម​ការងាររបស់ធនាគារជាតិនៃកម្ពុជា និងខាងក្រុមហ៊ុន UnionPay International នឹងធ្វើការជាមួយគ្នា​បន្តទៀត ដើម្បីឲ្យកិច្ចសហប្រតិបត្តិការនេះ ចេញជាលទ្ធផលផ្លែផ្កាមុន ​ដាច់ឆ្នាំ២០២៣ នេះ នឹង​ឈានទៅដាក់ឲ្យដំណើរជាផ្លូវការ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ​៕ អត្ថបទ៖ សុន រ៉ាឌី

អាហ្សង់ទីនសម្ពោធន៍ដាក់ឲ្យប្រើប្រាស់បំពង់បង្ហូរឧស្ម័នសំខាន់ដើម្បីផ្លាស់ប្តូរឱនភាពថាមពល

2023/07/10 02:28:39 pm        79
 អាហ្សង់ទីន៖ កាលពីថ្ងៃអាទិត្យម្សិលមិញ អាហ្សង់ទីន បានសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ដំណាក់កាលដំបូងនៃបំពង់បង្ហូរឧស្ម័នដែលនឹងបង្ហូរឧស្ម័នធម្មជាតិចេញពីបឹងប្រេង Vaca Muertaស្ថិតនៅតំបន់ភាគខាងលិចអាហ្សង់ទីន ទៅកាន់ខេត្ត Santa Feដោយឆ្លងខេត្ត Buenos Airesនោះ គឺជាការងារដ៏ចាំបាច់មួយដើម្បីផ្លាស់ប្តូរឱនភាពថាមពលសំខាន់របស់ប្រទេសមួយនេះ ។   បឹង Vaca Muertaដែលជាប្រឹងប្រេងដ៏ធំមួយមានទំហំស្មើប្រទេសបែលហ្ស៊ិកទាំងមូល និងស្ថិតនៅតំបន់ Patagoniaត្រូវបានគេចាត់ទុកថាជាប្រភពថមពលដ៏សំខាន់មួយក្នុងការបង្កើនការផ្គត់ផ្គង់ឧស្ម័ននៅប្រទេសអាមេរិកខាងត្បូងមួយនេះ ក៏ដូចជាកាត់បន្ថយការនាំចូលថ្លៃ ។  ការបញ្ចប់ដំណាក់កាលដំបូងនៃបំពង់បង្ហូរឧស្ម័ន ដែលបានចាប់ផ្តើមឡើងនៅខេត្ត Neuquen និងបង្ហូរដល់ខេត្ត Buenos Aires នឹងបន្ថែមឧស្ម័ន១១លានម៉ែត្រត្រីគុណក្នុង១ថ្ងៃ ដល់ប្រទេសអាហ្សង់ទីន ៕

សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងសហការជាមួយក្រុមហ៊ុន Alibaba ពង្រីកទីផ្សារអង្ករនៅចិន

2023/07/10 12:24:38 pm        167
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងសហការជាមួយក្រុមហ៊ុនលក់ទំនិញអនឡាញ Alibaba ពង្រីកទីផ្សារអង្ករនៅប្រទេសចិន​ ខណៈចិនជាប្រទេសទិញអង្ករធំជាងគេរបស់កម្ពុជា។សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រជុំជាមួយតំណាងក្រុមហ៊ុន Alibaba កញ្ញា Jiali Pan នាយកផ្នែកកិច្ចការសាធារណៈ និងលោក ឆាយ ម៉េង អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិ នៃក្រុមហ៊ុន​អាលីបាបា (Alibaba) ដើម្បីពិភាក្សាអំពីការនាំចេញ និងដាក់លក់អង្ករកម្ពុជា​នៅអាលីបាបា និងទីផ្សារផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់ប្រទេសចិនមួយនេះ។ នេះបើតាមលោក លន់ យ៉េង អគ្គលេខាធិការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។លោក លន់ យ៉េង លើកឡើងនៅថ្ងៃទីចន្ទនេះថា ភាគីទាំងពីរ សម្រេចថា នឹងពិនិត្យការងាររួមគ្នា លើការជំរុញ ​ផ្សព្វផ្សាយ​ឱុ្យបានកាន់តែទូលំទូលាយ ​លើប្រភេទអង្កររបស់កម្ពុជា ឱ្យមានការចាប់អារម្មណ៍នៅប្រទេសចិន។លោកអគ្គលេខាធិការ បន្តថា តាមរយៈការពិភាក្សាគ្នានេះ ភាគីទាំងពីរ ក៏នឹងពិនិត្យលើការធ្វើ​ផ្សព្វផ្សាយ​រួមគ្នានាពេលខាងមុខ និងភាគីនាំចូលអង្កររបស់កម្ពុជា ​នៅប្រទេសចិន ទាក់ទងនឹងការស្តុងអង្ករផ្គត់ផ្គង់នៅប្រទេសចិន។បច្ចុប្បន្ន កម្ពុជានាំចេញអង្ករទៅប្រទេសចិន ក្រោមកូតា៤០ម៉ឺនតោន។​ ក្រៅពីអង្ករ កម្ពុជា ក៏នាំចេញ​ផងដែរ នូវកសិផលច្រើនមុខទៀត ដូចជា ស្វាយស្រស់ ចេកស្រស់ ដំឡូងមីចំណិត ផ្លែមៀនប៉ៃលិន ជាដើម។យោងតាម​របាយការណ៍​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៣​នេះ ​កម្ពុជា​បាន​សម្រេច​ការនាំចេញ​អង្ករ​បាន​ជិត ៥០​ភាគរយ នៃ​ផែនការ ៧០​ម៉ឺន​តោន​ ពោលគឺ​សម្រេច​បាន​ចំនួន ៣៣​ម៉ឺន​តោន ​ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២២៩ លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕អត្ថបទ៖ វណ្ណៈ

អាកាសយានដ្ឋានអន្តរជាតិ ទទួលបានអ្នកដំណើរជាង ២,៤​លាននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៣

2023/07/10 12:19:25 pm        399
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា បានទទួលបានអ្នកដំណើរ​​ចំនួន ២,៤៨ លាននាក់ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣ កើនឡើង ២៧០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។របាយការណ៍ស្ថានភាពនៃវិស័យអាកាសចរណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បង្ហាញថា ចាប់ពីខែ មករា ដល់ខែមិថុនា ឆ្នាំ២០២៣​ អាកាសយានដ្នានអន្តរជាតិទាំងបី ​ទទួលបាន ចំនួនជើង​ហោះហើរ ជាង២,៤ ម៉ឺន ជើង មានការកើនឡើងជិត ១៥០% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ចំណែក ចំនួនទំនិញឆ្លងកាត់ មានចំនួនជាង ២,៤ម៉ឺនតោន មានការថយចុះប្រមាណជាង១៧% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ ដោយឡែក ចំនួនជើងហោះហើរសរុប ក្នុង១សប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិទាំងបី មានចំនួន ៨០៨ជើង/សប្តាហ៍ នៃជើងហោះហើរទ្វេទិស។របាយការណ៍បន្តថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានជើងហោះហើរទ្វេទិសចំនួន ៦០២ជើង/សប្តាហ៍ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានជើងហោះហើរចំនួន ១៩២ជើង/សប្តាហ៍។ ចំណែក អាកាសយានដ្ឋានអន្តរជាតិព្រះស៊ីហនុទទួលបាន​ជើងហោះហើរចំនួន ១៤ជើង/សប្តាហ៍។អាកាសយានដ្ឋានអន្តរជាតិចំនួនខាងលើនេះ​ ស្ថិតក្រោមការវិនិយោគដោយក្រុមហ៊ុន​​ Cambodia Airports ដែលជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន Vinci Airports របស់ប្រទេសបារាំង ​និងក្រុមហ៊ុន Muhibbah Masteron Cambodia ដែល​ជា​ក្រុម​ហ៊ុន​រកស៊ីចូលហ៊ុនគ្នា​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី។យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ចំនួន ២,៥៧ លាននាក់ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ ​កើនឡើង ៤០៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន៕ អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លីបង់ព្រមានក្រុមហាម៉ាសកុំឲ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ខ្លួន
05/02/2025 07:05 PM
UN៖ មនុស្សជាង ២០០នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារដោយយោធាមីយ៉ាន់ម៉ា ២៤៣លើក ចាប់តាំងពីគ្រោះរញ្ជួយដី
05/02/2025 07:05 PM
រុស្ស៊ី ប្រាប់ថា ខ្លួននឹងជួយក្រុមតាលីបង់ប្រយុទ្ធប្រឆាំងក្រុមរដ្ឋឥស្លាម នៅអាហ្វហ្គានីស្ថាន
05/02/2025 07:05 PM
លោក Rubio៖ អ៊ីរ៉ង់ត្រូវតែ «បោះបង់» ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមទាំងអស់
05/02/2025 07:05 PM
TikTok ត្រូវបានពិន័យ ៥៣០លានអឺរ៉ូដោយនិយតករ នៅ EU ជុំវិញករណីការពារទិន្នន័យ
05/02/2025 06:05 PM
ស្លាប់ ៤នាក់ និងរបួសម្នាក់ ខណៈភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ វាយប្រហាររដ្ឋធានីរបស់ឥណ្ឌា
05/02/2025 06:05 PM
សមាជិករដ្ឋសភាជប៉ុន៖ ក្រុមហ៊ុនជប៉ុនជាច្រេីន បន្ថែម​ទៀត​ ចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា
05/02/2025 06:05 PM
ក្រសួងការបរទេសអាមេរិក៖ ការទំនាក់ទំនងផ្ទាល់ខ្លួនរវាងមេដឹកនាំអាមេរិក និងរុស្ស៊ី គឺចាំបាច់ណាស់
05/02/2025 05:05 PM
តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានបញ្ចប់សវនាការមួយសប្តាហ៍ស្តីពីជំនួយមនុស្សធម៌ ដល់តំបន់ហ្កាហ្សា
05/02/2025 05:05 PM
លោក Trump គ្រោងបង្កើនថវិកាសន្តិសុខជាតិជាកំណត់ត្រា ១,សែនកោដិដុល្លារ
05/02/2025 05:05 PM